Home Blog Page 1220

ជំនឿការទុកសក់វែងរបស់ស្ត្រីរស់នៅភូមិមួយក្នុងប្រទេសចិន

0

ប្រទេសចិន ៖ នៅប្រទេសចិនមានភូមិមួយឈ្មោះ «ហួងលួ» មានប្រពៃណីឱ្យស្រីៗរស់នៅក្នុងភូមិទុកសក់វែង ហើយពួកនាងស្រឡាញ់សរសៃសក់របស់ខ្លួនយ៉ាងខ្លាំង ។ ពួកនាងអាចកាត់សក់បានតែម្តងប៉ុណ្ណោះក្នុងមួយជីវិត គឺពេលអាយុ១៨ឆ្នាំ ។ តើនៅភូមិនេះមានជំនឿអ្វីខ្លះពាក់ព័ន្ធនឹងការទុកសក់វែង?

No photo description available.ភូមិហួងលួ ស្ថិតនៅក្នុងទីក្រុងគុយលិន ប្រទេសចិន សម្បូរទៅដោយក្រុមកុលសម្ព័ន្ធយ៉ៅរស់នៅ ។ យើងនឹងឃើញថា ស្រីៗគ្រប់រូបរស់នៅក្នុងភូមិនិយមទុកសក់វែងគ្រប់ៗគ្នា ។ ហេតុផលដែលធ្វើឱ្យពួកនាងទុកសក់វែងបែបនេះ ដោយសារសក់វែងជានិមិត្តរូបតំណាងឱ្យមានទ្រព្យសម្បត្តិច្រើន, ការងារមានស្ថិរភាព, សំណាងល្អ និងអាយុវែង ។

No photo description available.

ស្រីៗរស់នៅភូមិនេះអាចកាត់សក់របស់ខ្លួនតែម្តងប៉ុណ្ណោះក្នុងមួយជីវិត គឺពេលមានអាយុ១៨ឆ្នាំ ។ បន្ទាប់មក ពួកនាងនឹងរក្សាទុកសក់ដែលកាត់នេះសម្រាប់ធ្វើជាកាដូឱ្យស្វាមីនៅថ្ងៃអនាគត ។ ចាប់តាំងពីពួកនាងបានកាត់សក់រួចមក ពួកនាងនឹងពុំកាត់វាទៀតឡើយ ។No photo description available.

ការទុកសក់វែងបំផុត គឺមានប្រវែងរហូតដល់ជាង១០០សង់ទីម៉ែត្រ ។ បើតាមស្ថិតិដែលគេធ្លាប់បានកត់ត្រានាពេលកន្លងមក គឺមាននារីម្នាក់ទុកសក់វែងរហូតដល់២៣០សង់ទីម៉ែត្រឯណោះ ហើយសក់វែងនេះ គឺនាងបានចំណាយពេលវេលាថែទាំសក់តាំងពីនាងអាយុ១៨ឆ្នាំ រហូតដល់៣៨ឆ្នាំ (ស្មើរយៈពេល២០ឆ្នាំ) ។No photo description available.

ចំណែកសក់មុនពេលកាត់ចេញ គឺពេលពួកនាងមានអាយុចាប់៨ឆ្នាំ រហូតដល់១៨ឆ្នាំ ពួកនាងនឹងរក្សាទុកសក់នេះសម្រាប់តុបតែងឱ្យសក់ក្រាស់ និងស្អាត នៅពេលធ្វើសក់ក្នុងជីវិតប្រចាំថ្ងៃ ។ រីឯសកម្មភាពដែលស្រីៗរស់នៅក្នុងភូមិធ្វើជាប្រចាំថ្ងៃនោះ គឺនាំគ្នាកក់សក់នៅទឹកទន្លេ និងអង្គុយសិតសក់ ។

លោកយាយម្នាក់មានអាយុ៧៦ឆ្នាំ ដែលគាត់បានទុកសក់អស់រយៈពេល៦០ឆ្នាំ ប្រាប់ថា គាត់មានសក់វែង និងស្អាតបែបនេះ ដោយសារគាត់មានវិធីថែទាំវា គឺគាត់បានស្ងោរទឹកលាងអង្ករផ្សំជាមួយសំបកក្រូច និងផ្កាតែភ្នំ ។ ក្រោយពីស្ងោរវត្ថុទាំង៣មុខរួចរាល់ គាត់ទុកវារយៈពេល១សប្តាហ៍ ដើម្បីទទួលបានសាប៊ូកក់សក់បែបធម្មជាតិ ។ វិធីនេះនឹងជួយធ្វើឱ្យសក់ស្រីៗមានពណ៌ខ្មៅរលោង និងរឹងមាំល្អ ៕

មូលហេតុដែលប្រជាជនអាមេរិកជិត ៩០% មិនគាំទ្រលោក Biden ឱ្យជាប់អាណត្តិថ្មី

0

បរទេស៖ ថ្មីៗនេះ យោងតាមលទ្ធផលនៃការស្ទង់មតិរបស់ប្រជាជនអាមេរិកប្រមាណ ៨៦% បាននិយាយថា លោកប្រធានាធិបតី Joe Biden ចាស់ពេកក្នុងការបន្តអាណត្តិថ្មីនៅក្នុងសេតវិមាន បន្ទាប់ពីរបាយការណ៍មួយបានបង្ហាញថាគាត់មានការចងចាំខ្សោយ។

យោងតាមលទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយ ABC News/Ipsos កាលពីថ្ងៃទី ៩-១០ ខែកុម្ភៈ និងបានប្រកាសនៅថ្ងៃទី១១ ខែកុម្ភៈ អ្នកឆ្លើយតបប្រមាណ ៨៦% បាននិយាយថាអាយុរបស់ប្រធានាធិបតី Joe Biden មិនសមនឹងអាណត្តិថ្មីទៀតទេនៅឯសេតវិមាន។President Joe Biden launches 2024 re-election bid | Zee Business

ក្នុងចំណោមការស្ទង់មតិ ៨៦% គឺមាន ៥៩% បាននិយាយថា ទាំងលោក Biden អាយុ ៨១ ឆ្នាំ និងអតីតប្រធានាធិបតី Donald Trump អាយុ ៧៧ ឆ្នាំគឺមិនសមនឹងជាប់អាណត្តិថ្មីទេ ដោយសារពួកគាត់ចាស់ពេកក្នុងការកាន់តួនាទីជាអ្នកដឹកនាំខ្ពស់បំផុតរបស់ប្រទេស។ ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ ២៧% ទៀតដែលនៅសល់គិតថាមានតែលោក Biden ទេដែលចាស់ពេក។Donald Trump News: Latest Updates, Video and Analysis | NBC News | NBC News

ការស្ទង់មតិនេះត្រូវបានធ្វើឡើងក្នុងចំណោមមនុស្សពេញវ័យចំនួន ៥២៨ នាក់ ដែលធ្វើឡើងពីរបីថ្ងៃបន្ទាប់ពីរដ្ឋអាជ្ញាពិសេស Robert Hur បានប្រកាសលទ្ធផលនៃការស៊ើបអង្កេតលើការគ្រប់គ្រងឯកសារចាត់ថ្នាក់របស់ប្រធានាធិបតីអាមេរិក ដែលបានពណ៌នាលោក Biden ថាមានការចងចាំមិនល្អ និងមិនចាំពេលវេលារបស់គាត់ជាអនុប្រធានាធិបតីក្រោមការដឹកនាំរបស់លោកបារ៉ាក់ អូបាម៉ា ព័ត៌មានលម្អិតនៃការជជែកដេញដោលអំពីការបញ្ជូនទាហានបន្ថែមទៀតទៅកាន់អាហ្វហ្គានីស្ថាន និងថ្ងៃដែលកូនប្រុសរបស់គាត់ Beau បានស្លាប់ដោយសារជំងឺមហារីកក្នុងឆ្នាំ ២០១៥។Meet Joe Biden, Democratic Presidential Candidate | Council on Foreign  Relations

ដូច្នេះហើយ លទ្ធផលនៃការស្ទង់មតិនេះ គឺជាការវាយប្រហារចុងក្រោយបំផុតចំពោះយុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក Biden ដែលកំពុងព្យាយាមលុបបំបាត់ការសង្ស័យថាប្រធានាធិបតីមិនអាចបម្រើអាណត្តិថ្មីបានទេ បន្ទាប់ពីលទ្ធផលនៃការស៊ើបអង្កេតរបស់លោក Hur ។ ការស្ទង់មតិអាចជាសញ្ញាដំបូងនៃផលប៉ះពាល់នៃរបាយការណ៍របស់ Hur លើការយល់ឃើញរបស់អ្នកបោះឆ្នោតរបស់ប្រធានាធិបតី។

គួរបញ្ជាក់ដែរថា ការព្រួយបារម្ភអំពីអាយុរបស់លោក Biden និងលោក Trump ហាក់ដូចជាបានកើនឡើងចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ មកម្លេះ នៅពេលដែលមនុស្ស ៧៤% ដែលត្រូវបានស្ទង់មតិនៅក្នុងការស្ទង់មតិរបស់ ABC News/Washington Post ជឿថាលោកប្រធានាធិបតី Biden មានវ័យចាស់ពេកក្នុងការបន្តអាណត្តិថ្មីម្តងទៀតនៅក្នុងសេតវិមាន៕

Huawei បង្កើតស្ថានីយសាកថ្មរថយន្តអគ្គិសនីប្រជែងជាមួយ Tesla

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុន Huawei ប្រកាសថា ស្ថានីយសាកថ្មរថយន្តអគ្គិសនីរបស់ខ្លួនមានសមត្ថភាពសាកថ្មកម្រិតខ្ពស់ គឺប្រើពេលត្រឹមតែ១វិនាទីប៉ុណ្ណោះ រថយន្តអាចបើកបរបានចម្ងាយផ្លូវ១គីឡូម៉ែត្រ ឬសាកថ្មត្រឹមតែ៨នាទី រថយន្តអាចបើកបរបានរហូតដល់៦០០គីឡូម៉ែត្រ ។ ហេតុនេះ វាជាស្ថានីយសាកថ្មដ៏លឿនបំផុតនៅលើពិភពលោក ឬលឿនជាងស្ថានីយសាកថ្មរបស់ក្រុមហ៊ុន Tesla ទ្វេដង ។EV charging equipment - The new rules explained - Professional Electrician

ក្រុមហ៊ុន Huawei Technologies គ្រោងនឹងដំឡើងស្ថានីយសាកថ្មល្បឿនលឿនសម្រាប់រថយន្តអគ្គិសនី ចំនួន១សែនកន្លែងនៅទូទាំងប្រទេសចិន ក្នុងឆ្នាំ២០២៤ រួមទាំងស្ថានីយសាកថ្មសម្រាប់ប្រភេទរថយន្តផ្សេងទៀត ដែលអាចសាកថ្មលឿនជាងស្ថានីយសាកថ្មរបស់ក្រុមហ៊ុន Tesla រហូតដល់២ដង ។ វានឹងជួយគាំទ្រគម្រោងថាមពលសម្រាប់រថយន្តអគ្គិសនីសាកថ្មបានលឿនរបស់ក្រុមហ៊ុនផលិតរថយន្តចិន ។

ផ្ទាំងផ្សាយពាណិជ្ជកម្មស្ថានីយសាកថ្មរថយន្តអគ្គិសនីមួយកន្លែងនៅចំណតយានយន្តរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងសឺនចេន ដែលជាទីស្នាក់ការធំរបស់ក្រុមហ៊ុន Huawei បានសរសេរអក្សរថា សាកថ្មត្រឹមតែ១វិនាទីប៉ុណ្ណោះ រថយន្តអគ្គិសនីនឹងអាចបើកបរបានចម្ងាយផ្លូវ១គីឡូម៉ែត្រ ។ លើសពីនេះ ផ្ទាំងផ្សាយពាណិជ្ជកម្មថែមទាំងបង្ហាញនូវឡូហ្គូ Huawei ទំហំធំនៅផ្នែកខាងក្រោមទៀតផង ។Huawei 600kW EV charger leaks, outpacing Tesla's Superchargers - Gizmochina

រថយន្តអគ្គិសនីប្រើប្រាស់ថ្ម៨០គីឡូវ៉ាត់ក្នុង១ម៉ោង គឺអាចបើកបរក្នុងចម្ងាយផ្លូវរហូតដល់៦០០គីឡូម៉ែត្រ ហើយការសាកថ្មពេញនឹងចំណាយពេលប្រមាណ៨នាទីប៉ុណ្ណោះ ។ ទោះយ៉ាងណា ពេលវេលាសាកថ្មពិតប្រាកដអាចខុសៗគ្នា គឺអាស្រ័យលើសីតុណ្ហភាព និងកម្លាំងថ្មនៅសេសសល់ ។

ថាមពលអគ្គិសនី៦០០គីឡូវ៉ាត់របស់ស្ថានីយសាកថ្មនេះចាត់ទុកថា គឺជាថាមពលខ្ពស់បំផុតនៅលើពិភពលោក ខណៈស្ថានីយសាកថ្ម Supercharger របស់ក្រុមហ៊ុន Tesla មានថាមពលខ្ពស់បំផុតស្មើ២៥០គីឡូវ៉ាត់នៅប្រទេសចិន ដែលចំណាយពេលសាកថ្មឱ្យរហូតដល់១៩នាទី ទើបថ្មពេញ ។Charge An Electric Car In 8 Minutes: Huawei Will Install 100 Thousand 600  KW Charging Stations In China - Tech News Space

ឧបករណ៍សាកថ្មលឿនបំផុតនេះបានអភិវឌ្ឍន៍ឡើងដោយ Huawei Digital Power ដែលជាសាខារបស់ក្រុមហ៊ុន Huawei ។ កាលពីមុន សាខានេះបានផលិតឧបករណ៍សម្រាប់សាកថ្ម ប៉ុន្តែបច្ចុប្បន្ន សាខាបានពង្រីកខ្លួនក្លាយជាឧស្សាហកម្មស្ថានីយសាកថ្មអគ្គិសនីទាំងស្រុង ។

នៅឆ្នាំ២០២៤ ក្រុមហ៊ុន Huawei នឹងលក់ឧបករណ៍សាកថ្មអគ្គិសនីទៅឱ្យក្រុមហ៊ុនស្ថានីយសាកថ្មអគ្គិសនី ហើយក្រុមហ៊ុនគ្រោងដំឡើងស្ថានីយសាកថ្មសរុបចំនួន១សែនកន្លែងនៅទូទាំងប្រទេសចិន រួមទាំងឧបករណ៍សាកថ្មថាមពល២៥០គីឡូវ៉ាត់នៅតាមតំបន់ផ្សេងៗ ដូចជា ៖ អគារពាណិជ្ជកម្ម និងផ្លូវហាយវ៉េ ។

ក្រៅពីនេះ ក្រុមហ៊ុន Huawei បញ្ជាក់ថា ស្ថានីយសាកថ្មរថយន្តអគ្គសិនីរបស់ខ្លួនអាចប្រើប្រាស់ជាមួយរថយន្តអគ្គិសនីគ្រប់ប្រភេទ រួមទាំងរថយន្តរបស់ Tesla ផងដែរ ។ បើស្ថានីយសាកថ្មនេះទទួលបានការពេញនិយម ក្រុមហ៊ុនអាចជំរុញឱ្យក្រុមហ៊ុនចិនដែលផលិតរថយន្តអគ្គិសនីជួយគាំទ្រការសាកថ្មល្បឿនលឿន ។ ជំហានដំបូង Huawei នឹងផ្តោតលើទីផ្សារក្នុងប្រទេសចិន ប៉ុន្តែក្រុមហ៊ុនពុំទាន់សម្រេចចិត្តពង្រីកទីផ្សារទៅក្រៅប្រទេសទេ ៕Five takeaways about Tesla's push to be the EV charging standard | Penn  Today

តារាកំប្លែង នាយ គ្រឿន រងម.តិ..រិះគ.ន់ចាស់ដៃពីប្រជាជនខ្មែរ

0

តារាល្បីៗមួយចំនួនបានទទួលផ្សព្វផ្សាយល្បែ.ងអនឡាញយ៉ាងគគ្រឹងគ្រេងមិនខ្វល់នឹងមតិសាធារណៈនោះទេ។ មិនត្រឹមតែចូលរួមផ្សព្វផ្សាយល្បែងប៉ុណ្ណោះទេ ពេលនេះថែមទាំងផលិតចម្រៀងនិយាយពីល្បែងក្លាយទៅជាអ្នកមាន ក្លាយទៅជាសេដ្ឋីទៀត ដែលចេញពីបបូរមាត់តារាកំប្លែង នាយគ្រឿន ។ រឿងនេះធ្វើឱ្យសន្ធឹកសំឡេងប្រជាជនខ្មែររិះគន់ទៅលើតារាកំប្លែងរូបនេះយ៉ាងភ្លូកទឹកភ្លូកដី។នាយគ្រឿន៖ «ខ្ញុំបរាជ័យ៣ដង តែដោយសារមានបងពាក់មី និងការព្យាយាមទើបខ្ញុំជោគជ័យ»  - បទយកការណ៍

ធ្លាប់តែទទួលបានការសរសើរពីប្រជាជនកម្ពុជាតាមរយៈការសម្តែងកំប្លែងស្ងួតរបស់ខ្លួន ពេលនេះតារាកំប្លែង នាយគ្រឿន ត្រូវរងមតិរិះគន់បន្ទាប់ពីលោកបង្ហោះវីដេអូចម្រៀងផ្សព្វផ្សាយពីល្បែងអនឡាញមួយប្រភេទនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន។ ទោះយ៉ាងណា ការបង្ហោះចម្រៀងពីល្បែងនេះ នាយគ្រឿន រងនូវមតិរិះគន់ភ្លូកទឹកភ្លូកដី រហូតតារាកំប្លែងរូបនេះសម្រេចចិត្តលុបវីដេអូចម្រៀងនោះចេញពីគណនីផ្ទាល់ខ្លួនហើយ។ស្លុតចិត្តមិនស្ទើរ ពេលឃើញ នាយ គ្រឿន និង នាយ BIG ក្នុងសភាពបែបនេះ! - Khmer  Breaking News

ទោះបីវីដេអូច្រៀងនោះត្រូវបានលុបចេញពីបណ្តាញសង្គមលោកក្តី ប៉ុន្តែវីដេអូដែលលោកច្រៀងរៀបរាប់ពីល្បែងអនឡាញ ថែមទាំងមានពាក្យជំរុញលើកទឹកចិត្តឱ្យលេងក្លាយជាអ្នកមាន ក្លាយជាសេដ្ឋី នៅលើគណនីល្បែងនោះផ្ទាល់នៅតែមានដូច្នេះការរិះគន់ទៅលើ នាយគ្រឿន នៅតែកើតមានឡើង។

ដោយសារតែជាបុគ្គលសាធារណៈថែមទាំងជាមនុស្សល្បីក្នុងជួរសិល្បៈមិនត្រឹមតែប្រមូតធម្មតានោះទេ ថែមទាំងចេញជាចម្រៀងមានវីដេអូទៀតនេះតារាកំប្លែងល្បីឈ្មោះមានដើមកំណើតមកពីខេត្តស្វាយរៀង រូបនេះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមចូលទៅបញ្ចេញមតិរិះគន់កប់ៗមាត់ថា «មិនដែលឃើញអ្នកណាមានដោយសារល្បែងផងមានតែរហាម ដោយសារល្បែងនិងបំណុលជុំកោះ ,ក្រែងពីមុនធ្លាប់ក្រដែរហី? ហើយមកដល់សព្វថ្ងៃនេះមានបានដោយសារលេងល្បែងនិងមែន? , មូលហេតុដែលគាំទ្រតារាស្រុកគេ»។ អ្នកផ្សេងទៀតបានលើកឡើងដែរថា «ហៅកូនក្មួយបងប្អូនអ្នកប្រូម៉ូតចូលលេងទាំងអស់ផង, ចូលរួមលេងល្បែងទាំងអស់គ្នាហើយចូលរួម ក្រ ទាំងអស់គ្នាដែរ។ ពីមុនថាលេងល្បែង បើកតាមតូបខុសច្បាប់ឥឡូវនេះល្បែងពេញទូរស័ព្ទស្របច្បាប់ពេញលេញ។ បន្តិចទៀត ក្មេងចាស់ប្រុសស្រីអត់បានរកស៊ីអី។ងប់ងល់ ល្បែងទាំងហ្នឹងហើយ»។

មិនត្រឹមតែមតិរិះគន់ខាងលើនេះទេតែតារាកំប្លែង នាយគ្រឿន ត្រូវរងមតិរិះគន់ជាច្រើនទៀតដោយប្រជាជនខ្មែររិះគន់ទៅលើតារាកំប្លែងរូបនេះយ៉ាងខ្លាំងជាមនុស្សល្បីល្បាញមានឥទ្ធិពលក្នុងសង្គមចេញចម្រៀងជំរុញលើកទឹកចិត្តលេងល្បែងក្លាយជាអ្នកមាន ក្លាយជាសេដ្ឋីទៅវិញ៕ 

កសិករខ្មែរគួរលកលៃ ខណៈតម្លៃអង្ករនៅឥណ្ឌាបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

0

ប្រទេសឥណ្ឌា៖ តម្លៃអង្ករសម្រូបប្រមាណ ៥ ភាគរយរបស់ប្រទេសឥណ្ឌាបានបន្តកើនឡើងយ៉ាងខ្លាំងក្នុងសប្តាហ៍ទី ៤ ជាប់ៗគ្នានៃដើមឆ្នាំនេះ ដោយឡើងដល់កម្រិតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានពី ៥៤២ – ៥៥០ ដុល្លារអាមេរិកក្នុងមួយតោន។

បើយោងតាមអ្នកសង្កេតការណ៍ តម្លៃអង្ករសម្រូបដែលនាំចេញពីចំណុចកំពូលរបស់ប្រទេសឥណ្ឌាបានបន្តការប្រមូលផ្តុំរបស់ពួកគេក្នុងសប្តាហ៍នេះ ដោយបានកើនឡើងដល់កម្រិតខ្ពស់សម្រាប់សប្តាហ៍ទីបួនជាប់គ្នាដោយសារអង្ករនៅមានកម្រិតខ្លាំង ខណៈដែលតម្រូវការនៅតែបន្តកើនឡើងខ្ពស់។India considers a rice export ban – what would that mean for the world? |  The Independent

អាជីវករនាំចេញដែលមានមូលដ្ឋាននៅទីក្រុង Kolkata នៃប្រទេសឥណ្ឌា បាននិយាយថា ប្រតិបត្តិការកិនស្រូវថ្មីកំពុងដំណើរការ ប៉ុន្តែការផ្គត់ផ្គង់នៅតែមានកម្រិត ដោយសាររដ្ឋាភិបាលបង្កើនការទិញបម្រុង ដែលកំពុងរក្សាតម្លៃក្នុងស្រុកឱ្យរឹងមាំ។ ទោះជាយ៉ាងណាក៏ដោយ មិនត្រឹមតែការនាំចេញអង្ករឥណ្ឌាកើនឡើងនោះទេ ការនាំចេញអង្កររបស់ប្រទេសប៉ាគីស្ថានទំនងជានឹងកើនឡើងដល់កម្រិតខ្ពស់បំផុតផងដែរក្នុងឆ្នាំនេះ ខណៈដែលការសម្រេចចិត្តរបស់គូប្រជែងឥណ្ឌាក្នុងការទប់ស្កាត់ការនាំចេញបង្ខំឱ្យអ្នកទិញងាកទៅរកទីក្រុងអ៊ីស្លាម៉ាបាដ ដែលបច្ចុប្បន្នតម្លៃអង្ករ ៥% ក្នុងប្រទេសនេះត្រូវបានគេលក់ក្នុងកម្រិតខ្ពស់បំផុតប្រហែល ៦៨០ ដុល្លារក្នុងមួយតោន ។Indian rice export ban: How it could affect supply across the world - News  | Khaleej Times

រីឯនៅប្រទេសវិញ តម្លៃអង្ករ ៥% របស់ប្រទេសនេះត្រូវបានគេផ្តល់ជូនក្នុងតម្លៃ ៦៣០ ដុល្លារក្នុងមួយតោន ធ្លាក់ចុះពី ៦៤០ ដុល្លារក្នុងមួយតោនកាលពីសប្តាហ៍មុន ដោយសារសកម្មភាពទីផ្សារមានការយឺតយ៉ាវ។ អាជីវករដែលមានមូលដ្ឋាននៅទីក្រុងបាងកកបាននិយាយថាមិនមានការបញ្ជាទិញច្រើនទេក្នុងសប្តាហ៍មុន។ លោកក៏បានបន្ថែមថា ការនាំចេញបច្ចុប្បន្នគឺបំពេញតាមការបញ្ជាទិញពីមុនដែលបានចុះហត្ថលេខាកន្លងមក។

សម្រាប់អង្ករ ៥ ភាគរយរបស់វៀតណាមវិញក៏ត្រូវបានគេផ្តល់ជូនក្នុងតម្លៃ ៦៣៥ – ៦៤០ ដុល្លារក្នុងមួយតោន ដោយមិនមានការប្រែប្រួលធៀបនឹងសប្តាហ៍មុនទេ។ អាជីវករដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញបាននិយាយថា សកម្មភាពជួញដូរមានភាពយឺតយ៉ាវនៅមុនថ្ងៃបុណ្យចូលឆ្នាំ ២០២៤។ អាជីវកររូបនេះបានបន្ថែមថា៖ «រោងចក្រកែច្នៃស្រូវជាច្រើនបានបិទសម្រាប់ថ្ងៃឈប់សម្រាក ហើយក៏បានផ្អាកទិញស្រូវពីកសិករ»។ គួរបញ្ជាក់ដែរថា ទីផ្សារវៀតណាមបានបិទនៅថ្ងៃទី ៨ ខែកុម្ភៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ហើយនឹងបើកឡើងវិញនៅក្នុងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ៕India's rice export restrictions are pushing global south towards a crisis

ត្រឹម៣ថ្ងៃ នៃបុណ្យចូលឆ្នាំចិន មានមនុស្ស២៦នាក់បានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍

0

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំចិន-រៀតណាម នៅទូទាំងប្រទេស កើតឡើងចំនួន៥៣ករណី ហើយបានផ្តាច់ជីវិតមនុស្សចំនួន២៦នាក់ និង៤១នាក់ទៀតរងរបួសធ្ងន់ស្រាល។

នៅក្នុងនោះថ្ងៃទី១១ ដែលជាថ្ងៃទី១ នៃបុណ្យចូលឆ្នាំចិន មានករណីគ្រោះថ្នាក់ច្រើនជាងគេ មានចំនួន១៤ករណី បណ្ដាលឱ្យស្លាប់ចំនួន៩នាក់ និងរបួស២៤នាក់។ បន្ទាប់មក នៅថ្ងៃទី១០ ជាថ្ងៃកណ្ដាល មានអ្នកស្លាប់ចំនួន៨នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍សរុប១០ករណី។ ចំណែកថ្ងៃទី៩ ជាថ្ងៃដំបូង មានគ្រោះថ្នាក់ចរាចរណ៍ចំនួន១១ករណី ស្លាប់៦នាក់ និងរបួស១១នាក់។

ករណីភាគច្រើនៃការគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនបង្កមកពីការបើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធអទិភាព៕

មនុស្ស២៣នាក់ស្លា.ប់ ៤១នាក់របួស ករណីគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃចូលឆ្នាំចិន រយៈពេល៣ថ្ងៃ - Troryorng Media

ក្រុមហ៊ុន Huawei កំពុងអភិវឌ្ឍវ៉ែនតានិមិ្មត VR ដើម្បីប្រកួតប្រជែងជាមួយ Apple Vision Pro

0

បរទេស៖ ការប្រកួតប្រជែងនៅក្នុងទីផ្សារវ៉ែនតានិម្មិតរវាង VR របស់ Huawei និង Vision Pro របស់ Apple កំពុងឡើងកំដៅខ្លាំង ខណៈដែលវ៉ែនតា Apple Vision Pro ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានចេញលក់ជាផ្លូវការ ហើយបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន។ ទោះជាយ៉ាងណា ក្រុមហ៊ុន Huawei ត្រូវបានគេនិយាយថា បច្ចុប្បន្នកំពុងអភិវឌ្ឍឧបករណ៍ការពិតនិម្មិត ឬវ៉ែនតា VR ដើម្បីប្រកួតប្រជែងជាមួយ Apple Vision Pro ដែលត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ។Huawei Vision Glass VR AR: Everything you need to know

ជាមួយនឹងគោលដៅនៃការបង្កើនរបារ និងទាក់ទាញអតិថិជនដែលចាប់អារម្មណ៍លើឧបករណ៍ភ្ជាប់ក្បាលថ្មីនេះ វាត្រូវបានគេរាយការណ៍ថា Huawei Vision (ឈ្មោះបណ្តោះអាសន្ន) មិនត្រឹមតែស្រាលជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃធូរជាង Apple Vision Pro រហូតដល់ពាក់កណ្តាលទៀតផង។ លោក Li Nan អតីតនាយកទីផ្សារនៃក្រុមហ៊ុន Meizu បានបញ្ជាក់នៅលើទំព័រ Weibo របស់គាត់ថា ផលិតផលប្រកួតប្រជែង Apple Vision Pro របស់ក្រុមហ៊ុន Huawei មានទម្ងន់ត្រឹមតែ ៣៥០ ក្រាមប៉ុណ្ណោះ ដែលស្រាលជាងទម្ងន់ ៦០០ ក្រាមនៃវ៉ែនតា AR របស់ក្រុមហ៊ុន Apple ។Huawei's rumored Apple Vision Pro competitor to ship with flagship specs -  Dexerto

លើសពីនេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនក៏អាចប្រើឈ្មោះ ‘ Huawei Vision Pro’ សម្រាប់ឧបករណ៍របស់ខ្លួនបានដែរ។ ក្រុមហ៊ុន Huawei បានចុះបញ្ជីម៉ាកយីហោនេះនៅក្នុងប្រទេសចិនតាំងពីឆ្នាំ ២០១៩ មកម្លេះ។ ឈ្មោះនេះក៏រួមបញ្ចូលផលិតផលជាច្រើនដូចជាទូរទស្សន៍ឆ្លាតវៃ និងវ៉ែនតាផងដែរ។ ដូច្នេះហើយ ប្រហែលជា Apple អាចប្តូរទៅឈ្មោះថ្មីនៅពេលដែលវាបើកដំណើរការឧបករណ៍ VR របស់ខ្លួននៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Huawei Vision ក៏ត្រូវបានគេនិយាយផងដែរថានឹងរួមបញ្ចូលបន្ទះ 4K micro-OLED ពី Sony ជាមួយនឹងប្រព័ន្ធគ្រប់គ្រងដោយកាយវិការដោយគ្មានភាពយឺតយ៉ាវដោយសន្យាថានឹងទទួលបាននូវបទពិសោធន៍ថ្មីបំផុតមួយ បើប្រៀបធៀបទៅនឹង Apple Vision Pro។Introducing Apple Vision Pro: Apple's first spatial computer - Apple

ខណៈពេលដែលវ៉ែនតាទាំងពីរមើលទៅស្រដៀងគ្នានៅក្នុងលក្ខខណ្ឌនៃលក្ខណៈបច្ចេកទេសផ្នែករឹង ប៉ុន្តែការវិភាគលម្អិតបានបង្ហាញពីភាពខុសគ្នាយ៉ាងច្បាស់រវាងពួកវា។ បច្ចុប្បន្នក្រុមហ៊ុន Huawei និងដៃគូផលិត SMIC កំពុងព្យាយាមបង្កើតខ្សែសង្វាក់ផលិតកម្មបន្ទះឈីប 5nm ដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមរយៈព័ត៌មាននេះ ប្រសិនបើតម្លៃរបស់ Huawei Vision ស្មើនឹងពាក់កណ្តាលនៃ Apple Vision Pro វាពិតជាពិបាកនឹងរំពឹងថាផលិតផលនេះ អាចនឹងផ្តល់នូវបទពិសោធន៍ដែលល្អលើសពី Apple Vision Pro ដែរឬអត់៕

ពីគ្រោះថ្នាក់ចរាចរណ៍ ក្លាយជាអំពើហឹង្សា វាយគ្នាផ្អើលលើឧទ្យានជាតិភ្នំគិរីរម្យ

0

កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅឧទ្យានជាតិគីរីរម្យ ហើយបានក្លាយទៅជាហឹង្សាដាក់គ្នា ដោយមិនបណ្តាលឱ្យមានមនុស្សស្លាប់នោះទេ ខណៈបណ្តាញសារព័ត៌មានមួយចំនួនបានចេញផ្សាយថាមានមនុស្សស្លាប់។យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកភ្នំស្រួច នៃខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា៖ មានករណីក្មេងទំនើងបង្ករអំពើហឹង្សានៅឧទ្យានជាតិគីរីរម្យបណ្តាលឱ្យស្លាប់មនុស្ស។ ក្នុងកណីនេះ រដ្ឋបាលស្រុក បានបញ្ជាប់ថា កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៤:២០នាទី នៅលើឧទ្យានជាតិគីរីរម្យ ចំណុចជិតរង្វង់មូលនាគព័ន្ធ មានករណីម៉ូតូ១គ្រឿងម៉ាក Scopy-i ពណ៌ក្រហមគ្មានស្លាកលេខ សេរីឆ្នាំ២០២២ ជិះគ្នា២នាក់ បើកបរដោយឈ្មោះ វី សុគុន្ធ បានជិះទៅបុកម៉ូតូ ១គ្រឿងទៀត ម៉ាកសង់ C125 សេរីឆ្នាំ២០២៤ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ:1KK-4037 ជិះគ្នា ២នាក់ បើកបរដោយឈ្មោះ សេង រ៉ាច័ន្ទ។ ករណីនេះបណ្តាលឱ្យដួលម៉ូតូទាំង ២គ្រឿង រួចបក្ខពួករបស់ឈ្មោះ សេង រ៉ាវ័ន្ត មានឈ្មោះ សេង ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាយស់ បានមកដល់ក៏ទាញដំបងមែកស្រល់ដេញវាយទៅលើបក្សពួករបស់ឈ្មោះ វី សុគន្ធ ដែលបានមកដល់កន្លែងកើតហេតុដែរនោះ។ ចំណែកឈ្មោះ សេង រ៉ាច័ន្ទ ពេលងើបពីដួលវិញក៏ទាញដំបងឫស្សី បម្រុងវាយភាគីម្ខាងទៀតដែរ ប៉ុន្តែមានគេចាប់ឃាត់”។

ក្រោយកើតហេតុកម្លាំងអធិការដ្ឋាននគរបាលស្រុក បានឡើងស្ទាក់ឃាត់បានមុខសញ្ញាខាងភាគីរបស់ឈ្មោះ សេង រ៉ាច័ន្ទ ចំនួន៣នាក់ រួមមាន ឈ្មោះ សេង រ៉ាច័ន្ទ ភេទប្រុស, ឈ្មោះ គង់ ណាវី ភេទប្រុស, ឈ្មោះ សេង ពន្លឺភេទប្រុស។ ចំណែកឈ្មោះ សេង ដារ៉ា កំពុងរត់គេចខ្លួន។ រីឯឈ្មោះ រឺ សុគុន្ធ របួសធ្ងន់ដោយសារគ្រោះថ្នាក់ ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ឥណ្ឌូណេស៊ីគាំទ្រគោលនយោបាយរូបិយវត្ថុជាតិ និងកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ (រូបិយប័ណ្ណបរទេស)

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ធនាគារកណ្តាលឥណ្ឌូណេស៊ីបានពង្រឹងការផ្សព្វផ្សាយអំពីការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក (LCT) ជាមួយបណ្តាដៃគូពាណិជ្ជកម្មធំៗ ។ វាជាផ្នែកមួយនៃការប្តេជ្ញាចិត្តដើម្បីកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ។

លោក Perry Warjiyo ទេសាភិបាលធនាគារកណ្តាលឥណ្ឌូណេស៊ីលើកឡើងថា ធនាគារនឹងពង្រីកការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកជាមួយប្រទេសឥណ្ឌា និងអារ៉ាប៊ីសាអូឌីត ក្រោយពីឥណ្ឌូណេស៊ីបានអនុវត្តវិធានការនេះជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ។ ការគាំទ្ររូបិយប័ណ្ណក្នុងស្រុក និងកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក នឹងធ្វើឱ្យឥណ្ឌូណេស៊ីអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំបន្តទៀត ។USD/IDR Forecast | Will USD/IDR Go Up or Down?

លោក Perry Warjiyo បន្តថា កត្តាមូលដ្ឋានមួយ គឺស្ថិរភាពនៃអត្រាប្តូរប្រាក់រូពៀនឹងកើនឡើងខ្លាំងឡើង ហើយឥណ្ឌូណេស៊ីនឹងពុំចាំបាច់ពឹងផ្អែកលើការផ្គត់ផ្គង់ប្រាក់ដុល្លារអាមេរិក ។ ដូច្នេះ វានឹងជួយគាំទ្រការធ្វើពាណិជ្ជកម្ម និងស្ថិរភាពរបស់អត្រាប្តូរប្រាក់ក្នុងតំបន់ផងដែរ ។

ការផ្សព្វផ្សាយពីការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក (LCT) គឺជាគម្រោងការទូទាត់ប្រាក់ឆ្លងព្រំដែនសម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ប្រទេសទាំងនេះពុំចាំបាច់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងការទូទាត់សាច់ប្រាក់បន្តទៀតទេ ប៉ុន្តែពួកគេអាចប្រើប្រាស់រូបិយប័ណ្ណរបស់ខ្លួនជំនួសបាន ។ បច្ចុប្បន្ន ប្រទេសចូលរួមក្នុងគម្រោងនេះមាន៦ប្រទេស រួមមាន ៖ ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម ខណៈប្រទេសព្រុយណេ, កម្ពុជា និងឡាវ នឹងចូលរួមក្នុងគម្រោងនេះនាពេលឆាប់ៗ ។Indonesia rupiah falls to weakest level in more than 20 years

ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកក្នុងប្រតិបត្តិការអាជីវកម្ម និងការទូទាត់ប្រាក់ក្នុងតំបន់បានក្លាយជាប្រធានបទមួយក្នុងចំណោមប្រធានបទសំខាន់ៗ ដែលបានជជែកគ្នាក្នុងកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំឆ្នាំ២០២៣ កាលពីខែឧសភា ឆ្នាំ២០២៣ ។ ក្នុងកិច្ចប្រជុំនេះ ប្រទេសឥណ្ឌូណេស៊ីមានតួនាទីជាប្រធានអាស៊ាន ។

ក្រៅពីនេះ ការកាត់បន្ថយការចាយវាយប្រាក់ដុល្លារអាមេរិកចាត់ទុកថា គឺជាការកាត់បន្ថយហានិភ័យផ្សេងៗដែលកើតឡើងនៅទូទាំងពិភពលោកទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន ។ លើសពីនេះ វានឹងជួយជំរុញការផ្លាស់ប្តូររបស់សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុក្នុងតំបន់ឱ្យមានស្ថិរភាពផងដែរ ។

កាលពីឆ្នាំ២០២៣ ធនាគារកណ្តាលឥណ្ឌូណេស៊ីបានកត់ត្រាពីការកើនឡើងយ៉ាងឆាប់រហ័សរបស់ការផ្សព្វផ្សាយការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក (LCT) ពេញមួយឆ្នាំ ។ ហេតុនេះ ការធ្វើប្រតិបត្តិការសាច់ប្រាក់បានកើនឡើង៥៥,២% បើធៀបនឹងខែធ្នូ ឆ្នាំ២០២២ ៕Indonesian central bank hikes rates as global volatility hits rupiah - Central Banking

ប្រុងប្រយ័ត្ន! ជំងឺផ្ដាសាយបក្សី ឆក់យកជីវិតកុមារាម្នាក់នៅខេត្តក្រចេះ

0

កុមារាអាយុ៩ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺផ្ដាសាយបក្សី ប្រភេទហាស់៥អ៊ិន១(H5N1) នេះបើយោងតាមការចេះផ្សាយរបស់ក្រសួងសុខាភិបាល។

ក្រសួងគូសបញ្ជាក់ថា ក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ថែទាំ និងជួយសង្រ្គោះចំពោះកុមារអាយុ៩ឆ្នាំ ដែលបានស្លាប់នេះ ប៉ុន្តែដោយសារតែស្ថានភាពជំងឺរបស់កុមារានេះមានស្ថានភាពធ្ងន់ធ្ងរ រួមមាន គ្រុនក្ដៅ ពិបាកដកដង្ហើម ហត់ ក្អក និងសន្លប់ ទើបបណ្ដាលឱ្យកុមារាបានស្លាប់តែម្ដង។

តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺមានមាន់ ៥ក្បាល និងទា ៣ក្បាល បានងាប់ហើយបានយកមាន់ទានោះមកធ្វើម្ហូបបរិភោគ។

ជុំវិញករណីនេះ ក្រសួងសុខាភិបាល បានក្រើនរម្លឹកសារជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ៕