Home Blog Page 1218

គួរប្រុងប្រយ័ត្ន៥ចំណុចនេះ បើមិនចង់មាន ..ជ..ម្លោះ.. ជាមួយអ្នកជិតខាង

0

បញ្ហាមួយស្ថិតក្នុងចំណោមបញ្ហាទាំងអស់ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរយៈពេលយូរនោះ គឺអ្នកជិតខាង ។ ហេតុនេះ បើយើងចុះសម្រុងជាមួយអ្នកជិតខាង គឺភាគីទាំងពីរនឹងអាចជួយគ្នាធ្វើជាភ្នែកជាចម្រុះឱ្យមានអារម្មណ៍កក់ក្តៅបាន ។ ប៉ុន្តែបើយើងមើលមុខគ្នាមិនចំជាមួយអ្នករស់នៅជិតគ្នាទេនោះ វានឹងធ្វើឱ្យយើងមានអារម្មណ៍ក្តៅក្រហាយគ្រប់ពេលវេលា ។ ហេតុនេះ យើងគួរតែប្រុងប្រយ័ត្ន៥ចំណុចនេះ បើមិនចង់មាន ..ជ..ម្លោះ.. ជាមួយអ្នកជិតខាង ។

១-ដើមឈើ ៖
បើទោះជាដើមឈើធំបានផ្តល់ម្លប់ដល់អ្នករស់នៅក្តី ប៉ុន្តែវាក៏អាចបង្កើតបញ្ហាធំដល់យើងផងដែរ បើអ្នកជិតខាងរបស់យើងមិនត្រូវការ ។ លើសពីនេះ បើដើមឈើយើងធំលូតលាស់បែកមែកសាខា ឬមានចាក់ឫសចូលក្នុងដីរបស់អ្នកជិតខាង វានឹងធ្វើឱ្យយើងជួបតែបញ្ហា ដូចជា ៖ ស្លឹកឈើជ្រុះលើដីអ្នកជិតខាង ជាដើម ។ ក្រៅពីនេះ យើងនឹងកាន់តែជួបបញ្ហាធ្ងន់ធ្ងរថែមទៀត បើដើមឈើ ឬមែកឈើបាក់រលំ និងបង្កគ្រោះថ្នាក់ដល់អ្នកជិតខាង ។Neighbour slices tree in half in dispute over noisy birdsong | The  Independent

២-ចូរប្រុងប្រយ័ត្នរបងផ្ទះ ៖
បញ្ហាកម្មសិទ្ធិរបងផ្ទះ គឺជារឿងដែលម្ចាស់ផ្ទះគួរតែសិក្សាឈ្វេងយល់ ជាពិសេស ផ្នែកច្បាប់បានចែងពីភាពជាម្ចាស់កម្មសិទ្ធិយ៉ាងច្បាស់លាស់ ។ ហេតុនេះ បើយើងសាងសង់របងផ្ទះដោយបំពានទៅលើចំណែកដីរបស់អ្នកជិតខាងនោះ ចាត់ទុកថា គឺជាការរំលោភច្បាប់ ។

៣-ធ្វើដំបូលផ្ទះ និងទរបង្ហូរទឹកភ្លៀងកុំឱ្យបំពានអ្នកជិតខាង ៖
បើទោះជាមេឃភ្លៀង គឺជារឿងធម្មជាតិដែលយើងមិនអាចហាមឃាត់បានក្តី ប៉ុន្តែយើងអាចជ្រើសរើសឱ្យវាមានបញ្ហា ឬគ្មានបញ្ហាបាន ដោយសារទឹកភ្លៀងធ្លាក់នៅលើដំបូលផ្ទះ ហើយវាក៏ធ្លាក់ទៅលើដីអ្នកជិតខាង ។ ហេតុនេះ វាបង្កជាបញ្ហាទឹកដក់, ការច្រោះដី ឬទឹកភ្លៀងសាចទៅលើសម្ភារៈអ្នកជិតខាងបណ្តាលឱ្យខូចខាត ។argument with neighbor regarding rendering on our terraced wall | DIYnot  Forums

លើសពីនេះ យើងមិនគួរធ្វើដំបូលផ្ទះ ឬពង្រីកដំបូលផ្ទះឱ្យលើសពីកម្មសិទ្ធិរបស់ខ្លួន ឬធ្វើដំបូលផ្ទះហួសទៅលើដីអ្នកជិតខាង ឬធ្វើដំបូលផ្ទះនៅត្រឹមរបងអ្នកជិតខាងទេ ពីព្រោះវានឹងបណ្តាលឱ្យទឹកភ្លៀងធ្លាក់ក្នុងដីគេ ។

៤-ចូរប្រយ័ត្នកុំឱ្យសត្វចិញ្ចឹមបង្កបញ្ហា ៖
ពេលខ្លះ ការរស់នៅផ្ទះម្នាក់ឯងឃើញថា មានសភាពស្ងប់ស្ងាត់ ហើយយើងចង់ចិញ្ចឹមសត្វនៅក្នុងផ្ទះ ដូចជា ៖ ឆ្កែ ឬឆ្មា សម្រាប់ធ្វើជាមិត្តភក្តិកំដរការអផ្សុក ។ សូមបញ្ជាក់ថា យើងមិនត្រឹមតែថែទាំពួកវាតែម្យ៉ាងទេ ប៉ុន្តែយើងត្រូវគ្រប់គ្រងមិនឱ្យសត្វចិញ្ចឹមទាំងនេះបង្កបញ្ហាដល់អ្នកជិតខាងផងដែរ ។ ហេតុនេះ ត្រូវប្រុងប្រយ័ត្នពេលលែងសត្វចិញ្ចឹមឱ្យចេញទៅបរិវេណក្រៅផ្ទះ ជាពិសេស កុំឱ្យអ្នកជិតខាងក្តៅក្រហាយ ។Angry Neighbor Warned Not To Execute Their Plan To Teach Cat Owner a Lesson

សត្វចិញ្ចឹមបានរំខានដល់អ្នកជិតខាងជាច្រើនករណី ដូចជា ៖
-ឆ្មាដេញខាំគ្នានៅលើដំបូលផ្ទះ ដែលធ្វើឱ្យមានសំឡេងខ្លាំងនៅពេលយប់
-ឆ្កែស្រែកខ្លាំងៗ និងរត់ដេញខាំអ្នកជិះម៉ូតូនៅក្នុងភូមិ
-ឆ្កែ និងឆ្មា ខាំមនុស្ស
-ឆ្កែ និងឆ្មា ខាំមាន់
-ឆ្កែ, ឆ្មា និងមាន់ ជុះអាចម៍ដាក់នៅមុខផ្ទះ ឬបរិវេណផ្ទះអ្នកជិតខាង ។

៥-ប្រុងប្រយ័ត្នកន្លែងចតរថយន្ត ៖
បើទោះជាផ្លូវនៅមុខផ្ទះ គឺជាទ្រព្យសម្បត្តិសាធារណៈ ប៉ុន្តែយើងមិនអាចចតរថយន្តនៅមុខទ្វារផ្ទះអ្នកដទៃបានទេ ព្រោះវានឹងធ្វើឱ្យគេមិនពេញចិត្ត ឬមានអារម្មណ៍រំខាន ។ ក្រៅពីការចតរថយន្តនៅមុខផ្ទះអ្នកដទៃ ការចតរថយន្តបាំងផ្លូវចេញ-ចូល ក៏យើងពុំគួរធ្វើដែរ បើទោះជាអ្នកជិតខាងមិននិយាយស្តីក៏ដោយ ។A neighbor keeps taking up both parking spots in front of our building  (they're the only two he and I have access to but they aren't assigned).  I've asked nicely several times

នេះគ្រាន់តែជាបញ្ហាចម្បងៗចំនួន៥ចំណុចប៉ុណ្ណោះ ហើយនេះមិនទាន់រាប់បញ្ចូលទាំងការរំខានដោយសារសំឡេងខ្លាំង, ការបំពុលបរិស្ថាន, ជះទឹកកខ្វក់ដាក់មុខផ្ទះអ្នកជិតខាង និងបញ្ហាផ្សេងទៀតទេ ។

សរុបមក ការរស់នៅជាប់ភូមិផងរបងគ្នា គួរតែចេះខ្លាចចិត្តគ្នាទៅវិញទៅមក ព្រោះយើងមិនអាចជ្រើសរើសអ្នកជិតខាងតាមចិត្តចង់បានទេ ហើយបញ្ហាណាមួយដែលយើងអាចលើកលែងបាន គឺយើងត្រូវតែលើកលែង និងធ្វើចិត្តឱ្យស្ងប់ ។ យើងដឹងហើយថា ការផ្លាស់ប្តូរទីលំនៅ មិនមែនជារឿងតូចតាចទេ ហើយមនុស្សគ្រប់គ្នាសុទ្ធតែចង់រស់នៅក្នុងផ្ទះយ៉ាងសប្បាយចិត្ត ៕

តារាហ្វេសប៊ុក Pafido បើកបុកមនុស្សស្លាប់ រួចព្យាយាមបើករត់

0

កាលពីវេលាម៉ោងជាង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែលបណ្តាលឱ្យបុរសវ័យ ២៨ឆ្នាំម្នាក់ បានស្លាប់ភ្លាម ដោយសាត្រូវរថយន្តស៊េរីទំនើប Lamborghini ពណ៌ទឹកក្រូច ស្លាកលេខកម្ពុជា F.R.999 បើកទៅបុកទាំងកំរោល នៅមហាវិថីសហព័ន្ធរុស្សី រួចព្យាយាមបើករត់គេចជាច្រើនគីឡូម៉ែត្រ តែគេចមិនផុត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI4KtR1Nf2o0MIRbuBxBkw1tRASEfutk2yWLvcwjfPP5N6U5w65_ts1wZ5A7jg5N4eikQPs6ld32JO9RPpv-zOxGYTJRK0gFuQfriHKgAeqXzJxp_aUsMYncTGXWFBTBuhlDjAtx3nhcUspWTI296P-_eOCadCR_Hlu13IFrZfANqFfW4UWZdkk6TakLo/s1280/f618fe8f2923ab147cedbbd3d8ed3371.jpegតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលស្ថិតនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា បានឃើញរថយន្តស៊េរីទំនើប Lamborghini ពណ៌ទឹកក្រូច ស្លាកលេខកម្ពុជា F.R.999 បើកបរក្នុងល្បឿនលឿន បោះពួយមួយទំហឹងទៅបុកម៉ូតូពីក្រោយទាំងកំរោល បណ្តាលឱ្យមនុស្ស និងម៉ូតូខ្ទាតចេញពីគ្នាជាច្រើនម៉ែត្រ។

បន្ទាប់ពីបុករួច រថយន្តបង្កមិនបានឈប់នោះទេ គឺបន្ថែមល្បឿនព្យាយាមបើករត់គេច ពីមហាវិថីសហព័ន្ធរុស្សី ទៅដល់ផ្លូវ២០០៤ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនអ្នកទាំង៣ និងរថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនាំ ស្វែងរកមុខអ្នកបើកបររថយន្តពិតប្រាកដ ព្រោះក្នុងរថយន្តមានគ្នាដល់ទៅ៣នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfxlXzhbL4CcYu78H8tBNcVH2-kenco4n2tUX5KEQKsXy8P0hoOubnV7-IbVScn5DqPMMNVlnwYRWoDhxArE0YOBOqtK04aLGfRxQoz6G28OkVSIsJ31aPDOxVzv_jVRejrp2lwjYNmmfuMK0rMTDr57CMuKsUSVNOjyMfWLZpiaqLUAAtLSWK2Y64KGE/s1280/a8617537e20900bdf27ab6c54538a939.jpeg

 

បើទំនាក់ទំនងស្នេហាមិនចុះសម្រុងគ្នាទេ គួរជ្រើសរើសនៅលីវល្អជាង

0

មនុស្សភាគច្រើនជឿថា នៅពេលយើងបានសេពគប់ជាមួយអ្នកណាម្នាក់ធ្វើជាគូស្នេហ៍ ឬជាប្តី-ប្រពន្ធ មិនថាយើងនឹងមានសេចក្តីសុខ ឬកើតទុក្ខក្តី យ៉ាងហោចណាស់ ក៏យើងអាចរស់នៅជាមួយអ្នកនោះដែរ ព្រោះយើងនឹងគ្មានអារម្មណ៍ឯកោ ឬយើងមិនចង់ឱ្យកូនក្លាយជាក្មេងកំព្រា ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានធ្វើការស្រាវជ្រាវរឿងនេះថា បើយើងគ្មានក្តីសុខក្នុងការរស់នៅជាមួយដៃគូទេនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ។

អ្នកវិទ្យាសាស្ត្របានបកស្រាយថា ការរស់នៅតែម្នាក់ឯង គឺវាល្អជាងការរស់នៅជាមួយដៃគូ ហើយគ្មានសេចក្តីសុខក្នុងជីវិត ។ ការសិក្សានេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី Family Psychology (ចិត្តវិទ្យាក្នុងគ្រួសារ) សរសេរថា ទំនាក់ទំនងស្នេហានឹងធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពរាងកាយ និងផ្លូវចិត្តយ៉ាងខ្លាំង ។Solving The Most Common Relationship Issues: We Argue Over Every Little  Thing - Couples Therapy Center of NJ

មុនពេលឈានដល់ការសន្និដ្ឋានបែបនេះ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Buffalo ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានចំណាយពេលវេលាអស់ជាង២ឆ្នាំ ដើម្បីតាមដានពីជីវិតរបស់មនុស្សពេញវ័យ ជាង២០០នាក់ ដែលពួកគេបានស្រឡាញ់គ្នាយ៉ាងស្មោះត្រង់ ។ ប៉ុន្តែគេពុំបានចាត់ចំណាត់ថ្នាក់ថា មនុស្សទាំង២០០នាក់នេះបានរៀបការរួចហើយ ឬគ្រាន់តែជាសង្សារនឹងគ្នាទេ ពីព្រោះទំនាក់ទំនងស្នេហាទាំងពីរយ៉ាងនេះ សុទ្ធតែធ្វើឱ្យប៉ះពាល់ដល់សុខភាពទាំងអស់ ។How to live alone and love it without getting lonely | Well+Good

លទ្ធផលដែលអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Buffalo ទទួលបាននោះបង្ហាញថា នៅពេលយើងមានអារម្មណ៍សប្បាយចិត្តចំពោះទំនាក់ទំនងស្នេហា, យល់ពីគ្នាទៅវិញទៅមក និងមិនឈ្លោះប្រកែកគ្នារាល់ថ្ងៃនោះ វានឹងធ្វើឱ្យរាងកាយរបស់យើងរឹងមាំ ហើយមានសុខភាពផ្លូវចិត្តល្អផងដែរ ។ ផ្ទុយទៅវិញ បើទំនាក់ទំនងស្នេហានោះមិនស្ថិតស្ថេរ ហើយអ្នកទាំងពីរតែងតែឈ្លោះគ្នាជាប្រចាំ វានឹងធ្វើឱ្យយើងមានអារម្មណ៍ធ្លាក់ទឹកចិត្តក្នុងជីវិត, ញៀនស្រា និងប៉ះពាល់ដល់សុខភាពទៀតផង ។

ក្រៅពីនេះ បើតាមទិន្នន័យរបស់ទស្សនាវដ្តី Psychosomatic Medicine បង្ហាញថា គូស្នេហ៍ដែលតែងតែឈ្លោះគ្នាជាប្រចាំនោះ ពួកគេនឹងប្រឈមជាមួយជំងឺបេះដូងខ្លាំងជាងគូស្នេហ៍ដែលស្រឡាញ់គ្នាល្អូកល្អើន រហូតដល់៨,៥% ឯណោះ ៕Some Vancouverites who live alone are choosing to skip the bubble and stay  solo - Vancouver Is Awesome

សញ្ញា ៥ យ៉ាងដែលបង្ហាញថាអ្នកដទៃកំពុងច្រណែនអ្នក

0

ការច្រណែនគឺជាអារម្មណ៍ធម្មជាតិរបស់មនុស្ស អ្នកណាៗក៏ធ្លាប់មានចិត្តច្រណែនគេបន្តិចបន្តួចដែរ ប៉ុន្តែនៅពេលដែលយើងគ្រប់គ្រងចិត្តខ្លួនឯងមិនបាន នោះវានឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង ភាពស្និទ្ធស្នាល និងសុភមង្គលផ្ទាល់ខ្លួនរបស់យើង។ បើយោងតាមអ្នកចិត្តសាស្រ្ត Joel Frank របស់សហរដ្ឋអាមេរិក បាននិយាយថា “ការច្រណែនគឺជាការរួមបញ្ចូលគ្នានៃការភ័យខ្លាច អសន្តិសុខ និងការប្រៀបធៀប ហើយពួកគេតែងតែលុកលុយយើងដោយស្ងៀមស្ងាត់”។ ដូច្នេះខាងក្រោមនេះគឺជាសញ្ញាដែលបង្ហាញថាអ្នកដទៃកំពុងច្រណែនអ្នក៖

១.មើលងាយភាពជោគជ័យរបស់អ្នក៖ មនុស្សច្រណែននឹងព្យាយាមបន្ទាបបន្ថោកភាពជោគជ័យរបស់អ្នក ដោយសារតែពួកគេមិនអាចសម្រេចបានដូចអ្នក។ ពួកគេតែងតែព្យាយាមប្រាប់អ្នកដទៃថា អ្នកមិនល្អអ្វីនោះទេ ហើយអ្វីដែលអ្នកធ្វើបានប្រៀបនឹងកំទេចនំប៉ុណ្ណោះ។16 Signs To Tell If Someone Is Jealous Of You២.ចូលចិត្តចម្លងតាមអ្នក៖ អ្នកចិត្តវិទ្យាអះអាងថា ការច្រណែននាំឱ្យមនុស្សស្អប់និងចូលចិត្តធ្វើអ្វីតាមអ្នកស្ទើរតែគ្រប់យ៉ាងទាំងអស់ មិនថាជាសកម្មភាពប្រចាំថ្ងៃ ឬរបៀបរស់នៅ ការស្លៀកពាក់ និងសូម្បីតែរឿងកំប៉ិកកំប៉ុកក៏ធ្វើតាមអ្នកដែរ។ មូលហេតុមិនពិបាកយល់ទេ ព្រោះមនុស្សឈ្នានីស ខ្លាចអ្នកធ្វើអ្វីលើសដែលពួកគេមិនដឹង ជាពិសេសពួកគេចង់ជោគជ័យដូចអ្នកដែរ។

៣.ព្យាយាមធ្វើអ្វីលើសពីអ្នកគ្រប់ពេល៖ អ្នកគួរយកចិត្តទុកដាក់ចំពោះរបៀបដែលអ្នកដទៃមានប្រតិកម្មពេលអ្នកចែករំលែកអំពីរឿងវិជ្ជមានក្នុងជីវិតរបស់អ្នក។ ជាឧទាហរណ៍ ប្រសិនបើអ្នកនិយាយអំពីការឡើងប្រាក់ខែ ពួកគេនឹងប្រាប់អ្នកថាពួកគេរកបានច្រើនជាងអ្នកទៅទៀត ឬអ្នកចែករំលែកអំពីទំនាក់ទំនងស្នេហារបស់អ្នក ពួកគេក៏បង្ហាញសុភមង្គលរបស់ពួកគេភ្លាមៗ។ មូលហេតុដែលពួកគេធ្វើបែបនេះគឺដើម្បីគោរពខ្លួនឯង និងជៀសវាងអារម្មណ៍អន់ជាង។10 Clear Signs Someone is Jealous of Your Looks

៤.អួតពីជោគជ័យរបស់ខ្លួនប្រាប់អ្នក៖ មនុស្សច្រណែនពេលជោគជ័យអ្វីមួយភ្លាម ចាប់ផ្ដើមអួតអាងប្រាប់ពិភពលោកពីសមិទ្ធិផលរបស់ខ្លួនភ្លែត។ ពួកគេក៏ផ្ដើមប្រៀបធៀបលទ្ធផលរវាងអ្នកនិងពួកគេ ហើយមើលងាយអ្នកដទៃមិនដាក់មាត់ឡើយ។

៥.ចង្អុលបង្ហាញចំណុចខ្សោយរបស់អ្នកប្រាប់ទៅអ្នកផ្សេង៖ ការស្រាវជ្រាវបង្ហាញថា អ្នកដែលនិយាយដើមអ្នកដទៃភាគច្រើនចង់បានពូកែជាងគេ និងចង់បានល្អជាងគេ។ មនុស្សដែលច្រណែននឹងភាពជោគជ័យរបស់អ្នក ព្យាយាមធ្វើអ្វីឱ្យខ្ពស់ជាងអ្នកដទៃ ហើយព្យាយាមធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់អ្នកដោយដើរនិយាយពីភាពអវិជ្ជមានឬផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតពីអ្នក៕If someone displays these 16 behaviors, they secretly feel jealous of you

៥ វិធីដើម្បីកែច្នៃបន្លែដែលខូចៗ យកមកប្រើវិញដោយមិនចាំបាច់បោះចោល

0

តើអ្នកធ្លាប់ទេ? នៅពេលដែលទិញបន្លែដូចជាស្ពៃ ការ៉ុត ខាត់ណា ប៉េងប៉ោះ តាសក់ ឬដំឡូងបារាំងរួច ភ្លេចយកទៅធ្វើម្ហូប ឬទិញបន្លែលើសទុកចោលរហូតដល់បន្លែទាំងអស់នេះទន់ស្រពូន លែងស្រស់ល្អដូចមុនហើយអ្នកក៏សម្រេចយកវាទៅបោះចោល ប៉ុន្តែអ្នកមិនដឹងទេថាបន្លែដែលទន់ស្រពូន មិនស្រស់ល្អដូចមុន ក៏អាចប្រើប្រាស់ជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់បានផងដែរ ដោយយើងត្រូវអនុវត្តវិធីដូចខាងក្រោម៖

១.ធ្វើបន្លែឱ្យស្រួយឡើងវិញ៖ បើអ្នកមានបន្លែដែលខូចៗ ឬទន់ស្រពូន ចូលអ្នកត្រាំបន្លែទាំងនេះពេញមួយយប់ក្នុងទឹកត្រជាក់ក្នុងទូទឹកកក នោះភាពស្រួយនឹងត្រឡប់មកវិញ ដោយប្រើបច្ចេកទេសនេះលើការ៉ុត ប្រូខូលី សាឡាត់ និងតាសក់។ បច្ចេកទេសនេះមានប្រសិទ្ធភាពជាពិសេសចំពោះបន្លែដែលមានជាតិទឹក ដែលនឹងធ្វើឱ្យបន្លែមានជាតិទឹកឡើងវិញ។Entrepreneur wants to create more direct link in 'fragile' food supply  chain - Collingwood News

២.ស្ករជួយក្នុងការរក្សាបន្លែឱ្យល្អឡើងវិញ៖ ប្រសិនបើអ្នកមានបន្លែទន់ស្រពូន ចូលអ្នកបន្ថែមទឹកខ្មេះ និងស្ករស ២ គូបចូលទៅក្នុងចានទឹកត្រជាក់ ដោយសារស្ករមានឥទ្ធិពលរក្សាអាហារជួយឱ្យបន្លែរបស់អ្នកស្រស់ល្អម្តងទៀត។

៣.សមស្របសម្រាប់ចម្អិនអាហារ៖ ទោះបីជាមិនសូវមានរសជាតិឆ្ងាញ់ជាងបន្លែស្រស់ក៏ដោយ ប៉ុន្តែបន្លែទន់គឺល្អសម្រាប់ការចម្អិនអាហារ ព្រោះវាទន់ ហើយវាក៏ងាយក្នុងការចម្អិនឱ្យបានលឿនផងដែរ លើសពីនេះប្រភេទខ្លះក៏នឹងមានរសជាតិឆ្ងាញ់ជាងមុនដូចជាម្ទេសជាដើម។7 Myths About Washing Your Produce - Modern Farmer

៤.ធ្វើស៊ុប៖ ប្រសិនបើទុកបន្លែចោលរហូតដល់ទន់ស្រពូន ចូលអ្នកប្រមូលបន្លែផ្សេងៗធ្វើស៊ុបដូចជាដំឡូងបារាំង ការ៉ុត និងប្រូខូលី ដែលនឹងធ្វើឱ្យវាមានឱជារសឈ្ងុយឆ្ងាញ់ជាងមុន។

៥.យកបន្លែទៅអាំង៖ ប្រមូលបន្លែដែលខូចទាំងអស់មកអាំងក្នុងឡ ដោយកាត់ជាចំណែកៗ រួចប្រោះជាមួយប្រេងអូលីវបន្តិច បន្ទាប់មកដាក់ក្នុងឡនៅសីតុណ្ហភាព 200°C រយៈពេល ២០ នាទី នោះអ្នកនឹងបានបន្លែដ៏ឈ្ងុយឆ្ងាញ់ អាចញ៉ាំវាជាមួយអាហារផ្សេងៗ ដោយបន្ថែមជាមួយសាឡាត់ឬនំសាំងវិចជាការស្រេច៕

ទីបំផុត Jisoo ប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួនជាផ្លូវការ

0

បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា Jisoo សមាជិកក្រុម BLACKPINK នឹងបើកក្រុមហ៊ុនផ្ទាល់ខ្លួនពេលនេះបានក្លាយជាការពិតហើយដោយនាងកំពុងចាប់ផ្តើមជំពូកថ្មីដ៏គួរឱ្យរំភើបមួយ ជាមួយនឹងក្រុមហ៊ុនផ្ទាល់ខ្លួននាងមានឈ្មោះថា BLISSOO ដែលជាជំហានដ៏ក្លាហានក្នុងសកម្មភាពទោល។Jisoo Talks Whether BLACKPINK Is a K-Pop Trailblazer

នៅល្ងាចថ្ងៃទី ២១ ខែកុម្ភៈ អ្នកតំណាងមកពី BLISSOO បានប្រកាសពីថា «យើងកំពុងបើកគេហទំព័រផ្លូវការ និងបណ្តាញ SNS នៅថ្ងៃនេះ។ យើងមានបំណងបង្កើតវេទិកាដ៏ស្វាហាប់សម្រាប់ Jisoo ដើម្បីចូលរួមយ៉ាងសកម្មជាមួយអ្នកគាំទ្ររបស់នាង តាមរយៈសកម្មភាពផ្សេងៗគ្នា។ មានកំណត់ក្នុងវិស័យមួយ យើងមានគម្រោងបង្ហាញពីថាមពលវិជ្ជមានរបស់ Jisoo និងបង្ហាញពេលវេលាប្លែកៗដល់ទស្សនិកជន»។ BLISSOO ដែលជាឈ្មោះដែលបង្កើតឡើងសម្រាប់ការបណ្តាក់ទុនទោលរបស់ Jisoo រួមបញ្ចូលគ្នានូវពាក្យ Bliss ដែលមានន័យថា សុភមង្គលដ៏ខ្ពង់ខ្ពស់ ជាមួយនឹងភាពទាក់ទាញរបស់សិល្បករ ស្រដៀងទៅនឹងអំណោយដ៏មានតម្លៃ ដើម្បីសម្គាល់ការចាប់ផ្តើមនៃការបណ្តាក់ទុនថ្មីនេះ។Blackpink's Jisoo signs with brother's agency for solo activities. Report:  | Filmfare.com

ទោះបីជា BLACKPINK បានបន្តកិច្ចសន្យាជាមួយ YG Entertainment សម្រាប់សកម្មភាពក្រុមនៅចុងឆ្នាំមុនក៏ដោយ ប៉ុន្តែសកម្មភាពទោលសមាជិកទាំង៤មិនបានបន្តកុងត្រានោះ ដែលនាំឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងចំណោមអ្នកគាំទ្រ។ ឥឡូវនេះការផ្តោតអារម្មណ៍គឺទៅលើសកម្មភាពទោលនាពេលខាងមុខរបស់ Jisoo និងទិសដៅថ្មីដែលនាងនឹងធ្វើជាមួយនឹងអាជីពរបស់នាងក្រោមផលិតកម្មផ្ទាល់ខ្លួនរបស់នាងគឺ BLISSOO ។12 interesting facts about BLACKPINK's Jisoo every true fan must knowគួរបញ្ជាក់ថា Jisoo ជាសមាជិកទី៣ដែលប្រកាសផ្លូវការពីការបើកក្រុមហ៊ុនផ្ទាល់ខ្លួនបន្ទាប់ពីសមាជិករួមក្រុម រួមមាន Jennie បើកក្រុមហ៊ុនមានឈ្មោះថា OA និង Lisa បើកក្រុមហ៊ុនមានឈ្មោះថា LLOUD ។ ជាមួយនឹងសមាជិកបីនាក់របស់ BLACKPINK បង្ហាញពីឋានៈជា CEO របស់ពួកគេ វាគឺជាពេលវេលាដ៏រំភើបសម្រាប់សមាជិកទាំងអស់ ហើយ Rosé ក៏ត្រូវបានអ្នកគាំទ្រលើកឡើងថាមិនយូរមិនឆាប់ទេនាងនឹងប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួនដូចគ្នា៕May be an image of text that says 'Hello, this is JISOO. I'm excited to share my new start with BLISSOO. Stay tuned for what' S to come, as I'm dedicated to bringing joy and happiness to each and every one of you. Please continue to shower your love and supor for JISOO with BLISSOO, and also for BLACKPINK. Thank you.'

 

មន្ទីរពេទ្យកុមារអង្គរកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ និងអំពាវនាវឱ្យសប្បុរសជនបន្តជួយបរិច្ចាគ

0

ភ្នំពេញ ៖ គិតត្រឹមឆ្នាំ ២០២៤នេះ មន្ទីរពេទ្យកុមារអង្គរត្រូវបានបង្កើតឡើងរយៈពេល២៥ឆ្នាំហើយ ដោយក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យកុមារអង្គរ បានជួយសង្គ្រោះអាយុជីវិតដល់កុមារជាង២,៥លាន និងបន្តជួយសង្គ្រោះកុមារជាបន្តបន្ទាប់ទៀតនាពេលបច្ចុប្បន្ននិងអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1XF5YLGJuWD4GdVfnp8mnlSmOtQDbzu6_WG7WX2NS0nYXZPc3i9h2e-eY0yffB9thfpfq0zLlXyAzo9OOrH8PKKOaZBS_h-bBxMGsfxj0wcWTYG_Ival-gi0pziNAB6AKwYWMZZLhERfTmVAu-clj5FDKj4Ua1aNs7wDyM8hzaTgLjnunVxUQgxeqMDk/s1280/photo_2024-02-22_15-31-16.jpg
បច្ចុប្បន្ននេះ មន្ទីរពេទ្យកុមារអង្គរកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ និងត្រូវការឱ្យសប្បុរសជនជួយបរិច្ចាគដើម្បីឱ្យមន្ទីរពេទ្យនេះ អាចបន្តបេសកកម្មជួយសង្គ្រោះកុមារកម្ពុជាបន្តទៀត ដោយក្នុងមួយខែ មន្ទីរពេទ្យត្រូវការថវិកាចំណាយប្រមាណ៥០ម៉ឺនដុល្លរអាមេរិកដើម្បីធ្វើប្រតិបត្តិការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8CPQxme56Lp5hIcBn9g7__cOotWrj4U2ATwgptTdfb7b2h_TSfwjW-2_0Ng5puufr32xAUChiGK0EZQ_-z_g7Z7wlqFmeAnUcT-lAoCS95aZmxA7ILZ1SNme5tZ9AXvkX-gCEJbNhOs4-6zpUjgrs34qEvf2lGzch6qLgYAUvOycIr0U1yZrXg5q-kcM/s1280/photo_2024-02-22_15-31-17%20(2).jpg
បើតាមលោកវេជ្ជបណ្ឌិតងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២១ កុម្ភៈ ២០២៤ ឱ្យដឹងថា សព្វថ្ងៃនេះ មន្ទីរពេទ្យកុមារអង្គរបានទទួលជំនួយពីសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស ហើយយើងមិនមានអ្នកឧបត្ថម្ភធំណាមួយលើមន្ទីរពេទ្យនោះទេ តែមានប្រជាជនកម្ពុជាដែលបរិច្ចាគថវិកាតាមលទ្ធភាព ខ្លះ១ដុល្លារ២ដុល្លារ ឬតាមរយៈសកម្មភាពសប្បុរសធម៌នានាដែលបង្កើតឡើងដើម្បីកៀរគរថវិកាជួយដល់យើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjytwoulZAvf0PKJYXSmEjZdlxcnJuElmwgK13-_bVeFugAZ11heIz7BGgJ4HfyltsXg4piw1MdVXAmsdBS8H6qWFRP5R3Uvgsttv3mnhD7tv_sifcRDPXOmVjFCqSGNLmLwxWnoWORppBOhjbBur5ISYsRDV3FfqWMZIJro0RQ9XVRgW4sjA3gAaOipMU/s1280/photo_2024-02-22_15-31-17.jpg
លោកវេជ្ជបណ្ឌិតបន្តថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យកុមារអង្គរបានបោះជំហានយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការថែទាំងសុខភាពនៅប្រទេសកម្ពុជា ។ មន្ទីរពេទ្យកុមារអង្គរ ក៏ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដ៏ឧត្តុង្គឧត្តមមួយ សម្រាប់មន្ត្រីសុខាភិបាលជំនាន់ក្រោយៗ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD_j7o0q9-RV5lFBWqYdZ8N67wtIML7RiUmf2k8P97HODjfdOvPLKqYEyZa3voKKqi5piCAk_nKqgP0yv1UeKMQkicee8P_JwPOCCvzeGBexb7V92wOaQ_2XPPvk6sTeKc9MoaZcpYu8xJfH0HKNqhyphenhyphent5IEruN7vKs4-4TfkNV0zkU4x4vF9bEjRFej2c/s1280/photo_2024-02-22_15-31-18%20(2).jpgមន្ទីរពេទ្យកុមារអង្គរ បានបណ្ដុះបណ្ដាលធនធានមនុស្សប្រមាណ ៧៨ម៉ឺននាក់ ដល់និស្សិតវេជ្ជសាស្ត្រ និងមន្ត្រីសុខាភិបាលទាំងក្នុងនិងក្រៅមន្ទីរពេទ្យ ។
បើតាមលោកខេនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរបានមានប្រសាសន៍ថា ទៅថ្ងៃខាងមុខទៀត លោកអត់ទាន់ដឹងថា តើមន្ទីរពេទ្យនឹងត្រូវប្រគល់ជូនរដ្ឋាភិបាលគ្រប់គ្រងឬយ៉ាងណានោះទេ ស្របនឹងវ័យរបស់លោកក៏កាន់តែចាស់ណាស់ទៅហើយ ដោយបច្ចុប្បន្ននេះ លោកអាយុ៧៥ឆ្នាំហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2vS1qRFoOm9ObPxsngVHh6KEMVG-tPJUhjIzaVmoQGkItr7o45VW05G_utvP5NS9tpWw1LYOMvWJD4c86L7ebP-KNU5R5MQcblhqi7xEKxcjSDkIkg8A5sh7UsQ0HeQP0KrXlR4RSi4SB0_N2YPNfjVyOI1ZFupsiTBH2S-NLx9qyqbUd7A-NpJK87P4/s1280/photo_2024-02-22_15-31-18.jpg
គួរបញ្ជាក់ថា ដើម្បីអបអរសាទរ នៅក្នុងខួប២៥ឆ្នាំនេះ មន្ទីរពេទ្យកុមារអង្គរ នឹងប្រារព្ធ ព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលមានដូចជាកម្មវិធីជួបជាមួយស្ថាបនិក មន្ទីរពេទ្យកុមារអង្គរ នៅថ្ងៃទី២១ កុម្ភៈ ២០២៤ ។ ពិធីប្រគល់ទទួល ប័ណ្ណសរសើរដល់បុគ្គលិកមន្ទីរពេទ្យកុមារអង្គរ បម្រើការងារយៈពេល២០ឆ្នាំ និង១០ឆ្នាំ នៅថ្ងៃទី ២៤ កុម្ភៈ ។ ជាមួយគ្នានេះដែរ មន្ទីរពេទ្យកុមារអង្គរ នឹងមានយុទ្ធនាការរៃអង្គាសថវិកា ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២២ខែមីនា ២០២៤ ដើម្បីរៃអង្គាសមូលនីធិសម្រាប់អភិវឌ្ឍន៍មជ្ឈមណ្ឌលរងរបួសនិងប៉ះទង្គិចធ្ងន់ធ្ងរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy2ty_f7oGK5EWpKk2g_RYu63QHTRZ_vBKvF4c-Swvn2BbZZCPaBLNYoHv3-oOo3SK3SozvCWu2V4s9Te9lVE1D5dAvwC7uA7Y4xkNqcHZ1SiEDUu4I3cxWrwerBBDD1MzsNUm8NARNtKm74N-j2w5cqAWRWLBlwgcbAviv_8Q_3CPwd1jFk1wqNrcDOY/s1280/photo_2024-02-22_15-31-19.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMBAppynmqxzdD_FYqX-GBCTU1fongofTnY2lc8qgfJxBlwU2kPrdcRFmgAKKvn52UBebzc2cFVJi-i0kL6wv4ipAmXaxFa2TPPDSgRDViAc6wNBszjgAjoNro7_vdlstaYm8zSnJqYcEq0fd_TdLZ1xyTtrk48xw_k8NzRSxu4_c22ZQ0j7po58yJCTg/s1280/photo_2024-02-22_15-31-21.jpg

កសិករថៃរីករាយពេលជ័រកៅស៊ូឡើងថ្លៃក្នុងអាណត្តិរដ្ឋាភិបាលថ្មី

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកនាង Aiyarin Panrit មន្ត្រីនាំពាក្យនៃក្រសួងកសិកម្មប្រទេសថៃ បានលើកឡើងថា តម្លៃជ័រកៅស៊ូនៅប្រទេសថៃ នាពេលបច្ចុប្បន្ន គឺមានតម្លៃល្អជាងមុន បើធៀបនឹងតម្លៃជ័រកៅស៊ូជាមធ្យម គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz8TFgiD4wnJXI9HGHeW5la-JMvmc-OZIY-tvZt64nzkZgVIwgZHnCT6dBkENIdH8MV4EJ1ZTQ30HbuGkDGTokgtticHv2nwGgcvW30TebRNUyZ3tb5CQaa509oWpjDY6_LMjNW6_qBGFJb9TI29hAzffeCD937BDIINu4oMTFoWHmHWT_xTx5aFVZLTE/s1140/photo_2024-02-22_14-40-35.jpg

ជាក់ស្តែង តម្លៃជ័រកៅស៊ូបន្ទះក្រៀម បានកើនឡើងរហូតដល់៧៤បាតក្នុង១គីឡូក្រាម នៅឆ្នាំ២០២៤ ខណៈកាលពីឆ្នាំ២០២៣ តម្លៃស្មើត្រឹមតែ៥១បាតក្នុង១គីឡូក្រាម ។ ចំណែកជ័រកៅស៊ូបន្ទះឆៅគុណភាពល្អ គឺមានតម្លៃស្មើនឹង៧០បាតក្នុង១គីឡូក្រាម នៅឆ្នាំ២០២៤ ខណៈនៅឆ្នាំ២០២៣ តម្លៃស្មើត្រឹមតែ៤៩បាតក្នុង១គីឡូក្រាម ។ រីឯតម្លៃជ័រកៅស៊ូស្រស់ (ឬជ័រកៅស៊ូរាវ) និងជ័រកៅស៊ូដុំតូចៗ ក៏បានកើនឡើងដូចគ្នាដែរ ។

ហេតុនេះ តម្លៃជ័រកៅស៊ូកើនឡើងនាពេលកន្លងមកបង្ហាញថា ដោយសារមានការគាំទ្រពីរដ្ឋាភិបាល ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Srettha Thavisin នាយករដ្ឋមន្ត្រីប្រទេសថៃ ព្រមទាំងលោក Thamanat Prompow រដ្ឋមន្ត្រីក្រសួងកសិកម្មផងដែរ ដែលបានចាត់វិធានការបង្ក្រាបផលិតផលកសិកម្មខុសច្បាប់ ដោយបង្កើតក្រុមការងារគ្រប់គ្រងដំណាំកៅស៊ូនៅប្រទេសថៃ ។Thai farmers tap into sustainable rubber industry | Free Malaysia Today (FMT)

ការបង្កើតក្រុមការងារនេះ គឺដើម្បីការពារផលប្រយោជន៍របស់បងប្អូនកសិករ ទើបធ្វើឱ្យតម្លៃផលិតផលកសិកម្មកើនឡើង ។ លើសពីនេះ តម្រូវការប្រើប្រាស់ជ័រកៅស៊ូក៏បានកើនឡើងខ្ពស់ផងដែរ តាមរយៈការពង្រីកឧស្សាហកម្មយានយន្ត, កង់រថយន្ត និងរថយន្តអគ្គិសនី ក៏ដូចជាស្រោមដៃកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូក្នុងផ្នែកវេជ្ជសាស្ត្រ ។

ភ្នាក់ងារសហការផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) រំពឹងថា នៅឆ្នាំ២០២៤ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ នឹងកើនឡើង២,៧% ខណៈទិន្នផលផលិតជ័រកៅស៊ូនៅតំបន់ជាច្រើនបានធ្លាក់ចុះ ដោយសារដើមកៅស៊ូចាប់ផ្តើមជ្រុះស្លឹក ជាពិសេសបំផុត ដើមកៅស៊ូនៅតំបន់ឦសាន ។ ហេតុនេះ វាធ្វើឱ្យការផ្គត់ផ្គង់កៅស៊ូក្នុងទីផ្សារធ្លាក់ចុះ ហើយតម្លៃជ័រកៅស៊ូកើនឡើងខ្ពស់ ។ នេះបើយោងតាមទិន្នន័យ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ៕Thailand approves $218 million to guarantee rubber farmer prices – Rubber World – The Technical Service Magazine for the Rubber Industry

ខឹងចិត្តគេថាល្ង..ង់អត់ធ្វើអ្វីសោះ ជំទាវ ចន ច័ន្ទលក្ខណា បង្ហាញច្បាស់ៗកំពុងជួយតារាសម្តែង លី ណូរ៉ា

0

ក្រោមការដឹកនាំរបស់ជំទាវ ចន ច័ន្ទលក្ខណា ក្នុងតួនាទីជាប្រធានសមាគមសិល្បករខ្មែរទទួលរងនូវសម្តីរិះគន់ទក់សាច់ទាំងមហាជននិងអ្នកក្នុងចង្កោមសិល្បៈមួយចំនួននិងមានការចោទប្រកាន់ថាសិល្បៈមានបក្ខពួកនិយមនិងបញ្ហាផ្សេងៗជាច្រើនទៀត។ ជាមួយការរិះគន់អតីតតួឯកស្រីដ៏ល្បីល្បាញនេះស្រាប់តែផ្ញើជូនអ្នកថាប្រធាន ល្ងង់ និង អត់ធ្វើអ្វីសោះខណៈដែលកំពុងតែដុតដៃដៃជើងជួយរឿងក្តីក្ខាំងរបស់តារាសម្តែង លី ណូរ៉ា។

តារាសម្តែង លី ណូរ៉ា រងនូវបណ្តឹងពីបទឆបោកលុយប្រមាណ៣ម៉ឺនដុល្លារ ពីអាណិកជនខ្មែរនៅអូស្រ្តាលីដោយលោកអះអាងថាលោកមិនជាប់ពាក់ព័ន្ធនោះទេដោយមានគេបង្កើតគណនីក្លែងក្លាយយករូបលោកទៅដាក់ ខណៈមកទល់ពេលនេះលោកបានបំភ្លឺជូនតុលាការ២ដងហើយក្រោមការជួយជ្រោមជ្រែងពីប្រធានសមាគមសិល្បករខ្មែរ។ រឿងក្តីនៅមិនទាន់បញ្ចប់តារាសម្តែងរូបនេះនៅតែទទូចស្វែងរកយុត្តិធម៌សម្រាប់ខ្លួន ហើយជំទាវ ចន ច័ន្ទលក្ខណា នៅបន្តជួយជ្រោមជ្រែងផ្នែកផ្លូវច្បាប់ដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUhbkqOYGorQmqGqCMwyuqZ5MPoxBhyphenhyphendzYrmmcvSiGLl46lDA7_JihTCtX2uGG5rp9NH_kNohlKctA2UAwLHYCh5mUpvkJeCbVtVpMoLTrgeXA7g81ZTAVIbEXzhOYoTAkmqGtUBmveIg243ximqHp9pZzE1nA9Ze2b7VKDmog87TF-eyAMw7v2THRJ40/s2048/image_2024-02-17_14-17-57.png

នៅថ្ងៃទី២២ ខែកុម្ភៈ តារាសម្តែង លី ណូរ៉ា បានសរសេរថា «ពិភាក្សាបន្ថែមជាមួយបងស្រីជំទាវ Chanlakhena Chorn ប្រធានសមាគមសិល្បករ និងបងប្រុសមេធាវី គោរពស្នើសុំទៅកាន់តុលាការដើម្បីបញ្ជូនសំណុំរឿងខ្ញុំទៅកាន់ នាយកដ្ឋានប្រឆាំងបទលើ្មសបច្ចេកវិទ្យាពន្លឿនបើកការស្រាវជ្រាវ ស្វែងរកជនល្មើសក៏ដូចជាបង្ហាញភាពស្អាតស្អំមិនជាប់ពាក់ព័ន្ធជាមួយខ្ញុំ។ដើម្បីបញ្ចប់សំណុំរឿង បណ្ដឹងព្រហ្មទណ្ឌ របស់ខ្ញុំឱ្យបានឆាប់បំផុត ។ សូមថ្នាក់ដឹកនាំ
សូមតុលាការកំពូល សូមនាយកដ្ឋាន បច្ចេកវិទ្យា សូមស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ជួយរកយុត្តិធម៌ឱ្យខ្ញុំបានឆាប់រហ័សផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYiWPvKFBwyhQgT-oedhaZ6ggQc9mgr-mISiTeLeveK6ZXODLCXHHUl27OkQAbklm_XHZGBcCljt5pCB3hoHahU3UsBgJ35xpvDKAsen295FwSsxt-VdwBYSayv6lBc8bdgyK7kJUnaH3Ct3Yz4n1phn6QH0crM_puux7pY9jaGonV_QLssHiEZV6P2T8/s1209/image_2024-02-22_11-14-23.png

ក្នុងតួនាទីជាប្រធានសមាគម ខ្នះខ្នែងជួយអ្នកសិល្បៈដែលមានបញ្ហា ប៉ុន្តែអ្នកមួយចំនួនមើលមិនឃើញពីការធ្វើការរបស់ខ្លួនជំទាវ ចន ច័ន្ទលក្ខណា បានស៊ែរការបង្ហោះរបស់តារាសម្តែង លី ណូរ៉ា ភ្ជាប់ជាមួយសម្តីថា «ផ្ញើជូនអ្នកនិយាយថាប្រធាន ល្ងង់ និង អត់ធ្វើអ្វីសោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrXpudJVMOgzJr6_DDArmA8QH0TKuEz-Su_yI3MTdSRMivUQiHpQafugM5GPkLlObZyq3IVehbJkMdm5IvInwsKNIRB_vViLV4PTTG8u1TgvS_9J2Z8l8VrEcY_liCmaP7VhCmxyN85agsAhWIolIVjFeS61Sj6M0GGMqa7WYZugSlMZd030OxxQGmEHQ/s2048/image_2024-02-22_11-14-23%20(2).png

ជំទាវ ចន ច័ន្ទលក្ខណា បានប្រកាសបញ្ចប់អណត្តិរបសខ្លួន ត្រៀមរៀបចំជ្រើសរើសបោះឆ្នោតប្រធានសមាគមថ្មីនាពេលខាងមុខ។ ប្រធានសមាគមរូបនេះបានកាន់អំណាចចាប់ពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះមានរយៈពេលជាង ៦ឆ្នាំហើយដោយសារតែស្ថានភាពកូវីដទើបសម្រេចពន្យារពេលបោះឆ្នោតអណត្តិថ្មីរហូតមកដល់បច្ចុប្បន្ន៕

យឿន ពិសី ប្រកាសក្តែងៗផ្តាច់ទំនាក់ទំនងជាមួយភរិយា និងនៅបន្តផ្តល់អាហារកិច្ចកូនដល់អាយុ១៨ឆ្នាំ

0

ស្ទើរតែមិនគួរឱ្យជឿធ្លាប់តែឃើញពីភាពផ្អែមល្អែមនិងមិនដែលឃើញលោកបញ្ចេញអារម្មណ៍មានបញ្ហាល្អក់កករណាមួយក្នុងរង្វង់គ្រួសារស្រាប់តែតារាចម្រៀង យឿន ពិសី ចេញមកប្រកាសក្តែងៗផ្តាច់ទំនាក់ទំនងជាមួយភរិយាទាំងយប់។ ការបញ្ចប់ជីវិតគ្រួសារនេះ យឿន ពិសី មិនបានបញ្ចេញមូលហេតុនោះទេដោយលោកថាមិនចង់បំពុលសង្គមចំណែកឯកូនៗទាំងពីរលោកនឹងធានាចិញ្ចឹមនិងផ្ដល់អាហារកិច្ចដល់កូនលោកអាយុ១៨ឆ្នាំ។May be an image of 1 person and trumpet

យឿន ពិសី ម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី១ បានបង្ហោះសំណេរនៅលើបណ្តាញសង្គម នៅយប់ថ្ងៃទី២១ កុម្ភៈ ដោយបានរៀបរាប់ថា «ខ្ញុំបាទ យឿន ពិសី សូមជម្រាបជូនពុកម៉ែបងប្អូនដែលជា Fan គាំទ្ររូបខ្ញុំបាទទាំងអស់ឱ្យបានជ្រាបថា ចាប់ពីពេលនេះតទៅខ្ញុំបាទសូមបញ្ចប់ជីវិតគ្រួសារដែលមានឈ្មោះជាប្ដីប្រពន្ធជាមួយភរិយាខ្ញុំចាប់ពីពេលនេះតទៅ។ ចំពោះហេតុផលខ្ញុំសុំមិនបញ្ចេញបញ្ចូលអ្វីច្រើនទេ ព្រោះខ្ញុំមិនចង់បំពុលសង្គម ហើយខ្ញុំក៏មិនចង់ឱ្យសង្គមមួយនេះច្របូកច្របល់ដោយសាររឿងអស់ទាំងនេះទៀតដែរ»។May be an image of 4 people, flower, dais and wedding

ការប្រកាសផ្តាច់ទំនាក់ទំនងជាមួយភរិយារៀបការបាន៣ឆ្នាំទទួលបានចំណងដៃកូនពីរនាក់ យឿន ពិសី នៅតែផ្តល់អាហារកិច្ចដល់កូនៗដដែលទោះបីលែងមានឈ្មោះជាប្តីប្រពន្ធ។ តារាចម្រៀងក្នុងទ្រនំហ្គាឡាក់ស៊ីបាននិយាយថា «សម្រាប់កូនៗទាំងពីររបស់ខ្ញុំ ខ្ញុំនឹងធានាចិញ្ចឹមគាត់និងផ្ដល់អាហារកិច្ចជូនគាត់ចាប់ពីពេលនេះតទៅរហូតដល់គាត់មានអាយុ ១៨ ឆ្នាំ»។No photo description available.យឿន ពិសី បន្ថែមទៀតថា លោកសង្ឃឹមថាគ្រប់យ៉ាងនិងរក្សាបាននូវសន្តិភាពផ្លូវចិត្តរៀងខ្លួនដោយគ្មានការដាក់សម្ពាធឬបិទសិទ្ធិឬតាមរំខានពីភាគីណាមួយទៀតឡើយ។ ខ្លឹមសារដែលលោកបង្ហោះនៅថ្ងៃនេះលោកសុំស្ងប់ស្ងាត់ចាប់ពីពេលនេះតទៅ ចំពោះរឿងគ្រួសារជីវិតជាប្ដីប្រពន្ធមួយនេះលោកសុំមិនបកស្រាយអ្វីច្រើនទៀតទេ» ។No photo description available.

ម្ចាស់ពានរូបនេះ និងអ្នកនាង ហេង កក្កដា បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ ក្នុងរយៈពេល៣ឆ្នាំមកនេះអ្នកទាំងពីរទទួលបានចំណងដៃកូនពីរនាក់ ប្រុសមួយស្រីមួយ។

រយៈពេលប៉ុន្មានឆ្នាំមកនេះ យឿន ពិសី បានបង្ហាញពីជីវិតមានសុភមង្គលនៅក្នុងគ្រួសារទោះបីជាពេលខ្លះលោកបានត្អូញត្អែរខ្លះៗរឿងចំណូលបន្តិចក្តី។ មិនដែលបង្ហាញភាពរកាំរកូសស្រាប់តែចេញមកប្រកាសផ្តាច់ទំនាក់ទំនងជាមួយភរិយាតែម្តងធ្វើឱ្យអ្នកគាំទ្រលោកបានត្រឹមតែបង្ហាញការសោកស្តាយ៕