បញ្ហាមួយស្ថិតក្នុងចំណោមបញ្ហាទាំងអស់ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរយៈពេលយូរនោះ គឺអ្នកជិតខាង ។ ហេតុនេះ បើយើងចុះសម្រុងជាមួយអ្នកជិតខាង គឺភាគីទាំងពីរនឹងអាចជួយគ្នាធ្វើជាភ្នែកជាចម្រុះឱ្យមានអារម្មណ៍កក់ក្តៅបាន ។ ប៉ុន្តែបើយើងមើលមុខគ្នាមិនចំជាមួយអ្នករស់នៅជិតគ្នាទេនោះ វានឹងធ្វើឱ្យយើងមានអារម្មណ៍ក្តៅក្រហាយគ្រប់ពេលវេលា ។ ហេតុនេះ យើងគួរតែប្រុងប្រយ័ត្ន៥ចំណុចនេះ បើមិនចង់មាន ..ជ..ម្លោះ.. ជាមួយអ្នកជិតខាង ។

១-ដើមឈើ ៖
បើទោះជាដើមឈើធំបានផ្តល់ម្លប់ដល់អ្នករស់នៅក្តី ប៉ុន្តែវាក៏អាចបង្កើតបញ្ហាធំដល់យើងផងដែរ បើអ្នកជិតខាងរបស់យើងមិនត្រូវការ ។ លើសពីនេះ បើដើមឈើយើងធំលូតលាស់បែកមែកសាខា ឬមានចាក់ឫសចូលក្នុងដីរបស់អ្នកជិតខាង វានឹងធ្វើឱ្យយើងជួបតែបញ្ហា ដូចជា ៖ ស្លឹកឈើជ្រុះលើដីអ្នកជិតខាង ជាដើម ។ ក្រៅពីនេះ យើងនឹងកាន់តែជួបបញ្ហាធ្ងន់ធ្ងរថែមទៀត បើដើមឈើ ឬមែកឈើបាក់រលំ និងបង្កគ្រោះថ្នាក់ដល់អ្នកជិតខាង ។Neighbour slices tree in half in dispute over noisy birdsong | The  Independent

២-ចូរប្រុងប្រយ័ត្នរបងផ្ទះ ៖
បញ្ហាកម្មសិទ្ធិរបងផ្ទះ គឺជារឿងដែលម្ចាស់ផ្ទះគួរតែសិក្សាឈ្វេងយល់ ជាពិសេស ផ្នែកច្បាប់បានចែងពីភាពជាម្ចាស់កម្មសិទ្ធិយ៉ាងច្បាស់លាស់ ។ ហេតុនេះ បើយើងសាងសង់របងផ្ទះដោយបំពានទៅលើចំណែកដីរបស់អ្នកជិតខាងនោះ ចាត់ទុកថា គឺជាការរំលោភច្បាប់ ។

៣-ធ្វើដំបូលផ្ទះ និងទរបង្ហូរទឹកភ្លៀងកុំឱ្យបំពានអ្នកជិតខាង ៖
បើទោះជាមេឃភ្លៀង គឺជារឿងធម្មជាតិដែលយើងមិនអាចហាមឃាត់បានក្តី ប៉ុន្តែយើងអាចជ្រើសរើសឱ្យវាមានបញ្ហា ឬគ្មានបញ្ហាបាន ដោយសារទឹកភ្លៀងធ្លាក់នៅលើដំបូលផ្ទះ ហើយវាក៏ធ្លាក់ទៅលើដីអ្នកជិតខាង ។ ហេតុនេះ វាបង្កជាបញ្ហាទឹកដក់, ការច្រោះដី ឬទឹកភ្លៀងសាចទៅលើសម្ភារៈអ្នកជិតខាងបណ្តាលឱ្យខូចខាត ។argument with neighbor regarding rendering on our terraced wall | DIYnot  Forums

លើសពីនេះ យើងមិនគួរធ្វើដំបូលផ្ទះ ឬពង្រីកដំបូលផ្ទះឱ្យលើសពីកម្មសិទ្ធិរបស់ខ្លួន ឬធ្វើដំបូលផ្ទះហួសទៅលើដីអ្នកជិតខាង ឬធ្វើដំបូលផ្ទះនៅត្រឹមរបងអ្នកជិតខាងទេ ពីព្រោះវានឹងបណ្តាលឱ្យទឹកភ្លៀងធ្លាក់ក្នុងដីគេ ។

៤-ចូរប្រយ័ត្នកុំឱ្យសត្វចិញ្ចឹមបង្កបញ្ហា ៖
ពេលខ្លះ ការរស់នៅផ្ទះម្នាក់ឯងឃើញថា មានសភាពស្ងប់ស្ងាត់ ហើយយើងចង់ចិញ្ចឹមសត្វនៅក្នុងផ្ទះ ដូចជា ៖ ឆ្កែ ឬឆ្មា សម្រាប់ធ្វើជាមិត្តភក្តិកំដរការអផ្សុក ។ សូមបញ្ជាក់ថា យើងមិនត្រឹមតែថែទាំពួកវាតែម្យ៉ាងទេ ប៉ុន្តែយើងត្រូវគ្រប់គ្រងមិនឱ្យសត្វចិញ្ចឹមទាំងនេះបង្កបញ្ហាដល់អ្នកជិតខាងផងដែរ ។ ហេតុនេះ ត្រូវប្រុងប្រយ័ត្នពេលលែងសត្វចិញ្ចឹមឱ្យចេញទៅបរិវេណក្រៅផ្ទះ ជាពិសេស កុំឱ្យអ្នកជិតខាងក្តៅក្រហាយ ។Angry Neighbor Warned Not To Execute Their Plan To Teach Cat Owner a Lesson

សត្វចិញ្ចឹមបានរំខានដល់អ្នកជិតខាងជាច្រើនករណី ដូចជា ៖
-ឆ្មាដេញខាំគ្នានៅលើដំបូលផ្ទះ ដែលធ្វើឱ្យមានសំឡេងខ្លាំងនៅពេលយប់
-ឆ្កែស្រែកខ្លាំងៗ និងរត់ដេញខាំអ្នកជិះម៉ូតូនៅក្នុងភូមិ
-ឆ្កែ និងឆ្មា ខាំមនុស្ស
-ឆ្កែ និងឆ្មា ខាំមាន់
-ឆ្កែ, ឆ្មា និងមាន់ ជុះអាចម៍ដាក់នៅមុខផ្ទះ ឬបរិវេណផ្ទះអ្នកជិតខាង ។

៥-ប្រុងប្រយ័ត្នកន្លែងចតរថយន្ត ៖
បើទោះជាផ្លូវនៅមុខផ្ទះ គឺជាទ្រព្យសម្បត្តិសាធារណៈ ប៉ុន្តែយើងមិនអាចចតរថយន្តនៅមុខទ្វារផ្ទះអ្នកដទៃបានទេ ព្រោះវានឹងធ្វើឱ្យគេមិនពេញចិត្ត ឬមានអារម្មណ៍រំខាន ។ ក្រៅពីការចតរថយន្តនៅមុខផ្ទះអ្នកដទៃ ការចតរថយន្តបាំងផ្លូវចេញ-ចូល ក៏យើងពុំគួរធ្វើដែរ បើទោះជាអ្នកជិតខាងមិននិយាយស្តីក៏ដោយ ។A neighbor keeps taking up both parking spots in front of our building  (they're the only two he and I have access to but they aren't assigned).  I've asked nicely several times

នេះគ្រាន់តែជាបញ្ហាចម្បងៗចំនួន៥ចំណុចប៉ុណ្ណោះ ហើយនេះមិនទាន់រាប់បញ្ចូលទាំងការរំខានដោយសារសំឡេងខ្លាំង, ការបំពុលបរិស្ថាន, ជះទឹកកខ្វក់ដាក់មុខផ្ទះអ្នកជិតខាង និងបញ្ហាផ្សេងទៀតទេ ។

សរុបមក ការរស់នៅជាប់ភូមិផងរបងគ្នា គួរតែចេះខ្លាចចិត្តគ្នាទៅវិញទៅមក ព្រោះយើងមិនអាចជ្រើសរើសអ្នកជិតខាងតាមចិត្តចង់បានទេ ហើយបញ្ហាណាមួយដែលយើងអាចលើកលែងបាន គឺយើងត្រូវតែលើកលែង និងធ្វើចិត្តឱ្យស្ងប់ ។ យើងដឹងហើយថា ការផ្លាស់ប្តូរទីលំនៅ មិនមែនជារឿងតូចតាចទេ ហើយមនុស្សគ្រប់គ្នាសុទ្ធតែចង់រស់នៅក្នុងផ្ទះយ៉ាងសប្បាយចិត្ត ៕