Home Blog Page 1211

ឈ្វេងយល់! មូលហេតុដែលនាំឱ្យមានការប្រារព្ធទិវាបុណ្យនៃសេចក្តីស្រឡាញ់

0

ទិវាបុណ្យនៃសេចក្តីស្រឡាញ់ ឬValentine’s Day ត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ ដែលបុណ្យនេះ ធ្វើឡើងដើម្បីបញ្ជាក់អំពីសេចក្ដីស្រឡាញ់ជាទូទៅសម្រាប់មនុស្សជុំវិញខ្លួន ខណៈយុវវ័ខ្មែរមួយចំនួនយល់ច្រឡំថាជាបុណ្យសង្សារ។

ទិវាបុណ្យនៃសេចក្តីស្រឡាញ់ ជាពិធីបុណ្យមួយរបស់ជនជាតិនៅប៉ែកអឺរ៉ុប ដែលកើតឡើងដំបូងនៅក្នុងប្រទេសអុីតាលី។ Valentine សម្តៅទៅលើឈ្មោះអាចារ្យឆ្នើមមួយរូប របស់ប្រទេសអ៊ីតាលី ។St. Valentine, Priest and Martyr - Saint Joseph Catholic Churchគ្រាននោះ អាចារ្យ Valentine ត្រូវបានចាប់ដាក់ពន្ធនាគារ ក្រោយពីបានរៀបការឱ្យគូស្នេហ៍មួយគូរ ដែលរដ្ឋាភិបាលមិនអនុញ្ញាត។Valentine's Day 2024: Origin and History of the Holidayលុះចូលដល់ក្នុងពន្ធនាគារ អាចារ្យ Valentine ក៏បានលង់ស្នេហ៍នារីវ័យក្មេងម្នាក់ ដែលជាកូនស្រីឆ្មាំគុកមួយរូប ដែលបានទៅសួរសុខទុក្ខលោក នៅពេលជាប់ក្នុងពន្ធនាគារ។Valentine's Day 2024: Origins, Background & Traditions | HISTORYមុនលោកស្លាប់នៅថ្ងៃទី១៤ កុម្ភៈ នៅក្នុងសតវត្សទី៣លោកបានសរសេរលិខិតមួយច្បាប់ទៅឱ្យនារីជាកូនស្រីឆ្មាំគុកថា៖”ពីបង Valentine របស់អូន” ដែលពាក្យនេះ ត្រូវបានរីកសុះសាយពេញប្រទេសអុីតាលី ដោយពលរដ្ឋអុីតាលីយល់ឃើញថា៖”សូម្បីតែអាចារ្យ ដែលបានជាប់ឃុំក្នុងពន្ធនាគារ ក៏ចេះផ្តល់ក្តីស្រលាញ់ឱ្យមនុស្សម្នាក់ ចុះយើងដែលមានសេរីភាពពេញលេញ ហេតុអ្វីមិនផ្តល់ក្តីស្រលាញ់ឱ្យទៅមនុស្សជុំវិញខ្លួនរបស់យើង”។Valentine's Day 2024 in Canadaពាក្យនេះ ត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងសង្គមអុីតាលី រហូតដល់ទ្វីបអឺរ៉ុបទាំងមូល និងបានឈានទៅដល់ទូទាំងពិភពលោកនៅប៉ុន្មានជា៥ទស្សវត្ស៍ ចុងក្រោយនេះ៕

ប្រភព៖ Britannica 

ជិតដល់ថ្ងៃបុណ្យក្តីស្រឡាញ់ ផ្កាកុលាបឡើងថ្លៃខ្ពស់ទ្វេដង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារសារព័ត៌មានបានធ្វើដំណើរទៅកាន់ផ្សារមួយកន្លែងនៅស្រុកឆ័យណាត ខេត្តឆ័យណាត ប្រទេសថៃ ដើម្បីពិនិត្យមើលបរិយាកាសការទិញ-លក់ផ្កាក្នុងឱកាសបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ ឃើញថា ផ្កាកុលាបដែលតំណាងឱ្យថ្ងៃ១៤ កុម្ភៈ នោះ មានមនុស្សម្នាជាច្រើននាំគ្នាមកទិញប្រគល់ឱ្យគ្នាទៅវិញទៅមកដើម្បីបង្ហាញនូវក្តីស្រឡាញ់ ។ អាជីវករប្រាប់ថា តម្លៃបោះដុំផ្កាកុលាបចាប់ផ្តើមកើនឡើងទ្វេដងឯណោះ ។กุหลาบแพงเท่าตัวรับวาเลนไทน์ ช่อคละธนบัตรมาแรงได้ทั้งดอกได้ทั้งเงินใช้ด้วย

លោក ជៀប ជាអាជីវករលក់ផ្កានិយាយថា មុននេះ ផ្កាកុលាបបោះដុំមានតម្លៃត្រឹមតែពី២០០បាត ទៅ២២០បាតប៉ុណ្ណោះក្នុង១បាច់ ប៉ុន្តែរយៈពេល១ថ្ងៃ ទៅ២ថ្ងៃនេះ តម្លៃផ្កាបានកើនឡើងជាបន្តបន្ទាប់ ។ ចុងក្រោយ នៅថ្ងៃទី១២ ខែកុម្ភៈ តម្លៃបោះដុំបានកើនឡើងរហូតដល់៤៨០បាតក្នុង១បាច់ ឬកើនឡើងទ្វេដង ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ។ต้อนรับวาเลนไทน์! ราคาดอกกุหลาบขึ้น 2 เท่า คาดพุ่งแรงกำละ 500 บาท

ចំណែកនៅថ្ងៃទី១៣ ខែកុម្ភៈ តម្លៃផ្កាកុលាបក៏បានកើនឡើងដែរ គឺកើនរហូតដល់៥០០បាតក្នុង១បាច់ ពីព្រោះវាជាថ្ងៃចុងក្រោយដែលអាជីវករលក់ផ្កានៅទូទាំងប្រទេសថៃត្រូវការទិញផ្កាកុលាបដាក់លក់ ។ ហេតុនេះ ទើបធ្វើឱ្យមានការកុម្ម៉ង់យ៉ាងច្រើនពីអតិថិជន ហើយតម្លៃនឹងកើនឡើងខ្លាំងនៅថ្ងៃទី១៤ ខែកុម្ភៈ ។

លោក ជៀប បន្តថា លោកប្រញាប់កុម្ម៉ង់ទិញផ្កាកុលាបដាក់ចូលក្នុងស្តុក មុនពេលតម្លៃផ្កាកុលាបកាន់តែកើនឡើងខ្ពស់ជាងនេះ ។ លោកបានយកផ្កាកុលាបខ្ចប់ក្រដាសទិញពីទីក្រុងបាងកក មកត្រាំក្នុងធុងទឹកធំៗចំនួន៣ ដែលលោកបានត្រៀមទុក ដើម្បីឱ្យផ្កាកុលាបរីកស្រស់បានយូរ ។เปิดราคา 'ดอกกุหลาบ' วันวาเลนไทน์ ดอกเดียว300-เป็นช่อ3,000บาท | เดลินิวส์

បើទោះជាលោកបានចំណាយដើមទុនទិញទឹកកកសម្រាប់ត្រាំផ្កាកុលាបក្តី ប៉ុន្តែចាត់ទុកថា វាល្អជាងលោកត្រូវចំណាយលុយច្រើនទិញផ្កាកុលាបដែលឡើងថ្លៃរាល់ថ្ងៃ ។ នៅថ្ងៃទី១៤ កុម្ភៈ តម្លៃផ្កាកុលាបនឹងកើនឡើងដល់៥០០បាត ទៅ៦០០បាតឯណោះ ដោយសារមានតម្រូវការច្រើនពីទីផ្សារក្នុងថ្ងៃបុណ្យក្តីស្រឡាញ់ ។

ដោយឡែក ម្ចាស់ហាងលក់ផ្កាមួយកន្លែងទៀតនៅខេត្តទ្រាំង ប្រាប់ថា អតិថិជនបានកុម្ម៉ង់ទិញផ្កាកុលាបពណ៌ក្រហម និងពណ៌ស ដែលគាត់បានទិញពីសួនផ្កាក្នុងគម្រោងព្រះមហាក្សត្រថៃ ។ ផ្កាកុលាបទាំងនេះមានផ្កាធំៗ និងស្រស់ស្អាត ហើយគាត់លក់ក្នុងតម្លៃ១៥០បាតសម្រាប់ផ្កា១ទង ។ រីឯផ្កាកុលាបពណ៌លឿង គឺមានតម្លៃចាប់ពី១០បាតឡើងទៅ ។ต้อนรับวาเลนไทน์! ราคาดอกกุหลาบขึ้น 2 เท่า คาดพุ่งแรงกำละ 500 บาท

ម្ចាស់ហាងលក់ផ្ការូបនេះបន្តថា អ្នកមកទិញផ្កាភាគច្រើនជាកូនសិស្ស និងយុវវ័យ ដោយពួកគេបានទិញផ្កាចាប់ពីតម្លៃ២០០បាត ទៅ៣០០បាត ។ រីឯក្រុមអ្នកធ្វើការនឹងទិញជាបាច់ធំៗ ហើយគាត់លក់ក្នុងតម្លៃចាប់ពី១.០០០បាត ទៅ៥.០០០បាត ហើយអ្នកធ្វើការភាគច្រើនទិញផ្កាមានតម្លៃចាប់ពី១.០០០បាត ទៅ២.០០០បាត ។ ក្រៅពីនេះ មានគូស្នេហ៍បានកុម្ម៉ង់ទិញផ្កាឈូករ័ត្ន, ផ្កាកុលាបធ្វើពីសាប៊ូ និងផ្កាកុលាបក្រៀមផងដែរ ៕

មួយករណីទៀតហើយ! បើកបុកក្មេងស្រីអាយុ១១ឆ្នាំស្លាប់នៅផ្លូវ៦០ម៉ែត្រ រួចបើករត់

0

កាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បណ្ដាលឱ្យរងរបួសស្រាលចំនួន០២នាក់ និងស្លាប់ក្មេងស្រីម្នាក់។

រថយន្តបង្ក ម៉ាក Toyota Rally ពណ៌ស ដែលបើកបុកម៉ូតូម៉ាក ហុងដាគុប ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AV 8317 បើកលឿនដូចហោះ បុកពីក្រោយម៉ូតូជនរងគ្រោះ និងអូសទាំងមនុស្សនិងម៉ូតូឡើងចិញ្ចើមផ្លូវ បណ្ដាលឱ្យក្មេងស្រីអាយុ១១ឆ្នាំម្នាក់ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ជុះវិញករណីនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យម្ចាស់រថយន្តបង្ក ត្រូវចូលខ្លួនមកសារភាព និងទទួលខុសត្រូវចំពោះមុខច្បាប់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបន្ទាន់៕

៣ខេត្តដំបូងគេ​ ដែលចាត់ទុកល្បែងឡូតូ ជាល្បែងខុសច្បាប់ និងប្រកាសឱ្យបិទទាំងអស់

0

ល្បែងឡូតូ បានរីកស្គុះស្គាយនៅក្នុងប្រទេសខ្មែរមិនថានៅតាមខេត្ត ឬក្នុងក្រុងភ្នំពេញនោះទេ ដោយគេតែងតែមានមនុស្សទៅអង្គុយចាក់ជុំគ្នាជាច្រើននាក់ ដែលនាំឱ្យប៉ះពាល់ដល់សង្គមខ្មែរជាខ្លាំង។

ជុំវិញករណីនេះ ខេត្តកំពង់ស្ពឺ , កំពង់ធំ និងត្បូងឃ្មុំ បានប្រកាសចាត់ទុកល្បែងឡូតូ ជាល្បែងខុសច្បាប់ និងប្រកាសឱ្យបិទទាំងអស់។សម្តេចតេជោព្រមានបិទក្រុមហ៊ុនឆ្នោតដែលបង្កើតឆ្នោតឡូតូនិងឆ្នោតកន្ទុយលេខទាំងអស់  - Leading Real Estate News in Cambodiaមិនត្រឹមតែឆ្នោតឡូតូនោះទេ សូម្បីតែកន្លែងបើកល្បែងជល់មាន់ ឬកន្លែងផ្តល់សេវាកម្មល្បែងខុសច្បាប់តាមអនឡាញ ក៏ត្រូវកម្ចាត់ចោលមិនឱ្យមាននៅក្នុងស្រុក ភូមិ នៃខេត្តទាំង៣ផងដែរ។

សូមបញ្ជាក់ថា ល្បែងឡូតូ ត្រូវបានគេប្រទះឃើញមានវត្តមាននៅក្នុងប្រទេសកម្ពុជាអំឡុងឆ្នាំ២០២០ ហើយបានពង្រីកខ្លួនកាន់តែធំទៅៗ ដោយនៅតាមផ្សារនីមួយៗ មានឡូតូមិនក្រោម២កន្លែងនោះទេ។

តែយ៉ាងណាមិញ យើងមានតែរង់ចាំមើលថា តើបានជោគជ័យប៉ុនណា ដោយកន្លងមកខេត្តកំពង់ស្ពឺធ្វើការបានជោគជ័យលើការហាមផ្សាយពាណិជ្ជកម្មស្រាបៀរ ហេតុដូច្នេះយើងរង់ចាំមើលការបង្ក្រាបល្បែងស៊ីសងម្តងវិញ៕ប៉ូលិស ថា ឆ្នោតឡូតូ 8888 មានច្បាប់អនុញ្ញាតត្រឹមត្រូវ! – Timely News Network

 

កាកា អូស្ត្រាលី លើកឡើងបែបនេះដាក់ Rick kh ដែលត្រៀមចេញទៅរស់នៅសហរដ្ឋអាម៉េរិក

0

ដូចមហាជនដែលតាមដានរឿងរ៉ាវអ្នកបង្កើតមាតិកាល្បីឈ្មោះ Rick kh គោប្រាក់ បានដឹងហើយថាមិនដល់១ខែទៀតទេលោកនឹងចេញទៅរស់នៅសហរដ្ឋអាម៉េរិកវិញ។ ដំណឹងនេះដែរ កាកា អូស្ត្រាលី ដែលជាអ្នកផលិតមាតិកាដូចគ្នាបានលើកឡើងថារូបអ្នកនាងគោរពតាមការសម្រេចរបស់ Rick kh និងបានលើកឡើងទៀតថាការបញ្ចេញមតិរបស់យើងទៅកាន់បុគ្គលណាម្នាក់ អាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កម្លាំងចិត្ត ប៉ះពាល់ខកខានការងារដែលគេគ្រោងទុក។No photo description available.

នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ Kaka KH Australia បានបង្ហោះរូបភាពមួយសន្លឹកជាមួយRick kh ដោយភ្ជាប់ជាមួយសំណេរថា « ក្នុងនាមជាអ្នកបង្កើតមាតិកាដូចគ្នា ហើយក្នុងនាមជារៀងច្បងម្នាក់នៅក្នុងបណ្ដាញសង្គមមួយនេះ។ នាងខ្ញុំ កាកា អូស្ត្រាល ក៏សូមជូនពរនិងគោរពរៀងរាល់ការសម្រេចចិត្តរបស់ប្អូនប្រុស Rick kh គោប្រាក់ ព្រោះបងដឹងថារាល់ការសម្រេចចិត្តរបស់ប្អូនសុទ្ធតែមានហេតុផលល្អនិងច្បាស់លាស់ ដើម្បីសម្រេចគោលដៅនិងការងារឆន្ទៈរបស់ប្អូន..»។ អ្នកនាង បន្តទៀតថា «ទោះមួយរយៈពេលទៀតប្អូនត្រូវឃ្លាតឆ្ងាយពីមាតុភូមិយ៉ាងណាក្ដីក៏បងជឿថាប្អូនមិនចោលអ្នកគាំទ្រដែលគោរពនិងស្រឡាញ់តាមដានប្អូនទាំងអស់គ្នា..»។May be an image of 1 person and temple

«រាល់ការបញ្ចេញមតិរបស់យើងទៅកាន់បុគ្គលណាម្នាក់ អាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កម្លាំងចិត្តនិងអាចធ្វើឱ្យប៉ះពាល់ខកខានការងារដែលគេអាចនឹងមានគ្រោងទុក ជាពិសេសបើមានរឿងបែបនេះវាពិតជាគួរឲ្យសោកស្ដាយបើសិនជាក្ដីសង្ឃឹមចំពោះការងារទាំងនោះគឺមិនមែនដើម្បីតែចិញ្ចឹមក្រពះរបស់ខ្លួនឯង»។ ជាក់ស្ដែងដូចអ្វីដែលបងបានដឹងពីប្អូន ជួយឧបត្ថម្ភដល់ការសិក្សានិងផ្ដល់កន្លែងស្នាក់នៅឱ្យប្អូនៗជាច្រើនអ្នកដើម្បីឱ្យគ្នាបានរៀនចប់ចុងចប់ដើម ឱ្យពួកគេមានអនាគតល្អ មានអនាគតល្អទៅថ្ងៃមុខ»។ កាកា អូស្រ្តាលី លើកឡើងដូចនេះ។No photo description available.

អ្នកបង្កើតមាតិការូបនេះបន្ថែមទៀតថា «ខ្ញុំសូមសរសើរRick kh ដែលគាត់គិតអ្វីធ្វើអ្វីរហ័សដើម្បីសម្រេចឆន្ទៈរបស់គាត់ ក្នុងការជួយផ្គត់ផ្គង់តម្លៃការសិក្សារបស់ក្មេងដទៃទៀត។ ខ្ញុំចង់និយាយពាក្យទាំងនេះសម្រាប់អ្នកមួយចំនួនដែលរិះគន់គាត់ ហើយថាគាត់ចូលចិត្តសម្ដែងធ្វើជាតួឯកតួកំសត់អីហ្នឹង ឈប់បានឈប់ទៅ! អ្នកខ្លះធ្វើមិនបានស្មើគាត់តែខំវិនិច្ឆ័យមនុស្សក្នុងផ្លូវខុសនោះខំ! យើងចង់រស់គេក៏ចង់រស់ ចែកគ្នារស់ទៅ គេធ្វើអ្វីដែលជាគេយើងធ្វើអ្វីដែលជាយើង កុំចង់ឡើងសោយរាជ្យអង្គុយលើរាជបល្ល័ង្គតែឯង . .»។May be an image of 1 person and temple

គួរបញ្ជាក់ថា នៅក្នុងខ្លឹមសាររបស់លោក Rick kh កាលពីល្ងាចថ្ងៃទី៨ កុម្ភៈ ដែលជិតចាកចេញពីប្រទេសកម្ពុជានាពេលខាងមុខលោកបាននិយាយថាអ្វីដែលលោកបានធ្វើ លោកធ្វើអស់ហើយ លោកគ្មានជម្លោះអីទេគ្រាន់តែរឿងជ្រុលជ្រុសពេលខ្លះលោកសុំដកខ្លួនចេញគ្រប់យ៉ាងដោយរយៈពេលស៣សប្តាហ៍ទៀតលោកនៅតែធ្វើវីដេអូឱ្យទស្សនិកជនទស្សនាដដែល។ Rick Kh គោប្រាក់បានបន្ថែមចុងក្រោយដែរថា លោកប្រហែលត្រឡប់ទៅធ្វើការងារវិញ វិស័យ Content Creator ដូចជាមិនសមជំនាញលោកទៀតទេព្រោះត្រង់ពេកវាភ្លាវ។ ការសម្រេចចិត្តនេះបន្ទាប់ពីមានរឿងចម្រូងចម្រាសជាមួយអ្នកបង្កើតមាតិកាដូចគ្នាគឺលោកដុកទ័រ សែម រតនា ៕

 

 

ដំណើរការ«Autophagy កោសិកាស៊ីខ្លួនឯងដើម្បីរស់»សម្រាប់អ្នកតមអាហារ ប្រឆាំងនឹងជំងឺមហារីក

0

បច្ចុប្បន្នអ្នកស្រាវជ្រាវកំពុងសិក្សាពីតួនាទីរបស់ autophagy ក្នុងខ្លួនមនុស្ស ដើម្បីទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺមួយចំនួនជាពិសេសគឺជំងឺមហារីក។ ដូច្នេះខាងក្រោមនេះគឺជាការបកស្រាយថា តើអ្វីទៅជាautophagy? ហេតុអ្វីវាមានសារៈសំខាន់? តើធ្វើដូចម្តេចដើម្បីឲ្យមានដំណើរការautophagy? តើវាពិតជាជួយឲ្យជាដាច់ពីជំងឺរ៉ាំរ៉ៃមែនដែរឬទេ?Unlocking Autophagy for Optimal Cellular Health - Beatheage

តើ autophagy គឺជាអ្វី?
Autophagy គឺជាដំណើរការដែលរាងកាយរបស់អ្នកបំប្លែងកោសិកាចាស់និងខូចៗចោល ពោលគឺស៊ីកោសិការងាប់ៗរបស់ខ្លួនឯងធ្វើជាអាហារ។ ជាការពិត នៅក្នុងសារពាង្គកាយរបស់មនុស្សម្នាក់ៗគឺមានកោសិការាប់លាន ហើយយូរៗទៅកោសិកាខ្លះអាចនឹងខូចឬឈប់ដំណើរការ។ បន្ទាប់មកពួកវានឹងក្លាយទៅជាសំរាម ឬកាកសំណល់ដែលគ្មានប្រយោជន៍ ស្ថិតនៅលាយឡំជាមួយនឹងកោសិកាល្អៗ។ បើសិនបើមានដំណើរការ Autophagy កើតឡើង នោះវានឹងធ្វើជាប្រព័ន្ធកែឆ្នៃកោសិកាងាប់ៗអ្នកឲ្យមានប្រយោជន៍ឡើងវិញ។Autophagy Stock Photos, Royalty Free Autophagy Images | Depositphotos

ហេតុអ្វីបានជា autophagy មានសារៈសំខាន់?
Autophagy គឺចាំបាច់សម្រាប់ឲ្យកោសិការស់និងដំណើរការល្អ ព្រោះវានឹងជួយកែច្នៃផ្នែកកោសិកាដែលខូចទៅជាផ្នែកកោសិកាដែលដំណើរការពេញលេញ ផ្តល់កន្លែងទំនេរច្រើនសម្រាប់កោសិកាល្អៗ និងបំផ្លាញមេរោគផ្សេងៗដែលស្ថិតក្នុងកោសិកា ដូចជាវិរុសនិងបាក់តេរីជាដើម។ ម៉្យាងវិញទៀត Autophagy ដើរតួនាទីយ៉ាងសំខាន់ចំពោះមនុស្សកាន់តែចាស់ ព្រោះនៅពេលកាន់តែចាស់ភាពស្វ័យប្រវត្តិកម្មគឺកាន់តែចុះថយ ដែលជាហេតុកោសិកានឹងស៊ីកោសិកាចាស់ៗខ្លួនឯងធ្វើជាអាហារ ហើយនឹងផ្តល់នូវសារធាតុចិញ្ចឹមវិញទៅក្នុងសារពាង្គកាយមនុស្សចាស់។Scientists destroy 99% of cancer cells using 'molecular jackhammers'

តើកត្តាអ្វីខ្លះទើបបណ្តាលឲ្យមានដំណើរការ autophagy (កោសិកាស៊ីខ្លួនឯងជាអាហារ) បាន?
-ការតមអាហារ៖ ការតមអាហារមានន័យថាអ្នកឈប់ញ៉ាំក្នុងចំនួនជាក់លាក់ណាមួយអាចចន្លោះពី២៤ទៅ៤៨ម៉ោង។ ការតមអាហារនឹងធ្វើឱ្យរាងកាយរបស់អ្នកបាត់បង់សារធាតុចិញ្ចឹម នោះសរីរាង្គអ្នកនឹងបង្ខំឱ្យឲ្យស៊ីកោសិកាងាប់ៗដើម្បីធ្វើជាអាហារជំនួស។

-បន្ថយកម្រិតកាឡូរី៖ កាត់បន្ថយចំនួនថាមពល ឬកាឡូរីដែលរាងកាយអ្នកត្រូវការជាប្រចាំ។ការធ្វើបែបនេះនឹងបង្ខំកោសិការបស់អ្នកធ្វើដំណើរការ autophagy ដើម្បីទូទាត់សងសម្រាប់សារធាតុចិញ្ចឹមដែលបាត់បង់។
-លំហាត់ប្រាណ៖ លំហាត់ប្រាណជំរុញដំណើរការបង្កើនសកម្មភាពរបស់ autophagy ដូចជាមានចលនាខ្លាំងលើសាច់ដុំគ្រោងឆ្អឹងរបស់អ្នក។ លំហាត់ប្រាណអាចបណ្ដាលឱ្យមានដំណើរការ autophagy បានគឺអាស្រ័យលើប្រភេទលំហាត់ដែលអ្នកធ្វើនិងអាំងតង់ស៊ីតេរបស់វា។Autophagy | Cellular Process, Benefits & Role in Disease | Britannica
ទោះយ៉ាងណាក៏ដោយ ការតមអាហារ កាត់បន្ថយកម្រិតកាឡូរី ឬលំហាត់ប្រាណនេះ គឺមិនណែនាំសម្រាប់អ្នកមានផ្ទៃពោះឬស្រ្តីបំបៅកូនដោយទឹកដោះនោះទេ ហើយសម្រាប់អ្នកដែលចង់អនុវត្តវិធីនេះ គឺគួរតែពិភាក្សាជាមួយអ្នកជំនាញឲ្យបានច្បាស់លាស់ផងដែរ។

តើដំណើរការ autophagy(កោសិកាស៊ីខ្លួនឯងជាអាហារ) ពិតជាមានឥទ្ធិពលទៅលើជំងឺមែនឬ?
ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ អ្នកវិទ្យាសាស្ត្របានរកឃើញថាដំណើរការ autophagy ក៏អាចដើរតួយ៉ាងសំខាន់ក្នុងការការពារ និងឆ្លើយតបទៅនឹងជំងឺសាហាវជាច្រើន។ ជាមួយគ្នានេះ ការសិក្សាបានបង្ហាញថាដំណើរការនេះនឹងមានប្រសិទ្ធភាពជាមួយនឹងជំងឺមួយចំនួនដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺតម្រងនោម ជំងឺថ្លើម ជំងឺផាកឃីនសុន និងជំងឺមហារីកជាដើម ព្រោះថា “សារធាតុឥតប្រយោជន៍” ដែលប្រមូលផ្តុំនៅក្នុងកោសិកាខូចៗអាចបង្កើនហានិភ័យនៃកំហុសនៅក្នុងហ្សែន ឬ DNA របស់កោសិកា។ ការផ្លាស់ប្តូរហ្សែន ឬការផ្លាស់ប្តូរនៅក្នុង DNA កោសិកានឹងអាចលូតលាស់មហារីកបានយ៉ាងងាយផងដែរ៕

តើការគេងបើកម៉ាស៊ីនត្រជាក់ក្នុងរថយន្តអាចប្រឈមនឹងហានិភ័យនៃការស្លា…ប់ដែរឬទេ?

0

ជាការពិតណាស់ មនុស្សជាច្រើនតែងមានទម្លាប់គេងបើកម៉ាស៊ីនត្រជាក់ក្នុងរថយន្ត ប៉ុន្តែអ្នកមិនដឹងទេថា ទម្លាប់អាក្រក់នេះអាចជាគ្រោះថ្នាក់ដែលអ្នកមិននឹកស្មានដល់ ដោយសារតែម៉ាស៊ីនត្រជាក់បានបញ្ចេញកាបូនម៉ូណូអុកស៊ីត និងកាបូនឌីអុកស៊ីត ដែលវានឹងប៉ះពាល់ខ្លាំងដល់រាងកាយមនុស្ស ប្រសិនបើស្រូបចូលជាបន្តបន្ទាប់ក្នុងរយៈពេលយូរ។ ជាទូទៅប្រព័ន្ធម៉ាស៊ីនត្រជាក់របស់រថយន្តត្រូវការទាញខ្យល់ពីខាងក្រៅចូលក្នុងកាប៊ីន ទោះបីជាប្រព័ន្ធខ្យល់នៅក្នុងរថយន្តត្រូវបានបើកក៏ដោយ។Are you willing to sleep in your self driving car? - Connected Automated  Driving

លើសពីនេះ នៅខាងក្រោយរថយន្តក៏មានរន្ធខ្យល់សម្រាប់កាត់បន្ថយសម្ពាធពេលបិទទ្វារផងដែរ ដូច្នេះប្រសិនបើអ្នកគេងក្នុងរថយន្តពេលម៉ាស៊ីនកំពុងដំណើរការ នឹងបណ្តាលឱ្យឧស្ម័នកាបូនម៉ូណូអុកស៊ីតលេចធ្លាយចូលទៅក្នុងកាប៊ីនជាបន្តបន្ទាប់ ដែលវានឹងបណ្តាលឱ្យឈឺក្បាលប្រកាំង ងងុយគេង ពិបាកដកដង្ហើម ញ័រ ចង្វាក់បេះដូងមិនទៀងទាត់ រួមទាំងសន្លប់ដោយមិនដឹងខ្លួនទៀតផង។Is It Legal to Sleep in Your Car in Connecticut?

ជាងនេះទៅទៀតវាក៏អាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាលរហូតដល់ស្លាប់ផងដែរ នេះជាមូលហេតុដែលការបើកម៉ាស៊ីនត្រជាក់ពេលកំពុងគេងក្នុងរថយន្តអាចប្រឈមនឹងការស្លាប់។ ចំពោះករណីដែលបើកបរក្នុងរថយន្តជាច្រើនម៉ោងគឺមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ ដោយសារខ្យល់នឹងចរាចរធម្មតាពេលរថយន្តកំពុងធ្វើចលនា។ ដូច្នេះអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តមិនមានគ្រោះថ្នាក់ ដូចពេលដែលរថយន្តនៅស្ងៀមនោះទេ។Is it safe to sleep in a car? - The Sleeping Expert

ទោះជាយ៉ាងណា ប្រសិនបើបន្តក្នុងរយៈពេលយូរ វាក៏អាចបណ្តាលឱ្យងងុយគេងផងដែរ ដូច្នេះហើយ អ្នកគួរតែបញ្ឈប់រថយន្តដើម្បីឈប់សម្រាក ដោយជៀសវាងការបញ្ឆេះម៉ាស៊ីន ឬបើកម៉ាស៊ីនត្រជាក់ ដោយត្រូវប្រើវិធីដូចជាបន្ទាបបង្អួចទាំង ៤ បន្តិចដើម្បីឱ្យខ្យល់ចេញចូលបានល្អ រួមទាំងត្រូវចាក់សោរគ្រប់ទ្វារដើម្បីការពារពីមនុស្សអាក្រក់ផងដែរ។ ជាពិសេសអ្នកគួរការកំណត់ម៉ោងរោទិ៍ប្រហែល ១០-១៥ នាទីបានហើយ ដែលនេះនឹងជួយបង្កើនភាពស្រស់ស្រាយ ក៏ដូចជាមានកម្លាំងគ្រប់គ្រាន់ដើម្បីបន្តដំណើរទៅមុខទៀត៕

ហេតុអ្វីពុំគួរបត់ភួយ និងរៀបចំខ្នើយមុនពេលចេញពីបន្ទប់សណ្ឋាគារ?

0

មនុស្សភាគច្រើនមានទម្លាប់ចូលចិត្តរៀបចំបន្ទប់ និងគ្រែគេងឱ្យមានសណ្តាប់ធ្នាប់ល្អមុនពេលពួកគេចាកចេញពីបន្ទប់សណ្ឋាគារ ដោយសារយល់ឃើញថា វាជាការបង្ហាញនូវក្តីអាណិតអាសូរ និងជួយសម្រាលបន្ទុកការងាររបស់បុគ្គលិកផ្នែករៀបចំបន្ទប់ ។ ហេតុនេះ វាអាចជួយសន្សំសំចៃពេលវេលាក្នុងការសម្អាតបន្ទប់របស់បុគ្គលិកបាន ។How To Make Your Bed Like A Hotel: An Easy 9-Step Guide | Heveya® Singapore

ទោះយ៉ាងណា ការធ្វើបែបនេះអាចធ្វើឱ្យបុគ្គលិកសណ្ឋាគារចំណាយពេលវេលា និងកាន់តែហត់នឿយជាងមុនទៀត ។ រីឯបញ្ហាធ្ងន់ធ្ងរជាងនេះ គឺវាអាចធ្វើឱ្យភ្ញៀវដែលចូលសម្រាកក្នុងបន្ទប់សណ្ឋាគារលេខរៀងបន្ទាប់ ត្រូវលំបាកដោយសារតែភាពកខ្វក់របស់អ្នកស្នាក់នៅបន្ទប់នេះដំបូង ។ ហេតុអ្វីយើងពុំគួរបត់ភួយ និងរៀបចំខ្នើយមុនពេលចេញពីបន្ទប់សណ្ឋាគារ?

នៅពេលភ្ញៀវចាស់ចាកចេញពីបន្ទប់សណ្ឋាគារ បុគ្គលិកសណ្ឋាគារនឹងផ្លាស់ប្តូរកម្រាលពូក និងខ្នើយឈុតចាស់ ហើយដាក់ឈុតថ្មីជំនួសវិញ ដើម្បីរក្សាភាពស្អាតសម្រាប់ភ្ញៀវស្នាក់នៅបន្ទាប់ទៀត ។ ហេតុនេះ បើយើងរៀបចំកម្រាលពូកឱ្យរាបស្មើ, បត់ភួយ និងរៀបចំខ្នើយដាក់តាមកន្លែងឱ្យមានរបៀបរបបនោះ វានឹងធ្វើឱ្យបុគ្គលិកសណ្ឋាគារខាតពេលវេលាទាញសម្ភារៈទាំងនេះចេញ និងផ្លាស់ប្តូសម្ភារៈថ្មីដដែល ។DISGUSTING: TV Show Busts Three Hotels for Not Changing Sheets or Cleaning  - Eye of the Flyer

ផ្ទុយទៅវិញ សម្រាប់បន្ទប់ដែលមានគ្រែគេងច្រើនជាង១ បើភ្ញៀវចាស់បានរៀបចំគ្រែគេងឱ្យមានរបៀបរៀបរយខ្លាំងពេក វាអាចធ្វើឱ្យបុគ្គលិកសណ្ឋាគារគិតថា ភ្ញៀវពុំបានប្រើប្រាស់គ្រែទាំងនេះទេ ហើយពួកគេពុំចាំបាច់ផ្លាស់ប្តូរខ្នើយថ្មីទេ ។ ករណីនេះ ការមានទឹកចិត្តរបស់យើងនឹងធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវបន្ទាប់ទៀតដោយមិនបានតាំងចិត្ត ព្រោះពួកគេអាចត្រូវប្រើប្រាស់កម្រាលពូក និងខ្នើយកខ្វក់ដោយមិនដឹងខ្លួន ។

ដូចគ្នានេះ សម្រាប់កន្សែងជូតខ្លួនវិញ បុគ្គលិកសណ្ឋាគារនឹងពេញចិត្តយ៉ាងខ្លាំង បើយើងដាក់កន្សែងជូតខ្លួនដែលប្រើប្រាស់រួចចូលក្នុងកន្ត្រក ឬទុកវានៅក្នុងបន្ទប់ទឹក ឬដាក់វាចោលនៅលើអាងងូតទឹក ពីព្រោះការប្រមូលកន្លែងជូតខ្លួន គឺជារឿងងាយស្រួល ។ ប៉ុន្តែបើបុគ្គលិកសណ្ឋាគារឃើញភ្ញៀវរៀបចំទុកដាក់កន្សែងជូតខ្លួនយ៉ាងមានសណ្តាប់ធ្នាប់ល្អ គឺពួកគេពិបាកបែងចែករវាងកន្សែងជូតខ្លួនប្រើប្រាស់រួច និងកន្សែងជូតខ្លួនពុំទាន់ប្រើប្រាស់ ។ ហេតុនេះ ពួកគេត្រូវយកកន្សែងជូតខ្លួនទាំងអស់មកបោកគក់ឡើងវិញ និងខាតពេលវេលាផងដែរ ។Check Out Instructions for a Perfect Vacation Rental Departure

ប្រសិនបើភ្ញៀវចង់ជួយបុគ្គលិកសណ្ឋាគារ ឬអ្នកសម្អាតបន្ទប់មែននោះ យើងអាចជួយពួកគេដោយការបោះចោលសំរាមឱ្យត្រូវតាមកន្លែង បន្ទាប់មក ត្រូវបិទឧបករណ៍អគ្គិសនីដែលលែងប្រើប្រាស់, យកតេឡេបញ្ជាទូរទស្សន៍ ឬតេឡេបញ្ជាម៉ាស៊ីនត្រជាក់ដាក់នៅកន្លែងដើមវិញ, ដោះកម្រាលពូក, ខ្នើយ, ភួយ ហើយយកវាទៅដាក់ជាមួយកន្សែងជូតខ្លួនដែលប្រើប្រាស់រួច ។

ហេតុនេះ បន្ទប់សណ្ឋាគារនឹងមិនរញ៉េរញ៉ៃ ហើយវាមិនត្រឹមតែជាប្រយោជន៍ដល់បុគ្គលិកសម្អាតបន្ទប់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយឱ្យយើងឆាប់មើលឃើញសម្ភារៈផ្សេងៗដែលយើងអាចភ្លេចក្នុងបន្ទប់ទៀតផង ៕

ខ្លាំងមែន! អ្នកនាង ស្រួង ភាវី យកឈ្នះពានរង្វាន់ទី៧ នៃការប្រកួត LPBA ប្រភេទកីឡា ប៊ីយែរ ការ៉ុម

0

កីឡាការិនីជម្រើសជាតិកម្ពុជាពោរពេញដោយទេពកោសស្យ ផ្នែកប៊ីយ៉ាការ៉ុម អ្នកនាង ស្រួង ភាវី បន្តធ្វើបានយ៉ាងល្អ ដោយយកឈ្នះពានរង្វាន់ទី៧ នៃការប្រកួត LPBA ប្រភេទកីឡា ប៊ីយែរ ការ៉ុម នៅប្រទេសកូរ៉េខាងត្បូង។May be an image of 6 people and text

នៅក្នុងការប្រកួតនេះ អ្នកនាង ស្រួង ភាវី ត្រូវបានកីឡាការិនីកូរ៉េ Jungsuk Lim គេនាំំមុខមុន២វគ្គជាប់ៗគ្នា តែអ្នកនាងនៅតែខិតខំវាយបកយកឈ្នះវិញបាន ដោយបានអូសបន្លាយដល់វគ្គទី៦ ទើបរកជ័យជំនះបាន។May be an image of 6 people and text
ឆ្លងតាមរយៈជ័យជំនះនេះ ធ្វើឱ្យអ្នកនាង ស្រួង ភាវី នៅតែបន្តកំណត់ត្រាល្អ និងកេរ្តិ៍ឈ្មោះរបស់ខ្លួន នៅប្រទេសកូរ៉េខាងត្បូង និងលើពិភពលោក តាមរយៈការក្តោបបានពានរង្វាន់ទី៧ នៃការប្រកួត LPBA ប្រភេទកីឡា ប៊ីយែរ ការ៉ុម។May be an image of 9 people and text that says 'PRATOUR TOUR PBA TOUR DBA STADIUM 다운로드 웰컴저축은행 웰컴저축은 PBA TOU'

សូមជម្រាបថា អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃឆ្នាំ១៩៩០ នៅទឹកដីខេត្តកំពង់ចាម ដែលបច្ចុប្បន្នទីនោះ បានប្រែក្លាយជាខេត្តត្បូងឃ្មុំ។ នាងបានចាកចេញពីប្រទេសកម្ពុជា មករស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ ។ អ្នកនាងបានចំណាយរយៈពេល ៧ ឆ្នាំ ដើម្បីក្លាយខ្លួនជាកំពូលកីឡាការិនីស្នូកឃ័រ។

អ្នកនាង ភាវី ជាកំពូលកីឡាការិនីប្រភេទកីឡាស្នូកឃ័ររបស់កម្ពុជា ដែលឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសកូរ៉េខាងត្បូង និងលេខ២ នៅលើពិភពលោក ជាពិសេសជាម្ចាស់មេដាយមាសកីឡា អាស៊ីអាគ្នេយ៍ ដែលរៀបចំឡើងនៅកម្ពុជានាឆ្នាំ២០២៣កន្លងទៅផងដែរ៕

May be an image of 2 people and textMay be an image of 2 people and text that says '웰컴저축은행 웰뱅 LPBA 챔피언십 CHAMPION 웰뱅챔피언십 웰컴저축은행 스롱 피아비 Pheavy SRUONG BR 오리ㄷ LB결승/임정숙전42-AG0.700 AVG LPBA 결승 임정숙 전 LPBA FINAL Jung-s suk LIM 4:2 AVG 0.700 2024년 02월 11일( 고양 킨텍스 PBA 스타디움 11 Feb. 2024 (SUN), Goyang Kintex PBA Stadium HELLO TOUR WORLD'May be an image of 1 person and textMay be an image of 4 people and textMay be an image of 3 people and text

ពុទ្ធោ! រកឃើញបង្គាមានចាក់ចាហួយ ជាង៤តោន នៅម្តុំត្រឡោកបែក

0

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានបើកយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ ដោយបានទៅត្រួតពិនិត្យនៅទីតាំងលក់ និងចែកចាយគ្រឿងសមុទ្រ ម្តុំត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។May be an image of 1 person and text

ជាលទ្ធផល រកឃើញមានការចាក់ចាហ៊ួយលើក្បាលបង្គា សរុបចំនួន២២៦កេស ស្មើនឹង ៤,២៣៥គីឡូក្រាមនៅលើរថយន្តដែលកំពុងចែកចាយ និងនៅតាមស្តង់លក់មួយចំនួនម្តុំត្រឡោកបែក។May be an image of 9 people, ambulance and textជុំវិញករណីនេះ ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការដកហូត និងយកទៅបំផ្លាញចោលនូវផលិតផលបង្គាមានចាក់ចាហ៊ួយទាំងនោះ តាមនីតិវិធីនៅទីលានចាក់សម្រាមខណ្ឌដង្ក៕May be an image of 10 people, street and text