តារាសម្តែងប្រុសដ៏ល្បីប្រចាំប្រទេសកម្ពុជាលោក ខាត់ វៃហាំង ទទួលបានពានរង្វាន់មួយទៀតហើយនៅប្រទេសថៃកាលពីថ្ងៃទី១៨ មីនា ពីកម្មវិធី Asia Top Award2024 ផ្នែក The Best Actor ។ ជោគជ័យនេះ ខាត់ វៃហាំង ក៏មិនភ្លេចអរគុណអ្នកគាំទ្រនិងក្រុមការងារទាំងអស់ ខណៈការរៀបចំរបស់តារាប្រុសរូបនេះមិនភ្លេចបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbAQ3iAckfhtBxtWc3-MrYb8HhcVHd3T-J369zzK-3-zO8l5mqJ8Lg232jlw_kS9-wYo1hDoLava1k9slIj3Es3guXj86eyaDxUzwVczJhtjib_2bltmz_5B41LuvSJVfO5U3memb2b3aBVdrc2WIlwRuoku9JUiPzgQzLSp31NZokLRsM1RT09HIxPm8/s2048/image_2024-03-19_13-17-47.png

នៅថ្ងៃទី១៩ មីនា នេះតារាសម្តែង ខាត់ វៃហាំង បានបង្ហោះរូបភាពប៉ុន្មានក្នុងការទទួលពានថ្មីសម្រាប់ខ្លួនដោយភ្ជាប់ជាមួយខ្លឹមសារថា «ពានរង្វាន់ The Best Actor ពីកម្មវិធី Asia Top Award2024 ដែលខ្ញុំបាទទទួលបានស្របពេលដែលតារាមកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ី។ នេះជាពានរបស់អ្នកគាំទ្រផ្តល់ឱ្យ និងសូមអរគុណដល់ស្ថានីយទូរទស្សន៍ភីអិនអិន ម្ចាស់ផលិតកម្ម និងក្រុមការងារថតទាំងអស់គ្នាដែលបានខិតខំយ៉ាងលំបាក នេះក៏ជាសមិទ្ធផលដែលបានពីគាត់ទាំងអស់គ្នា»។ កម្មវិធីនេះមានសិល្បករមកពីបណ្តាប្រទេសនានារួមមានកម្ពុជា ថៃ វៀតណាម ឡាវ កូរេ ចិន មីយ៉ាន់ម៉ា និងប្រទេសផ្សេងៗទៀត នៅSiam Paragon ទីក្រុងបាំងកក ប្រទេសថៃ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOwrY7SYaVo2RofbJSEWx75PP2Sq0Cfun5y4uxf1O14sEImXZTf9tlc9DEM6ItQ-vDGRpClnYsbvupNWEKjsjxm1YiZjc2HLjVSmvy1YNvHQk2oM4MIVjdwxKJipXiNM4uunGy8o9vyktvbNHGtjOEFW5wGgenQRJ4lBdL8iIcsJAWuMFd3ulm1Qv98Oo/s2048/image_2024-03-19_13-17-49.png
ការទទួលពាន The Best Actor តារាសម្តែងរូបសង្ហា ខាត់ វៃហាំង បានរៀបចំយ៉ាងសមសួន ជាមួយខោពណ៌ខ្មៅ និងអាវពណ៌ស អមជាមួយក្រវាត់កក្បូរក្បាច់យ៉ាងស្រស់ស្អាត រួមទាំងរំលេចទង់ជាតិខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4UFqafHR8cNM30Nq4CK3bDKVs7Uuk-hGaB3xXHGJCr3CYSMZOBaV_i8GEVHEx5IpN7iQyuavoL8KtKFq4NdJnNM61SQBekQOvqKzEBgJtX7L8nzNBDKFXu3m7T2EcVOWDRWfY8lPpLvMMKepCt2on2GRApkXAEYd92RsxyhOqRMTdeLBuN4vzAXgruAw/s2048/image_2024-03-19_13-17-51.png

កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ តារាសម្តែងរូបនេះ ក៏ទទួលបានពានរង្វាន់ជាតារាប្រុសដែលកំពុងមាន ប្រជាប្រិយភាពខ្លាំង ពីកម្មវិធី Global Leadership Summit 2023 ផងដែរ។ ខាត់ វៃហាំង ជាតារាសម្តែងប្រុសម្នាក់ដែលទទួលបានពានរង្វាន់ទាំងជាតិនិងអន្តរជាតិ ខណៈលោកបានលេចមុខទាំងកម្មវិធីជាតិនិងអន្តរជាតិជាតិតំណាងឱ្យប្រទេសកម្ពុជាក្នុងនាមជាតារាសម្តែងប្រុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjd4MU4Q3v5226fZ0_914dTnrKLvUgIHxnD-xktb_ESaRj5VvNqdN-ZynlQFtpN4_cOE847b1X8k-71bniTuYrwAWPAgq2A9FTydE5Uiau3-pEvirrmfOEXgrul_QpvXMBNiGIwAH4LjViAaG4lcRfYnmucnJ_0tD2dBZK_FgyHUhemr29Mklg1qOc7pE/s2048/image_2024-03-19_13-17-52.png

គួរបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី១៩ មីនា តារាសម្តែង ខាត់ វៃហាំង ក៏នឹងចូលរួមសម្ពោធភាពយន្ត ប្រុសលក់ខ្លួន នៅប្រទេសថៃដែលត្រៀមចាក់បញ្ចាំងក្នុងរោងកុនថៃផងដែរ ខណៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង បៃ តាកន(Paing Takhon) ក៏នឹងចូលរួមដូចគ្នា៕