Home Blog Page 1212

រ៉ូស តាំងខ្លួនជាតារាល្បីហូ.បបា.យ មួយម្តងតម្លៃខ្លួ.ន ៣០០០ដុល្លារ ស្រាប់តែប្រធានសមាគមសិល្បករខ្មែរលើកឡើងបែបនេះ

0

អាណារ៉ូស ដែលមហាជនស្គាល់តាមរយៈរឿងអាស្រូវមិនល្អពេលនេះបានបង្ករឿងមិនល្អម្តងទៀតបន្ទាប់ពីបង្ហោះសារឆ្លើយឆ្លងមួយនិងបានតាំងខ្លួនជាតារាល្បីហូបបាយម្តងយកតម្លៃខ្លួន៣០០០ដុល្លារ។ ទង្វើនេះអ្នកលេងបណ្តាញសង្គមចូលទៅរិះគន់កប់ៗមាត់រហូតដល់ប្រធានសមាគមសិល្បករខ្មែរ ជំទាវ ចន ច័ន្ទលក្ខណា ថាអ្នកសិល្បៈពិតប្រាកដគេមិនធ្វើការងារបែបនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGWaqLXoYsDG8BjqSmn_CmXJwf35lKScBFtjuzYBnw3Wp2XLxLQsqgKzDBFz-K0LZAEf26H4MOF24hjCR_4RhKrm20a5IhST4V4gD3SItOT32gc6XAho6Qr2_DJ0LkhfIvaRDJiX09Nwib3MVFuVEICRn7j4zepXE-6Ec7Jt0SohUHl_FCzwHPDtDvq5g/s960/image_2024-02-12_09-07-01%20(2).png

ល្ងាចថ្ងៃទី១១ កុម្ភៈ អាណា រ៉ូស បានបង្ហោះថា «ថ្លៃស៊ីបាយថ្ងៃ 3000$ ចាស តារាល្បីស៊ីថ្លៃតិចហើយ តែគ្រាន់តែស៊ីបាយធម្មតាទេ។ ចង់ជួបតារាល្បី បើគ្រាន់តែថ្លៃស៊ីបាយថ្ងៃ3000$ មិនចំណាយ ថយឱ្យឆ្ងាយ មិនមែនមុខលុយទេ តែខ្ញុំជាតារាគួរយល់»។ ពាក្យសម្តីនេះបានធ្វើឱ្យប្រើបណ្តាញសង្គមទូទៅចូលទៅបញ្ចេញមតិកប់ៗមាត់និងបានថាឱ្យ រ៉ូស កុំយកពាក្យតារាដើម្បីប្រព្រឹត្តទង្វើបែបនេះនាំឱ្យប៉ះពាល់តម្លៃសិល្បៈទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmaRFxF52B2SOo3g_hcmdtY9e1OMFa7-VTUjXx49cB-a7OnpBl5miUu4FhT4nAwJK2U2dZ2Hb2s5bZDHx9y1knTFcf8DatWURRhG_s65saWk17btehs0gytcXUfX9yepmixsAz9LwDgolOgWvzbNsp_qj_hThuJ57ha7zH5uJjZxn42VLX-QJftfxMG3A/s2048/image_2024-02-12_09-07-03%20(2).png

រឿង រ៉ូស ហូបបាយម្តងត្រូវចាយលុយ៣០០០ដុល្លារ នេះដែរជំទាវ ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករខ្មែរ បានស៊ែរការបង្ហោះរបស់ រ៉ូស ដោយភ្ជាប់ជាមួយសម្តីថា «អ្នកសិល្បៈពិតប្រាកដគេមិនធ្វើការងារបែបនេះទេ»។ បន្ទាប់ពីប្រធានសមាគមនិយាយបែបនេះ អាណារ៉ូស ក៏បានបង្ហោះសំណេរមួយទៀតប៉ុន្តែក៏ត្រូវបានលុបចោលវិញនិងបានសូមទោសជំទាវ ចន ច័ន្ទលក្ខណា ដែលសរសេរប៉ះទង្គិចលើអតីតតារាសម្តែងជួរមុខរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYJY6W8HG7IhSokrsnhucvtBjikdZSxWqrf5bRANoMBLWgDrXmT0wq5-jQxiFfdB1HeHtnzx09QfxPkb_WMKBQPQz-_jMCiohXeVYst5q7wYLsHq8vF5qpCgAQTzvYNZzSy13k9EhAP9BgZWA9jUWQHYzm8f_YSjT7XOpI3z03K_MYCennjOkeywMqvQM/s1280/image_2024-02-12_09-07-01%20(3).png

អាណា រ៉ូស បានរៀបរាប់ថា «ជំទាវម៉ាក់Morokat Nhem ឱ្យកូនលុបកូនស្តាប់តាមដំបូន្មានម៉ាក់ ជានិច្ច ម៉ាក់តែងតែប្រដៅកូនឱ្យល្អ ហើយខ្ញុំផុសលេងដោយមិនបានគិតថាវាប៉ះពាល់ដល់កិត្តិយសសិល្បៈទេ ហេតុនេះខ្ញុំលុបចោលហើយ និងសូមទោសអ្នកបង ចន ច័ន្ទលក្ខិណា ដែលខ្ញុំសរសេរប៉ះទង្គិចលើអ្នកបង សូមអ្នកបងមេត្តាអធ្យាស្រ័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl27kp2bdqCr-IWa8end690DQWj9DVLak43OImhZMX3egDGPosoQUqt0xIKFIaGsS519X__fJ-_gGtplsi50_gercSi8yBJqfJByYik3j4cN2478ig5_bkqQgf_ygPdUnAxqwr2bf5WTmX7S9EBBc30WWoBTTSAv0-LUCrj2PL3PhuwUEWl0Y0l6D76AQ/s2048/image_2024-02-12_09-07-05.png

ទោះយ៉ាងណា អាណារ៉ូស មិនព្រមទទួលស្គាល់ថាការបង្ហោះរបស់ខ្លួនមានថៅកែចិនចង់ហូបបាយជាមួយហើយនាងទារតម្លៃខ្លួន៣០០០ដុល្លារជារឿងខុសឆ្គងនោះទេ ដោយនាងបានបង្ហោះពាក្យពេចន៍ទៀតថា «ខ្ញុំឆ្ងល់មួយគ្រាន់គេហៅញុំាបាយខុសដែរ ធម្មតាស្រីស្អាតគេចង់ជួបជារឿងធម្មតា មានច្បាប់ចែងមកទេគ្រាន់តែជួបញុំាបាយខុសដែរ ?? ខ្ញុំសុំមិនយល់ មនុស្សខ្ញុំត្រង់ ឃើញអីនិយាយនឹង មិនមែនស៊េរីលាក់ពុតស្អុយប្រហោងក្នុងទេ»៕

 

អីយ៉ាស! ស្ងាត់ៗប្រធានាធីបតីអាមេរិក Joe Biden បានបង្កើតគណនី TikTok ផ្ទាល់ខ្លួន

0

បរទេស៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានាធិបតីអាមេរិកលោក Joe Biden បានចាប់ផ្តើមបង្កើតគណនី TikTok ផ្ទាល់ខ្លួនជាផ្លូវការ ដែលមានឈ្មោះថា @bidenhq ជាមួយនឹងវីដេអូដំបូងរបស់គាត់ដែលមានរយៈពេល ២៦ វិនាទី ដោយឆ្លើយសំណួរជាបន្តបន្ទាប់លើប្រធានបទជាច្រើនចាប់ពីនយោបាយរហូតដល់បាល់ទាត់អាមេរិក NFL។

គណនីនេះត្រូវបានបង្ហាញក្នុងអំឡុងពេល Super Bowl ដែលជាព្រឹត្តិការណ៍ទូរទស្សន៍ដែលមានអ្នកមើលច្រើនបំផុតរបស់អាមេរិក។ វាជាលើកទីមួយហើយដែលលោក Biden បានចូលរួមជាមួយនឹងបណ្តាញសង្គម TikTok ក្នុងសមត្ថភាពផ្លូវការ ក្នុងគោលបំណងទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោតវ័យក្មេងនៃយុទ្ធនាការបោះឆ្នោតនាពេលខាងមុខ។Biden's campaign joins TikTok, even as administration warns of national  security concerns with app | The Seattle Times

ការផ្លាស់ប្តូរនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយដ៏ទូលំទូលាយ ដែលទំនងជាទទួលបានព័ត៌មានយ៉ាងលម្អិតនៅលើកម្មវិធី TikTok រួមទាំង Instagram, YouTube និង X ផងដែរ។ បច្ចុប្បន្នគណនី TikTok របស់ប្រធានាធិបតីអាមេរិករូបនេះមានអ្នកតាមដានរហូតដល់ជាង ៣៣.០០០ នាក់។ លោក Biden បានចូលរួមលេង TikTok ក្នុងបរិបទដែលបណ្តាញសង្គមនេះត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងដោយយុវជនជាច្រើននៅសហរដ្ឋអាមេរិក។Older Americans React to Special Counsel Report on Biden - The New York  Times

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្លាប់បានរិះគន់ TikTok យ៉ាងចាស់ដៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចោទប្រកាន់ថាវាជាវេទិកាដែលបម្រើផលប្រយោជន៍របស់ចិន ទោះបីជា TikTok បដិសេធយ៉ាងម៉ឺងម៉ាត់ក៏ដោយ។ រដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិកបានហាមឃាត់កម្មវិធីនេះនៅលើឧបករណ៍របស់រដ្ឋាភិបាលដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។ កាលពីពេលកន្លងទៅ អតីតប្រធានាធិបតី Donald Trump ក៏ធ្លាប់បានចុះហត្ថលេខាលើការហាមឃាត់ការប្រើប្រាស់ TikTok ទូទាំងប្រទេសផងដែរ ប៉ុន្តែសកម្មភាពរបស់គាត់ត្រូវបានរារាំងដោយតុលាការ។

ក្រុមប្រឹក្សាយុទ្ធនាការរបស់លោកប្រធានាធិបតី Biden បាននិយាយថាវត្តមានរបស់គាត់នៅលើ TikTok គឺគ្រាន់តែផ្សព្វផ្សាយព័ត៌មានល្អៗដើម្បីទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោតវ័យក្មេងប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធនាការបោះឆ្នោតនេះ គឺកំពុងព្យាយាមលុបបំបាត់ការសង្ស័យដែរថាប្រធានាធិបតីរូបនេះមិនអាចបម្រើអាណត្តិថ្មីបានទេ ដោយប្រជាជនអាមេរិកជិត ៩០% គិតថាលោក Biden ចាស់ពេក ក្នុងការបន្តកាន់តំណែង បន្ទាប់ពីរបាយការណ៍របស់រដ្ឋអាជ្ញាពិសេស Robert Hur បាននិយាយថាគាត់មានការ ចងចាំខ្សោយ៕Jack Lobel on X: "???? @BidenHQ with the second-biggest kickoff of the night!  Follow their new Tiktok: https://t.co/IqlffWgaVT https://t.co/X5Eor0NTwC" /  X

មីយ៉ាន់ម៉ានឹងអនុវត្តកាតព្វកិច្ចយោធារយៈពេល២ឆ្នាំសម្រាប់ពលរដ្ឋគ្រប់រូប

0

ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានអនុវត្តច្បាប់ឱ្យពលរដ្ឋគ្រប់រូបចូលបម្រើការងារយោធា យ៉ាងតិចរយៈពេល២ឆ្នាំ ដោយបុរសត្រូវមានអាយុចាប់ពី១៨ឆ្នាំ ទៅ៣៥ឆ្នាំ និងស្ត្រីមានអាយុចាប់ពី១៨ឆ្នាំ ទៅ២៧ឆ្នាំ ។เมียนมาบังคับใช้กฎหมาย “ชายหญิงทุกคน” อายุ 18-35 ปีต้องเกณฑ์

ការអនុវត្តច្បាប់នេះ គឺជាការព្យាយាមរបស់រដ្ឋាភិបាលយោធាដើម្បីគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឆាំងរដ្ឋាភិបាលដែលបានកើតឡើងនៅតាមតំបន់ជាច្រើន ។

គេសង្កេតឃើញមានស្ថានការណ៍អសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីក្រុមយោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលដែលកើតឡើងពីការបោះឆ្នោតរបស់ពលរដ្ឋ កាលពីឆ្នាំ២០២១ ហើយរដ្ឋាភិបាលយោធាបានគ្រប់គ្រងអំណាច និងមានការបង្ហូរឈាមជាបន្តបន្ទាប់ ។เมียนมาบังคับใช้กฎหมาย “ชายหญิงทุกคน” อายุ 18-35 ปีต้องเกณฑ์ทหาร 2 ปี

សេចក្តីព្រាងច្បាប់សម្រាប់ឱ្យពលរដ្ឋចូលបម្រើការងារយោធានេះ ត្រូវបានស្នើឡើងដោយរដ្ឋាភិបាលយោធាអាណត្តិមុន កាលពីឆ្នាំ២០១០ ប៉ុន្តែពុំបានប្រកាសឱ្យអនុវត្តទេ ហើយរហូតមកដល់ឆ្នាំ២០២៤ រដ្ឋាភិបាលបញ្ជាក់ថា ច្បាប់នេះបានដាក់ឱ្យអនុវត្ត នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ហេតុនេះ ក្រសួងការពារជាតិមីយ៉ាន់ម៉ានឹងចេញបទប្បញ្ញត្តិ, នីតិវិធី, សេចក្តីប្រកាស និងការណែនាំចាំបាច់ពាក់ព័ន្ធនឹងការចូលធ្វើយោធា ។เมียนมาบังคับใช้กฎหมาย “ชายหญิงทุกคน” อายุ 18-35 ปีต้องเกณฑ์

មុននេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយថា មានវិធានការគាំទ្រយោធាមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ។ ជាមួយគ្នានេះ ច្បាប់នេះបញ្ជាក់ថា នៅពេលមានស្ថានការណ៍អាសន្ន គេអាចពន្យាររយៈពេលការចូលបម្រើយោធារបស់ពលរដ្ឋ រហូតដល់៥ឆ្នាំ ។ រីឯអ្នកព្រងើយកន្តើយចំពោះការបំពេញកាតព្វកិច្ចយោធា ពួកគេនឹងត្រូវជាប់ពន្ធនាគារក្នុងរយៈពេលដូចគ្នានេះ ៕

អូស្ត្រាលីនឹងបង្កើតច្បាប់ថ្មី បុគ្គលិកមានសិទ្ធិមិនទទួលទូរស័ព្ទរបស់ចៅហ្វាយក្រៅម៉ោងធ្វើការ

0

ប្រទេសអូស្ត្រាលី ៖ ប្រទេសអូស្ត្រាលីត្រៀមចេញច្បាប់ថ្មីសម្រាប់បុគ្គលិក គឺពួកគេអាចបដិសេធមិនទទួលទូរស័ព្ទ និងឆ្លើយតបសាររបស់ចៅហ្វាយនាយបាន ក្រោយពេលចេញពីធ្វើការ ឬនៅក្រៅម៉ោងការងារ ហើយច្បាប់ថ្មីនេះទទួលបានការគាំទ្រពីពលរដ្ឋអូស្ត្រាលីជាច្រើននាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ។

តើអ្នកណាខ្លះធ្លាប់ត្រូវចៅហ្វាយនាយទូរស័ព្ទ ឬផ្ញើសារមកពេលចេញពីធ្វើការ ឬក្រៅម៉ោងការងារ? បញ្ហានេះតែងកើតមានឡើងនៅតាមប្រទេសនានាទូទាំងពិភពលោក ។ ប៉ុន្តែនៅឆ្នាំ២០២៤ នេះ ប្រទេសអូស្ត្រាលីត្រៀមចេញច្បាប់ថ្មីមួយ គឺបុគ្គលិកអាចបដិសេធមិនលើកទូរស័ព្ទ ឬឆ្លើយតបសាររបស់ចៅហ្វាយនាយបាន ។Australia Introduces the 'Right To Disconnect' For Workers - The New York  Times

សារព័ត៌មានអូស្ត្រាលីរាយការណ៍ថា រដ្ឋាភិបាលអូស្ត្រាលីត្រៀមចេញច្បាប់ថ្មីដើម្បីផ្តល់សិទ្ធិឱ្យបុគ្គលិកពុំចាំបាច់ទទួលទូរស័ព្ទ ឬឆ្លើយតបសារពីចៅហ្វាយនាយនៅក្រៅម៉ោងធ្វើការ ។ ច្បាប់នេះកំណត់ថា បុគ្គលិកនឹងមិនទទួលទោសទេ ប៉ុន្តែច្បាប់នឹងពិន័យចៅហ្វាយនាយ បើពួកគេប្រព្រឹត្តនូវទង្វើខុសច្បាប់ ។ រដ្ឋាភិបាលកណ្តាលបានស្នើច្បាប់ថ្មីនេះទៅកាន់រដ្ឋសភា ដើម្បីការពារសិទ្ធិរបស់បុគ្គលិក ឬកម្មករ ។

វាជាការបន្ថែមភាពសម្បូរបែបរវាងការធ្វើការ និងការរស់នៅ ហើយសមាជិកសភាអូស្ត្រាលីបានឯកភាពធ្វើសេចក្តីព្រាងច្បាប់នេះរួចរាល់ហើយ ។ ច្បាប់ថ្មីនេះ គឺបុគ្គលិកពុំចាំបាច់ធ្វើការងារលើសម៉ោងដោយពុំទទួលបានប្រាក់ឈ្នួល តាមរយៈការប្រើប្រាស់សិទ្ធិរបស់ចៅហ្វាយនាយឱ្យកូនចៅធ្វើការដោយគ្មានហេតុផលច្បាស់លាស់នៅក្រៅម៉ោងការងារ ។ រីឯបុគ្គលិកអាចបដិសេធជាមួយចៅហ្វាយនាយបាន ដោយពុំទទួលការដាក់ទោសអ្វីទាំងអស់ ក្នុងករណីពួកគេពុំបានប្រើប្រាស់បណ្តាញសង្គមរយៈពេល២៤ម៉ោង ។Australia to Allow Workers to Ignore Calls and Emails From Bosses After- Hours

គេរំពឹងថា រដ្ឋសភាអូស្ត្រាលីនឹងពិចារណាច្បាប់ថ្មីនាពេលឆាប់ៗនេះ ហើយសេចក្តីព្រាងច្បាប់នេះបានរួមបញ្ចូលទាំងបទប្បញ្ញត្តិផ្សេងៗផងដែរ ដូចជា ៖ គោលការណ៍ច្បាស់លាស់ជាងមុនអំពីការធ្វើការបណ្តោះអាសន្ន រហូតដល់ការងារពេញម៉ោង ។ វារួមបញ្ចូលទាំងវិធានការផ្សេងៗសម្រាប់បុគ្គលិកធ្វើការបណ្តោះអាសន្ន និងបុគ្គលិកបើកបររថយន្តដឹកទំនិញផងដែរ ។ ការត្រៀមចេញច្បាប់ថ្មីនេះ បានធ្វើឱ្យពលរដ្ឋអូស្ត្រាលីជាច្រើននាក់គាំទ្រ ដោយពួកគេប្រាប់ថា បុគ្គលិកគ្រប់គ្នាគួរតែទទួលបានសិទ្ធិនេះ ។

លោក ខូលវិន មែកហ្វ័រសាន់ រស់នៅទីក្រុងស៊ីដនី និយាយថា ៖ «ខ្ញុំគិតថា គំនិតនេះអស្ចារ្យខ្លាំងណាស់ ព្រោះយើងគ្រប់គ្នាគួរតែទទួលបានពេលវេលាសម្រាក ។ យើងចាំបាច់ត្រូវឈប់សម្រាក និងគ្មានអ៊ីម៉ែលរំខាន ឬការហៅទូរស័ព្ទចូលកណ្តាលយប់ ។ កូនរបស់ខ្ញុំទាំង២នាក់ ក៏ជាមេធាវីដែរ ពួកគេត្រូវបំពេញការងារលើសម៉ោងជានិច្ច ហើយកណ្តាលយប់មានសំឡេងរំខានយ៉ាងច្រើន ។ ហេតុនេះ យើងគ្រប់គ្នាអាចបិទទូរស័ព្ទ និងសម្រាកឱ្យស្រួលខ្លួន ព្រោះយើងមិនមែនជាគ្រឿងម៉ាស៊ីនទេ យើងជាមនុស្ស» ។Right to disconnect from work laws: Bosses set to face fines for calling  workers out of hours

ទោះយ៉ាងណា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗនៅអូស្ត្រាលីបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលពិចារណាច្បាប់នេះឱ្យបានគ្រប់ជ្រុងជ្រោយ ដោយសារពួកគេយល់ឃើញថា វានៅមានចន្លោះប្រហោង និងជាការផ្តល់សិទ្ធិដល់បុគ្គលិកខ្លាំងពេក ។ ហេតុនេះ វាអាចធ្វើឱ្យប៉ះពាល់ដល់លទ្ធផលការងារទាំងមូលរបស់ក្រុមហ៊ុននីមួយៗ ។

អ្នកស្រី ហ្វិអូណា មេកដូណាល់ ប្រធានផ្នែកគោលនយោបាយឧស្សាហកម្ម និងសង្គមនៃមជ្ឈមណ្ឌលការងារសម្រាប់ថ្ងៃអនាគតនិយាយថា ៖ «មិនគួរធ្វើបែបនេះទេ ខ្ញុំគិតថា ការភ័យខ្លាចមួយដែលក្រុមហ៊ុនអាជីវកម្ម និងប្រធានក្រុមហ៊ុនមួយចំនួនបារម្ភខ្លាំងនោះ គឺការត្រឡប់ទៅធ្វើការដ៏តឹងរ៉ឹងដូចពេលកន្លងមក ។ ខ្ញុំគ្រាន់តែនិយាយការពិតថា ឧស្សាហកម្មខ្លះ និងសម្រាប់បុគ្គលិកខ្លះ ដែលទើបរីកចម្រើនដោយគ្មានច្បាប់ផ្សេងៗ ឬគ្មានការកំណត់ផ្សេងៗ ។ ដូច្នេះ វាងាយណាស់សម្រាប់បុគ្គលិកដែលចង់ទំនេរគ្រប់ពេលវេលា» ។Federal government contemplating changes to industrial relations laws,  including a 'right to disconnect' - ABC News

គួរបញ្ជាក់ថា ប្រទេសជាច្រើនបានចេញច្បាប់ផ្តល់សិទ្ធិឱ្យបុគ្គលិកអាចបិទឧបករណ៍ទំនាក់ទំនងទាំងអស់ក្រោយចេញពីធ្វើការ ដូចជា ៖ ប្រទេសបារាំង, អាល្លឺម៉ង់, អេស្ប៉ាញ និងប្រទេសជាច្រើនទៀតនៅសហភាពអឺរ៉ុប (EU) ។

បើតាមទិន្នន័យបញ្ជាក់ថា ជនជាតិអូស្ត្រាលីបានធ្វើការងារលើសម៉ោង និងពុំទទួលបានប្រាក់ឈ្នួល ហើយជាមធ្យម ពួកគេបានធ្វើការលើសម៉ោងចំនួន៦សប្តាហ៍ក្នុង១ឆ្នាំ និងពុំទទួលបានប្រាក់ឈ្នួលពីក្រុមហ៊ុន គឺស្មើនឹង៩ម៉ឺន២ពាន់លានដុល្លារអូស្ត្រាលី ៕

គណៈមេធាវី ស្នើឱ្យគណនីហ្វេសប៊ុកមួយចេញមុខសូមទោស ជុំវិញការបញ្ចេញមតិលើករណីមេធាវីម្នាក់បាញ់សម្លាប់នារីម្នាក់

0

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតប្រឆាំងដាច់អហង្ការចំពោះអំពើរបស់ម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះ”លោកឡុង ស្រឡាញ់សន្តិភាព”ដែលបានជេរប្រមាថ មាក់ងាយ និងទម្លាក់កំហុសដោយអសុទ្ធចិត្តមកលើស្ថាប័នគណៈមេធាវី និងមេធាវីទាំងអស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈសំណេរលើអត្ថបទរបស់សារព័ត៌មាន Koh Santepheap Daily មានចំណងជើងថា “មេធាវីដែលជាជនដៃដល់បាញ់សម្លាប់សង្សារលក់អនឡាញនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខបានទទួលមរណភាពហើយ” ចុះផ្សាយក្នុងផេកហ្វេសប៊ុក កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។អាចជារូបភាពនៃ 10 នាក់, រថយន្តសង្គ្រោះ, មនុស្សច្រើន និង អត្ថបទ

ជុំវិញករណីនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានបញ្ជាក់ច្បាស់ហើយថាមិនគាំទ្រចំពោះលោកមេធាវី ទូច វឌ្ឍនៈ ដែលបានជ្រើសយកហិង្សា ដោយបានបាញ់សម្លាប់នារីម្នាក់។ កាលនោះគណៈមេធាវីបានបង្ហោះសារសូមបួងសួងឱ្យលោកមេធាវី ទូច វឌ្ឍនៈ រួចផុតពីដំណាក់កាល សង្គ្រោះបន្ទាន់ គឺក្នុងចេតនាមនុស្សធម៌ មិនមែនឱ្យគាត់រួចផុតពីការទទួលខុសត្រូវលើទណ្ឌកម្ម វិន័យ ព្រហ្មទណ្ឌ ឬរដ្ឋប្បវេណីនោះទេ។

ហេតុនេះគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទុកពេល២៤ម៉ោង ឱ្យម្ចាស់គណនីឈ្មោះ”លោកឡុង ស្រឡាញ់សន្តិភាព” លុបសំណេររបស់ខ្លួនចោលវិញ និង សុំទោសគណៈមេធាវីនិងមេធាវីទាំងអស់ជាសាធារណៈ៕May be an image of text that says '< Koh Santepheap Daily's post … លោក ឡុង ស្រលាញ់សន្តិភាព Koh Santepheap Daily អាគ្មានកំណើតនេះ ហែងកុំសង្ឃឹមថារស់ ទោះបីពេទ្យសង្គ្រោះហែង បន្ទាន់ ហែងនឹងាប់នៅមន្ទរីពេទ្យជាមិនខាន។ ជីវិត សង ជីវិត អាកំណើតថោក ជុយម្រាយហើយ អានេះ សាច់ការស្អី ហែង ធ្វើដាក់ស្រត្តីទន់ខ្សោយ ចិត្តជា កូនប្រុស កាំភ្លើង ១ដើម្នាក់ #មានកំភ្លើងហើយ នៅឆ្នក់បាញ់ ស្រ្រីទន់ខ្សោយ ក្នុង កែវភ្នែកគេ ថាហែង តែវភ្នែកគេចាហែងសាហាវក្នុងកែត្នែ សាហាវ ក្នុងកែវភ្នែកអញ ហែង ជាអាឈាមឆ្កែមេធាវី កំសាក ញី ធ្វើបាបមនុស្សស្រ្តី ទន់ខ្សោយ ហើយលបបាញ់ ទៀត #គេគ្មានអាវុធសោះ ហែងអន់ណាស់ ហែងមិនសម មានឈ្មោះជាមេធាវីសោះ ហើយ ពួកអាគណៈមេធាវី ទាំងអស់គ្នា នឹង មានអាណាមួយ ហ៊ាននិយាយការពិត #ពួកអស់ហែង ធ្វើជាមេធាវី កាន់ជើង #បក្សពួក #ខ្សែ #ក្រុមនិយម នៅយកឱកាស ជូនពរ វារួចផុត ដំណាក់កាលសង្ង្រោះបន្ទាន់ទៀត See more Comment as Vannak Moth GIF'May be an image of text that says '< Koh Santepheap Daily's post … មានឈ្មោះជាមេធារីសោះ ហើយ ពួកអាគណៈមេធាវី ទាំងអស់គ្នា នឹង មានអាណាមួយ ហ៊ាននិយាយការពិត #ពួកអស់ហែង ធ្វើជាមេធាវី កាន់ជើ #បក្សពួក #ខ្សែ #ក្រុមនិយម នៅយកឱកាស ជូនពរ វារួចផុត ដំណាក់កាលសង្រ្រោះបន្ទាន់ទៀត អញចង់សើច គ្នាវាមែន បក្សពួកវាមែន ខុស ទៅជាត្រូវ អ្នកគួរ អាណិត មិនអាណិត ទៅ ជូនពរ អាកំណើតថោកនេះ អញមិនលើកលែងឡើយ ជីវិតត្រូវតែសង ជីវិត ហែង កុំសង្ឃឹមថា រស់ ទោះបី ហែងបញ្ជូនទៅដល់ពេទ្យ ទេវតា កណ្តយម៉ែ អាជុយម្រាយអាកំសាកញី ហែង សមតែ លើកទឹកមក លាងជើង អញរាល់ថ្ងៃ ហែងមិន សម ធ្វើជាមេធាវី សោះ #ពួកអាណា លើកវា ពួកអស់ហែងទ្រពង អញ ស្អប់ខ្ពើមណាស់ នាំទាំងអស់គ្នាលិត ក្តិតអាចម៍ វាទៅ #អញជ្រេញណាស់ស្រុកខ្មែរ នាំគ្នាទ្រពង ខ្មាស បរទេសណាស់ លោកអីយ 9h Like Reply Comment as Vannak Moth'May be an image of ticket stub and text

 

ទីក្រុងថ្មី ល្អប្លែករបស់ប្រទេសប៊ូតាននឹងលេចរូបរាងឆាប់ៗ ដែលអ្នកទេសចរមិនគួររំលង

0

ប្រទេសប៊ូតាន៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលនៃប្រទេសប៊ូតាន បានឱ្យដឹងថា ប្រទេសនេះគ្រោងនឹងសាងសង់ទីក្រុងថ្មីមួយដែលមានទំហំ ១,០០០ គីឡូម៉ែត្រការ៉េ ដែលធំជាងផ្ទៃដីនៃប្រទេសកោះសិង្ហបុរី នឹងត្រូវបានសាងសង់នៅជិតទីក្រុង Gelephu តាមបណ្តោយព្រំដែនប្រទេសប៊ូតាន-ឥណ្ឌា។"Gelephu Mindfulness City" shows a city designed among the rivers and streams that flow through it.

ទីក្រុងនេះនឹងដំណើរការដោយផ្អែកលើទស្សនវិជ្ជានៃការនាំមកនូវសុភមង្គលដល់ប្រជាជនរបស់ខ្លួន ហើយកន្លែងថ្មីនេះមានឈ្មោះថា Gelephu Mindfulness City ដែលបម្រើជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងជាច្រកទ្វារសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាប្រទេស។ បើយោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលប៊ូតាន កន្លែងនេះមិនត្រឹមតែផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវសុខុមាលភាពរបស់ប្រជាជនទាំងអស់ផងដែរ។BIG's mindfulness city in bhutan envisions the world's first  carbon-negative community

យោងតាមផែនការនៃគម្រោង ទីក្រុងថ្មីនឹងមានសង្កាត់ចំនួន ១១ ដែលរួមបញ្ចូលទន្លេ និងស្ទ្រីមចំនួន ៣៥ របស់តំបន់នេះ ។ ដើម្បីការពារប្រឆាំងនឹងទឹកជំនន់ វាលស្រែនឹងត្រូវសាងសង់តាមដងទន្លេ “បង្កើតជាផ្ទៃរាបស្មើនៃទីក្រុងដែលចុះពីភ្នំទៅជ្រលងភ្នំ”។ ដូច្នេះ ការ សាងសង់ ព្រលាន យន្តហោះ អន្តរជាតិ ថ្មី និង កំពង់ផែ ស្ងួត បាន ចាប់ ផ្តើម ហើយ ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានការកំណត់កាលបរិច្ឆេទបញ្ចប់សម្រាប់គម្រោងនោះទេ ព្រោះវានឹងអាស្រ័យលើរបៀបដែល “ការអភិវឌ្ឍន៍អាជីវកម្មរីកចម្រើន”។BIG's mindfulness city in bhutan envisions the world's first  carbon-negative community

ព្រះមហាក្សត្រ Bhutanese Jigme Khesar Namgyel Wangchuck បាននិយាយថា ប្រទេសនេះនឹងបង្កើតទីក្រុងថ្មីមួយយ៉ាងឆាប់រហ័ស ដើម្បីអនុវត្តផែនការដែលប្រទេសជាច្រើនទៀតប្រហែលជាស្ទាក់ស្ទើរក្នុងការបន្ត។
គួរបញ្ជាក់ដែរថា ប៊ូតានគឺជាប្រទេសមួយដែលស្ថិតនៅទ្វីបអាស៊ី ជាមួយនឹងផ្ទៃក្រឡា ៣៨,៣៩៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុប ៧៥៤,០០០ នាក់។ ប្រទេសនេះស្ថិតនៅតំបន់ហិមាល័យខាងកើត ពោលគឺនៅចំចន្លោះកណ្តាលរវាងប្រទេសចិន និងឥណ្ឌា ដែលមានព្រំប្រទល់ជាប់នឹងប្រទេសនេប៉ាល់ និងបង់ក្លាដែស៕BIG Unveils Gelephu's 'Mindfulness City': Bridging Bhutan's Heritage and  Future | ArchDailyBhutan's new 'Mindfulness City' is massive — with plans showing a city  unlike any other in the world – NBC4 WashingtonBhutan's new 'Mindfulness City' is massive — with plans showing a city  unlike any other in the world

ស្ត្រីម្នាក់ជិះរថយន្តបុកគេរងរបួស រួចស្រែកសួរថា៖”បុក​មនុស្ស​ស្លាប់​ម្នាក់ សងប៉ុន្មាន”?

0

កាលពីវេលាម៉ោង១១យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចសួនច្បារវត្តបទុមវតី ផ្លូវសុធារស កែងផ្លូវ២៦៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយស្ត្រីម្នាក់ បើករថយន្ដក្នុងស្ថានភាពស្រវឹង មានកម្រិតជាតិអាល់កុល 0.88mg/L បានបុករះម៉ូតូកង់បីមួយគ្រឿងនិងម៉ូតូមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ និងរងរបួសស្រាល២នាក់។បន្ទាប់ពីបានបុកគេរួចស្រ្តីម្នាក់នេះ បានចុះពីលើរថយន្តដោយបានស្រែកសួរថា “បុកមនុស្សស្លាប់ម្នាក់ សងប៉ុន្មាន”? ដែលបានធ្វើឱ្យមហាជននៅកន្លែងកើតហេតុផ្ទុះកំហឹងជាមួយនឹងពាក្យសម្តីប្រមាថមើលងាយជីវិតមនុស្សបែបនេះ។

ស្ត្រីជាជនបង្កមានឈ្មោះថា តាំង គីមឡា ត្រូវបានគេស្គាល់ថាជាអ្នកលក់អនឡាញ បានបើករថយន្តឡិចស៊ីស Nx 200t ពាក់ស្លាកលេខ ភ្នំពេញ 2BE-9557 ក្នុងកម្រិតជាតិអាល់កុល 0.88mg/L ដែលនេះលើសកម្រិតជាតិអាល់កុលដែលច្បាប់បានចែង ដោយកំណត់ត្រឹមតែ0.40mg/Lតែប៉ុណ្ណោះ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈជនរងគ្រោះទាំង២នាក់ ត្រូវបានសាច់ញាតិនាំទៅព្យាបាលរបួសនៅមន្ទីរពេទ្យ និងរងចាំការដោះស្រាយពីសមត្ថកិច្ចជំនាញ៕

 

ជំនឿការទុកសក់វែងរបស់ស្ត្រីរស់នៅភូមិមួយក្នុងប្រទេសចិន

0

ប្រទេសចិន ៖ នៅប្រទេសចិនមានភូមិមួយឈ្មោះ «ហួងលួ» មានប្រពៃណីឱ្យស្រីៗរស់នៅក្នុងភូមិទុកសក់វែង ហើយពួកនាងស្រឡាញ់សរសៃសក់របស់ខ្លួនយ៉ាងខ្លាំង ។ ពួកនាងអាចកាត់សក់បានតែម្តងប៉ុណ្ណោះក្នុងមួយជីវិត គឺពេលអាយុ១៨ឆ្នាំ ។ តើនៅភូមិនេះមានជំនឿអ្វីខ្លះពាក់ព័ន្ធនឹងការទុកសក់វែង?

No photo description available.ភូមិហួងលួ ស្ថិតនៅក្នុងទីក្រុងគុយលិន ប្រទេសចិន សម្បូរទៅដោយក្រុមកុលសម្ព័ន្ធយ៉ៅរស់នៅ ។ យើងនឹងឃើញថា ស្រីៗគ្រប់រូបរស់នៅក្នុងភូមិនិយមទុកសក់វែងគ្រប់ៗគ្នា ។ ហេតុផលដែលធ្វើឱ្យពួកនាងទុកសក់វែងបែបនេះ ដោយសារសក់វែងជានិមិត្តរូបតំណាងឱ្យមានទ្រព្យសម្បត្តិច្រើន, ការងារមានស្ថិរភាព, សំណាងល្អ និងអាយុវែង ។

No photo description available.

ស្រីៗរស់នៅភូមិនេះអាចកាត់សក់របស់ខ្លួនតែម្តងប៉ុណ្ណោះក្នុងមួយជីវិត គឺពេលមានអាយុ១៨ឆ្នាំ ។ បន្ទាប់មក ពួកនាងនឹងរក្សាទុកសក់ដែលកាត់នេះសម្រាប់ធ្វើជាកាដូឱ្យស្វាមីនៅថ្ងៃអនាគត ។ ចាប់តាំងពីពួកនាងបានកាត់សក់រួចមក ពួកនាងនឹងពុំកាត់វាទៀតឡើយ ។No photo description available.

ការទុកសក់វែងបំផុត គឺមានប្រវែងរហូតដល់ជាង១០០សង់ទីម៉ែត្រ ។ បើតាមស្ថិតិដែលគេធ្លាប់បានកត់ត្រានាពេលកន្លងមក គឺមាននារីម្នាក់ទុកសក់វែងរហូតដល់២៣០សង់ទីម៉ែត្រឯណោះ ហើយសក់វែងនេះ គឺនាងបានចំណាយពេលវេលាថែទាំសក់តាំងពីនាងអាយុ១៨ឆ្នាំ រហូតដល់៣៨ឆ្នាំ (ស្មើរយៈពេល២០ឆ្នាំ) ។No photo description available.

ចំណែកសក់មុនពេលកាត់ចេញ គឺពេលពួកនាងមានអាយុចាប់៨ឆ្នាំ រហូតដល់១៨ឆ្នាំ ពួកនាងនឹងរក្សាទុកសក់នេះសម្រាប់តុបតែងឱ្យសក់ក្រាស់ និងស្អាត នៅពេលធ្វើសក់ក្នុងជីវិតប្រចាំថ្ងៃ ។ រីឯសកម្មភាពដែលស្រីៗរស់នៅក្នុងភូមិធ្វើជាប្រចាំថ្ងៃនោះ គឺនាំគ្នាកក់សក់នៅទឹកទន្លេ និងអង្គុយសិតសក់ ។

លោកយាយម្នាក់មានអាយុ៧៦ឆ្នាំ ដែលគាត់បានទុកសក់អស់រយៈពេល៦០ឆ្នាំ ប្រាប់ថា គាត់មានសក់វែង និងស្អាតបែបនេះ ដោយសារគាត់មានវិធីថែទាំវា គឺគាត់បានស្ងោរទឹកលាងអង្ករផ្សំជាមួយសំបកក្រូច និងផ្កាតែភ្នំ ។ ក្រោយពីស្ងោរវត្ថុទាំង៣មុខរួចរាល់ គាត់ទុកវារយៈពេល១សប្តាហ៍ ដើម្បីទទួលបានសាប៊ូកក់សក់បែបធម្មជាតិ ។ វិធីនេះនឹងជួយធ្វើឱ្យសក់ស្រីៗមានពណ៌ខ្មៅរលោង និងរឹងមាំល្អ ៕

មូលហេតុដែលប្រជាជនអាមេរិកជិត ៩០% មិនគាំទ្រលោក Biden ឱ្យជាប់អាណត្តិថ្មី

0

បរទេស៖ ថ្មីៗនេះ យោងតាមលទ្ធផលនៃការស្ទង់មតិរបស់ប្រជាជនអាមេរិកប្រមាណ ៨៦% បាននិយាយថា លោកប្រធានាធិបតី Joe Biden ចាស់ពេកក្នុងការបន្តអាណត្តិថ្មីនៅក្នុងសេតវិមាន បន្ទាប់ពីរបាយការណ៍មួយបានបង្ហាញថាគាត់មានការចងចាំខ្សោយ។

យោងតាមលទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយ ABC News/Ipsos កាលពីថ្ងៃទី ៩-១០ ខែកុម្ភៈ និងបានប្រកាសនៅថ្ងៃទី១១ ខែកុម្ភៈ អ្នកឆ្លើយតបប្រមាណ ៨៦% បាននិយាយថាអាយុរបស់ប្រធានាធិបតី Joe Biden មិនសមនឹងអាណត្តិថ្មីទៀតទេនៅឯសេតវិមាន។President Joe Biden launches 2024 re-election bid | Zee Business

ក្នុងចំណោមការស្ទង់មតិ ៨៦% គឺមាន ៥៩% បាននិយាយថា ទាំងលោក Biden អាយុ ៨១ ឆ្នាំ និងអតីតប្រធានាធិបតី Donald Trump អាយុ ៧៧ ឆ្នាំគឺមិនសមនឹងជាប់អាណត្តិថ្មីទេ ដោយសារពួកគាត់ចាស់ពេកក្នុងការកាន់តួនាទីជាអ្នកដឹកនាំខ្ពស់បំផុតរបស់ប្រទេស។ ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ ២៧% ទៀតដែលនៅសល់គិតថាមានតែលោក Biden ទេដែលចាស់ពេក។Donald Trump News: Latest Updates, Video and Analysis | NBC News | NBC News

ការស្ទង់មតិនេះត្រូវបានធ្វើឡើងក្នុងចំណោមមនុស្សពេញវ័យចំនួន ៥២៨ នាក់ ដែលធ្វើឡើងពីរបីថ្ងៃបន្ទាប់ពីរដ្ឋអាជ្ញាពិសេស Robert Hur បានប្រកាសលទ្ធផលនៃការស៊ើបអង្កេតលើការគ្រប់គ្រងឯកសារចាត់ថ្នាក់របស់ប្រធានាធិបតីអាមេរិក ដែលបានពណ៌នាលោក Biden ថាមានការចងចាំមិនល្អ និងមិនចាំពេលវេលារបស់គាត់ជាអនុប្រធានាធិបតីក្រោមការដឹកនាំរបស់លោកបារ៉ាក់ អូបាម៉ា ព័ត៌មានលម្អិតនៃការជជែកដេញដោលអំពីការបញ្ជូនទាហានបន្ថែមទៀតទៅកាន់អាហ្វហ្គានីស្ថាន និងថ្ងៃដែលកូនប្រុសរបស់គាត់ Beau បានស្លាប់ដោយសារជំងឺមហារីកក្នុងឆ្នាំ ២០១៥។Meet Joe Biden, Democratic Presidential Candidate | Council on Foreign  Relations

ដូច្នេះហើយ លទ្ធផលនៃការស្ទង់មតិនេះ គឺជាការវាយប្រហារចុងក្រោយបំផុតចំពោះយុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក Biden ដែលកំពុងព្យាយាមលុបបំបាត់ការសង្ស័យថាប្រធានាធិបតីមិនអាចបម្រើអាណត្តិថ្មីបានទេ បន្ទាប់ពីលទ្ធផលនៃការស៊ើបអង្កេតរបស់លោក Hur ។ ការស្ទង់មតិអាចជាសញ្ញាដំបូងនៃផលប៉ះពាល់នៃរបាយការណ៍របស់ Hur លើការយល់ឃើញរបស់អ្នកបោះឆ្នោតរបស់ប្រធានាធិបតី។

គួរបញ្ជាក់ដែរថា ការព្រួយបារម្ភអំពីអាយុរបស់លោក Biden និងលោក Trump ហាក់ដូចជាបានកើនឡើងចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ មកម្លេះ នៅពេលដែលមនុស្ស ៧៤% ដែលត្រូវបានស្ទង់មតិនៅក្នុងការស្ទង់មតិរបស់ ABC News/Washington Post ជឿថាលោកប្រធានាធិបតី Biden មានវ័យចាស់ពេកក្នុងការបន្តអាណត្តិថ្មីម្តងទៀតនៅក្នុងសេតវិមាន៕

Huawei បង្កើតស្ថានីយសាកថ្មរថយន្តអគ្គិសនីប្រជែងជាមួយ Tesla

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុន Huawei ប្រកាសថា ស្ថានីយសាកថ្មរថយន្តអគ្គិសនីរបស់ខ្លួនមានសមត្ថភាពសាកថ្មកម្រិតខ្ពស់ គឺប្រើពេលត្រឹមតែ១វិនាទីប៉ុណ្ណោះ រថយន្តអាចបើកបរបានចម្ងាយផ្លូវ១គីឡូម៉ែត្រ ឬសាកថ្មត្រឹមតែ៨នាទី រថយន្តអាចបើកបរបានរហូតដល់៦០០គីឡូម៉ែត្រ ។ ហេតុនេះ វាជាស្ថានីយសាកថ្មដ៏លឿនបំផុតនៅលើពិភពលោក ឬលឿនជាងស្ថានីយសាកថ្មរបស់ក្រុមហ៊ុន Tesla ទ្វេដង ។EV charging equipment - The new rules explained - Professional Electrician

ក្រុមហ៊ុន Huawei Technologies គ្រោងនឹងដំឡើងស្ថានីយសាកថ្មល្បឿនលឿនសម្រាប់រថយន្តអគ្គិសនី ចំនួន១សែនកន្លែងនៅទូទាំងប្រទេសចិន ក្នុងឆ្នាំ២០២៤ រួមទាំងស្ថានីយសាកថ្មសម្រាប់ប្រភេទរថយន្តផ្សេងទៀត ដែលអាចសាកថ្មលឿនជាងស្ថានីយសាកថ្មរបស់ក្រុមហ៊ុន Tesla រហូតដល់២ដង ។ វានឹងជួយគាំទ្រគម្រោងថាមពលសម្រាប់រថយន្តអគ្គិសនីសាកថ្មបានលឿនរបស់ក្រុមហ៊ុនផលិតរថយន្តចិន ។

ផ្ទាំងផ្សាយពាណិជ្ជកម្មស្ថានីយសាកថ្មរថយន្តអគ្គិសនីមួយកន្លែងនៅចំណតយានយន្តរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងសឺនចេន ដែលជាទីស្នាក់ការធំរបស់ក្រុមហ៊ុន Huawei បានសរសេរអក្សរថា សាកថ្មត្រឹមតែ១វិនាទីប៉ុណ្ណោះ រថយន្តអគ្គិសនីនឹងអាចបើកបរបានចម្ងាយផ្លូវ១គីឡូម៉ែត្រ ។ លើសពីនេះ ផ្ទាំងផ្សាយពាណិជ្ជកម្មថែមទាំងបង្ហាញនូវឡូហ្គូ Huawei ទំហំធំនៅផ្នែកខាងក្រោមទៀតផង ។Huawei 600kW EV charger leaks, outpacing Tesla's Superchargers - Gizmochina

រថយន្តអគ្គិសនីប្រើប្រាស់ថ្ម៨០គីឡូវ៉ាត់ក្នុង១ម៉ោង គឺអាចបើកបរក្នុងចម្ងាយផ្លូវរហូតដល់៦០០គីឡូម៉ែត្រ ហើយការសាកថ្មពេញនឹងចំណាយពេលប្រមាណ៨នាទីប៉ុណ្ណោះ ។ ទោះយ៉ាងណា ពេលវេលាសាកថ្មពិតប្រាកដអាចខុសៗគ្នា គឺអាស្រ័យលើសីតុណ្ហភាព និងកម្លាំងថ្មនៅសេសសល់ ។

ថាមពលអគ្គិសនី៦០០គីឡូវ៉ាត់របស់ស្ថានីយសាកថ្មនេះចាត់ទុកថា គឺជាថាមពលខ្ពស់បំផុតនៅលើពិភពលោក ខណៈស្ថានីយសាកថ្ម Supercharger របស់ក្រុមហ៊ុន Tesla មានថាមពលខ្ពស់បំផុតស្មើ២៥០គីឡូវ៉ាត់នៅប្រទេសចិន ដែលចំណាយពេលសាកថ្មឱ្យរហូតដល់១៩នាទី ទើបថ្មពេញ ។Charge An Electric Car In 8 Minutes: Huawei Will Install 100 Thousand 600  KW Charging Stations In China - Tech News Space

ឧបករណ៍សាកថ្មលឿនបំផុតនេះបានអភិវឌ្ឍន៍ឡើងដោយ Huawei Digital Power ដែលជាសាខារបស់ក្រុមហ៊ុន Huawei ។ កាលពីមុន សាខានេះបានផលិតឧបករណ៍សម្រាប់សាកថ្ម ប៉ុន្តែបច្ចុប្បន្ន សាខាបានពង្រីកខ្លួនក្លាយជាឧស្សាហកម្មស្ថានីយសាកថ្មអគ្គិសនីទាំងស្រុង ។

នៅឆ្នាំ២០២៤ ក្រុមហ៊ុន Huawei នឹងលក់ឧបករណ៍សាកថ្មអគ្គិសនីទៅឱ្យក្រុមហ៊ុនស្ថានីយសាកថ្មអគ្គិសនី ហើយក្រុមហ៊ុនគ្រោងដំឡើងស្ថានីយសាកថ្មសរុបចំនួន១សែនកន្លែងនៅទូទាំងប្រទេសចិន រួមទាំងឧបករណ៍សាកថ្មថាមពល២៥០គីឡូវ៉ាត់នៅតាមតំបន់ផ្សេងៗ ដូចជា ៖ អគារពាណិជ្ជកម្ម និងផ្លូវហាយវ៉េ ។

ក្រៅពីនេះ ក្រុមហ៊ុន Huawei បញ្ជាក់ថា ស្ថានីយសាកថ្មរថយន្តអគ្គសិនីរបស់ខ្លួនអាចប្រើប្រាស់ជាមួយរថយន្តអគ្គិសនីគ្រប់ប្រភេទ រួមទាំងរថយន្តរបស់ Tesla ផងដែរ ។ បើស្ថានីយសាកថ្មនេះទទួលបានការពេញនិយម ក្រុមហ៊ុនអាចជំរុញឱ្យក្រុមហ៊ុនចិនដែលផលិតរថយន្តអគ្គិសនីជួយគាំទ្រការសាកថ្មល្បឿនលឿន ។ ជំហានដំបូង Huawei នឹងផ្តោតលើទីផ្សារក្នុងប្រទេសចិន ប៉ុន្តែក្រុមហ៊ុនពុំទាន់សម្រេចចិត្តពង្រីកទីផ្សារទៅក្រៅប្រទេសទេ ៕Five takeaways about Tesla's push to be the EV charging standard | Penn  Today