ទឹកដូចតែគ្នា! ហេតុអ្វីបានជាទន្លេសាបនិងទន្លេមេគង្គកម្ពុជាមានពណ៌ខុសគ្នានិងមិនអាចរលាយចូលគ្នាបាន?
ចំណុចប្រសព្វគ្នារវាងទន្លេសាបនិងទន្លេមេគង្គកម្ពុជាដែលមានទីតាំងនៅត្រង់ទន្លេចតុមុខ កណ្តាលទីក្រុងភ្នំពេញ ជាការពិតណាស់ថាបានបែកចែកទឹកជា២ពណ៌ផ្សេងគ្នាស្ទើរតែមិនគួរឲ្យជឿ។
ទន្លេមេគង្គដែលមានប្រវែង៤២០០គីឡូម៉ែត្រ ដែលហូរឆ្លងកាត់៦ប្រទេសគឺ ចិន ភូមា ថៃ ឡាវ កម្ពុជា និងវៀតណាម ហើយហូរចាក់ទៅក្នុងសមុទ្រចិនខាងត្បូង។ ទន្លេមេគង្គនៅកម្ពុជាគឺមានប្រវែង៥០០គីឡូម៉ែត្រ ហូរពីឡាវ ឆ្លងកាត់ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម រាជធានីភ្នំពេញ និងព្រៃវែង ហើយបញ្ចប់នៅព្រំប្រទល់វៀតណាម។
ទន្លេសាបគឺជាទន្លេមួយដែលតភ្ជាប់ពីបឹងទន្លេសាបទៅទន្លេមេគង្គ ទន្លេមេគង្គក្រោម និងទន្លេបាសាក់ ប្រសព្វគ្នានៅត្រង់កន្លែងដែលគេហៅថា ទន្លេចតុមុខ។ ទន្លេសាបមានប្រវែងប្រហែល ១០០គីឡូម៉ែត្រ ហូរកាត់ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ បឹងទន្លេសាបមានខេត្តជាច្រើនព័ទ្ធជុំវិញដូចជា ខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។ ដូច្នេះដៃទន្លេសាបទាំងខាងស្តាំនិងឆ្វេងគឺស្ថិតនៅខេត្តទាំងនេះផងដែរ។
ទោះជាយ៉ាងណា តាមរយៈខ្សែទឹករវាងទន្លេសាបនិងទន្លេមេគង្គគឺបានបង្ហាញនៅពណ៌ខុសគ្នាស្រឡះ ដែលបានញែកទឹកជា២ផ្នែកផ្សេងគ្នា។ ទន្លេមេគង្គកម្ពុជាបានលេចចេញជាពណ៌ភក់ឬពណ៌ត្នោតនេះដោយសារតែដីល្បាប់ ដែលហូរពីខ្ពង់រាបទីបេប្រទេសចិននិងភ្នំហិម៉ាឡៃ ហើយដីល្បាប់ទាំងនោះក៏បានហូរឆ្លងកាត់ជាច្រើនប្រទេស ប្រមូលម្តុំនូវសារធាតុរ៉ែ សារធាតុសរីរាង្គ និងភាគល្អិតផ្សេងៗយ៉ាងច្រើនជាបន្តបន្ទាប់ មុននឹងហូរមកដល់កម្ពុជា។
ចំណែក ទន្លេសាបវិញបានលេចចេញថាមានពណ៌បៃតងខៀវស្រងាត់ ដែលបានសបញ្ជាក់ពីលទ្ធផលនៃកំហាប់ខ្ពស់របស់ថ្មកំបោររលាយក្នុងទឹក ខណៈដែលថ្មកំបោរទាំងនេះភាគច្រើនគឺបានមកពីជួរភ្នំគូលែនដែលស្ថិតនៅពីលើទឹកទន្លេសាប ក៏ដូចជាចំណាំងផ្លាតពីពន្លឺព្រះអាទិត្យ ក៏បង្កើតបានជាទឹកពណ៌ខៀវស្អាតថ្លាឈ្វង់បែបនេះ។
ដូច្នេះ រវាងទឹកទន្លេមេគង្គនិងទឹកទន្លេសាបមិនអាចរលាយចូលគ្នាបាននោះទេ ដោយសារកំហាប់ទឹកទាំង២នេះផ្សេងគ្នា សមាសធាតុខុសគ្នា ក៏ដូចជាបរិស្ថានធម្មជាតិដែលវាបានហូរឆ្លងកាត់ក៏ខុសគ្នាផងដែរ៕
រូបភាពដោយ៖ Alpha water & electric supply


ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលឯកឧត្តមអ៊ឹង ឌីប៉ូឡា បានចេញមុខបដិសេធ ដោយថា៖” កម្ពុជាកម្ពុជាមិនដែលអនុញ្ញាតឱ្យវៀតណាមបូមខ្សាច់រាប់រយលានម៉ែត្រគូបនោះទេ ដោយការនាំចេញទៅលក់ឱ្យប្រទេសជិតខាងតាមរយៈក្រុមហ៊ុនឯកជនប៉ុណ្ណោះ”។


ស្ថាបត្យករក្រុមហ៊ុនសុខាគ្រុប បានឱ្យដឹងថា គម្រោងកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ស្ថិតត្រង់ចំណុចវាលស្រែ៥០០ ដោយប្រើពេលសាងសង់ ៣ទៅ៤ឆ្នាំ និងចំណាយថវិការប្រមាណ៦០-៧០លានដុល្លា។
ក្រៅពីការកសាងព្រះពុទ្ធបដិមាដ៏ធំសម្រាប់ជាទីសក្ការៈដល់ពុទ្ធសាសនិក ក្រុមហ៊ុនសុខាគ្រុបបានផ្ដួចផ្ដើមកសាងព្រះពុទ្ធបដិមាអង្គតូចៗចំនួន ៨៤.០០០អង្គ ដោយយោងទៅតាមព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ទាំង ៨៤.០០០ព្រះធម្មក្ខន្ធ សម្រាប់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំកម្ពស់ ១០៨ម៉ែត្រ។
ព្រះពុទ្ធប្បដិមាអង្គតូចៗទាំងនោះ មានទំហំកម្ពស់ ០.៣១ម៉ែត្រ, បណ្តោយ ០.២៥ម៉ែត្រ និងទទឹង ០.១៦៥ម៉ែត្រ មាន ៤ថ្នាក់ ៩ជាន់ ដែលពុទ្ធប្បដិមាអង្គតូចៗនេះធ្វើឡើងពីថ្មដែលស្ថិតនៅលើភ្នំបូកគោ។





ចំណែកឯតារាស្រី Park Min Young វិញបានរក្សាភាពលេចធ្លោរបស់នាងដោយបានគ្រងតំណែងជាអ្នកសំដែងដ៏ពេញនិយមបំផុតជាមួយតារាផ្សេងៗទៀតដូចជា Lee Yi Kyung, Song Ha Yoon ក្នុងរឿង «Marry My Husband» Jo Jung Suk ពីរឿង «Captivating the King» និង Honey Lee ពីរឿង «Knight Flower» ជាដើម។


:max_bytes(150000):strip_icc()/ALR-what-is-ginger-20ed1f436bee4c4085b009756c8bc4db.jpg)













លោក Hasyim Asyari ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឥណ្ឌូនេស៊ី បាននិយាយថា បច្ចុប្បន្នបុគ្គលិក និងអ្នកស្ម័គ្រចិត្តប្រហែល ៤,០០០ នាក់ផ្សេងទៀតកំពុងមានបញ្ហាសុខភាពដោយសារតែអស់កម្លាំងខ្លាំងពេក បន្ទាប់ពីបានជួយរៀបចំការបោះឆ្នោតនៅថ្ងៃទី១៤ ខែកុម្ភៈ។ លោក Hasyim Asyari បានបន្តទៀតថា នេះគឺជាការបោះឆ្នោតដ៏ធំបំផុតមួយក្នុងពិភពលោក ដែលមានអ្នកបោះឆ្នោតឥណ្ឌូនេស៊ីជិត ២០៥ លាននាក់ចូលរួមនៅទូទាំង ៣៨ ខេត្តរបស់ខ្លួន។



