វីដេអូមួយរបស់កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia 2017 បានធ្វើឱ្យមានការវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមដោយសារតែបានផ្សព្វផ្សាយពីបន្លែឈើនាំចូលពីប្រទេសចិន មកលក់នៅប្រទេសកម្ពុជាមានតម្លៃធូរថ្លៃ។ អ្នកលេងបណ្តាញសង្គមបានលើកឡើងថា ការនាំចូលបន្លែ ផ្លែឈើច្រើនយ៉ាងនេះទើបធ្វើឱ្យផលិតផលក្នុងស្រុកពុំមានទីផ្សារទូលំទូលាយ ។ ជុំវិញបញ្ហានេះអ្នកនាំពាក្យក្រសួងកសិកម្មឯកឧត្តម ឃឹម ហ្វីណង់ ក៏បានចូលរួមជាមតិយោបល់ដូចគ្នា។https://scontent.fpnh20-1.fna.fbcdn.net/v/t39.30808-6/433648131_968840664608747_6831915731336647287_n.jpg?_nc_cat=101&ccb=1-7&_nc_sid=5f2048&_nc_ohc=xH7R-UC06FYAX9V4KBm&_nc_ht=scontent.fpnh20-1.fna&oh=00_AfCYVbl4CD2B4TiRGns3z0lR4ErfUR6J4KYqpiB-NDIKmg&oe=6610650B

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ខ្លឹម ស្រីគា Miss Grand Cambodia 2017 បានបង្ហោះវីដេអូជាង៥នាទីភ្ជាប់មកជាមួយចំណងជើងថា « 400តោន បន្លែ ផ្លែឈើ មានគ្រប់មុខ តម្លៃវិញធូរសាហាវ»។ វីដេអូនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការមិនពេញចិត្តជាខ្លាំងចំពោះកសិផលនាំចូលពីផ្សារចិនទោះបីជាទំនិញនោះមានតម្លៃថោកក្តី។ តាមការឱ្យដឹងពី ខ្លឹម ស្រីគា ក្នុងវីដេអូផ្សព្វផ្សាយបានលើកឡើងថា បន្លៃការ៉ុតមានតម្លៃ៩០០រៀលក្នុង១គីឡូក្រាម ឆៃថាវ១០០០រៀល ខ្ញី៣៨០០រៀល ស្ពៃបូកគោ១៦០០រៀល ផ្លៃសារី៤២០០រៀល ក្រូច ៤២០០រៀល ប៉ោម ៤៨០០រៀល ដំឡូងបារាំង១៨០០រៀលក្នុងមួយគីឡូក្រាម។https://scontent.fpnh20-1.fna.fbcdn.net/v/t39.30808-6/434635659_779794664088477_8528672513088068266_n.jpg?stp=cp6_dst-jpg&_nc_cat=100&ccb=1-7&_nc_sid=5f2048&_nc_ohc=_g9EhiBhVnUAX8XRZ8T&_nc_ht=scontent.fpnh20-1.fna&oh=00_AfCscigLijfCwY1KW0WUPLQgL_RS11_DuASgTh6ZMumQbg&oe=6610388D

តម្លៃធូរថ្លៃនៃផលិតផលនាំចូលពីទីផ្សារចិននេះ អ្នកលេងបណ្តាញសង្គមសម្រុកចូលទៅបញ្ចេញមតិថា «ចឹងៗផ្សាយណាស់ ផលិតផលក្នុងស្រុកមិនផ្សាយ មិនគាំទ្រទេ, ផ្សព្វផ្សាយមើលទៅដូចមានមោទនភាពណាស់ចឹងដែលនាំចូលមកបានច្រើនទាំងដែលបន្លែ ផ្លែឈើ ក្នុងស្រុកលក់អត់ចេញ, ខ្ញុំបានឮផ្ទាល់ត្រចៀក ហើយក៏បានឃើញសារព័ត៌មានបរទេសមួយចំនួនចុះផ្សាយដែរថា បន្លែផ្លែឈើ ស្រូវអង្ករ ត្រីសាច់ នៅទឹកដីខ្មែរយើង គឺមានរសជាតិឆ្ងាញ់ណាស់។, មានតែអ្នកមានលុយ អ្នកជោគជ័យធ្វើទាំងនេះបាន អរគុណច្រើនបងដែលជួយប្រម៉ូតបន្លែផ្លែឈើជ្រលក់ថ្នាំយើងខ្ញុំ ជូនពរបងឱ្យគេជេរកាន់តែច្រើន»។https://scontent.fpnh20-1.fna.fbcdn.net/v/t39.30808-6/423248947_941694917323322_7893056884413902427_n.jpg?stp=cp6_dst-jpg&_nc_cat=107&ccb=1-7&_nc_sid=5f2048&_nc_ohc=-WwlKp3fgUoAX-xlXY7&_nc_ht=scontent.fpnh20-1.fna&oh=00_AfAVki0GBvz3AF4oBXizwTQMbClm1yX7zBrT7N6ehjyxKQ&oe=66104FC1

អ្នកផ្សេងទៀតបានលើកឡើងថា «ចឹងបានបន្លែក្នុងស្រុកខ្មែរធ្លាក់ថ្លៃ ពុំគប្បីត្រេកអរនឹងរបស់នាំចូលច្រើនអី សង្វេគកសិករខ្មែរយើងណាស់. សូមជួយផ្សព្វផ្សាយបន្ថែមពីផលិតក្នុងស្រុកយើងវិញ… តើកសិករគាត់រំពឹងអ្វីទៀត បើយ៉ាងៗនេះហ្នឹង»។https://scontent.fpnh20-1.fna.fbcdn.net/v/t39.30808-6/419044621_779794590755151_3655435813210767183_n.jpg?stp=cp6_dst-jpg&_nc_cat=107&ccb=1-7&_nc_sid=5f2048&_nc_ohc=LKbQIXrkRq8AX8thTK4&_nc_ht=scontent.fpnh20-1.fna&oh=00_AfDC6foDtCE1w2i50IZcdtdH2VUH91IBNwRVnGMPjagKtA&oe=66103CBF

ជុំវិញបញ្ហានេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មបានលើកឡើងដែរថា «គាំទ្រចំពោះមតិយោបល់ជំរុញឱ្យមានចលនាគាំទ្រកសិផលក្នុងស្រុក តែយើងក៏មិនគួរចង្អៀតចង្អល់ខ្លាំងពេកទៅលើអ្វីដែលកសិករខ្មែរដាំមិនបាន ដូចជាផ្លែប៉ោម ក្រូចក្រហម ឬបន្លែមើមធំៗ ដែលទាមទារអាកាសធាតុត្រជាក់ខ្លាំងទើបដាំបាន ហើយសូម្បីតែប្រទេសវៀតណាមក៏ត្រូវនាំចូលពីប្រទេសចិនដែរ»។

អ្នកនាំពាក្យបន្តទៀតថា «តាមពិតទៅ អ្នកនាំចូលក៏ជាខ្មែរដែរ ពួកគាត់ឃើញឱកាស មានតម្រូវការ តែមិនមានអ្នកណាអាចដាំបាន ទើបពួកគាត់បង្កើតរបរនាំចូលបែបនេះ។ ទោះជាយ៉ាងណា ពិតជាអរគុណដល់បងប្អូនខ្មែរយើង ដែលងាកមកគាំទ្រកសិផលក្នុងស្រុក និងបងប្អូនកសិករយើងកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ»៕