យោងតាម សារព័ត៌មាន Reuters កាលពីថ្ងៃទី២៧ ខែមីនា មូលនិធិ Judd (Judd Foundation) ដែលជាអង្គការថែរក្សាកេរ្តិ៍ដំណែលរបស់ជាងចម្លាក់លោក Donald Judd បានដាក់ពាក្យប្តឹងមហាសេដ្ឋីអាម៉េរិក Kim Kardashian នៅតុលាការសហព័ន្ធរដ្ឋកាលីហ្វ័រញ៉ា។ ដើមបណ្តឹងបាននិយាយថានៅឆ្នាំ២០២២ Kim Kardashian បានបង្ហោះវីដេអូនៅលើ YouTube ណែនាំការិយាល័យរបស់ក្រុមហ៊ុនថែរក្សាសម្រស់និងបង្ហាញពីតុ និង កៅអី ដែលរចនាដោយ Judd តែតាមពិតវាជាផលិតផលរបស់ក្រុមហ៊ុនគ្រឿងសង្ហារឹមមួយផ្សេងទៀតមិនមែនផលិតផលរបស់ពួកគេនោះទេ។https://blogger.googleusercontent.com/img/a/AVvXsEhmw0PRADaBgBMYySujTouDCE1L7Rho-fzM6On7FYYHNngHHyBDMId4SYGBhus6PxrF2Cl-zIr1FD-xf1MZ_b56dD3zvHHR8HKHlNmX4QGBSuE_zmlLVFPsqGlapVT3aNvaEScnRPm6SJhS2vuOdDitVXC1OTIFm4lHbGgTBfJs5wFgQm_ZDS8LfZ3oKL0

យោងតាមពាក្យបណ្ដឹងមូលនិធិ Judd បានប្រកែកថាការរៀបរាប់របស់ Kim Kardashian អាចបំភាន់អ្នកប្រើប្រាស់អំពីប្រភពដើមនៃតុ និងកៅអីនៅក្នុងវីដេអូ ក៏ដូចជាព័ត៌មានដែលភាគីទាំងពីរបានសហការគ្នា។ មូលនិធិ Judd ក៏មានបទប្បញ្ញត្តិដែលហាមឃាត់អតិថិជនពីការប្រើប្រាស់គ្រឿងសង្ហារឹមរបស់ខ្លួនសម្រាប់គោលបំណងទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។
អ្នកតំណាងនៃមូលនិធិ Judd បាននិយាយថាខ្លួនបានទាក់ទង Kim Kardashian បីថ្ងៃបន្ទាប់ពីវីដេអូនេះត្រូវបានបង្ហោះ។ នាងបានសូមទោស និងស្នើឱ្យបន្ថែមចំណងជើង និងកែសម្រួលខ្លឹមសារ ប៉ុន្តែអង្គការមិនយល់ព្រមទេ។ ពួកគេចង់ឱ្យ Kim Kardashian លុបវីដេអូនេះ ហើយពន្យល់ជាសាធារណៈអំពីបញ្ហា ប៉ុន្តែរូបនាងបានបដិសេធលើរឿងនេះខណៈពួកគេ «គ្មានជម្រើស»ក្រៅពីការប្តឹងផ្តល់នោះ។
មេធាវីរបស់ The Judd Foundation បានប្រាប់កាសែត New York Times នៅថ្ងៃទី២៧ ខែមីនា ថា «ម៉ាករបស់យើងមិនចង់ច្រឡំជាមួយផលិតផល Kim Kardashian ដែលបានលើកឡើងនោះទេ។ យើងគោរពនូវអ្វីដែលនាងធ្វើ ប៉ុន្តែមិនចង់ចូលរួម ។ បច្ចុប្បន្ននេះ វីដេអូដែលមានអ្នកចូលមើលជាង ៣.៦ លានដងត្រូវបានដកចេញពីយូធូប» ។https://blogger.googleusercontent.com/img/a/AVvXsEii7AfvXyRHx8PPQw3sBFo1HZYW71ODdT7gZkg0dzvmkEfTEweQwsWcK0kT62O4cf3zwsyDEloXg1-wp_jPOi0D4SHO3RM2iA8j2SFAIACn2ESPCwAJK1NttmNFk3EIPUXgXtx8ZKITFmhdPFsDIQC-ztGItGQCPQiGT00Rp1su1pt94NYqOPjSeKRCRvU
លើសពីនេះ មូលនិធិ Judd ក៏បានចោទប្រកាន់ Clements Design ពីការប្រកួតប្រជែងអយុត្តិធម៌ និងការរក្សាសិទ្ធិ និងការរំលោភបំពានពាណិជ្ជសញ្ញា ដោយត្រាប់តាមការរចនារបស់លោក Donald Judd ។ អ្នកតំណាងរបស់អង្គការនេះបាននិយាយថាម៉ាកយីហោនេះបានលក់តែតុចំនួន ៣ និងកៅអីចំនួន ៣៥០ ប៉ុណ្ណោះក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ។ គ្រឿងសង្ហារឹមដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រាក់ចំណូលរបស់ The Judd Foundation ដែលស្មើនឹងជិតពាក់កណ្តាលនៃប្រាក់ចំណូលរបស់ម៉ាកយីហោ។

Kim Kardashian មិនទាន់និយាយអំពីពាក្យបណ្តឹងនេះនៅឡើយទេ ប៉ុន្តែ Clements Design បានច្រានចោលការលើកឡើងរបស់ The Judd Foundation ដោយនិយាយថាពួកគេរំលោភបំពានពាណិជ្ជសញ្ញា។ ក្រុមហ៊ុនបាននិយាយថាការរចនាមានភាពខុសគ្នាយ៉ាងច្បាស់ហើយការលើកឡើងនោះជាការចោទប្រកាន់។ https://blogger.googleusercontent.com/img/a/AVvXsEiTsWPTBCEZe4eacTFLGUQ5wjxr4RrGvIZ7suFQK4B-93kk3qBKexSjTPv_HjR5-cbd_m0QIv2OQMqozIkIXM0VO0RG9oUNMOavpFSzefl0ya7VwOjcz1z_YyYqdrb-YOdp-AGtmNNBcfYSj0SBIjYQIvjRK7x5jEu83MrP_0pwhnVpGHq5WG180PMVINo

លោក Donald Judd (១៩២៨-១៩៩៤) គឺជាអតីតជាងចម្លាក់ជនជាតិអាម៉េរិក។ លោកត្រូវបានគេចាត់ទុកថាជាអ្នកជើងចាស់នៃពិភពសិល្បៈអាម៉េរិកក្នុងសតវត្សទី២០។ ស្នាដៃជាច្រើនរបស់លោកត្រូវបានបង្ហាញនៅកន្លែង តាំងពិពណ៌សំខាន់ៗដូចជា សារមន្ទីរសិល្បៈទំនើប (ញូវយ៉ក) និង Tate Modern (ទីក្រុងឡុងដ៍) ជាដើម។https://blogger.googleusercontent.com/img/a/AVvXsEgxW-uDcFkLP8-bSrlBltC0ZyiG2Iut_WLPO2Mfaq_wXKVxaQD0JI_cBZWs2QmC9TrIF6gw2QvUFY56qw3ORvU69KhQoFktlDFb41Do1WlQcayItolUFQux8kqQO_x0jr-UufaG4YX5jdNl3R6t6at56MG2FDTeztNMC6LcnOAN7Z_h4YGPuubk6cyQ4hE

យោងតាម ទស្សនាវដ្ដី Forbes បច្ចុប្បន្ន Kim Kardashian មានទ្រព្យសម្បត្តិចំនួន ១.៧ពាន់លានដុល្លារអាម៉េរិក។ នាងបានបង្កើតម៉ាកយីហោម៉ូតផ្ទាល់ខ្លួននិងផលិតផលថែរក្សាសម្រស់ផងដែរ៕