ប្រទេសកម្ពុជា ៖ បើតាមសារព័ត៌មានថៃផ្សព្វផ្សាយថា ប្រទេសជិតខាងថៃមួយចំនួនបានបើកកាស៊ីណូ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកលេង ល្បែ.ង នៅកាស៊ីណូ ក្នុងនោះមានដូចជា ៖ ប្រទេសកម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, វៀតណាម, ម៉ាឡេស៊ី, និងសិង្ហបុរី ខណៈប្រទេសថៃ ក៏មានគម្រោងបើកកាស៊ីណូស្របច្បាប់ផងដែរ ។https://blogger.googleusercontent.com/img/a/AVvXsEj6W1MSh2uXbE7ogBQc7fAO4N33uocIxZ99RfaqdAyPz4CQIIq15XHzVSrQyqkjQcoyo3WHNCbji6-d-hikxAMm57OFQofrubTmmOuuZexgEAP3F5lt6HuqzMYeJt1e0uw3HvXXxFoSVNqsw9m2jLO9Qcl5RR7-rcMgq7RmJqnrC73092NDYSjG7fZ_eyU

សារព័ត៌មានថៃបន្តថា ប្រទេសកម្ពុជាមានចំនួនកាស៊ីណូច្រើនជាងគេនៅតំបន់អាស៊ាន ដែលជាទីពេញនិយមរបស់ភ្ញៀវទេសចរចូលចិត្តលេងល្បែង ។ ប្រទេសកម្ពុជាល្បីល្បាញរឿងមានកាស៊ីណូស្របច្បាប់សម្រាប់ជនបរទេស ខណៈបច្ចុប្បន្ន កម្ពុជាមានកាស៊ីណូប្រមាណ១៥០កន្លែង ។ កាស៊ីណូភាគច្រើនរបស់កម្ពុជា គឺមានទីតាំងនៅប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។https://blogger.googleusercontent.com/img/a/AVvXsEhX0rmDXhkXs69FHUyJwhWKyjuWRverA8bohm9kIEEsD2g_dzNoaC9D8WyeL8J7ho1hQOmssY2y2uW28LSF8orJLGIHV9_Z5QCF5uDuAApT6igNpqPcKNvFEsgHAKBkBZhkq33Nk9xOrImF_TMgDQxzmGuilS3ILb0iU97YDx-7XM3yxs8Uu1J96EQsE_A

សារព័ត៌មានថៃបន្ថែមថា កាស៊ីណូល្អៗរបស់កម្ពុជាមានទីតាំងនៅចំណុចកណ្តាលនៃទីក្រុងផ្សេងៗ ដូចជា ៖ ប៉ោយប៉ែត និងបាវិត ហើយកាស៊ីណូជាច្រើនកន្លែងទៀតស្ថិតនៅជិតព្រំដែនប្រទេសថៃ និងកម្ពុជា រួមទាំងនៅព្រំដែនវៀតណាមផងដែរ ។https://blogger.googleusercontent.com/img/a/AVvXsEiytM2Yo7HY6uOoBS1GCYTFDlKLeCnDZpduliz20qvpaGOEPFdtz-d2d14QK3W-CZVw5rCBxR3dFwOdlblkh2zJ4ATI53RcqaC2hWBzKg7zmW5uT0AvLMX_ah-HEoNNkqO4vOV-_iXx8NR9X3Nlw2z7lrD-Md0NRhCiNKuRJMUEjyJtxy0pEIV8eRMwCKU

បច្ចុប្បន្ន Naga World គឺជាកាស៊ីណូដ៏ធំបំផុតនៅប្រទេសកម្ពុជា និងមានឧបករណ៍លេងល្បែងប្រមាណ១.០០០គ្រឿង និងមានតុល្បែង ស្មើជាង២០០តុ ។ រីឯកាស៊ីណូមួយចំនួនទៀតបានបើកសេវាកម្មក្នុងតំបន់ និងមានភ្ញៀវទេសចរស្នាក់នៅជាច្រើននាក់ ដូចជា ៖ Queenco មានទីតាំងនៅខេត្តព្រះសីហនុ គឺជាកាស៊ីណូថ្មី និងមានទំហំធំ ។

ខាងក្រោមនេះ គឺជាឈ្មោះកាស៊ីណូដែលជនជាតិថៃនិយមទៅលេងល្បែង រួមមាន ៖
-GRAND DIAMOND CITY
-HOLIDAY PALACE
-POIPET CASINO RESORT
-STAR VEGAS CASINO
-PRINCESS CROWN CASINO
-GENTING CASINO និង
-TROPICANA RESORT AND CASINO

សារព័ត៌មានថៃបញ្ជាក់ថា សម្រាប់ជនជាតិថៃបានទទួលសិទ្ធិពិសេសឱ្យឆ្លងព្រំដែនចូលប្រទេសកម្ពុជាដើម្បីលេងល្បែង ដោយពុំចាំបាច់ឆ្លងកាត់ការត្រួតពិនិត្យរបស់ប៉ូលិសអន្តោប្រវេសន៍ទេ ប៉ុន្តែនឹងមានការថែរក្សាសុវត្ថិភាពបន្ថែមទៀត នៅពេលជនជាតិថៃធ្វើដំណើរមកដល់ប្រទេសកម្ពុជា ។https://blogger.googleusercontent.com/img/a/AVvXsEgv73BrX5p1lI5xVgS5gW98oY5kG7qW810qAtoBbw2X2OzmtusVF1JEFmRjJY_iRNxW2Aa5aZgHP2JIf0TXRKtB6kVZ7CFpVg9fRNZNV2sMVfautr_UjSKIjuVSPXjKb_Tnrck1yvvyrVtqSW6VItvsNGHNSOq8ewwWBil_k-wFocbMvjM1kE-_DS7vvcQ

ចំណែកសារព័ត៌មានថៃមួយទៀតឈ្មោះ TNN News បានចុះផ្សាយថា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ាន ដែលមានចំនួនកាស៊ីណូច្រើនជាងគេ ។ ខាងក្រោមនេះ គឺជាចំនួនកាស៊ីណូនៅក្នុងប្រទេសនីមួយៗ ៖

-កម្ពុជា មានកាស៊ីណូ ចំនួន ១៥០កន្លែង
-ហ្វីលីពីន មានកាស៊ីណូ ជាង ២០កន្លែង
-វៀតណាម មានកាស៊ីណូ ចំនួន ៧កន្លែង
-ឡាវ មានកាស៊ីណូ ចំនួន ៤កន្លែង
-សិង្ហបុរី មានកាស៊ីណូ ចំនួន ២កន្លែង និង
-ម៉ាឡេស៊ី មានកាស៊ីណូ ចំនួន ១កន្លែង ៕