មហារីក គឺជាជំងឺមួយប្រភេទដែលកើតចេញពីកោសិកាមិនប្រក្រតីក្នុងខ្លួន។ កោសិកាទាំងនេះនឹងលូតលាស់លឿនជាងធម្មតា ដែលធ្វើឱ្យរាងកាយមិនអាចគ្រប់គ្រងបាន ដូច្នេះកោសិកាមិនប្រក្រតីនឹងរីករាលដាលយ៉ាងឆាប់រហ័សពាសពេញរាងកាយ បណ្តាលឱ្យសរីរាង្គនោះបរាជ័យ និងដំណើរការមិនត្រឹមត្រូវ រហូតដល់ទីបំផុតអាចបណ្តាលឱ្យស្លាប់ទៀតផង។ ហេតុនេះដើម្បីការពារកុំឱ្យមានជំងឺមហារីកកើតលើរាងកាយរបស់យើង អ្នកគប្បីទទួលទានអាហារសុខភាព ១០ មុខដូចខាងក្រោម៖

១.បន្លែ៖ បន្លែដូចជា ស្ពៃខ្មៅ ការ៉ុត ប៉េងប៉ោះ ស្ពៃក្តោប ផ្កាខាត់ណា ខ្ញី ខ្ទឹមបារាំង និងខ្ទឹមស សុទ្ធតែជាប្រភេទបន្លែដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក ដោយសារតែវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។https://blogger.googleusercontent.com/img/a/AVvXsEh2gvC3NH4xxmDf-5Xnwv8Ly2ekhbC-BWxbaJO8Y6DJJG4jk_0HgIioTgVGhtFd0aKwP1A2uHTF5Yhx9xT05aKJWBoGi_RA5o2U49Gha8ZYcyEAaPommQT4TE61MbGmIW5yYu_0PyTlH3S5bij9h6rmt7hAHiXNYnBpdWkY7YmEaxcBD-E2KKNs4O5PTT4

២.សណ្តែកសៀង៖ មិនថាសណ្តែកសៀង សណ្តែកខ្មៅ សណ្តែកបៃតង សណ្តែកក្រហម ឬសណ្ដែកដីនោះទេ សុទ្ធតែជាអាហារដែលជួយប្រឆាំងមហារីក ថែមទាំងល្អសម្រាប់សុខភាពទៀតផង ព្រោះវាសម្បូរទៅដោយប្រូតេអ៊ីនល្អ និងជាតិសរសៃធម្មជាតិ វាក៏ងាយស្រួលក្នុងការបញ្ចេញចោលផងដែរ។https://blogger.googleusercontent.com/img/a/AVvXsEjdzjKpVfDWhS-wnsu2l6A3wGs7kCCzK7ffwoeCrMY7Z_ZCTIBoHXWvr2J52B1tRaovoSEAkxVdRmUAUKBeZdtmkVp7ei003VZ6g9xb-QrrL1PzIJ9LwFQCcCy2lA4z4AUjcr_OPZhS2MnL-FOoadrpEKCJ16PxP3e_nJYhnm90j_rFywuNQhW9fCgzxzg

៣.សារាយសមុទ្រ៖ គឺជាប្រភពដ៏ល្អនៃសារធាតុរ៉ែ ពោរពេញទៅដោយសារធាតុចិញ្ចឹមជាច្រើនដែលល្អសម្រាប់រាងកាយ មានច្រើនប្រភេទសម្រាប់ជ្រើសរើស ប៉ុន្តែអ្នកគួរជ្រើសរើសទទួលទានប្រភេទឆ្លាស់គ្នាជាបន្តបន្ទាប់ទើបល្អចំពោះសុខភាព។https://blogger.googleusercontent.com/img/a/AVvXsEi3EnvtlzuFTQvSHfjoKSOjI1GDzuE7s_1I4NC7JYUykKqynt4PU2CSG8FlJrQfopBZCvyhLd_WVd9vyvHjuWp3EO4PnzRaRm-fDTpbyfnM0F1qDRnhJNNs_sm707F1zk_1gzT2mXDubMwhZvQyW5dSz6Bxkz6jMVK2jz0D5iWer7ufqFwKR9tOV3IPraA

៤.គ្រឿងទេស៖ គ្រឿងទេសដូចជា ម្រេចអាចត្រូវបានប្រើក្នុងការចម្អិនអាហារឬបរិភោគឆៅ ដើម្បីជួយប្រឆាំងនឹងជំងឺមហារីក ក៏ដូចជាជំរុញប្រព័ន្ធភាពស៊ាំរបស់រាងកាយផងដែរ។https://blogger.googleusercontent.com/img/a/AVvXsEhdSpcghCenyJPPV9jz3utmeRQNO-HhVteT_pEguPIdbVjeQnB4VBwoexKb_ujfK1ptd02SxcSXBdM0xzzaUy0LTx7Pr7KFtf4_BG-l7fr0vItWMulAPkXbFTx8ltQT60jkIMDTabYxaD2uUAe25W6iv0yHt4pBZWNpfNAjsJHlLOrmYRSbhC-73ZRTVwk

៥.ផ្សិត៖ ផ្សិតជួយទប់ស្កាត់កោសិកាមហារីកជាច្រើនប្រភេទ ដោយសារតែវាមានជាតិសរសៃដែលជួយដល់ការរំលាយអាហារ និងធ្វើឱ្យការបញ្ចេញចោលកាន់តែងាយស្រួល វាក៏មានវីតាមីនផ្សេងៗដែលល្អសម្រាប់រាងកាយផងដែរ។https://blogger.googleusercontent.com/img/a/AVvXsEhkTXofRy3glSG6I5_S5Lf2xfd9yA5QLElyuCZMzQu_GBQ60t08ENtxAkZG7mDb64qzaexgjsSJbGTHse5ma0CAXT_fY1ks4Hi-uFw8cqf1IAklGhY2q7wEUV-aJsLrKSPAkzrEGqtVw9S2jgybh039i7DpJekjN-XI3frnBtl9q-yUzHVHY_FcSKlj8Ag

៦.ផ្លែឈើ៖ ផ្លែឈើដូចជា strawberries, blueberries, raspberries, cherries គឺឆ្ងាញ់និងស្រស់ ដែលវាមានអត្ថប្រយោជន៍ជាច្រើនទាំងវីតាមីនផ្សេងៗគ្នា និងជាតិសរសៃអាហារ ញ៉ាំវាស្រស់ដើម្បីទទួលបានសុខភាពរាងកាយល្អមាំមួន។https://blogger.googleusercontent.com/img/a/AVvXsEh5gLhKOsBHS7LxJcU1l3MGKzPVL4WkRNXAlDiRfVJlAQhUX11tt8JfSwg8TLC3v5Im90nEqB6e9K_zBv60ozvJEE7XVQ4Yy-ipLoFmBPO4YByjkKPsoVu43OndN5Rzuv-Q8HI6mwKocIieVzYM2BsrpEbBaOO1upfEBGWR7DU9sNd1lPGtMSBJ8tfh4yU

៧.ទឹក៖ ទឹកស្អាតជួយឱ្យឈាមរត់បានស្រួល ធ្វើឱ្យកោសិកាក្នុងរាងកាយធ្វើការប្រកបដោយប្រសិទ្ធភាព រួមទាំងការនាំយកកាកសំណល់ចេញពីរាងកាយកាន់តែប្រសើរផងដែរ។https://blogger.googleusercontent.com/img/a/AVvXsEjqZkwJFkfURxTMPL8ghKERbY2naA0klei6iv5D9I-RkIRPeWVgMrra0IQEex_Fn5O2Lc_-JvYKorY3hXJpPqGghAUcO01B9VscFNfI5jO75TppWWW-l85ZztjuGmtjXApTMVxHm9dI12qKXUWTV_KgHIOuTmWgYk73VemopjuHu45lSCe_zXI3xfe0WKg

៨.យ៉ាអួ៖ យ៉ាអួ មិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់ការបញ្ចេញចោលប៉ុណ្ណោះទេ វាក៏ជួយប្រឆាំងមហារីកផងដែរ ដោយសារតែមានរ៉ាឌីកាល់សេរី ជួយឱ្យឈាមរត់បានស្រួល និងពន្យឺតការចុះខ្សោយនៃកោសិកាក្នុងរាងកាយ។https://blogger.googleusercontent.com/img/a/AVvXsEhWzjgvLMvuD2Ck9lDVNEG-wtmp0VOoAUc_fsSmHZSE10acxDQl4o2CQZ1yVkX9UVHQJMqBzsxFR_sIjzIA5Ch1hk0UJ-aRUzF3HRvxguy8RDUP5Oks_Ru0q2k_4quzbhTDFD_WFpjzZIBlyFv3WJyAS9lNCv2HpuWGfRilLcrMd-bT8xnQ5yzAJFf-wHY

៩.ត្រី៖ ត្រីសមុទ្រដូចជាត្រីសាម៉ុងដែលមានអូមេហ្គា 3 និងខ្លាញ់ដែលល្អសម្រាប់រាងកាយ ត្រី cod ត្រី mackerel និងត្រីសាឌីន សុទ្ធតែជាអាហារដ៌ល្អបំផុតសម្រាប់ការពារជំងឺមហារីក។https://blogger.googleusercontent.com/img/a/AVvXsEhVU9h6aSCCR1beR8o2owA9KKWyYI87LEgVY9eeXrI_r5oYY7KF7T5c-bxFHeFtQNhhBAj9ozS25N218pgRsDMHh821YJjRmsauPrXYHoAoS0bAYZNQ6K035UD9F0dtMQBTk7wdGqrLlcW3Ck3VtiacYsBMLUDZbtHCRxjLgcf94sCrwm0KuFh82LGdE2Y

១០.គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិផ្សេងៗ ដូចជា oats, barley, corn, wheat គឺល្អសម្រាប់ប្រឆាំងនឹងជំងឺមហារីក ដោយសារតែវាមានវីតាមីន B គឺល្អណាស់សម្រាប់ការបញ្ចុះសម្ពាធឈាម៕https://blogger.googleusercontent.com/img/a/AVvXsEgGTxY7bIcxfhpUjzrnBqAWubJcAd51BUz2J4xGIvkS8auNY7O38rNnypBKvweFTnEvoH1Mcuoc_Nzn49c71IL9WQakc7V_iY8Iq_2ALtd2t9fHQYF75QV44dBH2J6HAyg-jjka9FN9YMbQqw_UPmV0ZL3x-UqLQJngSKOrIptzAzxn-Zyrs-orEF8d-bM