Diddy ដែលជាតារាចម្រៀងរ៉េបមានជាងគេទី៣ នៅលើពិភពលោកត្រូវបានគេរាយការណ៍ថាលោកជំពាក់បំណុលធនាគារជិត ១០០លានដុល្លារ ព្រោះតែបានយកលុយទៅទិញអចលនទ្រព្យថ្លៃៗជាច្រើន។ បន្ថែមពីលើនេះ តារារ៉េបអាម៉េរិករូបនេះក៏មានរឿងអាស្រូវចោ.ទប្រកាន់ពីបទជួ.ញដូរនិងរំលោ.ភផ្លូវភេទផងដែរ។https://blogger.googleusercontent.com/img/a/AVvXsEjlzs3queiy_1TZ83BZqAlj-QiKeuHqa9Hi846i9P5Doh1qaJt_SKM0tlKCxPPifIlQHsD1IacIhZHTQsPKUvyUAlGo68dODof-L9ZKpNTOxri0x-0IVw0CHF8jWpbmIYaynoeholxtkIfmQg_Z881Me1QlYbMmxAtadAPaH4u7pa8L_UCubKCyPrfSEEI

យោងតាមកាសែត Daily Mail នៅថ្ងៃទី២៩ ខែមីនា បានចុះផ្សាយថាតារាចម្រៀងរ៉េបអាម៉េរិក Diddy បានខ្ចីប្រាក់ចំនួន ១៤៩លានដុល្លារពីធនាគារដើម្បីទិញអចលនទ្រព្យថ្លៃ ៗ ជាច្រើន។ ប្រការនេះបានធ្វើឱ្យមានចម្ងល់អំពីតម្លៃពិតនៃទ្រព្យសម្បត្តិរាប់ពាន់លានដុល្លាររបស់ «សេដ្ឋីតន្ត្រីរ៉េប» រូបនេះយ៉ាងខ្លាំង។ ទីភ្នាក់ងារព័ត៌មានបាននិយាយថាតារារ៉េបរូបនេះនៅតែជំពាក់ប្រាក់ជិត ១០០ លានដុល្លារ ហើយត្រូវបង់ ២៣ លានដុល្លារមុនឆ្នាំ ២០២៩។
បើយោងតាមទស្សនាវដ្តី Forbes នៅឆ្នាំ២០២២ ទ្រព្យសម្បត្តិសុទ្ធរបស់តារារ៉េបរូបនេះបានឈានដល់ប្រហែល១ពាន់លានដុល្លារអាម៉េរិក។ បច្ចុប្បន្ន Diddy កំពុងទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន ពេលប្រឈមមុខនឹងការចោទប្រកាន់ពីបទ ជួញដូរ និងរំលោភផ្លូវភេទ។ កាលពីថ្ងៃទី២៥ ខែមីនា នាយកដ្ឋានសន្តិសុខមាតុភូមិ (DHS) និងភ្នាក់ងារសហព័ន្ធបានឆ្មក់ចូលផ្ទះលោកនៅ Los Angeles និង Miami ដើម្បីស៊ើបអង្កេត។https://blogger.googleusercontent.com/img/a/AVvXsEjtvBOaAWUdHeBSBC3OGbhca8pFh8HUikPv73mFZClbEOe_qUUkKJzGdsVXhKiRo4YBqLFGsPRm0MlbmccXz2B2iIZw01MBnVKM384Mi5ijC4HZmTYyMglTnki3dIiUzQi8D2b8E005vlW3fN2jOAKREa961YRMrfHRBYBDBbIcMs4STN8UolWTPyM4sGc

តារារ៉េបរូបនេះបានចំណាយប្រាក់ចំនួន ៣៩លានដុល្លារដើម្បីទិញវិមានមួយដែលមានបន្ទប់គេងចំនួន៨ បន្ទប់ទឹក១១ និងផ្លូវរូងក្រោមដីហែលទឹកដែលតភ្ជាប់រូងភ្នំផ្ទះរបស់លោកនៅទីក្រុង Los Angeles ក្នុងខែសីហា ឆ្នាំ២០១៤ ។ បច្ចុប្បន្ន វិមានស្កឹមស្កៃនេះទទួលបំណុលបញ្ចាំចំនួនពីរពីធនាគារអាម៉េរិក ដែលនីមួយៗមានតម្លៃ ២៥.៣ លានដុល្លារ ដែល Diddy បានខ្ចីកាលពីឆ្នាំ២០១៤ និងខែឧសភា ឆ្នាំ២០២១។

ក្រៅពីអចលនទ្រព្យនៅ Los Angeles លោក Diddy បានទិញវីឡាជាប់គ្នាពីរនៅ Star Island ក្នុងទីក្រុងឆ្នេរសមុទ្រ Miami ។ នេះជាលំនៅឋានរបស់មនុស្សល្បីៗជាច្រើនដូចជាតារាចម្រៀង Jennifer Lopez ជាដើម។ អាផាតមិនមួយក្នុងចំណោមផ្ទះល្វែងពីរដែល Diddy បានទិញពីនាយកប្រតិបត្តិក្រុមហ៊ុន Sony ក្នុងតម្លៃ ១៤.៥ លានដុល្លារក្នុងឆ្នាំ២០០៣ ។ បច្ចុប្បន្ននេះ ផ្ទះវីឡានេះមានការបញ្ចាំចំនួន ៥ ជាមួយនឹងបំណុលសរុបចំនួន ៦៨.៤៥ លានដុល្លារ ដែលតារារ៉េបបានបង់ប្រាក់ជាមុនចំនួន ៤២.៣៥ លានដុល្លារ។https://blogger.googleusercontent.com/img/a/AVvXsEiCtWOViq1LQomGsU1O3spZDR8dANiuVkoOBcLMJegG-z0m8YKq5IUD8cMmps9bwltOGQrWrI2fl24zrkHshKH6C5qYqtuT5EtFVxv9EM_Xp9mKiG3fnCjIc7oSUZhh43RijBESKdI8RbN3kdyZm7zNoTogRIs_TXWKKByZ8EYeS8SqNvQyppJwP2n-mGk
Diddy បានទិញផ្ទះទីពីរនៅទីក្រុង Miami ក្នុងខែកក្កដា ឆ្នាំ២០២១ ដែលមានតម្លៃ ៣៥ លានដុល្លារដែលមានបន្ទប់គេង១០ និងបន្ទប់ទឹក៦។ សារព័ត៌មាន Daily Mail បានធ្វើអត្ថាធិប្បាយថា បើប្រៀបធៀបនឹងផ្ទះពីរមុន អចលនទ្រព្យនេះមានប្រតិបត្តិការបញ្ចាំដ៏សាមញ្ញជាង ដោយសារតែតារារ៉េបរូបនេះបានខ្ចីប្រាក់ត្រឹមតែ ២០.៧ លានដុល្លារប៉ុណ្ណោះ ដោយបង់ប្រាក់ជាមុនក្នុងខែសីហា ឆ្នាំ ២០៣៦។

Diddy បានធ្វើប្រតិបត្តិការបញ្ចាំសរុបចំនួន៨នៅលើវីឡាចំនួនបីនៅ Los Angeles និង Miami ជាមួយនឹងបំណុលសរុបចំនួន ១៣៩.៨៥ លានដុល្លារអាម៉េរិក ដែលបច្ចុប្បន្នមានចំនួន ៩៧.៥ លានដុល្លារអាម៉េរិក។ អាជ្ញាធរនៅមិនទាន់មានលទ្ធផលលើការចោទប្រកាន់លើលោក Diddy ទេ។ យ៉ាងណាមិញ យោងតាមកាសែត New York Post បានឱ្យដឹងថា តារារ៉េបរូបនេះមិនត្រូវបានចោទប្រកាន់ទេ ហើយនៅតែមានសេរីភាពក្នុងអំឡុងពេលស៊ើបអង្កេត ។https://blogger.googleusercontent.com/img/a/AVvXsEi8hqSuFdMYhKOnF6AMxbtMzqzkOa-U_rQRs8Scfs1qzAANKMBbXQHLiFteot1vRExw-uoZ3WyHXzHxvoCOOYoa_Rwo1mlKgfYOVCaPDgME1nuhyyGhs1WH3UTuHYg1JFDq0NWAc25hYy-FnTovZ36Szji1wINbtHw7ih0S8FkB_Ops0fBfvAQCC02_8BE
បច្ចុប្បន្ន Diddy មានអាយុ៥៥ឆ្នាំ លោកបានរួមចំណែកធ្វើឱ្យវិស័យហ៊ីបហបល្បីទូទាំងពិភពលោក។ លោកធ្លាប់បានជាប់ចំណាត់ថ្នាក់កំពូលតារាចម្រៀងរ៉េបដែលមានជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៣ មុនពេលត្រូវបានវ៉ាដាច់ដោយ Jay Z និង Kanye West ។ លោកបានឈ្នះពានរង្វាន់ Grammy ចំនួន៣ និងពានរង្វាន់ MTV Music Awards ចំនួន២។ តារារ៉េបរូបនេះគ្មានចំណងអាពាហ៍ពិពាហ៍នោះទេប៉ុន្តែមានកូន៧នាក់ មានមិត្តស្រី៤នាក់៕