បញ្ហារង្វង់គ្រួសារលោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល ស្ថិតក្នុងដំណាក់កាលមួយដែលមិនទាន់អាចផ្សះផ្សាគ្នាបាននៅឡើយនៅពេលនេះទោះបីជាលោក រស់ រាជ្ជសាល ចេញមុខទទួលស្គាល់កំហុស ខិតខំ Live លក់ផលិតផលយ៉ាងណាក៏ដោយ អ្នកទាំងពីរនៅបន្តរក្សាគម្លាតគ្នាដដែល។ តាមលួងលោមប្រពន្ធជាច្រើនថ្ងៃមិនទាន់បានសម្រេចពេលនេះលោក រស់ រាជ្ជសាល ចេញសារថ្មីមួយទៀតសន្យាទៅកាន់លោកស្រី ទ្រី ដាណា ថាមិនឱ្យរឿងនេះកើតឡើងជាលើកទី២នោះទេដោយសង្ឃឹមថាអាចបន្តដំណើរទៅជាមួយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFZiNl5WR19cJFcDeqwSoptPqOvydpA4p8tbF7vB_xCx8JUuROcWI26H7jjDjSDUZqKFlvvuN4rMvrwYruxzI7Tjn4g5Fh_KR0othrRR3vaA_YwJXeVS1LLt_qgeAUGg2KJL1hOak2QFhjnfuTWNu-iYjV6IafU_Aoyh4kxBA_87noIM3pg6R2nPRfPEQ/s1860/image_2024-03-28_14-26-26.png

នៅលើបណ្តាញសង្គមស្វាមីថៅកែពេជ្រ ទ្រី ដាណា បានរៀបរាប់នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះថា «បងដឹងថាមួយរយៈនេះអូនប្រហែលជាហត់ហើយ ត្រូវគិតច្រើនទៀត និងរងសំពាធគ្រប់បែបយ៉ាងពីមហាជន។ មិនថាខឹង ឬមិនខ្វល់ និយាយយ៉ាងណាក៏ដោយ បងមានតែពាក្យមួយឃ្លា គឺស្មោះត្រង់ ស្រលាញ់ដំបូងយ៉ាងណា ពេលនេះក៏ដូចគ្នា មិនដែលមានអារម្មណ៍ចង់កែប្រែសូម្បីម្ដង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgARaSkHtWWlTDiGMuzQlET8kIvTxXe3ywS4TYGHojizoksUxlCq0z22sH4j5vS4m_7LTQt1XQ5dtHoQB3-gZxuPwjcFAMLW5wZq3bbdlQnV2DPr1a9rG9ZV2MeDZ6aw8u2cfo4ZledtXDc3fwfyvn9WcNu-C1qYItfYMcMN_9ComATuvpan8ritHOVY70/s2048/image_2024-03-28_14-26-33.png

លោក រស់ រាជ្ជសាល បន្តទៀតថា «រឿងកើតឡើងពីការបង្ហោះរបស់គ្រួសារខ្ញុំ នាំឱ្យមានការយល់ច្រឡំលើគាត់ច្រើន រិះគន់គាត់។ តាំងពីរៀបការរួច គាត់គិតសព្វគ្រប់ យកចិត្តទុកដាក់ និងជួយគ្រួសារបងប្អូនខ្ញុំបន្តបន្ទាប់។ គាត់មានមនោសញ្ចេតនា និងបារម្ភពីអ្នកជុំវិញខ្លួនណាស់ គោរពបងប្អូន និងម្ដាយរបស់ខ្ញុំ ហើយខ្ញុំក៏រំភើបចិត្តដូចគ្នាសម្រាប់ទង្វើគាត់។ បងសន្យាថា នឹងមិនអោយមានរឿងអស់នេះកើតឡើងទៀតទេ។ បារម្ភ និងគិតពីអូនគ្រប់ពេល សង្ឃឹមថាយើងអាចបន្តដំណើរទៅមុខទៀត រីករាយជាមួយគ្នា សប្បាយជាមួយគ្នា ព្រោះយើងនៅមានក្ដីស្រមៃច្រើនទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha3cCSMn7V0_8fT_WVX6mLam9MeWClmVWzEv7US59Dmdndp6hPR9Musmurp_hZDRn_qh_FiBawpFEEdLyXJZLP7YCSBqWkQMJom4N_5f3MOY2a92gTkxGKqHqqvImv8Bxza1faO6Np9_AR8EE6hBn23tWBk4pA84KnOkLUCvcE3dYCBzCN8oMSUu2l6oA/s2048/image_2024-03-28_14-26-34.png

ចាប់តាំងពីលោកស្រី ទ្រី ដាណា បង្ហាញភាពរង្គោះរង្គើជាមួយស្វាមីតាំងពីថ្ងៃទី២២ ខែមីនា មកទល់ពេលនេះ អ្នកទាំងពីរនៅមិនទាន់អាចផ្សះផ្សាគ្នាបាននោះទេ ខណៈអ្នកជំនួញទ្រី ដាណា ស្ថិតក្នុងការពិចារណាចំពោះទំនាក់ទំនងអាពាហ៍ពិពាហ៍មួយនេះ៕