Home Blog Page 1192

ទីបំផុត Jisoo ប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួនជាផ្លូវការ

0

បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា Jisoo សមាជិកក្រុម BLACKPINK នឹងបើកក្រុមហ៊ុនផ្ទាល់ខ្លួនពេលនេះបានក្លាយជាការពិតហើយដោយនាងកំពុងចាប់ផ្តើមជំពូកថ្មីដ៏គួរឱ្យរំភើបមួយ ជាមួយនឹងក្រុមហ៊ុនផ្ទាល់ខ្លួននាងមានឈ្មោះថា BLISSOO ដែលជាជំហានដ៏ក្លាហានក្នុងសកម្មភាពទោល។Jisoo Talks Whether BLACKPINK Is a K-Pop Trailblazer

នៅល្ងាចថ្ងៃទី ២១ ខែកុម្ភៈ អ្នកតំណាងមកពី BLISSOO បានប្រកាសពីថា «យើងកំពុងបើកគេហទំព័រផ្លូវការ និងបណ្តាញ SNS នៅថ្ងៃនេះ។ យើងមានបំណងបង្កើតវេទិកាដ៏ស្វាហាប់សម្រាប់ Jisoo ដើម្បីចូលរួមយ៉ាងសកម្មជាមួយអ្នកគាំទ្ររបស់នាង តាមរយៈសកម្មភាពផ្សេងៗគ្នា។ មានកំណត់ក្នុងវិស័យមួយ យើងមានគម្រោងបង្ហាញពីថាមពលវិជ្ជមានរបស់ Jisoo និងបង្ហាញពេលវេលាប្លែកៗដល់ទស្សនិកជន»។ BLISSOO ដែលជាឈ្មោះដែលបង្កើតឡើងសម្រាប់ការបណ្តាក់ទុនទោលរបស់ Jisoo រួមបញ្ចូលគ្នានូវពាក្យ Bliss ដែលមានន័យថា សុភមង្គលដ៏ខ្ពង់ខ្ពស់ ជាមួយនឹងភាពទាក់ទាញរបស់សិល្បករ ស្រដៀងទៅនឹងអំណោយដ៏មានតម្លៃ ដើម្បីសម្គាល់ការចាប់ផ្តើមនៃការបណ្តាក់ទុនថ្មីនេះ។Blackpink's Jisoo signs with brother's agency for solo activities. Report:  | Filmfare.com

ទោះបីជា BLACKPINK បានបន្តកិច្ចសន្យាជាមួយ YG Entertainment សម្រាប់សកម្មភាពក្រុមនៅចុងឆ្នាំមុនក៏ដោយ ប៉ុន្តែសកម្មភាពទោលសមាជិកទាំង៤មិនបានបន្តកុងត្រានោះ ដែលនាំឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងចំណោមអ្នកគាំទ្រ។ ឥឡូវនេះការផ្តោតអារម្មណ៍គឺទៅលើសកម្មភាពទោលនាពេលខាងមុខរបស់ Jisoo និងទិសដៅថ្មីដែលនាងនឹងធ្វើជាមួយនឹងអាជីពរបស់នាងក្រោមផលិតកម្មផ្ទាល់ខ្លួនរបស់នាងគឺ BLISSOO ។12 interesting facts about BLACKPINK's Jisoo every true fan must knowគួរបញ្ជាក់ថា Jisoo ជាសមាជិកទី៣ដែលប្រកាសផ្លូវការពីការបើកក្រុមហ៊ុនផ្ទាល់ខ្លួនបន្ទាប់ពីសមាជិករួមក្រុម រួមមាន Jennie បើកក្រុមហ៊ុនមានឈ្មោះថា OA និង Lisa បើកក្រុមហ៊ុនមានឈ្មោះថា LLOUD ។ ជាមួយនឹងសមាជិកបីនាក់របស់ BLACKPINK បង្ហាញពីឋានៈជា CEO របស់ពួកគេ វាគឺជាពេលវេលាដ៏រំភើបសម្រាប់សមាជិកទាំងអស់ ហើយ Rosé ក៏ត្រូវបានអ្នកគាំទ្រលើកឡើងថាមិនយូរមិនឆាប់ទេនាងនឹងប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួនដូចគ្នា៕May be an image of text that says 'Hello, this is JISOO. I'm excited to share my new start with BLISSOO. Stay tuned for what' S to come, as I'm dedicated to bringing joy and happiness to each and every one of you. Please continue to shower your love and supor for JISOO with BLISSOO, and also for BLACKPINK. Thank you.'

 

មន្ទីរពេទ្យកុមារអង្គរកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ និងអំពាវនាវឱ្យសប្បុរសជនបន្តជួយបរិច្ចាគ

0

ភ្នំពេញ ៖ គិតត្រឹមឆ្នាំ ២០២៤នេះ មន្ទីរពេទ្យកុមារអង្គរត្រូវបានបង្កើតឡើងរយៈពេល២៥ឆ្នាំហើយ ដោយក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យកុមារអង្គរ បានជួយសង្គ្រោះអាយុជីវិតដល់កុមារជាង២,៥លាន និងបន្តជួយសង្គ្រោះកុមារជាបន្តបន្ទាប់ទៀតនាពេលបច្ចុប្បន្ននិងអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1XF5YLGJuWD4GdVfnp8mnlSmOtQDbzu6_WG7WX2NS0nYXZPc3i9h2e-eY0yffB9thfpfq0zLlXyAzo9OOrH8PKKOaZBS_h-bBxMGsfxj0wcWTYG_Ival-gi0pziNAB6AKwYWMZZLhERfTmVAu-clj5FDKj4Ua1aNs7wDyM8hzaTgLjnunVxUQgxeqMDk/s1280/photo_2024-02-22_15-31-16.jpg
បច្ចុប្បន្ននេះ មន្ទីរពេទ្យកុមារអង្គរកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ និងត្រូវការឱ្យសប្បុរសជនជួយបរិច្ចាគដើម្បីឱ្យមន្ទីរពេទ្យនេះ អាចបន្តបេសកកម្មជួយសង្គ្រោះកុមារកម្ពុជាបន្តទៀត ដោយក្នុងមួយខែ មន្ទីរពេទ្យត្រូវការថវិកាចំណាយប្រមាណ៥០ម៉ឺនដុល្លរអាមេរិកដើម្បីធ្វើប្រតិបត្តិការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8CPQxme56Lp5hIcBn9g7__cOotWrj4U2ATwgptTdfb7b2h_TSfwjW-2_0Ng5puufr32xAUChiGK0EZQ_-z_g7Z7wlqFmeAnUcT-lAoCS95aZmxA7ILZ1SNme5tZ9AXvkX-gCEJbNhOs4-6zpUjgrs34qEvf2lGzch6qLgYAUvOycIr0U1yZrXg5q-kcM/s1280/photo_2024-02-22_15-31-17%20(2).jpg
បើតាមលោកវេជ្ជបណ្ឌិតងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២១ កុម្ភៈ ២០២៤ ឱ្យដឹងថា សព្វថ្ងៃនេះ មន្ទីរពេទ្យកុមារអង្គរបានទទួលជំនួយពីសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស ហើយយើងមិនមានអ្នកឧបត្ថម្ភធំណាមួយលើមន្ទីរពេទ្យនោះទេ តែមានប្រជាជនកម្ពុជាដែលបរិច្ចាគថវិកាតាមលទ្ធភាព ខ្លះ១ដុល្លារ២ដុល្លារ ឬតាមរយៈសកម្មភាពសប្បុរសធម៌នានាដែលបង្កើតឡើងដើម្បីកៀរគរថវិកាជួយដល់យើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjytwoulZAvf0PKJYXSmEjZdlxcnJuElmwgK13-_bVeFugAZ11heIz7BGgJ4HfyltsXg4piw1MdVXAmsdBS8H6qWFRP5R3Uvgsttv3mnhD7tv_sifcRDPXOmVjFCqSGNLmLwxWnoWORppBOhjbBur5ISYsRDV3FfqWMZIJro0RQ9XVRgW4sjA3gAaOipMU/s1280/photo_2024-02-22_15-31-17.jpg
លោកវេជ្ជបណ្ឌិតបន្តថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យកុមារអង្គរបានបោះជំហានយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការថែទាំងសុខភាពនៅប្រទេសកម្ពុជា ។ មន្ទីរពេទ្យកុមារអង្គរ ក៏ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដ៏ឧត្តុង្គឧត្តមមួយ សម្រាប់មន្ត្រីសុខាភិបាលជំនាន់ក្រោយៗ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD_j7o0q9-RV5lFBWqYdZ8N67wtIML7RiUmf2k8P97HODjfdOvPLKqYEyZa3voKKqi5piCAk_nKqgP0yv1UeKMQkicee8P_JwPOCCvzeGBexb7V92wOaQ_2XPPvk6sTeKc9MoaZcpYu8xJfH0HKNqhyphenhyphent5IEruN7vKs4-4TfkNV0zkU4x4vF9bEjRFej2c/s1280/photo_2024-02-22_15-31-18%20(2).jpgមន្ទីរពេទ្យកុមារអង្គរ បានបណ្ដុះបណ្ដាលធនធានមនុស្សប្រមាណ ៧៨ម៉ឺននាក់ ដល់និស្សិតវេជ្ជសាស្ត្រ និងមន្ត្រីសុខាភិបាលទាំងក្នុងនិងក្រៅមន្ទីរពេទ្យ ។
បើតាមលោកខេនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរបានមានប្រសាសន៍ថា ទៅថ្ងៃខាងមុខទៀត លោកអត់ទាន់ដឹងថា តើមន្ទីរពេទ្យនឹងត្រូវប្រគល់ជូនរដ្ឋាភិបាលគ្រប់គ្រងឬយ៉ាងណានោះទេ ស្របនឹងវ័យរបស់លោកក៏កាន់តែចាស់ណាស់ទៅហើយ ដោយបច្ចុប្បន្ននេះ លោកអាយុ៧៥ឆ្នាំហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2vS1qRFoOm9ObPxsngVHh6KEMVG-tPJUhjIzaVmoQGkItr7o45VW05G_utvP5NS9tpWw1LYOMvWJD4c86L7ebP-KNU5R5MQcblhqi7xEKxcjSDkIkg8A5sh7UsQ0HeQP0KrXlR4RSi4SB0_N2YPNfjVyOI1ZFupsiTBH2S-NLx9qyqbUd7A-NpJK87P4/s1280/photo_2024-02-22_15-31-18.jpg
គួរបញ្ជាក់ថា ដើម្បីអបអរសាទរ នៅក្នុងខួប២៥ឆ្នាំនេះ មន្ទីរពេទ្យកុមារអង្គរ នឹងប្រារព្ធ ព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលមានដូចជាកម្មវិធីជួបជាមួយស្ថាបនិក មន្ទីរពេទ្យកុមារអង្គរ នៅថ្ងៃទី២១ កុម្ភៈ ២០២៤ ។ ពិធីប្រគល់ទទួល ប័ណ្ណសរសើរដល់បុគ្គលិកមន្ទីរពេទ្យកុមារអង្គរ បម្រើការងារយៈពេល២០ឆ្នាំ និង១០ឆ្នាំ នៅថ្ងៃទី ២៤ កុម្ភៈ ។ ជាមួយគ្នានេះដែរ មន្ទីរពេទ្យកុមារអង្គរ នឹងមានយុទ្ធនាការរៃអង្គាសថវិកា ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២២ខែមីនា ២០២៤ ដើម្បីរៃអង្គាសមូលនីធិសម្រាប់អភិវឌ្ឍន៍មជ្ឈមណ្ឌលរងរបួសនិងប៉ះទង្គិចធ្ងន់ធ្ងរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy2ty_f7oGK5EWpKk2g_RYu63QHTRZ_vBKvF4c-Swvn2BbZZCPaBLNYoHv3-oOo3SK3SozvCWu2V4s9Te9lVE1D5dAvwC7uA7Y4xkNqcHZ1SiEDUu4I3cxWrwerBBDD1MzsNUm8NARNtKm74N-j2w5cqAWRWLBlwgcbAviv_8Q_3CPwd1jFk1wqNrcDOY/s1280/photo_2024-02-22_15-31-19.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMBAppynmqxzdD_FYqX-GBCTU1fongofTnY2lc8qgfJxBlwU2kPrdcRFmgAKKvn52UBebzc2cFVJi-i0kL6wv4ipAmXaxFa2TPPDSgRDViAc6wNBszjgAjoNro7_vdlstaYm8zSnJqYcEq0fd_TdLZ1xyTtrk48xw_k8NzRSxu4_c22ZQ0j7po58yJCTg/s1280/photo_2024-02-22_15-31-21.jpg

កសិករថៃរីករាយពេលជ័រកៅស៊ូឡើងថ្លៃក្នុងអាណត្តិរដ្ឋាភិបាលថ្មី

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកនាង Aiyarin Panrit មន្ត្រីនាំពាក្យនៃក្រសួងកសិកម្មប្រទេសថៃ បានលើកឡើងថា តម្លៃជ័រកៅស៊ូនៅប្រទេសថៃ នាពេលបច្ចុប្បន្ន គឺមានតម្លៃល្អជាងមុន បើធៀបនឹងតម្លៃជ័រកៅស៊ូជាមធ្យម គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz8TFgiD4wnJXI9HGHeW5la-JMvmc-OZIY-tvZt64nzkZgVIwgZHnCT6dBkENIdH8MV4EJ1ZTQ30HbuGkDGTokgtticHv2nwGgcvW30TebRNUyZ3tb5CQaa509oWpjDY6_LMjNW6_qBGFJb9TI29hAzffeCD937BDIINu4oMTFoWHmHWT_xTx5aFVZLTE/s1140/photo_2024-02-22_14-40-35.jpg

ជាក់ស្តែង តម្លៃជ័រកៅស៊ូបន្ទះក្រៀម បានកើនឡើងរហូតដល់៧៤បាតក្នុង១គីឡូក្រាម នៅឆ្នាំ២០២៤ ខណៈកាលពីឆ្នាំ២០២៣ តម្លៃស្មើត្រឹមតែ៥១បាតក្នុង១គីឡូក្រាម ។ ចំណែកជ័រកៅស៊ូបន្ទះឆៅគុណភាពល្អ គឺមានតម្លៃស្មើនឹង៧០បាតក្នុង១គីឡូក្រាម នៅឆ្នាំ២០២៤ ខណៈនៅឆ្នាំ២០២៣ តម្លៃស្មើត្រឹមតែ៤៩បាតក្នុង១គីឡូក្រាម ។ រីឯតម្លៃជ័រកៅស៊ូស្រស់ (ឬជ័រកៅស៊ូរាវ) និងជ័រកៅស៊ូដុំតូចៗ ក៏បានកើនឡើងដូចគ្នាដែរ ។

ហេតុនេះ តម្លៃជ័រកៅស៊ូកើនឡើងនាពេលកន្លងមកបង្ហាញថា ដោយសារមានការគាំទ្រពីរដ្ឋាភិបាល ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Srettha Thavisin នាយករដ្ឋមន្ត្រីប្រទេសថៃ ព្រមទាំងលោក Thamanat Prompow រដ្ឋមន្ត្រីក្រសួងកសិកម្មផងដែរ ដែលបានចាត់វិធានការបង្ក្រាបផលិតផលកសិកម្មខុសច្បាប់ ដោយបង្កើតក្រុមការងារគ្រប់គ្រងដំណាំកៅស៊ូនៅប្រទេសថៃ ។Thai farmers tap into sustainable rubber industry | Free Malaysia Today (FMT)

ការបង្កើតក្រុមការងារនេះ គឺដើម្បីការពារផលប្រយោជន៍របស់បងប្អូនកសិករ ទើបធ្វើឱ្យតម្លៃផលិតផលកសិកម្មកើនឡើង ។ លើសពីនេះ តម្រូវការប្រើប្រាស់ជ័រកៅស៊ូក៏បានកើនឡើងខ្ពស់ផងដែរ តាមរយៈការពង្រីកឧស្សាហកម្មយានយន្ត, កង់រថយន្ត និងរថយន្តអគ្គិសនី ក៏ដូចជាស្រោមដៃកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូក្នុងផ្នែកវេជ្ជសាស្ត្រ ។

ភ្នាក់ងារសហការផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) រំពឹងថា នៅឆ្នាំ២០២៤ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ នឹងកើនឡើង២,៧% ខណៈទិន្នផលផលិតជ័រកៅស៊ូនៅតំបន់ជាច្រើនបានធ្លាក់ចុះ ដោយសារដើមកៅស៊ូចាប់ផ្តើមជ្រុះស្លឹក ជាពិសេសបំផុត ដើមកៅស៊ូនៅតំបន់ឦសាន ។ ហេតុនេះ វាធ្វើឱ្យការផ្គត់ផ្គង់កៅស៊ូក្នុងទីផ្សារធ្លាក់ចុះ ហើយតម្លៃជ័រកៅស៊ូកើនឡើងខ្ពស់ ។ នេះបើយោងតាមទិន្នន័យ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ៕Thailand approves $218 million to guarantee rubber farmer prices – Rubber World – The Technical Service Magazine for the Rubber Industry

ខឹងចិត្តគេថាល្ង..ង់អត់ធ្វើអ្វីសោះ ជំទាវ ចន ច័ន្ទលក្ខណា បង្ហាញច្បាស់ៗកំពុងជួយតារាសម្តែង លី ណូរ៉ា

0

ក្រោមការដឹកនាំរបស់ជំទាវ ចន ច័ន្ទលក្ខណា ក្នុងតួនាទីជាប្រធានសមាគមសិល្បករខ្មែរទទួលរងនូវសម្តីរិះគន់ទក់សាច់ទាំងមហាជននិងអ្នកក្នុងចង្កោមសិល្បៈមួយចំនួននិងមានការចោទប្រកាន់ថាសិល្បៈមានបក្ខពួកនិយមនិងបញ្ហាផ្សេងៗជាច្រើនទៀត។ ជាមួយការរិះគន់អតីតតួឯកស្រីដ៏ល្បីល្បាញនេះស្រាប់តែផ្ញើជូនអ្នកថាប្រធាន ល្ងង់ និង អត់ធ្វើអ្វីសោះខណៈដែលកំពុងតែដុតដៃដៃជើងជួយរឿងក្តីក្ខាំងរបស់តារាសម្តែង លី ណូរ៉ា។

តារាសម្តែង លី ណូរ៉ា រងនូវបណ្តឹងពីបទឆបោកលុយប្រមាណ៣ម៉ឺនដុល្លារ ពីអាណិកជនខ្មែរនៅអូស្រ្តាលីដោយលោកអះអាងថាលោកមិនជាប់ពាក់ព័ន្ធនោះទេដោយមានគេបង្កើតគណនីក្លែងក្លាយយករូបលោកទៅដាក់ ខណៈមកទល់ពេលនេះលោកបានបំភ្លឺជូនតុលាការ២ដងហើយក្រោមការជួយជ្រោមជ្រែងពីប្រធានសមាគមសិល្បករខ្មែរ។ រឿងក្តីនៅមិនទាន់បញ្ចប់តារាសម្តែងរូបនេះនៅតែទទូចស្វែងរកយុត្តិធម៌សម្រាប់ខ្លួន ហើយជំទាវ ចន ច័ន្ទលក្ខណា នៅបន្តជួយជ្រោមជ្រែងផ្នែកផ្លូវច្បាប់ដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUhbkqOYGorQmqGqCMwyuqZ5MPoxBhyphenhyphendzYrmmcvSiGLl46lDA7_JihTCtX2uGG5rp9NH_kNohlKctA2UAwLHYCh5mUpvkJeCbVtVpMoLTrgeXA7g81ZTAVIbEXzhOYoTAkmqGtUBmveIg243ximqHp9pZzE1nA9Ze2b7VKDmog87TF-eyAMw7v2THRJ40/s2048/image_2024-02-17_14-17-57.png

នៅថ្ងៃទី២២ ខែកុម្ភៈ តារាសម្តែង លី ណូរ៉ា បានសរសេរថា «ពិភាក្សាបន្ថែមជាមួយបងស្រីជំទាវ Chanlakhena Chorn ប្រធានសមាគមសិល្បករ និងបងប្រុសមេធាវី គោរពស្នើសុំទៅកាន់តុលាការដើម្បីបញ្ជូនសំណុំរឿងខ្ញុំទៅកាន់ នាយកដ្ឋានប្រឆាំងបទលើ្មសបច្ចេកវិទ្យាពន្លឿនបើកការស្រាវជ្រាវ ស្វែងរកជនល្មើសក៏ដូចជាបង្ហាញភាពស្អាតស្អំមិនជាប់ពាក់ព័ន្ធជាមួយខ្ញុំ។ដើម្បីបញ្ចប់សំណុំរឿង បណ្ដឹងព្រហ្មទណ្ឌ របស់ខ្ញុំឱ្យបានឆាប់បំផុត ។ សូមថ្នាក់ដឹកនាំ
សូមតុលាការកំពូល សូមនាយកដ្ឋាន បច្ចេកវិទ្យា សូមស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ជួយរកយុត្តិធម៌ឱ្យខ្ញុំបានឆាប់រហ័សផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYiWPvKFBwyhQgT-oedhaZ6ggQc9mgr-mISiTeLeveK6ZXODLCXHHUl27OkQAbklm_XHZGBcCljt5pCB3hoHahU3UsBgJ35xpvDKAsen295FwSsxt-VdwBYSayv6lBc8bdgyK7kJUnaH3Ct3Yz4n1phn6QH0crM_puux7pY9jaGonV_QLssHiEZV6P2T8/s1209/image_2024-02-22_11-14-23.png

ក្នុងតួនាទីជាប្រធានសមាគម ខ្នះខ្នែងជួយអ្នកសិល្បៈដែលមានបញ្ហា ប៉ុន្តែអ្នកមួយចំនួនមើលមិនឃើញពីការធ្វើការរបស់ខ្លួនជំទាវ ចន ច័ន្ទលក្ខណា បានស៊ែរការបង្ហោះរបស់តារាសម្តែង លី ណូរ៉ា ភ្ជាប់ជាមួយសម្តីថា «ផ្ញើជូនអ្នកនិយាយថាប្រធាន ល្ងង់ និង អត់ធ្វើអ្វីសោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrXpudJVMOgzJr6_DDArmA8QH0TKuEz-Su_yI3MTdSRMivUQiHpQafugM5GPkLlObZyq3IVehbJkMdm5IvInwsKNIRB_vViLV4PTTG8u1TgvS_9J2Z8l8VrEcY_liCmaP7VhCmxyN85agsAhWIolIVjFeS61Sj6M0GGMqa7WYZugSlMZd030OxxQGmEHQ/s2048/image_2024-02-22_11-14-23%20(2).png

ជំទាវ ចន ច័ន្ទលក្ខណា បានប្រកាសបញ្ចប់អណត្តិរបសខ្លួន ត្រៀមរៀបចំជ្រើសរើសបោះឆ្នោតប្រធានសមាគមថ្មីនាពេលខាងមុខ។ ប្រធានសមាគមរូបនេះបានកាន់អំណាចចាប់ពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះមានរយៈពេលជាង ៦ឆ្នាំហើយដោយសារតែស្ថានភាពកូវីដទើបសម្រេចពន្យារពេលបោះឆ្នោតអណត្តិថ្មីរហូតមកដល់បច្ចុប្បន្ន៕

យឿន ពិសី ប្រកាសក្តែងៗផ្តាច់ទំនាក់ទំនងជាមួយភរិយា និងនៅបន្តផ្តល់អាហារកិច្ចកូនដល់អាយុ១៨ឆ្នាំ

0

ស្ទើរតែមិនគួរឱ្យជឿធ្លាប់តែឃើញពីភាពផ្អែមល្អែមនិងមិនដែលឃើញលោកបញ្ចេញអារម្មណ៍មានបញ្ហាល្អក់កករណាមួយក្នុងរង្វង់គ្រួសារស្រាប់តែតារាចម្រៀង យឿន ពិសី ចេញមកប្រកាសក្តែងៗផ្តាច់ទំនាក់ទំនងជាមួយភរិយាទាំងយប់។ ការបញ្ចប់ជីវិតគ្រួសារនេះ យឿន ពិសី មិនបានបញ្ចេញមូលហេតុនោះទេដោយលោកថាមិនចង់បំពុលសង្គមចំណែកឯកូនៗទាំងពីរលោកនឹងធានាចិញ្ចឹមនិងផ្ដល់អាហារកិច្ចដល់កូនលោកអាយុ១៨ឆ្នាំ។May be an image of 1 person and trumpet

យឿន ពិសី ម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី១ បានបង្ហោះសំណេរនៅលើបណ្តាញសង្គម នៅយប់ថ្ងៃទី២១ កុម្ភៈ ដោយបានរៀបរាប់ថា «ខ្ញុំបាទ យឿន ពិសី សូមជម្រាបជូនពុកម៉ែបងប្អូនដែលជា Fan គាំទ្ររូបខ្ញុំបាទទាំងអស់ឱ្យបានជ្រាបថា ចាប់ពីពេលនេះតទៅខ្ញុំបាទសូមបញ្ចប់ជីវិតគ្រួសារដែលមានឈ្មោះជាប្ដីប្រពន្ធជាមួយភរិយាខ្ញុំចាប់ពីពេលនេះតទៅ។ ចំពោះហេតុផលខ្ញុំសុំមិនបញ្ចេញបញ្ចូលអ្វីច្រើនទេ ព្រោះខ្ញុំមិនចង់បំពុលសង្គម ហើយខ្ញុំក៏មិនចង់ឱ្យសង្គមមួយនេះច្របូកច្របល់ដោយសាររឿងអស់ទាំងនេះទៀតដែរ»។May be an image of 4 people, flower, dais and wedding

ការប្រកាសផ្តាច់ទំនាក់ទំនងជាមួយភរិយារៀបការបាន៣ឆ្នាំទទួលបានចំណងដៃកូនពីរនាក់ យឿន ពិសី នៅតែផ្តល់អាហារកិច្ចដល់កូនៗដដែលទោះបីលែងមានឈ្មោះជាប្តីប្រពន្ធ។ តារាចម្រៀងក្នុងទ្រនំហ្គាឡាក់ស៊ីបាននិយាយថា «សម្រាប់កូនៗទាំងពីររបស់ខ្ញុំ ខ្ញុំនឹងធានាចិញ្ចឹមគាត់និងផ្ដល់អាហារកិច្ចជូនគាត់ចាប់ពីពេលនេះតទៅរហូតដល់គាត់មានអាយុ ១៨ ឆ្នាំ»។No photo description available.យឿន ពិសី បន្ថែមទៀតថា លោកសង្ឃឹមថាគ្រប់យ៉ាងនិងរក្សាបាននូវសន្តិភាពផ្លូវចិត្តរៀងខ្លួនដោយគ្មានការដាក់សម្ពាធឬបិទសិទ្ធិឬតាមរំខានពីភាគីណាមួយទៀតឡើយ។ ខ្លឹមសារដែលលោកបង្ហោះនៅថ្ងៃនេះលោកសុំស្ងប់ស្ងាត់ចាប់ពីពេលនេះតទៅ ចំពោះរឿងគ្រួសារជីវិតជាប្ដីប្រពន្ធមួយនេះលោកសុំមិនបកស្រាយអ្វីច្រើនទៀតទេ» ។No photo description available.

ម្ចាស់ពានរូបនេះ និងអ្នកនាង ហេង កក្កដា បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ ក្នុងរយៈពេល៣ឆ្នាំមកនេះអ្នកទាំងពីរទទួលបានចំណងដៃកូនពីរនាក់ ប្រុសមួយស្រីមួយ។

រយៈពេលប៉ុន្មានឆ្នាំមកនេះ យឿន ពិសី បានបង្ហាញពីជីវិតមានសុភមង្គលនៅក្នុងគ្រួសារទោះបីជាពេលខ្លះលោកបានត្អូញត្អែរខ្លះៗរឿងចំណូលបន្តិចក្តី។ មិនដែលបង្ហាញភាពរកាំរកូសស្រាប់តែចេញមកប្រកាសផ្តាច់ទំនាក់ទំនងជាមួយភរិយាតែម្តងធ្វើឱ្យអ្នកគាំទ្រលោកបានត្រឹមតែបង្ហាញការសោកស្តាយ៕

 

 

ប្រាក់ចំណេញប្រចាំឆ្នាំរបស់ក្រុមហ៊ុនផលិតប្រេងរុស្ស៊ីកើនឡើងខ្លាំងមិនធ្លាប់មាន

0

បរទេស៖ នៅឆ្នាំ ២០២៣ ក្រុមហ៊ុនប្រេងដ៏ធំបំផុតរបស់រុស្ស៊ី និងឧស្ម័នយក្ស Rosneft បានកត់ត្រាការកើនឡើងប្រាក់ចំណេញសុទ្ធមិនធ្លាប់មានជិត ៥០% ប្រមាណ ១៤ ពាន់លានដុល្លារអាមេរិក នៅក្នុងបរិបទដែលប្រេងកំពុងស្ថិតក្រោមការរឹតបន្តឹងជាច្រើននៅក្នុងទីផ្សារអន្តរជាតិ។

យោងតាម Reuters កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនប្រេងដ៏ធំបំផុតរបស់រុស្ស៊ី Rosneft បានប្រកាសពីប្រាក់ចំណេញសុទ្ធរបស់ខ្លួនក្នុងឆ្នាំ ២០២៣ បានកើនឡើង ៤៧.២% ដល់ ១,៣ ពាន់ពាន់លានរូប្លិ (ប្រមាណ ១៤ ពាន់លានដុល្លារអាមេរិក)។ ដោយក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងពង្រឹងសមត្ថភាពផលិតឧស្ម័នក្នុងបរិបទដែលប្រេងកំពុងស្ថិតក្រោមការរឹតបន្តឹងជាច្រើននៅក្នុងទីផ្សារអន្តរជាតិ។Russian oil producer Rosneft's annual profit surges to $14 billion

ខណៈដែលលោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងនឹងការនាំចេញថាមពលរបស់រុស្ស៊ី ក្នុងគោលបំណងកាត់បន្ថយប្រភពចំណូលប្រេង និងឧស្ម័នសំខាន់ៗ បន្ទាប់ពីទីក្រុងម៉ូស្គូបានបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់អ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ទោះជាយ៉ាងណា ការដាក់ទណ្ឌកម្មរបស់លោកខាងលិច មិនបានធ្វើឱ្យទីផ្សារប្រេងរុស្ស៊ីធ្លាក់ចុះនោះទេ ផ្ទុយទៅវិញក្រុមហ៊ុនប្រេងដ៏ធំបំផុតរបស់រុស្ស៊ីបានទទួលប្រាក់ចំណេញសុទ្ធលើសពីការរំពឹងទុកទៅទៀត។BP to 'Exit' Its Stake in Russian Oil Company Rosneft - The New York Times

កាលពីឆ្នាំមុន ទិន្នផលប្រេង និងឧស្ម័នរបស់ Rosneft បានកើនឡើងរហូតដល់ ២៦៩.៨ លានតោន។ នាយកប្រតិបត្តិក្រុមហ៊ុន Rosneft លោក Igor Sechin បាននិយាយថា ការចំណាយផលិតកម្មរបស់ខ្លួនបានធ្លាក់ចុះកាលពីឆ្នាំមុន ដោយសារការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងការអនុវត្តការគ្រប់គ្រងការចំណាយដ៏តឹងរឹង។ ប្រាក់ចំណេញមុនពេលបង់ពន្ធ និងរំលោះបានកើនឡើង ១៧.៨% ដល់ ៣ ពាន់ពាន់លានរូប្លែ ហើយប្រាក់ចំណូលបានកើនឡើង ១.៣% ដល់ ៩.២ ពាន់ពាន់លានរូប្លិ៍។Russian Oil Giant Rosneft Back in Black as Prices Recover - The Moscow Times

ទោះជាយ៉ាងណាក៏ដោយ លោក Sechin បាននិយាយថា ការកើនឡើងអត្រាការប្រាក់ជាប់ៗគ្នារបស់ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីកាលពីឆ្នាំមុនក៏បានប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចុប្បន្នផងដែរ ដោយសារអត្រាការប្រាក់យោងនៅក្នុងប្រទេសនេះគឺ ១៦%។ លោកបានបន្តថា៖ «ដោយសារអត្រាការប្រាក់បានកើនឡើងជាបន្តបន្ទាប់ក្នុងឆមាសទីពីរនៃឆ្នាំនេះ ទើបឥឡូវក្រុមហ៊ុនត្រូវផ្តោតលើការកាត់បន្ថយសម្ពាធបំណុលវិញ»។ ដូច្នេះសម្រាប់ការចំណាយលើការប្រាក់របស់ Rosneft ក្នុងត្រីមាសចុងក្រោយនៃឆ្នាំមុនបានកើនឡើង ១.៥ ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២៕Russia's Rosneft is Building a Large-Scale Arctic Oil Terminal

«កោះសាមិត្ត» ដែលល្បីថាជា «កោះខ្មោ.ច» បច្ចុប្បន្នជាកន្លែងទាក់ទាញភ្ញៀវទេសចរបំផុតក្នុងខេត្តកោះកុង!

0

«កោះសាមិត្ត» មានឈ្មោះដើមថា «កោះខ្មោ.ច» ដែលមានទីតាំងស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មានចម្ងាយប្រមាណ ២៥០គ.ម ពីរាជធានីភ្នំពេញ និង១៤០គ.ម ពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnwTznjRu4QPUIJcz-oms7c7uiX3EKIvad_5Q1B4xp_cGQaMrJmxQdtD1pR-yReMp8WiNDNkwZ3QRiqMjKp3sCWfsR2F9gJMb8u9U7rgFthqRlIdu9EfX7WZR8cVJvcDyTxlcCSdKAAp_nNBra8ud8qSfn02JawJCtnANojdcaomkj1r2dC4Ax758dclg/s960/426087570_778472014313559_1141686493368908631_n.jpg

យោងតាមការបង្ហោះដោយ ក្រសួងទេសចរណ៍កម្ពុជា កាលពីពេលថ្មីៗនេះគឺបានណែនាំតំបន់សក្តានុពលបែបសមុទ្រដ៏ស្រស់ត្រកាលមួយកន្លែងទៀតដែលស្ថិតនៅតំបន់កោះស្តេច គឺ«កោះសាមិត្ត» ដែលពីមុនគេនិយមហៅកោះនេះថា«កោះខ្មោ.ច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK10psFKQZj__rV1zR-07DWAX8va7u-QXZiDcKGO4UkTTozlooijFf1L_2UinA6QD9WAP3zGEQsrN2AAnCgzSDBD_Uh-dTcpBSuUap1DeV-Hje3B-9TBxzdm8YVESyl9sL-pMGbyuDtYQipNuSgFbILxj0E-_OGm92Z6Llw4OJiKrg4vFOXBXsH723tQg/s960/426316482_778472097646884_2573282599775799929_n.jpg

កោះសាមិត្តព័ទ្ធជុំវិញដោយរុក្ខជាតិខៀវស្រងាត់ពាសពេញលើផ្ទៃកោះ ឆ្នេរខ្សាច់ល្អស្អាតដាច់គេ អមជាមួយនឹងខ្យល់អាកាសត្រជាក់បរិសុទ្ធ មានទាំងរីសតតូចធំនៅទីនោះជាច្រើន ថែមទាំងអនុញ្ញាតិឲ្យភ្ញៀវទេសចរអាចបោះតង់សម្រាកដោយខ្លួនឯងបានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7-Kc6PzXA5Q8cudwsmuwSrz5DXjNbm2n5s0QPqiiKDFbnFLtM2__KoO6zBbIRC4K9fsnHjlb-Wka-46ESWb79-1mYSRNZuPU_b57eU5-hDMawNIcV_wj1vx_GDA5KLWj5Wui1ZPyUCzGMQn6UdiKOQAshRZlbsC_hUnzA902SkFdF-lNtv8tJbFSNhb0/s960/426197156_778472134313547_6041453989176198948_n.jpg

ភ្ញៀវទេសចរណ៍ទាំងអស់ក៏អាចមុជទឹកមើលទិដ្ឋភាពក្រោមបាតសមុទ្រដ៏ស្រស់ស្អាត (ផ្កាថ្ម) ក៏ដូចជារីករាយជាមួយនឹងសកម្មភាពជាច្រើនទៀតដូចជា ស្ទូចត្រី ជិះកាយយ៉ាក់ ញ៉ាំអាហារសមុទ្រឆ្ងាញ់ៗជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ9ADHNahkKSBwpjktlBBacHjJnUMHpKXOwJtDM0ICPr8_zw1Ny9IIbxOdYSeU2joMwoxJg_-6Re7XektNT_wGY5ZDrBEyBh5PTlm1DfNd0CRsQM6oNmzJkwf67rpIIhq-w9xKd7ZakLMntxJXyhQm5Si1AZXVFduCC8gyUM1HC-IN-dxlA2ED_1vwu7s/s960/426193031_778472280980199_8996376268535146008_n.jpgកោះសាមិត្តគឺពិតជាសាកសមណាស់សម្រាប់អ្នកដែលស្រលាញ់ភាពស្ងប់ស្ងាត់ ធម្មជាតិស្រស់ស្រាយ ដើម្បីសម្រាកលំហែកាយក្រៅពីម៉ោងការងារ ក៏ដូចជារក្សាបាននូវឯកជនភាព ដែលក្រុមគ្រួសារ មិត្តភក្កិ ដៃគូរស្នេហា អាចមកលេងកម្សាន្តនិងប្រារព្ធពិធីជប់លៀងផ្សេងៗ។ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ បន្ទាប់ពីបានមកលេងនៅលើកោះនេះហើយតែងលាន់មាត់សរសើរគ្រប់ៗគ្នាពីភាពល្អឯកនៃកោះមួយនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoMt4Dbdmh52WpIKdZhiqULwUEABlsawVW8ecwGZmpqie_K_JohOU8xQTfrdyHhjpzZHyBA4A8bazYbhiwSufE3Hm_jjgVSFeT_xfFcP9oin1PmxjaQ9SgMfAQUp1ionGcNc630I01ECkbNshWJMYyMhIxtgDOdO_AAU1003MebsqO9O0IM0iljVoX0gs/s2048/426642406_778742637619830_6169931426245141690_n.jpg

 

រូបភាព៖ ក្រសួងទេសចរណ៍

បុគ្គលិករត់តុស្រឡាំងកាំង ពេលភ្ញៀវឱ្យលុយធីបរហូតដល់១ម៉ឺនដុល្លារ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា បុគ្គលិករត់តុក្នុងភោជនីយដ្ឋានបានឈរស្រឡាំងកាំង នៅពេលភ្ញៀវឱ្យលុយធីបច្រើនខ្លាំងពេក ខណៈថ្លៃម្ហូបអាហាររបស់ភ្ញៀវអស់តិចតួចប៉ុណ្ណោះ ។ បុគ្គលិករត់តុរូបនេះញីភ្នែកចុះឡើង ព្រោះស្មានថា ភ្ញៀវសរសេរលើសលេខសូន្យមួយខ្ទង់ ប៉ុន្តែភ្ញៀវបានលើកឡើងនូវហេតុផលមួយនេះ ។

កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ បុគ្គលិករត់តុនៅភោជនីយដ្ឋានមួយកន្លែងនៅរដ្ឋមីឈីហ្គេន សហរដ្ឋអាមេរិក បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានជួបភ្ញៀវម្នាក់ចិត្តល្អ ។ បុគ្គលិករត់តុ និយាយថា ភ្ញៀវរូបនេះបានឱ្យលុយធីបដល់អ្នករត់តុ រហូតដល់១ម៉ឺនដុល្លារអាមេរិក ខណៈថ្លៃអាហាររបស់ភ្ញៀវអស់ត្រឹមតែ៣២.៤៣ដុល្លារអាមេរិក ប៉ុណ្ណោះ ។Customer shocks restaurant staff by leaving $10,000 tip — then they found out the heartbreaking reason why

ចំណែក Tim Sweeney គឺជានាយកគ្រប់គ្រងភោជនីយដ្ឋាន លើកឡើងថា កន្លងមក ខាងភោជនីយដ្ឋានមិនធ្លាប់ជួបភ្ញៀវ ដែលហ៊ានផ្តល់លុយធីបឱ្យយើងក្នុងទឹកប្រាក់យ៉ាងច្រើនបែបនេះទេ ។ ជាធម្មតា ភ្ញៀវភាគច្រើនឱ្យលុយធីបដល់បុគ្គលិកយើង ត្រឹមតែ១០០ដុល្លារអាមេរិក ។ ប៉ុន្តែសម្រាប់ភ្ញៀវម្នាក់នេះវិញ តម្លៃអាហាររបស់ភ្ញៀវអស់ត្រឹមតែ៣២.៤៣ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែភ្ញៀវបែរជាឱ្យលុយធីបច្រើនជាងតម្លៃអាហារ ។ ហេតុនេះ រូបគាត់ជានាយកគ្រប់គ្រងភោជនីយដ្ឋាន ក៏ប្រញាប់រត់ទៅជជែកជាមួយភ្ញៀវចិត្តល្អ ។

ភ្ញៀវចិត្តល្អដែលបានផ្តល់លុយធីបឱ្យបុគ្គលិករត់តុក្នុងភោជនីយដ្ឋាន ឈ្មោះ «Mark» បានប្រាប់ពីហេតុផលដែលគាត់ផ្តល់រង្វាន់ជាលុយធីបយ៉ាងច្រើននេះថា ៖ «វាជាការផ្តល់កិត្តិយសដល់មិត្តសម្លាញ់របស់ខ្ញុំម្នាក់ ដែលទើបតែទទួលមរណភាព» ។Stranger leaves £8k tip on £25 restaurant bill – for heartbreaking reason - Daily Star

រីឯបុគ្គលិករត់តុ ប្រាប់ថា ៖ «ភ្ញៀវចិត្តល្អរូបខាងលើបានធ្វើដំណើរមកទីក្រុងនេះ ដើម្បីចូលរួមពិធីបុណ្យសពមិត្តភក្តិរបស់គាត់ ។ ហេតុនេះ គាត់ចង់កាន់ទុក្ខមិត្តភក្តិម្នាក់ដែលទើបតែស្លាប់ ហើយប្រាក់នេះអាចធ្វើឱ្យមនុស្សជាច្រើនទៀតរីករាយ និងស្រស់ថ្លាក្នុងជីវិត» ។

ហាងភោជនីយដ្ឋាន ក៏បានបែងចែកលុយធីបចំនួន១ម៉ឺនដុល្លារអាមេរិក ទៅបុគ្គលិកក្នុងភោជនីយដ្ឋានចំនួន៩នាក់ ដែលពួកគេបានធ្វើការនៅថ្ងៃនោះ ។ ហេតុនេះ បុគ្គលិកម្នាក់ៗទទួលបានប្រាក់ចំនួន១.១០០ដុល្លារអាមេរិក ។

បុគ្គលិកភោជនីយដ្ឋានម្នាក់ឈ្មោះ Mulik និយាយថា នាងទើបតែបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Western Michigan ហើយនាងមានគម្រោងថា នឹងយកប្រាក់នេះ (លុយធីបពីភ្ញៀវ) ទៅសងគេវិញ ពីព្រោះនាងបានខ្ចីប្រាក់គេសម្រាប់ចំណាយក្នុងការសិក្សា ៕

កំណើននៃការលះបង់ការងារខាងក្រៅរបស់ឪពុកជនជាតិកូរ៉េដើម្បីធ្វើរឿងនេះនៅផ្ទះវិញ

0

កូរ៉េខាងត្បូង៖ បុរសជនជាតិកូរ៉េខាងត្បូងចំនួន ១៦,០០០ នាក់បានជ្រើសរើសមិនធ្វើការដោយចំណាយពេលនៅផ្ទះដើម្បីចិញ្ចឹមកូនរបស់ពួកគេវិញ ដែលនេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំមុន។
យោងតាមទិន្នន័យដែលចេញផ្សាយដោយ Statistics Korea កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថានិន្នាការបុរសនៅក្នុងប្រទេសនេះកំពុង “អសកម្មខាងសេដ្ឋកិច្ច” ដែលជាអ្នកមិនធ្វើការ ឬមិនស្វែងរកការងារធ្វើ ដោយហេតុផលចង់ចំណាយពេលវេលាមើលថែកុមារកំពុងកើនឡើងយ៉ាងខ្លាំង។Stay-at-home dads reached an all-time high in South Korea | HRM Asia : HRM  Asia

បើយោងតាមស្ថិតិរបស់ប្រទេសកូរ៉េខាងត្បូង ចំនួនបុរសដែលអសកម្មផ្នែកសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣ ដោយលើកឡើងពីការថែទាំកុមារមានចំនួនប្រហែល ១៦,០០០ នាក់ ដែលជាការកត់សម្គាល់ខ្ពស់បំផុតចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមប្រមូលទិន្នន័យក្នុងខែមិថុនា ឆ្នាំ១៩៩៩។ តួលេខនេះបានបង្ហាញពីការកើនឡើង ៣៧.៤ ភាគរយពី ១២,០០០ នាក់កាលពីឆ្នាំ ២០២២ ហើយបានកើនឡើងជិត ៣ ដងក្នុងរយៈពេលមួយទសវត្សរ៍ពី ៦,០០០ នាក់ក្នុងឆ្នាំ ២០១៣។

និន្នាការនេះត្រូវបានគេនិយាយថាកើតចេញពីរដ្ឋាភិបាលកូរ៉េបានបង្កើនគោលការណ៍ឈប់សម្រាកលំហែមាតុភាពរបស់ខ្លួនសម្រាប់បុរសនិងស្វាមីក្នុងប្រទេសនេះក៏បានផ្លាស់ប្តូរការគិតអំពីការនៅផ្ទះដើម្បីមើលថែកូនផងដែរ។ ក្នុងចំណោមបុរសដែលជ្រើសរើស នៅផ្ទះដើម្បីមើលថែកូន មានអាយុលើសពី ៤០ឆ្នាំប្រមាណ ៨៤០០នាក់ ស្មើនឹងជាង ៥០% រីឯបុរសប្រហែល ៤,៦០០ នាក់ដែលមានអាយុលើសពី ៣០ ឆ្នាំគឺស្មើនឹងជិត ៣០%។South Korean stay-at-home dads defy gender stereotypes | S. Korean stay-at-home  dads defy gender sterotypes

ជាមួយគ្នានេះដែរ ចំនួនស្ត្រីកូរ៉េដែលមិនធ្វើការ ហើយជ្រើសរើសនៅផ្ទះដើម្បីមើលថែកុមារក្នុងឆ្នាំ ២០២៣ ក៏មានចំនួនច្រើនផងដែរប្រហែល ៨៤០,០០០ នាក់ កើនឡើង ១៤.៧% បើធៀបទៅនឹងឆ្នាំមុន។ ក្នុងនោះស្ត្រីជនជាតិកូរ៉េ ប្រហែល ៤៩៧,០០០ នាក់ដែលមានអាយុលើសពី ៣០ ឆ្នាំជ្រើសរើសនៅផ្ទះដើម្បីមើលថែកូនរបស់ពួកគេដែលស្មើនឹង ៥៩% ។ រីឯក្រុមអាយុខ្ពស់បំផុតទីពីរគឺមានអាយុលើសពី ៤០ ឆ្នាំដែលមានមនុស្ស ២១៩.០០០នាក់ ស្មើនឹង ២៦.១%។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នរដ្ឋាភិបាលកូរ៉េកំពុងបង្កើនការគាំទ្រដល់មាតាបិតាជាមធ្យោបាយមួយដើម្បីកែលម្អអត្រាកំណើតទាប។ ក្រសួងសមភាពយេនឌ័រ និងគ្រួសារកូរ៉េ បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីគាំទ្រគ្រួសារដែលមានឪពុកម្តាយទាំងពីរធ្វើការ ដូចជាការបង្កើនសេវាថែទាំកុមារ។ សេវាកម្មនេះនឹងនាំអ្នកមើលថែទាំកុមារដែលមានជំនាញវិជ្ជាជីវៈមកមើលថែទាំកុមារអាយុក្រោម ៣៦ ខែនៅផ្ទះ។South Korean stay-at-home dads defy gender stereotypes | S. Korean stay-at-home  dads defy gender sterotypes

ហើយគ្រួសារដែលមានកូនលើសពី ២ នាក់ និងឪពុកម្តាយទាំងពីរកំពុងធ្វើការក៏ត្រូវបានឧបត្ថម្ភធនមួយផ្នែកដោយរដ្ឋាភិបាលកូរ៉េសម្រាប់ថ្លៃថែទាំកុមារផងដែរ។ ប្រទេសនេះក៏កំពុងសាកល្បងសេវាថែទាំកុមារសង្គ្រោះបន្ទាន់ ដែលអនុញ្ញាតឱ្យឪពុកម្តាយស្វែងរកអ្នកមើលថែទាំទារកយ៉ាងឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហាបន្ទាន់នៅកន្លែងធ្វើការ៕

អនុវិទ្យាល័យមួយនៅខេត្តប៉ៃលិន ក្លាយជាអង្គភាពគំរូបំផុតក្នុងវិស័យអប់រំ សម្រាប់ឆ្នាំ២០២៣

0

ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈការផ្តល់ការលើកទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងការផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា។ ការកសាង និងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល។

នៅក្នុងនោះ កាលពីឆ្នាំ២០២៣កន្លងទៅ សម្រាប់ជ័យលេខភីលេខ១នៅក្នុងវិស័យអប់រំចែកជាពីរ៖

  • កម្រិតអនុវិទ្យាល័យបានទៅលើ អនុវិទ្យាល័យភ្នំយ៉ាត ខេត្តប៉ៃលិន
  • កម្រិតបានទៅលើ សាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង និងសាលាបឋមសិក្សាសម្តេច ជាសុីម លេខមួយស្ទួន

ដោយឡែកចំពោះវិស័យសុខាភិបាលវិញ ជ័យលេខភីលេខ១ បានទៅលើមណ្ឌលសុខភាពសំរោង ខេត្តពោធិ៍សាត់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzXwu2enSyjdmy5bPzs0H50y-fgkpqTSogr6eRfF4MC1iqNW59IEqsfdMTTUSu-EvaklC5wbOxr50IM1zzE0C6thJJkZCryPeoxzHoNxT_OUwLuonBtmh2VfI8DofdRyMLGZlPBiQUmWh_YDYqhF7PDLO1aA-wf2Ot8u489-MOkt8aBa2AdCTJzJij3zs/s1280/photo_2024-02-22_10-14-48.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTUyF8F6IM_5YnV_RROPau6ikOWAH2UDIJYQkGokwmRfM6CWjX3oQT7KxXpmtkdps0-64ct7ieIJKHaiHmhkMsO0pTvxXqnYC4YrUwzPyIa0q9xkhWi5XGwbkO8WG3T_MjqginwRHIp8O6v95C4gI6KtMC-BktWPmOf8CZ5e1OaSA9LLy3nK95mlPgYl0/s1280/photo_2024-02-22_10-14-49.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivwbrq2J8PFpONX00Syc5xEkOkoOoQcfN76v6YxPqiSmC0OEwAkxJA0uNS0CCxcjcwpUqk9d0gpoA4mp6jf6iz9fhJ_rykAJb1EwLBfjtHBhlMyZP4KgqrwGdNHXLuW7rxC10AUTciw8h3kxFGhdKc-UL9BYgdWpFOHg_5IaKQlGJjlrSWXMfw5rpO4-g/s1280/photo_2024-02-22_10-14-49%20(2).jpg