បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei Technologies បានកត់ត្រាប្រាក់ចំណេញរបស់ខ្លួនក្នុងឆ្នាំ ២០២៣ កើនឡើងច្រើនទ្វេដងបើធៀបទៅនឹងឆ្នាំ២០២២ ខណៈក្រុមហ៊ុន Apple បានកត់ត្រាការថយចុះចំណែកទីផ្សាររហូតដល់ ១៥% ទៅ ២០%។https://www.eetimes.com/wp-content/uploads/apple-vs-huawei.jpg

បើយោងតាម CNBC ដែលបានចុះផ្សាយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ថាក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies ទើបតែបានកត់ត្រាកំណើនលឿនបំផុតរបស់ខ្លួនក្នុងរយៈពេល ៤ ឆ្នាំកាលពីឆ្នាំមុន ជាមួយនឹងការងើបឡើងវិញនៃផ្នែកឧបករណ៍ និងកំណើនពីអាជីវកម្មថ្មីៗដូចជាគ្រឿងបន្លាស់រថយន្តឆ្លាតវៃ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei ក្នុងឆ្នាំ ២០២៣ បានកើនឡើង ៩.៦៣% ដល់ ៧០៤.២ ពាន់លានយន់ (ស្មើនឹង ៩៧.៤៨ ពាន់លានដុល្លារអាមេរិក) ដោយផ្នែកឧបករណ៍ប្រើប្រាស់បានរួមចំណែកច្រើនបំផុតក្នុងតួលេខនេះ កើនឡើង ១៧.៣% ដល់ ២៥១.៤៩ ពាន់លានយន់។https://consumer.huawei.com/content/dam/huawei-cbg-site/south-pacific/my/mkt/retail/new/img/stores/the-exchange-trx.jpg

ដូច្នេះប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ ២០២៣ របស់ក្រុមនេះបានកើនឡើង ១៤៤.៥% ដល់ ៨៧ ពាន់លានយន់ (ប្រមាណ ១,២ ពាន់លានដុល្លារអាមេរិក) ដែលប្រាក់ចំណេញសុទ្ធបានកើនឡើងទ្វេដងធៀបនឹងឆ្នាំមុនដល់ ១២.៣៥% ។ ហេតុនេះហើយ គិតត្រឹមចុងខែកញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់ទី ៥ ទាក់ទងនឹងចំណែកទីផ្សារនៅក្នុងប្រទេសចិន ដោយចំណែកទីផ្សាររបស់ក្រុមហ៊ុននេះបានកើនឡើងពី ១០% នៅក្នុងត្រីមាសទីមួយ និង ១៤% នៅក្នុងត្រីមាសទីបី ផ្ទុយទៅវិញ Apple បានកត់ត្រាការថយចុះចំណែកទីផ្សារពី ២០% ទៅ ១៥%។https://i.insider.com/5cf2e5e8f2f4791dad449164?width=936&format=jpeg

គួរបញ្ជាក់ដែរថា Huawei ធ្លាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្តែបានបាត់បង់តំណែងនេះនៅពេលដែលវាត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមន្ត្រីអាមេរិកនិយាយថា ក្រុមហ៊ុន Huawei គំរាមកំហែងដល់សន្តិសុខជាតិ ហើយចិនអាចប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុនសម្រាប់ធ្វើចារកម្ម។ ប៉ុន្តែរហូតមកដល់ពេលនេះក្រុមហ៊ុន Huawei បានបដិសេធការចោទប្រកាន់ទាំងនេះ ហើយកំពុងព្យាយាមកែលម្អជំហររបស់ខ្លួននៅក្នុងទីក្រុងវ៉ាស៊ីនតោន។https://mir-s3-cdn-cf.behance.net/project_modules/max_3840/55ed7e85369321.5d7992434ffe1.jpg

ទោះបីជាបច្ចុប្បន្នក្រុមហ៊ុន Huawei មិនបានបំបែកប្រាក់ចំណូលតាមផ្នែកឧបករណ៍ប្រើប្រាស់ក៏ដោយ ក៏អាជីវកម្មស្មាតហ្វូននៅតែកត់ត្រាការត្រឡប់មកវិញនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន។ នៅក្នុងខែសីហា ឆ្នាំ ២០២៣ ក្រុមហ៊ុននេះស្រាប់តែបញ្ចេញស្មាតហ្វូនស៊េរី Mate60 ដោយប្រើបន្ទះឈីបដែលបង្កើតដោយខ្លួនឯង។ នេះជាការវិលត្រឡប់របស់ Huawei ទៅកាន់ផ្នែកស្មាតហ្វូនលំដាប់ខ្ពស់បន្ទាប់ពីមានការលំបាកជាច្រើនឆ្នាំ៕