Home Blog Page 1191

នេន ទុំ ត្រូវអ្នកលេងបណ្តាញសង្គមម្នាក់រិះគ.ន់ថាឆ្លៀតឱកាសកេងចំណេញផលប្រយោជន៍លើលោកយាយ ណយ សំណាង

0

ជំនួបលោកយាយ ណយ សំណាង និងអ្នកស្រី នួន សារី ហៅយាយយ៉យ ក្នុងពិធី «អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤» កាលពីថ្ងៃទី៧ ខែមីនា បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមរំជួលចិត្តយ៉ាងខ្លាំងដោយតារាកំប្លែង យាយយ៉យ ស្រក់ទឹកភ្នែកតែម្តងនៅពេលបានសំណេះសំណាលជាមួយលោកយាយ ណយ សំណាង។ ការលេចមុខក៏កម្ររបស់លោកយាយ ណយ សំណាង បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ ជាមួយគ្នានេះតារាចម្រៀងនេន ទុំ បានទៅជួបអតីតសិល្បការិនីជើងចាស់រូបនេះ ប៉ុន្តែត្រូវបានអ្នកលេងបណ្តាញសង្គមម្នាក់ចូលទៅរិះគន់ចំៗថាលោកឆ្លៀតឱកាសកេងចំណេញផលប្រយោជន៍លើលោកយាយ ណយ សំណាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMweLKw8yf5iSMXpDO0i3OVFap6xYdRrxy2ZK9oiMsghmdKdSHOjsM3yXHyeaaY4kD2AkDKB1eN3UljlcVOEmLdOOpItYIQod-_UPtjNnB_qZjp7dXJRp1knLQGjEoU4a6vAVltiEVM5Ymk2H90QKg3E_jY2cK_MVSiGJv1Th1TLM3mR3z2qcp1Pyxhk4/s2048/image_2024-03-11_09-22-13.png

កាលពីថ្ងៃទី១០ ខែមីនា លោក នេន ទុំ បានបង្ហោះវីដេអូជាង៤នាទីដោយដាក់ចំណងជើងថា «ទៅច្រៀងអាយ៉ៃ ផ្ទះម៉ែ ណយ សំណាង»។ ក្នុងវីដេអូនេះ នេន ទុំ បានសំណេះសំណាងសួរសុខទុក្ខលោកយាយ ណយ សំណាង មានបំណងចង់ច្រៀងអាយ៉ៃឆ្លងឆ្លើយជាមួយខ្លួនប៉ុន្តែលោកយាយមិនអាចច្រៀងបានទេ។ តារាចម្រៀងរូបនេះបាននិយាយទៀតថាលោកទើបមកពីថតហើយបានសុំយិនស៊ិនមកពីប្រទេសកូរ៉េជូនលោកយាយ ណយ សំណាង ពិសារ រួមទាំងនាំយកគ្រឿងបរិភោគដូចជាអង្ករ មី ទឹកសាអ៊ីវផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPA1N0jIjP6sk56sNDFYzos5wGu4xUU4ruL56o3A_Gi_RAK0XUCZcezuOiSCIAlAHacT6gHnJqoma79562FdKsSvN9iWO2HEflLuvNFuLWN1TLf1Bun3GBWuxnPwz8P9zFZRr81EUDkD6ZwStaDf5KfRVgI2FTgPUPO5z3kdKGk-HeOxWTmdlRlrlIFQo/s1920/image_2024-03-11_09-24-49.png

ទឹកចិត្តដ៏ប្រពៃរបស់លោក នេន ទុំ នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនកោតសរសើរលោកព្រមទាំងលើកឡើងថាទង្វើនេះបានបុណ្យច្រើនមិនខាន។ ទោះយ៉ាងណាទន្ទឹមនឹងមានមតិសរសើរព្រោងព្រាតក្នុងនោះក៏មានមតិរិះគន់ដូចគ្នាទៅលើតារាចម្រៀងរូបនេះដោយបានលើកឡើងថាលោកឆ្លៀតឱកាសកេងចំណេញផលប្រយោជន៍ទៅលើលោកយាយ ណយ សំណាង។ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បញ្ចេញមតិថា «កុំយកគាត់មកធ្វើជាឧបករណ៍រកស៊ីអី ពេលគេមិនបង្ហោះរូបគាត់តើអ្នកនៅឯណា មនុស្សកាមេរ៉ា មិនសំដៅលើនេនទុំតែម្នាក់ទេ គឺគ្រប់មនុស្សដែលឆ្លៀតឱកាសកេងចំណេញតាមរយៈកាម៉េរ៉ា»។ ប្រយោគនេះដែរ តារាចម្រៀង នេន ទុំ បានចូលទៅឆ្លើយតបវិញថា «បងស្គាល់នេនទុំមិនទាន់ច្បាស់ទេ នេះជាវីដេអូចាស់ទេ ផុតម្តងទៀត ជួយគ្នាផុសគាត់ ឱ្យគាត់កាន់តែផ្ទុះ ក្រែងមានអ្នកជួយគាត់បានប្រសើរជាងនេះ ទាន់ទេបង»។
កន្លងមកនេះលោក នេន ទុំ ក៏បានជួយអតីតសិល្បការិនីជើងចាស់ តារាសម្ដែង គង់ ប៊ុនសុន ដែលធ្លាក់ខ្លួនទូលនំលក់ផងដែរធ្វើឱ្យទស្សនិកជនសរសើរលោកមិនដាច់ពីមាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD6oYJqjHA42Y4eGp8EBhISOI4K22ye40OTbjyBTpCJBzeEBlbGxY0pF1X5L6oPI1ICuAoW9yaC6ALMf2Rd6ywzotwi-VAliQtNqHg8_SnNViSNUH24aWty2ayAyEbD3oI6_JPEGK8CAkvXS_5_H8dTz6xTbMmkU_8R3ZPvQ3PVSkoxfTx0DWp58WD3fI/s2048/image_2024-03-11_09-24-49%20(2).png

គួរបញ្ជាក់ផងដែរថា លោកយាយ ណយ សំណាង ជាអតីតតារាកំប្លែង តារាចម្រៀងអាយ៉ៃជើងចាស់ដ៏ល្បីល្បាញរួមទាំងជាអតីតតួឯកល្ខោននិយាយដ៏ល្បី និងត្រូវជាម្តាយរបស់តារាចម្រៀង វណ្ណាស័ក្តិ។ សព្វថ្ងៃលោកយាយ ណយ សំណាង មានអាយុ៧៦ឆ្នាំដោយមានជំងឺប្រចាំកាយជាប់ខ្លួននិងវង្វេងស្មារតីម្តងៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpYE8qHgDcU9YFFgRZbO2kqrog2ytTuUoyHGUenanV6HTRn15YWysSi11nudPpJiJS-JdWXycw96KY7zv2NKgwFhmjtgpJY5MsgghYsgoTQsu4rMnFuPhM9mXtwmlS1N09g_fMe8T5rmvDtZ31rv1yN4rKJTas5G5oFLLPxyNrJ6EDB-kIUSjdXML3YdY/s789/image_2024-03-11_09-22-18.png

មកដឹងពីអត្ថប្រយោជន៍នៃការបរិភោគអាហារបួស

0

អាហារបួសគឺគ្មានសាច់សត្វនោះទេ ពោលគឺមានតែបន្លែនិងតៅហ៊ូប៉ុណ្ណោះ ទោះជាយ៉ាងណាអាហារប្រភេទនេះមានសារធាតុចិញ្ចឹមច្រើនមិនចាញ់អាហារមានសាច់ឡើយ។ លើសពីនេះ អាហារបួសក៏អាចធ្វើឱ្យសម្រស់ក្មេងជាងវ័យ មានសុខភាពល្អពីខាងក្នុង ក៏ដូចជាកាត់បន្ថយជំងឺដំកាត់ផ្សេងៗបានទៀតផង។ ហេតុនេះហើយ តើអាហារបួសមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាពរាងកាយ?

១.កាត់បន្ថយហានិភ័យនៃជំងឺមហារីក៖ អាហារបួសត្រូវបានគេរកឃើញថាអាចកាត់បន្ថយហានិភ័យចំពោះជំងឺមហារីកច្រើន ជាងរបបអាហារដទៃទៀត ។ វាត្រូវបានគេរកឃើញថាផ្ដល់នូវការការពារប្រឆាំងនឹងជំងឺមហារីកចំពោះស្ត្រី របបអាហារបួសដែលមានជាតិ lacto-ovo ត្រូវបានគេរកឃើញថាផ្ដល់ការការពារប្រឆាំងនឹងជំងឺមហារីកនៃក្រពះពោះវៀនផងដែរ។https://scontent.fpnh1-2.fna.fbcdn.net/v/t1.6435-9/95810411_264380614968167_4172386013089366016_n.jpg?_nc_cat=109&ccb=1-7&_nc_sid=5f2048&_nc_ohc=1FTCtGFbA_cAX84oqMO&_nc_ht=scontent.fpnh1-2.fna&oh=00_AfCct8crmYH9muoPZJ-PzqOyOYbgJLsNLfHXL0Kl9HcPRQ&oe=66164859

២.ល្អសម្រាប់សុខភាពបេះដូង៖ អាហារបួសមានជាតិសរសៃជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថិរភាព និងកាត់បន្ថយកូលេស្តេរ៉ុល និងគ្រោះថ្នាក់ទូទៅនៃការគាំងបេះដូង។

៣.បញ្ចុះសម្ពាធឈាម៖ ការសិក្សាបានបង្ហាញថា ការបរិភោគអាហារបួសជាពិសេសអ្នកតមសាច់មានសំពាធឈាមទាបជាងអ្នកបរិភោគសាច់។ អាហាររុក្ខជាតិមានទំនោរនៃជាតិខ្លាញ់សូដ្យូមនិងកូលេស្តេរ៉ុលទាប ដែលអាចមានឥទ្ធិពលវិជ្ជមានទៅលើសំពាធឈាមរបស់អ្នក ហើយផ្លែឈើនិងបន្លែក៏មានកំហាប់ប៉ូតាស្យូមដែលជាជំនួយជួយបន្ថយសំពាធឈាមផងដែរ។null

៤.ជួយសម្រស់ឱ្យក្មេងជាងវ័យ៖ អាហារបួសមានតែបន្លែ និងប្រភេទសណ្ដែកសៀងឬតៅហ៊ូសុទ្ធ ដូច្នេះអ្នកហូបអាហារប្រភេទនេះ មិនបាច់ភ័យខ្លាចមានខ្លាញ់ ឬមានកូលេស្តេរ៉ុល ធ្វើឱ្យមុខកើតប្រេង ឬកើតមុននោះទេ។https://scontent.fpnh1-2.fna.fbcdn.net/v/t1.6435-9/96387589_264380518301510_5001725471889555456_n.jpg?_nc_cat=108&ccb=1-7&_nc_sid=5f2048&_nc_ohc=VvxW_kXHlpwAX9GQUJN&_nc_ht=scontent.fpnh1-2.fna&oh=00_AfDhJ0ZF__MGY1_RodBzFpoV77VxLJzvidOaYDstfSlWoA&oe=66162A0A

៥.ការពារពីជំងឺទឹកនោមផ្អែមប្រភេទទី ២៖ ការទទួលទានអាហារបួសដែលមានសុខភាពល្អ អាចជួយការពារពីប្រភពជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺផ្សេងទៀត។ ដូច្នេះអាហារដែលមានជាតិ glycemic ទាបធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថិរភាព៕https://scontent.fpnh1-2.fna.fbcdn.net/v/t1.6435-9/96534539_264380651634830_7053301834449944576_n.jpg?_nc_cat=110&ccb=1-7&_nc_sid=5f2048&_nc_ohc=Id-OVhgeshIAX-hhY0C&_nc_ht=scontent.fpnh1-2.fna&oh=00_AfDJT9toZznkrzNeUTBkESihz_uRbBds1rGnMAiJN-BQoA&oe=661629D0

សាសនិកឥស្លាមនៅកម្ពុជានឹងចាប់ផ្តើមបួស រ៉ម៉ាឌន នៅថ្ងៃទី១២ ខែមីនា នេះហើយ

0

«ខែរ៉ម៉ាឌន» ដែលមានន័យថាជា «ខែបួសរបស់សាសនិកឥស្លាម» គឺជាកាតព្វកិច្ចរបស់សាសនិកឥស្លាមនៅទូទាំងពិភពលោក ព្រោះការបួសនេះជាកាតព្វកិច្ចទី៤ នៅក្នុងមូលដ្ឋានគ្រឹះទាំង៥ របស់សាសនាឥស្លាម។ ពិធីនេះនឹងប្រារព្ធឡើងរយៈពេលមួយខែពេញ ដែលតម្រូវឲ្យជនមូស្លីមតមអាហារនិងទឹកនៅពេលថ្ងៃ ក៏ដូចជាហាមរួមភេទក្នុងអំឡុងពេលនោះជាដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjImgzeGa-oimvGdRlGdWK1BaIPQTeB1GeLvXPd3OtynBxIpfYlEnyGgpE84TH4c2V1lyWphyphenhyphenlIXQqbHtormWy9qmrTZz22-wOOqc7igKk-uPClehrfPBNQ4-ot9XERlMJiC0tY_X69Mk0R-TbzBAoPJX_Zs3z61k9Mx-AWMX55CFRnfHBDglS_YGyKbs4/s990/20140701_19a.jpg

យោងតាមការបង្ហោះរបស់ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា «ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សូមជម្រាបជូនដំណឹងដល់បងប្អូនសាសនិកឥស្លាមបានជ្រាបថា ការចូលបួសរ៉ម៉ាឌនគឺចាប់ផ្ដើមនៅថ្ងៃអង្គារ ទី១២ មីនា ២០២៤ ត្រូវនឹងថ្ងៃទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤៥ មូហាំម៉ាត់សករាជ នេះតទៅ»។https://cdn.computerhoy.com/sites/navi.axelspringer.es/public/media/image/2022/09/cuanto-tiempo-dura-ramadan-cuando-celebra-cual-significado-2801653.jpg?tf=3840x

សាសនិកឥស្លាមនឹងចាប់ផ្ដើមអនុវត្តកាតព្វកិច្ចតមអាហារពេលថ្ងៃសូម្បីតែទឹក ចាប់ពីថ្ងៃរះរហូតដល់ថ្ងៃលិច និងហាមរួមភេទ ក្នុងរយៈពេល១ខែ ដោយមិនគិតអំពីអ្នកមាន អ្នកក្រ ឬអ្នកមានអំណាចបុណ្យស័ក្ដិនោះទេ។ ជាមួយគ្នានេះ សាសនិកឥស្លាមក៏ត្រូវបំពេញនៅភារកិច្ចជាច្រើនទៀតដូចជាការសូត្រធម៌ ការបរិច្ចាគទានដល់ជនក្រីក្រ និងការផ្តល់ចំណីអាហារឱ្យអ្នកបួសជាដើម។

តាមជំនឿរបស់សាសនិកឥស្លាម បានជឿជាក់យ៉ាងមុតមាំថា «ខែរ៉ម៉ាឌន»គឺខែដ៏ពិសិដ្ឋ សម្រាប់ការអនុវត្តតាមការចង្អុលបង្ហាញតាមក្បួនច្បាប់ ដែលមានចែងនៅក្នុងគម្ពីរអាល់គួរអាន (AlQuran) ឬជាការធ្វើទង្វើល្អនៅក្នុងខែនេះ។ រីឯគោលបំណងវិញនៃ«ការបួសខែរ៉ម៉ាឌន»វិញគឺ ដើម្បីទទួលបាននូវការតបស្នងផលបុណ្យដ៏ធំធេងពី អល់ឡោះជាម្ចាស់ និងបង្ហាញភាពស្មោះស្ម័គ្ររបស់ខ្លួន ក៏ដូចជាបានយល់ដឹងពីរសជាតិនៃការអត់ឃ្លាន និងការផ្សារភ្ជាប់សុខទុក្ខគ្នារវាងអ្នកមាននិងអ្នកក្រផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy-SsVjm0D45AIr-n4Fatc2z5J1gQzcwKuzhQIYM4Li1f6gI9d9yEomSwsFx1LmMK5QRLIbcFFy4tRfH7X_uPfLlQgsUz8EYhlMuxFyvvUjYh40fQzh87-ytwSs05eY_sy3L_rso_QGNgrmytdVRa-8FONQstOM8RC0cwxcrnfclmlEcTZLBR6hs4vZbA/s1600/pjimage_-_2021-04-10T083514.832_1618024224232_1618024242060.jpg

ដ្បិតថាខែនេះ អ្នកកាន់សាសនាឥស្លាម ត្រូវតមចំណីអាហារនៅពេលថ្ងៃក៏ពិតមែនប៉ុន្តែ អាល់ឡោះ ក៏បានដាក់លក្ខខណ្ឌមួយចំនួនចំពោះអ្នកដែលបួសគឺត្រូវតែជាសាសនិកឥស្លាម ប្រុសស្រី ពេញវ័យគ្រប់ការ មានកម្លាំងពេញអាចចាប់ពីអាយុ១៥ឆ្នាំឡើងទៅ និងមានសតិបញ្ញាគ្រប់គ្រាន់ ពុំមែនជាមនុស្សវិកលចរិត មានមនសិការសម្បជញ្ញៈក្នុងការអនុវត្តកាតព្វកិច្ចកាន់អំណត់បួស។ ក្នុងករណីសម្រាប់អ្នកមានជំងឺ អ្នកធ្វើដំណើរតាមផ្លូវឆ្ងាយ នារីពពោះ ឬមានរដូវ នារីបំបៅកូនជាដើម អាចមានសិទ្ធិមិនបួសបាន តាមហេតុការណ៍កើតឡើងជាក់ស្ដែង តែត្រូវសងវិញនៅខែបន្ទាប់ ឬនៅពេលមានលទ្ធភាព។ រីឯអ្នកចាស់ជរាមិនអាចបួសបានតែម្ដងត្រូវ ផ្ដល់អំណោយទាន ដល់អ្នកក្រីក្រ ក្នុងមួយថ្ងៃ អង្ករកន្លះគីឡូ នារយៈពេលមួយខែពេញ នៃខែរ៉ម៉ាឌន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMAhw1F6J3Ae2V8Eo3VmKwU2TTIGK74ti0EVMQvs2LlmVueCmfPnzJqPOxjhk4J6qBGsZDEtybfJhy8GZMafW2KB7spPIJrR_EHeLhlxWBRNmSxsNcDpPpYcWqsxbgKcnv58VInU02HwHIfaJfVcvvP83VpE0SqtvehuwJhFscbzrUD3ITl-sp-7dTtWY/s1280/photo_2024-03-11_14-48-50.jpg

ឃើញហើយអន់ចង់! បែកធ្លាយរូបភាពរោងចក្រផលិតជើងមាន់ហឹរនៅវៀតណាម

0

ប្រទេសវៀតណាម ៖ អ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលពួកគេបានឃើញការផលិតជើងមាន់រសជាតិហឹរនៅប្រទេសវៀតណាម មានសភាពកខ្វក់ខ្លាំងក្នុងរោងចក្រមួយកន្លែង ។ បើតាមរូបភាព គឺបុគ្គលិកធ្វើការក្នុងរោងចក្រនេះពាក់ស្បែកជើងដើរជាន់លើជើងមាន់ ដែលគេចាក់រាយប៉ាយនៅលើឥដ្ឋគ្មានអនាម័យ ។

អ្នកលេងបណ្តាញសង្គមហ្វេសប៊ុករបស់វៀតណាមបានបង្ហោះរូបភាពរោងចក្រផលិតជើងមាន់រសជាតិហឹរមួយកន្លែង និងសរសេរថា ៖ «នេះជាជើងមាន់មានរសជាតិហឹរ មុននឹងឈានដល់ដំណាក់កាលវេចខ្ចប់» ។ ការបង្ហោះនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមវៀតណាមចាប់អារម្មណ៍យ៉ាងខ្លាំង ហើយអ្នកលេងបណ្តាញសង្គមជាច្រើននាក់បានចូលមកបញ្ចេញមតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjerK0NYMLyije2Eh61waYWbAKfQCtqpr-gsVR4dUQM8lBaoHccT6EoVeUru6-z0XIwu9imvPKaH3o8SOu2LwNJlzCC3eE2NTrdOviiROS0ICwGucQVe1EApLTKtCTFUXWzx6Q3Vcv8Sik2PMKRPLhs5ESLYtx9MuKymwun73TEGhy7uUXxswEcMdtnCE/s1440/429977306_734902835401816_163073012995487146_n.jpg

បើតាមរូបភាពបង្ហាញថា រោងចក្រនេះបានយកជើងមាន់យ៉ាងច្រើនមកចាក់គរនៅលើឥដ្ឋក្នុងបន្ទប់មួយមើលទៅគ្មានអនាម័យ ហើយគេបានឃើញបុគ្គលិកប្រុសម្នាក់ពាក់ស្បែកជើងដើរជាន់លើជើងមាន់ទៀតផង ។ លើសពីនេះ នៅមានជើងមាន់ជាច្រើនទៀតដែលគេចាក់រាយប៉ាយក្បែរគ្នានៅលើឥដ្ឋផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3hr5Fb3z30kAEYycgultv4OhY10aflxM6cVXs9JHkSzOvvUVxVKvnPm2GLzF2-JAMFNuxRul3Q1YyxOQVfaWXv4-wh9V_RMML1qvzDFeXuNWB_QpibQkQpzOmmtaOWnTh86h2nXjE_N4H_2pYJ-uJ_pTErIka3b8d2OnwkCy6eV1rd4eJpkBM0hmNgNk/s1440/430016980_734902832068483_6466837244138001795_n.jpg

ជើងមាន់ហឹរ គឺជាអាហារសម្រន់មួយប្រភេទដែលពលរដ្ឋវៀតណាម និងជនបរទេសចូលចិត្តបរិភោគ ប៉ុន្តែក្រោយពីពួកគេបានឃើញរូបភាពទាំងនេះ ធ្វើឱ្យពួកគេអន់ចង់ ។ មនុស្សមួយចំនួនប្រាប់ថា វាមិនចម្លែកចិត្តទេ ព្រោះពេលហូបជើងមាន់ ពួកគេតែងតែធុំក្លិនស្អុយកៅស៊ូ ។ មនុស្សខ្លះទៀតប្រាប់ថា ហូបជើងមាន់មានរសជាតិដូចបាតជើងមនុស្ស ។

អ្នកលេងបណ្តាញសង្គមផ្សេងទៀតប្រាប់ថា ៖ «ខ្ញុំបានទិញជើងមាន់ពេលទៅលេងវៀតណាម ហើយខ្ញុំហូបវាអស់ហើយ ។ ឆ្កួតមែន ជនជាតិវៀតណាមធ្វើបែបនេះ មែនឬ?» ។ អ្នកខ្លះទៀតនិយាយថា ៖ «កំពុងតែទំពារសុខៗ ព្រឺសម្បុរនៅពេលឃើញរូបភាពនេះ» ។null

ចំណែកអ្នកខ្លះទៀតថា ៖ «ខ្ញុំប្រាប់ស្វាមីថា វាធុំក្លិនស្អុយបន្តិច តែស្វាមីប្រាប់ថា វាជាក្លិនគ្រឿងទេស» ។ ចំណែកអ្នកលេងបណ្តាញសង្គមផ្សេងទៀតនិយាយលេងសើចថា ធ្វើបែបនេះ ទើបជើងមាន់មានរសជាតិឆ្ងាញ់ ព្រោះវាជាដំណាក់កាលធ្វើឱ្យជើងមាន់ទន់ ។

ទោះយ៉ាងណា គេពុំទាន់ទទួលបានព័ត៌មានបន្ថែមថា តើរូបភាពទាំងនេះជាការផលិតជើងមាន់រសជាតិហឹរនៅស្រុកណាទេក្នុងប្រទេសវៀតណាម ប៉ុន្តែវាបានធ្វើឱ្យអ្នកដែលចូលចិត្តបរិភោគជើងមាន់ហឹររបស់វៀតណាមខ្ពើមរអើមគ្រប់ៗគ្នា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgup9L9SbfY2stz-zKIJax4lhqqxTyZzqOA6rNxIpppjjl1TmjUAxa0RtpbQuzGa1rzPxuDX8ii1iOL9PXAEThzIKlZQ83fYpynEU8c8jEsxNH8N59eW-dNd4SCD1xdL4TQGQcTNFxSVbbqOr2-mBQ5LNISFg2pgB-4rFtd2u18-3QLAs6-AGbbaDHcXZM/s795/download%20(1).jpg

ថ្ងៃនេះ ១៣១ឆ្នាំមុន សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានព្រះប្រសូត

0

សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ បានប្រសូតនៅថ្ងៃ ១១ មីនា ឆ្នាំ ១៨៨៣ ជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដោយទ្រង់កាន់តំណែងពីព.ស.២៤៩២ ដល់ ព.ស.២៥១៣ ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ។

យោងតាមឯកសារចេញផ្សាយដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់ថា សម្ដេចព្រះសង្ឃរាជ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស.២៤២៧នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEIeTabMrUOR18_n5bJynyr3qEvPYZvySCldyfky9C7X9s1JpcDa-cLyomCmsKYm9ep4M4uZyI5PzJQ6vqL7zzB8mLTwotfQEQN_PZoNX1r0iIKNnXC5CRPasQk_HZOmTYK14Ae8alUDSKTNspJuiL9z5VdRSMd7nQJ29Kvg7QUclHQXcUMzmHGihwFCk/s700/582.jpg

សម្ដេចមានព្រះជាតិក្នុងត្រកូលកសិករ ព្រះមាតានៃសម្ដេចនាម យក់ ព្រះបិតានាម ព្រហ្ម ជួន។ គ្រួសារនេះមានបុត្រតែពីរនាក់គឺ អង្គសម្ដេចព្រះសង្ឃរាជ និងលោកឧកញ៉ាសោភណ្ឌមន្ត្រី ជួន នុត ជាព្រះអនុជនៃ សម្ដេចព្រះសង្ឃរាជ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiECSPTVKquWiu74PzeVmbdrKYJQ0Jh_u8tEsBCmch5J1mH9slAGBX5gO9VDEMq9pPCQaICqTch7PasJzDcmgjCdmXt0Ej0XbctzLwh8d2aLGcbtCC19l07vTHwnA1WdKAaSSMDD2HP-Ced7Bmcf1wDn46SofqhJ6BOGV32rB7tFNMfqotQHemo71hnn5k/s640/chuon_nath.jpg

សម្ដេច ត្រូវបានពលរដ្ឋខ្មែរគ្រប់ជំនាន់ ចាត់ទុកជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញ ក្នុងប្រវត្តិសាស្ត្រ ដោយបានបង្កើតស្នាដៃនិពន្ធជាច្រើន ក្នុងនោះរួមមានវចនានុក្រមខ្មែរជាដើម ដែលកូនខ្មែរជំនាន់ក្រោយតែងតែប្រើប្រាស់ប្រចាំថ្ងៃ។

គួរបញ្ជាក់ផងដែរថា សម្ដេចព្រះសង្ឃរាជ ជួន ណាត បានចូលព្រះទិវង្គតកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ១៩៦៩ ក្នុងព្រះជន្មាយុ ៨៦ ព្រះវស្សា គិតមកទល់នឹងពេលនេះអស់រយៈពេល៥៥ឆ្នាំហើយ ដែលកម្ពុជា បានបាត់បង់អ្នកប្រាជ្ញ និងជាធនធានមនុស្សដ៏សំខាន់នៅក្នុងសង្គមជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB6wWzwFikD1SKklmRjtvnazSEAEPZQBdBgDfZE1afE21KA682Ws6y26KbguzSsGJLJp7dDz4PsMeHo1NaQbxVmQIKP-oY98YNuLqP4fl8LX04LWh6hdhNN2JR6ttCy_8T3d9L2efjZ85UOv4zJJIxlI5dNKL2B4kZb35qv6l5Ysgt4dktb4dvEBl_BaE/s1600/samdechchounnath.jpg

មនុស្សយន្តប្រុសដំបូងបង្អស់របស់អារ៉ាប៊ីសាអូឌីត បានបង្ហាញអាកប្បកិរិយាមិនសម..រម្យទៅលើស្ត្រី

0

បរទេស៖ ថ្មីៗនេះយោងតាម NDTV បានឱ្យដឹងថា មនុស្សយន្តបុរសដំបូងបង្អស់របស់ប្រទេសអារ៉ាប៊ីសាអូឌីតដែលមានឈ្មោះថា Mohammad បានបង្កឱ្យមានភាពចម្រូងចម្រាសពេញបណ្តាញសង្គម ខណៈដែលមនុស្សយន្តស្វ័យប្រវត្តិនេះបានយកដៃទៅប៉ះត្រគាករបស់ស្ត្រីម្នាក់ដែលជាអ្នកសារព័ត៌មាន ក្នុងអំឡុងពេលព្រឹត្តិការណ៍បច្ចេកវិទ្យាមួយដែលធ្វើឡើងនៅទីក្រុង Riyadh។

Mohammad គឺជាមនុស្សយន្តប្រុស AI ដំបូងបង្អស់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបង្កើតដោយក្រុមហ៊ុនមនុស្សយន្ត និងបញ្ញាសិប្បនិមិត្ត QSS។ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ វីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនរិះគន់ និងជជែកវែកញែកអំពីភាពមិនសមស្របនៃអាកប្បកិរិយារបស់មនុស្សយន្តនេះ ខណៈដែល Mohammad បានយកដៃទៅប៉ះត្រគាគរបស់អ្នកយកព័ត៌មានម្នាក់។null

ឧបទ្ទវហេតុនេះបានកើតឡើងនៅព្រឹត្តិការណ៍បច្ចេកវិទ្យាកម្រិតខ្ពស់ DeepFest ក្នុងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ដោយក្រុមហ៊ុន QSS បានបើកដំណើរការមនុស្សយន្ត Mohammad ជាលើកដំបូងរបស់ខ្លួន ជាមួយនឹងសម្លៀកបំពាក់ប្រពៃណី។ នាយកក្រុមហ៊ុនបាននិយាយថា Mohammad គឺជាមនុស្សយន្តដំបូងគេរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានរាងដូចមនុស្ស ហើយវាត្រូវបានផលិត និងបង្កើតជាគម្រោងជាតិ ដើម្បីបង្ហាញពីសមិទ្ធិផលក្នុងវិស័យបញ្ញាសិប្បនិមិត្ត។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងព្រឹត្តិការណ៍នេះ Mohammad បានបញ្ចេញអាកប្បកិរិយាមិនសមរម្យទៅលើស្រ្តី ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលខ្លាំង។ ឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ ក្រុមហ៊ុនផលិតបានបញ្ជាក់ថា Mohammad គឺ “ដើរស្វ័យប្រវត្តិ” ហើយថាវាដំណើរការដោយឯករាជ្យដោយគ្មានប្រតិបត្តិករបញ្ជាវានោះទេ។ ក្រុមហ៊ុនបានបន្តទៀតថា “យើងនឹងធ្វើការពិនិត្យយ៉ាងល្អិតល្អន់ឡើងវិញលើខ្សែវីដេអូ និងកាលៈទេសៈជុំវិញឧបទ្ទវហេតុនេះ ហើយយើងនឹងបន្ថែមវិធានការណ៍ដើម្បីការពារនរណាម្នាក់ពីការចូលទៅជិតមនុស្សយន្តនៅក្នុងជួរនៃចលនារបស់វា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIJL3osKKDaOUGHGk14ggwclZcMij99q794eoyj3niIOchRHqIr43U7nZcu8bam1QNDkdtBgJGjd-_fY9Sbp9yeogGptCXj2hQSRBXinEEB5D9HumhCvtb4Lpn6JbKtzYd5KJ8akymgVOo-yBJBE2ywpBYo7R4Yjjno7fJJIWjZOZSXZQx6WAM_I0-ysU/s800/saudi-arabias-robot.png

គួរបញ្ជាក់ដែរថា Mohammad គឺជាកំណែវិវត្តរបស់ Sara ដែលជាមនុស្សយន្តដំបូងគេដែលត្រូវបានបង្កើតឡើងដោយអារ៉ាប៊ីសាអូឌីត។ មនុស្សយន្តរបស់ QSS អាចនិយាយបានច្រើនភាសា ទំនាក់ទំនង ទទួលពាក្យបញ្ជា និងឆ្លើយតបទៅនឹងសំណើ។ គំរូមនុស្សយន្តនេះក៏អាចធ្វើចលនាដៃ ក រាងកាយផ្នែកខាងលើ និងបង្ហាញពីអារម្មណ៍ និងទឹកមុខរបស់វាផងដែរ។ បញ្ញាសិប្បនិមិត្តត្រូវបានប្រើប្រាស់តាមរយៈកាមេរ៉ាដែលភ្ជាប់មកជាមួយ ដើម្បីកំណត់ពីពេលដែលមនុស្សម្នាក់នៅពីមុខមនុស្សយន្ត។

ការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាមនុស្សយន្ត ជាពិសេសមនុស្សយន្តដែលមានរូបរាងជាមនុស្ស តែងតែបង្កឱ្យមានការភ័យខ្លាចថាប្រព័ន្ធនឹងដកហូតការងាររបស់មនុស្សនាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលគិតថាប្រព័ន្ធបែបនេះអាចយកតម្រាប់តាមអាកប្បកិរិយារបស់មនុស្សមួយចំនួនដែលមិនចង់បាន។ ដូច្នេះឧប្បត្តិហេតុរបស់មនុស្សយន្ត Mohammad បានបង្ហាញថា AI និងប្រព័ន្ធមនុស្សយន្តត្រូវការការបណ្តុះបណ្តាល និងអភិវឌ្ឍបន្ថែមទៀត មុនពេលប្រើប្រាស់យ៉ាងទូលំទូលាយនៅកន្លែងសាធារណៈ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdHJuGoQRiKFwjPfWNOXYOJHC3uI2NB9QlRrLI5lqfXED-7uSLCKpvcoEkRcMd0q1I89IBzwSHE_DLSDM_JQAkLtLlsTN4Cass9b3JGUgBi1SRoNPJ5ujVQT5wn5sN7Z77yttutm9LCSlinEpJu029F3NteAeSfVH42EkENAOEE2QYbqWyL9VzfrfnINg/s1483/Mohammad_the_Humanoid_Robot.jpeg

ចិនខួងអណ្តូងមានជម្រៅរហូតដល់១ម៉ឺនម៉ែត្រស្រាវជ្រាវឧស្ម័នក្រោមដី

0

ប្រទេសចិន ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ប្រទេសចិនបានសិក្សាស្រាវជ្រាវឧស្ម័នធម្មជាតិនៅក្រោមដី ដោយការខួងអណ្តូងពិសេសមួយក្នុងជម្រៅរហូតដល់១ម៉ឺនម៉ែត្រ នៅបរិវេណស៊ីនជៀង អ៊ុយគូ ស្ថិតក្នុងតំបន់ពាយ័ព្យប្រទេសចិន ។ លើសពីនេះ ក្រុមការងារនៅតែបន្តខួងអណ្តូងឱ្យកាន់តែជ្រៅបន្ថែមទៀត ។

គេចាត់ទុកថា វាជាការបោះជំហានទៅមុខនៃភារកិច្ចស្រាវជ្រាវក្រោមដីរបស់ប្រទេសចិន ។ ផ្ទៃដីសម្រាប់ខួងអណ្តូងពិសេស ឬហៅថា «ឈៀនទីថាខឺ ១» ស្ថិតនៅឆ្ងាយពីសមុទ្រខ្សាច់ ហើយគេសង្ឃឹមថា វានឹងមានជម្រៅរហូតដល់១ម៉ឺន១ពាន់១រយម៉ែត្រ ។ វាជាអណ្តូងស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រដំបូងគេរបស់ចិន ដែលបានខួងចូលក្នុងដីក្នុងជម្រៅលើស១ម៉ឺនម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6AIjZnr2c3QyVa40msTyJDYOUSqq8ObndXwTYKndZbJ66tsC5cqwPXeCaOb3fnzEwQZfmbMPE2_Pd94Vooxi8vhcZ6tvCy02_r33Con0pZEdU18kwTz111nLoZgeKuQF9AMxPpoF_SOZIdtzvphErUJXOPNZyMeaiuinG3OwDpa42CMEITJFbxkdGGdI/s696/945d79f7a881446c911c56c083ccbcbe.png

ការខួងអណ្តូងនេះបានចាប់ផ្តើមដំណើរការ តាំងពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ មកម៉្លេះ ។ ក្រុមការងារបានខួងដីដោយឆ្លងកាត់ថ្មរហូតដល់១៣ជាន់ ដោយបានប្រើប្រាស់បំពង់ខួងប្រមាណ១ម៉ឺនបំពង់ និងមានម៉ាស៊ីនខួងអណ្តូងចំនួន២០គ្រឿង ។

ហ្វាង ឈុនសឺង ជានាយកក្រុមជំនាញអណ្តូងប្រេង «Tarim» និយាយថា វាជាលើកដំបូងហើយដែលប្រទេសចិនបានខួងអណ្តូងក្នុងជម្រៅរហូតដល់១ម៉ឺនម៉ែត្រ ។ Tarim Basin ស្ថិតនៅចន្លោះភ្នំធៀនតាន និងភ្នំខុនឡុន ហើយវាជាផ្ទៃដីដ៏លំបាកបំផុតសម្រាប់ការស្រាវជ្រាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKpANY4_p3THzq6Y5oSmBVZayBpR5YizdnBM2G-DiVKdDY04saYYzmDqwC0QtKDe3GyBNRBUM4t6g4LRDdv9opYJk5kjxX1GfTAJ79OqdVBZFtdVtD3Mg-kPR_RL-c1JppwGwoC7tMUXU46-fMXLguIICWpgm3YdKjP2iuNGuWnoDolcsbDq0c-k5LYGQ/s1198/65e5f370a31082fc2b69a435.jpeg

នាយកក្រុមជំនាញអណ្តូងប្រេង «Tarim» បន្តទៀតថា ការខួងអណ្តូងនេះប្រឈមនឹងឧបសគ្គយ៉ាងខ្លាំង ហើយវាកាន់តែលំបាកខ្លាំងឡើងនៅពេលខួងអណ្តូងកាន់តែជ្រៅ ។ បច្ចុប្បន្ន ការខួងអណ្តូងជ្រៅបំផុតនៅលើពិភពលោក គឺមានជម្រៅស្មើនឹង១ម៉ឺន២ពាន់២៦២ម៉ែត្រ ។

ចំណែកអ្នកជំនាញមកពីស្ថាប័នវិទ្យាសាស្ត្រចិនឈ្មោះ ជៀក ឈើងចៅ និយាយថា «ឈៀនទីថាខឺ ១» បានក្លាយជារណ្តៅមានជម្រៅជ្រៅលំដាប់ទី២ នៅលើពិភពលោក និងជ្រៅបំផុតនៅតំបន់អាស៊ី ។ វាជាគោលដៅសំខាន់យ៉ាងខ្លាំងក្នុងការស្រាវជ្រាវនៅក្រោមដីដែលមានជម្រៅយ៉ាងជ្រៅ រួមទាំងការស្រាវជ្រាវរកឧស្ម័នធម្មជាតិផងដែរ ៕https://news.cgtn.com/news/2022-10-10/Output-of-China-s-largest-ultra-deep-oilfield-exceeds-10m-tonnes-1e0YfGV51te/img/8a26cbdd8aa747709de94e76afca5407/8a26cbdd8aa747709de94e76afca5407.jpeg

៣ វិធីដើម្បីយកលុយមកវិញពេលផ្ទេរប្រាក់ទៅគណនីធនាគារខុស

0

ការផ្ទេរប្រាក់ទៅគណនីខុសមិនមែនជារឿងចម្លែកទេ ប៉ុន្តែតើយើងត្រូវធ្វើដូចម្តេចដើម្បីទទួលបានប្រាក់ត្រឡប់មកវិញនៅពេលដែលផ្ទេរប្រាក់ទៅគណនីធនាគារខុស? ក្នុងករណីផ្ទេរប្រាក់ខុសទៅគណនីធនាគារដូចគ្នា អ្នកដែលផ្ទេរប្រាក់ខុសអាចទទួលបានប្រាក់វិញតាមវិធីដូចខាងក្រោម៖

ជំហានទី ១៖ ទៅកាន់ការិយាល័យប្រតិបត្តិការរបស់ធនាគារ ហើយសុំជំនួយពីបុគ្គលិក។
ជំហានទី ២៖ ផ្តល់ព័ត៌មានរួមទាំងអត្តសញ្ញាណប័ណ្ណ/CCCD វិក្កយបត្រដែលបញ្ជាក់ពីប្រតិបត្តិការផ្ទេរប្រាក់ខុស…។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQVqadX73Y2Xn9QoAfkIIMBtu5pX7hRs3exbabVdENxI3QsCTKOqkkcWS5xeHir7a9e5vV5pJXDoacLdU__IZc_zo6zYSaiC_M5oa7p8PSkO3S6H96m-sumcJKVNV7pSrCmrmSY5usnMiJB6IRuwwnIkFdvfR8jB2O5FAQbFUuFVGrzMeQ_uCErs39uoo/s1024/Scam-111423-01-1024x683.jpg
ជំហានទី ៣៖ បុគ្គលិកធនាគារផ្ទៀងផ្ទាត់ព័ត៌មាន និងទាក់ទងម្ចាស់គណនីដើម្បីស្នើសុំការបង្វិលសង។ ប៉ុន្តែសម្រាប់ជំហានទី ៣ គឺមាន ២ ករណីទៀត ដោយករណីទី១ អ្នកទទួលខុសមិនបានវេរលុយទៅវិញ មានន័យថា ធនាគារនឹងបិទគណនីអ្នកទទួលខុស ហើយសងប្រាក់ដែលផ្ទេរខុសមកអ្នកវិញ។

ករណីទី២ អ្នកទទួលខុសបានប្រើប្រាស់លុយនេះ៖ ធនាគារនឹងធ្វើការស្នើសុំ និងកំណត់ពេលវេលាអតិបរមាសម្រាប់ការសងប្រាក់វិញ។ ប្រសិនបើពេលវេលាដែលបានបញ្ជាក់បានកន្លងផុតទៅហើយ ហើយអ្នកទទួលនៅតែមិនទាន់បានប្រគល់ប្រាក់វិញ ធនាគារនឹងជូនដំណឹងដល់អ្នកដើម្បីចាប់ផ្តើមការប្តឹងផ្តល់តាមច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrORqIn7cYgWO_5itB_hVbXySNDnpbg6n3HQSUWDknevCdSGjkN-r1Wy19QTWJ11KeG2S2Mu711BQ9qf0LBRGhldJEiWAOg-8ZzhaRa5rMyR1OXFBfPPphl0SMA7ktQoIWHaDRLeZs-M0B5aQFxS3tMq_yRQxPNrrqz5AgBdjZUiSM_UhjvcMt6IqDLEE/s700/img219063.jpg

ហេតុនេះហើយ ក្នុងករណីផ្ទេរប្រាក់ទៅគណនីធនាគារផ្សេងដោយច្រឡំ ដំណើរការទទួលប្រាក់វិញគឺស្រដៀងនឹងចំណុចខាងលើ។ អ្នកដែលធ្វើការផ្ទេរប្រាក់ខុសត្រូវទៅការិយាល័យប្រតិបត្តិការរបស់ធនាគារដែលជាកន្លែងដែលគណនីត្រូវបានបើក និងផ្តល់ឯកសារពាក់ព័ន្ធ។ បុគ្គលិកធនាគារនឹងទាក់ទងធនាគារអ្នកទទួលផល និងម្ចាស់គណនីដើម្បីជួយអ្នកក្នុងការទទួលបានប្រាក់របស់អ្នកមកវិញ។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលាដំណើរការអាចនឹងយូរជាងក្នុងករណីផ្ទេរប្រាក់ទៅគណនីធនាគារខុស។ ដូច្នេះ តើយើងត្រូវចំណាយពេលប៉ុន្មានដើម្បីយកប្រាក់ឱ្យបានលឿន?https://resize.indiatvnews.com/en/centered/newbucket/1200_675/2019/11/online-banking-1573056852.jpg

ពេលវេលាដែលត្រូវយកលុយមកវិញនៅពេលផ្ទេរទៅគណនីខុសគឺអាស្រ័យទៅលើកត្តាជាច្រើន ជាពិសេសដំណើរការប្តូរប្រាក់ជាមួយម្ចាស់គណនីដែលបានទទួលលុយខុស។ ប្រសិនបើម្ចាស់គណនីបានទទួលចំនួនខុសដោយស្មោះត្រង់ ពេលវេលាដើម្បីទទួលបានប្រាក់ត្រឡប់មកវិញនឹងខ្លីគឺប្រហែល ៣ ទៅ ៧ ថ្ងៃធ្វើការ។ ពេលវេលាកំណត់អតិបរមាដើម្បីទទួលបានប្រាក់របស់អ្នកមកវិញគឺ ១០ ទៅ ១៥ ថ្ងៃធ្វើការ។ ប្រសិនបើបន្ទាប់ពីពេលនេះ អ្នកមិនបានទទួលការបង្វិលសងវិញទេ អ្នកអាចដាក់ពាក្យបណ្តឹង ហើយវានឹងចំណាយពេលពីរបីសប្តាហ៍ទៅពីរបីខែដើម្បីទទួលបានប្រាក់របស់អ្នកមកវិញ៕

ប្រយ័ត្នផងអ្នកទិញរ៉តឌី! អាជ្ញាធរថៃ រឹ.បអូ.ស គ្រឿងទេស ក្លែ.ងក្លា.យ ជិត៧ម៉ឺនកញ្ចប់

0

ប្រទេសថៃ ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អាជ្ញាធរថៃបាន រឹ.បអូ.ស គ្រឿងទេស ក្លែ.ងក្លា.យ ម៉ាកល្បីជិត៧ម៉ឺនកញ្ចប់នៅតំបន់ផលិត និងចែកចាយធំៗក្នុងប្រទេសថៃ ដើម្បីទប់ស្កាត់កុំឱ្យពួកឈ្មួញលក់ផលិតផលនេះទៅកាន់ទីផ្សារ ។ ក្នុងរយៈពេល៤ខែកន្លងមក អាជ្ញាធរបានចុះបង្ក្រាបផលិតផលក្លែងក្លាយ ចំនួន១១០ករណី ។

លោក Wutthikrai Leeweeraphan មន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញាប្រទេសថៃលើកឡើងថា លោកបានសហការជាមួយកម្លាំងសមត្ថកិច្ច, នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងអ្នកតំណាងម្ចាស់កម្មសិទ្ធិមកពីក្រុមហ៊ុននានា ចុះទៅបង្ក្រាបផលិតផលក្លែងក្លាយរំលោភកម្មសិទ្ធិបញ្ញានៅតំបន់ផលិត និងចែកចាយធំៗ ដើម្បីទប់ស្កាត់ការចែកចាយផលិតផលរំលោភកម្មសិទ្ធិបញ្ជា ទៅកាន់ទីផ្សារនានា ។https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/296255965_172003725333173_8169081728000656164_n.jpg?_nc_cat=105&ccb=1-7&_nc_sid=5f2048&_nc_ohc=sGG0fEwt8dQAX_NPxxg&_nc_oc=AQlm_XFprTnuCxVq8tgOaVGYvBp9ktCp09XPtmiCLRFQLUxu-P8PeaN0Cx9WBsvhTT8&_nc_ht=scontent.fpnh1-1.fna&oh=00_AfDJ0wV4NKNiVM46c7aPiOmeE_zR_hY4eWSp4yAQQkaohQ&oe=65F2E694

លោកបន្តថា លោកបានចុះទៅខេត្តមួយចំនួន ដូចជា ៖ ខេត្តឧត្តរថានី, នគររាជសីម៉ា, នគរស្រ៊ីថាម៉ារាជ, សុងក្លា, ក្រៈប៊ី, ភូកេត, ឈុនបុរី, ណាខនណាយក, ស្រះកែវ, ចាន់ថាក់បុរី, ត្រាច, រ៉ាក់យ៉ង, ឆាក់ឈើងសៅ, ឈៀងម៉ៃ, ឈៀងរ៉ាយ, ឡាំផូន, ផាក់យ៉ៅ, ព្រះនគរស្រ៊ីអាយុធ្យា, ប៉ាថុមថានី និងនុនថាក់បុរី ។ ក្រៅពីនេះ លោកក៏បានចុះទៅផ្សារទំនើប MBK Center, ផ្លូវខាវសាន, ប្រាទូណាម, ផ្សារទំនើបផ្លាទីនៀម និងតំបន់សាំផេង ផងដែរ ។

ការចុះទៅតាមបណ្តាខេត្តនានា និងតំបន់មួយចំនួនក្នុងទីក្រុងបាងកក លោក Wutthikrai បញ្ជាក់ថា គឺដើម្បីត្រួតពិនិត្យការលក់ផលិតផលខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យយល់ដឹងអំពីផលប្រយោជន៍របស់កម្មសិទ្ធិបញ្ញាផងដែរ ។ ហេតុនេះ វាជាការជំរុញពាណិជ្ជកម្ម និងវិនិយោគក្នុងប្រទេស ព្រមទាំងការពារពលរដ្ឋកុំឱ្យមានគ្រោះថ្នាក់ដល់សុខភាព ដោយសារការបរិភោគផលិតផលក្លែងក្លាយគ្មានស្តង់ដារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifwDDtvpc3axhvotinM7WrCH5awUoiuo_iGkavelv74IpTeFeYNhYHNWCEv-dtJmqrpg_B9CqFsxtPqwfiTRRfQSNjpCI2D51L8eZxWFPat3Srz_1LI3kl97cxHV3nSsLC9ufLyc2muTzmz-GzJY-L4RvxlZcYuGj3kJSO4YD9Kqwf1ueE5TM83Tx3Qfc/s600/6-%E0%B8%9C%E0%B8%872.jpg

លោក Wutthikrai មន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញាលើកឡើងថា ៖ «ក្នុងរយៈពេល៤ខែកន្លងមក (គឺចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤) ក្រុមអាជ្ញាធរបានបង្ក្រាប និងចាត់ការតាមផ្លូវច្បាប់ចំពោះអ្នកលក់ ឬចែកចាយផលិតផលខុសច្បាប់ទាំងអស់ រួមទាំងផលិតផលលក់តាមអនឡាញផងដែរ សរុបទាំងអស់ស្មើនឹង១១០ករណី ។ រីឯផលិតផលខុសច្បាប់ស្មើនឹង៨៩.០៣១ដុំ ហើយក្នុងចំណោមផលិតផលខុសច្បាប់ទាំងនេះ គឺមានគ្រឿងទេសក្លែងក្លាយម៉ាកល្បី ចំនួន៦៩.៤០៤ដុំ ដែលមានគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគ» ។

គួរបញ្ជាក់ថា អ្នកលក់ផលិតផលក្លែងក្លាយនឹងត្រូវជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ និងត្រូវពិន័យជាប្រាក់ចំនួន៤សែនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ។ រីឯអ្នកលក់ផលិតផលរំលោភកម្មសិទ្ធិបញ្ញា នឹងជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ និងត្រូវពិន័យជាប្រាក់ចំនួន៨សែនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQsyq109dZlq-ShfMtPLGowIs0u8P5383zUWGJ6gJGFrN4IatN3kZo-_FPp2ujoEKEBBn33pEX9UIP9L5WQTzCG12UGrlXYtt5C5X5vVmB3KvT4WVG6RI_j7m4yVzRg2GzmAgGEPliCzS2TYnzTPE2LdJ9SU4c-EHc8G42ss1ayDzQlpaOhnC_Y5JmZRU/s600/6-%E0%B8%9C%E0%B8%871.jpg

មកស្គាល់ម៉ូដែលរថយន្ត SUV ដ៏ថ្លៃបំផុតទាំង ១០ នៅលើពិភពលោក

0

បច្ចុប្បន្នរថយន្តប្រភេទ SUV គ្រប់គ្រងការលក់ជាបណ្តើរៗនៅក្នុងទីផ្សាររថយន្តពិភពលោក ដោយក្នុងក្រុមហ៊ុនផលិតរថយន្តទំនើប ជាច្រើនបានដាក់បង្ហាញនៅរថយន្ត SUV ដ៏ប្រណិតដែលមានតម្លៃថ្លៃបំផុតចាប់ពី ៣៥ ម៉ឺនដុល្លារឡើងទៅរហូតដល់ជិត ២ លានដុល្លារអាមេរិក។ ដូច្នេះខាងក្រោមនេះ គឺជាប្រភេទរថយន្ត SUV កំពូលទាំង ១០ ដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក៖

១. Karlmann King៖ រថយន្ត SUV Karlmann King មានតម្លៃ ១.៩ លានដុល្លារអាមេរិក គឺជារថយន្តដ៏ថ្លៃបំផុតនៅលើពិភពលោក ដែលក្នុងមួយឆ្នាំមានតែ ៩ គ្រឿងប៉ុណ្ណោះដែលត្រូវបានផលិត។ រថយន្តនេះបង្ហាញពីបន្ទាត់កាត់ និងរាងសាច់ដុំ ដែលបំពាក់ដោយម៉ាស៊ីន V10 ចំណុះ ៦,៨ លីត្ររបស់ Ford មានកម្លាំង ៤០០ សេះ និងមានល្បឿនអតិបរមាត្រឹមតែ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ រីឯផ្ទៃខាងក្នុងអាចត្រូវបានរៀបចំដោយ ៤, ៥, ៦ ឬ ៧ កៅអី។https://cdn.mos.cms.futurecdn.net/DXV8yTXxvLQtY73Hhur2eR.jpg

២. Scarbo Vintage SV Rover៖ រថយន្ត SUV Scarbo Vintage SV Rover មានតម្លៃ ១.៥ លានដុល្លារអាមេរិក ជាប្រភេទរថយន្តកូនកាត់ រួមបញ្ចូលគ្នានូវរចនាប័ទ្មនៃ Ford Bronco, Land Rover Defender និង Hummer H1 ដែលមានរាងមូល រាងការ៉េ និងជិះខ្ពស់។ រថយន្តនេះបំពាក់ដោយម៉ាស៊ីន Supercharged V8 ដែលមានកម្លាំង ១,១០០ សេះ និងមានសូម្បីតែកំណែអគ្គិសនីដែលមានកម្លាំង ១,០០៦ សេះផងដែរ។https://images.hgmsites.net/hug/scarbo-vintage-sv-rover_100917625_h.webp

៣. Dartz Prombron៖ Dartz Prombon គឺជារថយន្ត SUV ដែលមានតម្លៃថ្លៃបំផុតពីប្រទេសឡាតវី។ ម៉ូដែលរថយន្តនេះមានទ្រនាប់ការពារគ្រាប់កាំភ្លើងមានតួសរសៃ Kevlar និងទីតានីញ៉ូម បច្ចេកវិទ្យាស្គេនភ្នែក ស្កេនក្រយៅដៃ កាមេរ៉ាស៊េរី ស្នែង និងដៃទ្វារឆក់។ Dartz Prombron ជាប្រភេទរថយន្ត Mercedes មានចំណុះ ៦ លីត្រ Twin-Turbo V12 មានកម្លាំង ១៥០០ សេះ និងមានតម្លៃ ១.២ លានដុល្លារអាមេរិក។https://cdn.motor1.com/images/mgl/QeYv00/s3/dartz-prombron-the-dictator-aladeen-edition-mmxxii.jpg

៤. Mercedes-Maybach G650 Landaulet៖ រថយន្តដ៏ប្រណិតនេះ ផលិតតែ ៩៩ គ្រឿងប៉ុណ្ណោះនៅលើពិភពលោក ដោយវាបំពាក់ជាមួយម៉ាស៊ីន V12 ចំណុះ ៤,០ លីត្រ Bi-turbo អាចផលិតកម្លាំងបាន ៦៣០ សេះ មានតម្លៃលក់ ៧៥៤ ២០០ ដុល្លារអាមេរិក។https://www.topgear.com/sites/default/files/images/cars-road-test/2017/06/585d7157ef8ddfb0650035cedccf31de/_02i0388.jpg

៥. Mercedes G63 AMG 6×6៖ រថយន្ត Mercedes G63 AMG 6×6 ផ្អែកនៅលើរថយន្ត G63 ប្រភេទ SUV បំពាក់ជាមួយម៉ាស៊ីន V8 ចំណុះ ៥,៥ លីត្រ Bi-turbo អាចផលិតកម្លាំងបាន ៥៤៤ សេះ និងកម្លាំងរមួល ១០០០ ញ៉ូតុនម៉ែត្រ មានតម្លៃលក់ ៥៤៤ ៣៧៨ ដុល្លារអាមេរិក។https://www.carscoops.com/wp-content/uploads/2023/05/Mercedes-AMG-G-63-6x6-2kk.jpg

៦. Rolls-Royce Cullinan Black Badge៖ កំណែ Black Badge របស់ Cullinan ផ្តល់ឱ្យរថយន្ត SUV កាន់តែមានថាមពលខ្លាំង ធ្វើឱ្យប្រសើរឡើងនូវម៉ាស៊ីន V12 Twin-turbo អាចផលិតកម្លាំងបាន ៦០០ សេះ និងកម្លាំងរមួល ៩០០ ញ៉ូតុនម៉ែត្រ មានតម្លៃលក់ ៤៥៣ ២៥០ ដុល្លារអាមេរិក។https://www.cnet.com/a/img/resize/0fe84e1cc51e805fa3d497764e465cf1820ab973/hub/2020/03/11/81c30311-e2ac-475a-9312-f4c59c31eaf7/2020-rolls-royce-cullinan-black-badge-007.jpg?auto=webp&width=1200

៧. Ferrari Purosangue៖ Ferrari Purosangue គឺជារថយន្តបំពាក់ជាមួយម៉ាស៊ីន V12 ចំណុះ ៦,៥ លីត្រ អាចផលិតកម្លាំងបាន ៧២៥ សេះ និងកម្លាំងរមួល ៧១៦ ញ៉ូតុនម៉ែត្រ ដែលវាមានតម្លៃលក់ ៤០២ ០៥០ ដុល្លារអាមេរិក ។https://www.topgear.com/sites/default/files/2023/12/1%20Ferrari%20Purosangue%20review.jpg

៨.Rolls-Royce Cullinan៖ Cullinan ជារថយន្តប្រភេទ SUV ដំបូងបង្អស់របស់ម៉ាកយីហោប្រណីតរបស់អង់គ្លេស។ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីន V12 Twin-turbo អាចផលិតកម្លាំងបាន ៥៧១ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ក៏ដូចជាមានតម្លៃលក់ ៣៧៦ ៧៥០ ដុល្លារអាមេរិក។https://media.ed.edmunds-media.com/rolls-royce/cullinan/2020/oem/2020_rolls-royce_cullinan_4dr-suv_base_fq_oem_1_1600.jpg

៩.Mercedes-AMG G63 4×4²៖ G63 4×4² មានសមត្ថភាពអស្ចារ្យជាង G63 ដែលរថយន្តបំពាក់ជាមួយម៉ាស៊ីន V8 Bi-turbo អាចផលិតកម្លាំងបាន ៥៨៥ សេះ មានតម្លៃលក់ ៣៥០ ០៥០ ដុល្លារអាមេរិក។https://www.motortrend.com/uploads/2022/10/033-2022-Mercedes-Amg-G63-4x4-Squared-First-Drive-1.jpg

១០.Bentley Bentayga EWB Mulliner៖ គឺជារថយន្តចុងក្រោយដែលមានតម្លៃថ្លៃបំផុតលើលោក ដោយម៉ូដែលរថយន្តនេះបំពាក់ជាមួយម៉ាស៊ីន V8 Bi-turbo អាចផលិតកម្លាំងបាន ៥៥០ សេះ និងកម្លាំងរមួល ៧៧០ ញ៉ូតុនម៉ែត្រ រួមទាំងមានតម្លៃលក់ ៣៣៩ ១៥០ ដុល្លារអាមេរិក៕https://media.autoexpress.co.uk/image/private/s--X-WVjvBW--/f_auto,t_content-image-full-desktop@1/v1692620800/autoexpress/2023/08/Bentley%20Bentayga%20EWB%20Mulliner.jpg