Home ព័ត៌មានអន្តរជាតិ មិនធម្មតា ! បុរស២នាក់ ជិះម៉ូតូផ្សងព្រេងពីវៀតណាមទៅសិង្ហបុរី

មិនធម្មតា ! បុរស២នាក់ ជិះម៉ូតូផ្សងព្រេងពីវៀតណាមទៅសិង្ហបុរី

58
0

បរទេស៖ បុរសជនជាតិវៀតណាម ២នាក់បានចំណាយពេល ៦ឆ្នាំក្នុងការជិះម៉ូតូផ្សងព្រេងចម្ងាយជាង ៦,០០០ គីឡូម៉ែត្រ ពីប្រទេសវៀតណាមទៅកាន់ប្រទេសសិង្ហបុរី ដោយឆ្លងកាត់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៣។
ក្នុងឆ្នាំ ២០១៨ លោក Nguyen Tan Thuong អាយុ ៣៣ ឆ្នាំ និងលោក Chau Kiet Phuong អាយុ ៣០ ឆ្នាំ ដែលជាមិត្តភក្តិនឹងគ្នារស់នៅទីក្រុងហូជីមិញ បានបង្កើតគម្រោងជិះម៉ូតូផ្សងព្រេងជុំគ្នាដោយធ្វើដំណើរចម្ងាយជាង ៦,០០០ គីឡូម៉ែត្រពីប្រទេសវៀតណាមឆ្លងកាត់ប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី ទៅកាន់ប្រទេសសិង្ហបុរី។ ការធ្វើដំណើររបស់បុរសទាំងពីរនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGMZ8wXmtuuhsapFm9Pxr5oPxEGIA-B_EXKDcT12-6LtzvWsC5K0VXEv7lpzHtpqUsZvxmO57ebl6FXuEwIaRlp-0a0emfnUIs8SRVgsHWtATvgB_4R-uXK1xkfnmXvuWZAbdgLTh07wwwsUObALyQVqdbILLWIkVZPerrhRyLR4jbnFFQn1I2NvQWEZM/s1082/428144064-7089186251164051-339-9395-9065-1709223154.jpg

លោក Thuong និងលោក Phuong បាននិយាយថា នៅពេលដែលគាត់ចាកចេញពីផ្ទះ ក្នុងថ្ងៃដំបូងគាត់បានឆ្លងមកប្រទេសកម្ពុជាមុនគេ។ ល័ក្ខខ័ណ្ឌនៃការយកចូលជាមួយយានជំនិះគឺយានយន្តត្រូវតែមានប័ណ្ណបើកបរត្រឹមត្រូវ ពេលមកដល់ច្រកព្រំដែន អ្នកធ្វើដំណើរទាំងពីរនាក់បានធ្វើឯកសារធ្វើដំណើរដើម្បីធ្វើដំណើរស្របច្បាប់ក្នុងប្រទេសកម្ពុជា ដែលនេះក៏ជាឯកសារតម្រូវដើម្បីមានសិទ្ធិយកយានយន្តទៅប្រទេសថៃផងដែរ។ ដោយសារតែពួកគេធ្លាប់មកកម្ពុជាច្រើនដងពីមុនមក ពួកគេមិនបានផ្តល់អាទិភាពដល់ការទស្សនាទេ ប៉ុន្តែផ្តោតលើការបើកបរតាមបណ្តោយបឹងទន្លេសាប ទៅច្រកទ្វារព្រំដែនប៉ោយប៉ែតដើម្បីឆ្លងទៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgizRrfhMhhSYLhryLYkyILQMhSHOPHKzdIhN0f9WGlIoh_01POmDTFFbdONVmLTDeOkNW8Mk8z6eR9sZVBl3WAXmoa0h1EE0HvY9jXKtJVwS2ZSqliY5jsR1TWhrZEZp4K2d1RRzNrxIsLnh7x_oVakCGGKlOxnc8yXcBJYHoglGPvrFfW-ukaxMQxz8M/s1200/Cua-khau-Poipet-Campuchia-noi-6711-7320-1708952055.jpg

បន្ទាប់មកនៅពេលដែលពួកគេមកដល់ប្រទេសថៃ លោក Thuong បាននិយាយថា ការមកប្រទេសថៃ ដោយចេញពីទីក្រុងបាងកកទៅកាន់ទីជនបទដ៏សុខសាន្តនៅភាគខាងត្បូង “ផ្តល់អារម្មណ៍ដល់ខ្ញុំដូចប្រទេសវៀតណាម”។ អាកាសធាតុក្តៅជាង ៣០ អង្សារសេ អាហារហឹរ ជូរ និងគុយទាវគ្រប់កន្លែង គឺជារបស់ដែលធ្លាប់ស្គាល់ទាំងអស់។ បន្ទាប់មកទៀតអ្នកទេសចរទាំងពីរនាក់ក៏បន្តដំណើររហូតមកដល់ច្រកព្រំដែន Sadao ខេត្ត Songkhla ហើយចូលទៅប្រទេសម៉ាឡេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtKAjkF_bDdEaff2crgWK6WmiZR1rry02Hv8R1mbf3Y4Tiu85hoT0Ts-LptmhO8XQzbcEEjeiLkqaKs9lvdeZpty_tAKr94XcEguS7pKB3L4CZU0qnXrAhgpFB04l713DcC8WPDbKcaTgvWg_6EdjP8rBae7OYUUY8HdlqTYZrWuP1IiUssiIzkgLqE9k/s1200/Anh-Thuong-chup-anh-cung-nhung-5435-1671-1708952055.jpg

លោក Phuong បាននិយាយថា ប្រទេសម៉ាឡេស៊ី មានប្រព័ន្ធផ្លូវល្បឿនលឿនប្រវែង ១០០០ គីឡូម៉ែត្រ តភ្ជាប់ព្រំដែនថៃ ជាប់នឹងព្រំដែនសិង្ហបុរី ជាមួយនឹងល្បឿនធ្វើដំណើរជាង ១០០ គីឡូម៉ែត្រ។ ពួកគេក៏បានបន្តទៀតថាការធ្វើដំណើរឆ្លងកាត់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៣ គឺមានសុវត្ថិភាពណាស់ ដូច្នេះមិនមានឧបស័គ្គនោះទេ។ បន្ទាប់ពីឆ្លងកាត់ដោយម៉ូតូអស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏បានមកដល់ប្រទេសសិង្ហបុរីដូចបំណង ទោះជាយ៉ាងណា ដើម្បីយកយានជំនិះចូលប្រទេសសិង្ហបុរី ភ្ញៀវត្រូវឆ្លងកាត់ក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេសនេះជាមុនសិន ដោយថ្លៃចូលគឺប្រហែល ៣០% ថ្លៃជាងប្រទេសថៃ និងម៉ាឡេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx5UAmWTbg7C0I4zdlqVIQg44-o8dkzHW20uBnVEhOCBFlvtxLcdGfewBTHR_WbKFp_4Vt8fl828b1sedviPqFQ3_zoOHDX8udYNOYE51KX_f8YJ3WSQTA13tH1xONrcb-lSZiYZ-lo_BB8suoObDQhD8b6MWCKjgR4CSWCpq2CYx5QPLInPvYBAwzAfY/s1200/428022634-7063090220440321-508-9158-7819-1709223154.jpg

បន្ថែមពីលើឯកសារបញ្ជាក់អត្តសញ្ញាណ អ្នកទេសចរត្រូវការការយល់ព្រមពីអាជ្ញាធរដឹកជញ្ជូនផ្លូវគោកសិង្ហបុរី (LTA) និងប័ណ្ណឆ្លងកាត់ដោយស្វ័យប្រវត្តិ។ នៅពេលដែលពួកគេចូលប្រទេសសិង្ហបុរីដោយស្របច្បាប់ហើយ អ្នកទេសចរទាំងពីរបានចែករំលែកថា ការធ្វើដំណើរក្នុងប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី យានជំនិះប្រើប្រាស់គន្លងឆ្វេងក្នុងល្បឿនលឿន ដូច្នេះវាមានគ្រោះថ្នាក់ណាស់សម្រាប់ភ្ញៀវទេសចរផ្សេងៗក្នុងការជិះម៉ូតូ។ គួរបញ្ជាក់ដែរថា សម្រាប់ការធ្វើដំណើររយៈពេលប៉ុន្មានឆ្នាំនេះ គឺពួកគេបានចំណាយអស់រាប់ម៉ឺនដុល្លារក្នុងម្នាក់ៗ សម្រាប់ថ្លៃសាំង ការរស់នៅឆ្លងប្រទេស ការធ្វើដំណើរកម្សាន្តនានា ការធ្វើឯកសារយានយន្ត និងការហូបចុកតិចតួចជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwTMfCT6mgHo29QagfzuaQWLY56kmoLiYbeb-fbXz3RFnd0lbHiiMbdW2xW5wZh6PdyB7S2twcDpVqh5XM5tsuQzwxM6mVZtOe2zkHPyL9RDNGDW28V6AhnpboM_dirtdRfcj47fCiTTRGoOlVejUzjzotPGCjDbkice1_ZHEeRxs_-gLxBnni8A8yiIs/s1200/427721897-7082488585167151-611-9639-7766-1709223154.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRyEPedclJyI3BMMsOdL87vI_MxxOLYfrqdk6kq2-ZTAFR0CgEAXg3c6boP1nwOGn84j2ueJx8ch3irpVnx72r2bIA_cf4LDGZ_8d1jJT7AcpgVJ96KmQDrEgBIMIzdDhNE-cPdxIXyKkCaceybprs1QYrXmOOR9nLIeto3a3_GdUtp68vzlrgryq3pcM/s1200/429676855-7117987318283944-822-5054-9920-1709223154.jpg