គេសង្កេតឃើញថា បន្ទប់ទឹកសាធារណៈភាគច្រើនគ្មានឧបករណ៍សម្រាប់បាញ់ទឹកលាងជម្រះទេនៅពេលប្រើប្រាស់រួច ហើយមនុស្សភាគច្រើនពិតជាឆ្ងល់ និងចង់ដឹងពីមូលហេតុពិតប្រាកដ ។ ពេលទៅលេងនៅតាមហាងទំនើបនានា អ្នកខ្លះបានឃើញបន្ទប់ទឹកសាធារណៈគ្មានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់បែបនេះ ពួកគេសុខចិត្តទ្រាំ ហើយមកប្រើប្រាស់បន្ទប់ទឹកនៅផ្ទះវិញ ។

មនុស្សមួយចំនួននិយាយថា ពួកគេពិបាកប្រើប្រាស់បន្ទប់ទឹកសាធារណៈណាស់ ដោយសារគ្មានឧបករណ៍បាញ់ទឹកលាងជម្រះ ជាពិសេស នៅពេលបត់ជើងធំរួចរាល់ ។ ពួកគេឃើញតែក្រដាសអនាម័យប៉ុណ្ណោះនៅក្នុងបន្ទប់ទឹក ហើយការប្រើប្រាស់ក្រដាសអនាម័យ ពួកគេមានអារម្មណ៍ថាមិនស្អាត និងគ្មានអនាម័យទេ ។ ហេតុនេះ បើទ្រាំបាន ពួកគេសុខចិត្តទ្រាំ និងចូលបន្ទប់ទឹកនៅផ្ទះវិញល្អជាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRnA7Xd24v95gBO3PcjuKA_sVp4MUUcZPRhaqJGZ1QtBGbDU3cAu76QiXfhII_DP2A4aYufBGTYurV9tIpZ2aaLGvyW21BUBd3HygP_nJZmrHANzISpW0tVH0J2x5pkFjD6m-42bZVe10TG41HNeAw7JZjvZOComPd-I-QahpZtZiTrw9pxFU1i0akMug/s1350/c1c0b4c13a4c8aacc1741af2175b7353.jpg

ចំណែកមូលហេតុដែលបន្ទប់ទឹកសាធារណៈគ្មានឧបករណ៍បាញ់ទឹកសម្រាប់លាងជម្រះនៅពេលបន្ទោរបង់រួច ដោយសារតម្លៃក្រដាសអនាម័យដែលគេដាក់ក្នុងបន្ទប់ទឹកសាធារណៈ គឺមានតម្លៃថោកជាង បើធៀបនឹងការចំណាយលើថ្លៃទឹក ។ លើសពីនេះ ការថែទាំ និងសម្អាតបន្ទប់ទឹកសាធារណៈបែបស្ងួត គឺវាមានលក្ខណៈងាយស្រួលជាង និងប្រើប្រាស់បុគ្គលិកតិចសម្រាប់សម្អាតបន្ទប់ទឹក ។

មូលហេតុមួយទៀតដែលបន្ទប់ទឹកសាធារណៈមិនបំពាក់ឧបករណ៍បាញ់ទឹកលាងជម្រះនោះ ដោយសារអ្នកប្រើប្រាស់មួយចំនួនពុំបានគិតពីការលំបាករបស់បុគ្គលិកសម្អាតបន្ទប់ទឹកទេ គឺពួកគេតែងតែប្រើប្រាស់ឧបករណ៍បាញ់ទឹកលាងជើងនៅលើការ៉ូ ។ ហេតុនេះ វាធ្វើឱ្យការ៉ូបន្ទប់ទឹកសាធារណៈកខ្វក់គ្មានថ្ងៃស្ងួត ហើយធ្វើឱ្យសភាពក្នុងបន្ទប់ទឹកមិនគួរឱ្យប្រើប្រាស់ទៀតទេសម្រាប់អ្នកបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRmXpO8UzjTv9SIhIlmoRjU0qsrcgDZfO3LYfMANCmGqAPsLio43_MHuU3H1GZlRox7KzErxkSqqIoO_KyqlJal98vBBaKJ-pUlbU_gGZaFJWJImEDmugVc7S2goSl7GkoVseLzPfUCC89q7Tt8WuMCHEPmq1pmMZlGzE0myk6SVD3o95dF-scHjZ52Jc/s1000/article-diferrent-cultures-of-toilet-using-02-1000-x-562.jpg

ក្រៅពីនេះ វាក៏អាចជួយសន្សំសំចៃថវិកាផ្នែកជួសជុលសម្ភារៈក្នុងបន្ទប់ទឹកផងដែរ ហើយសម្ភារៈក្នុងបន្ទប់ទឹកស្ងួត គឺអាចប្រើប្រាស់បានយូរជាងសម្ភារៈក្នុងបន្ទប់ទឹកសើម ។ ការមិនបំពាក់ឧបករណ៍បាញ់ទឹកនេះ ធ្វើឱ្យគេពុំចាំបាច់មានជាងជួសជុលបន្ទប់ទឹកជាប្រចាំ ឬជាងមានជំនាញមកផ្លាស់ប្តូរសម្ភារៈក្នុងបន្ទប់ទឹកទេ ។

ចំណុចសំខាន់ បើបន្ទប់ទឹកសាធារណៈបំពាក់ឧបករណ៍បាញ់ទឹកសម្រាប់លាងជម្រះ ហើយក្នុង១ថ្ងៃៗ មិនដឹងមានមនុស្សប៉ុន្មាននាក់ទេ ចូលមកប្រើប្រាស់បន្ទប់ទឹកនេះ ។ បើគ្មានការលាងសម្អាតបន្ទប់ទឹកឱ្យស្អាតទេនោះ យើងអាចឆ្លងមេរោគផ្សេងៗដោយសារការប្រើប្រាស់ឧបករណ៍បាញ់ទឹក ៕