Home Blog Page 1187

ប្រទេសចិនប្រើប្រាស់ AI ដើម្បីគ្រប់គ្រងប្រព័ន្ធរថភ្លើងល្បឿនលឿនដ៏ធំបំផុតរបស់ពិភពលោក

0

ប្រទេសចិន៖ ប្រទេសចិន បច្ចុប្បន្នបានប្រើប្រាស់ AI ដើម្បីគ្រប់គ្រងប្រព័ន្ធរថភ្លើងល្បឿនលឿនដ៏ធំបំផុតរបស់ពិភពលោក ដោយសារតែវាមានសមត្ថភាពអាចទស្សន៍ទាយកំហុសបានយ៉ាងត្រឹមត្រូវ ដោយផ្តល់ការប្រកាសមុនពេលមានបញ្ហាកើតឡើងនៅលើផ្លូវរថភ្លើងល្បឿនលឿនដ៏ធំបំផុតនេះ។https://cms.interestingengineering.com/wp-content/uploads/2024/03/Interesting-Engineering_video-1344-x-1080-px-217.jpg

បើយោងតាមសារព័ត៌មានបរទេស ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា មុនពេលចិនចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេរបស់ពិភពលោកកាលពី ១៥ ឆ្នាំមុន បញ្ហាប្រឈមចម្បងដែលអ្នករិះគន់បានព្យាករណ៍នោះគឺការថែទាំ។ ក្រុមអ្នករិះគន់និយាយថា ការថែទាំនឹងក្លាយជាបន្ទុកមួយ ដោយសារប្រព័ន្ធផ្លូវដែកនៅទីបំផុតនឹងចាស់ទៅតាមពេលវេលា ហើយវានឹងបង្កើតបញ្ហាដែលត្រូវដោះស្រាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6LjLb7tq7UM9TI3GEbhZQqfIGvMjbbU2eUNPasEbDg2xsZJV0qmxp_eDmM-GTgeTD_6PVrzn-Z5edVGfAiP_xG5MJGDXceqhTsrUZ_aRNxKZKUN_H33efEA4L4OWf-bi5Hltkjt2feSQKqXoucXlHzOUkw749Gqwrqm2p1uEbSJ5SavRuDj5-cICElnI/s2048/2018-08-30T000000Z_882621681_RC1B80D5D8B0_RTRMADP_3_CHINA-RAILWAY.jpg

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះប្រទេសចិនកំពុងប្រើប្រាស់ AI (Artificial Intelligence) ដើម្បីគ្រប់គ្រងប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿនធំបំផុតរបស់ពិភពលោក ក្នុងប្រតិបត្តិការ និងថែទាំបណ្តាញផ្លូវដែករបស់ខ្លួន។ ប្រព័ន្ធ AI ពិសេសនេះមានសមត្ថភាពទស្សន៍ទាយកំហុសបានត្រឹមត្រូវ និងចេញការព្រមានមុនពេលមានបញ្ហា ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាទាន់ពេលវេលានៃខ្សែរថភ្លើងល្បឿនលឿន។
បណ្តាញផ្លូវដែកល្បឿនលឿន ៤៥,០០០ គីឡូម៉ែត្រនេះគឺជាបណ្តាញផ្លូវដែកល្បឿនលឿនដ៏ធំបំផុតនៅលើផែនដី ហើយត្រូវបានគ្រប់គ្រងដោយប្រព័ន្ធ AI នៅក្នុងទីក្រុងប៉េកាំង។ យោងតាមវិស្វករដែលចូលរួមក្នុងគម្រោងនេះ ប្រព័ន្ធ AI នេះមានភាពត្រឹមត្រូវខ្ពស់ប្រហែល ៨៩% ហើយសម្រេចបាននូវចំណុចសំខាន់ៗមួយចំនួនក្នុងអំឡុងពេលប្រតិបត្តិការរបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwO2SX12brjlRGviQ8PkjpUljanXIzvApkblMClMYBM_PycejiNUi7j9E_9fTsi6mLUcIGqSSyPWEnz0N3Qljn3zYY_wy81OULl6jy9Undo79xcf4VCp8ZT_I4eK02ys5rZTX8CaWLnLEnuNHZzz3P5dXl-EvcYPQk2XmyI4t-sepij143InoIEMiCsJ8/s1024/701c468121554a68b520bbd8b83da591.jpeg

នៅក្នុងការអនុវត្តជាក់ស្តែង ប្រព័ន្ធ AI នេះដំណើរការទិន្នន័យយ៉ាងច្រើនក្នុងពេលវេលាជាក់ស្តែងទូទាំងប្រទេស។ វាក៏មានសមត្ថភាពក្នុងការជូនដំណឹងដល់ក្រុមថែទាំអំពីស្ថានភាពមិនធម្មតាក្នុងរយៈពេល ៤០ នាទីផងដែរ។ ជាមួយនឹង AI ចំនួននៃបញ្ហាផ្លូវតូចដែលលេចឡើងនៅក្នុងផ្លូវរថភ្លើងល្បឿនលឿនដែលកំពុងដំណើរការរបស់ប្រទេសចិនបានថយចុះ ៨០% ក្នុងរយៈពេលមួយឆ្នាំកន្លងមក។
លោក Liu Daoan ដែលជាវិស្វករជាន់ខ្ពស់នៅមជ្ឈមណ្ឌលត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៃសាជីវកម្មផ្លូវដែករដ្ឋចិនបានកត់សម្គាល់ថាប្រព័ន្ធ AI នេះពិតជាដំណើរការបានយ៉ាងល្អ។ លោកបានបន្តទៀតថា « ប្រព័ន្ធ AI នេះនឹងជួយក្រុមក្នុងកាត្រួតពិនិត្យ ក៏ដូចជាជួសជុលឡើងវិញបានលឿនតាមដែលអាចធ្វើទៅបាន »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpmPPgiY8e6fQnLRhISa3nVRnPGF4N9vhPY_pdUfLnMONImbFiM6ivntioyj-f4w8PEQwoAG2uHHnFe9WZTPtcmNz2NLCZO6FcD-BqpycidU9D4j8Qy5kEaQ-ExQOsh20aVSQz66jmYoqJy_FnOJbkfvUtjhqacDH-EEBnMIC5KQpRfnrefzDFn9Cqb4Y/s2048/TRAIN-superJumbo.jpg

គួរបញ្ជាក់ដែរថា ផ្លូវរថភ្លើងល្បឿនលឿនរបស់ប្រទេសចិនគឺជាខ្សែបណ្តាញដែលដំណើរការលឿនបំផុតនៅក្នុងពិភពលោក។ ដោយបច្ចុប្បន្ននេះ វាបម្រើដល់រថភ្លើងដែលដំណើរការក្នុងល្បឿន ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយគ្រោងនឹងបង្កើនវាដល់ល្បឿន ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅឆ្នាំក្រោយ។ រដ្ឋាភិបាលក្រុងប៉េកាំងក៏មានគម្រោងបន្តពង្រីកផ្លូវនេះរហូតដល់វាតភ្ជាប់ទីក្រុងទាំងអស់ដែលមានប្រជាជនជាង ៥០ ម៉ឺននាក់ផងដែរ៕

Jisoo នឹងបរិច្ចាគប្រាក់ទាំងអស់ដែលរកបានពីយូធូបទៅអង្គការសប្បុរសធម៌

0

យោងតាមរបាយការណ៍ផ្តាច់មុខពី Hankook Ilbo ថ្មីៗនេះ Jisoo សមាជិក BLACKPINK បានបរិច្ចាគប្រាក់ចំនេញទាំងអស់ដែលនាងរកបានពីឆាណែលយូធូបរបស់នាង ដល់អង្គការសប្បុរសធម៌ «Save the Children» ដែលនឹងប្រើប្រាស់ប្រាក់នេះដើម្បីបង្កើតព្រៃកោងកាងនៅតំបន់ Ca Mau ប្រទេសវៀតណាម។ បច្ចុប្បន្ននេះឆាណែលយូធូបផ្ទាល់ខ្លួនរបស់ Jisoo មានអ្នក Subscribe ជិត៥លាននាក់ (៤.៩៩លាន) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1oCNY_01jLyyHt-2AhUSd6hDHGCmfsG0Cf9MiZ9GW9f8rGpWwrkIy0L2_kzCHZ44FIbTJc79ZYC4OLLq8vTy81u0cmnxcZDXfkis7aj_dDIKqgzi6BhhN5bJJX3rCuDKPjZN2vhIBebT9FXlLgtyW5z4UrITKdaqn8wYJWh-KJRPF-36WnkpN_PYPzRQ/s2048/image_2024-03-12_16-55-21.png

Jisoo បានបើកឆាណែលយូធូបរបស់នាងក្នុងខែមករា ឆ្នាំ២០២៣ ខណៈកាលពីមុនតារាស្រីរូបនេះក៏បានបង្ហាញពីចេតនារបស់នាងក្នុងការបរិច្ចាគប្រាក់ដែលរកបានពីយូធូបរបស់នាង ដោយចែករំលែកថា ប្រាក់នឹងត្រូវបរិច្ចាគទៅកាន់កន្លែងដែលត្រូវការវាច្រើនជាងនាង។ ថ្មីៗនេះ Jisoo ក៏បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមានឈ្មោះថា BLISSOO សម្រាប់សកម្មភាពផ្ទាល់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoBqoEMWXY-tbeIHRS1eY-Q5MAWVEJIVH8-_TflAvst6HMH9Kz23BQiiF8Ahrbyr8C780nxkgpXoY53KqWkXUJ5jmwvuKQVweoaEoMLjcvJl_sgQT_Gv6L9rTXQWJmLC1XZYl0xmBDvl6pNUw52dNhNO7i52a5HXRQNNXC03RpsNiNM9mKUg6_Z15hjHo/s975/image_2024-03-12_16-55-19.png

សមាជិក BLACKPINK រូបនេះកំពុងមាញឹកយ៉ាងខ្លាំងនៅក្នុងអាជីពសិល្បៈទៅលើសកម្មភាពផ្ទាល់ខ្លួនដូចជាចូលរួមកម្មវិធី Fashion ថតរឿងថ្មីដែលមានតារាល្បីៗជាច្រើនដូចជា Lee Min Ho និង Ahn Hyo Seop ជាដើម។ ក្រៅពីនេះ តារាស្រីវ័យ២៨ឆ្នាំរូបនេះ បានផ្សព្វផ្សាយផលិតផលជាច្រើនទៀតក្នុងនាមជាទូតសុឆន្ទៈ។ Jisoo ធ្លាប់គ្រងតំណែងជាតួឯកស្រីក្នុងរឿងភាគទូរទស្សន៍មានចំណងជើងថា «Snowdrop» ដោយសហការជាមួយតារាសម្ដែង Jung Hae In ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwNaqygwQaSlrQzmbFrgUlgvtTCOFT_k63eTFqrQt_8vV4mIyrPPmCLy5H3WPbghuv97exwmwzxi7C8hTww1YU2zx1l0Q2KBM0BpPFbhvhB1E9D8KsGrKaTnA2gLZIWu-s9gSM-fYfXDAwkXxgHTo7Wgh__v-nwXi52eJEOnn4ktKbt3JeNWwngdUW9QM/s1033/image_2024-03-12_16-55-18%20(2).png

ចាំអ៊ុតមើលទាំងអស់គ្នាលើកនេះអាចនឹងជោគជ័យ! យន្តអវកាសរបស់ Elon Musk គ្រោងនឹងបាញ់បង្ហោះទៅឋានព្រះចន្ទជាលើកទី៣ នៅថ្ងៃទី១៤ មីនាស្អែកនេះ

0

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយន្តអវកាស SpaceX របស់លោក Elon Musk បានចេញសេចក្តីប្រកាសតាមរយៈបណ្តាញសង្គម X ថា យន្តអវកាស Starship របស់ខ្លួន ដែលជារ៉ុក្កែតដ៏ធំសម្បើមនិងមានឥទ្ធិពលបំផុតមិនធ្លាប់មាន គ្រោងនឹងបាញ់បង្ហោះម្តងទៀត នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ1ML433SbmgSWPlaQntxTgxyT19_xczhxU5B_3a5i7RHYEYRJqNlvMjnCYImLv4uGB2p-hE6KREH6BQWPCjPwU0ta3rTZ6z4ASMXiCsveZfHMC6i-wc975fp9ehZ2mTaNDbERoyHZOHY9wU9lUOdeot7loXQWCMUWitWlyFowEJZ_It3IavzZyuwR_qQ/s1500/GettyImages-1258889149-1f50bb87f9d54dca87813923f12ac94b.jpg

ក្តីស្រម៉ៃរបស់លោក Elon Musk គឺចង់រុករកឋានព្រះច័ន្ទនិងភពព្រះអង្គារ ដែលនឹងជួយជម្លៀសមនុស្សទៅរស់នៅទីនោះប្រកបដោយភាពជោគជ័យ ដោយបច្ចុប្បន្ន ក្រុមហ៊ុន SpaceX របស់លោកបាននឹងកំពុងព្យាយាមយ៉ាងពេញទំហឹងក្នុងការអភិវឌ្ឍយាន្តអវកាស Starship ខ្លួនឲ្យមានឥទ្ធិពលបំផុត។ ទោះជាយ៉ាងណា នេះគឺជាការបាញ់បង្ហោះគ្រាប់រ៉ុកែត Starship ជាលើកទី៣ហើយដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនានេះ ខណៈដែលការបង្ហោះ២ដងលើកមុនគឺកាលពីខែមេសា និងវិច្ឆិកា ឆ្នាំ២០២៣ ហើយក៏ទទួលបាននូវការបរាជ័យទាំង២លើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU8UEBqbKMsqCmVOCARtAtN6P18a4aJvO0dRIokTzlOcJgVIvBHrkCcNJOG7k3MRKCoCqWERZ79nFOrc5C3KVhRBKBAxkaXdpwbwnmEzyfLRbkC07OoUUY1JIcKyYfrHznKvFVQQEYV7aeE28RXPFSzBBgi23fLPLaamC4Fc1ft3ZEHldcloi0kz7GO9U/s1100/photo_2024-03-13_11-24-35.jpg

ក្រុមហ៊ុន SpaceX បញ្ជាក់ថាការបាញ់បង្ហោះយាន្តអវកាសខ្លួនលើកនេះ នឹងធ្វើឡើងពី Starbase ក្នុងទីក្រុង Boca Chica រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដែលនឹងមានការបន្តផ្សាយផ្ទាល់នៅលើគេហទំព័រក្រុមហ៊ុន SpaceX លើបណ្តាញសង្គម X។ ប៉ុន្តែទោះជាយ៉ាងណា ទាំងនេះគ្រាន់តែជាផែនការ អាចនឹងមានការផ្លាស់ប្តូរតាមសា្ថនភាពជាក់ស្តែង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUf7GX61g4ZbWlhJu2PuvbueuiGrw65YCx5BrlrHfnj3cRFasn4Y-QdtgzBrCDSi2XX-y-eJ26UIw25okrzxHe8WfET3c5GBTj2pbR-DwcSnj-Axqozf1hcbin61ETMaJ6gkIrrk9Oc2d0oj_6cZ9fUpK1TCV2LovBWDH0TIYP5vpMRmqma3I7S6BxqHQ/s887/bfr-2018-spaceship-and-booster-sep-spacex-crop-1541704939.jpg

ជប៉ុនប្រកាសកុំឱ្យពលរដ្ឋប៉ះពាល់ឆ្មាដែលវង្វេងតាមផ្លូវ

0

ជប៉ុន៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ថា អាជ្ញាធរនៅទីក្រុង Fukuyama ខេត្តហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនបានចេញសេចក្តីប្រកាសដល់ពលរដ្ឋកុំឱ្យចូលទៅជិត ឬប៉ះពាល់ឆ្មាដែលវង្វេងតាមផ្លូវ ព្រោះមានឆ្មាមួយក្បាលបានធ្លាក់ចូលទៅក្នុងធុងគីមី នៅខាងក្នុងរោងចក្រ Nomura ដែលជាសារធាតុគីមីពុលគ្រោះថ្នាក់ខ្លាំងដល់ជីវិតមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4BtQllQ1XFzfl3menoPluUzIhHiJP1tnHhTBaFY9bgK2wZEA0eLkryhyphenhyphenTS8j6qRh9k4UgMwTMopj-Rf-P2voThqcyVYxXg3br88YdQp9Tgkesa_bsantVdkxfsy15q1ACJ0gPBZIKDX0PevBtT84U5ASe19CCyoeqxp_gr_8IzCy7ASUwhRQxWZC2WQ0/s1500/Blonde-and-white-stray-feral-cat-in-Park-Japan-1.jpg

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកម្មកររោងចក្រមួយបានរកឃើញក្រដាសពណ៌លឿងចេញពីកុងតឺន័រ។ បន្ទាប់មកពួកគេក៏បានពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ហើយឃើញថាឆ្មាកំពុងព្យាយាមរត់ចេញពីធុងគីមី ដោយបន្សល់ទុកនូវស្នាមក្រយ៉ៅដៃ។ ភ្លាមនោះមន្ត្រីនៅក្នុងទីក្រុង Fukuyama ក៏បានស្នើឱ្យសាធារណជននៅឱ្យឆ្ងាយពីសត្វនេះ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់មនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1-LUUNHxXa6Z3Arh7bM1dWePZIi9kcS-szeE4hJTHEpj3sry-uWIEmMUA2Ph3xGhyXIh1TddPIOXj-oEgW_RM46xjIYfE-tkhBDS3i3a0DW7x5AsluysmFC0qyM7BUZsII-1bmDR7iXagxRvEuqvWsDjAGsBwo5LstfuD5SKOCf6qpyKGxFpbVZuwA1Q/s960/f74ad090-f821-4d9b-a04c-fc39bdccdd10.jpg

បើយោងតាមគេហទំព័រព័ត៌មាន Asahi ក៏បានឱ្យដឹងទៀតថា ធុងគីមីដែលឆ្មាបានប៉ះពាល់នោះ គឺមានសារធាតុក្រូមីញ៉ូម hexavalent ដែលជាសារធាតុគីមីពុលខ្លាំងនិងមានអាស៊ីតខ្ពស់ ដែលអាចបង្កជាជំងឺមហារីកយ៉ាងឆាប់រហ័ស ក៏ដូចជាបណ្តាលឱ្យរលាកស្បែក ពិការភ្នែក និងបញ្ហាផ្លូវដង្ហើមផងដែរ។ ហេតុនេះហើយ ក្រុមបរិស្ថាននៃទីក្រុង Fukuyama ក៏បានព្រមានសាធារណជនកុំឱ្យប៉ះឆ្មាវង្វេងតាមផ្លូវ ឬកុំប៉ះឆ្មាណាដែលមានរូបរាងមិនធម្មតាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAfLIh8pwIyBiiwIlyo4rAIsj4CmPgCggVOSFr9lausddRyz1MHpS_WrE9lXcmS7gYqr6nvICrso1p6Z8InYaRhVEJ-Q3BKrz5E-rw2BD7PrHa7wEYUABweKLHtqt3DDeQYGSef8HXryqyLm2By-WB6NzhOMltsVuX1khA4GiMpjke8eMUckjv1U5Mr3A/s976/_132900345_cat1.jpg

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញបាននិយាយថា សត្វនេះទំនងអាចនឹងបាត់បង់ជីវិត ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់នេះ។ ក្រុមហ៊ុនដែលជាម្ចាស់រោងចក្របាននិយាយថា ធុងនេះត្រូវបានគ្របជិតជាធម្មតា ប៉ុន្តែនៅថ្ងៃកើតហេតុ ផ្នែកនោះក៏ត្រូវបានគេរាយការណ៍ថាបានក្រឡាប់។ អ្នកនាំពាក្យក្រុមហ៊ុនបានបញ្ជាក់ដូច្នេះថា “ឧបទ្ទវហេតុនេះបានដាស់តឿនយើងឱ្យមានវិធានការណ៍ដើម្បីការពារសត្វតូចៗដូចជាឆ្មាពីការលួចចូល ដែលជាអ្វីដែលយើងមិនធ្លាប់គិតពីមុនមក”។ បច្ចុប្បន្នមន្ត្រីបាននិយាយថា រហូតមកដល់ថ្ងៃពុធនេះមិនទាន់មានរបាយការណ៍ឃើញឆ្មាមួយក្បាលនេះទេ៕

ដំណឹងល្អសម្រាប់ហ្វីលីពីន! អាមេរិកត្រៀមវិនិយោគក្នុងវិស័យសំខាន់ៗនៅហ្វីលីពីន

0

ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សហរដ្ឋអាមេរិកប្រកាសថា ត្រៀមវិនិយោគនៅប្រទេសហ្វីលីពីន ស្មើទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក ក្នុងវិស័យសំខាន់ៗ ដូចជា ៖ ថាមពលពន្លឺព្រះអាទិត្យ, រថយន្តអគ្គិសនី និងការផ្លាស់ប្តូរឈានទៅរកឌីជីថល ។

សារព័ត៌មានរ៉យទ័ររាយការណ៍ថា មន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានលើកឡើងក្នុងអំឡុងពេលធ្វើដំណើរមកកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ជាផ្លូវការថា ក្រុមហ៊ុនរបស់អាមេរិកត្រៀមវិនិយោគនៅហ្វីលីពីន ស្មើទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក ។ ក្រុមហ៊ុនអាមេរិកចាប់អារម្មណ៍វិនិយោគលើផ្នែកថាមពលពន្លឺព្រះអាទិត្យ, រថយន្តអគ្គិសនី និងការផ្លាស់ប្តូរឈានទៅរកឌីជីថល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkjbknb_5cFBmeiePw5FB6JwDResJCeND6JghkMJMegmb58F8OFIm4Lx0vhRteJh_mlCbPnbdCzPMUFonJaGVFBP5iKWdzIHmT5Pa6CM4b5DVfA-C7Isut6aPFSDGPcz9De8VYng9aDX7v5V-VqxAe2_Ee-uyGyBNAny_fYZ4GdDqYx2Kzf1uRl4P23lA/s1000/shutterstock_1641204217-1.jpg

អ្នកនាង Remondo ជាមន្ត្រីតំណាងលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានធ្វើដំណើរមកកាន់ទីក្រុងម៉ានីល និងអនុវត្តបេសកកម្មវិនិយោគរយៈពេល២ថ្ងៃ ព្រមជាមួយគណៈប្រតិភូសុទ្ធតែជាមន្ត្រីជាន់ខ្ពស់មកពីក្រុមហ៊ុននានា ដូចជា ៖ ក្រុមហ៊ុន GreenFire Energy, Google Asia Pacific, Visa, United Airlines និង KKR ។ ក្រុមហ៊ុនអាមេរិកទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យផ្សេងៗនៅប្រទេសហ្វីលីពីន រួមទាំងហេដ្ឋារចនាសម្ព័ន្ធ, ថាមពលស្អាត, រ៉ែ, កសិកម្ម និងការច្នៃប្រឌិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZkRxeCcGVPo6w6xKpx2t-s1aWHf4203DbamDl_dn1sPPL451ZxLIqTbs45xrzdTTtwpdX-QExEncxoRwMLwdVGXNH4Kc2tVgqbGuHQeUaxbJXwtubwR-FcVe5ggCcYJIaOSnNfxuJr48Zhii3gNgNvkmyJA1txZAbKaWTtaGGvt4IB2ilpEOgsD9cNLU/s800/Philippines-ev.jpeg

អ្នកនាង Remondo បាននិយាយទៅកាន់មន្ត្រីហ្វីលីពីនថា ៖ «សម្ព័ន្ធមិត្តរវាងប្រទេសហ្វីលីពីនជាមួយអាមេរិក គឺមានភាពរឹងមាំអស់រយៈពេល៧២ឆ្នាំហើយ ។ ប្រទេសយើងទាំងពីរនៅតែជាមិត្តល្អនឹងគ្នាយ៉ាងរឹងមាំ និងជាដៃគូក្នុងភាពចម្រុងចម្រើនផងដែរ» ។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន និងអាមេរិក គឺជាសម្ព័ន្ធមិត្តនឹងគ្នានៅក្រោមសន្ធិសញ្ញាការពារជាតិ ដែលមានរយៈពេលរហូតដល់៧៣ឆ្នាំ ។ បច្ចុប្បន្ន ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានព្យាយាមពង្រឹងទំនាក់ទំនងជាមួយអាមេរិកឱ្យកាន់តែស៊ីជម្រៅថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច បន្ថែមពីលើកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn2gqof6xm7Hc1h5voUqGI1f9Pg2_nGH9yuVEVCxc9aXSUgrfmG9QjbiSwtu7M0Ou76bwUUZsI4sSNbch2FAKGQOzt4dNhGpog5ZY8jqqIXQyfK1eEAT0y1t3qVa0vaH6FKKXj096f1tbtlKiwiaxYQ7CaLlHTnT_LHKdN8KedNZe36A2FCuZpaWpDdz4/s7775/107233166-1682840296974-gettyimages-1243425387-AFP_32JW7N7.jpeg

រថយន្ត ១០ ម៉ូដែលនេះត្រូវបានគេលួ..ចច្រើនបំផុតនៅក្នុងប្រទេសជប៉ុន

0

ជប៉ុន៖ កាលពីពេលថ្មីៗនេះ យោងតាមក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក Toyota/Lexus បានឱ្យដឹងថា បច្ចុប្បន្នម៉ូដែល Land Cruiser មានចំនួន ៩/១០ នៃរថយន្តដែលត្រូវបានគេលួ.ចច្រើនបំផុតក្នុងឆ្នាំ ២០២៣ ដោយរថយន្តនេះនាំមុខគេ ៣ ឆ្នាំជាប់ៗគ្នា។ ខណៈនៅសហរដ្ឋអាមេរិក ចោ.រមានគោលដៅទៅលើរថយន្តភីកអាប់ធំៗដូចជារថយន្តកូរ៉េ ( Hyundai , និង Kia ) ចំណែកនៅចក្រភពអង់គ្លេសវិញ ពួកគេឈ្លក់វង្វេងនឹងរថយន្ត Range Rover ដូច្នេះស្ថានភាពនៃការលួ.ចតាមបណ្តាប្រទេសនីមួយៗគឺខុសគ្នា។

ទោះជាយ៉ាងណា នៅក្នុងទឹកដីនៃព្រះអាទិត្យរះ Toyota និង Lexus គឺជាឈ្មោះដែលចោ.រចាប់អារម្មណ៍ជាងគេបំផុត។ ក្រុមហ៊ុននេះកាន់កាប់ ៩ ក្នុងចំណោម ១០ មុខតំណែងក្នុងបញ្ជីរថយន្តទាំង ១០ ដែលត្រូវបានគេលួ.ចច្រើនបំផុតនៅក្នុងប្រទេសជប៉ុនឆ្នាំ ២០២៣ នេះបើយោងតាម Response ដែលជាគេហទំព័រព័ត៌មានរបស់ប្រទេសនេះ។ ដូច្នេះរថយន្តទាំង ១០ នោះរួមមាន៖

១. Toyota Land Cruiser មានចំនួនករណីលួ.ចប្រមាណ ៣៨៣ គ្រឿងhttps://s1.cdn.autoevolution.com/images/news/2022-toyota-land-cruiser-300-boasts-four-year-waiting-list-in-japan-179661_1.jpg
២. Toyota Alphard មានចំនួនករណីលួ.ចប្រមាណ ៣៦៤ គ្រឿងhttps://sbimotor.com/uploads/car/images/39626/5506051_carP_l_1_jpg20220513-1517-1lr76kw.jpg
៣. Toyota Prius មានចំនួនករណីលួ.ចប្រមាណ ៣០៧ គ្រឿងhttps://global.toyota/pages/news/images/2022/11/16/1345/002.jpg
៤. Lexus LX មានចំនួនករណីលួ.ចប្រមាណ ១២០ គ្រឿងhttps://www.stcjapan.net/img/products/8Kv0wN1z6Gy7jbxkVEg947jYduq35PdLlBj4TK0MDtvC.jpg
៥. Toyota Hiace មានចំនួនករណីលួ.ចប្រមាណ ៦០ គ្រឿងhttps://japan-land-service.com/wp-content/uploads/2018/10/c119a81ccd5a834b39308be6aaefc95f-1.jpg
៦. Toyota Crown មានចំនួនករណីលួ.ចប្រមាណ ៥៣ គ្រឿងhttps://hips.hearstapps.com/hmg-prod/images/toyota-crown-sedan-japan-front-three-quarters-654bc6649cc91.jpg?crop=0.677xw:0.603xh;0.276xw,0.321xh&resize=1200:*
៧. Toyota Vellfire មានចំនួនករណីលួ.ចប្រមាណ ៤៣ គ្រឿងhttps://images.drive.com.au/driveau/image/upload/c_fill,f_auto,g_auto,h_1080,q_auto:eco,w_1920/v1/cms/uploads/zyunlejl8djiclnnbaif
៨. Lexus RX មានចំនួនករណីលួ.ចប្រមាណ ៤២ គ្រឿងhttps://senda.us/autocraft/avisnew/images/veh_images/16189847590WhatsApp%20Image%202021-04-21%20at%202.55.17%20PM%20(1).jpeg
៩. Toyota Harrier មានចំនួនករណីលួ.ចប្រមាណ ៣៧ គ្រឿងhttps://upload.wikimedia.org/wikipedia/commons/d/dc/TOYOTA_HARRIER_%28XU80%29_China_%283%29_%28cropped%29.jpg
១០. Mercedes មានចំនួនករណីលួ.ចប្រមាណ ៣៧ គ្រឿង។https://news.dupontregistry.com/wp-content/uploads/2023/09/Mick-Schumacher-main.jpg

គួរបញ្ជាក់ដែរថា នៅក្នុងបញ្ជីនៃរថយន្តចំនួន ១០ ដែលត្រូវបានគេលួ.ចច្រើនបំផុតត្រូវបានចងក្រងដោយសមាគមធានារ៉ាប់រងទូទៅរបស់ប្រទេសជប៉ុន ដែលជាផ្នែកមួយនៃការស្ទង់មតិស្តីពីការលួ.ចរថយន្តនៅក្នុងទឹកដីនៃព្រះអាទិត្យរះនេះ។ ដូច្នេះម៉ូដែលរថយន្តកំពូលទាំង ១០ មានចំនួន ៥៥.៧% នៃការលួចសរុប។ ហើយពេលវេលានៃឧប្បត្តិហេតុដែលបានកើតឡើងញឹកញាប់បំផុតនោះ គឺពីយប់ដល់ព្រឹក (ប្រហែលម៉ោង ១០ យប់ដល់ម៉ោង ៩ ព្រឹក) ដែលមាន ៥៨.៤% ដោយអត្រាក្នុងអំឡុងពេលនេះបានកើនឡើង ១.៣% បើប្រៀបធៀបទៅនឹងឆ្នាំមុន៕

វិនិយោគិនស្ទាក់ស្ទើរមកវិនិយោគនៅវៀតណាមព្រោះមូលហេតុនេះ

0

ប្រទេសវៀតណាម ៖ បើតាមរបាយការណ៍របស់ HSBC Vietnam បញ្ជាក់ថា មានកត្តាជាច្រើនដែលធ្វើឱ្យវិនិយោគិនបរទេសស្ទាក់ស្ទើរក្នុងការសម្រេចចិត្តមកវិនិយោគនៅប្រទេសវៀតណាម ដូចជា ៖ ផលិតភាពការងារទាប, ប្រសិទ្ធភាពនៃការដឹកជញ្ជូនមិនល្អ និងគោលនយោបាយមិនប្រាកដប្រជា ។ ហេតុនេះ ធ្វើឱ្យវៀតណាមដើរតាមក្រោយប្រទេសផ្សេងៗនៅតំបន់អាស៊ីអាគ្នេយ៍ ផ្នែកផលិតភាពការងារ ។https://images.wsj.net/im-394566?width=1280&size=1.33333333

លោក Tim Evans នាយកប្រតិបត្តិរបស់ HSBC Vietnam លើកឡើងថា ប្រទេសវៀតណាមបានដើរតាមក្រោយប្រទេសផ្សេងៗនៅតំបន់អាស៊ីអាគ្នេយ៍ ផ្នែកផលិតភាពការងារ ។ ជាក់ស្តែង លទ្ធផលផលិតក្នុង១ម៉ោងធ្វើការ គឺទាបជាង៩ឯកតា បើធៀបនឹង១០ឯកតា ទៅ២៦ឯកតា របស់ប្រទេសផ្សេងៗក្នុងតំបន់ ។ ហេតុនេះ វាជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗដែលវិនិយោគិនបរទេសមើលឃើញថា ការទទួលបានកម្លាំងពលកម្មមានគុណភាពខ្ពស់នៅវៀតណាមជារឿងពិបាក ។

កត្តាមួយទៀត គឺប្រសិទ្ធភាពនៃការដឹកជញ្ជូនរបស់វៀតណាមដើរតាមពីក្រោយប្រទេសចិន, ម៉ាឡេស៊ី និងថៃ ដោយសារវៀតណាមមានបញ្ហាទាក់ទងនឹងសមត្ថភាពដឹកជញ្ជូន, ពេលវេលាដឹកជញ្ជូន និងការត្រួតពិនិត្យការងារដឹកជញ្ជូន ។ បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់វៀតណាមពុំទាន់ស្របតាមស្តង់ដារសកលទេ ដោយការដឹកជញ្ជូននៅតាមផ្លូវមានសមាមាត្រស្មើត្រឹមតែ៣ភាគ៤ នៃការដឹកជញ្ជូនសរុប បើទោះជាមានតម្រូវការដឹកជញ្ជូនតាមសមុទ្រ និងកំពង់ផែកម្រិតខ្ពស់ក្តី ។https://www.usnews.com/object/image/00000151-846f-d104-a7f5-aeef5c360000/bc16-vietnam-editorial.jpg?update-time=1551217555734&size=superhero-medium

ក្រៅពីនេះ ការអនុវត្តតាមច្បាប់ និងគោលនយោបាយផ្សេងៗរបស់វៀតណាមនៅតែជាបញ្ហាប្រឈម ។ បើតាមការស្ទង់មតិចុងក្រោយរបស់ HSBC Global Connections បង្ហាញថា ការអភិវឌ្ឍបទប្បញ្ញត្តិជាឧបសគ្គ១ ក្នុងចំណោមឧបសគ្គចំនួន២ ដំបូងគេសម្រាប់ក្រុមហ៊ុនបរទេសដែលចូលមកប្រកបអាជីវកម្មនៅវៀតណាម ។ ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនបរទេស៣០% បានលើកឡើងពីឧបសគ្គក្នុងការសម្របខ្លួនឱ្យស្របតាមបទប្បញ្ញតិ្ត និងគោលនយោបាយផ្សេងៗដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។

លោក Tim Evans នាយកប្រតិបត្តិរបស់ HSBC Vietnam បន្តថា ក្របខ័ណ្ឌបទប្បញ្ញត្តិមានស្ថិរភាព និងងាយស្រួលយល់ នឹងក្លាយជាជំហានវិជ្ជមានដើម្បីទាក់ទាញវិនិយោគិនថ្មីៗឱ្យចូលមកវិនិយោគនៅវៀតណាម ខណៈខ្សែសង្វាក់ផ្គត់ផ្គង់បង្ហាញយ៉ាងច្បាស់ថា កំពុងផ្លាស់ប្តូរពីចិនទៅកាន់ប្រទេសផ្សេងៗនៅតំបន់អាស៊ី ។ ហេតុនេះ វៀតណាម និងឥណ្ឌា គឺជាប្រទេសគោលដៅដែលគួរឱ្យចាប់អារម្មណ៍សម្រាប់វិនិយោគិន ។

ក្រៅពីនេះ ការស្ទង់មតិរបស់ EuroCham ក៏បានបញ្ជាក់ដែរថា បណ្តាក្រុមហ៊ុនអឺរ៉ុបដែលប្រកបអាជីវកម្មនៅប្រទេសចិន នៅតែបន្តពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រខ្សែសង្វាក់ផ្គត់ផ្គង់ជាបន្តបន្ទាប់ ។ រីឯនៅតំបន់អាស៊ាន ត្រូវបានគេជ្រើសរើសឱ្យក្លាយជាតំបន់គោលដៅដំបូងគេសម្រាប់ការផ្លាស់ប្តូរទីតាំងវិនិយោគទាំងនេះ ហើយវៀតណាម គឺជាគោលដៅវិនិយោគចម្បងក្នុងតំបន់ ៕https://vnis.edu.vn/wp-content/uploads/2023/07/vietnam0.jpeg

ឆ្កែ ឈ្មោះ Messi បង្ហាញខ្លួនក្នុងកម្មវិធីអូស្ការទទួលបានកិត្តិយសមិនចាញ់មនុស្សនិងទាញការចាប់អារម្មណ៍យ៉ាងខ្លាំង

0

ក្នុងព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមីនា ម៉ោងនៅកម្ពុជា សត្វឆ្កែឈ្មោះ Messi បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញអ៊ីនធឺណិតនៅពេលបង្ហាញខ្លួនជាមួយក្រុមការងារភាពយន្តរឿង Anatomy of a Fall។ ទោះបីជា Messi ជាសត្វចិញ្ចឹមក្តីប៉ុន្តែជាសត្វទទួលបានកិត្តិយសមិនចាញ់មនុស្សឡើយដោយមានកៅអីអង្គុយដូចជាតារាសម្តែងឯងទៀត។

ពិធីករ Jimmy បានណែនាំ Messi ក្នុងកម្មវិធីបើកឆាក ហើយនិយាយបែបកំប្លែងថា «ទោះបីជាវាជាឆ្កែក៏ដោយ Messi បានទទួលរង្វាន់ជាតួឯកប្រចាំឆ្នាំក្នុងរឿង Anatomy of a Fall » ។ មុនពេលបង្ហាញខ្លួនគេហទំព័រ Vanity Fair បានឱ្យដឹងថា Messi ទំនងជាមិនបង្ហាញខ្លួនទេ។ ទោះយ៉ាងណាកម្មវិធីមកដល់សត្វឆ្កែនេះក៏បានមកចូលរួមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlrGSoyqhHrkraTXiWjoDol7z-YgsXrpfW9a7RObQ5ch55y6kLVsnOjwsetM6ciZdYLfHwUMadNyUZV-5ve9-QFY3IS5VDsLsrrOvWJQUYhljwoieqVAnfwQ3QGjwZ3kUI-g9brb2sTok2BKfQJWXuGKWiZIPYSSHkTwjiVaRsRDwC7yQ3E6_jF7fgzz0/s1350/image_2024-03-12_13-44-21.png

ក្នុងព្រឹត្តិការណ៍រយៈពេលបួនម៉ោង Messi អង្គុយត្រង់ មិនព្រឺសម្បុរ ឬបង្កបញ្ហានោះទេ។ អ្នកយកព័ត៌មានក៏ថតបានពេលដែលឆ្កែមើលមកត្រង់កាមេរ៉ាផងដែរ ជាហេតុធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនចាប់អារម្មណ៍ទៅលើសត្វចិញ្ចឹមមួយនេះ។

កាលពីមុន Messi បានចូលរួមពិធីទទួលជ័យលាភីសម្រាប់បេក្ខភាព Oscar កាលពីខែកុម្ភៈ។ Laura Martin ដែលជាម្ចាស់ និងជាគ្រូបង្វឹករបស់ Messi បានប្រាប់ Hollywood Reporter ថាឆ្កែបានប្រលែងលេងជាមួយ Billie Eilish ប្រហែល ១០ នាទី។ ពេលចេញទៅក្រៅតាមផ្លូវ Messi បានដើរទៅរកតារាសម្តែង Bradley Cooper ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyosU2P-ZnkOBea4enKJicwTDQ-qcP7mt3Y2Cdm0WUMmZ6McSJIwwzEh4-lfO94lQLivxFN38vux0pjoC2hVsH4MpvAdvLUWg1dE_ZvoA6Zy0wXEsLzwe7xAeSHadl5hxfPhOuYndDMKPoZTN35zS6p40A66KhvoBuyEl1T4G8fbfUFvzGxGkgAq3yJDQ/s1073/image_2024-03-12_13-44-18%20(2).png

គួរបញ្ជាក់ថា Messi មានអាយុ៧ឆ្នាំបានបង្ហាញខ្លួននៅក្នុងភាពយន្ត «Anatomy of a Fall» ដែលជារឿងនិយាយអំពីស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់ប្តីរបស់នាង ហើយមានសាក្សីតែម្នាក់គត់គឺកូនប្រុសពិការភ្នែករបស់នាង និងឆ្កែរបស់ពួកគេ។ ភាពយន្តនេះត្រូវបានតែងតាំងសម្រាប់ពានរង្វាន់អូស្ការចំនួន ៥ ដោយឈ្នះពានរង្វាន់ភាពយន្តដើមល្អបំផុត(Best Original Screenplay)។ អ្នកដឹកនាំរឿងបាននិយាយថា Messi គឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃខ្សែភាពយន្តនេះ។ ក្នុងឈុតខ្លះឆ្កែគឺជាតួអង្គដូចអ្នកដទៃទៀត ហើយវាពិតជាសំខាន់ណាស់សម្រាប់ភាពយន្តនេះ៕https://media.vanityfair.com/photos/65ec98b8860402a30e869d58/3:2/w_6000,h_4000,c_limit/2012369418

 

មកកម្ពុជា៣ថ្ងៃ បវរកញ្ញាចក្រវាលឡាវ២០២២ ជាប់ចិត្តខ្លាំងនិងអួតពេញៗមាត់ពីកម្ពុជាបែបនេះ

0

បវរកញ្ញាចក្រវាលឡាវ២០២២ កញ្ញា Payengxa Lor បានមកប្រទេសកម្ពុជាចំនួន៣ថ្ងៃពីថ្ងៃទី៦ដល់ថ្ងៃទី៨ មីនាដោយបានចូលរួមកម្មវិធីចំនួនពីរ។ រយៈពេល៣ថ្ងៃនៅលើទឹកដីកម្ពុជាបវរកញ្ញាឡាវរូបនេះបានពោលសរសើរពីកម្ពុជាមិនដាច់ពីមាត់ ការទទួលស្វាគមន៍ភ្ញៀវ បានល្អ កន្លែងដើរលេងស្អាតៗច្រើន អាហារសម្រន់ឆ្ងាញ់ៗ ប្រជាជនក៏មានស្នាមញញឹមដ៏រួសរាយរាក់ទាក់ចេញពីបេះដូង។ Miss Universe Laos រូបនេះថាវាជាបទពិសោធន៍មួយដែលនាងមិនអាចបំភ្លេចបាន ហើយនាងប្រាកដជានឹងត្រលប់មកលេងកម្ពុជាម្តងទៀត។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/432214633_2116288032078104_8682448956814836966_n.jpg?_nc_cat=101&ccb=1-7&_nc_sid=5f2048&_nc_ohc=smAW1FQi0nQAX_hNUj9&_nc_ht=scontent.fpnh1-2.fna&oh=00_AfD_mHeuFP25HWN-pPCtARP70gO4239v2xMapGZpgb_P0w&oe=65F62ADF

កញ្ញា Payengxa Lor ជាបវរកញ្ញាចក្រវាលឡាវឆ្នាំ២០២២ និងជាTOP16 Miss Universe បានមកចូលរួមកម្មវិធីចំនួន២នៅលើទឹកដីកម្ពុជារួមមានកម្មវិធី «ទិវាវប្បធម៌ជាតិកម្ពុជាលើកទី២៦» ដែលមាននាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញធ្វើជាអធិបតីនៅក្នុងកម្មវិធី។ កម្មវិធីមួយទៀតដែល Payengxa Lor បានចូលរួមគឺការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នៅឯសមាគមអ្នកនិពន្ធខ្មែរ។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/432215646_2116120102094897_9035344956994819632_n.jpg?_nc_cat=108&ccb=1-7&_nc_sid=5f2048&_nc_ohc=Wd8YpB_pa-EAX9Z-Uih&_nc_ht=scontent.fpnh1-2.fna&oh=00_AfAZDKO9-35uSnWPej_NqJ9xGYb6Sh6OpQWGKssLnGVJrQ&oe=65F54EDD

ទន្ទឹមនឹងបានចូលរួមកម្មវិធីពីរខាងលើនេះ Payengxa Lor បានដើរកម្សាន្តកន្លែងពេញនិយមនៅក្នុងរាជធានីភ្នំពេញដូចជាផ្សារថ្មី ព្រះបរមរាជវាំង រមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ពោរពេញដោយភាពសប្បាយរីករាយ ព្រមទាំងបានផ្តិតរូបភាពជាមួយ វិមានឯករាជ្យ និង ព្រះបរមរូបព្រះបរមរតនកោដ្ឋ យ៉ាងស្រស់ស្អាតទៀតផង។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/431607617_2115694792137428_6389178981181181490_n.jpg?_nc_cat=101&ccb=1-7&_nc_sid=5f2048&_nc_ohc=zd9xPQcHng4AX9UCxxm&_nc_ht=scontent.fpnh1-2.fna&oh=00_AfCJPbcgAI8Q4PMtT5Xk0rC3D_16-y7RxQ13rkVbFsOKJg&oe=65F5FDB7

រយៈពេល៣ថ្ងៃនៅលើទឹកដីកម្ពុជាបវរកញ្ញាឡាវរូបនេះបានរៀបរាប់នៅលើបណ្តាញសង្គមរបស់ខ្លួនថា «៣ថ្ងៃដែលនាងបានមកលេងភ្នំពេញ នាងចាប់អារម្មណ៍នឹងការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងស្មោះស្ម័គ្រ ដោយបានទៅលេងកន្លែងសំខាន់ៗ និងស្រស់ស្អាតជាច្រើន។ នាងបានសាកល្បងអាហារសម្រន់ឆ្ងាញ់ៗ មើលការសម្តែងវប្បធម៌ផ្លូវការ និងកន្លែងពិសេសដែលនាងបានទៅ។ នាងបានឃើញស្នាមញញឹមដ៏រួសរាយរាក់ទាក់ពីបេះដូង។ វាជាបទពិសោធន៍មួយដែលនាងមិនអាចបំភ្លេចបាន ហើយប្រាកដជានឹងត្រលប់មកវិញម្តងទៀត។ អរគុណសមាគមអ្នកនិពន្ធខ្មែរ និងអរគុណបងប្អូនកម្ពុជា អរគុណសន្តិភាព»។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/430034200_2115169782189929_6081004866531264756_n.jpg?_nc_cat=101&ccb=1-7&_nc_sid=5f2048&_nc_ohc=EZ7f3ug4PGMAX9oToo7&_nc_ht=scontent.fpnh1-2.fna&oh=00_AfByTjEAyI6FnlVqqfk1Kgx2ksIuYMeg-I4TsSCBWPOBRA&oe=65F63A0D

ឃើញបវរកញ្ញាឡាវជាប់ចិត្តប្រទេសកម្ពុជា និងអួតពីកម្ពុជាពេញៗមាត់បែបនេះ អ្នកលេងបណ្តាញសង្គមខ្មែរក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះបវរកញ្ញារូបនេះដែលបានមក ប្រទេសកម្ពុជា ព្រមទាំងចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងរាជធានីភ្នំពេញជូនទៅកាន់ជាតិសាសន៍ដទៃទៀតកាន់តែស្គាល់ពីព្រះរាជាណាចក្រកម្ពុជាដែលជាដែនដីសម្បូរទៅដោយតំបន់ទេសចរណ៍វប្បធម៌៕https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/431472015_2114452042261703_3034981380052556572_n.jpg?_nc_cat=101&ccb=1-7&_nc_sid=5f2048&_nc_ohc=BWNyxabpKc8AX-W-zn8&_nc_oc=AQkoQzYquEaF_O6_tf0MT3-h6hKOezHy5tW4-LJviN32Gl78VT_6wUkUcWzd1-pEa8o&_nc_ht=scontent.fpnh1-2.fna&oh=00_AfB6JyJxmDpl1ZC-ChAySfSkPXpvGmMmQ1cdCeZG1tSthA&oe=65F6481D

រដ្ឋលេខាធិការក្រសួងកិច្ចការនារីជួយ រ៉ូស រហូតទទួលបានយុត្តិធម៌ក្រោយត្រូវគេស្ទាក់វាយបា.ក់ខ្ទង់ច្រមុះកាលពីជិត១ឆ្នាំមុន

0

លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបញ្ជាក់នៅលើបណ្តាញសង្គមដោយពេលនេះ អាណារ៉ូស ទទួលបានពន្លឺយុត្តិធម៌ហើយបន្ទាប់ពីតុលាការភ្នំពេញសម្រេចផ្តន្ទាទោសជនដៃដល់១ក្រុមដែលព្រួតគ្នាវ៉ៃ រ៉ូស ឱ្យរងរបួសធ្ងន់ បាក់ខ្ទង់ច្រមុះនៅកណ្តាលក្រុងភ្នំពេញជិត១ឆ្នាំមកនេះឱ្យមានទោស១ឆ្នាំ ៦ខែ។ តាមសាលក្រមសម្រេចឱ្យជនដៃដល់ពីរនាក់រួមគ្នាសងសំណងខូចខាតជាប្រាក់ចំនួន៨ ០០០ដុល្លារ និងសងជំងឺចិត្ត ចំនួន១០លានរៀលទៅដល់ រ៉ូស ដោយការប្តឹងនេះរ៉ូស បានទាមទារចំនួន១០ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8A1K_0OhMAjEbyjkCCmmhTls522BNXaiO459u8pbd5DaHGamDpMZyDoa90cnDUd0MHmZ05uBjdaAVwH9NtjOK-RLlnVmEVoZSmsxvzCNJYUtBB_m-0QsbrOt0ItSFRV5Xoo0QRqql_2dR8cVELuGC9Jtdy83oHQiijBSOB1PeyoZDIa6O6mUm7I4NDlg/s960/image_2024-03-12_15-53-56.png

នៅថ្ងៃទី១២ មីនា លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបញ្ជាក់នៅលើបណ្តាញសង្គមថា «ក្រោយការទន្ទឹងចាំនិង១ថ្ងៃៗខល ផ្ញើសារមកខ្ញុំដើម្បីជួយក្នុងឋានៈជាចាស់ទុំ និងដង្ហោយរកយុត្តិធម៌! តុលាការភ្នំពេញសម្រេច ផ្តន្ទាទោសជនដៃដល់១ក្រុមដែលព្រួតគ្នាវ៉ៃរ៉ូសតារាចម្រៀង សម្តែង ឱ្យរងរបួសធ្ងន់ បាក់ខ្ទង់ច្រមុះ។ល។ (ស្ទាក់កាក់ឡានឱ្យឈប់ធាក់ទ្វារចូលវ៉ៃ មានវីដេអូ)នៅកណ្តាលក្រុងភ្នំពេញជិត១ឆ្នាំមកនេះ ឱ្យ មានទោស១ឆ្នាំ ៦ខែ ហើយរួមគ្នាសងជំងឺចិត្ត និងថ្លៃព្យាបាលដល់ជនរងគ្រោះ»។ លោកជំទាវ ថា «ជនដៃដល់កាច ពូកែជេបញ្ចោរតាមប្រព័ន្ធសង្គមប្រើពាក្យអាសអាភាសខ្លាំងណាស់មិនខ្លាចញញើតច្បាប់ឡើយ»។ ក្នុងនោះលោកជំទាវក៏បានចូលរួមអបអសាទរ រ៉ូស ដែលទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh0EHkQDWUXtVMPVglQsslm3ViLIKmfdNRpeDbddIclW_K7t_GLAvaqVfPYY-oyKY0F2BZIsyc3cKkQL0B4VvxA8bMzKDFGt10v6AXpFoy1DF-41VjXS-kkDyiCb3hSgUczAyyDAlgM1Qu6uxQliZmKaAMMw05lK5DHSIAMPumnEZ4SUFUoeDCWPx4W-g/s1267/image_2024-03-12_15-53-53.png

រដ្ឋលេខាធិការក្រសួងកិច្ចការនារីរូបនេះបានបង្ហោះនៅលើបណ្តាញសង្គមមួយទៀតថា«
សូមអរគុណមេធាវី សុវណ្ណដា តាមរយៈការស្នើរបស់ខ្ញុំជួយការពារក្តីដល់តារាចម្រៀង រ៉ូស ដែលជាជនរងគ្រោះដោយជន១ក្រុមស្ទាក់វ៉ៃបាក់ឆ្អឹងច្រមុះ ..កណ្តាលក្រុងភ្នំពេញ នៅចំណុចកោះពេជ្រ ដោយជោគជ័យ និងចូលរួមក្នុងកិច្ចការសង្គមជាច្រើន។ ជូនពរលោកមេធាវី មានសុខភាពល្អ កម្លាំងរឹងមាំ និងជោគជ័យគ្រប់ការងារ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0wyxTSujo_m1MF8OtzSEo6qnsUK1Ws0p9nhkeyPmDO-zbNqIq2njlSp_NBl5yyqTFT44hhdNUtw6vUPWUvuswew6iE9D_Udl7Zq9EZZDA0EgfLiQhJfi8EGskiyeOxflynLmU-dJQgDlsk-kI9FMLEE0v5jbWdHpwMFWsoJIno-Wt4VGYlonurIeS5d4/s1043/image_2024-03-12_15-53-53%20(2).png

តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស បានប្តឹងទាមទារសំណងជាប្រាក់ចំនួន ១០០.០០០(ដប់ម៉ឺន)ដុល្លារអាម៉េរិក ដោយលើកឡើងពីមូលហេតុថា ក្រោយពីមានរបួសដែលបង្កឡើងដោយជនជាប់ចោទឈ្មោះ ស៊ូ ហ្គេចហៀក និង ឈ្មោះ ម៉េង លីហ័រ គឺខ្លួនបានចេញទៅព្យាបាលច្រមុះនៅប្រទេសថៃចំណាយអស់ប្រាក់ចំនួន ៨.០០០(ប្រាំបីពាន់)ដុល្លារហើយមូលហេតុដែលខ្លួនប្តឹងទាមទារសំណងដល់ទៅ ១០០.០០០(ដប់ម៉ឺន)ដុល្លារ ដោយសារតែអំពើប្រព្រឹត្តរបស់ជនជាប់ចោទទាំងពីរ ធ្វើឱ្យខ្លួនខាតបង់ពេលវេលា និងខូចកិត្តិយសខ្លួន យ៉ាងធ្ងន់ធ្ងរព្រោះខ្លួនជាតារាសម្តែង។ ការអះអាងរបស់ដើមបណ្តឹងរដ្ឋប្បវេណីថាបានចំណាយលើការធ្វើដំណើរ និង ព្យាបាលច្រមុះរបស់ខ្លួនអស់ប្រាក់ចំនួន ៨០០០(ប្រាំបីពាន់)ដុល្លារអាម៉េរិក ឃើញថាមានភស្តុតាងបញ្ជាក់ច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM-h6jXC4IYVq4LcEVkDMnr1UaUCwrGPRXD36mMb3TrwXPSR_5O5dcmnzecWva7F_9pg3gDzHvBzoEAj7JgzbtsvUT5iRvsKUbzHgha5TZ7i6vhgX5dm3jcHDVC9Y1_d_LhAbfhEasZ5ngMsHYomXWH6oB6Xu38TT3FKriGWpdZ7kArf1OhzCFNQGDkmo/s1533/image_2024-03-12_15-53-54%20(2).png

សាលក្រមបញ្ជាក់ទៀតថា ចំណែកការទាមទារសំណងជំងឺចិត្តជាប្រាក់ចំនួន ៩២ ០០០(ប្រាំបួនម៉ឺនពីរពាន់)ដុល្លារអាម៉េរិក ឃើញថាមានចំនួនច្រើនគប្បីបន្ថយមកនៅត្រឹមចំនួនមួយសមរម្យ។ សេចក្តីសម្រេចរបស់តុលាការគឺសម្រេចផ្តន្ទាទោសឈ្មោះ ស៊ូ ហ្គេចហៀក
និង ម៉េង លីហ័រ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ១(មួយ)ឆ្នាំ ៦(ប្រាំមួយ)ខែ។
ពីបទ : ហិង្សាដោយចេតនា ប្រព្រឹត្តនៅមុខផ្ទះលេខ F5-F6 ផ្លូវវីរៈជន ក្រុមទី៧ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២១៧នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩។ ចំណុចទី២ បង្គាប់ឱ្យឈ្មោះ ស៊ូ ហ្គេចហៀក និងឈ្មោះ ម៉េង លីហ័រ រួមគ្នាសងសំណងការខូចខាតជាប្រាក់ចំនួន ៨ ០០០ដុល្លារ (ប្រាំបីពាន់)ដុល្លារ និងសំណងជំងឺចិត្តជាប្រាក់ចំនួន ១០.០០០.០០០(ដប់លាន) រៀល ទៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន។ ការទាមទារសំណងដែលមានចំនួនលើសពីនេះបដិសេធចោល។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBu7ON1RgX2Q2R1Frt3fWjthiKL7ghkD_F6YFlX2aL8K0Y-YIUuDKlSxdc4vgIENsUyWAJ06VmVd9MadrG32XkFf8C6eKU8jUJ7xCL_leIRsdCak4nKSQHgM5y0jJ6WgrbJZeGAKkTREilFp1t5UX4wdXfEZknDTFRAkftt1rHwKSZt2aMFXumUig8VC0/s1696/image_2024-03-12_15-53-54.png

គូសបញ្ជាក់ថា ជនដែលបានបង្កហិង្សាចំពោះ រ៉ូស ត្រូវបានគេស្គាល់នៅលើបណ្តាញសង្គមឈ្មោះថា Yubee Ly ដោយមុននឹងមានរឿងនេះពួកគេបានបង្ហោះសារឆ្លើយឆ្លងឌឺដងគ្នាទៅវិញទៅមក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwA7xezEPqPjhDvdTHVSbkihWG9Jl5AFmAVlVn3mpD0uZDAmX9kD-Wv0O75TrlZx0u95l7fk_3vp1D4EU9R_twrWMsyQLOB9bFPDX5igBVg0Zp91_fqAvxCwd_kX952pScP7R01JigIQ-SWoSBgtfDe_jm3axt3tfScv8szA3x42jrouW9ZgottW4sKe8/s1496/image_2024-03-12_15-53-55%20(2).png