Home ព័ត៌មានជាតិ រដ្ឋលេខាធិការក្រសួងកិច្ចការនារីជួយ រ៉ូស រហូតទទួលបានយុត្តិធម៌ក្រោយត្រូវគេស្ទាក់វាយបា.ក់ខ្ទង់ច្រមុះកាលពីជិត១ឆ្នាំមុន

រដ្ឋលេខាធិការក្រសួងកិច្ចការនារីជួយ រ៉ូស រហូតទទួលបានយុត្តិធម៌ក្រោយត្រូវគេស្ទាក់វាយបា.ក់ខ្ទង់ច្រមុះកាលពីជិត១ឆ្នាំមុន

101
0

លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបញ្ជាក់នៅលើបណ្តាញសង្គមដោយពេលនេះ អាណារ៉ូស ទទួលបានពន្លឺយុត្តិធម៌ហើយបន្ទាប់ពីតុលាការភ្នំពេញសម្រេចផ្តន្ទាទោសជនដៃដល់១ក្រុមដែលព្រួតគ្នាវ៉ៃ រ៉ូស ឱ្យរងរបួសធ្ងន់ បាក់ខ្ទង់ច្រមុះនៅកណ្តាលក្រុងភ្នំពេញជិត១ឆ្នាំមកនេះឱ្យមានទោស១ឆ្នាំ ៦ខែ។ តាមសាលក្រមសម្រេចឱ្យជនដៃដល់ពីរនាក់រួមគ្នាសងសំណងខូចខាតជាប្រាក់ចំនួន៨ ០០០ដុល្លារ និងសងជំងឺចិត្ត ចំនួន១០លានរៀលទៅដល់ រ៉ូស ដោយការប្តឹងនេះរ៉ូស បានទាមទារចំនួន១០ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8A1K_0OhMAjEbyjkCCmmhTls522BNXaiO459u8pbd5DaHGamDpMZyDoa90cnDUd0MHmZ05uBjdaAVwH9NtjOK-RLlnVmEVoZSmsxvzCNJYUtBB_m-0QsbrOt0ItSFRV5Xoo0QRqql_2dR8cVELuGC9Jtdy83oHQiijBSOB1PeyoZDIa6O6mUm7I4NDlg/s960/image_2024-03-12_15-53-56.png

នៅថ្ងៃទី១២ មីនា លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបញ្ជាក់នៅលើបណ្តាញសង្គមថា «ក្រោយការទន្ទឹងចាំនិង១ថ្ងៃៗខល ផ្ញើសារមកខ្ញុំដើម្បីជួយក្នុងឋានៈជាចាស់ទុំ និងដង្ហោយរកយុត្តិធម៌! តុលាការភ្នំពេញសម្រេច ផ្តន្ទាទោសជនដៃដល់១ក្រុមដែលព្រួតគ្នាវ៉ៃរ៉ូសតារាចម្រៀង សម្តែង ឱ្យរងរបួសធ្ងន់ បាក់ខ្ទង់ច្រមុះ។ល។ (ស្ទាក់កាក់ឡានឱ្យឈប់ធាក់ទ្វារចូលវ៉ៃ មានវីដេអូ)នៅកណ្តាលក្រុងភ្នំពេញជិត១ឆ្នាំមកនេះ ឱ្យ មានទោស១ឆ្នាំ ៦ខែ ហើយរួមគ្នាសងជំងឺចិត្ត និងថ្លៃព្យាបាលដល់ជនរងគ្រោះ»។ លោកជំទាវ ថា «ជនដៃដល់កាច ពូកែជេបញ្ចោរតាមប្រព័ន្ធសង្គមប្រើពាក្យអាសអាភាសខ្លាំងណាស់មិនខ្លាចញញើតច្បាប់ឡើយ»។ ក្នុងនោះលោកជំទាវក៏បានចូលរួមអបអសាទរ រ៉ូស ដែលទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh0EHkQDWUXtVMPVglQsslm3ViLIKmfdNRpeDbddIclW_K7t_GLAvaqVfPYY-oyKY0F2BZIsyc3cKkQL0B4VvxA8bMzKDFGt10v6AXpFoy1DF-41VjXS-kkDyiCb3hSgUczAyyDAlgM1Qu6uxQliZmKaAMMw05lK5DHSIAMPumnEZ4SUFUoeDCWPx4W-g/s1267/image_2024-03-12_15-53-53.png

រដ្ឋលេខាធិការក្រសួងកិច្ចការនារីរូបនេះបានបង្ហោះនៅលើបណ្តាញសង្គមមួយទៀតថា«
សូមអរគុណមេធាវី សុវណ្ណដា តាមរយៈការស្នើរបស់ខ្ញុំជួយការពារក្តីដល់តារាចម្រៀង រ៉ូស ដែលជាជនរងគ្រោះដោយជន១ក្រុមស្ទាក់វ៉ៃបាក់ឆ្អឹងច្រមុះ ..កណ្តាលក្រុងភ្នំពេញ នៅចំណុចកោះពេជ្រ ដោយជោគជ័យ និងចូលរួមក្នុងកិច្ចការសង្គមជាច្រើន។ ជូនពរលោកមេធាវី មានសុខភាពល្អ កម្លាំងរឹងមាំ និងជោគជ័យគ្រប់ការងារ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0wyxTSujo_m1MF8OtzSEo6qnsUK1Ws0p9nhkeyPmDO-zbNqIq2njlSp_NBl5yyqTFT44hhdNUtw6vUPWUvuswew6iE9D_Udl7Zq9EZZDA0EgfLiQhJfi8EGskiyeOxflynLmU-dJQgDlsk-kI9FMLEE0v5jbWdHpwMFWsoJIno-Wt4VGYlonurIeS5d4/s1043/image_2024-03-12_15-53-53%20(2).png

តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស បានប្តឹងទាមទារសំណងជាប្រាក់ចំនួន ១០០.០០០(ដប់ម៉ឺន)ដុល្លារអាម៉េរិក ដោយលើកឡើងពីមូលហេតុថា ក្រោយពីមានរបួសដែលបង្កឡើងដោយជនជាប់ចោទឈ្មោះ ស៊ូ ហ្គេចហៀក និង ឈ្មោះ ម៉េង លីហ័រ គឺខ្លួនបានចេញទៅព្យាបាលច្រមុះនៅប្រទេសថៃចំណាយអស់ប្រាក់ចំនួន ៨.០០០(ប្រាំបីពាន់)ដុល្លារហើយមូលហេតុដែលខ្លួនប្តឹងទាមទារសំណងដល់ទៅ ១០០.០០០(ដប់ម៉ឺន)ដុល្លារ ដោយសារតែអំពើប្រព្រឹត្តរបស់ជនជាប់ចោទទាំងពីរ ធ្វើឱ្យខ្លួនខាតបង់ពេលវេលា និងខូចកិត្តិយសខ្លួន យ៉ាងធ្ងន់ធ្ងរព្រោះខ្លួនជាតារាសម្តែង។ ការអះអាងរបស់ដើមបណ្តឹងរដ្ឋប្បវេណីថាបានចំណាយលើការធ្វើដំណើរ និង ព្យាបាលច្រមុះរបស់ខ្លួនអស់ប្រាក់ចំនួន ៨០០០(ប្រាំបីពាន់)ដុល្លារអាម៉េរិក ឃើញថាមានភស្តុតាងបញ្ជាក់ច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM-h6jXC4IYVq4LcEVkDMnr1UaUCwrGPRXD36mMb3TrwXPSR_5O5dcmnzecWva7F_9pg3gDzHvBzoEAj7JgzbtsvUT5iRvsKUbzHgha5TZ7i6vhgX5dm3jcHDVC9Y1_d_LhAbfhEasZ5ngMsHYomXWH6oB6Xu38TT3FKriGWpdZ7kArf1OhzCFNQGDkmo/s1533/image_2024-03-12_15-53-54%20(2).png

សាលក្រមបញ្ជាក់ទៀតថា ចំណែកការទាមទារសំណងជំងឺចិត្តជាប្រាក់ចំនួន ៩២ ០០០(ប្រាំបួនម៉ឺនពីរពាន់)ដុល្លារអាម៉េរិក ឃើញថាមានចំនួនច្រើនគប្បីបន្ថយមកនៅត្រឹមចំនួនមួយសមរម្យ។ សេចក្តីសម្រេចរបស់តុលាការគឺសម្រេចផ្តន្ទាទោសឈ្មោះ ស៊ូ ហ្គេចហៀក
និង ម៉េង លីហ័រ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ១(មួយ)ឆ្នាំ ៦(ប្រាំមួយ)ខែ។
ពីបទ : ហិង្សាដោយចេតនា ប្រព្រឹត្តនៅមុខផ្ទះលេខ F5-F6 ផ្លូវវីរៈជន ក្រុមទី៧ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២១៧នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩។ ចំណុចទី២ បង្គាប់ឱ្យឈ្មោះ ស៊ូ ហ្គេចហៀក និងឈ្មោះ ម៉េង លីហ័រ រួមគ្នាសងសំណងការខូចខាតជាប្រាក់ចំនួន ៨ ០០០ដុល្លារ (ប្រាំបីពាន់)ដុល្លារ និងសំណងជំងឺចិត្តជាប្រាក់ចំនួន ១០.០០០.០០០(ដប់លាន) រៀល ទៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន។ ការទាមទារសំណងដែលមានចំនួនលើសពីនេះបដិសេធចោល។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBu7ON1RgX2Q2R1Frt3fWjthiKL7ghkD_F6YFlX2aL8K0Y-YIUuDKlSxdc4vgIENsUyWAJ06VmVd9MadrG32XkFf8C6eKU8jUJ7xCL_leIRsdCak4nKSQHgM5y0jJ6WgrbJZeGAKkTREilFp1t5UX4wdXfEZknDTFRAkftt1rHwKSZt2aMFXumUig8VC0/s1696/image_2024-03-12_15-53-54.png

គូសបញ្ជាក់ថា ជនដែលបានបង្កហិង្សាចំពោះ រ៉ូស ត្រូវបានគេស្គាល់នៅលើបណ្តាញសង្គមឈ្មោះថា Yubee Ly ដោយមុននឹងមានរឿងនេះពួកគេបានបង្ហោះសារឆ្លើយឆ្លងឌឺដងគ្នាទៅវិញទៅមក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwA7xezEPqPjhDvdTHVSbkihWG9Jl5AFmAVlVn3mpD0uZDAmX9kD-Wv0O75TrlZx0u95l7fk_3vp1D4EU9R_twrWMsyQLOB9bFPDX5igBVg0Zp91_fqAvxCwd_kX952pScP7R01JigIQ-SWoSBgtfDe_jm3axt3tfScv8szA3x42jrouW9ZgottW4sKe8/s1496/image_2024-03-12_15-53-55%20(2).png