Home Blog Page 1182

Angelina Jolie លាតត្រដាងអតីតកាលដ៏អាក្រក់របស់អតីតស្វាមីក្នុងជ.ម្លោះទ្រព្យសម្បត្តិបន្ទាប់ពីសង្គ្រា.មទាមទារសិទ្ធិមើលថែកូនបញ្ចប់

0

យោងតាមសារព័ត៌មាន People កាលពីថ្ងៃទី ៤ ខែមេសា ក្រុមមេធាវីរបស់ Angelina Jolie បានដាក់ញត្តិទាក់ទងនឹងការប្តឹងផ្តល់អចលនទ្រព្យ ដោយបង្ហាញពីអតីតកាលនៃការបំពានរបស់លោក Brad Pitt ជាអតីតស្វាមីតារាស្រីរូបនេះ ។ មេធាវីបាននិយាយថា Brad Pitt បានបំពានលើរូបរាងកាយរបស់ Angelina Jolie មុនឆ្នាំ២០១៦។ ការប្រើអំពើហិង្សា នៅលើយន្តហោះក្នុងឆ្នាំនោះមិនមែនជាលើកទីមួយទេដែលតារាសម្តែងប្រុសរូបនេះបានធ្វើបាបកូនរបស់ខ្លួនដែលបណ្តាលឱ្យនាងសម្រេចចិត្តបញ្ចប់ចំណងអាពាហ៍ពិពាហ៍។

ក្នុងឆ្នាំ ២០១៦ Angelina Jolie បានដាក់ពាក្យសុំលែងលះ ដោយចោទប្រកាន់ Brad Pitt ថាស្រវឹង ឆ្កួត និងធ្វើបាបប្រើអំពើហិង្សាលើកូន។ តារាសម្តែងរូបនេះត្រូវបានស៊ើបអង្កេតដោយភ្នាក់ងារពីរគឺ FBI និងនាយកដ្ឋានសេវាកម្មគ្រួសារ និងកុមារ Los Angeles ពីបទហិង្សាលើកុមារ។ ទីបំផុត អាជ្ញាធរមិនបានកាត់ទោស Brad Pitt ទេ ព្រោះមិនបានរកឃើញសញ្ញានៃបទល្មើសក្នុងពេលស៊ើបអង្កេត។https://pagesix.com/wp-content/uploads/sites/3/2021/09/brad-pitt-angelina-jolie-10.jpg?quality=90&strip=all

ភាគីរបស់ Angelina Jolie បានចេញផ្សាយឯកសារថ្មីដើម្បីបញ្ជាក់ថា Brad Pitt ធ្លាប់បានស្នើឱ្យនាងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឯកជនភាព ប្រសិនបើចង់ឱ្យគេទិញភាគហ៊ុនរបស់នាងត្រឡប់មកវិញនៅក្នុងដីចម្ការទំពាំងបាយជូរ។ អ្នកតំណាងរបស់ Angelina Jolie បាននិយាយថា តារាស្រីរូបនេះមានការព្រួយបារម្ភថា ឯកសារបិទជិតដែលនាងផ្តល់សម្រាប់ការតវ៉ាគ្នាអាចនឹងត្រូវបែកធ្លាយ ប្រសិនបើមិនមានឯកសារចង។ «ឯកសារបិទជិតរបស់ Angelina រួមមានអ៊ីមែល សេចក្តីសង្ខេបនៃសេចក្តីថ្លែងការណ៍របស់សមាជិកគ្រួសារ និងព័ស្តុតាងផ្សេងទៀត។ Brad Pitt ខ្លាចព័ត៌មាននេះនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈ»។ មេធាវីបាននិយាយថា Brad Pitt t ចង់បង្ខំអតីតប្រពន្ធរបស់ខ្លួនឱ្យនៅស្ងៀមអំពី «កំហុសរបស់គេ» ថាតើទាក់ទងនឹងចម្ការទំពាំងបាយជូរឬអត់។
មេធាវីរបស់ Angelina Jolie បាននិយាយកាលពីថ្ងៃទី ៤ ខែមេសាថា «ដោយការបដិសេធមិនទិញភាគហ៊ុន ប៉ុន្តែប្តឹងអតីតប្រពន្ធរបស់ខ្លួន Brad Pitt លើកឡើងដោយផ្ទាល់អំពីមូលហេតុដែលកិច្ចព្រមព្រៀងសម្ងាត់មានសារៈសំខាន់ចំពោះគេ និងអ្វីដែល Brad Pitt ចង់លាក់បាំងអំពើហិង្សាក្នុងគ្រួសារ។ បន្ទាប់ពីពន្យារពេល៨ខែ ញត្តិនេះសុំឱ្យតុលាការបង្ខំលោក Brad Pitt ឱ្យប្រគល់ព័ស្តុតាងដែលពាក់ព័ន្ធ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6aJtWYp8GOH7jD21II47n3i3WKFnOaqGhBUE4ma6T-yqfzf7Q2qJxtS4soLraqpegmKJe8qtTtCX2TX07BS0DIZPjGNQRP2KMRyKwqVRBKJF6euNnMMYKjEuZSfI8aYODWUnEU6kf3rBkFoMiKXC7gLSo7UrVXamCgUjUiL-BQx604L_LD8wjD0yx7U4/s2560/gallery-1474386687-gettyimages-140014126.jpg

ប្រភពមួយទៀតបានប្រាប់ People ថា Angelina Jolie មិនចង់ប្រាប់ការពិតអំពីការរំលោភបំពានពីមុនរបស់នាងទេ។ ឥឡូវនេះនាងត្រូវធ្វើបែបនេះដើម្បីការពារខ្លួនពីការចោទប្រកាន់របស់អតីតស្វាមី។ ប្រភពស្និទ្ធនឹង Brad Pitt ដែលមានបទពិសោធន៍ធ្វើការក្នុងវិស័យវិវាទបានបដិសេធការចោទប្រកាន់របស់ Angelina ដោយអត្ថាធិប្បាយថាការផ្លាស់ប្តូររបស់នាងគឺជាអាកប្បកិរិយាធម្មតារបស់បុគ្គលប្រសិនបើប្រឈមមុខនឹងការវិនិច្ឆ័យមិនអំណោយផល។ បុគ្គលម្នាក់នេះបានប្រាប់ People ថា ៖ «នៅពេលនោះ ពួកគេនឹងបន្តផ្តល់ព័ត៌មានមិនពិត មិនត្រឹមត្រូវ ឬមិនពាក់ព័ន្ធដើម្បីរំខាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxD7-vAwjU9mWlbSC95EuqDVqsAnwUirENxsAOom-jzb8IY9q67sQpjCqZKkUYEo2CTeV5r_wh2nawRUhH8nttn6D4AzKbowyO6shq3C8mT_SsN8_XS3RpAMdKBMd1jW-K2V5GmrxR1WHmMuyywo6BTAN29fQu7sAk3rqrqs-_faGH8aaBsdJzpJiBI5A/s467/e89b776320749e139fce8f98faf61869.jpg

ជម្លោះអចលនទ្រព្យបានចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០១៦ នៅពេលដែល Angelina Jolie ចង់លក់អចលទ្រព្យដើម្បីផ្លាស់ទៅប្រទេសអង់គ្លេសដើម្បីបន្តសកម្មភាពនយោបាយ ប៉ុន្តែត្រូវប្រឈមមុខនឹងការប្រឆាំងពី Brad Pitt ។ គូស្នេហ៍តារាមួយគូនេះបានជួលអចលនទ្រព្យនៅប្រទេសបារាំងក្នុងឆ្នាំ ២០០៨ មុនពេលទិញអចលនទ្រព្យក្នុងឆ្នាំ ២០១១។ ដំបូងឡើយ Brad Pitt កាន់កាប់ភាគហ៊ុន ៦០% ហើយ Angelina Jolie កាន់កាប់ ៤០% ។ បន្ទាប់ពីរៀបការរួច តារាប្រុសរូបនេះបានផ្ទេរភាគហ៊ុន ១០% ទៅឱ្យប្រពន្ធរបស់ខ្លួនជាកាដូអាពាហ៍ពិពាហ៍ ដោយបានកំណត់អត្រាកម្មសិទ្ធិអចលនទ្រព្យរបស់ពួកគេទាំងពីរ។

បន្ទាប់ពីការលែងលះ Angelina Jolie ត្រូវបានអនុញ្ញាតឱ្យលក់ភាគហ៊ុនដោយសម្ងាត់ទៅឱ្យដៃគូរុស្ស៊ីរបស់នាង។ Brad Pitt ជឿជាក់ថា Angelina មិនមានឋានៈស្របច្បាប់ទេ ព្រោះលោកនៅតែរក្សាបាន ៦០% ជាកម្មសិទ្ធិ ការព្រមព្រៀងផ្ទេរ ១០% ទៅអតីតភរិយាកាលពីឆ្នាំ ២០១៤ គឺមិនផ្លូវការ ដូច្នេះហើយទើបលោកចង់យកទ្រព្យសម្បត្តិមកវិញ និងរក្សាការគ្រប់គ្រង។ តុលាការលុចសំបួរបានទទួលយកទស្សនៈនេះ ហើយសម្រេចថា Brad Pitt អាចរក្សាភាគហ៊ុន ៦០% សម្រាប់រយៈពេលមួយឆ្នាំ ឬលើសពីនេះ រហូតដល់បណ្តឹងនេះត្រូវបានបញ្ចប់ទាំងស្រុង។ អចលនទ្រព្យដីចម្ការទំពាំងបាយជូរនេះមានតម្លៃ៥០០លានដុល្លារ៕

Anntonia Porsild បវរកញ្ញាចក្រវាលថៃ២០២៣ យកទម្រង់មកុដអប្សរាខ្មែរគ្រងយ៉ាងរំភើយក្នុងកម្មវិធីជាតិខ្លួន

0

អ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាបានសម្តែងការមិនពេញចិត្តទៅកាន់ Anntonia Porsild បវរកញ្ញាចក្រវាលថៃឆ្នាំ២០២៣ ដែលបានយកទម្រង់មកុដអប្សរាខ្មែរគ្រងយ៉ាងរំភើយនៅក្នុងកម្មវិធីជាតិរបស់ខ្លួន។ ជាមួយគ្នានេះ អ្នកគាំទ្រមួយចំនួនមានបំណងចង់ឱ្យក្រសួងពាក់ព័ន្ធមានចំណាត់ការណាមួយព្រោះទម្រង់មកុដអប្សរានេះជារបស់ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjrT3PWAzHHIJWaScgv0zadqAKnv0EzdDYIezD6G8WoYiFxEhUBYDBR8ET8BS9ahmPiuz2LwjUnqPTChKjrDDyZ66k6lEODjNxTpbPE1WLJTFMI_1fY1K2XejYZx32z8_qigMoaIeoYW-sMNavDvfH_o99mkBFy7TYDJfK-iCK9lb9pLpxyXuWwqANSRM/s1567/image_2024-04-05_11-28-52.png

កាលពីថ្ងៃទី៣ មេសា ផេក Miss Universe Thailand បានបង្ហោះរូបភាពរបស់ Anntonia Porsild Miss Universe Thailand 2023 និងជា លំដាប់រងទី១ Miss Universe លើកទី៧២ រួមជាមួយបវរកញ្ញាផ្សេងទៀតបានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ «ចំណាយប្រាក់ចំនួន៣០បាត អាចព្យាបាលជំងឺបានគ្រប់ទីកន្លែង ដោយប្រើប្រាស់តែអត្តសញ្ញាប័ណ្ណមួយ»ដែលរៀបចំនៅខេត្តនគររាជសីមា។ ក្នុងកម្មវិធីនេះ Anntonia និងបវរកញ្ញាផ្សេងទៀតបានគ្រងឈុតអប្សរា ដោយបានបំពាក់មកុដទម្រង់អប្សរាជារបស់ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkiJaRLUihdbsg40uVyDXoRVFB6DoQUasZeuPEAkHTPiljAfw67ILKtRpNMicKPErl-JTwrXH5K_sEjgPPnjkhm7-T-Tk3DUpyxe61nm0s8pHbyZNmwEFgbIDor3KWIGDeMFQrcui1NMyGAaDojhu8inZNrwMbnoNTpIpFaSJNAuktsjCW6qMusNvxRMo/s1500/c1_2688084_231119124906.jpg

ការតែងខ្លួនរបស់បវរកញ្ញាចក្រវាលថៃរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាចូលទៅខម្មិនអរគុណបវរកញ្ញាថៃដែលបានជួយផ្សព្វផ្សាយមកុដអប្សរាខ្មែរ រហូតដល់ផេក Miss Universe Thailand កំណត់មិនអាចឱ្យចូលទៅខម្មិនបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhICWnnPaeO5fJ2Az6Z6U-sryKBPZrdg0nEbV2-ut1la2rNZn9JW-_rliUrgn90QZ3SobxK9dh2-F10TsYLzUSYNXaYUBmjQnSVwaL-b8t3coUVmW9IZ3A1Uei26hzESD08ZbK84U5qmGDKVSB5AovCXvZEg1vxP9kl4rwJcOnZTS5HjMnyUC3isfoI6s0/s1567/image_2024-04-05_11-28-53.png

ចំពោះបញ្ហានេះ អ្នកលេងបណ្តាញសង្គមមួយចំនួនដែលជាអ្នកស្នេហាវិស័យបវរកញ្ញា បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តទៅលើ Anntonia ដែលបំពានយកទម្រង់មកុដអប្សរាខ្មែរទៅធ្វើជារបស់ខ្លួនទៅវិញ។ អ្នកមួយចំនួនរំពឹងចង់ឱ្យក្រសួងចាត់វិធានការនិងលើកពីបញ្ហានេះមកនិយាយបកស្រាយជូនសាធារណជន ខណៈអ្នកមួយចំនួនមានបំណងដាក់ញត្តិចង់ប្តឹងបវរកញ្ញារូបនេះវិញដូចគ្នា ដោយកាលពីកន្លងទៅខាងថៃបានប្តឹងមកខ្មែរថាបានយកភ្លេងអប្សរាថៃយកមករៀបចំនៅកម្មវិធីប្រកួតដោយគ្មានការអនុញ្ញាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYiPNil8m6gDm9W0Xl_gFLwTk_abIsZ90m3Fw0_mBGEgBU5CwpjVm4vC9pUWsjPSN9GZCe2NrmY03gZWsDWQkN9BeV-hCLqNoF2pGck4g0nn3XnDz31ydQPhglAy7E_awsAulQNXKkLkMXDlgtMJLhJCEAF8X6zZmzgjnBNh8trI6W0eNc61rungLzP3Q/s800/17001002474293.jpg

គេចាំបានថា កាលពីខែមករា Anntonia Porsild ធ្លាប់មកប្រទេសកម្ពុជាធ្វើជាពិធីការិនីក្នុងកម្មវិធី Miss Global 2023 ដែលប្រទេសកម្ពុជាមានសិទ្ធិពាក់កណ្តាលរៀបចំជាមួយប្រទេសវៀតណាម៕

ការប្រគុំតន្ត្រី Coca-Cola Epic Weekend ជាមួយតារាចំរៀងល្បីៗជាច្រើន

0

កុំភ្លេចណាជួបគ្នាល្ងាចនេះនៅកោះពេជ្រ! ការប្រគុំតន្ត្រី Coca-Cola Epic Weekend ជាមួយតារាចំរៀងល្បីៗជាច្រើន

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwam63h3LxhedoJmY-gvwsiQ-HUAyBhxqljeHHjZDgF0VHVuHzqUFpFWpajJqE-GlbD5JvGqtBTFLefUkh5YtW0xpkz5ZfFYIeFaUqLVVvmTeXMHsmghXgvGsaO2x9dDlNDScD-zv3AYPb8Wz5dZnHfUuzyYOYEgWyQfXi4b7XKKXuBqe-3KqV9HUbYmkr/s2048/434850539_834838512010475_4493093483148738863_n.jpg ថ្ងៃនេះការប្រគុំតន្ត្រីដ៏ធំមួយនៅកោះពេជ្រដែលបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈកូកាកូឡា គឺពិតជាសប្បាយប្លែកជាងកាលណាៗទាំងអស់ ជាពិសេសលោកអ្នកពិតជាសប្បាយរីករាយដោយបានជួបតារាចម្រៀងល្បីៗជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចជា លោក វ៉ាន់ដា វ៉ាន់ថាន និងតារាល្បីជាច្រើនរូបទៀត នាល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ចាប់ពីម៉ោង៥រសៀលដល់ម៉ោង១១យប់នេះនៅកោះពេជ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3qcurgMRXlSju-s0DZVnC3reUK4fUNLJ8tSgJROuIH6lkBOY7yD76k-7Q5dyqEs7s-K3djwcwZVaNZIqG4I7crN3gynK6P6MHGMZRhVEIxlQszWLPPZNJpdLrXfUwHuL_SLBAWL19lD9K3sld1MhQfpL-FkxugJESdgrTaJY1ZlCBPobWKtfuSQZUNmkB/s2048/434820931_834838492010477_3646741060955302791_n.jpg

កាន់តែពិសេសគឺលោកអ្នក ក៏ដូចជាហ្វេនៗអាចចូលរួមទស្សនាការប្រគុំតន្ត្រីនេះដោយសេរី  Free Free តែម្តង!! មិនតែប៉ុណ្ណោះ កម្មវិធីនេះក៏មានភូមិអាហារ ដោយមានការលក់ម្ហូបឆ្ងាញ់ៗជាច្រើនមុខសម្រាប់បងប្អូនអាចភ្លក្សរសជាតិអាហារដ៏សម្បូរបែប ស្តង់សកម្មភាពសប្បាយៗប្លែក ថតរូបស្អាតៗពេលរាត្រី លេងល្បែងកំសាន្តជាមួយដៃគូ មើលការប្រគុំតន្ត្រីដ៍ធំនិងអស្ចារ្យ ជាមួយភេសជ្ជៈកូកាកូឡាត្រជាក់ៗក្នុងដៃ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmvcdAjR4maiTFO9dm0365ggGp0JXuTviDvPSFikOrysxDT_pXcTnKJIOlcxSp4l7NKTUHY9eu3KkMTOhRhTbNGkzt9zf-U443J7REbB9DACYAU4LnP8FzDSuAMXqf_AbychfSE9qydf0S1EYWYJ0C0fi3lQtYE9ehx9kb5qRS-q_2ycArra32uKZ-N6SH/s2048/434826660_834838542010472_5007578758458781242_n.jpgជួបគ្នាល្ងាចនេះណា នៅមុខសាលមហោស្រពកោះពេជ្រ ចូលរួមមើលការប្រគុំតន្រ្តី Coca-Cola Epic Weekend ថតរូបសប្បាយៗ ញាំអាហារឆ្ងាញ់ៗ  ជាមួយភេសជ្ជៈកូកាកូឡា កំដរអារម្មណ៍នាពេលរាត្រីជាមួយមនុស្សយល់ចិត្តទាំងអស់គ្នាណា ជាពិសេសទទួលយកបទពិសោធន៍ថ្មីៗ សំខាន់បានជួបអាយដលទៀតផងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCDTIXV65fzBinBRKnxDFTjWLJpJXTGbs3teqQUxJJ4fygIbPsH3Oo_nYlBlBfS3S-kP8SpaVabMcrsDPnBzkuamEk3KLFMAJmgsqBu19povFgEWuqAPXQ7P1fcyyrjnW1jbiB0UZGzGT2i-44LNt1rPKUVvum2Oc9B97IzHvRX-cJnPYkV5gxVTqFLOaO/s2048/434870200_834838375343822_2911033647139220799_n.jpg

បរិយាកាសកខ្វ.ក់ ចាប់ផ្តើមប៉ះពាល់ដល់វិស័យទេសចរណ៍នៅខេត្តឈៀងម៉ៃ

0

ប្រទេសថៃ ៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា បរិយាកាសកខ្វ.ក់ និងធូលីពុលចាប់ផ្តើមប៉ះពាល់ដល់វិស័យទេសចរណ៍នៅខេត្តឈៀងម៉ៃ ហើយភ្ញៀវទេសចរបរទេស ក៏ចាប់ផ្តើមចាកចេញពីខេត្តឈៀងម៉ៃបណ្តើរៗដែរ ដើម្បីគេចពីធូលីពុល ។ រីឯចំនួនការកក់បន្ទប់សណ្ឋាគារនានានៅខេត្តនេះ ក្នុងអំឡុងពេលចូលឆ្នាំថ្មីឃើញថា ធ្លាក់ចុះទាបជាងគោលដៅ ។

ស្ថានការណ៍ធូលីពុលនៅខេត្តឈៀងម៉ៃ នៅតែមានសភាពធ្ងន់ធ្ងរជាបន្តបន្ទាប់ ហើយផ្សែងចេញពីភ្លើងឆេះព្រៃ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាចាប់ផ្តើមធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ ។ នៅដើមខែមេសា ឆ្នាំ២០២៤ នៅអគារអ្នកដំណើរចាកចេញពីប្រទេសថៃ របស់អាកាសយានដ្ឋានឈៀងម៉ៃ គេសង្កេតឃើញថា មានភ្ញៀវទេសចរបរទេសជាច្រើននាក់ឈរតម្រង់ជួរ Check in ដើម្បីធ្វើដំណើរចាកចេញពីខេត្តឈៀងម៉ៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim3ZXOVQK7uhYH2_nZTTaPhIXU1MTltH4X6MtwjCJJ6YftxCKA4TAyn-BimF9K-phtePj_W-N5b9EdVDnVFAy3QyXExYRJxI7-MuIfb0BOi-RmBVLb8wCFOJOKceT9Tv4AbarPhQzgP7NlMhyI27av7nmh_FZftb584K8Yfvw8jIioBsezkgeaWUtQX0s/s960/TheMO-PM25again_thumbnail.jpg

បើទោះជាការធ្វើដំណើរចាកចេញពីខេត្តឈៀងម៉ៃតាមកម្មវិធីទេសចរណ៍ក្តី ប៉ុន្តែភ្ញៀវទេសចរខ្លះបានធ្វើដំណើរចាកចេញមុនពេលកំណត់ ។ ពួកគេនិយាយថា ចង់គេចពីបរិយាកាសកខ្វក់ ហើយទៅកន្លែងណាដែលមានបរិយាកាសល្អជាងនេះ ដូចជា ៖ ទីក្រុងបាងកក និងខេត្តនៅភាគខាងត្បូង ជាពិសេស ខេត្តភូកេត ។

លោក Paisan Sukcharoen នាយកសមាគមសណ្ឋាគារថៃប្រចាំភាគខាងជើង ទទួលស្គាល់ថា បរិយាកាសកខ្វក់ពិតជាប៉ះពាល់ដល់វិស័យទេសចរណ៍ ហើយភ្ញៀវទេសចរបរទេសមួយចំនួនបានធ្វើដំណើរចាកចេញពីខេត្តឈៀងម៉ៃ ដើម្បីគេចពីធូលីពុល ។ ប៉ុន្តែវាជាចំនួនតិចតួច ពីព្រោះភ្ញៀវទេសចរភាគច្រើនយល់ពីស្ថានការណ៍ គឺពួកគេមិនលុបចោលការធ្វើដំណើរទេ ហើយពួកគេនៅតែធ្វើដំណើរ និងស្នាក់នៅតាមសណ្ឋាគារដែលបានកក់ទុកជាមុន ។https://cdn.chiangmainews.co.th/wp-content/uploads/2024/04/05114453/1712292293_458542-chiangmainews.jpg

ហេតុនេះ លោកយល់ឃើញថា ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេស គឺជារឿងធម្មតា ។ ប៉ុន្តែស្ថានការណ៍ធូលីនៅតែពុំទាន់ធូរស្រាល បានធ្វើឱ្យចំនួនការកក់បន្ទប់ស្នាក់នៅក្នុងអំឡុងពេលចូលឆ្នាំថ្មី គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានកើនឡើងតិចតួច ។ ជាក់ស្តែង សណ្ឋាគារផ្កាយ៣ ទទួលបានភ្ញៀវទេសចរថៃច្រើនជាងគេ គឺការកក់បន្ទប់ស្មើនឹង៦០% ដែលធ្លាក់ចុះពីគោលដៅ ស្មើនឹង៨០% ។ រីឯសណ្ឋាគារផ្កាយ៤ និងផ្កាយ៥ ដែលមានអតិជនជាជនបរទេស គឺមិនគួរឱ្យបារម្ភទេ ដោយចំនួនការកក់បន្ទប់ ស្មើនឹង៧០% ។

លោកបន្ថែមថា យើងត្រូវរង់ចាំតាមដានស្ថានការណ៍បរិយាកាសកខ្វក់បន្តទៀត ហើយប្រសិនបើវាពុំធូរស្រាលមុនពេលចូលឆ្នាំថ្មីទេនោះ នឹងធ្វើឱ្យភ្ញៀវទេសចរថៃធ្លាក់ចុះក្នុងអំឡុងពេលចូលឆ្នាំថ្មីមិនខាន ។

ចំណែកអភិបាលខេត្តឈៀងម៉ៃ លោក Nirat Phongsitthaworn បានលើកឡើងពីការចាត់ចំណាត់ថ្នាក់ទីក្រុងមានបរិយាកាសកខ្វក់របស់គេហទំព័រ IQair.com ថា ខេត្តឈៀងម៉ៃ បានជាប់ចំណាត់ថ្នាក់ទី១ នៅលើពិភពលោក ជាបន្តបន្ទាប់ ។ វាជាការវាស់វែងសម្រាប់តែទីក្រុងធំៗប៉ុណ្ណោះ ប៉ុន្តែបើត្រួតពិនិត្យគ្រប់ខេត្តរបស់ប្រទេសថៃ គឺខេត្តឈៀងម៉ៃ មានកម្រិតខ្យល់ PM 2.5 ទាបជាងខេត្តមួយចំនួន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI-qYXgLDMmGtdSs_L5CUfoET2S0u-BEhpeGYe4TJVCX6msXeI46-2cAeVLjoYZzk4-ziUZNvT-lux4R7MVDigl7pBP3S465xTHj5PpHjlIyjOseLpkfQG52ptHpFRJarswKY0Ks4abFyO-5DH7oemYrcdjzrxUJhTXLLDuZD5UlmArF-kQxtF2k91lcU/s728/%E0%B8%AB%E0%B8%A1%E0%B8%AD%E0%B8%81%E0%B8%84%E0%B8%A7%E0%B8%B1%E0%B8%99%E0%B8%9E%E0%B8%B4%E0%B8%A9%E0%B8%A0%E0%B8%B2%E0%B8%84%E0%B9%80%E0%B8%AB%E0%B8%99%E0%B8%B7%E0%B8%AD-1-728x410-728x410.jpg

អាថ៌កំបាំងចំនួន ៤ ដើម្បីបំបាត់កម្ដៅពីរាងកាយដែលនារីៗគួរសាកល្បង

0

អាកាសធាតុក្តៅពីខាងក្រៅអាចធ្វើឱ្យមនុស្សស្រីងាយនឹងឆាប់ខឹង ដែលធ្វើឱ្យមានសីតុណ្ហភាពរាងកាយរបស់ពួកគេខ្ពស់ ប៉ះពាល់ដល់អារម្មណ៍ អាចធ្វើឱ្យអ្នកមានអារម្មណ៍ក្តៅជាងធម្មតា និងនាំឱ្យមានភាពតានតឹង ហើយក៏អាចក្លាយជាគ្រោះថ្នាក់ដល់អាយុជីវិតបានផងដែរ។ ដូច្នេះហើយ ដើម្បីបំបាត់កម្ដៅពីរាងកាយយើងសូមណែនាំ ៥ គន្លឹះក្នុងការយកកំដៅចេញពីខាងក្នុងខ្លួនយ៉ាងឆាប់រហ័ស ធ្វើឱ្យសុខភាពរាងកាយរបស់អ្នកត្រជាក់៖

១.ផឹកទឹកត្រជាក់ជាប្រចាំ៖ ទទួលទានទឹកត្រជាក់ជាប្រចាំពេញមួយថ្ងៃ វាអាចជួយឱ្យរាងកាយរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់ និងផ្តល់ភាពត្រជាក់ឱ្យរាងកាយដំណើរការបានល្អបំផុត។ ការជ្រើសរើសទឹកត្រជាក់ ឬភេសជ្ជៈ ដែលមានឥទ្ធិពលត្រជាក់ ដូចជាទឹកដូង ទឹកផ្លែឪឡឹក ឬទឹកក្រូចឆ្មា ក៏អាចជួយកាត់បន្ថយសីតុណ្ហភាពរាងកាយពីខាងក្នុងបានផងដែរ។ https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcRaji5gorSdEv9I8hSHCUgpWo_T8M3if6p866Dm9FmkBQ&s

២.ត្រាំជើងជាមួយទឹកត្រជាក់៖ ត្រាំជើងរបស់អ្នកដោយទឹកត្រជាក់ វានឹងជួយឱ្យអ្នកមានអារម្មណ៍ថាមានថាមពល និងមានផាសុកភាព។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកនៅតែមានអារម្មណ៍ក្តៅ ទោះបីងូតទឹករួចហើយក៏ដោយ អ្នកព្យាយាមត្រាំជើងរបស់អ្នកក្នុងទឹកត្រជាក់មួយរយៈ។ វាជាវិធីសាមញ្ញមួយដើម្បីបន្ថយកម្តៅចេញពីរាងកាយរបស់អ្នក ដែលអាចជួយឱ្យអ្នកមានអារម្មណ៍ត្រជាក់ និងធូរស្រាលជាងមុន។https://cdn.shopify.com/s/files/1/0549/3666/6300/files/DSC_0066_1024x1024.jpg?v=1625095053

៣.កាត់បន្ថយភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន៖ ជាតិកាហ្វេអ៊ីន និងអាល់កុល អាចបង្កើតកម្រិតកំដៅជាក់លាក់មួយនៅក្នុងខ្លួន។ ទោះបីជាការផឹកស្រាអាចរីករាយពីមួយពេលទៅមួយពេលក៏ដោយ ប៉ុន្តែយើងមិនគួរទទួលទានច្រើនពេកទេ។ លើសពីនេះទៀត ការកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន និងអាល់កុល ក៏មានប្រយោជន៍ចំពោះសុខភាពទូទៅរបស់អ្នកផងដែរ។https://openlab.citytech.cuny.edu/studentcommunityteam/files/2013/10/caffeine-drinks.jpghttps://openlab.citytech.cuny.edu/studentcommunityteam/files/2013/10/caffeine-drinks.jpg

៤.កាត់បន្ថយជាតិសូដ្យូម៖ មនុស្សដែលមានកំដៅរាងកាយលើស អ្នកគួរតែកាត់បន្ថយជាតិសូដ្យូម ដើម្បីរក្សាសីតុណ្ហភាពរាងកាយឱ្យត្រជាក់ នេះដោយសារជាតិសូដ្យូមអាចបង្កើនកម្រិតសម្ពាធឈាម និងអាចបង្កើនសីតុណ្ហភាពរាងកាយ ប៉ះពាល់ដល់ប្រព័ន្ធខាងក្នុង វាចាំបាច់ក្នុងការពិចារណាអំពីមាតិកាសូដ្យូម ដើម្បីគ្រប់គ្រងសីតុណ្ហភាពរាងកាយឱ្យមានប្រសិទ្ធភាព។https://www.health.com/thmb/2N5aZlsztGbblqojy5ET1L3CZRw=/1500x0/filters:no_upscale():max_bytes(150000):strip_icc()/gettyimages-88175170-2000-40871c1cbb9442288b6a783588705e70.jpg

៥.បោះបង់ចោលអាហារចៀន ឬបំពង៖ ជាការពិតណាស់ ការញ៉ាំអាហារដែលប្រើប្រេងច្រើនអាចធ្វើឱ្យរាងកាយឡើងកំដៅ។ វាត្រូវបានណែនាំអោយជៀសវាងអាហារចៀន អាហារខ្លាញ់ និងជ្រើសរើសអាហារដែលមានជីវជាតិ ដែលឆ្លងកាត់ការកែច្នៃតិចតួច ដូចជាផ្លែឈើតាមរដូវ គ្រាប់ធញ្ញជាតិ បន្លែ និងប្រូតេអ៊ីនគ្មានខ្លាញ់ ក៏ដូចជាអាហារដែលស្ងោរ ដុត ឬចំហុយ ក៏អាចជួយបន្ថយការហើមពោះក្នុងរដូវក្តៅផងដែរ៕

ហង្ស ម៉ានីតា និង ចន សុទីម៉ា មានវាសនាដូចគ្នាជាបវរកញ្ញាចក្រវាលកម្ពុជាកូនពៅមានការផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មី

0

ក្រុមហ៊ុនមហាហង្សរបស់លោក អ៊ិន សុភិន បានប្រកាសជាផ្លូវការហើយថាការប្រកួតMiss Universe Cambodia ឆ្នាំនេះក្រុមហ៊ុនពុំមានឱកាសរៀបចំការប្រកួតនោះទេ។ ប្រការនេះបានធ្វើឱ្យ កញ្ញា ចន សុទីម៉ា ជាបវរកញ្ញាចក្រវាលកម្ពុជាមានវាសនាមិនខុសពី ហង្ស ម៉ានីតា ឡើយក្លាយជាបវរកញ្ញាកូនពៅក្នុងក្រុមហ៊ុនដែលត្រូវមានការផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មី។ ទោះយ៉ាងណា អ្នកគាំទ្រវិស័យបវរកញ្ញាសង្ឃឹមថាអ្នកគ្រប់គ្រងថ្មី នឹងមានអ្វីពិសេសជូនទៅកាន់ ចន សុទីម៉ា ជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំចាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUoxn1dy7DGJtmjkbV1XHI2PJXy5obxCPt2rBDa5tAX7usgQCg-k3O_qePr5q-BsVp5hlLwkNUT3V2LhHL05ZTPgibZiN_uCpMggdVxhlKhNXeDKdU6eklU_UKXK2ZU37k2uBRese8eqMsi2SZkh5sGSXofVDLgib1yUDCFFvaKjftcoDbzVhmJC6tBm8/s960/916a35d1-c78a-4dd6-9988-8ad48d0b6394.jpg

តាមការជូនដំណឹងនៅលើផេក Miss Universe Cambodia កាលពីយប់ថ្ងៃទី៤ មេសា ឆ្នាំ២០២៤ បានឱ្យដឹងថា «ផលិតកម្ម មហាហង្ស មិនបានបន្តសិទ្ធិក្នុងការរៀបចំកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាទៀតនោះទេ។ នៅក្នុងឱកាសនេះផលិតកម្មមហាហង្សសូមថ្លែងអំណរអរគុណដល់ អ្នកគាំទ្រ FAN CLUB , SPONSOR ទាំងអស់សម្រាប់ការជួយគាំទ្រកន្លងមក ។ សូមជូនពរដល់អ្នកទាំងគ្នាជួបតែពុទ្ធិពរទាំង ៤ ប្រការ អាយុ សុខៈ ពលៈកុំបីឃ្លៀងឃ្លាឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT6C3CftcqI_E4LmbtEP4foEGKhU8UrOggEuzxGT2waH-prTS7Atx6cS4wxgQPUBWhu9BccnIQypXem7IQp-c1Wq0MynG_rso_v0DN6Xf5VDotE7DeLJbZvRZz13Cb_tArcGmrXshhzYcRxf6AlIbdykcIK5R_kmmZUg15P54_jISSIqezoTwps59hYoM/s2048/293391133_588412859631555_329661189382836180_n.jpg

ផលិតកម្ម មហាហង្ស របស់លោក អ៊ិន សុភិន ដែលមានសិទ្ធិរៀបចំកាលពីឆ្នាំទៅមានកញ្ញា ចន សុទីម៉ា ជាម្ចាស់មកុដដែលបានតំណាងកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិ។ បវរកញ្ញារូបនេះទទួលបានការលើកទឹកចិត្តយ៉ាងច្រើនពីអ្នកគាំទ្រ តារាល្បីៗជាច្រើនរូបសម្រាប់ការប្រកួតរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_QHklv_-BlGHJxxadLPwC0WCMy5IG572L5OG5q9v3Bk206EkFDUsAal6BlLa_qQZM46UEWw34GqMdXivlpngRcbKa3inlQ9c8ElJMFvfctTlh-yppYbN4Mm7d_ufCT2j88JW-hkiCTqTEXUoLdwCtdk4HsTLlWjoPNE8fEDhr4CnMIJDHImLnn1ixB_Q/s2048/320351949_569140605050430_6330040763847495020_n-1.jpg

ទោះជាយ៉ាងណា សុទីម៉ា មានវាសនាមិនខុសគ្នាប៉ុន្មាននោះទេជាមួយនឹង ហង្ស ម៉ានីតា ដែលជាបវរកញ្ញាកូនពៅត្រូវមានអ្នកគ្រប់គ្រងថ្មី។ កាលពី ចន សុទីម៉ា បានឈ្នះការប្រកួតក្នុងប្រទេស ហង្ស ម៉ានីតា ដែលជាម្ចាស់ជ័យលាភីឆ្នាំចាស់ពុំបានបំពាក់មកុដឱ្យនាងនោះទេដោយសារតែក្រុមហ៊ុនរៀបចំខុសគ្នាដែលជំនួសដោយ ប៊ី សុធារី ជាបវរកញ្ញាចក្រវាលឆ្នាំ២០១៧ បំពាក់មកុដឱ្យ ចន សុទីម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuczPEuyxgE37wXbTsPZ13U7IfLbX8Py2Rw7XgZ4_AvmYf9jELUH-LR82LLguIE_MxwZpKsA3ab8EX_YVGoMBTX9y9B0tQ92mTrtjstxTu01AWmNwCgnhSHbdf5TMswn7RG3eS8LtFR5ARF9vgzlif0M6ZnlKVAfXtzCzJYUiF1CVbTYzLqxydP4TxgPk/s1641/FB_IMG_1699666435001.jpg

សម្រាប់អ្នកគ្រប់គ្រងថ្មីរបស់ Miss Universe Cambodia 2024 គឺបានទៅលើលោកឈួង ឆីវឆូយ ប៉ុន្តែគេមិនទាន់ដឹងថា ចន សុទីម៉ា អាចបង្ហាញខ្លួនជាមួយអ្នកគ្រប់គ្រងថ្មីឬយ៉ាងណានោះទេ។

អ្នកគាំទ្រវិស័យបវរកញ្ញាក៏បង្ហាញអារម្មណ៍សោកស្តាយដូចគ្នាទៅកាន់បវរកញ្ញាទាំងពីររូប ហង្ស ម៉ានីតា និង ចន សុទីម៉ា ដែលមានវាសនាស្រដៀងគ្នាក្លាយជាកូនពៅត្រូវមានការផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មី៕

ស៊ីន យូប៊ីន បានជួប Jackson Wang អន្រួនចិត្តតារាល្បីរូបនេះចង់មកលេងប្រទេសកម្ពុជា

0

តារាសម្តែងជួរមុខ កញ្ញា ស៊ីន យូប៊ីន បានជួបតារាល្បីល្បាញមួយរូបទៀតហើយគឺ Jackson Wang សមាជិកនៃក្រុមចម្រៀង K-Pop Got7 ។ បានជួបតារាល្បីរូបនេះ ស៊ីន យូប៊ីន មិនឱ្យខាតនោះទេដោយនាងបានប្រាប់ពីប្រទេសកម្ពុជាដល់ Jackson Wang រហូតដល់តារាល្បីរូបនេះបង្ហើបថាចង់មកលេងកម្ពុជាទៀតផង។ លើសពីនេះ យូប៊ីន បានកោតសរសើរតារាប្រុសរូបនេះថាជាទេវបុត្រក្នុងព្រេងនិទានមិនស្មើរព្រោះបានជួបពិតលើសពីអ្វីបានដឹងឮនៅតាមបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV9m1EiHXsFAG3X80OBRIllItZOWs84z7Fi5pQbEVEdZNThhlPFv4rqH1FeTt1A_1KeGVy_ARUBb0CFKIPNIY94kwXYGSuYvrw72hCJItFoaOHlCV5DcA3WSw8qVu6NP86Xs92_Xi5i9FHPrPuLhyTVnpCOCSJxQObgBQDI7nTB79s-6eyIQ686AGe-tM/s2048/image_2024-04-05_09-31-21.png

អ្នកគាំទ្រមានការចាប់អារម្មណ៍ជាថ្មីទៅលើតារាសម្តែង ស៊ីន យូប៊ីន បន្ទាប់ពីរូបនាងបានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមបានជួបជាមួយតារាល្បីឈ្មោះ Jackson Wang នៅក្នុងហាងសាឡនមួយកន្លែង។ ជាមួយគ្នានេះ ស៊ីន យូប៊ីន បានភ្ជាប់មកជាមួយខ្លឹមសារថា «បានជួបរូបពិតគឺលើសពីអ្វីដែលបានឮនិងបានឃើញតាមsocial media បុរសម្នាក់នេះទេវបុត្រក្នុងព្រេងនិទានមិនស្មើរ(ខ្ញុំសំដៅលើអត្តចរិតគាត់)»។ តារាស្រីក្រសោបពានទាំងជាតិនិងអន្តរជាតិរូបនេះបានលើកឡើងទៀតថា «ខ្ញុំបានប្រាប់គាត់ពីកម្ពុជា ហើយគាត់បានឆ្លើយថាគាត់ពិតជាចង់មកកម្ពុជាណាស់ យើងសង្ឃឹមថានឹងបានទទួលស្វាគមន៍វត្តមាន jackson wang មកកាន់ទឹកដីកម្ពុជានៅថ្ងៃណាមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9EIT7CuXRiMvxW4N07Y_C3w8SeUFKkXPItsYVXnuTfMl3JPLi7RJApfy-PkJhtPWhb1FJ01h5kLOADMtsN20ujOpOy-2rts2Gk0KFqKQeXldgy5MPLFr2xJopGABEcB0dp9w0Y4_mUhBqHEHxZyOUbejcI6PwdKTQhgWwv3WHaHaCEeavpeOhfur2soA/s1874/image_2024-04-05_09-31-26.png

នេះជាភាពវៃឆ្លាតមួយរបស់កញ្ញា ស៊ីន យូប៊ីន បានជួបជាមួយតារាល្បីមានឱកាសសំណេះសំណាលគ្នាហើយគឺមិនឱ្យខាតនោះទេឆ្លៀតជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ឱ្យកាន់តែទូលំទូលាយ។ អ្នកគាំទ្រក៏បានកោតសរសើរ ស៊ីន យូប៊ីន ថាជាតារាស្រីកំពូលសំណាងព្រោះនាងបានជួបតារាល្បីៗលំដាប់ពិភពលោកបានច្រើនណាស់។

គេចាំបានថា កាលពីពាក់កណា្តលខែមីនា ស៊ីន យូប៊ីន បានទៅចូលរួមកម្មវិធីម៉ាកយីហោល្បីមួយនៅប្រទេសកូរ៉េខាងត្បូង ដោយបានជួបជាមួយ Lisa សមាជិក BLACKPINK ផងដែរ។ តារាកម្ពុជារូបនេះនិង Lisa ក៏បានជជែកគ្នា ថតរូប ឱបគ្នាយ៉ាងគួរឱ្យស្រលាញ់ក្នុងមិត្តភាពជាអ្នកសិល្បៈដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfOeRAZ6cXn1FA4XkCmuv89oCUqqUuYwCPEAjNMOBsxjAVKomD40W3JSIZMpfPGk8vuloeXao4yQ70XfxGwu6aOeQnU0aH8tk2_tmTdUkgUQKHNJ9jS31jViVO79K1NCKOQX1AIb0B00s6Yl044fGApb68duVyH-9Uw3ct6nqcWjQpdSaWbZ5fzI0U2Rw/s2048/image_2024-04-05_09-31-22.png

កន្លងមក មិនត្រឹមតែបានជួប Lisa ប៉ុណ្ណោះទេ តែ ស៊ីន យូប៊ីន គឺជាតារាខ្មែរម្នាក់មានមុខមាត់នៅលើឆាកអន្តរជាតិចូលរួមកម្មវិធីធំៗហើយបានជួបតារាល្បីដូចជា Jennie សមាជិក BLACKPINK Jungkook សមាជិក BTS ជាដើម និងតារាល្បីៗជាច្រើនរូបទៀត។ ឃើញទិដ្ឋភាពបែបនេះហើយ អ្នកគាំទ្រតែងតែលើកសរសើរថា ស៊ីន យូប៊ីន ជាតារាស្រីកំពូលសំណាងប៉ះចំសុទ្ធតែតារាលំដាប់ៗ៕

 

ពេជ្រ វត្តីសារ៉ាវឌ្ឍី តែងខ្លួនឡើងខ្ញង់ចូលរួមកម្មវិធី Miss Grand Thailand 2024

0

បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ Miss Grand International 2022 នៅតែទទួលបានកិត្តិយសជាពិសេសពីម្ចាស់កម្មវិធី និងឱកាសការងារមួយចំនួនទៀតនៅប្រទេសថៃ។ ជាក់ស្តែងការប្រកួតបឋម Miss Grand Thailand 2024 ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ត្រូវបានអញ្ជើញចូលរួមដូចគ្នា។ ជាពិសេស បវរកញ្ញារូបនេះតែងខ្លួនឡើងខ្ញង់តែម្តង ហ្វេនៗឃើញហើយជជក់មាត់សរសើរសឹងគ្រប់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAYPkUEepRqgY_15R8Tu3qDpyHl2j-PKhJnMRS9yS9CBkUf3UM8IfCjvU-kfQSuaO-MUoJHdMYYOeQrXzgOv-vwsImaEbl0ImI-Pf5oLz6j6iDLJVGS_8ira5HO45IQtPDXOkHBFdY2V01eNROWsSGIkv6Qo5EEd0556CLNH3Ssj3sL7RPaaFpKfRQy68/s2048/image_2024-04-05_15-09-11%20(2).png

កាលពីយប់ថ្ងៃទី៣ ខែមេសា កម្មវិធីប្រកួត Miss Grand Thailand 2024 បានប្រកួតក្នុងវគ្គបឋមហើយដោយមានបេក្ខភាពសរុប៧៧នាក់ដើរបង្ហាញខ្លួនក្នុងឈុតរាត្រីស្រមោលសនិងឈុតហែលទឹក។ កម្មវិធីប្រកួតនៅប្រទេសថៃនេះ បវរកញ្ញាខ្មែរមួយរូបគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ទទួលបានកិត្តិសយសពិសេសត្រូវបានអញ្ជើញឱ្យចូលរួមដូចគ្នា។ ពិធីការិនីនៅក្នុងកម្មវិធី Miss Grand Thailand 2024 បានប្រកាសឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ Miss Grand International 2022។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2AGFxML1eC6bllMLIMNtP_-uDtEXa9_azbvODxPuNCSNL3CUKI-2794Dvwj1xC_k5bpEcY15xMnjNgYwZzP5WiQG_GaQEH5nYm8oyaUPFc2b1f2zXAQjsH08FhZqd9KgZt8c9hNtNbgEKSq0sG7SezEiEtbUDmZyrOrXtn8AxtLF3fDiHDNMF5x7PEZ0/s2048/image_2024-04-05_15-09-11.png

ចូលរួមកម្មវិធីលើកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅតែតែងខ្លួនឡើងខ្ញង់បង្អួតភ្នែកហ្វេនៗតែម្តងបើទោះបីជាឈុតដែលនាងស្លៀកនោះពិបាកបន្តិចក្តី។ ជាមួយការតុបតែងខ្លួនស្រស់ស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាខ្មែរម្នាក់ដែលត្រូវបានខាងស្ថាប័ន MGI ផ្តល់កិត្តិយសដល់នាងមិនដែលដាច់លេចមុខតាមកម្មវិធីនានានៅប្រទេសថៃ។ បើនិយាយពីអ្នកគាំទ្ររបស់ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនត្រឹមតែមានហ្វេនជនជាតិថៃច្រើនទេ ប៉ុន្តែក្រលេកទៅជនជាតិផ្សេងទៀតនិយាយរួមអ្នកនិយមតាមដានកម្មវិធី Miss Grand គឺស្គាល់ ពេជ្រ វត្តី ច្រើនតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9t62ISImTTekLDvp2BMY8q-Ioq43v5W_bIUTFYfy5DNb84wJ5oFPC4pJeKYS_lztiAgkF1dWjQKJ1t6lKW4o1AAcX-3StMk6kX-tJadjZbXTIebVunLMYvpX4jCMHDDdkeyI46y_2GCLOPVCIsw2jfkorqoP1bTPsp0dfcM7HFNckIDrd97Tw0ys9fN4/s2048/image_2024-04-05_15-09-12.png

គេចាំបានដែរថា មិនត្រឹមតែមានវត្តមានពិសេសក្នុងការប្រកួតនៅប្រទេសថៃប៉ុណ្ណោះទេ តែរូបនាងក៏ធ្លាប់មានឱកាសក្តោបតួនាទីជាពិធីការិនីកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កម្មវិធីស្វាគមន៍បវរកញ្ញានេះរៀបចំឡើងដោយម្ចាស់ Miss Grand ក្រុងថេប និង សារៈបុរី។

ក្រៅពីតួនាទីជាគណៈកម្មការ ភ្ញៀវពិសេសទាំងនៅក្នុងកម្មវិធីក្នុងស្រុក ក្រៅស្រុក ពេជ្រ វត្តី សារ៉ាវឌ្ឍី ក៏បានក្តោបឱកាសជាទូតសុឆន្ទៈក្រុមហ៊ុនធំៗនិងសម្តែងនៅក្នុងខ្សែភាពយន្តខ្នាតធំផងដែរ៕

សាលារៀនហ្វីលីពីនជិត៤ពាន់កន្លែងប្រកាសបង្រៀនសិស្សតាមអនឡាញ ដោយសារហេតុផលនេះ

0

ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ មន្ត្រីក្រសួងអប់រំនៅប្រទេសហ្វីលីពីនលើកឡើងថា សាលារៀននៅទូទាំងប្រទេស ស្មើនឹង៣.៩៥៤កន្លែង បានផ្លាស់ប្តូរមកបង្រៀនកូនសិស្សតាមអនឡាញវិញ ដោយសារអាកាសធាតុក្តៅខ្លាំង ។ ហេតុនេះ កូនសិស្សនឹងពុំចាំបាច់ធ្វើដំណើរមកសាលារៀនហាលក្តៅទៀតទេ ហើយកូនសិស្សនឹងមិនប្រឈមមុខជាមួយផលប៉ះពាល់សុខភាពដោយសារអាកាសធាតុក្តៅ ។https://digicastnegros.com/wp-content/uploads/2023/04/image-185-1024x633.png

បើតាមរបាយការណ៍បញ្ជាក់ថា សាលារៀនជាច្រើនកន្លែងនៅប្រទេសហ្វីលីពីនបានផ្អាកការបង្រៀនសិស្ស និងការរៀននៅក្នុងថ្នាក់ ដើម្បីឱ្យកូនសិស្សរៀនតាមអនឡាញនៅផ្ទះ ជំនួសឱ្យការធ្វើដំណើរមកសាលារៀន ព្រមទាំងពុំចាំបាច់ប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ។ សាលារៀនទាំងនេះស្ថិតនៅក្នុងតំបន់ចំនួន១១ ក្នុងនោះក៏មានទីក្រុងម៉ានីលផងដែរ ដែលមានមានកូនសិស្សសរុប ស្មើជាង១លាន៣សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1JIJT6d7iWbKjM9RuGgPsVearEI0cyDlA8g7D2EAaoLfyOLMfKLYHWUEq5aLR96pUtSZwHArm2wlHxy-VuelGbad6oNAIPsHsndta8gKAW154c4_RcdFr3SHVBjnfO2slfvwMSpfRnbgyMeGz-U1r998Japx2woO6CW4c69agdhTb8g_scVRtFZ86u94/s2000/-1x-1.jpg

ចំណែកក្រសួងសុខាភិបាលហ្វីលីពីនបានដាស់តឿនឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នចំពោះសុខភាព និងការពារការកើតជំងឺផ្សេងៗដោយសារអាកាសធាតុក្តៅខ្លាំង ពីព្រោះប្រទេសហ្វីលីពីនបានប្រឈមជាមួយអាកាសធាតុក្តៅបែបនេះយូរមកហើយ ។ ហេតុនេះ ពលរដ្ឋនឹងប្រឈមជាមួយជំងឺដាច់សរសៃឈាមខួរក្បាល (Heat Stroke) ដែលធ្វើឱ្យបាត់បង់ស្មារតី, ស្ពឹក ឬប្រកាច់ រហូតបណ្តាលឱ្យបាត់បង់ជីវិត ប្រសិនបើពុំទទួលបានការព្យាបាលទាន់ពេលវេលាទេនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj99qc-vcZiDjN2sfjiSH6yQoOnZfNsITVj2lFuW1O4Gw7kaBI93mjN9d5wP2NE9XxgKCGucA1iL2d8RGLWh3JNxFDfnDfIK9xV23iMWl30k8mZr8Hh0CAszQZrACmThqihNa1slvW4PV6_fHxk2BJE3VORh8I2uXslAkFxUEWLS8hyfrkwY4zdfkJbV_M/s800/fire-drill_2023-03-24_17-41-37.jpg

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី២៨ ខែមីនា រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ខេត្តមួយចំនួនរបស់ហ្វីលីពីន មានសីតុណ្ហភាពកើនឡើងរហូតដល់៤៥អង្សាសេឯណោះ ។ ហេតុនេះ គេរំពឹងថា ប្រទេសហ្វីលីពីននឹងមានអាកាសធាតុក្តៅខ្លាំងរយៈពេលយូរថ្ងៃទៀត ។

អាកាសធាតុក្តៅខ្លាំងបានគ្របដណ្តប់ប្រទេសនានាក្នុងតំបន់អាស៊ាន ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងបណ្តាប្រទេសទាំងនេះ ។ ប៉ុន្តែពុំទាន់មានប្រទេសផ្សេងទៀតប្រកាសឱ្យកូនសិស្សរៀនតាមអនឡាញទេ ក្រៅពីហ្វីលីពីន ៕

មហាជនខ្មែរ.ផ្ទុះ.ប្រ.តិកម្ម! ក្រោយការបង្ហាញខ្លួន ម៉ូដម្កុដអប្សរារបស់ប្រទេសជិតខាង ហាក់ស្រដៀងនឹងម្កុដអប្សរារាប់ពាន់ឆ្នាំរបស់ខ្មែរខ្លាំងពេក

0

ថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹកដែលបានចែកចាយនៅលើបណ្តាញសង្គម បានលេចឡើងអំពីក្បូរក្បាច់រចនាម្កុដអប្សរារបស់ថៃ ហាក់ស្រដៀងគ្នាខ្លាំងពេកជាមួយនឹងខ្មែរ ជាហេតុបណ្តាលឲ្យមហាជនខ្មែរភាគច្រើនសម្តែងនូវការមិ.នពេញចិត្តជាខ្លាំង ខណៈកាលពីពេលកន្លងៗមក ក៏មានការជជែកវែក.ញែកជាហូររវាងក្បាច់រាំអប្សរាថៃនិងខ្មែរនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpNOLE0crUOTZ7GV454BoNTKkW-2cWR3JEFREbgKZgxojO5usszjxm8FkioLbPJPboeKEl0kuz6DrTJUXWy0o5e810ZfUD-t5wnztdEFFBF18A5gjEpAje-TdJgqSegbutaQ_JWS1kQcT04YNaKMT9uYP4mdGjjLI5Se2GOn0xDmBx0d4ilxmw46Dzw0s/s1280/photo_2024-04-05_14-16-34.jpg

ភាពចម្រូងចម្រាស់ទាក់ទងនឹងវប្បធម៌អរិយធម៌ខ្មែរនិងថៃ នៅតែជាប្រធានបទដ៏ក្តៅគគុករវាងជនជាតិនៃប្រទេសទាំងពីរ។ ទាក់ទងនឹងរបាំអប្សរានេះ ទាំងខ្មែរនិងថៃគឺសុទ្ធតែមានរបៀបបែបបទនៃការរាំថ្វាយ ការរៀបចំផ្សេងៗទៅតាមទំនៀមទម្លាប់ប្រពៃណីនៃប្រទេសរៀងៗខ្លួន។ ខណៈថ្មីនេះ រូបភាពចែកចាយពីបណ្តាញសង្គមប្រទេសថៃ គឺបានបង្ហាញឲ្យឃើញថា បវរកញ្ញាចក្រវាលថៃឆ្នាំ២០២៣ ក្នុងកម្មវិធីមួយបានស្លៀកនូវសម្លៀកបំពាក់និងគ្រឿងប្រដាប់អប្សរា ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ស្របពេលរងនូវមតិរិះគន់នោះ គឺ ក្បាច់រចនានៃម្កុដដែលបវរកញ្ញាថៃពាក់ ហាក់ស្រដៀងនឹងម្កុដអប្សរាដែលបានបន្សល់ទុករាប់ពាន់ឆ្នាំរបស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpk6rDFTFdLRq8wgxJblpPblSsWvoEF9BVaYdqjIwMoKYFRTgP9wnKS7UIlKJt4szgdbo9FzUKTfdyCxyCReoSIUB4fcFmppyortLmHGu0Mv6FsgD1o13rEqYxhaSNyTPcGPEcaBSsX9x1B8XaXGKcqrImVg1U5o5DOwvHajnLWHMXgldPhvrcU1PN8e4/s2048/371479106_1236322294435736_9062039856374088122_n.jpg

ជាមួយគ្នានោះ ប្រជាជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិវាយប្រហារ ដោយអ្នកខ្លះក៏បានលើកឡើងថា «ល្បីថា Miss Universe ផ្តោតលើចំណេះដឹង ប៉ុន្តែរូបថតមួយសន្លឹកនេះបញ្ជាក់យ៉ាងច្បាស់ថា បវរកញ្ញាម្នាក់នេះគ្មានចំណេះដឹង សូម្បីតែវប្បធម៌គេ និងវប្បធម៌ខ្លួនឯងនៅបែងចែកមិនដាច់ផង»។ ខណៈអ្នកខ្លះថា«សូមអរគុណប្រទេសថៃដែលបានជួយគាំទ្ររបាំអប្សរាខ្មែរ»។ ចំណែកអ្នកខ្លះថា «កាន់តែដូចទៅៗហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2OrfAbpJNRqDAJwAWTk9ZofuqB_FEPfmJxywIExXrtKWdo19agjlm_juNplIhSe8eNglrcv5TmVVmL2OPgtjXaSLmnaS4OY-XQFUJpZvbJJOUkv-4rjXTEoEKl51KWNrZZG1C8XERJ2qyEwxdipDJs3ltzWawwILRZmwydBvsQNMZ4elEYr7V35cxE80/s1280/photo_2024-04-05_14-16-36%20(2).jpg

គួរបញ្ជាក់ថា របាំអប្សរារបស់ថៃ ដែលមើលទៅលើការរាំមិនមានការហាត់ពន់ខ្លួនខ្លាំងនោះទេ ខណៈដែលឥរិយាបទនៃការរាំនេះទៀតសោតគឺប្រញាប់ៗ លឿនៗ ហាក់មិនសូវមានភាពទន់ភ្លន់ល្វត់ល្វន់ មួយៗដូចជារបាំអប្សាខ្មែរនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzODxGyEJGYspbpdS3bPYWYAdGf8CFoqmNzC60LJlCu3pS_MVE3joAQqXeizuH6szBhB62sGaD2OyrMV9jmXnya_SULeRXA6NiD8kOreNfvFqUkp-t2Rw-s5PSITJZ_W-bM_d4mRogp3ObNhi30pWwsHa4BRL324Vl_X1NLZ-AjKVvoCApv06U7KHyhlk/s1280/photo_2024-04-05_14-16-36.jpg

បើក្រឡេកមកមើលរបាំអប្សរាខ្មែរវិញ ត្រូវបានគេចាត់ទុកថាជារបាំមួយប្រភេទដែលពិបាកនៅក្នុងការរាំខ្លាំងណាស់ ព្រោះតែត្រូវហាត់រៀន ពត់ពេនច្រើន ទាំងដៃ ទាំងជើង និងតួខ្លួនទាំងមូល។ ខណៈដំណើរនៃការរាំរបាំនេះទៀតសោតគឺបានសបញ្ជាក់អំពីស្រ្តីខ្មែរដ៏មានឥទ្ធិពល សុភាពរាបសារ ទន់ភ្លន់ តែមិនទន់ជ្រាយ និងក្បូរក្បាច់នៃការរាំអប្សរាខ្មែរនីមួយៗសុទ្ធតែបង្កប់នូវអត្ថន័យដ៏ស៊ីជម្រៅនិងគួរជាទីចាប់អារម្មណ៍បំផុត៕