Home ព័ត៌មានជាតិ ឯកឧត្តមស សុខា ចាត់វិធានការក្តៅលើអ្នកមានរថយន្តស្លាកលេខនគរបាល ក្រោយលេចឃើញរថយន្តខ្លះនៅកាស៊ីណូ និងមុខខារ៉ាអូខេ

ឯកឧត្តមស សុខា ចាត់វិធានការក្តៅលើអ្នកមានរថយន្តស្លាកលេខនគរបាល ក្រោយលេចឃើញរថយន្តខ្លះនៅកាស៊ីណូ និងមុខខារ៉ាអូខេ

190
0

នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្លែងក្នុងពិធីបូកសរុបលទ្ធត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការក្តៅ ដោយបញ្ជាឱ្យចាត់វិធានការក្តៅលើអ្នកមានរថយន្តស្លាកនគរបាល ក្រោយលេចឃើញរថយន្តនគរបាលខ្លះនៅកាស៊ីណូ និងមុខខារ៉ាអូខេ។

ទន្ទឹមនឹងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបាន ក៏បានចេញវិធានការក្តៅដោយបញ្ជាឱ្យពង្រឹងការគ្រប់គ្រងអាវុធជាតិផ្ទុះឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីសន្តិសុខជាតិ ហើយក៏ព្រមានបណ្តេញចេញពីក្របខណ្ឌចំពោះមន្ត្រីនគរបាលរូបណា ដែលឱ្យអាវុធដល់អ្នកដទៃខ្ចី។

ការត្រៀមចាត់វិធានការ ក្រោយពីមានឃើញករណីជនបាញ់បោះមួយចំនួន ឃើញមានរថយន្តស្លាកលេខនគរបាល និងថែមទាំងមានអាវុធក្នុងដៃ យកទៅធ្វើរឿងល្អប៉ះពាល់ដល់ស្ថាប័ន៕