Home Blog Page 118

សម្ដេចតេជោ ចេញសារដើម្បីបញ្ចប់ភាពចម្រូងចម្រាស់រវាងបងប្អូនខ្មែរ និងខ្មែរឥស្លាម

0

ទីបំផុតរកឃើញចំណុចកណ្ដាលនៃបញ្ហាហើយ! សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារណែនាំដល់ទាំងបងប្អូនខ្មែរដែលជាអ្នកសិល្បៈ ឬអ្នកសម្ដែងកែតម្រូវទាំងពាក្យសំដីទាំងកាយវិការដែលអាចប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរបស់បងប្អូនខ្មែរឥស្លាម និងសម្ដេចបានសំណូមពរទៅកាន់បងប្អូនខ្មែរឥស្លាម ឲ្យបើកចិត្តស្វែងយល់ពីទំនៀមទម្លាប់ប្រណីខ្មែរដូចគ្នា ជៀសវាងបែ.កបា.ក់សាមគ្គីភាពក្នុងនាមជាខ្មែរតែមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwViUJdIJQiKhWbOXXdcTR1Rlw7r6JP682-SEOTTny8NUAxO1qCor6xkqAwhEU81EiumOvrfM5YKmqpvx7LbEnUvlyRteNoDf0ox92AcWi4IO_HfHqTKBdSF-tc8iqtgwcfY5LicazwH1hn_TSegQ5bv5N0w1yBVlcIC9JKYhG9VA2d-paZZj7dmO6DwI3/s678/photo_2026-02-24_09-35-12.jpg
តាមរយៈសំណេរដែលបានបង្ហោះនៅលើទំព័រផេកហ្វេសប៊ុក នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ ខ្ញុំសូមបងប្អូនខ្មែរឥស្លាមស្វែងយល់ឱ្យបានច្បាស់នូវចំណុចនេះព្រោះជាបញ្ហាប្រពៃណីទំនៀមទម្លាប់យូរលង់មកហើយ។ ឯក្នុងឈុតឆាកទៀតសោតពុំមានចំណុចណាជាការប្រមាថឬមើលងាយមើលថោកនោះទេតែផ្ទុយទៅវិញមានខ្លឹមសារស៊ីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនា។ បងប្អូនឥស្លាមបានជួយដល់បងប្អូនខ្មែរដែលទៅរកល័ក្ដនៅពេលឆ្លងទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDxt_gi1voby5eg_H7_VhAOzNCghPEv5zBTxHRlRSFS5uS_YpfVzZzBOh8R5xsWZgcMycMIJs3-btnyxaStCCGbZOD8rNKwoNkrMR7N5UIgjsmgSrS-wHkQi4GFS_m80g-JOH1aVN0dlhUKP44B0MmxPNSfwO3oCamQPevrKvQkYO3QRI38KufNRwgkYQE/s1280/photo_2026-02-24_09-35-13.jpg

សម្រាប់សម្ដេច ចាប់តាំងពីធំដឹងក្តីមកលោកតែងទៅចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នា និងបន្តមកទៀតលោកក៏បានរៀបការកូនចំនួន៥នាក់ផងដែរ ដែលការរៀបមង្គលការរបស់កូនៗទាំង៥របស់លោក គឺសុទ្ធតែធ្វើពិធីបុកល័ក្ដ និងមានអ្នកដើរតួជាជនជាតិឥស្លាមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvvbNoRtYLBQCHMcpdyLzb-FeMEBjrfHbipljsGYT5dMajxVNqckKi10KkaTaLBjRTwY2EqZvyz4iRlONUwRhmP80WTRVREjmqRoqt1VGpT8d8-WqRjeLOBD78Xb3-rjRCAXbHIaIjq-6bhoeu-XxDLu33orx3DRONolzr1EmlGpnCO3-gglhUsS_il46g/s512/photo_2026-02-24_09-35-12%20(2).jpg

ទន្ទឹមគ្នានេះដែរ សម្ដេចក៏បានបង្ហាញនូវការយល់ចិត្តទៅកាន់បងប្អូនខ្មែរឥស្លាម ដោយសម្ដេចគូសបញ្ជាក់ថា «បងប្អូនមិនបានជំទាស់និងការសំដែងដែលមានតួរសំដែងជាខ្មែរឥស្លាមនោះទេ តែអ្វីដែលបងប្អូនមិនសប្បាយចិត្តគឺពាក្យពេចន៍និងឥរិយាបទសំដែងខ្លះខ្វះការគោរពចំពោះព្រះរបស់ឥស្លាមទើបធ្វើឲ្យមានប្រតិកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5L1hniRGUDTcEfJgkwgQ4WgO0yEyXXwAn-PmPywPvH2lflBZKvdWtvqUEIfaFzYSfY1tdpiov11uk-veQOjxqPv7tSOeDMg-cSjDbyojruFCEVMNnWBoEaVwK1DEcCnwuGweTHD6C4qGZjllhwtYJbRL09TcuK5PWw2m6tSA74j_PGmXhzYX6VY8A40fb/s880/photo_2026-02-24_09-35-13%20(3).jpg

តាមន័យនេះ សូមឲ្យបងប្អូនគ្រប់ក្រុមសំដែងកែតម្រូវជាបន្ទាន់ទាំងពាក្យសំដីទាំងកាយវិការសម្រាប់ការសំដែង ជៀសវាងឲ្យខាងតែបាននូវពាក្យពេជចន៍ឬកាយវិការខ្វះការគោរពចំពោះបងប្អូនឥស្លាម ព្រោះបងប្អូនឥស្លាមទូទាំងពិភពលោក គោរពខ្លាំងណាស់នូវព្រះអាលឡោះឬព្រះអាលឡាដូចនេះមិនអាចសំដែងប៉ះពាល់បានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLSor17xf3flGp1pGoHlwdl634_JZxRJ72q2kazYjeo-mPYVrqxi22Ez6IlaaphDlQ0N06AQJ458NVc10DPEuWZbHCzBsumcDK-H4QEpjvtKuIj9u_ftryKu2NRWXtcVIzI2sbUN7SR2kHwtizuZcnpI60wS2QKIKbviZ7b82awwUApkcDM20PU0py_CpU/s1280/photo_2026-02-24_09-35-13%20(2).jpg

ជាចុងក្រោយ សម្ដេចសូមឲ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍និងសាសនានៅកម្ពុជាបន្តរីកចម្រើនតទៅមុខទៀត ដ្បិតអ្វីដែលលោកឲ្យតម្លៃខ្ពស់គឺសាមគ្គីភាព ជាតិសាសន៍ និងសាសនា ដែលប្រទេសយើងគ្មានជម្លោះជាតិសាសន៍ និងសាសនានោះទេ៕

ភាពយន្តរបស់ Dylan Wang ប្រឈមហានិភ័យ ខណៈលោកអំពាវនាវឱ្យអ្នកគាំទ្រចូលរួមទស្សនា

0

ខ្សែភាពយន្ត «Per Aspera Ad Astra» របស់ Dylan Wang និង Victoria Songប្រឈមមុខនឹងការលំបាកក្នុងការរកប្រាក់ចំណូល។ យោងតាមទិន្នន័យពី Maoyan Professional Edition ខ្សែភាពយន្តនេះរកចំណូលបានជាង ៧០លានយ័នបន្ទាប់ពីចាក់បញ្ចាំងបាន ៥ ថ្ងៃ ដែលជាប់ចំណាត់ថ្នាក់ចុងក្រោយក្នុងចំណោមខ្សែភាពយន្តចិនដែលចេញបញ្ចាំងក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTi1XCBEf6MCOBqrOBKP5_fQTapfkFg00STBW8OjNsLSl-F9xmN9AIqcPZYgci6Jt_4LyLgIJLxAUfRNwLYWYStF789QAdp4rZ4DHGSBM73PiYxnkwpE43arD9WnkpQ7p-CfMaZjeN0psFSEAkBaZNPc4CvPA-c8yyF_4dSL4K1ROTeEgM_07h7xDdm6mR/s1080/image_2026-02-23_16-22-42%20(2).png
ប្រព័ន្ធផ្សព្វផ្សាយបានអត្ថាធិប្បាយថានេះជាលទ្ធផលដ៏ខកចិត្តមួយ ជាពិសេសដោយពិចារណាថា អ្នកដឹកនាំរឿង Han Yan បានធ្វើការលើគម្រោងនេះអស់រយៈពេលពីរឆ្នាំជាមួយនឹងថវិកាជាង ២០០ លានយ័ន ហើយតួឯកប្រុសគឺជាតារាសម្តែងដ៏ពេញនិយម Dylan Wang ។ ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយសម្រាប់រឿងនេះអ្នកដឹកនាំរឿង Han Yan បានចែករំលែកទាំងទឹកភ្នែកអំពីក្តីបារម្ភរបស់លោកអំពីពេលវេលាចាក់បញ្ចាំង ដោយបង្ហាញពីក្តីសង្ឃឹមរបស់ខ្លួនថា រោងភាពយន្តអាចរៀបចំពេលវេលាចាក់បញ្ចាំងកាន់តែមានប្រសិទ្ធភាពសម្រាប់ខ្សែភាពយន្តនេះ។ លោកបានមានប្រសាសន៍ថា ទង្វើនៃការបង្កើតអ្វីដែលថ្មីគឺជាការផ្សងព្រេងមួយដោយខ្លួនវាផ្ទាល់ ហើយពេញមួយដំណើរការនេះ ចាប់ពីដើមទុនវិនិយោគរហូតដល់ធនធាន មានការលំបាកជាច្រើន ប៉ុន្តែលោកជឿជាក់ថា «ត្រូវតែមានមនុស្សដែលហ៊ានធ្វើអ្វីដែលខុសពីមុន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFBdsamsFDUi42Q_qsw2CasVl7wQMsEH_X147lOwwYoJyqT4eYxUO8FVXz7BLhCWxA8PopkWWqq22FVndbr-csKcyXo4D6ohAj9wyMsHasB2S35VkyEIX-YHUql9aQR_x0pIRhNRzguEwJ3-nc90LGqjwQt0uJRsFY-mu0-yld7S99U7yEtpoh1nHUYwIG/s1620/image_2026-02-23_16-22-41.png
នៅក្នុងព្រឹត្តិការណ៍នោះតារាសម្តែង Dylan Wang បានឱនក្បាលម្តងហើយម្តងទៀត ហើយនិយាយថា «បន្ទាប់ពីខ្សែភាពយន្តនេះត្រូវបានចេញផ្សាយ ខ្ញុំពិតជាចង់ទៅមើលវានៅក្នុងរោងភាពយន្តណាស់។ យើងក៏សូមអំពាវនាវដល់អ្នករាល់គ្នាឱ្យផ្តល់ឱកាសបន្ថែមទៀតដល់រឿង «Per Aspera Ad Astra» ។ បន្ទាប់មកតារាសម្ដែង Victoria Songបានបន្តបង្ហាញពីក្តីសង្ឃឹមរបស់នាងថា អ្នកទស្សនាកាន់តែច្រើននឹងសម្រុកទៅរោងភាពយន្តដើម្បីទស្សនារឿងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaa8YUzE4rkXUoOzwfbLYKqwdsDR9TC_hhOj0BB2d0iDa94kqa83hBr03JGzSUmeUEhEyrpfRt8wymj-Zm6Jg_2bioX-tWYJOcPUtAdN-QAG4E-SQC18hnS1-JsC4iTPFRqEYj2OZp_kjpgHmicUwo1AbALTkQOY62MMfZqjRUz5FsyT044apL1D8ce1F8/s1185/image_2026-02-23_16-22-46.png

អ្នកទស្សនាមួយចំនួនជឿថាការជ្រើសរើសកាលបរិច្ឆេទចេញផ្សាយខុសគឺជាចំណុចខ្វះខាតធ្ងន់ធ្ងររបស់ខ្សែភាពយន្តនេះ។ ទស្សនិកជនចម្បងសម្រាប់រដូវកាលភាពយន្តបុណ្យចូលឆ្នាំចិនមានគ្រួសារ និងក្រុមអាយុចម្រុះ ដែលផ្តល់អាទិភាពដល់ភាពយន្តដែលអាចមើលបានដោយគ្រួសារទាំងមូលនិងមានបរិយាកាសកក់ក្តៅ និងប្រចាំថ្ងៃ។ ចំណែកឯរឿងនេះបានដាក់ខ្លួនវាជាខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រ-ផ្សងព្រេងសម្រាប់យុវវ័យជាពិសេស។ ប្រភេទខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រនេះស្ថិតក្នុងស្ថានភាពមិនអំណោយផលរួចទៅហើយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQLeOSaP0MTaIZj4DDln7O4-hoRDJhgNjJuLCCReFDWI7vglm7aXqL1KzbBZALjvfOIgHq1pTldyREgVAaLddca8T_DBaEQtct_apdu_Q_6nCCP3e2sLOlOSz_vqxAs6WENx9CftE228aHKNUVp14VZlogOPgqxrCf4_usw-6RzNZpC3jbkAHmdcBH3mVI/s2048/image_2026-02-23_16-22-45.png

ការលំបាកដែលខ្សែភាពយន្តនេះប្រឈមមុខមិនមែនគ្រាន់តែជាបញ្ហាតារាដែលមានមូលដ្ឋានអ្នកគាំទ្រច្រើនមិនអាចជួយសង្គ្រោះការលក់សំបុត្របានទេប៉ុន្តែវាក៏ជាបញ្ហាស្មុគស្មាញមួយដែលពាក់ព័ន្ធនឹងកាលវិភាគចេញផ្សាយខុស យន្តការទីផ្សារ និងហានិភ័យនៃការបង្កើតថ្មីផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvDlYDmFtQYJ8Ene4wbjsdI1RTDa9X1Z4Z2Gu1xfftBaT04bkKEPdyQ19SWH2hpPepILvDHqCz-IxecuV8N2_G3yGxyT43QTawYHTsTP5FWyH7R7Id-fl1TC9M7vDVsZkQqms3yB39c89ts-8ix4amWFSfX_9OjIA6c3XzRAY9yVcVAqY4A8U4dH5jHXhj/s1080/image_2026-02-23_16-22-42.png

    ម៉្យាងវិញទៀត អ្នករិះគន់មួយចំនួនអះអាងថា ខ្សែភាពយន្តនេះមិនអាចទាក់ទាញអ្នកទស្សនា និងបង្កើតផលប៉ះពាល់វិជ្ជមានបានទេ ដោយសារតែខ្លឹមសារមិនគួរឱ្យជឿជាក់ និងការសម្តែងរបស់តួសម្តែង។ ការសម្ដែងរបស់ Dylan Wang នៅក្នុងខ្សែភាពយន្តនេះបានបង្កឱ្យមានភាពចម្រូងចម្រាសផងដែរ៕

    «ព្យុះរដូវក្ដៅ»ដ៏ធ្ងន់ធ្ងរ នឹងវា.យប្រហារលើខេត្តចំនួន ៦០ របស់ប្រទេសថៃនៅសប្ដាហ៍នេះ

    0

    គ្រប់ទឹកហើយពេលនេះ! ក្រសួងធនធានទឹក និងឧតុនិយមថៃ កាលពីថ្មីៗនេះបានព្រ.មានខេត្តចំនួន ៦០ និងទីក្រុងបាងកក ឲ្យត្រៀមខ្លួនសម្រាប់ព្យុះរដូវក្តៅដ៏ខ្លាំងក្លាមួយ ដែលនឹងនាំមកនូវផ្គររន្ទះ ខ្យល់កន្ត្រាក់ ដុំទឹកកកតូចៗ និងរន្ទះបា.ញ់ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មាន The Nation ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9AdyPjFgp-LdWd98IBbojsOV7CULNO3wwEhjxXNLS_LFuawFbrR3nqf2su1atQd5Yk26mA8JROS2_m1ZvTjlGTzXlUtAc7ErFHSX7cw1NWjmXxzjPGY7hsBcTphrWC3fGHRatHmu9sfiQwcM7p7nDfhzeISV8YoYVbw_YgsnT286JHVki7AyWnrnAyVFO/s1020/photo_2026-02-24_11-02-20.jpg
    យោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) របស់ប្រទេសថៃ ការព្រ.មាននេះគ្របដណ្តប់លើខេត្តទាំងអស់នៅភាគខាងជើង ភាគឦសាន និងតំបន់កណ្តាលភាគច្រើន ក៏ដូចជាតំបន់ទីប្រជុំជនទីក្រុងបាងកក។ មន្ត្រីជំនាញបាននិយាយថា ការរួមបញ្ចូលគ្នានៃអាកាសធាតុក្តៅ និងការប្រែប្រួលលំនាំខ្យល់ ត្រូវបានគេរំពឹងថានឹងបង្កឱ្យមានស្ថានភាពអាកាសធាតុធ្ងន់ធ្ងរនៅទូទាំងតំបន់ទាំងនេះ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNlSa31gN80HjZhqnDG40v1vMAqMrwypNR0Ah6fwfwiirH7_X2yHi4hyphenhyphenYFv4MkhAQcoSBppHXhyphenhyphenZs_9HdAWkb-E4m1VOcrKijhxHlkuj2TvK4Bhox49HKtzZODOe6J50EqDw4Qa-vyYMRLwWiRf3G7Yq9xvcT8UXSoWTrLqTWf5Q1m4FlgkG29ww4Zgkm-/s900/photo_2026-02-24_11-02-19.jpg
    នាយកដ្ឋានឧតុនិយមថៃ ព្យាករណ៍ថា ប្រព័ន្ធសម្ពាធខ្ពស់ដែលបកមកពីប្រទេសចិន នឹងជួយបង្កើតលក្ខខណ្ឌមិនស្ថិតស្ថេរ ដែលបង្កើតបានទៅជាព្យុះ លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ខ្លាំង ដុំទឹកកក (Hailstone) និងរន្ទះបាញ់ក្នុងអំឡុងពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkCE3epPb8uJETCNjIsRJSNt1gIgW8YfA1qkAldvu48878f50kzGNSptpSiK4QibrATCbvcV2u2PXP89ajqJlCDFSlalyuWeV9IRvoeXQBM8E-21LXlQnwHMTN4GCVW8k_t4rFb6P3SVhKJBb1M3_gyaAYt1DkpokUH_Dd-6Xf_KjNEaaTV595O9L5ebSc/s1080/photo_2026-02-24_11-02-20%20(2).jpg

    ពាក់ព័ន្ធនឹងរដូវកាលខែប្រាំងនេះដែរ បញ្ជាការដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយជាតិថៃ (NDPMC) ក៏បាននែនាំឲ្យបណ្តាខេត្តទាំងអស់ក្នុងប្រទេស ត្រូវបង្កើនការត្រៀមលក្ខខ្ពស់ណៈសម្រាប់គ្រោះរាំងស្ងួតឆ្នាំ២០២៦ ដោយផ្តល់អាទិភាពខ្ពស់លើការបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។ អាជ្ញាធរថៃព្រ.មានបន្ថែមថា ស្ថានភាពស្ងួតហួតហែងចាប់ពីពាក់កណ្តាលខែមករាដល់ពាក់កណ្តាលខែឧសភា អាចបង្កឲ្យមានការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ជាពិសេសប៉ះពាល់ដល់វិស័យកសិកម្មនៅក្រៅតំបន់ស្រោចស្រព និងការផលិតទឹកស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1AlMYd3JF0f-F2K535ypa2AkKuiIgTLmPdxInl0ykVrbkhgEpUqIkaNuoIzsP9TE6zOqQUZO3REQWBSMe8Jc8oij3urFRPCWpNH2rHA5WkMx8C8Jm4Oi6a0AJ7fpvUrItIi_AASKPtYw49EntOoXuGZOJ3GySf7VqmThlH9V9Dp_7M2eJT-Alm19Sw3t2/s728/photo_2026-02-24_11-02-20%20(3).jpg

    ទោះជាយ៉ាងណា ក្រៅពីការជូនដំណឹងឲ្យប្រជាពលរដ្ឋបានត្រៀមលក្ខណៈ អាជ្ញាធរថៃក៏បានរៀបចំដាក់ពង្រាយក្រុមសង្គ្រោះបន្ទាន់ និងឧបករណ៍ជួយសង្រ្គោះនៅតាមតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សប្រសិនបើមានករណីចាំបាច់ ហើយកសិករត្រូវបានណែនាំឱ្យការពារដំណាំ និងសត្វពាហនៈពីការខូចខាតដែលអាចកើតមានជាយកថាហេតុ៕

    ពិធីមង្គលការរបស់ ពេជ្រ ពិសី និង ឆាយ មានគ្រប់រសជាតិ

    0

    អ្នកបង្កើតមាតិកានិងជាម្ចាស់ប្រ៊េន ពេជ្រ ពិសី និង ហេង ឡុងឆាយ បានដឹកដៃគ្នាចូលរោងការប្រកបដោយស្នាមញញឹមក្រោយពីជម្នះឧបសគ្គតស៊ូជាមួយគ្នារយៈពេល៩ឆ្នាំ។ អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរគឺមានគ្រប់រសជាតិទាំងស្នាមញញឹម អារម្មណ៍រំភើប សប្បាយចិត្តរីករាយនិងការខឹងសម្បារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizlMFWHpwcns26NQKr8A9JDb_awiba4eoIp_F3PhPNs09wQNIrPLwa7XcYihYgPtrY3kYhUefKIeyt50IM_wNAl-d1Kgk1DcYAYlGFDG_UPcYtcui7KgT4Rr9nMaeC8gF1R9A_V_KI9kHREearzT7Q5zioEDoDHqQWtetbUojyG9tEnqgLmscut6WS5_fu/s2048/image_2026-02-23_15-39-14.png

    រយៈពេល២ថ្ងៃពេញ(២១, ២២) នៃកម្មវិធី ពេជ្រ ពិសី និង ហេង ឡុងឆាយ ជាស្វាមី បានបញ្ចប់ហើយដោយពិធីរបស់អ្នកទាំងពីរប្រមូលផ្តុំដោយតារាល្បីៗ បុគ្គលមានឥទ្ធិពលលើបណ្តាញសង្គមជាច្រើនចូលរួម។ ក្នុងរោងជ័យរបស់ម្ចាស់ប្រ៊េនរូបនេះគឺមានការតុបតែងយ៉ាងស្រស់ស្អាតអមជាមួយនឹងរូបភាពគូស្វាមីភរិយាថ្មីនិងមានការ Live ជូនឱ្យអ្នកគាំទ្រទស្សនាតាមគេហដ្ឋានផងដែរ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr5KbytwP8KTnhcoAp2yiXa5rxSRw4q_P3i2QzGapeJ-V9JH7jIp2lMqwIq6Ol3Tb0vzkQryEwh-3BqhZOOszA_D1PkD7_yFvQ55iPGwBfFl4CrpFYIgaX_rlI8N8s992tFk6fDBUhp7z3rKrCSpDsyuvnX3QV7p_sVeLaf2aabYKCaeG3QSSamGN5Pq10/s2048/image_2026-02-23_15-39-03.png
    ខុសប្លែកពីរោងការដទៃដែលមានបណ្ណាការប្រាក់ដុល្លារទាំងដុំៗ បណ្ណាការរបស់ ពេជ្រ ពិសី ដែលទទួលបានពីកូនកំលោះគឺជាមាសចំនួន៥ដុំ ដែលមានទម្ងន់៥គីឡូបើគិតជាសាច់ប្រាក់រហូតដល់ជាងទៅ៨០ម៉ឺនដុល្លារ។ ជាមួយនឹងអារម្មណ៍រំភើបចិត្តបំណងប្រាថ្នាបានសម្រេចដឹកដៃគ្នាចូលរោងការតាមប្រពៃណី ពេជ្រ ពិសី និង ឆាយ ត្រូវបានអ្នកគាំទ្រមើលឃើញថាអ្នកទាំងពីរទឹកភ្នែកមិនដាច់តាំងពីថ្ងៃដំបូង។ ឆ្លើយតបនឹងសំណួរនេះអ្នកទាំងពីរបានបង្ហើបថាដោយសារតែមានអារម្មណ៍ជ្រាលជ្រៅពីព្រោះបានរៀបការជាមួយនឹងមនុស្សដែលខ្លួនឯងស្រលាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjyOQ-Wk4T_RMs3w5I3SeqNOqWBhK66m5p4bAyHKy5k9OM3Kb36N-JMBHL278lUmU4mOBugtzMEtsgUpD2MPInAA1Jhen8BLuSDzaQDC5Se7YWIbRDb3LCynReBQk25pxT5lwHhzLNkFaOD2e2LhC6gBZyMnySVifXG_Lx6O0bqLhIppSEBW74COuC4lqG/s2048/image_2026-02-23_15-39-08.png

    មុននឹងអ្នកទាំងពីរជោគជ័យជាម្ចាស់ប្រ៊េននិងបានសំពះក្រាបផ្ទឹមជាមួយគ្នា ពេជ្រ ពិសី និង ឆាយ បានតស៊ូជាមួយគ្នារយៈពេល៩ឆ្នាំមកហើយ ហើយដំណាក់កាលស្នេហាដំបូងរបស់អ្នកទាំងពីរខាងគ្រួសារពុំពេញចិត្តដោយសារតែពួកគេនៅក្មេងៗពេក ណាមួយស្ថិតនៅក្នុងវ័យស្នេហា។ ភាពស្មោះត្រង់ តស៊ូ ឆ្លងកាត់ជាមួយគ្នារាប់រយឧបសគ្គខិតខំរកស៊ីផ្តើមពីដើមទុនតិចតួចរហូតអាចក្លាយជាម្ចាស់ប្រ៊េនគូស្នេហ៍មួយគូនេះធ្វើឱ្យមានមតិសាទរយ៉ាងខ្លាំង។

    ជាមួយនឹងក្តីសប្បាយរំភើបរីករាយពេញរោងជ័យរបស់ ពេជ្រ ពិសី និងឆាយ ពិធីមង្គលការអ្នកទាំងពីរក៏ផ្ទុះនូវរឿងរ៉ាវចម្រូងចម្រាសក្នុងពិធីបុកល័ក្ខរហូតមានមតិមួយចំនួនវាយប្រហារពួកគេយ៉ាងចាស់ដៃ។ ទោះយ៉ាងណា បន្ទាប់ពីដកថយអ្នកមួយជំហ៊ានស្ថានភាពក៏ស្ងប់ស្ងាត់លែងក្តៅគគុកហើយ ខណៈពិធីមង្គលការរបស់ពួកគេក៏បានបញ្ចប់រួចរាល់៕

    ខ្យល់ព្យុះដ៏កំណា.ចលាយឡំព្រិលធំៗវាយប្រ.ហារខេត្តឈៀងម៉ៃបណ្តាលឱ្យខូចខាតផ្ទះជាង៨០០ខ្នង

    0

    សាងបា.បកម្មអ្វី នឹងទទួលបានផលមកវិញទាន់ហន់! ស្រុកជាច្រើននៅខេត្តឈៀងម៉ៃ បានរងការវាយប្រ.ហារយ៉ាងខ្លាំងក្លាពីខ្យល់ព្យុះដ៏កំណា.ចលាយឡំដុំព្រិលធំៗ និងមានភ្លៀងធ្លាក់ដូចហែកមេឃ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែងពលរដ្ឋរាប់រយគ្រួសារ ព្រមទាំងខូចខាតអគារមន្ទីរពេទ្យ និងវត្តអារ៉ាម ។ ពលរដ្ឋថៃសុំការជួយសង្គ្រោះជាបន្ទាន់ ពីព្រោះខ្យល់ព្យុះលើកនេះធ្ងន់ធ្ងរខ្លាំងពេក និងពុំធ្លាប់កើតឡើងក្នុងប្រវត្តិសាស្ត្រ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixMe1Mzf1bRS3uWhQk5ygldqv9frKY532xmUOt-hXJ_AR7sFDQiHhE7a9SdjGJq1lZzyCr2XO5PU1mSbtB0Help5-HGHm8gy2nZw0h6vFS7aiVA9m51NHPevAURyvz0MzITAiEusgvIpt601vRjB9Q2IqhUz8QZSGPy47pVWx3HRiSRSw1JkjHGpBACxdR/s1280/photo_2026-02-23_11-44-22.jpg
    ខ្យល់ព្យុះរដូវក្តៅលាយឡំព្រិលធំៗបានវាយប្រហារស្រុកជាច្រើននៅខេត្តឈៀងម៉ៃ ប្រទេសថៃ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បណ្តាលឱ្យផ្ទះសម្បែងពលរដ្ឋខូចខាតរហូតដល់ជាង៨០០ខ្នង ខណៈឧតុនិយមថៃជូនដំណឹងពីខ្យល់ព្យុះនឹងវាយប្រហារខេត្តផ្សេងៗរហូតដល់៦០ខេត្ត រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ។

    សារព័ត៌មាន TNN រាយការណ៍ថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ខ្យល់ព្យុះរដូវក្តៅលាយឡំព្រិលធំៗបានវាយប្រហារស្រុកមេវ៉ាង ខេត្តឈៀងម៉ៃ ដែលដុំព្រិលទាំងនេះមានទំហំធំៗជិតស្មើផ្លែក្រូចឆ្មារ បានធ្លាក់ចុះមកប្រមាណ៣០នាទី ព្រមទាំងមានខ្យល់កន្ទ្រាក់ និងរន្ទះបាញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCcA8cCWFnMctfuld31qC1acM-6aag1Hp1DRLchUe9c8e3ZqECtYjAKYSOtLMr1GogUoC4B5MRxnMqdk5dpnwQpMXRdmif1ELzKuCbdgSgVqdsXt99wZ78JGKEfK9iBFNHEqZ6DCLBw4-WqCJR_3DGwTNyWqNvx_JbmUExeLYGulIlZTchsLgalma3SaXo/s1280/photo_2026-02-23_11-44-30.jpg

    ដូចគ្នានេះ នៅស្រុកចមថង ខេត្តឈៀងម៉ៃ ក៏រងការវាយប្រហារពីខ្យល់ព្យុះផងដែរ បណ្តាលឱ្យប៉ើងដំបូល និងពិដានរបស់មន្ទីរពេទ្យនៅស្រុកចមថង ខណៈដំបូលចំណតរថយន្តនៅក្បែរនោះបានបាក់សង្កត់លើរថយន្តជាច្រើនគ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFPYG9gGtb0VJ0rn1W7234oIiVCMzpxO_hdq8r08KgQ9fHEzatrXT6xUMO9F9yHNt9_50fx0J95piKTaUAPJdz-NHJ3L2dt-s8MsGj5ARoiOIHIjPIOOWoAwK9oPgohz-rg44ZOkA-JiNrExAktt9imT9neV4W0HMN35TOzBM3fDfn8pLqRYC84YmLbkuN/s1280/photo_2026-02-23_11-44-23.jpg

    តាមការត្រួតពិនិត្យជំហ៊ានដំបូង មានឃុំចំនួន៤ រងផលប៉ះពាល់ដោយសារខ្យល់ព្យុះ រួមមាន ៖ ឃុំបានហ្លួង, ដយកែវ, ឃុងតៅ និងស៊ុទៀ សរុបមាន២៥០ភូមិ និង៥០០គ្រួសារ ។ ក្រោយកើតហេតុ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធក្នុងតំបន់បានចុះមកពិនិត្យមើលស្ថានការណ៍ និងជួសជុលដំបូលផ្ទះសម្បែងខូចខាតដោយសារខ្យល់ព្យុះ ដោយឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ ពីព្រោះខ្យល់ព្យុះនឹងបន្តវាយប្រហារជាច្រើនថ្ងៃទៀត ។

    ចំណែកវត្តមួយនៅស្រុកប្រាវ ខេត្តឈៀងម៉ៃ ក៏រងផលប៉ះពាល់ដោយសារខ្យល់ព្យុះយ៉ាងខ្លាំងដែរកាលពីថ្ងៃទី២២ ខែកុម្ភៈ ស្របពេលវត្តកំពុងតែរៀបចំពិធីបុណ្យ ដែលបណ្តាលពលរដ្ឋមកចូលរួម ក្រុមសិល្បករ និងព្រះសង្ឃ រត់ចែកផ្លូវគ្នាជាបន្ទាន់ ។ លើសពីនេះ ដំបូលព្រះវិហារបានប៉ើងស្ទើរទាំងស្រុងដោយសារកម្លាំងខ្យល់ព្យុះ ខណៈផ្ទះសម្បែងនៅស្រុកសាន់សាយ ខូចខ្ទេចខ្ទីរហូតដល់៣០០ខ្នង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhakQiGQ_cVSMwu5-VsBH0abw8i_dIOJdDawk37ve4WDUtS7rhNixe2xbTagIyTVjr2dzFDn0_lh28NZBblAX5C4rJHW240Na6V8mRFt-2Q5IZcbnREpFwdh9OXSNW3UFc_KuDBDPBHS1PNAu_V8Zrb2f2UA8FHN64S1Q_30cLeElWcPZVZDiUI_Tv-kK_F/s1179/photo_2026-02-23_11-44-30%20(2).jpg

    គួរបញ្ជាក់ថា ខ្យល់ព្យុះដ៏កំណាចនេះបានកើតឡើងបន្ទាប់ពីខេត្តមួយចំនួនរបស់ថៃកើតគ្រោះរញ្ជួយដី គ្រោះរាំងស្ងួត និងមានអគ្គិភ័យលេបត្របាក់ផ្ទះសម្បែងជាបន្តបន្ទាប់ ដែលទាមទារឱ្យរដ្ឋាភិបាលថៃដោះស្រាយបញ្ហាជាបន្ទាន់ ៕

    រុស្ស៊ីព្រមានសងសឹ.កលើកូរ៉េខាងត្បូងយ៉ាងចាស់ដៃ ប្រសិនបើហ៊ានចូលរួមគម្រោងទិញអាវុ.ធឱ្យអ៊ុយក្រែន

    0

    កំដៅនៃការកើតសង្គ្រា.មកាន់តែក្តៅខ្លាំងឡើង រុស្ស៊ីបានព្រមានចំៗថា នឹងសងសឹ.កយ៉ាងចាស់ដៃ ប្រសិនបើកូរ៉េខាងត្បូងហ៊ានចូលរួមក្នុងគម្រោង PURL របស់អង្គការណាតូ ដែលរៃអង្គការថវិកាពីប្រទេសសមាជិកទិញអាវុ.ធរបស់អាមេរិកបញ្ជូនឱ្យអ៊ុយក្រែន​ ។ រុស្ស៊ីចាត់ទុកការចូលរួមរបស់កូរ៉េខាងត្បូង នឹងធ្វើឱ្យសង្គ្រា.មនៅអ៊ុយក្រែនកាន់តែអូសបន្លាយ ព្រមទាំងបំផ្លា.ញទំនាក់ទំនងរវាងរុស្ស៊ីជាមួយកូរ៉េខាងត្បូង ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3gnP4l_El8Z3c_E2s9yB1dF7Dc56lPX8XenI_yInzur7TkoLOVkFAIOfD1B1QrI6255_DHFHNT85t3R9_kLst2kUrtFhVIRnN-JRdiE8JOPyiVfrGFjzbC5CVHd2GgXpJJAGQKSEdhZLGI3RfD7FtJkHI4E50wSocKV8oARIEwzJejRzC1MpErUo-loMh/s800/photo_2026-02-23_15-23-13%20(3).jpg
    តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ អំពីកូរ៉េខាងត្បូងចង់ចូលរួមក្នុងគម្រោង PURL របស់អង្គការណាតូ ដើម្បីបញ្ជូនអាវុ.ធឱ្យកងទ័ពអ៊ុយក្រែនថា រុស្ស៊ីនឹងគ្មានជម្រើសអ្វីផ្សេងក្រៅពីសងសឹកកូរ៉េខាងត្បូង ព្រមទាំងកំណត់វិធានការមួយចំនួន ។

    គម្រោង PURL របស់អង្គការណាតូបានរៃអង្គាសប្រាក់ពីប្រទេសជាសមាជិកដើម្បីទិញអាវុធពីអាមេរិកឱ្យអ៊ុយក្រែន ហើយសារព័ត៌មានអន្តរជាតិនានាផ្សាយពីកូរ៉េខាងត្បូងចង់ចូលរួមក្នុងគម្រោងនេះ ។ អ្នកស្រី Maria បញ្ជាក់ថា ការចូលរួមក្នុងគម្រោងដោយផ្ទាល់ ឬប្រយោលរបស់កូរ៉េខាងត្បូងដើម្បីស្វែងរកការទិញអាវុធឱ្យអ៊ុយក្រែន នឹងធ្វើឱ្យការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនកាន់តែយឺតយ៉ាវ ព្រមទាំងធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ី-កូរ៉េខាងត្បូង ត្រូវកាត់ផ្តាច់ជារៀងរហូត ក៏ដូចជាប៉ះពាល់ដល់ការចរចានៅឧបទ្វីបកូរ៉េ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirCX9bTmvFw2nrTbjywWXDACQp2osT9B74OrUBl3HSLvAuG2rUqexuedr1eFgv5TL-myu3kzutSsKRQ_6RmQ8X2XepUvOzBa-ea6UDXTWun_X8BHmb5KFrD5beyVsLKVjFaEMXW5-Ih1s5Ajz0riOSQ77E2GRDrhFki2qrjyTHEEkhx9xeyKU9-x6e4-js/s1280/photo_2026-02-23_15-23-13%20(2).jpg

    អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរូបនេះភ្ញាក់ផ្អើលយ៉ាងខ្លាំងពីកូរ៉េខាងត្បូងចូលរួមក្នុងគម្រោង PURL និងថា ការធ្វើបែបនេះផ្ទុយនឹងគោលជំហរជាផ្លូវការរបស់ប្រទេសដែលមិនចូលរួមជាមួយលោកខាងលិចក្នុងការផ្គត់ផ្គង់អាវុធ និងគ្រាប់កាំភ្លើងជាច្រើនទៅឱ្យកងទ័ពអ៊ុយក្រែន ។ រុស្ស៊ីចាត់ទុកការមិនចូលរួមរបស់កូរ៉េខាងត្បូង គឺជាការការពារមិនឱ្យទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងត្បូងត្រូវកាត់ផ្តាច់ និងជាលក្ខខណ្ឌដំបូងក្នុងការចរចាពីកិច្ចសហការរុស្ស៊ី-កូរ៉េខាងត្បូង នាថ្ងៃអនាគត ។

    ចំណែកមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងត្បូងកំពុងតែពិភាក្សាជាមួយអង្គការណាតូ អំពីវិធានការផ្សេងៗដើម្បីជួយគាំទ្រអ៊ុយក្រែន និងគាំទ្រគម្រោង PURL ដែលបានបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUmTXqcrG9kElSLq1IzSNlsrC9QbCZEJRuScQscxSzOkpw61m0cQyV-xvus66h1ysQ3vD0B6SjXmL34ui3Qyw2AMXJsip0QyvV6XnPmvV17A-B-2juobGvyw9ycVY8CpUarQjzDA6_DKHDqbcLUz-ABFMQe1NC9sMNwxsB7Gca8CaYMENyeua8Himt3Ocg/s900/photo_2026-02-23_15-23-13.jpg

    គួរបញ្ជាក់ថា ប្រទេសមិនមែនជាសមាជិកអង្គការណាតូ ដូចជា ៖ អូស្ត្រាលី និងនូវែលសេឡង់ បានចូលរួមក្នុងគម្រោង PURL រួចហើយ ខណៈជប៉ុនវិញក៏គ្រោងងចូលរួមក្នុងគម្រោងនេះជាផ្លូវការផងដែរ ៕

    បុគ្គលល្បីៗលើបណ្តាញសង្គមចេញមុខចង់ឱ្យខាងប្រព័ន្ធផ្លូវច្បាប់អនុគ្រោះដល់ Love Riya

    0

    គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ នេះអ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya នៅមិនទាន់មានការដោះលែងចេញពីពន្ធនាគារនៅឡើយទេ។ ស្របពេលរូបភាពបែកធ្លាយ Love Riya កំពុងមានទម្ងន់ជិតសម្រាលនៅក្នុងសំលៀកបំពាក់ជាអ្នកទោសបានជំរុញឱ្យមានបុគ្គលល្បីៗនៅលើបណ្តាញសង្គមចេញមុខអង្វរករដល់ផ្លូវច្បាប់អនុគ្រោះដល់អ្នកលក់អនឡាញរូបនេះ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuYDZt5Q0NUYea76hdcUpdHirqHMVWCae6yOxfJzCJEiLlfJpIajUGcK25nfVpGAOZZk5OF45Qva7z1iYusOnpqzfgunpUIsxJxH2Am99v6wxZhapgYXATllodSdBaDMY2RxQwX1Q0L9yNEGadJge47Nd6iQFyrOv5Ot4yKobIhdVntTWudyc4QjVhHgB9/s2048/image_2026-02-23_13-34-43.png
    លោក តាំង គីមឡេង ដែលល្បីខាងជួយការងារសង្គមនិងដឹកស្បៀងដល់កងទ័ពតាមបណ្តាយព្រំដែនបានចេញមកបង្ហោះថា «នេះជាលើកទី១ ដែលខ្ញុំបាទសុំក្តីអនុគ្រោះនិងស្នើសុំសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមសម្តេចកិត្តិ មេត្តាប្រោសប្រណីបងស្រី Love Riya ស្នើដល់តុលាការឱ្យបងបាននៅក្រៅឃុំផងចុះ ដើម្បីឱ្យបងស្រីបានថែទាំកូននៅក្នុងផ្ទៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-wrufz72j3UoHGsGqy4iJvMTTiE_167DeYXXaOjdbXGhZLRcHCkp1epPW0mczX3AlFcnuH2ln-WV_7VjSoDQjSFNyTtGY-4f5If8RHjSQPk_FqSjHC7RZWR-tGHgeHT4YLE9rwwM2DdF7duVHXq_KP3_I4ktjgTrh2BWxZ05A8oE6i6KjtAoSnJnC9tXv/s1998/image_2026-02-23_13-42-56.png

    ក្នុងនាមជាម្តាយដូចគ្នា អ្នកបង្កើតមាតិកា កាកាអូស្រ្តាលី បានបង្ហោះថា «សម្រាប់ជីវិតខ្ញុំដែលនៅសល់ខ្ញុំមានបំណងបីនេះគឺជាបំណងតែមួយគត់ដែលខ្ញុំចង់ ស្នើសុំពីខាងប្រព័ន្ធច្បាប់ប្រទេសកម្ពុជាសូមអាណិតដល់គាត់ដែលជាម្ដាយមានបទក្នុងផ្ទៃផងចុះ»។ អ្នកនាង កាកា ក៏បានសរសេរនៅក្នុងវីដេអូដែរថា «សូមច្បាប់ជួយយោគយល់នឹងអត់ឱនដល់គាត់គាត់ក៏ធ្លាប់បានធ្វើបុណ្យជាច្រើន ជាមួយនឹងមនុស្សដែលជាប្រជាជនក្នុងស្រុក ក្នុងនាមជាមនុស្សស្រីជាម្តាយម្នាក់ ខ្ញុំសូមប្រើពាក្យថាជាបំណងចុងក្រោយដែល ខ្ញុំចង់សំណូមពរពីច្បាប់ប្រទេសកម្ពុជា ក្នុងបំណងបីដែលខ្ញុំនៅមានសម្រាប់ជីវិតខ្ញុំ មួយនេះដែលចង់ឃើញគាត់ មានសេរីភាពជួបជុំកូន»។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrmNxI54oIuCoOJ7wOMZJiXaHvdloWSesmWaB3zmCEuNW7kR-YptZETGRfZBglY8se5D26P-E7iKfjY8PYg9Wxp-iAuorujxFVZvYlsUG08kE0lsqSo_w1jbD19-Xd81RYM-tg-ftpHbtjsy3hOrJ4PAaIEFJTvyJ71H9h7BXFMAZnz4HTcgwKhiQ3eUPF/s734/image_2026-02-23_13-44-40.png
    មិនខុសគ្នាប៉ុន្មាននោះទេទោះបីជាធ្លាប់មានបញ្ហាជាមួយនឹងគ្នាក្តីគេបានឃើញលោក អ៊ឹម ជីវ៉ា ចេញមុខអង្វរករដល់ប្រព័ន្ធច្បាប់ឱ្យមានករណីលើកលែងឱ្យ Love Riya មានសេរីភាពវិញ។ លោក បានបង្ហោះថា «បងនឹងព្យាយាម….ទោះកន្លងមកប្អូន Love riya មកជេរប្រមាថបងមុនក៏ដោយ បងនៅតែលើកលែងឱ្យប្អូន ព្រោះកំហុសអ្នកណាក៏ធ្លាប់មាន ..!ដោយសារតែប្អូនខុសមាត់កមួយពេលប៉ះពាល់ជាមួយជាតិយើង ដែលកំពុងក្តៅ ជាមួយសៀម..ធ្វើឱ្យអូនមានបញ្ហា..! បើសិនប្អូនចេញបាននៅពេលឆាប់ៗខាងមុខនេះ បងចង់ផ្តាំទៅប្អូនថា គួរកាត់បន្ថយរឿងជាច្រើន ជាពិសេស កាសេពគប់មនុស្សក្បែខ្លួនមួយចំនួន ប្អូនត្រូវដឹងថា មនុស្សនៅក្បែរគឺជារឿងសំខាន់ណាស់ បើលង់ជឿតាមការបញ្ជោ ការលើកជើងរបស់អ្នកក្បែរខ្លួន និងជោរតាមLike Share views ឬកាន់បារមីជ្រុល គឺនាំឱ្យមានបញ្ហាដល់ខ្លួន ! ហើយពេលមានបញ្ហា ប្អូនដឹងទេ គឺគេមិនមែនមកទទួលជាមួយយើងឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsRCVYvEt8StNafSkAwgf-jF1QCIFeOU2ZTUvlxVS3Qvl5jNRBhtadEKQuHAuEPo6a6NPcrr_0wtWMW0nIDTff8HSLQP9vgImlTXSIlDnlqtkDOY6ALFk96L98IvETkH_Jm8j1OBfHEpN1gH-B-zWdLTuJ4aDFZYaastiWxbkahDdD3JklZCWqJwVakdRj/s1440/image_2025-08-14_09-09-41%20(2).png

    លោក អ៊ឹម ជីវ៉ា បន្តថា « ខ្ញុំដឹងថាប្រទេសជាតិមានច្បាប់ យើងត្រូវគោរពច្បាប់ គ្រប់គ្នា តែកន្លងមក ប្អូន LOVE RIYA ក៏បានចូលរួមចំនែកជាមួយសង្គមជាតិច្រើនណាស់ បើប្អូនមានសីរីភាពគឺសូមឱ្យប្អូនបន្តការងារជួយសង្គមជាតិយើងបន្តទៀត»។ លោកបន្ថែមដែរថានឹងព្យាយាមធ្វើអ្វីតាមដែលអាចធ្វើបាន និងបានជូនពរឱ្យ Love Riya មានសេរីភាពវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi48XpSPbtwvf93_Tyqniiy_-LUVnhVCtqE5YX_WOoYTvLG5aCmc-ii-1AQRmtNTMVIZkx1a7FkY9rSZLi8I18vXhOZAVWe56bVc4QPkd3pveVeaR-y2C0qM-tL-nl6Rgu7ARlCDWZxNk2Dg0sE5lGDnJMNpVboT8L6o-D-qhapVuy7ci3bt0uwzlA4Xx4D/s1280/image_2025-08-18_10-59-29.png

    ក្នុងខែសីហា ឆ្នាំ២០២៥ អ្នកលក់អនឡាញ Love Riya ដែលមានឈ្មោះពិតថា ឆេង ស្រីរ័ត្ន ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានសម្រចចោទប្រកាន់ ពីបទញុះញង់ឱ្យមានការរើសអើង និងធ្វើឱ្យខូចទឹកចិត្តកងទ័ព។ បន្ទាប់ពីចាប់ខ្លួនបាន១សប្តាហ៍គេទើបតែដឹងថាអ្នកលក់អនឡាញរូបនេះមានផ្ទៃពោះ ខណៈស្វាមីរបស់ Love Riya បានបញ្ជាក់ថាកូនក្នុងផ្ទៃគឺជាកូនភ្លោះទៀតផង៕

    សាយ សិល្បករដំបូងគេដែលចេញមកប្រតិកម្មផ្ទាំងរូបរបស់អង្គការយូណេស្កូសរសេរអក្សរខ្មែរខុស Font

    0

    លោក អួន បឋម ហៅ សាយ បានចេញមកប្រតិកម្មចំពោះកំហុសឆ្គងរបស់អង្គការយូណេស្កូដែលប្រើ Font អក្សរខ្មែរពុំត្រឹមត្រូវ។ ក្រៅពីតារាចម្រៀងរូបនេះមហាជនក៏បញ្ចេញមតិប្រតិកម្មផងដែរនិងស្នើឱ្យអង្គការយូណេស្កូកែសម្រួលនិងយកចិត្តទុកដាក់ចំពោះការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWpEZ4XP0UDIZdxwg9Oxb5pKfwRX_uEuWSiRWFi1JdKw01JdR4opMR8dHtd8f-ktEpB4bLaXGakKgwQgMciu3w5qCaZCUz-ONgHYKk_tZbcs82wsqyXgW_ta5HXh6gOAh5WYIbv8U9Fsjfcsr-VSQkUJi0yX1PU9bSSVKs9f6clDW-AHCyhiKkyH-QEHeW/s1920/image_2026-02-23_14-44-39.png

    ថ្មីៗនេះ (២២ កុម្ភៈ) អង្គការយូណេស្កូបានបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីភាសាចម្រុះគ្នាច្រើនអំពីសន្តិភាពប៉ុន្តែជាអកុសល ក្នុងចំណោមភាសានោះអង្គការយូណេស្កូបែរជាពុំយកចិត្តទុកដាក់ធ្វេសប្រហែល Font ភាសាខ្មែរលោតពុំត្រឹមត្រូវឡើយ។ នេះនាំឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាបញ្ចេញមតិប្រតិកម្មនិងស្នើឱ្យអង្គការនេះយកចិត្តទុកដាក់លើការងាររបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkIV3OHswVP_jFvFY21WNFbk9-91bEKK5CoUhaOOJb7DfK4RsPh1DaUFX5dFNL41szGY2BmSAzyM-LqXcuhOrkwY9sJSszUT_1eOro1NCiPS2T2tecAN9xjIT113VabfzJ_cYKGYJkZLaUrCjh_Qe9jyFItLo9c6kzb6qa1bmxPR8LWv1QfT1uMq9f6Pgr/s1440/image_2026-02-23_14-44-40.png

    មួយក្នុងចំណោមសាធារណជនគេបានឃើញ សាយ ជាសិល្បករដំបូងចេញមកប្រតិកម្មដូចគ្នា។ លោកបានសរសេរថា «ជិត ៧ពាន់ភាសានិយាយថា សន្តិភាព តែភាសាខ្មែរដែលជាប្រទេសដែលស្រលាញ់និងកំពុងត្រូវការ “សន្តិភាព” បំផុតនោះបែរជា UNESCO សរសេរពាក្យសន្តិភាពខុសទៅវិញ។ សូមមេត្តាយកចិត្តទុកដាក់និងផ្តល់តម្លៃភាសារបស់ប្រទេសដ៏តូចកម្សត់មួយនេះផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwLmvv54tjnoTC5Nz8KBwA4dACudiNTQlo8MsjzD5DpB-IFN22P7KYCUi5cSoItPR2Vg11-5rxFlGPD96qqWVA8MRmRYBXSDKajkaI2PKHbj4q_jJlQAyQiUaxVr02dcYdr3B4MISdMatGIhIEZw3_dWxlaxCn8of3j4MWdfAwX02TITJrQTEAEzCXiWyH/s730/image_2026-02-23_14-44-38.png

    គួរឱ្យដឹងថានេះមិនមែនជាលើកទី១នោះទេដែលពលរដ្ឋកម្ពុជាប្រតិកម្មនឹងការធ្វើការរបស់អង្គការយូណេស្កូ។ ជាក់ស្តែងកន្លងមកអង្គការមួយនេះធ្វើការយឺតយ៉ាវយ៉ាងខ្លាំងក្រោយពីថៃបើកការឈ្លានពានបង្កឱ្យខូចខាតប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌប៉ុន្តែពុំបានចេញសេចក្តីថ្លែងការណ៍ឱ្យបានលឿននោះទេទម្រាំនឹងភ្ញាក់ចំណាយពេលរាប់ថ្ងៃ៕

    សមាជិក KATSEYE មួយរូបផ្អាកសកម្មភាពបណ្តោះអាសន្នបណ្តាលឱ្យចម្រូងចម្រាស

    0

    ថ្មីៗនេះក្រុមហ៊ុន HYBE Group និង Geffen Records ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់ក្រុមចម្រៀងនារី KATSEYE បានប្រកាសថាសមាជិក Manon នឹងឈប់សម្រាកមួយរយៈដើម្បី «ផ្តោតលើសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់នាង»។ ដំណឹងនេះបានក្លាយជាការភ្ញាក់ផ្អើលដល់អ្នកគាំទ្ររបស់ក្រុមនេះព្រោះ KATSEYE គឺជាក្រុមចម្រៀងដែលកំពុងរះថ្មី កំពុងសម្តែងយ៉ាងសកម្ម និងសម្រេចបានសមិទ្ធផលគួរឱ្យចាប់អារម្មណ៍ជាច្រើននាពេលថ្មីៗនេះ រួមទាំងការតែងតាំងពីរនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy Awards ឆ្នាំ២០២៦ ផងដែរ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEVuwS4y3aTOHA2iegkTrIgch6CBbGT0EGA18h_K77mlgYARtAt8HZXlxXBZYfXX52OChhDbS2LmLOw_qt_nJeFlLcGZ1sxoOLbkVJGthprhLfFQ_Ug-GWBgHNez0GIIJL0o_YqCk3Z4F5rdkdKPc_mXfvFPA3zj04luCMv63PwviYuB9sNGGElnanSwIh/s1080/image_2026-02-23_11-41-28%20(2).png
    មនុស្សជាច្រើនកាន់តែភ្ញាក់ផ្អើលថែមទៀត នៅពេល Manon បានបង្ហោះការពន្យល់ផ្ទាល់ខ្លួនដែលហាក់ដូចជាផ្ទុយនឹងការប្រកាសពី HYBE។ Manon បាននិយាយថាបច្ចុប្បន្ននាងកំពុងមានសុខភាពល្អនិងថែរក្សាខ្លួនឯង។ នាងក៏បានបង្ហើបដោយប្រយោលថាការសម្រាកបណ្តោះអាសន្ននេះមានហេតុផលជ្រៅជាងនេះទៅទៀត ដោយថែមទាំងបានលើកឡើងថា អ្វីៗកំពុងកើតឡើងតាមរបៀបដែលយើងមិនអាចគ្រប់គ្រងបានទាំងស្រុង។
    ដោយមានការពន្យល់ផ្ទុយគ្នាពីរ ការសង្ស័យបានផ្ទុះឡើងយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម។ ខណៈពេលដែលមនុស្សជាច្រើនជឿថាឃ្លាថា ខ្ញុំនៅតែមានសុខភាពល្អ គ្រាន់តែជាការកត់សម្គាល់ធម្មតា អ្នកខ្លះទៀតមានអារម្មណ៍ថាតារាចម្រៀងរូបនេះកំពុងព្យាយាមសង្កត់ធ្ងន់ថាការសម្រាកបណ្ដោះអាសន្នរបស់នាងមិនមែនដោយសារតែហេតុផលសុខភាពនោះទេ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiepNaT85SPyUP2zRmTVXyOSyIerEhmbJhBy6QNn_afIkTACFh4gXd1mrzc_5b22GLeICkHz6nwGdR-wh7ETAsAkDej9V1kG8kWgIlOYPUeO66eYvp5Nv0gHHFaB0MU1hIM9cGDMIAXuPyKnx7DN_RMYn7pGDvKGNCshVNvZ5J4NLDceaQgOryU9tP78MXn/s1250/image_2026-02-23_11-41-28.png
    ដូចគ្នានឹងអ្នកគាំទ្រអន្តរជាតិដែរ អ្នកប្រើប្រាស់អ៊ីនធឺណិតកូរ៉េបានកត់សម្គាល់យ៉ាងឆាប់រហ័សអំពីភាពខុសគ្នារវាងការប្រកាសជាផ្លូវការរបស់ HYBE និងសេចក្តីថ្លែងការណ៍របស់ Manon។ ប្រធានបទនេះបានឈរនៅកំពូលតារាងពិភាក្សានៅលើវេទិកាធំៗជាច្រើន ដោយមានប្រតិកម្មចម្រុះ និងការស្មានជាច្រើនអំពីមូលហេតុពិតប្រាកដនៅពីក្រោយការផ្អាកជាបណ្ដោះអាសន្ននេះ។ អ្នកទស្សនាកូរ៉េសង្ស័យថាលើកនេះ Manon មិនត្រឹមតែ «សម្រាកបណ្ដោះអាសន្ន» ទេ ប៉ុន្តែនឹង «ចាកចេញពីក្រុមជាអចិន្ត្រៃយ៍»។ អ្នកលេងអ៊ីនធឺណិតជាច្រើនជឿថាក្រុមចម្រៀងដែលមានសមាជិកបរទេសច្រើនតែពិបាកក្នុងការរក្សាស្ថិរភាព ហើយមានករណីជាច្រើនដែលសមាជិកបរទេសចាកចេញ ឬបន្តអាជីពទោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglCR2lpbnOx4p8MqUojXx0GbJ4uyYhamCH-_Zh57hR1LmaBjI5O1EzpAdWAjpVmITwT6AhklHzvIlgsvRKh17gBQ5uECd37XtpuT0KU1DEVHnmLSuIh2HCJL6ae_IRoIxE3KaN0ndVkXyl6Su02qb3IyMI5k8TDvmWhtTMg-yHrp7UdgY9bsg73pYgzglz/s2048/image_2026-02-23_11-41-30.png

    លើសពីនេះ អ្នកទស្សនាក៏បានសួរផងដែរថា តើ Manon ត្រូវបានបង្ខំឱ្យចាកចេញពីក្រុមដោយសារតែភាពចម្រូងចម្រាសក្នុងជីវិតផ្ទាល់ខ្លួនរបស់នាងដែរឬទេ។ កាលពីដើមពាក់កណ្តាលខែកុម្ភៈ បណ្តាញសង្គមបានចែកចាយរូបភាពមួយចំនួនដែលត្រូវបានគេចោទប្រកាន់ថាបង្ហាញពី Manon កំពុងណាត់ជួបជាមួយអ្នកសាក់រូប David Enth។ តារាចម្រៀងដែលកើតនៅឆ្នាំ ២០០២ រូបនេះមិនស្ទាក់ស្ទើរក្នុងការចែករំលែកការថើបដ៏ស្រើបស្រាលជាមួយមិត្តប្រុសរបស់នាងឡើយ។ លើសពីនេះ នៅពេលដែលរូបភាពពីអតីតកាលរបស់ Manon បានលេចចេញមកម្តងទៀត គ្រាស្និទ្ធស្នាលមួយចំនួនរបស់នាងជាមួយបុរសដទៃទៀតក៏បានក្លាយជារឿងចម្រូងចម្រាសផងដែរ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaCMW0_qfHqlXwcY8H9RN3zHE5jZvIfw6G02cHW8iv5ih0eN03ortsIjloTKkIn91ySpHBeBxUQwDtQ5NijX52ZSzxBcr3LTAKq_TxbCxc723uU2KUv4OdJezxZGAsv5jE8K6AZExlq7piUQ2YqJtu1aRnliqgs1kJclNRKkOXjIIr0zqcpjYbTi_8y7by/s1800/image_2026-02-23_11-41-32%20(2).png
    ជាមួយគ្នានេះ Manon កំពុងបង្កឱ្យមានការសន្ទនាដ៏សំខាន់មួយនៅលើអ៊ីនធឺណិត បន្ទាប់ពីអ្នកគាំទ្របានកត់សម្គាល់ឃើញថានាងបានចុច Like លើវីដេអូ Instagram ដែលពិភាក្សាអំពីការរើសអើងជាតិសាសន៍ និងការប្រព្រឹត្តខុសរបស់ផលិតកម្មនៅក្នុងក្រុមចម្រៀងនារីទូទាំងពិភពលោកផងដែរ៕

    ខ្មា.ន់កាំភ្លើ.ងម្នាក់ត្រូវបានបា.ញ់សម្លា.ប់ភ្លាមៗ ក្រោយព្យាយាមលួ.ចចូលទៅក្នុងភូមិគ្រឹះរបស់លោកត្រាំ

    0

    មិនប្រមាណកម្លាំង បុរសវ័យជាង ២០ឆ្នាំម្នាក់ត្រូវបានទីភ្នាក់ងារសេវាសម្ងាត់អាមេរិកបា.ញ់ស.ម្លា.ប់នៅនឹងកន្លែង បន្ទាប់ពីគេព្យាយាមជ្រៀតចូលទៅក្នុងភូមិគ្រឹះលម្ហែរបស់លោកប្រធានាធិបតី ដូណាល់ត្រាំ នៅរដ្ឋផ្លរីដា ទាំងកណ្ដាលអាធ្រាតជាមួយកាំភ្លើងនៅក្នុងដៃ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារ AP News។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzHHr4sHzvF0E0jBEmCjRFQac-U53BTASsqLrdEfnrwINHqvyGp7Q7OfcT7HHo8dQwtsLzkzp5kfbYnddsvIwyQ4-Go_nkwqetelmBBAwmqrpQ1U6kbK5bqOXEBVwm6bezppiYxueOu18uHgQjgUcrQ7nm5l3ymfbCfAP67nSjZ7BwYxlLwoKeLt52VTx8/s640/photo_2026-02-23_12-55-26%20(3).jpg
    យោងតាមសេចក្ដីជូនដំណឹងរបស់ទីភ្នាក់ងារសេវាសម្ងាត់សហរដ្ឋអាមេរិក បានឲ្យដឹងថា នៅថ្ងៃទី ២២ ខែកុម្ភៈ វេលាម៉ោងប្រហែល ១:៣០ យប់ បុរសម្នាក់ដែលមានអាយុជិត ២០ ឆ្នាំត្រូវបានបា.ញ់សម្លាប់ដោយភ្នាក់ងារសេវាសម្ងាត់សហរដ្ឋអាមេរិក បន្ទាប់ពីគេបានលួ.ចចូលដោយគ្មានការអនុញ្ញាតចូលទៅក្នុងបរិវេណសុវត្ថិភាពរបស់លោក ត្រាំ នៅ Mar-a-Lago។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAKdfG5yKAkoeUHPg8wBIITfNxksee-Yg1gWZtUOJhAsZv9AWhzdChvD00DVezEhmNt2W9do_2b0G4C-C_I7iKMES8O95N2j6NoTyLH4blTGAJGi1n9Alxc_iMCvM-fmrnt1MozM5ER7OiZKDX3wWWWs6NMJZuDpTmKBGPCvv9f8vCGepRQU-44YzdVLrU/s1028/photo_2026-02-23_12-55-26%20(4).jpg

    តាមប្រភពដដែល បុគ្គលរូបនេះត្រូវបានគេឃើញនៅច្រកទ្វារខាងជើងនៃភូមិគ្រឹះ ដោយកាន់អ្វីដែលមើលទៅដូចជាកាំភ្លើងខ្លីមួយដើម និងប្រេងឥន្ធនៈមួយធុងផងដែរ។

    ភ្នាក់ងារសេវាសម្ងាត់សហរដ្ឋអាមេរិក និងអនុប្រធានការិយល័យនគរបាលខោនធើ (PBSO) ម្នាក់បានចេញទៅទប់ស្កាត់បុគ្គលនោះ ហើយការបា.ញ់ប្រហា.រក៏ត្រូវបានចាប់ផ្ដើមឡើង រហូតក្រុមអាជ្ញាធរឈានដល់ការសម្រេចអនុវត្តច្បាប់ការពារខ្លួនក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នា។ ទោះជាយ៉ាងណា មិនមានបុគ្គលិកសេវាសម្ងាត់សហរដ្ឋអាមេរិក ឬ PBSO ណាម្នាក់រងរបួសឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEMcjOIRxEiD61ajTpMTcvoPEtK6rclAIfGV1nDt9nFdhEZdWRJtjLc8a9aiueGPGNMDaaL6QHOpEfQFO3QIjcWHFSRXjmC8phmudMmH43vpAvB1EdCVefhE6_LFZ3cv3WtAdmBRYi2FwL6ZOx-ET6sIJ1dY2N99Sm9_6bBbMPxAcUvQibS9pFEnw0vjhE/s1280/photo_2026-02-23_12-55-26.jpg

    គួរជម្រាបថា ក្នុងអំឡុងពេលដែលហេតុការណ៍នេះបានកើតឡើង លោកត្រាំ មិនបានស្ថិតនៅក្នុងភូមិគ្រឹះនោះឡើយ ដែលនេះគឺជាសំណាងដ៏ធំមួយព្រោះលោកនិងភរិយាទើបតែបានចាកចេញពីទីនេះត្រឡប់ទៅសេតវិមានវិញកាលពីថ្ងៃសៅរ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH62vcaoBxpBeh0r_ROXjpcaiDMrl9VMu178n84ANd90CWXowLBTcEHuCKe0dMuYprgdbNmPvn3OmaFOgfa9p8sPL16rmMfx7D5WmEgqLbPnaOWlr2xxsM7lUIVmULj8s65ZJQ-rBJlZeX5lTwfQwMw-vx5ctwK53sZOXA_aglGrpwcYiMrga8EJMO51qa/s931/photo_2026-02-23_12-55-26%20(2).jpg

    នេះមិនមែនជាលើកទី១ឡើយ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ បានប្រឈមនឹងការប៉ុនប៉ងធ្វើឃា.តពីសំណាក់បុគ្គលដែលមិនពេញចិត្តលោក។ ករណីដែលល្បីកក្រើកបំផុត គឺកាលពីអំឡុងពេលនៃការឃោសនាបោះឆ្នោតកាលពីឆ្នាំមុន លោក ត្រាំ ត្រូវបានខ្មាន់កាំភ្លើង បា.ញ់សំដៅជាច្រើនគ្រាប់ក្នុងបំណងធ្វើឃា.តលោក ប៉ុន្តែគ្រាប់កាំភ្លើងបានត្រឹមតែហោះបញ្ឈិតក្បាលរបស់លោក និងមុតត្រចៀកហូរឈា.មតែបន្តិចប៉ុណ្ណោះ៕