Home សុខភាព មិនគួរឲ្យជឿ! ញ៉ាំឈីសមួយចំណិតក្នុងមួយថ្ងៃ អាចជួយបង្ការជំងឺគ្រួសក្នុងប្រមាត់ដល់ទៅ ២៦%

មិនគួរឲ្យជឿ! ញ៉ាំឈីសមួយចំណិតក្នុងមួយថ្ងៃ អាចជួយបង្ការជំងឺគ្រួសក្នុងប្រមាត់ដល់ទៅ ២៦%

24
0

ជាដំណឹងល្អសម្រាប់អ្នកចូលចិត្តញ៉ាំឈីស! ឈីសមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពថង់ប្រមាត់ផងដែរ ដោយការសិក្សាថ្មីមួយបានរកឃើញថា ការទទួលទានឈីស (Cheese) ជាប្រចាំ អាចជាវិធីដ៏សាមញ្ញមួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងប្រមាត់ ដែលជាបញ្ហាសុខភាពបង្កការឈឺចាប់យ៉ាងខ្លាំងដល់មនុស្សរាប់លាននាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWBzeTJmVSR7ZV8uG6-KcLps6PnqqEZ4sTMdlQXm43Ya3y1v3Me6fFw7OUR5PfkSY3cmcxK5WJZ5RVzW0qONu1mNxZQmyCdnyONLetq7ieipgpMr3LU4-XeF_U2t5PFPJrSlHzDgw6-hXSsWRQmY3Qtyw_QHOOL5aT8NjEe3xv8-9l_yRhZv0Sx58-_OxN/s1000/photo_2026-02-24_16-43-35%20(2).jpg
គ្រួសក្នុងប្រមាត់ ឬដែលភាសាបច្ចេកទេសហៅថា Cholelithiasis កើតឡើងនៅពេលដែលមានជាតិកូឡេស្តេរ៉ុលលើសលប់កកកុញនៅក្នុងទឹកប្រមាត់ រហូតក្លាយជាដុំគ្រួសរឹងៗដែលទៅរាំងស្ទះផ្លូវទឹកប្រមាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh16mW_iY4LPXolP5WOTQm2uf4MSRtMvX1ozsESyLyDA70qbq-JXf84ofBpjiiw9h_ASXri_du4mqUb2SwffvhRbb-Ueg7nHz32EgVRhBYAx8cARHUVD1yFeP50EpgQ_qEVXAaLWA7dB-u655DwHvq3nkft4rcoAcPb8SDGMBwJ_p3Gj8_424RMqjb3zZ51/s1280/photo_2026-02-24_16-43-35%20(3).jpg
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Lanzhou នៃប្រទេសចិន បានតាមដានរបបអាហាររបស់មនុស្សពេញវ័យជិត ៤០០,០០០ នាក់ និងបានរកឃើញលទ្ធផលគួរឱ្យភ្ញាក់ផ្អើលគឺ ការញ៉ាំឈីសយ៉ាងហោចណាស់ ម្ដងក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងប្រមាត់បានដល់ទៅ ២៦.៣%។ ជាពិសេស សូម្បីតែការញ៉ាំ ២ ទៅ ៤ ដងក្នុងមួយសប្តាហ៍ ក៏ជួយកាត់បន្ថយបាន ២០% ហើយការញ៉ាំត្រឹមតែ ១ ដងក្នុងមួយសប្តាហ៍ ក៏នៅតែអាចជួយបាន ១៣% ដែរ បើធៀបនឹងអ្នកមិនញ៉ាំទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ30Q1j4usOTPG7kjr_QvdBsof4xF_06ROMm_DGm7bd9oNVazdZd36GdXwFx4uST-cBJFjGZcrT1hW_jTOoy9mPdWcYBnUMvSMTKszQB-BrNW6xT5O2lxVjl8AZ5qXi1lF-ORvRAKzSY2yMNXBSR5a3NtXbxWedm-m8z4nZwYu6YLRs_FiRCfNbkO3-UFe/s1000/photo_2026-02-24_16-43-35.jpg

តើហេតុអ្វីបានជាឈីសមានប្រសិទ្ធភាពក្នុងការជួយបង្ការជំងឺដ៏ឈឺចាប់មួយនេះ? ក្នុងចំណោទនេះ អ្នកស្រាវជ្រាវបានលើកឡើងនូវមូលហេតុចម្បងពីរយ៉ាងគឺ៖
១. ជាតិកាល់ស្យូម (Calcium): ជាតិកាល់ស្យូមខ្ពស់នៅក្នុងឈីស ជួយរំញោចឱ្យថង់ប្រមាត់ច្របាច់បញ្ចេញទឹកប្រមាត់បានទៀងទាត់ ដែលជាការបង្ការកុំឱ្យជាតិកូឡេស្តេរ៉ុលមានឱកាសកកកុញទៅជាគ្រួស។
២. បង្កើនកូឡេស្តេរ៉ុលល្អ (HDL-C): ឈីសជួយបង្កើនកម្រិតកូឡេស្តេរ៉ុលល្អ ដែលដើរតួជាអ្នកដឹកជញ្ជូន នាំយកជាតិខ្លាញ់ទៅតាមផ្នែកផ្សេងៗដោយសុវត្ថិភាព ធ្វើឱ្យជាតិខ្លាញ់ដែលសេសសល់ក្នុងទឹកប្រមាត់មានតិចតួចបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje5S2annwuUng1sAXkszBcrJNED48yvZru4V5ySyQhTnhFu1Idxjz-VxTncMr80bn2-6sHzk2hkyZ2PpqTXKbIzJeQglUrQany45kZB3-hcPqctZlWsdDzUizyw4zs0vvdfWrj3zZ_v222S9P4506YgOfk7Uw6FPe_vVd69Boo_M35WOQz9bbgMEfstVct/s1280/photo_2026-02-24_16-43-36%20(2).jpg

យ៉ាងណាមិញ ទោះបីជាឈីសមានអត្ថប្រយោជន៍ក្នុងការបង្ការក៏ដោយ ប៉ុន្តែវាអាចជាអាហារដែលត្រូវជៀសវាងផងដែរ សម្រាប់អ្នកដែលមានជំងឺនេះរួចទៅហើយ។ គ្រូពេទ្យតែងណែនាំអ្នកដែលមានគ្រួសក្នុងប្រមាត់ ឱ្យកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ឆ្អែតខ្ពស់ ដូចជាឈីសនេះជាដើម ព្រោះវាអាចធ្វើឱ្យមានអាការឈឺចាប់ភ្លាមៗនៅពេលញ៉ាំរួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJhCDWGLr6ygEEKq40Ez8ocHKAUjHgemGlPXWYh9egYSWOuUgjNpC-iG41M2OStC8vWHLk0hHokyxx4QAgeN_P7f65e3gqbn4ZpJ9w06G0_xUmCOsMd3hJOF9m9L4fv3-xvjL0Tqoc5jmmvLQZbf3gxJgt1yaGlfoEU5-2NFao3SKUFlIitx1bdhjyhe-v/s1200/photo_2026-02-24_16-43-36.jpg

លើសពីនេះ ជំងឺគ្រួសក្នុងប្រមាត់ក៏ជាប់ទាក់ទងទៅនឹងកត្តាផ្សេងៗទៀតដូចជា៖ ការស្រកទម្ងន់លឿនពេក ការញ៉ាំអាហារដែលមានជាតិម្សៅ និងស្ករ (Refined Carbohydrates) ច្រើនពេក និងអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ ផងដែរ ដែលជាហេតុមិនគួរបរិភោគអាហារមានជាតិខ្លាញ់ឆ្អែតដូចជាឈីស៕