យោងតាមការបង្ហោះរបស់លោក មាស រិទ្ធី អគ្គនាយករងទូរទស្សន៍ហង្សមាស បានបញ្ជាក់ថា អតីតឧកញ៉ា និងជាអ្នកលក់អនឡាញដ៏ល្បី អ្នកនាង Love Riya នឹងត្រូវដោះលែងពីពន្ធនាគារឲ្យមានសេរីភាពឡើងវិញនៅល្ងាចនេះ ឬយ៉ាងយូរថ្ងៃស្អែក។ ដំណឹងនេះបានធ្វើឲ្យមហាជនជាច្រើនកំពុងភ្ញាក់ផ្អើល និងរំភើបជំនួសគ្រួសារ និងស្វាមីរបស់អ្នកនាងជាខ្លាំង។

តាមរយៈសំណេរខ្លីមួយនៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ លោក មាស រិទ្ធី បានបញ្ជាក់ថា៖ រាសីកូនក្នុងផ្ទៃរបស់ Love riya និងជួយម្តាយឲ្យមានសេរីភាពល្ងាចនេះឬស្អែក ។
.jpg)
ទោះជាយ៉ាងណា បើទោះជាមិនទាន់មានការបញ្ជាក់បន្ថែមពីសមត្ថិកិច្ចខេត្តកណ្ដាលថាអ្នកនាង Love Riya នឹងត្រូវដោះលែងពិតមែនឬមួយយ៉ាងណាក្ដី ប៉ុន្តែមហាជនជាច្រើនបានសម្ដែងក្ដីរំពឹងថានេះគឺជាការពិត ដ្បិតស្ថានទម្ងន់ទោ.សរបស់ថៅកែស្រីលក់អនឡាញរូបនេះ មិនមែនជាទោ.សព្រហ្មទណ្ឌដែលមិនគួរឲ្យអនុគ្រោះនោះឡើយ។.jpg)
គួរជម្រាបថា អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានសមត្ថកិច្ចខេត្តកណ្ដាលចាប់ឃុំខ្លួន បន្ទាប់ពីបានប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គម ដែលមានលក្ខណៈញុះញង់បំបាក់ទឹកចិត្តកងទ័ព និងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ និងការប្រើប្រាស់ផលិតផលថៃ ។ តាមការបញ្ជាក់របស់សមត្ថកិច្ច ក្រោយចាប់ខ្លួនគាត់មួយសប្តាហ៍ ទើបសមត្ថកិច្ចដឹងថា Love Riya គាត់មានផ្ទៃពោះ។ .jpg)
ក្រោយដំណឹងនៃការមានផ្ទៃពោះ និងរូបភាពបច្ចុប្បន្នរបស់អ្នកនាង Love Riya នៅក្នុងពន្ធនាគារត្រូវបានលេចធ្លាយនៅបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គម មហាជនបានសម្ដែងក្ដីអា.ណិតអា.សូរចំពោះអតីតអ្នលលក់អនឡាញល្បីឈ្មោះនេះជាពន់ពេក និងមានការសំណូមពរពីមនុស្សជាច្រើនស្នើឲ្យតុលាការលើកលែងទោ.ស និងដោះលែងឲ្យនាងមានសេរីភាពឡើងវិញ ព្រោះកន្លងមកនាងក៏បានចូលរួមជួយសង្គមច្រើនផងដែរ៕










