Home តារាជាតិ តារាចម្រៀងវ័យក្មេង សំ លីដា ត្រូវមនុស្សប្រុសម្នាក់ប្រមា.ថដោយសួរពីតម្លៃខ្លួនមួយយប់ប៉ុន្មាន?

តារាចម្រៀងវ័យក្មេង សំ លីដា ត្រូវមនុស្សប្រុសម្នាក់ប្រមា.ថដោយសួរពីតម្លៃខ្លួនមួយយប់ប៉ុន្មាន?

14
0

ពិតជាមិនសមរម្យខ្លាំងណាស់មិនដឹងថាមនុស្សប្រភេទនេះពេលណាអស់ពីផែនដីនោះទេ។ តារាចម្រៀងវ័យក្មេង សំ លីដា ម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២ ដែលទើបពេញរូបពេញរាងនៅក្មេងខ្ចីនៅឡើយត្រូវបានមនុស្សប្រុសម្នាក់ប្រើពាក្យមិនគប្បីមកកាន់រូបនាងដោយសួរតម្លៃខ្លួននាងមួយយប់ប៉ុន្មាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb7mYBW6iA4_OOkd9iPb_Uu18jAHeVHKtBjLwOWptEqTNdZ6H9yi3Q4b02ZTEhKNIYAx9k2zP3ApQHlgVDhqMB6B1CX29wWlDDY6kHqacxfC7MduGQ4NcUx5CouNQTEnWSNrA7l8RZhXmT3YZEYs1rfZtEWeVzBrMmwAyfckhPzRO7k2BNGITqnEcUxF1l/s2048/image_2026-02-24_09-52-17.png
នៅយប់ថ្ងៃទី២២ ខែកុម្ភៈ សំ លីដា បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមថា «សំណេរនេះចង់ផ្តាំទៅបុគ្គលម្នាក់[ប្រុស]: ប្រសិនបើលោកឯងមានកូនស្រី មានម្តាយ មានប្រពន្ធ ដែលជានារីភេទ អ្នកឯងមិនគួរនិងយាយពាក្យបន្ទាបតម្លៃ ស្រី្តភេទទេ។ អ្នកប្រហែលជាមានខួរមានសតិជាមនុស្ស ប៉ុន្តែអ្នកមិនចេះប្រើវាឱ្យត្រឹមត្រូវ បើកូនស្រីអ្នកឯងត្រូវគេមើលងាយអ្នកឯងខឹងគេទេ ពាក្យ[ យប់នេះទំនេរអត់-យកតម្លៃប៉ុន្មាន] វាធ្ងន់ណាស់សម្រាប់ខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRCcfAMHmCbE4ZWo1czXOUIad2cgigmzJxPFxCJv6Zp4LhfhgVo6KebDYgrba2NIqVRsbDpFvqkhKc1_i5XjC94YIMheg92xbh19taU8ZRcuTQEiM1sypLPN_vUd5CxwNbBTvGGWMOEEpQs10AHw17SEmSHmb1rZiGkvbiMsonFxD5p94dkgszrcwClOML/s2048/image_2026-02-24_09-52-18%20(2).png
តាមការបញ្ជាក់របស់ សំ លីដា ទម្រាំនឹងនាងដាច់ចិត្តបង្ហោះសំណេរនេះគឺនាងត្រូវគេប្រមាថម្តងជាពីរដងមកហើយ។ ការទម្លាយរបស់តារាចម្រៀងវ័យក្មេងរូបនេះក៏បណ្តាលឱ្យអ្នកលេងអ៊ីនធឺណិតមានការខឹងសម្បារចំពោះបុគ្គលដែលប្រមាថ សំ លីដា ផងដែរ។ ជាមួយនឹងការខឹងសម្បារគេសង្កេតឃើញថា តារាចម្រៀង ពេជ្រ ថៃ បានចូលទៅខម្មិនថា «កុំគិតច្រើនអីណាអូន មនុស្សវារោគចិត្តដល់កំពូលហើយ សម្ដីតិរច្ឆាន មិចក៏វាយាយលែងខ្មាស់ដែរ កុំយកមាត់ទៅប្រលូកជាមួយវា» ។ ចំណែកឯ លីន សោម៉ា វិញបានផ្តល់កម្លាំងចិត្តឱ្យ សំ លីដា កុំឱ្យគិតច្រើនពីព្រោះយើងមានភាពស្អាតស្អំរបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJF5-nE_l0vnpLLzFLK8CniP0i1JfVw0bIvpsK1bw3XgtL_AdSx_WE6LTRupUWwZhOs7Bge7Daxt-Zps9j83ftNhNm9oB1d2UY_OGoRYxQhGd-RGgIZQJW98v1mrVyjM5M7mB2XLo7Y_iZUpDoxf5bJORsUDvP34fVH-IuUaOYK7hq7H7M7Ido_oQC42Zs/s2048/image_2026-02-24_09-52-18.png

នេះមិនមែនជាលើកទី១នោះទេដែលអ្នកនៅក្នុងចង្កោមសិល្បៈត្រូវរងការប្រមាថពីបុគ្គលមួយចំនួនដែលឈ្លក់នឹងតណ្ហាមានខួរមិនចេះគិត ប្រើសម្តីមិនសមរម្យបែបនេះមកកាន់អ្នកសិល្បៈជានារីភេទ៕