Home សុខភាព បរិភោគផ្លែឈើ៥ប្រភេទនេះជួយបំបាត់ការទល់លាម.ក និងសម្អាតពោះវៀន

បរិភោគផ្លែឈើ៥ប្រភេទនេះជួយបំបាត់ការទល់លាម.ក និងសម្អាតពោះវៀន

23
0

ការពិបាកបន្ទោរបង់ ឬរយៈពេលចាប់ពី៣ថ្ងៃ ទៅ៤ថ្ងៃ ទើបបន្ទោរបង់ម្តង គឺជាបញ្ហាសុខភាពមួយមិនគួរមើលរំលង អ្នកជំនាញសុខភាពបានណែនាំឱ្យបរិភោគផ្លែឈើចំនួន៥ប្រភេទនេះដើម្បីឱ្យងាយស្រួលបន្ទោរបង់ ថែមទាំងជួយសម្អាតពោះវៀនផងដែរ ហើយក្នុងចំណោមផ្លែឈើទាំងនេះ គឺផ្លែឈើខ្លះគួរតែបរិភោគទាំងសំបក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK6RA8-VorbhWjeI7Qmzv1QFW26VUEroUTdHooxuhrnVZ-hRfqpL-5sDDQE7zOPhseSnxRN6PxmkaBxC-M9bIsXv8wnGSQ_eZuMENk9DZOD_VKImciv_4H0A0dVm1UtmRaRJd286xFbIhh7moj5EucuiO5DikSsnuL1zbKSe1LETPvK-5tQ4NzcGdbGgXm/s1280/photo_2026-02-24_15-45-03.jpg

ការទល់លាមក មិនត្រឹមតែបណ្តាលឱ្យមិនស្រួលខ្លួនប៉ុណ្ណោះទេ ពេលខ្លះ វាក៏បណ្តាលឱ្យចុកពោះយ៉ាងធ្ងន់ធ្ងរ ប្រសិនបើមិនបានបន្ទោរបង់រយៈពេល៣ថ្ងៃ គឺត្រូវបានចាត់ទុកជាការទល់លាមក ដែលមូលហេតុចម្បងដោយសារការផឹកទឹកតិច និងខ្វះខាតអាហារសរសៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmykCdD65Im8T1DoDH2nnz2Ui-5rjP0sQ_poGguC98KvyKA1V3Adigg6XTP3-mvqcgBH6Ub6WPQ1bwcyqyvriP-mo7LsCWDJetrYuo_7nL062m9b84sanWTmxlKmoxgZUQDfpNRdyNas_L8kalhi_pIlWkOUoXtgJBCH7_EdcbhlAcyB7G7ulM0abS8r6T/s1200/photo_2026-02-24_15-45-04.jpgខាងក្រោមនេះ គឺជាផ្លែឈើទាំង៥ប្រភេទជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អឡើងវិញ ៖

១-ផ្លែសារី ៖ សារី១ផ្លែ មានអាហារសរសៃជាង៥ក្រាម គួរបរិភោគទាំងសំបក ពីព្រោះអាហារសរសៃក្នុងសំបករបស់វាជួយកម្ចាត់កាកសំណល់ក្នុងពោះវៀនបានល្អ ខណៈអាហារសរសៃក្នុងសាច់ជំរុញការបញ្ចេញលាមក ។ ក្រៅពីនេះ ផ្លែសារីមានសារធាតុ Sorbitol ជួយស្រូបទឹកឱ្យចូលក្នុងពោះវៀនធំជំរុញដល់ការបញ្ចេញលាមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHB_mfF_iQOfZUiwYO6tnjfNGE9fFTrdyTzCnejh-kcTrlTXPfKXbslF-7SqbL4isTTVqb9fvjiR3QBFUBoowe8L7dhUIQPIO02DjQosDz4l5k3cTxT4e6k1wqMGvKipBOdoSNkGpH2CeaZJwovwEJ_h2AboN_-TunXcAgL-P5piCrmh1fzofT74U2dAq8/s700/photo_2026-02-24_15-45-04%20(2).jpg
២-ស្រកានាគ ៖ ការបរិភោគស្រកានាគសាច់ក្រម ឬសាច់ស សុទ្ធតែអាចដោះស្រាយបញ្ហាទល់លាមកបានទាំងអស់ ពីព្រោះស្រកានាគ១ផ្លែ មានអាហារសរសៃជិត៥ក្រាម ស្មើនឹង១៨% នៃបរិមាណអាហារសរសៃដែលរាងកាយត្រូវការក្នុង១ថ្ងៃ និងផ្តល់អត្ថប្រយោជន៍សម្រួលដល់ការបន្ទោរបង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMEf4BPsZr20B1iwgkbgEcZLrJ-VF-pu6AP1Sw8zzjg5MLVNX1zogyMNwrDOUgAIllVle9xU_dpm9cF7zrKtVC01_HADaGcDvJVWGu1vtaEy0cqGAmsnMv7h3PSgzz8GTvQ-GzGK3cnrtL8qk5LzVKnAzdP0E9NTaAvCiDXaGzQDcKhr6SY72hWdFIHNKA/s1280/photo_2026-02-24_15-45-04%20(3).jpg

៣-ប៉ោម ៖ អ្នកជំនាញណែនាំឱ្យបរិភោគផ្លែប៉ោមទាំងសំបកផងដែរ ដោយសារផ្លែប៉ោម១ផ្លែមានអាហារសរសៃ ស្មើនឹង៤ក្រាម ដែលផ្ទុកក្នុងសំបក និងសាច់របស់វា ។ ការបរិភោគផ្លែប៉ោម គឺជាការជួយពោះវៀន និងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្ង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeX2zLXXX29dsxFPYGmUQo95nMkYaxwDb6g3M00WttROiShp-9Over56lvYT2iIACiuHcB_Bt8mwUBuGTYkDud9KCMruOsyXGKpEQNBQClAmhPaqOVPcFmga7nk1iuOaIOLIOscwCtPSIn_n6yDDylOyiBQ-9-6T2YR2dGD03_eNuTnFROqxz2LmYOdxft/s1200/photo_2026-02-24_15-45-05.jpg

៤-ក្រូច ៖ ផ្លែក្រូចគ្រប់ប្រភេទមានអាហារសរសៃ ប្រមាណ៣ក្រាម និងសារធាតុ Pectin ជួយឱ្យលាមកទន់ ។ ក្រៅពីនេះ ការស្រាវជ្រាវបង្ហាញថា សារធាតុ Naringenin ក្នុងផ្លែក្រូចគ្រប់ប្រភេទ គឺជាថ្នាំធម្មជាតិសម្រួលដល់ការបន្ទោរបង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeSVA2Ou9xWxLBri-lkMLbVuSkhguFkcLkI4eTQNifb9sREQ_iwp_vUH671Lid5sTcn6huNeBXnPvUmxscM8ywys_-Sxk8YsMHJV2ZQv5YXzsD_WrjyyX-tcths422zzR3XItmcdD-VUVgEKUkwg2z4Bn_MM1DY-g3RKlilKT2FX_eXFAcK2Vkyr7mepFs/s1280/photo_2026-02-24_15-45-05%20(2).jpg
៥-ផ្លែគីវី ៖ គីវី១ផ្លែ ផ្តល់នូវអាហារសរសៃជាង២ក្រាម ប្រសិនបើលាងឱ្យស្អាត និងបរិភោគទាំងសំបក វានឹងផ្តល់នូវអាហារសរសៃកាន់តែច្រើន ។ ការបរិភោគផ្លែគីវីពណ៌មាស ចំនួន២ផ្លែក្នុង១ថ្ងៃ អាចជួយកាត់បន្ថយភាពតានតឹងពេលបន្ទោរបង់ រីឯផ្លែគីវីពណ៌បៃតង ជួយឱ្យការបន្ទោរបង់បានស្រួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiL99pElh28BKbZnbtmQ3TtxIjOZbX42woEU-vwNatN27GoukKADNblkakkMVE61jsBuXTMDDpfBC0j1V8ES1YmTtpRpqF-UpNZ1o0_H7cxOn7mqU2i-8cHrj8BXKL2GIA5W1Zw_P0JNa8wBl7VeaX8o5R-vqf7zCWafichq4WNk2CN5peZ_Nsj7pbhyphenhyphenHQ/s896/photo_2026-02-24_15-45-06.jpg

ក្រៅពីការបរិភោគផ្លែឈើ៥ប្រភេទ ចំណុចសំខាន់ដែលមិនអាចខ្វះបាន គឺត្រូវផឹកទឹកឱ្យគ្រប់គ្រាន់ និងហាត់ប្រាណទៀងទាត់ ដើម្បីជួយឱ្យពោះវៀនដំណើរការបានល្អ ។ លោកអ្នកគ្រាន់តែអនុវត្តតាមវិធីទាំងនេះធានាថា នឹងអស់បញ្ហាទល់លាមក ដោយពុំចាំបាច់លេបថ្នាំពេទ្យ ៕