Home Blog Page 1166

អីយ៉ាស់! កម្មវិធី Metfone Stars ប្រកាសចេញជាផ្លូវការភ្លាម ផ្អើលអស់អ្នកបង្កើតមាតិកាក្នុងស្រុក

0

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ – មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងបច្ចេកវិទ្យា ឈានមុខគេនៅកម្ពុជា ទើបតែបានប្រកាសជាផ្លូវការនៃកម្មវិធី Metfone Stars ដែលជាការប្រកួតអនឡាញដ៏គួរឱ្យចាប់អារម្មណ៍ និងត្រូវបានបង្កើតឡើងដើម្បីគាំទ្រ និងអភិវឌ្ឍជំនាញ អ្នកផលិតវីដេអូមាតិកា និងជម្រុញអ្នកដែលមានទេពកោសល្យឲ្យសម្រេច ក្តីស្រមៃក្នុងវិថីផលិតមាតិការ វិដេអូនៅក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij6NsHtN6ot_WYG6zlaAeQoMr2hkBInY1N2A6-iYVN8bXjq_pVlppsCPOJnSYjR3M8mH_24qxraoGAIx8egFXwJdBjM2gw_-Vd1tE2DnQyxSMsmdoq4PQa3j03Q51XPxvOIvpwI-ilL1KBK93KHnICdFiSZ_CCZzgnMsAIrO2uvmvaIBR7Bxa-jfV7bX8/s6000/DSC05748.JPG

Metfone Stars ដែលជាកិច្ចសហការគ្នាជាមួយក្រុមហ៊ុន TikTok គឺជាកម្មវិធីប្រកួតទេពកោសល្យថ្មី មួយ និងដំបូងគេក្នុងប្រទេសកម្ពុជា ដែលទទួលស្វាគមន៍អ្នកបង្កើតមាតិកាវីដេអូទាំងអស់ រួមមាន អ្នកផលិតវិដេអូខ្លីៗ អ្នករាំ ច្រៀង អ្នកកំប្លែង សម្រស់ មេចុងភៅ អ្នកធ្វើវីដេអូលើការធ្វើ ឬណែនាំពីម្ហូបអាហារឆ្ងាញ់ៗ អ្នកចូលចិត្តដើរកម្សាន្ត ឬផ្សងព្រេង និងអ្នកផលិតវីដេអូជាច្រើនទៀត គឺអាចចូលរួមប្រកួតក្នុងលក្ខខណ្ឌដូចៗគ្នា ដើម្បីមានឱកាសបង្ហាញពីស្នាដៃប្រកដោយភាពច្នៃប្រឌិត និងមានទាក់ទាញរបស់ពួកគេ ឱ្យកាន់តែមានការគាំទ្រ និងមានភាពល្បីល្បាញជាមួយកម្មវិធី Metfone Stars ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVzuZCDMHiFnIntKFbjHl33F4-Hra3sQuVHpXFrF2j4avrEb8cQ7nYsc0o73znTQyxfECUGx1AnG6QlaA8aawUEBny5xIHBIOmLu9Q-83KgWHnxRomptEdy9-SQ68neQtRCpoeDB7FHr47rEllDheD34Z7DtNmMM9y3h1M062Mvpf_amQqAsxiwr6rRlQ/s6000/DSC05762.JPG

លោក Le Duc Anh នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ដោយក្តីរំភើបរីករាយថា “យើងមានក្តីសោមនស្សរីករាយ ក្នុងការចាប់ផ្តើមកម្មវិធី Metfone Stars ដែលបានចាប់ដៃគូជាមួយ TikTok ដែលជាកម្មវិធីប្រកួតដ៏ពិសេសមួយ ដែលផ្តល់ឱកាសដ៏ល្អ ក៏ដូចជាគាំទ្រ និងជំរុញឱ្យអ្នកផលិតវីដេអូមាតិកាផ្សេងៗនៅកម្ពុជា អាចបង្ហាញ នូវទេពកោសល្យរបស់ពួកគេឆ្ពោះទៅរកពិភពកាន់តែអស្ចារ្យ ដែលយើងចង់ឱ្យកម្មវិធីនេះ ជួយដឹកនាំ ពួកគេទៅកាន់ក្តីស្រមៃរបស់ពួកគេ ចង់ក្លាយជាអ្នកផលិតវីដេអូ មាតិកាដ៏ល្បីល្បាញ ក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibjecXMKI2tLmbwsjdzZTTyiU4Wknsde_CN5KEz5QHR_LkDPBdC8WfzTWznnXEpDEPsn_HYE9BUmbLC1QKuWuut1p7PzD6qRrKbu4zuYG6g_1finD6VC8SUt2m98iC2SEwRiwwZJjM91g4a7-pbcOHygm7rrBe6q40WXw6YXFISEebTn4aZ1FDiVGzwhM/s6000/DSC05728.JPG

កម្មវិធីប្រកួត Metfone Stars ដែលបានចាប់ដៃគូជាមួយ TikTok នឹងផ្តល់បទពិសោធន៍មួយ ដែលមិនធ្លាប់មានពីមុនមកសម្រាប់អ្នកផលិតវីដេអូមាតិកា។ ក្នុងដំណាក់កាលនៃការប្រកួត បេក្ខជន នឹងអភិវឌ្ឍជំនាញរបស់ពួកគេក្នុងដំណាក់កាលនីមួយៗ រួមទាំងប្រឈមនឹងការប្រកួតប្រជែង ជាមួយសមាជិកក្រុមដ៏គួរឱ្យរំភើបរីករាយ និងទទួលបានការបណ្ដុះបណ្ដាលរួមគ្នា។ បទពិសោធន៍ទាំងនេះ នឹងបង្រៀនឱ្យពួកគេទទួលបាននូវជំនាញមូលដ្ឋាន ដើម្បីបង្វឹកពួកគេ ឱ្យក្លាយជា អ្នកផលិតវីដេអូមាតិកាដ៏ល្បី។ លើសពីនេះ គណៈកម្មការ ដែលពោរពេញដោយជំនាញ និងបទពិសោធន៍ នឹងផ្តល់ការណែនាំល្អៗ ដឹកដៃពួកគេឱ្យឆ្ពោះទៅកាន់ក្តីស្រមៃដ៏គួរឱ្យរំភើបនាពេលអនាគតដ៏ខ្លី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdniSrUZzsg1EIUepQQnX6BLpBhoAX7vC9gb0gXZp3MRnIxpwGFnjaRLGKAa6CR8WKWGHudh8_-y49dcCzneG7-RxhZwT4SQq0WmxCjkSZ7meyM6vcqU1NmG2sqIbOnEQrFg-JsG58aL1ie2pdNhVCfDsoxm0oztx7DejMvAnuo1eHmQ9_j8HaIPtu6rQ/s6000/DSC05706.JPG

លោកLe Duc Anh នាយកផ្នែកទីផ្សារ បានបង្ហាញនូវភាពជឿជាក់យ៉ាង មុតមាំថា កម្មវិធី Metfone Stars នឹងក្លាយជាកម្មវិធីដ៏ល្បីល្បាញ និងជាទីចាប់អារម្មណ៍របស់ ប្រជាជនកម្ពុជា រង់ចាំទស្សនាទូទាំងប្រទេស ហើយខ្ញុំនឹងបានឃើញតារាថ្មីៗ ដែលពោរពេញ ដោយទេពកោសល្យ និងសមត្ថភាព រះឡើងយ៉ាងត្រចះត្រង់ ជាមួយកម្មវិធីយើង។

ត្រៀមខ្លួនហើយឬនៅ?
របៀបដាក់ពាក្យចូលរួមប្រកួត៖
1. បង្ហោះវីដេអូរបស់អ្នកនៅលើ TikTok ។
2. ភ្ជាប់ជាមួយ hashtag #MetfoneStars នៅក្នុង caption វីដេអូរបស់អ្នក។
3. បំពេញព័ត៌មានរបស់អ្នកតាមរយៈ Link ដែលបានផ្តល់ជូន។
យើងពិតជាចង់ឃើញទេពកោសល្យដ៏អស្ចារ្យរបស់អ្នកទាំងអស់គ្នា ទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពទូទាំងប្រទេស!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc3HDsWTrF2DJ7KZavP-58EhBwfWmC35cHSdS8fxGhcIlDiKCQ9wu6GI1NgKYsDPBouTmFwUWZhacTy0u3fLv1DCvY22XQiF1tBdvukelHc0sKECl3yxPgw9j_QdNnGRkmNnrdi9NNd-mba_ywJmhlmMf-THHhJKTbkryQRq6hgsho8FC35LVoPlCnDds/s6000/DSC05755.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7VN-0xhOZ7ucQmSbmrm8fuGbSr7iI9BeiLp3AgBQAxd7GYeHZvkrVpwVaKdXPVTj4taw6-nfmntJ8_YvPE-BvXphpobM4Hiv25Btr1HHfqxyDvTaVoTDB5pKzNfuR81poOJt031ucwjsjA-l5p6P9DMv6Xv4HU2uEL_HqYkUVmmRn6vZpf58YYgBJLUU/s6000/DSC05740.JPG

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ លំដាប់អន្តរជាតិ

0

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតង” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងលោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh02Jt_qNGK5d6rUbdzpzkP8i4XHc5nsS1K8qVH1P7OWO8A8pQQk-oYkQvpku3wYeSt5ch9GiAFhnjJaV3wjNvIunamF2vh7SWombH9TtpJTKemj-IKdWZSsKMcb_vQ6WYkiFy8oY0E2RuF4ASsn4kFFOfrEgox9SyqZv7brHKQwFuBNZawmJDLAwsPmo/s6345/1.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPtcZVy-vwQgDu2cC87LSOEh8rXnpvTFzMQPpVBj04YzpcOurgoY8C6Lmk3PI2LFvSqDLxA2Qe3Oe40OX-0evP7Yvd115Xjmqaz-W7XYUiiwpUwNi2W3-WI5sh38OISiv7gkX8bds2_-zVYW18QAiDjWvAgSpUH7Wx8lJiIdgJzZBvI7VMahkfsrPloPI/s6845/3.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiX71lw7BfCGz7APbZ6GyGlZdWVfCfhO1OV5epAa5yQsyBTYFF54MZm5Eqb81iVzqh4hSJZzEmLjHus1TOnMR26IVNGTJFi_jfuwnDR1hzwIv2Qeb-EMS6GEMbMfCGdV0LOmqIwge2zUBqq011aI3y7zAprrjg7Muc41SDDRmZkuRFjYHHSS98Ae1GkWo/s8017/9.jpg

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ជាក្រុមហ៊ុនដែលមានចំណែកទីផ្សាររថយន្តថ្មីធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខ១ អស់រយៈពេល៥ឆ្នាំជាប់ៗគ្នា គិតចាប់ពីឆ្នាំ ២០១៩ មកដល់ពេលបច្ចុប្បន្ន។ កត្តាដែលធ្វើអោយយើងទទួលបានចំណែកទីផ្សារលេខ១នេះ មិនមែនដោយសារតែការលក់រថយន្តថ្មី តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែគឺដោយសារគុណភាពនៃសេវាកម្មដែលផ្តល់ជូនទៅកាន់អតិថិជន ដូចជាមជ្ឈមណ្ឌលផ្តល់សេវាកម្មថែទាំ និងជួសជុលរថយន្តគ្រប់ខេត្តក្រុង សេវាជំនួយជួសជុលចល័តដល់កន្លែង ២៤ម៉ោង ទទួលបានអត្ថប្រយោជន៍ និងព័ត៌មានផ្សេងៗពីកម្មវិធី Ford Cambodia Mobile App ចំណេញពេលវេលា និងថវិការក្នុងការប្តូរប្រេងម៉ាស៊ីន (រៀងរាល់ 10,000km ម្តង) មាន‍ឱកាសចូលរួមដំណើរកម្សាន្តគ្រួសារ ហ្វដ ជារៀងរាល់ឆ្នាំ និងសេវាកម្មទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មីជាដើម។ លើសពីនេះទៅទៀត យើងក៏មានបង្កើតនូវការិយាល័យទំនាក់ទំនងអតិថិជន (Call Center) ដែលមានតួនាទីផ្តល់ប្រឹក្សាយោបល់អំពីចម្ងល់ផ្សេងៗទៅកាន់អតិថិជន មិនអោយលើសពី ១៥នាទី។”

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4X6Fvx_A4YC-ntQzokbTPic2_xyuHy76fzsfCB-iusbX8G4xDK0RE-WwgIxQKeQ71A4ZEM8hZyZhZqiYNscqG79Kifi7SYh_phvs7sH3Y5ZpQdZA9M1JbSo-hT8UmB22i3bAoc1NbobqDD0Ugj1i6Xjtb6r0YhXgJKyrAdlJ_wXWlIDORMNaS00eTiPs/s6826/2.jpg

លោក ងន សាំង ក៏បានមានប្រសាសន៍បន្ថែមទៀតថា៖ “ទីតាំងប្រគល់រថយន្ត ហ្វដ នេះ គឺជាមជ្ឈមណ្ឌលប្រគល់រថយន្តធំជាងគេ និងដំបូងគេបង្អស់ក្នុងទីផ្សារប្រទេសកម្ពុជាយើង នៅពេលដែលអតិថិជនចូលមកក្នុងទីតាំងប្រគល់រថយន្តនេះ នោះអតិថិជននឹងមានអារម្មណ៍ហាក់ដូចជា កន្លែងតាំងបង្ហាញរថយន្ត ឬការិយាល័យ ឬក៏ជាហាងកាហ្វេដ៏ធំមួយ ដែលមានកន្លែងអង្គុយបំពាក់នូវគ្រឿងបរិក្ខារទំនើបៗ ផ្តល់នូវផាសុកភាព និងភាពងាយស្រួលដល់អតិថិជនដែលមកទទួលយករថយន្តនៅទីនេះ ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី និងសេវាកម្មប្រកបដោយទំនុកចិត្ត ពីក្រុមហ៊ុន អ អិម អេ និងក្រុមហ៊ុន ហ្វដ។”

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrNavAPCJTRLaz6VtDIQAc4ehz_4lvx1QrEieX_KduknbztKL4cuVLM_2-sTImJVLobOV6vIjnvoAzqDlCLeMtwKV8iDPu0CVQ3fiVsfcsD8dbReHeStPiSFR20QJ_E7gsLPNKnNgv_gQ1mhk2E51wgVoDK79Pvpiyac7nsZ8XJzhPLfFR9IBkKZ2Bp-w/s1578/5.jpg

លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ការសម្ពោធជាផ្លូវការនូវទីតាំងប្រគល់រថយន្ត ហ្វដ នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា តាមរយៈការបង្តើតនូវស្តង់ដារគុណនៃការប្រគល់រថយន្តលំដាប់អន្តរជាតិដំបូងគេបំផុតសម្រាប់ទីផ្សារប្រទេសកម្ពុជា។ យើងចង់ឱ្យអតិថិជនរបស់យើងមានអារម្មណ៍ថាកក់ក្តៅ និងមានទំនុកចិត្តលើរថយន្តរបស់ពួកគាត់ ជាពិសេសទទួលបានការណែនាំ និងការពន្យល់អំពីរបៀបប្រើប្រាស់មុខងាររថយន្ត បច្ចេកវិទ្យា ក៏ដូចជាប្រព័ន្ធសុវត្ថិភាពផ្សេងៗនៅក្នុងរថយន្តថ្មីរបស់ពួកគាត់ មុនពេលពួកគាត់បើកបររថយន្តនៅលើដងផ្លូវ។”

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7WE3lcA0_H_jhzphAH6BIUKgIsCehqApSOj4sIyN43v7R_-SYaN3OOecJDE-4hU0ofPOoLbIyR4d7qR6t5rRUvIsm_b-nkxpjMntmVsvuEW8XkMEbSGbWouYLeJQ-L120hf1-_rcBUdNgKIxU1D4Dm90OwE62Rj6buR2P6YbEmxWRgMIP4Dgj65QNFJk/s6374/4.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLQOiWklUEBTH1gt7MjZS6uceQUToAC7dRZaVs0a5vo-cFA2RUGFsnurz3_e_OSPzxsknp6YeQdEFbWu8-kTt2VK712a8Bn2T5OzXtSom2KcATJi7xKXRpFqPd0fJIbeUvxbXkvTB2iTKckwr-nyuwbKwKR7zhd9vD8MIHTO8IAj05Wc9Mcz09M9G4vwk/s1578/6.jpg

គួរបញ្ជាក់ផងដែរថា ទីតាំងប្រគល់រថយន្តថ្មីនេះ លាតសន្ធឹងលើផ្ទៃដីទំហំ ៦,៥៧៥ ម៉ែត្រការ៉េ ដែលមានទីតាំងប្រគល់រថយន្តធំ ស្តង់ដារអន្តរជាតិ ចំនួន ១២កន្លែង ដែលមានសមត្ថភាពអាចប្រគល់រថយន្តបានចំនួនច្រើនគ្រឿងក្នុងពេលតែមួយ។ ទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតងនេះ គឺមានអាស័យដ្ឋានស្ថិតនៅតាមបណ្តោយវិថីឧកញ៉ាម៉ុងរិទ្ធី (ក្បែរផ្សារបឹងបៃតង) ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានផ្នែកលក់ សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 099 999 747 និងសម្រាប់ផ្នែកសេវាកម្ម សូមទំនាក់ទំនង 078 992 992។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCHXQCqMGsRm7Uzms16D-gtIbE593n8v33GlY1ZfgOFFtWP-AdYFPR0cmNVaZk-cVT1B3mFvTekIeHYVQ3DQoBbNXoUOMljLDohXCa3Z6qNJiF9nlXKyhwyrbhJ9rId_SGPDZ22cfzT4aHKkUeGlC7-fpttQZOdvnJEYmUgWyiab3nexSXMoAJSyAB8C0/s6176/7.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlm19pHKqfaSePZoKfcsLs6zkcv9dYDnMqP2yv5N_V96oVw900tcBEI8ttvRUDPc7rt1IiR1nhQcUnettpS5LK6ZI06LR21r_hd671wjIFY_8JmmnssWg_nX_XNSLKinNh9-MIaIFLELnpAiME3cr5xucpYhJFmcds_FwYgVSfh0dcn6ST_16h0Z0aMV4/s1581/8.jpg

វណ្ណដា និង វណ្ណថាន ចេញបទថ្មីភ្លាមហ្វេនៗជជែកគ្នាបែកខ្ទិះ

0

បន្ទាប់ពីជោគជ័យខ្លាំងក្នុងការសហការគ្នាបទ «កំលោះស្រុកខ្មែរ » មានអ្នកទស្សនាលើស៨៧លានដងពីតារាចម្រៀង វណ្ណដា និង វណ្ណថាន នៅយប់ថ្ងៃទី១៥ ខែមីនា អ្នកទាំងពីរទម្លាក់បទថ្មីមួយទៀតជាមួយរសជាតិថ្មីដោយបានលាយឡំចម្រៀងមរតកដើមនិងសម័យទំនើប។ ទោះយ៉ាងណាក៏ចេញបទថ្មីនេះវាបានក្លាយទៅជាការជជែកវែកញែកពីសំណាក់ហ្វេនៗមួយចំនួនរបស់ វណ្ណដា និងហ្វេនៗមួយចំនួនរបស់តារាចម្រៀង ជី ដេវីត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzDdPjNYZcSykkyzhAMYcpXDliz1gzmIABdhJB4VIVTN1lDNymOYzc4AU9B448bYoquX6T3BVzEPVJCaep6SYni4RSRsza4hBw1Md8U2dJFZJ7zP2pHv9h04k4vFe6cFVEbg_PEIlenDZaLj3OEDQkd-8R3JGUC0LbL0rVpU6HCMRDO5vJ2tfYplsQk6I/s2048/image_2024-03-16_11-53-01.png

បទថ្មី «មិនអាចវិលវិញ»ពី វណ្ណដា និង វណ្ណថាន បានឆាបឆក់បេះដូងអ្នកគាំទ្រនាំគ្នាស៊ែរភ្លូកទឹកភ្លូកដី ជាកាដូដល់ហ្វេនៗមុនពេលចូលឆ្នាំខ្មែរមកដល់។ មួយបទនេះបានរំលេចពីបទមរតកដើមមានចំណងជើងថា «ចម្រៀងសោកា» នាទសវត្សរ៍១៩៧០សំនៀងរបស់អ្នកស្រី ម៉ៅ សារ៉េត។ មួយបទនេះមិនត្រឹមតែលាយទំនុកច្រៀងមរតកដើមលាយឡំសម័យ និងការរ៉េបប៉ុណ្ណោះទេ ប៉ុន្តែក្នុង MV ក៏បានរំលេចទិដ្ឋភាពទសវត្សរ៍១៩៦០ និងក្បាច់រាំផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjptXJaP29-M5H990loWWlduHIwq1XEekbowqndjoIixYML_yE9-QozouNGEin71Wlw8nmV-aVNL2AjrIWSTw6vk6tqxmMmlXQI4kUa3qho6LXxteBFapiY9HVAox6P_xyyPxQiIFFl6XJMfQmklYSI5rJscyWxLCZNJBVS43295u5aBlTRWTyUHyForYs/s2048/image_2024-03-16_11-53-03.png
ទោះជាយ៉ាងណា MV មួយបទនេះបានក្លាយជាការជជែកវែកញែកពីសំណាក់ហ្វេនៗដោយសារការរំលេចពីសម័យទសវត្សរ៍៦០ គឺស្រដៀងគ្នាទៅនឹងបទ «គាំងចិត្ត» របស់ ជី ដេវីត ដែលបានចេញកាលពីជាង១ខែមុន ដែលបង្ហាញសម័យកាលដូចគ្នា។ មានការលើកឡើងនៅលើបណ្តាញសង្គមថា ជី ដេវីត បានចេញវីដេអូមុនប្រសិនជា វណ្ណដា ចេញមុនច្បាស់ជាហ្វេនៗតឹងសរសៃកមិនខាន។ ចំណែកឯហ្វេនម្ខាងទៀតបានចេញមកលាតត្រដាងថាការថតបទ «មិនអាចវិលវិញ» ថតមកជាយូរមកហើយដោយបានបង្ហាញរូបភាពលោក វណ្ណថាន បង្ហោះនៅថ្ងៃទី១៤ មករា លើគណនី Instagram ខណៈ បទគាំងចិត្តរបស់ ជី ដេវីត ទម្លាក់នៅថ្ងៃទី២២ មករា។

ការជជែកពីសំណាក់ហ្វេនៗមួយចំនួនអ្នកណាធ្វើមុនអ្នកណាធ្វើក្រោយនេះបានឈានទៅដល់ការជីកកកាយបទរបស់ ថេណា មួយបទមានចំណងជើងថា «ជួបលែងឃ្លាត»ដែលបានចេញជាង៨ខែមុនមានតួស្រី ជា ស្រីនា និង ហេង វិសាល ក៏ថតស្តែងពីទិដ្ឋភាពបែបនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2kFDbdGmqSbo6ICWT3ashapnRjSNG0yKVzDnEuYxBj0EdngdYRGvqDacjic6bM1OU7FMhC6kfe1M2epTLXtByLDs7rPQVVyc-PtG26C4LXs0MNUbXpE_p8boze5wO1sZ_Q4c6FsEPlgtzP3ZvC_OGFV3wCpyEcAMPbZz4UDYahKHipJrOm25pVTQ6AAY/s2048/image_2024-03-16_11-53-04.png

ជារួមសកម្មភាពថតពីទិដ្ឋភាពសម័យដើមគ្មានអ្នកណាមួយជាម្ចាស់កម្មសិទ្ធិផ្តាច់មុខនោះទេ មានការថតបែបនេះច្បាស់ណាស់ប្រាកដជាចេញមកស្រដៀងៗគ្នាហើយ។ ការចេញមកតឹងសរសៃកដាក់គ្នាបែបនេះគ្មានផលចំណេញនោះទេផ្ទុយមកវិញអាចនឹងជាអាវុធនាំឱ្យអាយដលរបស់ខ្លួនមានបញ្ហាក៏ថាបានដូច្នេះហ្វេនៗមួយចំនួនដែលឧស្សាហ៍បង្កជម្លោះពាក្យសម្តីនៅលើបណ្តាញសង្គមគួរតែកាត់បន្ថយ ដើម្បីឱ្យសិល្បៈខ្មែរកាន់តែរីកចម្រើន មិនថា ជី ដេវីត ឬ វណ្ណដា រួមទាំងតារផ្សេងទៀតទេបើមានស្នាដៃល្អៗយើងគួរតែគាំទ្រទាំងអស់គ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyky4_ZRrLSp94U_vMy8egCVAS2xBnuJHcbg_qbWC0oqfqgo_8KRssmnVrHJWtq3_i5l1WH2Xe_QE67D-t2ooimUsD2Xwi7SUMRI3vJJm2jev6JHkOqHsPt7q7ptn0Ccdaz8rmmyw7T1wpkddYUGJ5hINAWCvyday3CVjdL8cwSLGtNycC_nr_dTDaDOE/s640/photo_2024-03-16_11-58-20.jpg

មិនធម្មតាទេ! ចិនអាចផលិតមនុស្សយន្តបម្លាស់ទីលឿន បំបែកកំណត់ត្រាពិភពលោក

0

ប្រទេសចិន ៖ ក្រុមហ៊ុនចិនឈ្មោះ Unitree Robotics បានបំបែកកំណត់ត្រាពិភពលោក ក្រោយពីក្រុមហ៊ុននេះបង្ហាញមនុស្សយន្តប្រភេទ Humanoid H1 ឬមនុស្សយន្តមានរូបរាងស្រដៀងមនុស្ស ដែលវាអាចដើរបានលឿនបំផុតនៅលើពិភពលោក ។ វាមានកម្ពស់១,៨០សង់ទីម៉ែត្រ, ទម្ងន់៤៧គីឡូក្រាម ហើយវាអាចលើកទម្ងន់បានធ្ងន់បំផុត ចំនួន៣០គីឡូក្រាម ។

មនុស្សយន្ត Humanoid H1 មានរូបរាងស្រដៀងគ្នានឹងមនុស្សបំផុត តាំងពីក្បាលរហូតដល់ចុងជើង ។ ក្រុមហ៊ុន Unitree Robotics បានបំពាក់កាមេរ៉ានៅលើក្បាលរបស់វា ដើម្បីឱ្យវាអាចថតរូបភាពនៅជុំវិញខ្លួនបាន៣៦០អង្សា ហើយវាអាចវិភាគពីអាកាសធាតុទៀតផង ។https://www.thenews.com.pk/assets/uploads/updates/2023-12-19/1139871_8925655_111111111111111111111_updates.jpg

ចំណែកគុណសម្បត្តិរបស់មនុស្សយន្ត Humanoid H1 គឺវាអាចទប់ទល់នឹងកម្លាំងជើងធាក់របស់មនុស្សបាន បើទោះជាគេធាក់វាជាច្រើនជើងក្តី ក៏វាមិនដួលដែរ ។ រីឯសមត្ថភាពមនុស្សយន្តដែលក្រុមហ៊ុនទើបអាប់ឌេតថ្មី នៅខែមីនា ឆ្នាំ២០២៤ គឺវាអាចបម្លាស់ទីកាន់តែឆាប់រហ័សជាងមុន, ចេះរាំ, អាចដើរឡើង-ចុះជណ្តើរ និងអាចលោតឡើងលើបានខ្ពស់ដូចមនុស្សដែរ ។ ក្រៅពីនេះ វាអាចដើរនៅលើផ្លូវបានលឿន ស្មើនឹង៣,៣ម៉ែត្រក្នុង១វិនាទី (ឬ១១,៩គីឡូម៉ែត្រក្នុង១ម៉ោង) ។https://www.rockingrobots.com/wp-content/uploads/2023/08/Unitree-H1.jpg

កាលពីឆ្នាំ២០២២ ក៏មានមនុស្សយន្តអាចបម្លាស់ទីបានលឿនដូចគ្នាដែរ គឺមនុស្សយន្តដើរដោយជើង២ មានឈ្មោះថា «ខេតស៊ី» ដែលផលិតដោយក្រុមហ៊ុន Agility Robotics ។ មនុស្សយន្តខេតស៊ី បានបំបែកកំណត់ត្រាពិភពលោក ដោយការរត់ប្រណាំងក្នុងចម្ងាយ១០០ម៉ែត្រ ប្រើពេលត្រឹមតែ២៤.៧៣វិនាទី ឬរត់ក្នុងល្បឿន៤ម៉ែត្រក្នុង១វិនាទី ឬ១៤.៤គីឡូម៉ែត្រក្នុង១ម៉ោង ។ ទោះយ៉ាងណា មនុស្សយន្តខេតស៊ី មានតែក្បាល និងជើងប៉ុណ្ណោះ ហើយវាគ្មានរូបរាងពេញលេញដូចមនុស្សយន្ត Humanoid H1 ទេ ។
https://cyberguy.com/wp-content/uploads/2023/12/4-H1-dancing.jpg
ក្រុមហ៊ុនចិន Unitree Robotics បញ្ជាក់ថា ការបម្លាស់ទីលឿនរបស់មនុស្សយន្ត Humanoid H1 ចាត់ទុកថា គឺជាការបំបែកកំណត់ត្រាថ្មីនៅលើពិភពលោក ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងអភិវឌ្ឍន៍បច្ចេកវិទ្យារបស់មនុស្សយន្ត Humanoid H1 បន្ថែមទៀត ហើយអាចចំណាយពេល ចាប់ពី៣ឆ្នាំ រហូតដល់១០ឆ្នាំ ។ ក្រុមហ៊ុនរំពឹងថា នឹងអាចលក់មនុស្សយន្ត Humanoid H1 ក្នុងតម្លៃ៩ម៉ឺនដុល្លារអាមេរិក ៕

គួរឱ្យសោកស្តាយ! វិមានដ៏ធំស្កឹមស្កៃរបស់តារាម៉ូឌែល Cara Delevingne ត្រូវបានឆាប.ឆេះគ្មានសល់

0

បរទេស៖ វិមានមួយនៅក្នុងទីក្រុង Los Angeles ដែលជាកម្មសិទ្ធិរបស់តារាម៉ូឌែល និងតារាសម្ដែង Cara Delevingne ត្រូវបានឆាបឆេះគ្មានសល់ ខណៈនាងកំពុងសម្ដែងនៅលើឆាក West End ក្នុងទីក្រុងឡុងដ៍ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnGt8y7R2BC5d6AA0Y4OgYPBOK8GogFKOfB3-nsUNCETkf9CKqxs2gm8mVn16WjBViQrDPIwV-jHHd5q4SFzVhhJjc45ZllThRygtMx8wVmL7-Wcjya1gxwyOoRPub51t-9zPdLbWa5JJruZKbE5fpdlnbrZFnfRoMySnBpqGFnssWq4dXfAq4abTkYQI/s1500/Cara-Delevingne-tout-031524-4f892159cceb45d6b2a31990a96ed3da.jpg

នៅក្នុងហេតុការណ៍ដ៏រន្ធត់នោះ តារាវ័យ ៣១ ឆ្នាំរូបនេះមិនបាននៅក្នុងផ្ទះសហរដ្ឋអាមេរិកទេ ពោលគឺបច្ចុប្បន្ននាងនៅក្នុងប្រទេសអង់គ្លេស ដោយរូបភាពបានបង្ហាញឱ្យឃើញពីអណ្តាតភ្លើងដ៏ធំឆេះចេញពីដំបូលផ្ទះដ៏ប្រណិត ហើយក្រោយមកក៏បានឆេះខ្ទេចខ្ទីគ្មានសល់។ ភ្លាមនោះ Delevigne ក៏បានសរសេរនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាងដែលមានអ្នកតាមដានជាង ៤២ លាននាក់ថា “ជីវិតអាចផ្លាស់ប្តូរក្នុងមួយប៉ព្រិចភ្នែក ដូច្នេះត្រូវស្រឡាញ់អ្វីដែលអ្នកមាន”។https://www.wonderwall.com/wp-content/uploads/sites/2/2024/03/cara-3.jpg?w=700

Cara Delevingne គិតថាឆ្មាជាទីស្រឡាញ់របស់នាងចំនួនពីរក្បាលប្រហែលជាបានបាត់បង់ជីវិតនៅហេតុការណ៍ភ្លើងឆេះនោះបាត់ទៅហើយ ប៉ុន្តែក្រោយមកនាងក៏បានអាប់ដេតជាមួយនឹងដំណឹងល្អដែលថាឆ្មាបានរួចផុតពីសេចក្តីស្លាប់ហើយ ដោយនាងសរសេរថា “ពួកគេនៅរស់! សូមអរគុណអ្នកពន្លត់អគ្គីភ័យ”។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សពីរនាក់បានរងរបួសនៅក្នុងអគ្គីភ័យដែលបានឆាបឆេះនោះ។ នាយកដ្ឋានពន្លត់អគ្គីភ័យ Los Angeles (LAFD) បាននិយាយថា អ្នកពន្លត់អគ្គីភ័យម្នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពស្រាល ហើយអ្នកស្រុកម្នាក់ទៀតបានទទួលរងនូវផ្សែងហុយតិចៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrZzII3umo4Ki0JVtEugtYqCWKPp3YvWqkOoeepQGcCRyu_hmVjgJwDzO7lGOgAJFebV8Y8379FJgV59oEJKimVZO36w9rPvQCLw7STb568JNv2vYDuXkD3bTdH0hfwVMVyaTMOgKLsQUb8O8bz7ObWCmkGZcKe05-w9AtvCLlYV6wsPhA73jV1Q0wcL4/s667/65f4c96a734fa.image.jpg

បើយោងតាមសេចក្តីរាយការណ៍ពីឧប្បត្តិហេតុមួយបានឱ្យដឹងថា អគ្គិភ័យបានចាប់ផ្តើមនៅខាងក្រោយផ្ទះ ហើយបានរាលដាលយ៉ាងលឿនដល់ដំបូលផ្ទះ បណ្តាលឱ្យរលំដំបូល។ ក្នុងនោះអ្នកពន្លត់អគ្គិភ័យចំនួន ៩៤ នាក់បានចំណាយពេលអស់រយៈពេលជាង ២ ម៉ោង ទើបអាចគ្រប់គ្រងអណ្តាតភ្លើងបាន។

ហើយអ្នកស្រុកនៅក្នុងតំបន់ត្រូវបានជម្លៀសចេញ ខណៈដែលក្រុមពន្លត់អគ្គីភ័យបានធ្វើការដើម្បីទប់ស្កាត់អណ្តាតភ្លើង និងបញ្ឈប់ភ្លើងដែលរាលដាលដល់ផ្ទះផ្សេងទៀត។ ទោះជាយ៉ាងណាចំពោះមូលហេតុនៃការឆេះនេះនៅមិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយទេ។ ប្រធានពន្លត់អគ្គិភ័យបាននិយាយថា បច្ចុប្បន្នពួកគេកំពុងស៊ើបអង្កេតអំពីមូលហេតុនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnBUXTKA3mQaH3wG0Gm0p6kN5rznCh97ppBbu3dn68NBBgULwHlHOz0gQO-OTIiYbPk3XGzg6iQb96jd5S8ErrYj6R0OJk8KgMgqrhngjZN9RR_3YZ_7zDOHNEn2g6hStiIH6ZQZXVDPUE2jO0zHGU9RMKRz046SObwnp4LqSs6z7wJr8pjg7EuUKl56g/s1020/cara-delevingne-house-fire-1-6809591-1710533956896.jpg

មកដឹងរឿងរ៉ាវលម្អិតរបស់ John Cena ពីអ្នកចំបាប់ក្រីក្ររហូតក្លាយជាតារាហូលីវូដ

0

ក្នុងកម្មវិធីប្រគល់ពានរង្វាន់អូស្ការកាលពីកន្លងមកនេះ John Cena បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញពិភពលោកក្រោយពីលោកលេងខ្លួនននោលគោកក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។ ទោះយ៉ាងណា ប្រិយមិត្តភាគច្រើនអាចស្គាល់ John Cena គឺជាកីឡាកាសហើយវិវត្តន៍ទៅជាតារាហូលីវូដ។ ប៉ុន្តែមុននឹងឈានដល់ចំណុចសព្វថ្ងៃ John Cena គឺមានជីវភាពក្រីក្រ និងធ្លាប់ត្រូវគេធ្វើបាបនៅសាលាទៀតផង។

ចន ស៊ីណា កើតនៅឆ្នាំ ១៩៧៧ ក្នុងរដ្ឋ ម៉ាសាឈូសេត (Massachusetts) សហរដ្ឋអាម៉េរិក ជាកូនទីពីរក្នុងគ្រួសារដែលមានបងប្អូន៥នាក់។ មុនពេលក្លាយជាតារាហូលីវូដ ចន ស៊ីណា មានឈ្មោះល្បីនៅក្នុងឧស្សាហកម្មចំបាប់អាម៉េរិក។ លោកបានឈ្នះខ្សែក្រវាត់ជើងឯកចំនួន ២៥ រួមមានជើងឯកពិភពលោក WWE ចំនួន ១៦ ដង ជើងឯកសហរដ្ឋអាម៉េរិកចំនួន ៥ ដង និងជើងឯក Tag Team ចំនួន៤។ ចន ស៊ីណា គឺជាមុខតំណាងរបស់ WWE ក្នុងកំឡុងឆ្នាំ ២០០០-២០១០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_sauWhdvuQOypDYeaHAauB4LLn1Zhy0tU0RtUN2S0HO4CHvF2WkANDnBq74d4Y5PezPl899Is3cw1yfDrGhgjX4pNzwPxw0F8bNaXzZM8MHJysUqYQpok4B29i-BxBllYq8toN3LGnh4mFYdbJWK38SYwHiiThcBESrXqzuNhoUXR1SZdpIUxYY-QR-M/s900/Fast_10072023RF_52583--7640f0c55ed8655dfceeb8f3d0a2c7b3.jpg
យោងតាមគេហទំព័រ The Street ចន ស៊ីណា ទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំចំនួន ៨.៥ លានដុល្លារពីកិច្ចសន្យារបស់លោកជាមួយ WWE ដោយដាក់តម្លៃខ្លួន ៥០ម៉ឺន ដុល្លារសម្រាប់ការបង្ហាញខ្លួននីមួយៗនៅក្នុងព្រឹត្តិការណ៍សំខាន់ៗ។ បច្ចុប្បន្ននេះ ចន ស៊ីណា នៅតែស្ថិតក្នុងចំណោមអត្តពលិកដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុង WWE បើទោះបីជាមិនមានសកម្មភាពក៏ដោយ និងស្ថិតក្នុងក្រុមបុគ្គលដែលលក់ទំនិញបានច្រើនបំផុត (ផលិតផលទាក់ទងនឹងសិល្បករ) នៅក្នុងក្រុមហ៊ុនខណៈសិល្បករទទួលចំណូលបាន ៥% នៃប្រាក់ចំណេញពីការលក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihCKmQNK8eD5I6ndzCVZW7pZPjls6cWxMaOy5muc0OOsYYmLFDDqnLH59TpIqcQaqq_b4n-P2Z0BFPH2U_zpaIutg22Gnlg8xyV8idHn6kMQB5VZTg_xZUJJWHOFKDqALPl9NWRmHeIyilQpC-QLyo0_rorfPBJt4TvWDhPzK-TxTnpN-2A_n1CQ5Iwic/s800/B-14804R.jpg

ក្នុងឆ្នាំ ២០១៦ ទស្សនាវដ្ដី Forbes បានចុះផ្សាយថា ចន ស៊ីណា បានឈរនៅលើកំពូលតារាងអ្នកចំបាប់ដែលរកចំណូលបានច្រើនជាងគេ ជាមួយនឹងប្រាក់ចំណូលសរុប ៩.៥ លានដុល្លារ។ នៅក្នុងបទសម្ភាសន៍ជាមួយ People ក្នុងខែកក្កដា ឆ្នាំ២០២១ ចន ស៊ីណា បាននិយាយថា លោកហ្វឹកហាត់រាងកាយដើម្បីការពារខ្លួន ដោយសារតែលោកជាជនរងគ្រោះនៃអំពើហិង្សាក្នុងសាលា។ ចន ស៊ីណា បាននិយាយថា «ដោយសារតែខ្ញុំធុញទ្រាន់នឹងការវាយដំ ខ្ញុំបានសុំឱ្យប៉ាទិញសំលៀកបំពាក់មួយឈុត ដើម្បីឱ្យខ្ញុំអាចហាត់កាយវប្បកម្មដោយខ្លួនឯងបាននៅពេលខ្ញុំអាយុ ១៣ ឆ្នាំ។ ចាប់តាំងពីពេលនោះមក ខ្ញុំតែងតែហ្វឹកហាត់ខ្លួនឯង»។
នៅក្នុងការសន្ទនាមួយ ក្នុងខែសីហា ឆ្នាំ២០២៣ ចន ស៊ីណា បាននិយាយថា លោកបានរស់នៅក្នុងឡាន និងយានដ្ឋានរបស់ខ្លួនអស់ជាច្រើនខែ នៅពេលដែលលោកបានផ្លាស់ទៅ Los Angeles ដំបូង ជួនកាលបើកឡាន limo ដើម្បីរកលុយ និងស្វែងរកកន្លែងណាដែលមានការប្រកួតគ្នាដើម្បីញុំាភីហ្សាដោយមិនចាំបាច់អស់លុយ។

ក្នុងគ្រាលំបាក ចន ស៊ីណាអាចត្រឡប់ទៅរដ្ឋម៉ាសាឈូសេត វិញដោយមានជំនួយពីគ្រួសាររបស់ខ្លួនប៉ុន្តែលោកតាំងចិត្តមិនត្រលប់ទៅវិញនោះទេ។ មួយឆ្នាំបន្ទាប់ពីផ្លាស់ទៅទីក្រុងថ្មី ចន ស៊ីណា បានចូលរួមជាមួយក្រុមហ៊ុនចំបាប់អាជីព Ultimate Pro Wrestling (UPW) និងបានឈ្នះជើងឯក UPW Heavyweight Championship។ សមិទ្ធិផលរបស់អ្នកចំបាប់ថ្មីបានទាក់ទាញចំណាប់អារម្មណ៍របស់ WWE ។ ពួកគេបានសម្រេចចិត្តជ្រើសចន ស៊ីណា ក្នុងឆ្នាំ២០០២ ដោយបានប្រែក្លាយលោកទៅជាកីឡាករដ៏លេចធ្លោនៃកីឡាចំបាប់របស់អាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG4VgvEG6s7m-gAaUuWovS624OWwM_F5-WVhKjVPOqxDpFFdyzuWDhSoTIz_Oei1PwbnBDYhl2UrCziwkttP9Kd8ISeETOQsOaQyWFGaHi2qYrACCEMGk2ySzz3DyH6-ziyb2fCy-X3BHjrvS8feT1aJFaUeV44zv3CZiSnuwdDknjdan1U3DQahl_dFI/s2048/image_2024-03-15_13-33-29.png
អាជីពរបស់ ចន ស៊ីណា បានឈានចូលមួយពេលដែលអ្នកគ្រប់គ្រង WWE ចង់ឱ្យលោកសម្តែងក្នុងភាពយន្តឆ្នាំ២០០៦មានចំណងជើងថា «The Marine» ដែលផលិតដោយក្រុមហ៊ុននេះផ្ទាល់។ ភាពយន្តនេះបានចាយថវិកាផលិតចំនួន ១៥ លានដុល្លារ និងទទួលបានប្រាក់ចំណូលវិញចំនួន៣០ លានដុល្លារ។ គេហទំព័រ Money Nation បាននិយាយថា ចន ស៊ីណា ទទួលបានតម្លៃខ្លួនប្រហែល ២៨ម៉ឺនដុល្លារសម្រាប់ការសម្តែងនេះ។
បន្ទាប់ពីភាពយន្ត The Marine ចន ស៊ីណា បានបន្តចូលរួមក្នុងគម្រោងតូចធំ ជាច្រើនទៀតនៅលើឆាកហូលីវូដ។ បច្ចុប្បន្នមិនមានព័ត៌មានផ្លូវការអំពីប្រាក់ខែរបស់សិល្បករនោះទេ ប៉ុន្តែប្រភពជាច្រើនជឿថាលោកទទួលបាន ៥០ម៉ឺនដុល្លារសម្រាប់តួនាទីរបស់លោក។
បច្ចុប្បន្ននេះ ចន ស៊ីណា មានបទពិសោធន៍ ១៨ ឆ្នាំ បានក្លាយជាមុខមាត់ដែលធ្លាប់ស្គាល់នៅក្នុងប្រភេទរឿងកំប្លែង។
ទន្ទឹមនឹងអាជីពសម្តែង និងជាកីឡាករចំបាប់ ចន ស៊ីណា ធ្លាប់ជាអ្នកចម្រៀងរ៉េបផងដែរដែលបានចេញអាល់ប៊ុមដំបូងរបស់ខ្លួនដែលមានចំណងជើងថា «You Can’t See Me» ក្នុងឆ្នាំ២០០៥ ដោយឈានដល់លេខ ១៥ នៅលើតារាង Billboard 200 របស់សហរដ្ឋអាម៉េរិក។ ចន ស៊ីណា គឺជាអ្នកចំបាប់តែមួយគត់ដែលបានសម្តែងនៅលើ ឆាកកំពូល របស់ BBC Two’s Top of the Pops ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDx1tzGmeCJlL1iUGpXqy051CoQ8EKe50eaMLx6Fjw3a1ZKTzP1_0bB9kuhfWSPZVLpn-LKv9vtc-_ikdgl-cwVfDsS9mea81SqsNw4Xd68sPirygg-Jc0mrTP4T0rfvGFnc3EqiMpkq_M1VjnrM8SLhmgGU3-y-aWQ1Y6JeSZVHYiLqSv4qwEqZYrsr4/s2048/image_2024-03-15_13-33-30.png
លើសពីនេះតារាសម្ដែងវ័យ៤៧ឆ្នាំរូបនេះក៏ជាអ្នកសប្បុរសសកម្មម្នាក់ផងដែរ។ នៅឆ្នាំ ២០២២ លោកបានបង្កើតកំណត់ត្រាពិភពលោក Guinness បន្ទាប់ពីផ្តល់ការជូនពរចំនួន ៦៥០ សម្រាប់កុមារដែលមានជំងឺធ្ងន់ធ្ងរតាមរយៈ មូលនិធិ Make-A-Wish ចាប់តាំងពីឆ្នាំ ២០០២។ លោកចូលរួមក្នុង ចលនា Love Has No Labels ដែលលើកកម្ពស់ភាពចម្រុះ ភាពសម្បូរបែប សមភាព និងការរួមបញ្ចូលមនុស្សទាំងអស់ ពណ៌ សាសនា ភេទ ទំនោរផ្លូវភេទ អាយុ និងសមត្ថភាពនៅឆ្នាំ ២០១៦។https://s.yimg.com/ny/api/res/1.2/MMET0NrJDxd28A._7uGQ3A--/YXBwaWQ9aGlnaGxhbmRlcjt3PTY0MDtoPTQyNw--/https://media.zenfs.com/en-US/homerun/indiewire_268/5e747b97cb4e57c6ac0e5a87e1382cfd
យោងតាមគេហទំព័រ Celebrity Net Worth ចន ស៊ីណា គឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិ ៨០ លានដុល្លារអាម៉េរិក ដោយកាន់កាប់រថយន្តទំនើបៗ និងអចលនទ្រព្យដ៏មានតម្លៃជាច្រើន។ លោកបានរៀបការជាមួយ Shay Shariatzadeh អាយុ ៣៥ ឆ្នាំ ជាវិស្វករជនជាតិអ៊ីរ៉ង់ ក្នុងឆ្នាំ២០២០។ មុននឹងរៀបការនេះ ចន ស៊ីណា បានរៀបការម្តងហើយ ជាមួយ Elizabeth Huberdeau ពីឆ្នាំ ២០០៩ ដល់ ២០១២។ បន្ទាប់ពីលែងលះលោកមានទំនាក់ទំនងជាមួយអ្នកផ្សេងទៀតជាកីឡការិនីចំបាប់មុនរៀបការលើកទីពីរ៕

សង្គ្រា.មលែងលះ៨ឆ្នាំរបស់ Angelina Jolie និងអតីតស្វាមីបានឈានដល់ទីបញ្ចប់

0

នៅថ្ងៃទី១៣ ខែមីនា តាមប្រភពព័ត៌មានបានចុះផ្សាយថាដំណើរការចរចារវាង Brad Pitt និង Angelina Jolie មានការលំបាក ប៉ុន្តែអ្នកទាំងពីរបានបញ្ចប់ការបញ្ជូនឯកសារ ទាក់ទងនឹងការបែងចែកទ្រព្យសម្បត្តិទៅតុលាការក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ប្រភពមួយបានលាតត្រដាងថា «Brad Pitt គ្រាន់តែចង់បន្តជីវិតរបស់លោក។ សម្រាប់ជំហានចុងក្រោយនេះគឺដូចជាការលើកបន្ទុក បញ្ចប់ទំនាក់ទំនងយ៉ាងច្បាស់លាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrV1mAa9yKfvm_-OV9A4ZjAhMU_a486_BTyM0NI74ZvmqNi16nA4OI0l_ynxJgYpcxY383cqca4jXbuvlge2ZLoDhpuQIgi3wcp-YMpzrNoQXzKBrtLkvBGniN7kgabTZoD_JPazu3QMHoNsWtZ3OTQdDyFwKnUxK1HS5Th2BJ_-ou3IIKMXsX4BU_U0U/s1500/gettyimages-1165177751-2000-d105ca4fa12c49efae54bba6cac13822.jpg

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា បច្ចុប្បន្ននេះ Angelina Jolie កំពុងមើលថែ Shiloh និងកូនភ្លោះទាំងពីរដែលមិនទាន់មានអាយុ ១៨ឆ្នាំនៅឡើយ។ Brad Pitt នៅតែត្រូវបានអនុញ្ញាតឱ្យទៅលេងកូនរបស់ខ្លួន។ Maddox អាយុ ២២ ឆ្នាំ Pax អាយុ ២០ ឆ្នាំនិង Zahara អាយុ ១៩ ឆ្នាំគឺជាមនុស្សពេញវ័យដូច្នេះមិនត្រូវការអាណាព្យាបាលហើយមានសិទ្ធិសម្រេចចិត្តថាតើត្រូវជួបឪពុករបស់ពួកគេឬអត់។អ្នកផ្តល់ព័ត៌មានសម្រាប់ US Weekly បាននិយាយថា Brad Pitt មិនពេញចិត្តទេ ប៉ុន្តែបានទទួលយកវា ដោយសារតែលទ្ធផលគឺអាក្រក់ជាង Angelina Jolie ។ យ៉ាងណាមិញ តារាសម្ដែងរូបនេះមានការខកចិត្តដែលមិនបានជួបកូនជាញឹកញាប់ ហើយចង់ពង្រឹងទំនាក់ទំនងជាមួយកូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcFU0O5N-d94nFzliTdbrfPXuv-U2xudoyFRPbp3e62AowZ1_f34Y8uwJAjZCm503sdmbzBtH23LEk33ILMoA_GgmUE7HZTh5LwGtF3WzwxayvG6LZRlvT7d5U0DntqzUsJlc_GuU-7CAJcuR74E4wYzUfCJeXi9hvK-KcXqGIWbLEviuOG_x6G0O0Uz4/s2754/231206082811-angelina-jolie-0426-restricted.jpg

ក្រៅពី ជម្លោះក្នុងការមើលថែទាំកូន ការលែងលះរបស់តារាស្រីរូបនេះក៏ទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងការប្ដឹងទាមទារដីចម្ការទំពាំងបាយជូរដែលមានតម្លៃ ៥០០ លានដុល្លារ។ កាលពីខែកុម្ភៈ តុលាការលុចសំបួ (បែលហ្ស៊ិក) បានប្រកាសថា Brad Pitt បានឈ្នះ ជុំចុងក្រោយនៃការកាត់ក្តីនៅក្នុងករណីចោទប្រកាន់ Angelina Jolie ពីបទលក់ភាគហ៊ុននៃចម្ការទំពាំងបាយជូរដោយបំពានទៅឱ្យ Yuri Shefler ដែលជាម្ចាស់ក្រុមហ៊ុនស្រាដ៏ធំនៅប្រទេសរុស្ស៊ី។ យោងតាម កាសែត Daily Mail នៅថ្ងៃទី១៣ ខែមីនា Angelina Jolie បានផ្លាស់ប្តូរសាលក្រមបឋមបន្ទាប់ពីចាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxKjphh-RuHmPhuh_cBnIVGVfHc4f01fRyaB7hymhCkugxzovIhr1PzrsOR8Gbg-vVFMNEsReGFnmIKQyVZERtWvNUMuKY9D16c4ohzcId7UU0O3yCLJV0nxbIGYuZnF3GY8Ei-jtAlpV7cFYOLgOH_Sxvicr_9W9YPBxXeFpQFL0dp2EhwTNE0yF-0Io/s1024/image_2024-02-05_14-41-26%20(2).png

នៅឯតុលាការកំពូលនៅទីក្រុង Los Angeles នៅថ្ងៃទី ៨ ខែមីនា Angelina Jolie បានស្នើសុំឱ្យមានការច្រានចោលបណ្តឹងរបស់ Brad Pitt ដោយសារតែ «មិនសមរម្យ និងព្យាបាទ» ពីអតីតស្វាមី។ ទោះជាយ៉ាងណាក៏ដោយ ចៅក្រមបានច្រានចោលការខិតខំប្រឹងប្រែងរបស់មេធាវីរបស់នាង និងអនុញ្ញាតឱ្យ Brad Pitt មានសិទ្ធិប្តឹងអតីតភរិយារបស់ខ្លួនពីបទលក់ភាគហ៊ុនដោយចេតនាដោយគ្មានការយល់ព្រមពីលោក។

ជម្លោះបានចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០១៦ នៅពេលដែល Angelina Jolie ចង់លក់ចម្ការ ដើម្បីផ្លាស់ទៅប្រទេសអង់គ្លេស ដើម្បីបន្តសកម្មភាពនយោបាយ ប៉ុន្តែត្រូវប្រឈមមុខនឹងការប្រឆាំងពីអតីតស្វាមី។ គូស្នេហ៍តារាមួយគូនេះបានជួលអចលនទ្រព្យនៅប្រទេសបារាំងក្នុងឆ្នាំ២០០៨ មុនពេលទិញអចលនទ្រព្យក្នុងឆ្នាំ ២០១១។ ដំបូងឡើយ Brad Pitt កាន់កាប់ភាគហ៊ុន ៦០% ហើយ Angelina Jolie កាន់កាប់ ៤០% ។ បន្ទាប់ពីរៀបការរួច តារាប្រុសរូបនេះបានផ្ទេរ ១០% ទៅឱ្យប្រពន្ធរបស់ខ្លួនជាកាដូអាពាហ៍ពិពាហ៍ ដោយបានកំណត់អត្រាកម្មសិទ្ធិអចលនទ្រព្យរបស់ពួកគេទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLe9uKdHfG94oHFytMlOa2a3Ja80uUCpf-Jij-SEj3wLKxIite-SGVarYQ7FR7xq9-VEUh9NMZNvrQo9Ga84EkJ1K2yjYQ_FPdVgG3Wxypy2quN-IM7OKrWT5EraVkhMhgThu8_85QL09kMRY7mq5WtpiE0nIpR6MM5IDcIxfJLw4sp2ghHxKDFD9IKF4/s1020/image_2024-02-05_14-41-25.png

បន្ទាប់ពីការលែងលះ Angelina Jolie បានលក់ភាគហ៊ុនដោយសម្ងាត់ទៅឱ្យដៃគូរុស្ស៊ីរបស់នាង។ Brad Pitt ជឿជាក់ថា Angelina មិនមានឋានៈស្របច្បាប់ទេ ព្រោះលោកនៅតែរក្សាបានកម្មសិទ្ធិ ៦០% ។ ការព្រមព្រៀងផ្ទេរ ១០% ទៅអតីតភរិយាកាលពីឆ្នាំ ២០១៤ គឺមិនផ្លូវការ ដូច្នេះហើយទើបលោកចង់យកទ្រព្យសម្បត្តិមកវិញ និងរក្សាការគ្រប់គ្រង។
Angelina Jolie និង Brad Pitt បានបើកចំហចំណងស្នេហ៍ជាសាធារណៈ ក្នុងឆ្នាំ ២០០៤ ហើយបានរៀបការជាមួយគ្នានៅឆ្នាំ ២០១៤ ដោយបានមើលថែកូនចំនួន ៦ នាក់ក្នុងនោះមានកូនចិញ្ចឹមបីនាក់ និងកូនបង្កើតបីនាក់ផងដែរ។ នៅឆ្នាំ២០១៦ Angelina Jolie បានដាក់ពាក្យសុំលែងលះដោយសុំសិទ្ធិចិញ្ចឹមកូនៗរបស់ពួកគេ ។

បន្ទាប់ពីការលែងលះ Angelina Jolie បានកំណត់សកម្មភាពសម្តែងរបស់នាង ភាគច្រើនចំណាយពេលជាមួយកូន និងជ្រើសរើសជីវិតនៅលីវ។ សំភាសន៍ជាមួយ ទស្សនាវដ្តី WSJ ក្នុងខែធ្នូ ឆ្នាំ២០២៣ តារាស្រីរូបនេះបាននិយាយថា ពាក្យបណ្តឹងជាមួយអតីតស្វាមីរបស់ខ្លួនបានប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSgrK2Fca4FSbf2HRnvLR3G2OUFzGXCHDwQQArHoWSaaN2XagL8t2Jt3GuvJTfho1j3sjweyttWgt_-uWjtUdTtdIZXzTh35WWbQrkQN8_nQ6kTmGnsIo-RkSYAJc_Rv5Cmy5Zw9yvZs48DCdunCKj73SeVkQiGIiKxKALC1R03dAIWqht47ev2j5ruBY/s1500/jolie-pitt-1-05e3a0fd919e400ea00e8c4eb0113e5b.jpg

បច្ចុប្បន្ននេះតារាហូលីវូដរូបនេះកំពុងផ្តោតលើការគ្រប់គ្រងម៉ាកសម្លៀកបំពាក់ផ្ទាល់ខ្លួនដែលបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ ២០២៣។ ដោយឡែកសម្រាប់ Brad Pitt អាយុ៦០ឆ្នាំ កំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកច្នៃម៉ូតគ្រឿងអលង្ការ Ines de Ramon អាយុ២៩ឆ្នាំ ហើយកាលពីខែកុម្ភៈ អ្នកទាំងពីរត្រូវព័ត៌មានចុះផ្សាយថាបានរស់នៅជាមួយគ្នាក្រោមដំបូលផ្ទះខាងប្រុស៕

ជី ដេវីត ថានារីបកប្រែកូរ៉េល្បីរឿងហូបសាច់សុន.កជា«មនុស្សក្បា.លរឹងដូចដែក»

0

ក្រោយពី ជី ដេវីត ចេញមករិះគ.ន់នារីម្នាក់បកប្រែនៅកូរ៉េរឿងបង្ហោះសាច់សុន.កនៅតាមបណ្តាញសង្គមស្រាប់តែនារីរូបស្រស់នោះចេញមកបង្ហោះសារផ្កែផ្កាទៅវិញថានាងត្រឹមជាមនុស្សសាមញ្ញាម្នាក់មានតារាមកទើស ល្បីមិនគ្រប់គ្រាន់ឬទើបមកទើសនាង ខណៈរឿងជាតិ គ្រឿងញៀននៅខ្មែរ មិនប្រតិកម្ម។ ការលើកឡើងនេះធ្វើឱ្យ ជី ដេវីត គាំងចិត្តយ៉ាងខ្លាំងនិងបានលើកឡើងថានាង«ក្បាលរឹងដូចដែក»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeQz9a-7yCnmgqM5w3H9FRbNvU3oH14ngnfmCxe4fnNFfRShielRF_LsIyKD3ywqJxYaorRHhUH5aiLv6kZaGtKEvkkVPqF_VGXVWYw25ny6Gh_ditxQ9mJhSV9B1ppeyAIRMYzohHfdxQOeTYJ1J-b-nlRNFiNZaA-AhoJc8UylqGcVv13Grg1B6_Rao/s1800/366966399_896709908485001_4322793948084617754_n.jpg

រយៈពេលចុងក្រោយនេះនារីម្នាក់ដែលធ្វើការជាអ្នកបកប្រែនៅប្រទេសកូរ៉េ រងនូវមតិរិះគន់យ៉ាងចាស់ដៃពីអ្នកលេងអ៊ីនធឺណិតជុំវិញបង្ហោះសាច់សុនកនៅលើបណ្តាញសង្គម ដោយនាងបានតបតបទៅអ្នករិះគន់វិញយ៉ាងចាស់ដៃដូចគ្នា។ ជុំវិញរឿងនេះតារាចម្រៀងល្បីឈ្មោះ ជី ដេវីត ក៏បានបញ្ចេញមតិប្រតិកម្មដូចគ្នាដោយបានលើកឡើងដែរថា «អត់ដឹងសាច់ថ្លៃឬអត់ទេ តែដឹងថាអ្នកស៊ីវាថោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf1ESOnnAlOzYfCZlauXPlIpYkpNHEYpTy-mcJ9EoKnuXr-mXsGju6M_eml0qGocZ0-yzHvvaTVwgWCuswrnN4Dk4dOMNEOnAEQ8_GdIZ5cIdj7ls9p3uqCztWfopyFs283fqDb2L3BdPb3PmDALRA1zqQ9UXG42OsyhgnPHX8I0zAiNcgvqh40N-5UOA/s2048/414512618_679979691009186_8337650961573522385_n.jpg

ក្រោយពី ជី ដេវីត រួមទាំងតារាផ្សេងទៀតបញ្ចេញមតិប្រតិកម្មដាក់ខ្លួនស្រាប់តែនារីកំពុងល្បីរឿងសាច់សុនកនេះបានយកគណនីបណ្តាញសង្គមមួយទៀតឈ្មោះជាភាសាកូរ៉េ មកបង្ហោះពាក្យពេចន៍ផ្សេងទៀតទៅកាន់អ្នកទើសខ្លួនជាពិសេសតារាល្បីតែម្តង។

នារីខ្មែរបកប្រែកូរ៉េរូបនេះបានបង្ហោះនៅលើបណ្តាញសង្គមនៅថ្ងៃទី១៥ មីនា ដោយបានរៀបរាប់ថា «ខ្ញុំមានឥទ្ធិពលដល់ថ្នាក់ហ្នឹង? ត្រឹមរាស្រ្តធម្មតាកូនអ្នកស្រែមកពីកូរ៉េមកលេងគ្រួសារដែលធ្លាប់រស់នៅជាមួយប៉ាម៉ែមកលេងគាត់ម្តងញុំានេះញុំានោះថតផុសលេងសោះក៏ទើសដែរ។ អ្នកធម្មតាទើសមធ្យមងំតារានិងម៉ង ខ្ញុំមិនបានទៅប៉ះពាល់ដល់អ្នកណាមុនទេ ខ្ញុំថាឱ្យអ្នកជេរខ្ញុំទេ តែអ្នកតែស្ករនិងគេទៅធ្វើអីអ្នកឯងទំនេរម៉េស ហឹម បើរឿងជាតិ,គ្រឿងញៀននៅខ្មែរ ចេះប្រតិកម្មចឹងដឹងល្អយ៉ាងណា មកប្រតិកម្មសូម្បីគ្នាញុំា អាសូរតាគ្នាវៃសំលាប់សត្វនុងផុសទៅមិនថា គ្រាន់តែថតប៉ាពុងធ្វើម្ហូបឱ្យកូនញុំាធម្មតាសោះក៏ទើសដែរ ព្រោះតែគេជេររាលដាលដល់គ្រួសារខ្ញុំទើបខ្ញុំតតែហេតុអីខ្លួនជាតារាមកទើសជាមួយខ្ញុំដែរ ថោកទាបម៉េសល្បីប៉ុណ្ណឹងហើយមិនគ្រប់គ្រាន់ទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaVkDXeSD41PVVuILX4s4r3IjbonLUIYWruXCCNGYlGgVkFQ2F_6SLHxtLcxvddvZjcCNdHrkhiqi5IG_PpwwlyQyiLb6p6rMbjg9asJ-UOG4tQ0SCJRef8YQp082qrVYNeHyzX_e8eUnGhEUI0wCAckD-9SQ7ZG6OpugukISHgrOFjw85oCpHoAqqfos/s2048/383239997_917510943071564_7964464667018782497_n.jpg

ពាក្យសម្តីខាងលើនេះជាតារាល្បីមិនគ្រប់គ្រាន់មកទើសនាងនេះដែរ ជី ដេវីត បានស៊ែរខ្លឹមសារខាងលើនេះដោយភ្ជាប់ជាមួយពាក្យពេចន៍ចាក់ដោតមួយទៀតថា «ខ្ញុំមានការ គាំងចិត្ត ជាមួយចែណាស់ ក្បាលរឹងដូចដែក welcome to hell»។

គួរបញ្ជាក់ថា បន្ទាប់ពីនារីរូបនេះបានបង្ហោះសកម្មភាពរបស់ខ្លួនកំពុងធ្វើម្ហូបជាមួយសត្វសុនកឬ ហៅថាសាច់ពិសេសនេះបានធ្វើឱ្យអ្នកស្រលាញ់សត្វចិញ្ចឹម និងអ្នកដទៃបញ្ចេញមតិប្រតិកម្មយ៉ាងខ្លាំងដោយបានចែកចាយវីដេអូរបស់នារីរូបនេះនៅក្នុងគ្រុប «ក្រុមអ្នកស្រលាញ់សត្វ&ចូលចិត្តអាណិតឆ្កែគ្រប់ប្រភេទ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSrz5upjhJdkGlcElg8myWmCEwLg_vVDDIPsZbXsfHkMpIqghRw6RxGpLp51EVSErZ9CEpTgRRcpoiiImsiTxxixb04_uxwRvad3rZUJcDoeJ2PGZ6x8T4NFpYsjGGLJ2_5gcprELI_Nd8KPGkcEiXao1AVdrSDEeoaue-cBotXcnfU0p8nnwJVpFCDKc/s2048/417378645_690169213323567_6524406719832757658_n.jpg

ក្រោយពីមានការរិះគន់ភ្លូកទឹកភ្លូកដីនារីរូបនេះបានចេញវីដេអូនៅលើបណ្តាញសង្គមរបស់ខ្លួនតបទៅអ្នករិះគន់នាងថាជាមនុស្សអត់មានខួរ នាងហូបអ្វីគឺជាសិទ្ធិរបស់នាង អ្នកដែលខម្មិនជេរនាងស្រួលមិនស្រួលគ្មានលុយទិញសាច់សុនកហូបផងក៏មិនដឹងដោយសារតែសត្វនេះថ្លៃ១គីឡូ១៥០០០រៀល។ រូបនាងបន្តទៀតថា ធ្វើដល់អ្នកគ្រូហ្នឹងហូបសាច់ពិសេសមិនបានឬយ៉ាងណា ទម្លាប់នាងគឺហូបតាំងពីតូចៗមកម្ល៉េះដោយសារតែគ្រួសារក្រីក្រមានបងប្អូនច្រើន មិនថាសត្វឆ្កែ កណ្តុរ ពស់ អណ្តើកគឺហូបទាំងអស់៕

ក្រុម ចោ..រ វៀតណាមចេញធ្វើសកម្មភាព លួ.ច ទ្រព្យសម្បត្តិភ្ញៀវទេសចរនៅថៃ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃបានរាយការណ៍ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ថា ក្រុម ចោ.រ វៀតណាមចំនួន៣នាក់ បានចេញធ្វើសកម្មភាព លួ.ច ទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរម៉ាឡេស៊ី ដែលមកលេងនៅវត្តព្រះឆេតធុផុន ក្នុងទីក្រុងបាងកក ។ នៅទីបំផុត សមត្ថកិច្ចថៃបានចាប់ខ្លួន ចោ.រ វៀតណាមទាំង៣នាក់នេះក្នុងហាងលក់សាច់អាំងមួយកន្លែង ។

បើតាមកាមេរ៉ាសុវត្ថិភាពក្នុងវត្តព្រះឆេតធុផុន បង្ហាញថា មានជនជាតិវៀតណាមចំនួន៣នាក់ បានដើរចូលមកក្នុងវត្តព្រះឆេតធុផុន ប៉ុន្តែពួកគេមិនមែនមកដើរកម្សាន្តនោះទេ គឺពួកគេមករកប្រាក់ និងលួចទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរ ។ ក្រុមចោរវៀតណាមទាំងនេះបានដើរកៀកៗនឹងភ្ញៀវទេសចរម៉ាឡេស៊ី បន្ទាប់មក ពួកគេក៏បានលួចប្រាក់ និងកាតឥណទានរបស់ភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGqLC96pSK5T-MFfAtum7ebqBR80mGiCaBzKhdb8MGjGwBInbEJ8_Voz9lXrvnbiHIrxjE28wWCn7HnRC0pvedjtWRmzSmaF20tPxbXQyc7u-bQwmlkA36o3y7t3fgsiqXbE6ocRwJZ1RYje_BGZNYCH4z-GgExCj5qqN40_MYTdHAKzYUPpOusG43wWU/s960/432299300_837175171760605_2682047615752587490_n.jpg

សមត្ថកិច្ចផ្នែកស៊ើបអង្កេតក្នុងព្រះរាជវាំងថៃបានទទួលពាក្យបណ្តឹងពីភ្ញៀវទេសចរម៉ាឡេស៊ី ក្រោយពីពួកគេមកកម្សាន្តនៅវត្តព្រះឆេតធុផុន ។ ភ្ញៀវទេសចរម៉ាឡេស៊ីរៀបរាប់ថា ពេលខ្លួនកំពុងដើរក្នុងវត្តនេះ គឺមានអារម្មណ៍ថា មានក្រុមមនុស្សមកដើរនៅកៀកៗ ខណៈទីធ្លាដើរក្នុងវត្តមានច្រើន ហេតុអ្វីពួកគេមកដើរកៀកខ្លួនទៅវិញ? ក្រោយមក ដោយសារសង្ស័យ ខ្លួនក៏ពិនិត្យមើលក្នុងកាបូប ស្រាប់តែបាត់ប្រាក់អស់ចំនួន៦.០០០បាត និងបាត់កាតឥណទាន ចំនួន៤ ។

ក្រោយកើតហេតុ លោក ណុបផាស៊ីន ឃុនសាវ៉ាត់ ស្នងការប៉ូលិសលើកឡើងថា សមត្ថកិច្ចបានសហការគ្នាស៊ើបអង្កេតករណីនេះរហូតដឹងពីអត្តសញ្ញាណ និងកន្លែងស្នាក់នៅរបស់ក្រុមចោរវៀតណាមទាំង៣នាក់ ហើយសមត្ថកិច្ចនឹងស្នើសុំដីកាពីតុលាការដើម្បីចាប់ខ្លួនក្រុមចោរ ។ ប៉ុន្តែក្រុមចោរវៀតណាមទាំង៣នាក់ បានធ្វើដំណើរចាកចេញពីប្រទេសថៃ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ហេតុនេះ លោកក៏បានបញ្ជាឱ្យសមត្ថកិច្ចប្រចាំតំបន់ការពារសុវត្ថិភាពភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaygY9lOlKstop1oqHvqXDmamLoqc0LW9aRbNv7zgVc2cRiuTezM_tFYc9NSuDSZ8xDNmM8h4bHy6bnZrEcmhNxA_EjPK99hImvpGeDHI_FMddZf_bId6RipiYrnnyCJOgK1r_OmbH9ChO3XkVb50w0W-U9eeMJat0J-vethAHtzWf79-gEdnsSJDtrHM/s960/432767302_837175205093935_1010796112809545811_n.jpg

បន្ទាប់មក នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានទទួលការរាយការណ៍ពីភ្នាក់ងារសម្ងាត់ថា ក្រុមចោរវៀតណាមទាំង៣នាក់ បានធ្វើដំណើរមកប្រទេសថៃម្តងទៀត ដើម្បីបន្តធ្វើសកម្មភាពលួចទ្រព្យសម្បត្តិភ្ញៀវទេសចរ ។ ហេតុនេះ សមត្ថកិច្ចស៊ើបអង្កេតក៏បានចុះទៅដល់ទីតាំង និងឃើញចោរវៀតណាមទាំង៣នាក់ កំពុងអង្គុយហូបសាច់អាំងនៅខាងក្រោយសាកលវិទ្យាល័យមួយកន្លែង ហើយសមត្ថកិច្ចក៏បានចាប់ខ្លួនពួកគេតែម្តង ។

លោក ណុបផាស៊ីន ឃុនសាវ៉ាត់ ស្នងការប៉ូលិសបន្តថា ជនខិលខូចបានដើរលួចទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរនៅកន្លែងណាដែលមានមនុស្សច្រើន ហើយពួកគេបានប្រើប្រាស់ឆ័ត្រ ឬកាបូបស្ពាយ ដើម្បីបាំងមិនឱ្យអ្នកផ្សេងឃើញក្នុងពេលពួកគេលូកកាបូប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPkQ0jZc5UEIKpiKdBTwH1JfQDK_ssPSvv63CcRRiUHlo_-0k4zbC6bGjpRYrhmyFDb7s1iK52IaYFiTFZzfZt9WupUXIBq8Qq-mp49Z9EfDweVhzag9ZGOIWqRC5xwwcLtDoG4CkWq5sFToL8OSYJE64-J-OoMbLU9R_f-TUcZ_AVNrCIq598AqhRo9c/s300/download.jpg

ចំណែកចោរវៀតណាមទាំង៣នាក់ បានសារភាពប្រាប់សមត្ថកិច្ចថា គោលបំណងធំក្នុងការធ្វើសកម្មភាពលួចនេះ ការពិត ពួកគេមិនចង់បានប្រាក់ច្រើនបែបនេះទេ គឺពួកគេចង់បានតែកាតឥណទានប៉ុណ្ណោះ ។ នៅពេលបានកាតឥណទានហើយ ពួកគេក៏ប្រញាប់យកវាទៅប្រើប្រាស់ទិញទំនិញគ្រប់មុខ រហូតដល់អស់លុយក្នុងកាត ។

ចុងក្រោយ សមត្ថកិច្ចបញ្ជាក់ថា នឹងស៊ើបអង្កេតករណីនេះបន្ថែមទៀត ព្រមទាំងបញ្ជូនក្រុមចោរទាំង៣នាក់ ទៅកាន់សមត្ថកិច្ចផ្នែកស៊ើបអង្កេតក្នុងព្រះរាជវាំងចាត់វិធានការតាមច្បាប់បន្ត ដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់វិស័យទេសចរណ៍ និងសុវត្ថិភាពនៅប្រទេសថៃ ៕

ហេតុអ្វីបានជាប្រទេសថៃចង់បានវល្លិ៍ខ្លូតពីប្រទេសខ្មែរ?

0

វល្លិ៍ខ្លូត គឺជាវល្លិ៍មួយប្រភេទដែលដុះពាសពេញបណ្តាប្រទេសអាស៊ីដូចជា កម្ពុជា ថៃ វៀតណាម ឡាវ ចិន មីយ៉ាន់ម៉ា និងឥណ្ឌាជាដើម…។ វល្លិ៍នេះគឺមានអត្ថប្រយោជន៍ចំពោះសុខភាពខ្លាំងណាស់ ដោយគេអាចប្រើជាថ្នាំបំបាត់ការចុកចាប់ ឈឺសន្លាក់ដៃជើង បន្សាបពុលអាហារ ឬបន្សាបពិសពស់ចឹកជាដើម។ ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះមានពាក្យចចាមអារ៉ាមមួយល្បីថា ថៃចង់បានវល្លិ៍ខ្លូតពីប្រទេសខ្មែរ? ដូច្នេះហេតុអ្វីបានជាប្រទេសថៃចង់បានវល្លិ៍ខ្លូតពីប្រទេសខ្មែរខ្លាំងយ៉ាងនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWX_GKz2n0MzfAaHZ6R2V-0LlsuOZEcm7RucQU1gt1I7f_u5IoZQ1s_PrQmt2HydRdYUrF0uPSEu7lfCtP92dMnt55D530z3x7kqdCGgdf1iDn52NNjbyx5FO68wAkKY5HKc4iVM6weUBs8zNJh5nvqJHLtWxAxY3m1jOnfzFKaZLvngwuzcfK8RUx040/s1000/e9e583b3bfb692ab249d0e490ed9582b.jpg

មូលហេតុគឺដោយសារ ប្រជាជនថៃគិតថាវល្លិ៍ខ្លូតជារបស់ពួកគេ មិនមែនជារបស់ខ្មែរទេ ទើបពួកគេទាមទារចង់បានវល្លិ៍នេះពីប្រទេសកម្ពុជាយើង។ យើងគ្រប់គ្នាដឹងហើយថា រឿងរ៉ាវរវាងខ្មែរនិងថៃ គឺមានការរកាំរកុះគ្នាជាយូរណាស់មកហើយ ដោយថ្មីៗនេះ ពាក់ព័ន្ធនឹងផ្កាវល្លិ៍ខ្លូតត្រូវបានចែករំលែកពាសពេញបណ្តាញសង្គមដោយធ្វើឱ្យមហាជនខ្មែរហួសចិត្តជាខ្លាំង ព្រោះតែប្រជាជនថៃមួយចំនួនតូចមានគំនិតជាតិនិយមជ្រុល ដែលបន្តចង់បានរបស់ខ្មែរហួសហេតុ អស់ពីរឿងមួយចូលរឿងមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW6vwB14uf3Jis_jWDdhmnfqCdCFmWo0AE-66ALa3QaM4f4j0mgGUXg6O0ImvmsqiXAre0c2vCIalMeNW7NwW5vbxPm446QAxUeUXg2eEOknjg9SCnvqIXE7b8Li6ms504S4eSjK_-pFQw1zKnY5jVYqzbEaxT1BRahbXI8N-PN_AXXe5PXK-tmYDsyvw/s1080/e5bd32362bcce5cda63ec727b07d0c0b.jpg

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក៏មានការចែករំលែក និងផ្សាយតគ្នាថា ជនជាតិថៃកំពុងតាមរកពូជវល្លិ៍ខ្លូតពីប្រទេសកម្ពុជា ដើម្បីយកទៅដាំនៅប្រទេសខ្លួន ក្នុងគោលបំណងបង្ហាញថា វល្លិ៍ខ្លូតគឺជារុក្ខជាតិរបស់ប្រទេសថៃពិតប្រាកដ ខណៈពលរដ្ឋកម្ពុជាក៏បានបង្ហោះតាមបណ្ដាញសង្គមថា វល្លិ៍ខ្លូតគឺជារបស់ខ្មែរ ហើយមានតាំងពីសម័យអង្គរមកម្លេះ ដែលវាគឺជាគ្រឿងតុបតែងលម្អខ្លួនអប្សរា ឬនារីសម័យអង្គរ។ ទោះជាយ៉ាងណាទាក់ទងនឹងចំណុចនេះ មិនទាន់មានភស្តុតាងត្រឹមត្រូវ ឬឯកសារពិតប្រាកដពីអាជ្ញាធរកម្ពុជានៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkWOB6lZcx7hzRbQh8pKBuJhKxo8z2JTjLFC7h6GiX0r2tr_Ca-Wg3UkniBtokAdevkyYttkwBPBsNPEe9LFuekDcTGgViPxnxD2J7KTNYW04eSqC9aZ_OXAa7fEooXUhPOJb7da2i4fQd0F6AarKevBXgAv3hXcfyY7-VGY8cdJhqEv0n0fs8LAw6YAU/s1080/fa2c181f88dc7ac4b9f4cabe2efa20f2.jpg

គួរបញ្ជាក់ដែរថា ខ្លូតគឺជាវល្លិ៍ដុះខ្លួនឯងនៅតាមព្រៃភ្នំ ដោយគេអាចប្រមូលផលបានរាល់រដូវ។ វល្លិ៍ខ្លូត មានរសជាតិល្វីង ដោយគេអាចយក ប្ញស-ដើមវល្លិ៍ ធ្វើថ្នាំបំបាត់ការចុកចាប់ ឈឺសន្លាក់ដៃជើង បន្សាបពុលអាហារ ឬបន្សាបពិសពស់ចឹក ជាថ្នាំព្យាបាលព្រូន និងគ្រុនចាញ់ផងដែរ។ ចំណែក ប្ញស ធ្វើថ្នាំស្ត្រីរដូវមិនទៀង រីឯស្លឹក បុកបិទកន្លែងពស់ចឹក។ ចំពោះកម្រិត និងរបៀបប្រើ គឺគេអាចប្រើពី ១៥-២០ ក្រាម ឬដល់ ៣០ក្រាម ដាំផឹក ឬត្រាំស្រាផឹក បើធ្វើថ្នាំឈឺសន្លាក់ដៃជើង គេអាចប្រើលាយជាមួយថ្នាំផ្សេងទៀតបានទៀតផង នេះបើយោងតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT9VPEo9mM_Vjtsxxrko10tRDUKDJ9RnyrGCmE810rtbukXivxhtwAHONK-_fcH-BDJ31m4BappYc0IvUXcaYsuZIgrchnI51vmCTViMN7_bUEY_DmfxlyU8l13RqeewWYgZPD3yp3dG7jgYxzl3Ux5JKIpQrvmXLyTnWIYdcfr-8gwlMYOwxqGDD4v_I/s1024/430168759_2189446331407285_6702258135856034447_n-819x1024.jpg