បរទេស៖ វិមានមួយនៅក្នុងទីក្រុង Los Angeles ដែលជាកម្មសិទ្ធិរបស់តារាម៉ូឌែល និងតារាសម្ដែង Cara Delevingne ត្រូវបានឆាបឆេះគ្មានសល់ ខណៈនាងកំពុងសម្ដែងនៅលើឆាក West End ក្នុងទីក្រុងឡុងដ៍ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnGt8y7R2BC5d6AA0Y4OgYPBOK8GogFKOfB3-nsUNCETkf9CKqxs2gm8mVn16WjBViQrDPIwV-jHHd5q4SFzVhhJjc45ZllThRygtMx8wVmL7-Wcjya1gxwyOoRPub51t-9zPdLbWa5JJruZKbE5fpdlnbrZFnfRoMySnBpqGFnssWq4dXfAq4abTkYQI/s1500/Cara-Delevingne-tout-031524-4f892159cceb45d6b2a31990a96ed3da.jpg

នៅក្នុងហេតុការណ៍ដ៏រន្ធត់នោះ តារាវ័យ ៣១ ឆ្នាំរូបនេះមិនបាននៅក្នុងផ្ទះសហរដ្ឋអាមេរិកទេ ពោលគឺបច្ចុប្បន្ននាងនៅក្នុងប្រទេសអង់គ្លេស ដោយរូបភាពបានបង្ហាញឱ្យឃើញពីអណ្តាតភ្លើងដ៏ធំឆេះចេញពីដំបូលផ្ទះដ៏ប្រណិត ហើយក្រោយមកក៏បានឆេះខ្ទេចខ្ទីគ្មានសល់។ ភ្លាមនោះ Delevigne ក៏បានសរសេរនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាងដែលមានអ្នកតាមដានជាង ៤២ លាននាក់ថា “ជីវិតអាចផ្លាស់ប្តូរក្នុងមួយប៉ព្រិចភ្នែក ដូច្នេះត្រូវស្រឡាញ់អ្វីដែលអ្នកមាន”។https://www.wonderwall.com/wp-content/uploads/sites/2/2024/03/cara-3.jpg?w=700

Cara Delevingne គិតថាឆ្មាជាទីស្រឡាញ់របស់នាងចំនួនពីរក្បាលប្រហែលជាបានបាត់បង់ជីវិតនៅហេតុការណ៍ភ្លើងឆេះនោះបាត់ទៅហើយ ប៉ុន្តែក្រោយមកនាងក៏បានអាប់ដេតជាមួយនឹងដំណឹងល្អដែលថាឆ្មាបានរួចផុតពីសេចក្តីស្លាប់ហើយ ដោយនាងសរសេរថា “ពួកគេនៅរស់! សូមអរគុណអ្នកពន្លត់អគ្គីភ័យ”។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សពីរនាក់បានរងរបួសនៅក្នុងអគ្គីភ័យដែលបានឆាបឆេះនោះ។ នាយកដ្ឋានពន្លត់អគ្គីភ័យ Los Angeles (LAFD) បាននិយាយថា អ្នកពន្លត់អគ្គីភ័យម្នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពស្រាល ហើយអ្នកស្រុកម្នាក់ទៀតបានទទួលរងនូវផ្សែងហុយតិចៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrZzII3umo4Ki0JVtEugtYqCWKPp3YvWqkOoeepQGcCRyu_hmVjgJwDzO7lGOgAJFebV8Y8379FJgV59oEJKimVZO36w9rPvQCLw7STb568JNv2vYDuXkD3bTdH0hfwVMVyaTMOgKLsQUb8O8bz7ObWCmkGZcKe05-w9AtvCLlYV6wsPhA73jV1Q0wcL4/s667/65f4c96a734fa.image.jpg

បើយោងតាមសេចក្តីរាយការណ៍ពីឧប្បត្តិហេតុមួយបានឱ្យដឹងថា អគ្គិភ័យបានចាប់ផ្តើមនៅខាងក្រោយផ្ទះ ហើយបានរាលដាលយ៉ាងលឿនដល់ដំបូលផ្ទះ បណ្តាលឱ្យរលំដំបូល។ ក្នុងនោះអ្នកពន្លត់អគ្គិភ័យចំនួន ៩៤ នាក់បានចំណាយពេលអស់រយៈពេលជាង ២ ម៉ោង ទើបអាចគ្រប់គ្រងអណ្តាតភ្លើងបាន។

ហើយអ្នកស្រុកនៅក្នុងតំបន់ត្រូវបានជម្លៀសចេញ ខណៈដែលក្រុមពន្លត់អគ្គីភ័យបានធ្វើការដើម្បីទប់ស្កាត់អណ្តាតភ្លើង និងបញ្ឈប់ភ្លើងដែលរាលដាលដល់ផ្ទះផ្សេងទៀត។ ទោះជាយ៉ាងណាចំពោះមូលហេតុនៃការឆេះនេះនៅមិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយទេ។ ប្រធានពន្លត់អគ្គិភ័យបាននិយាយថា បច្ចុប្បន្នពួកគេកំពុងស៊ើបអង្កេតអំពីមូលហេតុនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnBUXTKA3mQaH3wG0Gm0p6kN5rznCh97ppBbu3dn68NBBgULwHlHOz0gQO-OTIiYbPk3XGzg6iQb96jd5S8ErrYj6R0OJk8KgMgqrhngjZN9RR_3YZ_7zDOHNEn2g6hStiIH6ZQZXVDPUE2jO0zHGU9RMKRz046SObwnp4LqSs6z7wJr8pjg7EuUKl56g/s1020/cara-delevingne-house-fire-1-6809591-1710533956896.jpg