Home ព័ត៌មានជាតិ ហេតុអ្វីបានជាប្រទេសថៃចង់បានវល្លិ៍ខ្លូតពីប្រទេសខ្មែរ?

ហេតុអ្វីបានជាប្រទេសថៃចង់បានវល្លិ៍ខ្លូតពីប្រទេសខ្មែរ?

189
0

វល្លិ៍ខ្លូត គឺជាវល្លិ៍មួយប្រភេទដែលដុះពាសពេញបណ្តាប្រទេសអាស៊ីដូចជា កម្ពុជា ថៃ វៀតណាម ឡាវ ចិន មីយ៉ាន់ម៉ា និងឥណ្ឌាជាដើម…។ វល្លិ៍នេះគឺមានអត្ថប្រយោជន៍ចំពោះសុខភាពខ្លាំងណាស់ ដោយគេអាចប្រើជាថ្នាំបំបាត់ការចុកចាប់ ឈឺសន្លាក់ដៃជើង បន្សាបពុលអាហារ ឬបន្សាបពិសពស់ចឹកជាដើម។ ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះមានពាក្យចចាមអារ៉ាមមួយល្បីថា ថៃចង់បានវល្លិ៍ខ្លូតពីប្រទេសខ្មែរ? ដូច្នេះហេតុអ្វីបានជាប្រទេសថៃចង់បានវល្លិ៍ខ្លូតពីប្រទេសខ្មែរខ្លាំងយ៉ាងនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWX_GKz2n0MzfAaHZ6R2V-0LlsuOZEcm7RucQU1gt1I7f_u5IoZQ1s_PrQmt2HydRdYUrF0uPSEu7lfCtP92dMnt55D530z3x7kqdCGgdf1iDn52NNjbyx5FO68wAkKY5HKc4iVM6weUBs8zNJh5nvqJHLtWxAxY3m1jOnfzFKaZLvngwuzcfK8RUx040/s1000/e9e583b3bfb692ab249d0e490ed9582b.jpg

មូលហេតុគឺដោយសារ ប្រជាជនថៃគិតថាវល្លិ៍ខ្លូតជារបស់ពួកគេ មិនមែនជារបស់ខ្មែរទេ ទើបពួកគេទាមទារចង់បានវល្លិ៍នេះពីប្រទេសកម្ពុជាយើង។ យើងគ្រប់គ្នាដឹងហើយថា រឿងរ៉ាវរវាងខ្មែរនិងថៃ គឺមានការរកាំរកុះគ្នាជាយូរណាស់មកហើយ ដោយថ្មីៗនេះ ពាក់ព័ន្ធនឹងផ្កាវល្លិ៍ខ្លូតត្រូវបានចែករំលែកពាសពេញបណ្តាញសង្គមដោយធ្វើឱ្យមហាជនខ្មែរហួសចិត្តជាខ្លាំង ព្រោះតែប្រជាជនថៃមួយចំនួនតូចមានគំនិតជាតិនិយមជ្រុល ដែលបន្តចង់បានរបស់ខ្មែរហួសហេតុ អស់ពីរឿងមួយចូលរឿងមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW6vwB14uf3Jis_jWDdhmnfqCdCFmWo0AE-66ALa3QaM4f4j0mgGUXg6O0ImvmsqiXAre0c2vCIalMeNW7NwW5vbxPm446QAxUeUXg2eEOknjg9SCnvqIXE7b8Li6ms504S4eSjK_-pFQw1zKnY5jVYqzbEaxT1BRahbXI8N-PN_AXXe5PXK-tmYDsyvw/s1080/e5bd32362bcce5cda63ec727b07d0c0b.jpg

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក៏មានការចែករំលែក និងផ្សាយតគ្នាថា ជនជាតិថៃកំពុងតាមរកពូជវល្លិ៍ខ្លូតពីប្រទេសកម្ពុជា ដើម្បីយកទៅដាំនៅប្រទេសខ្លួន ក្នុងគោលបំណងបង្ហាញថា វល្លិ៍ខ្លូតគឺជារុក្ខជាតិរបស់ប្រទេសថៃពិតប្រាកដ ខណៈពលរដ្ឋកម្ពុជាក៏បានបង្ហោះតាមបណ្ដាញសង្គមថា វល្លិ៍ខ្លូតគឺជារបស់ខ្មែរ ហើយមានតាំងពីសម័យអង្គរមកម្លេះ ដែលវាគឺជាគ្រឿងតុបតែងលម្អខ្លួនអប្សរា ឬនារីសម័យអង្គរ។ ទោះជាយ៉ាងណាទាក់ទងនឹងចំណុចនេះ មិនទាន់មានភស្តុតាងត្រឹមត្រូវ ឬឯកសារពិតប្រាកដពីអាជ្ញាធរកម្ពុជានៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkWOB6lZcx7hzRbQh8pKBuJhKxo8z2JTjLFC7h6GiX0r2tr_Ca-Wg3UkniBtokAdevkyYttkwBPBsNPEe9LFuekDcTGgViPxnxD2J7KTNYW04eSqC9aZ_OXAa7fEooXUhPOJb7da2i4fQd0F6AarKevBXgAv3hXcfyY7-VGY8cdJhqEv0n0fs8LAw6YAU/s1080/fa2c181f88dc7ac4b9f4cabe2efa20f2.jpg

គួរបញ្ជាក់ដែរថា ខ្លូតគឺជាវល្លិ៍ដុះខ្លួនឯងនៅតាមព្រៃភ្នំ ដោយគេអាចប្រមូលផលបានរាល់រដូវ។ វល្លិ៍ខ្លូត មានរសជាតិល្វីង ដោយគេអាចយក ប្ញស-ដើមវល្លិ៍ ធ្វើថ្នាំបំបាត់ការចុកចាប់ ឈឺសន្លាក់ដៃជើង បន្សាបពុលអាហារ ឬបន្សាបពិសពស់ចឹក ជាថ្នាំព្យាបាលព្រូន និងគ្រុនចាញ់ផងដែរ។ ចំណែក ប្ញស ធ្វើថ្នាំស្ត្រីរដូវមិនទៀង រីឯស្លឹក បុកបិទកន្លែងពស់ចឹក។ ចំពោះកម្រិត និងរបៀបប្រើ គឺគេអាចប្រើពី ១៥-២០ ក្រាម ឬដល់ ៣០ក្រាម ដាំផឹក ឬត្រាំស្រាផឹក បើធ្វើថ្នាំឈឺសន្លាក់ដៃជើង គេអាចប្រើលាយជាមួយថ្នាំផ្សេងទៀតបានទៀតផង នេះបើយោងតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT9VPEo9mM_Vjtsxxrko10tRDUKDJ9RnyrGCmE810rtbukXivxhtwAHONK-_fcH-BDJ31m4BappYc0IvUXcaYsuZIgrchnI51vmCTViMN7_bUEY_DmfxlyU8l13RqeewWYgZPD3yp3dG7jgYxzl3Ux5JKIpQrvmXLyTnWIYdcfr-8gwlMYOwxqGDD4v_I/s1024/430168759_2189446331407285_6702258135856034447_n-819x1024.jpg