ក្នុងកម្មវិធីប្រគល់ពានរង្វាន់អូស្ការកាលពីកន្លងមកនេះ John Cena បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញពិភពលោកក្រោយពីលោកលេងខ្លួនននោលគោកក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។ ទោះយ៉ាងណា ប្រិយមិត្តភាគច្រើនអាចស្គាល់ John Cena គឺជាកីឡាកាសហើយវិវត្តន៍ទៅជាតារាហូលីវូដ។ ប៉ុន្តែមុននឹងឈានដល់ចំណុចសព្វថ្ងៃ John Cena គឺមានជីវភាពក្រីក្រ និងធ្លាប់ត្រូវគេធ្វើបាបនៅសាលាទៀតផង។

ចន ស៊ីណា កើតនៅឆ្នាំ ១៩៧៧ ក្នុងរដ្ឋ ម៉ាសាឈូសេត (Massachusetts) សហរដ្ឋអាម៉េរិក ជាកូនទីពីរក្នុងគ្រួសារដែលមានបងប្អូន៥នាក់។ មុនពេលក្លាយជាតារាហូលីវូដ ចន ស៊ីណា មានឈ្មោះល្បីនៅក្នុងឧស្សាហកម្មចំបាប់អាម៉េរិក។ លោកបានឈ្នះខ្សែក្រវាត់ជើងឯកចំនួន ២៥ រួមមានជើងឯកពិភពលោក WWE ចំនួន ១៦ ដង ជើងឯកសហរដ្ឋអាម៉េរិកចំនួន ៥ ដង និងជើងឯក Tag Team ចំនួន៤។ ចន ស៊ីណា គឺជាមុខតំណាងរបស់ WWE ក្នុងកំឡុងឆ្នាំ ២០០០-២០១០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_sauWhdvuQOypDYeaHAauB4LLn1Zhy0tU0RtUN2S0HO4CHvF2WkANDnBq74d4Y5PezPl899Is3cw1yfDrGhgjX4pNzwPxw0F8bNaXzZM8MHJysUqYQpok4B29i-BxBllYq8toN3LGnh4mFYdbJWK38SYwHiiThcBESrXqzuNhoUXR1SZdpIUxYY-QR-M/s900/Fast_10072023RF_52583--7640f0c55ed8655dfceeb8f3d0a2c7b3.jpg
យោងតាមគេហទំព័រ The Street ចន ស៊ីណា ទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំចំនួន ៨.៥ លានដុល្លារពីកិច្ចសន្យារបស់លោកជាមួយ WWE ដោយដាក់តម្លៃខ្លួន ៥០ម៉ឺន ដុល្លារសម្រាប់ការបង្ហាញខ្លួននីមួយៗនៅក្នុងព្រឹត្តិការណ៍សំខាន់ៗ។ បច្ចុប្បន្ននេះ ចន ស៊ីណា នៅតែស្ថិតក្នុងចំណោមអត្តពលិកដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុង WWE បើទោះបីជាមិនមានសកម្មភាពក៏ដោយ និងស្ថិតក្នុងក្រុមបុគ្គលដែលលក់ទំនិញបានច្រើនបំផុត (ផលិតផលទាក់ទងនឹងសិល្បករ) នៅក្នុងក្រុមហ៊ុនខណៈសិល្បករទទួលចំណូលបាន ៥% នៃប្រាក់ចំណេញពីការលក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihCKmQNK8eD5I6ndzCVZW7pZPjls6cWxMaOy5muc0OOsYYmLFDDqnLH59TpIqcQaqq_b4n-P2Z0BFPH2U_zpaIutg22Gnlg8xyV8idHn6kMQB5VZTg_xZUJJWHOFKDqALPl9NWRmHeIyilQpC-QLyo0_rorfPBJt4TvWDhPzK-TxTnpN-2A_n1CQ5Iwic/s800/B-14804R.jpg

ក្នុងឆ្នាំ ២០១៦ ទស្សនាវដ្ដី Forbes បានចុះផ្សាយថា ចន ស៊ីណា បានឈរនៅលើកំពូលតារាងអ្នកចំបាប់ដែលរកចំណូលបានច្រើនជាងគេ ជាមួយនឹងប្រាក់ចំណូលសរុប ៩.៥ លានដុល្លារ។ នៅក្នុងបទសម្ភាសន៍ជាមួយ People ក្នុងខែកក្កដា ឆ្នាំ២០២១ ចន ស៊ីណា បាននិយាយថា លោកហ្វឹកហាត់រាងកាយដើម្បីការពារខ្លួន ដោយសារតែលោកជាជនរងគ្រោះនៃអំពើហិង្សាក្នុងសាលា។ ចន ស៊ីណា បាននិយាយថា «ដោយសារតែខ្ញុំធុញទ្រាន់នឹងការវាយដំ ខ្ញុំបានសុំឱ្យប៉ាទិញសំលៀកបំពាក់មួយឈុត ដើម្បីឱ្យខ្ញុំអាចហាត់កាយវប្បកម្មដោយខ្លួនឯងបាននៅពេលខ្ញុំអាយុ ១៣ ឆ្នាំ។ ចាប់តាំងពីពេលនោះមក ខ្ញុំតែងតែហ្វឹកហាត់ខ្លួនឯង»។
នៅក្នុងការសន្ទនាមួយ ក្នុងខែសីហា ឆ្នាំ២០២៣ ចន ស៊ីណា បាននិយាយថា លោកបានរស់នៅក្នុងឡាន និងយានដ្ឋានរបស់ខ្លួនអស់ជាច្រើនខែ នៅពេលដែលលោកបានផ្លាស់ទៅ Los Angeles ដំបូង ជួនកាលបើកឡាន limo ដើម្បីរកលុយ និងស្វែងរកកន្លែងណាដែលមានការប្រកួតគ្នាដើម្បីញុំាភីហ្សាដោយមិនចាំបាច់អស់លុយ។

ក្នុងគ្រាលំបាក ចន ស៊ីណាអាចត្រឡប់ទៅរដ្ឋម៉ាសាឈូសេត វិញដោយមានជំនួយពីគ្រួសាររបស់ខ្លួនប៉ុន្តែលោកតាំងចិត្តមិនត្រលប់ទៅវិញនោះទេ។ មួយឆ្នាំបន្ទាប់ពីផ្លាស់ទៅទីក្រុងថ្មី ចន ស៊ីណា បានចូលរួមជាមួយក្រុមហ៊ុនចំបាប់អាជីព Ultimate Pro Wrestling (UPW) និងបានឈ្នះជើងឯក UPW Heavyweight Championship។ សមិទ្ធិផលរបស់អ្នកចំបាប់ថ្មីបានទាក់ទាញចំណាប់អារម្មណ៍របស់ WWE ។ ពួកគេបានសម្រេចចិត្តជ្រើសចន ស៊ីណា ក្នុងឆ្នាំ២០០២ ដោយបានប្រែក្លាយលោកទៅជាកីឡាករដ៏លេចធ្លោនៃកីឡាចំបាប់របស់អាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG4VgvEG6s7m-gAaUuWovS624OWwM_F5-WVhKjVPOqxDpFFdyzuWDhSoTIz_Oei1PwbnBDYhl2UrCziwkttP9Kd8ISeETOQsOaQyWFGaHi2qYrACCEMGk2ySzz3DyH6-ziyb2fCy-X3BHjrvS8feT1aJFaUeV44zv3CZiSnuwdDknjdan1U3DQahl_dFI/s2048/image_2024-03-15_13-33-29.png
អាជីពរបស់ ចន ស៊ីណា បានឈានចូលមួយពេលដែលអ្នកគ្រប់គ្រង WWE ចង់ឱ្យលោកសម្តែងក្នុងភាពយន្តឆ្នាំ២០០៦មានចំណងជើងថា «The Marine» ដែលផលិតដោយក្រុមហ៊ុននេះផ្ទាល់។ ភាពយន្តនេះបានចាយថវិកាផលិតចំនួន ១៥ លានដុល្លារ និងទទួលបានប្រាក់ចំណូលវិញចំនួន៣០ លានដុល្លារ។ គេហទំព័រ Money Nation បាននិយាយថា ចន ស៊ីណា ទទួលបានតម្លៃខ្លួនប្រហែល ២៨ម៉ឺនដុល្លារសម្រាប់ការសម្តែងនេះ។
បន្ទាប់ពីភាពយន្ត The Marine ចន ស៊ីណា បានបន្តចូលរួមក្នុងគម្រោងតូចធំ ជាច្រើនទៀតនៅលើឆាកហូលីវូដ។ បច្ចុប្បន្នមិនមានព័ត៌មានផ្លូវការអំពីប្រាក់ខែរបស់សិល្បករនោះទេ ប៉ុន្តែប្រភពជាច្រើនជឿថាលោកទទួលបាន ៥០ម៉ឺនដុល្លារសម្រាប់តួនាទីរបស់លោក។
បច្ចុប្បន្ននេះ ចន ស៊ីណា មានបទពិសោធន៍ ១៨ ឆ្នាំ បានក្លាយជាមុខមាត់ដែលធ្លាប់ស្គាល់នៅក្នុងប្រភេទរឿងកំប្លែង។
ទន្ទឹមនឹងអាជីពសម្តែង និងជាកីឡាករចំបាប់ ចន ស៊ីណា ធ្លាប់ជាអ្នកចម្រៀងរ៉េបផងដែរដែលបានចេញអាល់ប៊ុមដំបូងរបស់ខ្លួនដែលមានចំណងជើងថា «You Can’t See Me» ក្នុងឆ្នាំ២០០៥ ដោយឈានដល់លេខ ១៥ នៅលើតារាង Billboard 200 របស់សហរដ្ឋអាម៉េរិក។ ចន ស៊ីណា គឺជាអ្នកចំបាប់តែមួយគត់ដែលបានសម្តែងនៅលើ ឆាកកំពូល របស់ BBC Two’s Top of the Pops ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDx1tzGmeCJlL1iUGpXqy051CoQ8EKe50eaMLx6Fjw3a1ZKTzP1_0bB9kuhfWSPZVLpn-LKv9vtc-_ikdgl-cwVfDsS9mea81SqsNw4Xd68sPirygg-Jc0mrTP4T0rfvGFnc3EqiMpkq_M1VjnrM8SLhmgGU3-y-aWQ1Y6JeSZVHYiLqSv4qwEqZYrsr4/s2048/image_2024-03-15_13-33-30.png
លើសពីនេះតារាសម្ដែងវ័យ៤៧ឆ្នាំរូបនេះក៏ជាអ្នកសប្បុរសសកម្មម្នាក់ផងដែរ។ នៅឆ្នាំ ២០២២ លោកបានបង្កើតកំណត់ត្រាពិភពលោក Guinness បន្ទាប់ពីផ្តល់ការជូនពរចំនួន ៦៥០ សម្រាប់កុមារដែលមានជំងឺធ្ងន់ធ្ងរតាមរយៈ មូលនិធិ Make-A-Wish ចាប់តាំងពីឆ្នាំ ២០០២។ លោកចូលរួមក្នុង ចលនា Love Has No Labels ដែលលើកកម្ពស់ភាពចម្រុះ ភាពសម្បូរបែប សមភាព និងការរួមបញ្ចូលមនុស្សទាំងអស់ ពណ៌ សាសនា ភេទ ទំនោរផ្លូវភេទ អាយុ និងសមត្ថភាពនៅឆ្នាំ ២០១៦។https://s.yimg.com/ny/api/res/1.2/MMET0NrJDxd28A._7uGQ3A--/YXBwaWQ9aGlnaGxhbmRlcjt3PTY0MDtoPTQyNw--/https://media.zenfs.com/en-US/homerun/indiewire_268/5e747b97cb4e57c6ac0e5a87e1382cfd
យោងតាមគេហទំព័រ Celebrity Net Worth ចន ស៊ីណា គឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិ ៨០ លានដុល្លារអាម៉េរិក ដោយកាន់កាប់រថយន្តទំនើបៗ និងអចលនទ្រព្យដ៏មានតម្លៃជាច្រើន។ លោកបានរៀបការជាមួយ Shay Shariatzadeh អាយុ ៣៥ ឆ្នាំ ជាវិស្វករជនជាតិអ៊ីរ៉ង់ ក្នុងឆ្នាំ២០២០។ មុននឹងរៀបការនេះ ចន ស៊ីណា បានរៀបការម្តងហើយ ជាមួយ Elizabeth Huberdeau ពីឆ្នាំ ២០០៩ ដល់ ២០១២។ បន្ទាប់ពីលែងលះលោកមានទំនាក់ទំនងជាមួយអ្នកផ្សេងទៀតជាកីឡការិនីចំបាប់មុនរៀបការលើកទីពីរ៕