Home ព័ត៌មានអន្តរជាតិ ហេតុអ្វីយុវជនចិននិយមទិញផលិតផលជជុះមកប្រើប្រាស់?

ហេតុអ្វីយុវជនចិននិយមទិញផលិតផលជជុះមកប្រើប្រាស់?

33
0

ប្រទេសចិន ៖ នៅឆ្នាំ២០២៤ ការលក់ដូរផលិតផលជជុះនៅប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ក្នុងនោះក៏មានផលិតផលជជុះម៉ាកល្បីៗផងដែរ ។ ផលិតផលជជុះមានហាងឆេងនៅលើទីផ្សារចិន គឺជាសញ្ញាបញ្ជាក់ថា ការនិយមប្រើប្រាស់ផលិតផលរបស់ពលរដ្ឋចិនបានផ្លាស់ប្តូរនាពេលបច្ចុប្បន្ន ជាពិសេស ក្រុមយុវជន ។

អតិថិជនម្នាក់បានមកទិញផលិតផលជជុះក្នុងហាងមួយកន្លែងនៅទីក្រុងក្វាងចូវ ប្រទេសចិន និយាយថា ៖ «បើទិញផលិតផលថ្មីមានតម្លៃថ្លៃខ្លាំងណាស់ ម្ល៉ោះហើយ ខ្ញុំរកទិញផលិតផលជជុះមកប្រើប្រាស់ជំនួសវិញ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDb0PQI8FywcrhW_UwTCtoJHZVEXM1oS-ziUfnow-kMz6t7lth5amAKE7wg32JjIFzKxHo2YwLdhmQfas_20Rag0p875nGdmG35Jh45gQjQTXdXTQsxWWGalMUb5UDOgHgcYEa9A2Odfv2v0qk44QT9nD2REzpm7E7ibSR2sgMinSgi7eNMbBemggyL14/s602/main-qimg-e9d1fd1e6eea1fa8b1c3507e0f05f958.jpg

ហាងលក់ផលិតផលជជុះនៅទីក្រុងហ្វាងចូវ មានដាក់លក់កាបូបប្រណីត ដូចជា ៖ Louis Vuitton និង Burberry ក្នុងតម្លៃទាបជាងផលិតផលថ្មីរហូតដល់៨០% ។ ការពេញនិយមទិញផលិតផលជជុះមានម៉ាកល្បីៗ ដោយសារអតិថិជនផ្តល់ភាពសំខាន់លើតម្លៃផលិតផល ជាពិសេស ក្រុមយុវជនដែលកំពុងប្រឈមនឹងគ្មានការងារធ្វើ ឬមានការងារមិនច្បាស់លាស់ ។

Zhao Weilin អ្នកស្រាវជ្រាវជាន់ខ្ពស់មកពីស្ថាប័នស្រាវជ្រាវ Itochu នៅប្រទេសជប៉ុននិយាយថា ៖ «មនុស្សមានជីវភាពមធ្យម គឺជាកម្លាំងជំរុញការលក់ផលិតផលដ៏សំខាន់នៅប្រទេសចិន ហើយពួកគេពុំហ៊ានចំណាយទិញអ្វីមិនចាំបាច់ទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguNXP6iM1oksmsYlObRPrh_M7EGeVcN7h0oniCSh0tgQUIZZ1a6mWONn754l2mWe6Auv0qZ_KDDhZ9SDMuolKzG-jQ8SHqPVCw-buhzOhfjBc0Dp1umLMehGdH3gw-kgltx65BLcpmoo5wnKyQwnrM00IGMEvHPenIPXy_8OZpI5g02kGzz_lsjrzx4PU/s960/1-1-758vxlqw3dzmvvxoelybpdhnjejaxiniy97y8dbz1vk.jpg

ទីផ្សារលក់ផលិតផលជជុះនៅប្រទេសចិនបានរីកចម្រើនយ៉ាងឆាប់រហ័ស និងអាចស្មើទឹកប្រាក់ជាង៤សែនលានដុល្លារអាមេរិកនៅឆ្នាំ២០២៥ កើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២២ ។ នេះបើតាមស្ថាប័នថាមពល បរិស្ថាន និងសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Tsinghua ទីក្រុងប៉េកាំង ។

ផ្ទុយទៅវិញ ការលក់ផលិតផលប្រណីតនៅចិន បែរជាធ្លាក់ចុះនៅឆ្នាំ២០២៤ ។ LVMH ជាក្រុមហ៊ុនបារាំងលក់ផលិតផលប្រណីតៗលំដាប់ពិភពលោក មានចំនួនការលក់នៅតំបន់អាស៊ី (លើកលែងជប៉ុន) ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ បានធ្លាក់ចុះ៦% ខណៈអតិថិជនទិញផលិតផលក្រុមហ៊ុននេះភាគច្រើន ជាអតិថិនចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-d7-KnRgp7s3LU6MaiYOmteq8Dku2lmPKJnt6p_ilZPO620eLy6KskNupuh5EM8EfHEchSyDq07wT48SbWylSxK34conukJA_nQ_A7hrIpz99mnuzsWPDuva-EkWwn9KH__FrVzg4sbv7HTu5hQeFoFjG64NnbS1G0K4q_c8Mgylpmoe4cN3zdKo_vhE/s5120/4e26f92723a645cab06e9b97640f31c8.jpg

Kering ជាក្រុមហ៊ុនលក់ផលិតផលប្រណីតមួយទៀតម៉ាក Gucci ក៏បានជួបបញ្ហាដូចគ្នានេះដែរនាពេលកន្លងមក ដោយការលក់ផលិតផលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) បានធ្លាក់ចុះរហូតដល់១៩% ។

ចំណែកក្រុមហ៊ុន Bain & Co. រាយការណ៍ថា កាលពីឆ្នាំ២០២៣ ការលក់ផលិតផលទំនើបនៅចិន ស្មើទឹកប្រាក់ជាង១សែនលានយាន់ កើនឡើង១២% បើធៀបនឹងឆ្នាំ២០២២ ខណៈចិនរងផលប៉ះពាល់ដោយសារវិធានការ Zero Covid ។ ទោះយ៉ាងណា ការលក់ផលិតផលប្រណីតនៅឆ្នាំ២០២២ នៅតែទាងជាងឆ្នាំ២០២១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBrY5kLUhICx1AFeqmtEZieoUa7_ePTBCHPn77tVdPsy5a_Tqf3SwONQHVKdFuFOXpwDrFY3Bju4I2XSB3vmye-1g_VmrJnKQPKjQpGHjfbJlyFZ1flqSo7h9MbxQBy7rREQnWXQZ32eSjFPF_8VbGbHt0g5uhiCsp2ARFVIx0gEiGNjbPccVNEO2aaBE/s1390/d6cc538b43bc2ef73d6ad483ca0fbbc8921066aa-1390x781.png

Weiwei Xing ជាក្រុមហ៊ុនដៃគូសហការជាមួយ Bain & Co. ឱ្យដឹងថា ការលក់ផលិតផលប្រណីតនៅចិនបានធ្លាក់ចុះ ដោយសារអតិថិជននិយមទិញផលិតផលជជុះតាមអនឡាញ និងទិញនៅហាងផ្ទាល់ ។ ប៉ុន្តែទីផ្សារលក់ផលិតផលជជុះនៅចិនមានកម្រិតទាប បើធៀបនឹងប្រទេសលោកខាងលិច ហើយចិនអាចពង្រីកទីផ្សារនេះបានច្រើនបន្ថែមទៀត ៕