វីដេអូចែកចាយពីបណ្តាញសង្គម Tik Tok ដោយបុរសម្នាក់បានបង្ហោះនូវសកម្មភាពសត្វអង្ក្រងជាច្រើនក្បាល ស្ថិតនៅលើស្លឹកនៃដើមឈើមួយដើម បាននឹងកំពុងជួយគ្នាយ៉ាងសស្រាក់សស្រាន្ត ក្រសោបស្លឹកឈើជាច្រើនស្រទាប់ ដើម្បីសាងសង់បានជាសម្បុករស់នៅ។ តាមរយៈវីដេអូ មហាជនបាននាំគ្នាស្ងើចសរសើរពីសាមគ្គីភាពរបស់សត្វអង្ក្រងនិងរបៀបដែលពួកវាធ្វើសម្បុក ដែលកម្រមានអ្នកបានឃើញខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD8K6QK-1ZPck2pwWHuvj7vQWLLRzI_3hQU6a2kr3KczrCBpfuLAYyuMFByJlgjCrOridwLFj4lOqqzcgyxKVfY7s15zrV1qLd2MqHL-20rSYP9XYQrJ96s-09CeaUV2RvfUPkQNFVNG6svjNS8uf6fYtUlExM7UBK-Ye22PPNFcOTAcYgZdyTHpu22bQ/s490/Screenshot%202024-05-08%20130833.png

អង្រ្កង គឺជាប្រភេទសុខមសត្តពួកស្រមោច សម្បុរក្រហមជើងវែងៗ ដែលរស់នៅអាស្រ័យនឹងរុក្ខជាតិ ដែលជាទូទៅមាននៅលើដើមឈើហូបផ្លែ។ អង្ក្រងគឺជាសត្វដែលស្រុះគ្នា និងសាមគ្គីគ្នាបំផុត ខណៈដែលការរស់នៅរបស់ពួកវាវិញ គឺពួកវានឹងក្រសោបស្លឹកឈើរស់ៗដើម្បីធ្វើជាសំបុកបានយ៉ាងប៉ិនប្រសប់។ សត្វប្រភេទនេះ បើខាំមមកលើមនុស្សនឹងធ្វើឲ្យយើងមានអារម្មណ៍ថាឈឺផ្សារខ្លះៗដែរ ព្រោះកាលណាដែលវាខាំ នឹងមានបញ្ចេញទឹកមូត្រ(ទឹកនោម) មកផងដែរ។ អង្ក្រង មាន២ប្រភេទធំៗ គឺ អង្រ្កងទឹក ឬ អង្ក្រងផេះ និងអង្ក្រងភ្លើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdfKx9NEZRuLHpyzK1z_zniv_laBCI5KWJSuAkBGk9zDTwDFod1JBFxAos1MRLEkZfSAJOEgOgnqz3UoySG_387xku41AkzvhLuH7Mp6aBV15YJFfBCP3MmjLDVI9_DUA2-5Q_zD8HpV1PsisprC7mvxylEqkP1Lp0OhlJjgStDFYXD4MDQ-Bkh4gIs5w/s494/Screenshot%202024-05-08%20130847.png

បើតាមការបញ្ជាក់ពីអ្នកជំនាញចិញ្ចឹមសត្វអង្ក្រងបានឲ្យដឹងថា ក្នុងសម្បុកអង្ក្រងនីមួយៗ គឺពួកវាត្រូវបានបែកចែកតួនាទីដោយឡែកៗពីគ្នា ក្នុងការបន្តពូជ រកចំណី ការពារសម្បុក និងថែរក្សាពង។ តាមការសិក្សាស្រាវជ្រាវដើម្បីចិញ្ចឹមអង្ក្រង អ្នកជំនាញក៏បានប្រាប់ទៀតថា អង្ក្រងត្រូវបានបែងចែកជា៤ពួក រួមមាន ម្ចាស់ក្សត្រី ស្ដេច មេទ័ព និងគិលានុបដ្ឋាយិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKsH9rPlo0yi97DBpQE58oP8ng-G5byfJCp1hXnx3Z8Y3HmC6VFs1QwEjDN1k0qgJTAXBSCiAwpryQFKf0FrF4AaPJlAbVpGKti2xNdHMpNWKVJ8OKuqkJpFPYo-sCm7wpdfXxrpvb9-qfrqpZhyphenhyphen_kemyk3ufsPBRv5FFQdI8mVmR_joorqXH2XNU9Mt8/s494/Screenshot%202024-05-08%20130903.png

តួនាទី និងទំនួលខុសត្រូវរបស់សត្វអង្គ្រងទាំងនោះ រួមមានម្ចាស់ក្សត្រី(អង្ក្រងញី) និងមេក្អែក(អង្ក្រងឈ្មោល) មានតួនាទីក្នុងការបន្តពូជ។ ប៉ុន្តែមេក្អែកនេះ នឹងត្រូវងាប់ ក្រោយពេលបន្តពូជបានមួយសប្ដាហ៍។ បន្ទាប់មកគឺមេទ័ព ដែលមានតួនាទីក្នុងស្វែងរកចំណី និងការពារសម្បុក។ រីឯទី៤ គឺគិលានុបដ្ឋាយិកា ឬកម្មករ ដែលមានតួនាទី ក្នុងការផ្ដល់ចំណី និងមើលថែរក្សាក្នុងសម្បុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyuSMicmKa_Va1Dt3BHD7SD8NWyjwMnqpUwX7NXmI244JB4PlmO3ZqXejbI2o8mWjEhCaEImdg_mJEof_MZSrTwc5pesfCH-q7JPvthtEuTghUYSDzSPGcoOzvYJqNWHTEPre37vPTu1HCS4W02MYkaKlhgvwKoRaqGFB1CNehjqxyqeGPbIWS8uQ2EX4/s490/Screenshot%202024-05-08%20130922.png

ចំណែកឯលក្ខណៈពិសេសមួយទៀតរបស់អង្ក្រង គឺវាមានក្រពះពីរ ដោយមួយជាក្រពះ ដើម្បីផ្ទុកអាហារខ្លួនឯង និងមួយទៀតសម្រាប់ផ្ទេរអាហារទៅកាន់អង្ក្រងដទៃទៀត។ ពួកវាផ្ទេរអាហារទាំងនោះ ដោយមាត់ឱ្យគ្នាទៅវិញទៅមកផងដែរ៕

 

 

@45gxg45

♬ original sound – 🌔 Bro 🌓 OL 🌒 – 🌔 Bro 🌓 OL 🌒