Home Blog Page 1161

ជប៉ុនប្រកាសឱ្យពលរដ្ឋប្រយ័ត្នចំពោះសុខភាព ខណៈមានបាក់តេរីថ្មីមួយរាលដាលក្នុងល្បឿនលឿនបំផុត

0

ប្រទេសជប៉ុន៖ រដ្ឋាភិបាលទីក្រុងតូក្យូ ប្រទេសជប៉ុន បានចេញសេចក្តីប្រកាសអំពីសុខភាព ខណៈដែលករណីនៃការឆ្លងមេរោគបាក់តេរីប្រភេទថ្មីដ៏កម្រមួយបានឆ្លងរាលដាលក្នុងល្បឿនលឿនបំផុត ចាប់តាំងពីដើមឆ្នាំនេះមកដែលមានលើសពី ៥០% នៃចំនួនករណីសរុបក្នុងឆ្នាំ ២០២៣ នេះបើយោងតាម Japan Times ដែលបានចុះផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

បច្ចុប្បន្នរដ្ឋាភិបាលកំពុងព្រួយបារម្ភអំពីការរីករាលដាលនៃជម្ងឺ streptococcal toxic shock syndrome (STSS) ដែលកំពុងកើនឡើងខ្លាំងនៅក្នុងប្រទេសជប៉ុន។ ជំងឺនេះបង្កឡើងដោយបាក់តេរី streptococcus ក្រុម A ដែលបណ្តាលឱ្យមានរោគសញ្ញាពិបាកដកដង្ហើមស្រួចស្រាវ និងការខូចខាតថ្លើម ហើយទំនងជាបណ្តាលឱ្យក្តៅខ្លួនខ្លាំងទៀតផង ដោយជាលទ្ធផលជំងឺនេះគឺមានអាត្រាស្លាប់ខ្ពស់រហូតដល់ ៣០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw3a217MvU3xA8XXBDbJ-XMA90fudBgsXjoXW_mOWGbR1HU-MRtIevbTBGZUDjumScw8rmwF-W_H_jfCJGNGiWMZR_GpkR7pk3WT4a4gUFqzvtTxpcNy21iSM9zHgL-HBK7hinPfLfr-uGSusTqzAjG56ZYQsT0oVQSBShFkdnvMTIP0K7b-LPlrKVzNc/s1440/06afd58_1710957312759-315692.jpg

ដូច្នេះបើគិតចាប់ពីដើមខែមករា ដល់ពាក់កណ្តាលខែមីនា ឆ្នាំ២០២៤ ចំនួនករណីនេះបានកើនឡើងដល់ ៨៨ ករណីនៅក្នុងទីក្រុងតូក្យូ ខណៈដែលប្រទេសទាំងមូលមាន ៥១៧ ករណី ដែលចំនួនករណីរយៈពេល ៣ ខែនេះបានលើសពី ៥០% នៃចំនួនករណីសរុបក្នុងឆ្នាំ ២០២៣។ ការកើនឡើងនៃករណី STSS ត្រូវបានគេជឿថាបានផ្សារភ្ជាប់ទៅនឹងវ៉ារ្យ៉ង់ M1UK ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8EMhraVZ2a80L2Jb3TxkYCQ72o-I9zS4Y9EI73xoGy-l7Iv8K1dYIiH7gMF2FQWc7a9l6HzsuDw0fBdzSZnsolQAFATW8Rqeokr_814FKDhRT8adOH4dOIREN5nL5VcfZ7QkaI49ZPLaAapCCpNGdcrTaOJ2_Hhpds3nEePaBZxT1x1Xji62bEfndvZs/s1000/287951.jpg

បើយោងតាមវិទ្យាស្ថានជាតិរបស់ប្រទេសជប៉ុន ក៏បានឱ្យដឹងដែរថា ជាធម្មតាប្រហែល ៩០% នៃជំងឺឆ្លង STSS ត្រូវបានកើតឡើងចំពោះមនុស្សដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ ដោយបច្ចុប្បន្នចំនួនករណីក្នុងវ័យ ៤០ ឆ្នាំបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែមកនេះ។ ទោះជាយ៉ាងណា មន្ត្រីជប៉ុនបានស្នើឱ្យប្រជាជនស្វែងរកការណែនាំពីគ្រូពេទ្យជាបន្ទាន់ ប្រសិនបើពួកគេមានរោគសញ្ញាដូចជា ឈឺចាប់ ហើមអវយវៈ ឬក្តៅខ្លួន ដែលជាសញ្ញានៃការឆ្លងមេរោគនេះ។https://data.nextshark.com/wp-content/uploads/2024/03/JAPAN.jpg

គួរបញ្ជាក់ដែរថា ជំងឺ streptococcus ក្រុម A អាចឆ្លងតាមរយៈដំណក់ទឹកផ្លូវដង្ហើម និងការប៉ះពាល់ផ្ទាល់ ប៉ុន្តែការឆ្លងក៏អាចកើតមានតាមរយៈមុខរបួសនៅលើដៃ ឬជើងផងដែរ។ ហេតុនេះហើយ បច្ចុប្បន្នអាជ្ញាធរសុខាភិបាលបានកំពុងណែនាំប្រជាជនឱ្យអនុវត្តការប្រុងប្រយ័ត្នជាមូលដ្ឋាន ដូចជាការលាងដៃញឹកញាប់ និងការថែទាំរបួសឱ្យបានត្រឹមត្រូវ៕

កម្ពុជាអាចនឹងចុះ «មហាសង្ក្រាន្ត» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកត្រឹមឆ្នាំ២០២៦

0

ការទទួលស្គាល់បុណ្យ Songkran ក្នុងប្រទេសថៃ គឺមិនប៉ះពាល់ដល់សារៈសំខាន់នៃពិធីបុណ្យ Moha Sangkranta របស់ប្រទេសកម្ពុជាផ្ទាល់ឬប្រទេសណាមួយឡើយ។ ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺបានលើកឡើងថា កម្ពុជាក៏អាចនឹងដាក់ Moha Sangkranta ក្នុងបញ្ជីរបស់អង្គការយូណេស្កូបានដូចគ្នា ដែលដំណើរការនៃការរៀបចំស្នើសុំអាចមានរយៈពេលដល់ទៅ ២ ឆ្នាំ ពោលគឺនៅឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5FNJIZejhvfSwW0KtvGEG5xO7NacOR8JR8AEYW6d0NYFxjbrKzKV7IvLrcgxBPny-gYD8jww0EMAUSRivPF3QwGjOcaw_Izp7SLTZb71QRVdt3aDSxukbVGoM-HXq1L2bGBLhI2aCgtdyiK9i3J07YWD8v-c3q-IJ5fVpIXovoOYzuSF2ECNj4X1Girs/s960/87464229_1502044553295462_5632878165941551104_o.jpg

កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានប្រកាសថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ថៃនឹងត្រូវដាក់បញ្ចូលក្នុង “បញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ”។ ទោះជាយ៉ាងណា អង្គការយូណេស្កូបានទទួលស្គាល់ពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសថៃត្រូវបានគេហៅថា “Songkran in Thailand” មិនមែន “Songkran of Thailand” ទេ គឺមានន័យថា សង្ក្រាន្តក្នុងប្រទេសថៃ មិនមែន សង្រ្កាន្តរបស់ប្រទេសថៃផ្តាច់មុខនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPd5BAZA7LkIQfgHcOIx_hxhGJHOnfEFeORvCVIplRDJDpz8qH-ywM5_9kG2lRl1iSjUF0T9YkyIgP08cDRX6-vBdXCfSW0ki8ivzs4dWFQx94ZYiVXDyZoVYvephJoAZsKrSUGmzHMuUYysYmMnC5oJo43Soz1mx8fkjskzN0oNycy5jQ0ds7mcxahPM/s720/photo_2024-03-26_10-50-11.jpg

លោក ស៊ុ ម៉ាប អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានស្រាយបំភ្លឺកាលពីចុងឆ្នាំ២០២៣ថា «សង្ក្រាន្តបានក្លាយជាប្រពៃណីមួយនៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍មួយចំនួន រួមមានកម្ពុជា ថៃ មីយ៉ាន់ម៉ា ភូមាជាដើម ដែលអាចនឹងត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ” ហើយ UNESCO តែងតែលើកទឹកចិត្តឱ្យបណ្តាប្រទេសទាំងអស់ចុះឈ្មោះរួមគ្នាសម្រាប់បេតិកភណ្ឌអរូបីនៃទម្រង់ចែករំលែក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxVTHtgjOvW49q91dunAHiAWyziKfTb2uftlbrDDrxlV1yo6i6kdY00oyRUILm2VvnHgjg_ne52D_jtdHP0ZblBHbLeJJsqugLYX1XyrBv5yEMyJtDTAQYjkiDIJvGSOmuPN62IlK0JmVLq5ZrFYaCfyYwkosfuO0TQTYd_vLqmRJ-3NJ5SGYvxY1iSXU/s1024/2-3-1.jpg

លោកបានបន្ថែមថា «មហាសង្ក្រាន្តនៅកម្ពុជាអាចនឹងចុះបញ្ជីនៅឆ្នាំ២០២៦។ យើងមានបញ្ជីអាទិភាពសម្រាប់ប្រទេសកម្ពុជានៃបេតិកភណ្ឌអរូបីរបស់យើង ដូចជាក្រមា និងគុយទាវជាដើម។ វាអាចទៅរួច Moha Sangkranta នៅកម្ពុជាអាចនឹងត្រូវបានចុះបញ្ជីនៅឆ្នាំ ២០២៦ ប្រសិនបើយើងរៀបចំដាក់នៅឆ្នាំ២០២៤នេះ តាមនីតិវិធី។ អង្គការយូណេស្កូត្រូវការរយៈពេលពីរឆ្នាំដើម្បីវាយតម្លៃ និងសម្រេចចិត្តលើការចុះឈ្មោះផងដែរ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8O9Xzg_cvnrrvUJ9V26nnR4evLlvaFeKHJCN2-5qQJhWy37IUk0BywAN4Ym4BEIteLxjEZjloR8yZ3MG-m_sfs3DUqcLsmcxOH4wAKmAfPWR0CERMPjDBg3pQKqb8W7g4K6L9StzM9h4gSe4pySnmRi9xL-H-Jw9Y91MdPzCK6js1QVXKQ-ZLbIq_C9I/s1080/%E1%9E%9B%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%80%E1%9E%93%E1%9F%92%E1%9E%9F%E1%9F%82%E1%9E%84.jpg

ថៃស្នើចុះបញ្ជីសម្លៀកបំពាក់ប្រពៃណី និង Muay Thai ជាបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានអនុម័តលើសំណើរបស់ក្រសួងវប្បធម៌ ដោយស្នើសុំចុះបញ្ជីសម្លៀកបំពាក់ប្រពៃណីថៃ និង Muay Thai ជាបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ នាពេលឆាប់ៗនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-j6mY1euwT1iNP7TdL0co39SCG1RbPyJ27EWUss8dtlk7dnDqsH0efFNdW6GU-jcvDicQSHO09knT41bTkrzPbJFKWPK-GJ1U96EyYPhcNsk5BWtdJ5_BOXVV5LwEMc7bVTqer7_EHod-v_tUoQBuMI3kXoqgoJNcl87JC_sRFhZ-MILXAWh8UaMPlUA/s640/640px-Siam_traditional_clothes.jpg

លោក Sermsak Phongpanich រដ្ឋមន្ត្រីក្រសួងវប្បធម៌បានលើកឡើងក្រោយពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា គណៈរដ្ឋមន្ត្រីបានអនុម័តលើសំណើរបស់ក្រសួងវប្បធម៌ ក្នុងការស្នើសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌របស់ប្រទេសថៃ ចំនួន២ គឺសម្លៀកបំពាក់ប្រពៃណី និង Muay Thai ដោយឱ្យនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌រៀបចំឯកសារបញ្ជូនទៅកាន់លេខាធិការដ្ឋាននៃគណៈកម្មការជាតិ ។

ចំណែកក្រសួងអប់រំនឹងបញ្ជូនឯកសារទៅឱ្យអង្គការយូណេស្កូ ឱ្យបានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះ ដើម្បីឱ្យអង្គការយូណេស្កូពិចារណាចុះក្នុងបញ្ជី បន្ទាប់ពីការចុះបញ្ជីសម្លតុំយ៉ាំបង្គា និង Kebaya (គឺជាបេតិកភណ្ឌវប្បធម៌រួមគ្នារបស់ប្រទេស៥ រួមមាន ៖ ថៃ, ម៉ាឡេស៊ី, ព្រុយណេ, សិង្ហបុរី និងឥណ្ឌូណេស៊ី) ។ រីឯក្រមាវិញ ក្រសួងវប្បធម៌ថៃបានបញ្ជូនឯកសារសុំចុះឈ្មោះជាមួយអង្គការយូណេស្កូរួចហើយ កាលពីខែមីនា ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizSw4-K99lh9NBiJjjHipouvvFYAdwCpTNKJAL24G0tm_Ucg_uoeH_yrw2bo6jsKPQ-q2YQvo2kVCO58Q0P_ajXwml7EYCXYcHEzE0c04Mdt-Fufokm_bNrLk1KgdyHFqkXtok_6AyH8vC8DsSe1Oj9HhrMq8wtRdx6yCyR9yLOi62fTFqYThyphenhyphenGcigoc8/s1200/1200px-Muay_Thai_Fight_Us_Vs_Burma_(80668065).jpeg

លោក Sermsak Phongpanich រដ្ឋមន្ត្រីក្រសួងវប្បធម៌បន្តថា សារៈសំខាន់របស់បេតិកភណ្ឌវប្បធម៌ថៃ គឺសម្លៀកបំពាក់ប្រពៃណីបានតំណាងឱ្យអត្តសញ្ញាណជាតិ ដែលថៃបានកែលម្អអស់រយៈពេលយូរមកហើយ ។ ប្រទេសថៃមានភស្តុតាងបញ្ជាក់ច្បាស់លាស់ ដោយសារជនជាតិថៃបានស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី អស់ជាង១.៤០០ឆ្នាំ គឺចាប់តាំងពីសម័យថាវ៉ារ៉ាវៈឌី, អយុធ្យា រហូតដល់ដើមសម័យរតនៈកូស៊ីន ។ ហេតុនេះ ការស្លៀកពាក់ គឺជាភស្តុតាងដ៏សំខាន់សម្រាប់បញ្ជាក់ទៅកាន់ក្មេងជំនាន់ក្រោយឱ្យបានដឹង និងទទួលយកមរតកនេះ ។

លោករដ្ឋមន្ត្រីក្រសួងវប្បធម៌បន្ថែមថា ពលរដ្ឋថៃរស់នៅគ្រប់តំបន់បានស្លៀកពាក់ឈុតប្រពៃណីក្នុងពិធីសំខាន់ផ្សេងៗ ដូចជាពិធីផ្នែកសាសនា និងចូលរួមក្នុងពិធីសង្គមផងដែរ ។ សម្លៀកបំពាក់ប្រពៃណីទាំងនេះសុទ្ធតែកើតចេញពីស្នាដៃជនជាតិថៃទាំងអស់ ដូចជា ៖ ការតម្បាញ, ដេរប៉ាក់ និងការតុបតែងលម្អសម្លៀកបំពាក់ ។https://www.khaosodenglish.com/wp-content/uploads/2019/06/28467891_10211210890894679_1912962892074960339_n.jpg

លោករដ្ឋមន្ត្រីក្រសួងវប្បធម៌បន្ថែមថា ចំណែក Muay Thai គឺជាក្បាច់គុនរបស់ប្រទេសថៃ និងជាបេតិកភណ្ឌវប្បធម៌ ដែលបានបន្សល់ទុកពីបុព្វបុរសអស់រយៈពេលជាង៣០០ឆ្នាំ ។ រីឯភស្តុតាងវិញ បើតាមការកត់ត្រារបស់ Simon de la Loubère បញ្ជាក់ថា Muay Thai គឺជាក្បាច់គុនការពារខ្លួនដោយប្រើប្រាស់ដៃទទេ ហើយក្បាច់គុននេះមានដើមកំណើតមកពីចំណេះដឹងរបស់ជនជាតិថៃ ដែលបានតស៊ូជាមួយគ្រោះធម្មជាតិ, សត្វព្រៃ, មនុស្ស និងគ្រោះថ្នាក់ដោយសារសង្គ្រាម ។

ការហ្វឹកហាត់ក្បាច់គុន Muay Thai គឺបានហ្វឹកហាត់ចាប់ពីគ្រួសារ, សហគមន៍ រហូតដល់ស្ថាប័នព្រះមហាក្សត្រ ដើម្បីប្រើប្រាស់អវៈយវៈផ្សេងៗរបស់រាងកាយសម្រាប់ការពារខ្លួន ហើយគ្រូបង្ហាត់បានបង្ហាត់ដោយយកគំរូតាមសត្វ, ការសង្កេតធម្មជាតិ និងរឿងក្នុងអក្សរសិល្ប៍ថៃ ។ ក្រៅពីនេះ ក៏មានការបង្ហាញពីការដឹងគុណគ្រូបង្ហាត់ និងអ្នកមានគុណផងដែរ ដែលគេបានឃើញការរាំថ្វាយបង្គំគ្រូ មុនពេលឡើងប្រដាល់នៅលើសង្វៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLCHEgNUrkJRTVQ1B1jF5MZkhrQwsyJwSzzVPJe7yvrLNkcV-K2YvUxYJ08ajkFLkrxTGIZuHZukO5xjGo3YAzpoxsYpkVMhucou_g2wSqo8d0Jc0ZX8C89BpX6hL6CZJQDjRCStz05F0Tc2KGM6aOPBFs1umIEwUwT9rqAabSb3v6MQiM84QhW_S7QFI/s1623/Jamal-Yusupov-defeats-Yodsanklai-at-ONE-AGE-OF-DRAGONS-DA-5280.jpg

បច្ចុប្បន្ន Muay Thai គឺជាកីឡាតំណាងឱ្យប្រទេសថៃ និងជាកីឡាអាជីព ហើយមានការបង្ហាត់បង្រៀន Muay Thai ដល់សិស្សនៅតាមស្ថាប័នអប់រំជាច្រើនកន្លែង ។ គេចាត់ទុកថា Muay Thai គឺជាសម្បត្តិវប្បធម៌របស់ជាតិ ដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយទៀត រហូតដល់ពេលបច្ចុប្បន្ន ។ នេះបើតាមការលើកឡើងរបស់លោក Sermsak Phongpanich រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ៕

មកស្គាល់តំបន់ទេសចរណ៍ល្បីៗចំនួន ៩ នៅក្នុងប្រទេសចិនដែលមនុស្សជុំវិញពិភពលោកស្វែងរកច្រើនបំផុត

0

នៅអាស៊ីប្រទេសចិនគឺជាគោលដៅទេសចរណ៍ដែលមនុស្សជុំវិញពិភពលោកស្វែងរកច្រើនបំផុត ដោយសារភាពសម្បូរបែបនៃវប្បធម៌ សម្រស់ធម្មជាតិនៃព្រៃភ្នំខ្ពស់ៗ ទឹកជ្រោះដ៏អស្ចារ្យ និងប្រវត្តិសាស្ត្របុរាណដែលមានអាយុកាលចំណាស់ជាងគេ ក៏ដូចជាតម្លៃសម្រាប់ការធ្វើដំណើរសមរម្យផងដែរ។ ក្នុងចំណោមនោះតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ចិនទាំងអស់សុទ្ធតែជាកន្លែងដែលមានប្រជាប្រិយភាព ដោយមួយផ្នែកមកពីនិន្នាការនៃភាពយន្តចិន និងស៊េរីដែលកំពុងពេញនិយមយ៉ាងខ្លាំងនៅជុំវិញពិភពលោក។ ដូច្នេះថ្ងៃនេះ KBN News នឹងណែនាំប្រិយមិត្តមកស្គាល់តំបន់ទេសចរណ៍ល្បីៗចំនួន ៩ នៅក្នុងប្រទេសចិនដែលមនុស្សជុំវិញពិភពលោកស្វែងរកច្រើនបំផុត៖

១.មហាកំផែងចិន (Great Wall of China)៖ មហាកំផែងចិនគឺជាជញ្ជាំងដែលសាងសង់ឡើងពីកម្លាំងពលកម្មរបស់មនុស្សរាប់លាននាក់ ដែលមានប្រវែងសរុបគឺជាងពីរម៉ឺនគីឡូម៉ែត្រ លាតសន្ធឹងតាមជួរភ្នំហិមាល័យ កាត់តាមខេត្តចំនួនប្រាំបួនក្នុងប្រទេសចិន។ កន្លែងនេះគឺមានភាពអស្ចារ្យកម្រិតបេតិកភណ្ឌពិភពលោក ដែលនរណាៗបានទៅដល់ហើយមិនចង់ត្រឡប់មកវិញទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu7Ze-wLKTTwurd7dAIQyHcoHOG3YeqMquJCrtO5sB78xWeO91WUVrMQsmXpGJiKaxPVRrJ3Hm8uSpzA1oz1WoZdaPfuq5ZfUHsbCmYgDVQhAiWdNyWrLCdVQ1p5bbJU47P0iiy6wnHXFAH5Re1F9kqeYMEP2xJNPbqwJHaSdMdOK2yMkdtEEIRd6Ly5k/s1200/The_Great_Wall_of_China_at_Jinshanling-edit.jpg

២. Forbidden City៖ Forbidden City គឺជាព្រះបរមរាជវាំងនៃទីក្រុងប៉េកាំង ដែលមានភាពអស្ចារ្យ និងប្រណិតបំផុត ដែលឆ្លុះបញ្ចាំងពីអំណាច និងកិត្យានុភាពនៃរាជវង្សឈីង។ ដូច្នេះប្រសិនបើអ្នកបានមកដល់ប្រទេសចិនហើយ កុំភ្លេចទៅកន្លែងទេសចរល្បីល្បាញមួយនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOoDM_4Gcbn4TCuJWtnoDpYKRvaLz-aol4DnZvPn9dm2qTs-sHIuDXWtoNiCLV79hQ7zpir4z2lAHHVdDOcChSZLr4LzSUfeE8ZBFVOuwQNP36VqNYj0P_tQbPJa5PrOTQ1VwZtHAEHlN5-8iHoXKWmVRxoeO-QoGHP7rCc_ds1EiOcQR7YEx79FF1n6U/s1900/forbidden18.jpg

៣.ភ្នំ Tianmen៖ ភ្នំ Tianmen ជាច្រាំងថ្មចោតដែលមានរូងភ្នំ Heaven’s Gate ដ៏ធំមានកំពស់ជាងមួយរយម៉ែត្រនៅលើកំពូលភ្នំ ដោយភ្ញៀវទេសចរអាចទទួលបានទិដ្ឋភាពនៃភ្នំ Tianmen ពី skywalk ដែលរត់តាមមុខច្រាំងថ្មចោទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1pVhKdRq0i3Ag8LqVG_gZtw_c08DXvgrFWp8kTmBqNe2GVL1sXpNK1_TBk5HEAxnJwOmaCsOdYHhHxc_z0eG9rRMAhB53BNIjti_HxlUQSg_bWVbymIitTfjvtyfQJskFy6jbaHRaDVaNEwqRH84F2o3y7oFrRnLgO0pDbkjvaCovTG6wEA42TqK4Abo/s980/@rkrkrk_Tianmen-Mountain-region-Gate.jpg

៤. Yungang Grottoes៖ គឺជាទីក្រុងបុរាណមួយស្ថិតក្នុងខេត្ត Shanxi ដែលមានរូងភ្នំព្រះពុទ្ធសាសនាជាងពីរពាន់បានលេចចេញមក។ នៅក្នុងល្អាងមានរូបព្រះពុទ្ធបដិមា និងរូបបដិមាដទៃទៀត បានឆ្លាក់ពីថ្មម៉ាប ដោយព្រះពុទ្ធបដិមា និងរូបចម្លាក់ទាំងនេះមានអាយុកាលជាង ១.៥០០ ឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijiq8wDjIxPKBjLrW2NlgJCXZv-jSuQTpY_DKbKe84agfy5anLL-9bXXobaf8MUEAYwE4H307hyphenhyphen5uwcOZLj13QH4raa0vSDqKx_00VWRo-L5Pox2jLCUndA1vBkooBiW8xlv0Wq9VyyKXA1B8Cae47dlk8o1Di_jD8q6BDlM4rtVEdlZbHAXZt2KRm98o/s2882/Yungang2.jpg

៥.បឹង Sun Moon៖ Sun Moon គឺជាបឹងទឹកសាបដ៏ធំមួយដែលបែងចែកជាពីរផ្នែកដូចជាព្រះអាទិត្យ និងព្រះច័ន្ទ ព័ទ្ធជុំវិញដោយភ្នំ និងទេសភាពដ៏ស្រស់ស្អាតបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTn5KiJi29HM7wM20xhgXjd3RfN-cSOKzS7TICCCUMxggedICrXCOg6-7XLNpjUOJfsBsS7jzh9kfoMDwX7Cps_klF6Jz0CT7CGgzbrb0B51-SDPli3-UIhdXXZOhPQKqyN8WFzvn2IRvX8LDh5V_YBbkUUaHJIaiu0sHRKmoKyLH3RbAGEhQ3oN6OB70/s2000/10-astonishing-facts-about-sun-moon-lake-1694616987.jpg

៦.ទីក្រុងបុរាណ Xi’an៖ (Xian) ដែលជាអតីតរាជធានីនៃប្រទេសចិនក្នុងសម័យរាជវង្សថាង គឺមានភាពល្បីល្បាញដោយសារទីតាំងបុរាណដ៏អស្ចារ្យ និងអាថ៌កំបាំង ដូចជាផ្នូរទាហាន Terracotta ឬ “ផ្នូរទាហាន Qinshi” ដែលអញ្ជើញមនុស្សជុំវិញពិភពលោកឱ្យមកទទួលយកបទពិសោធន៍ និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4hyphenhyphendUtlWOj9GFmu1i6I7SUTQX9HDkFHpO1mIl7eiFrHvqpI5JAshVGRVGXCL91GqiGgjyvv7foxap0mGfJsnOH5GTXaE2zGhBfTMYJ1CVpeRh0LTSLXmwRBsVaLa-mi1kMfv7H-tK9m3S6l_Y7AZHnXtrCLqpxzNLU-7D4o8VIXtDoQ5AKf_7Q4Qx8mE/s1200/0eda54b1-ec89-42b0-a987-000da78b48c8.jpeg

៧. Jiuzhaigou៖ ជ្រលង Jiuzhaigou ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញនៅលើពិភពលោក មានបឹងដ៏ស្រស់ស្អាត ទឹកជ្រោះ និងភ្នំថ្មកំបោរ ជាមួយនឹងបឹងពណ៌ខៀវច្បាស់លាស់ ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ល្អ និងស្រស់ស្រាយខ្លាំងពេលមកដល់កន្លែងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihfWQZRdAh92XaUoYuI2QNd_D0XMZsArDnQD_8jS7NiWyANogPdVQpLrUkJaXqMCkL0NtpXFgwy033CQ8FhInyf8-QTM3yT_Uo11DBuyz-qJzcVQTu816LdeB1Ol3U95HZbTpLtso9JVdzPhM-Y3reaZK00chptgr2AL5dgxQETfZcdRLd_ND15z17iOg/s1920/Hiking_in_Jiuzhaigou_Huanglong_b.jpg

៨.ឧទ្យានព្រៃឈើជាតិ Zhangjiajie៖ ឧទ្យានដ៏អស្ចារ្យមួយនេះវិញមានភ្នំដូចសសរថ្មកំបោរ ដែលគេស្គាល់ថាជា “សសរទៀន” ដែលជាការបំផុសគំនិតសម្រាប់ទេសភាពភ្នំហោះក្នុងរឿង “Avatar” ឧទ្យាននេះក៏ល្បីល្បាញដោយសារបឹងថ្លាឈ្វេង និងទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1gxhuDISoh4nvO-4k93b3GjFxHRYopg9wHN7SekzwT6EOFjtAiw_rTY-K_x8ucHvLs_yljanAyOEBzZ3907OzqyxYaeCGyEXXc9Ee59cMHw4sI9o0-ldQAqgcTCRyGZf6VBv2B6-rPuZva1htBGtdCt5TBPQYinfexULC_u25LQ2JL2UhspeMrULbxWM/s1000/Zhangjiajie%20National%20Park.jpg

៩.ឧទ្យានជាតិ Dagu Glacier៖ Dagu Glacier គឺជាឧទ្យានជាតិដែលជាមានភ្នំដ៏ខ្ពស់រួមជាមួយផ្ទាំងទឹកកកដ៏ធំមួយគ្របដណ្តប់លើផ្ទៃដីជាង ២៥ គីឡូម៉ែត្រការ៉េ ដោយផ្ទាំងទឹកកកនេះត្រូវបានចាត់ទុកថាជាផ្ទាំងទឹកកកដ៏ធំបំផុតនៅអាស៊ី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5IVZfjCaOj1FglNIo-fHQPNBDLDc1vjWFTwqpBHmCUTUddwo_8CKS4uX40H67CGRTn1HnZrubOp3x-RHD1YD9h9WG1_OsUhB-zNxzylPZ3fNwkVGeVQ94i0ge9KC0qPRQ7BOd6vRZrFQ1ytOb6mYuEWxzi1NlFYNg47kqBELfQAASx8VD67T5DbvC2BA/s800/89cf41dc65ed42a09d07d62d2ca38831.jpeg

វៀតណាមនាំចេញកាហ្វេធម្មជាតិ Organic លើកដំបូងទៅជប៉ុន

0

ប្រទេសវៀតណាម ៖ កាលពីសប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន Vinh Hiep ស្ថិតនៅខេត្តសាឡាយ ប្រទេសវៀតណាម បាននាំចេញគ្រាប់កាហ្វេធម្មជាតិ Organic ជាផ្លូវការលើកដំបូងទៅកាន់ប្រទេសជប៉ុន ស្មើប្រមាណ៤០តោន ខណៈជប៉ុនគឺជាទីផ្សារមានតម្រូវការកាហ្វេខ្ពស់ ។

កាហ្វេធម្មជាតិ Organic គឺសំដៅលើកាហ្វេដែលបានដាំដុះ និងផលិតតាមវិធីសាស្ត្រប្រកបដោយសុវត្ថិភាព គ្មានសារធាតុគីមី ។ វាជាកាហ្វេដែលគេដាំឱ្យធំលូតលាស់តាមបែបធម្មជាតិ និងដាំនៅតំបន់ធម្មជាតិ ដែលមានគ្មានសារធាតុគីមីនៅក្នុងដី, បរិយាកាស និងទឹក ដើម្បីទទួលបានទិន្នផលកាហ្វេមានគុណភាពល្អ និងសុវត្ថិភាព ។ ក្រៅពីនេះ កសិករត្រូវតែថែទាំវាយ៉ាងចិត្តទុកដាក់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAIbu7basC8O1VR304fTIT1rk0LNGMaftq9BodvctRrzHO5DRfJ4b8p__FhgLFWjn-6wp97I964D8VRgndFxpH2TdeAmhif01d_UnlL_mOKg0oVzPNKCs7Lr-1iV5rdHf93oz1151P9iIbunceTa5O0wGRAsUoKzDw4MppTqgh2Lu8DZBCSmaQXiTGiQE/s700/photo_2024-03-27_09-38-24.jpg

លោក Thai Nhu Hiep អនុប្រធានសមាគមកាហ្វេ និងកាកាវនៅវៀតណាម និងជានាយកក្រុមហ៊ុន Vinh Hiep លើកឡើងថា បើទោះជាគ្រាប់កាហ្វេធម្មជាតិ Organic របស់វៀតណាមនឹងមានសក្តានុពលខ្ពស់ក្តី ប៉ុន្តែវាមានបរិមាណត្រឹមតែ២% ប៉ុណ្ណោះ នៃទិន្នផលផលិតនៅលើទីផ្សារពិភពលោក ។ លោកបន្តថា កសិករវៀតណាមភាគច្រើននិយមដាំដុះដំណាំតាមទម្លាប់របស់ពួកគេ និងប្រើប្រាស់ជីគីមី ។

ទោះយ៉ាងណា ក្រុមហ៊ុន Vinh Hiep បានសហការជាមួយបណ្តាកសិករមួយចំនួន ដើម្បីបង្កើនតម្លៃនៃការដាំដុះកាហ្វេ ។ កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនបានវិនិយោគប្រាក់ ដើម្បីផ្លាស់ប្តូរចម្ការកាហ្វេដាំដុះតាមបែបប្រពៃណី ទំហំ៤២ហិកតា ឱ្យក្លាយជាចម្ការកាហ្វេធម្មជាតិ Organic និងស្របតាមស្តង់ដាររបស់ក្រសួងកសិកម្មអាមេរិក ហើយក្រុមហ៊ុនបានចំណាយរយៈពេល២ឆ្នាំ ក្នុងការចរចាជាមួយក្រុមហ៊ុនផ្សេងៗរបស់ជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk4sq-mlk5n_Jbzo5WTJO17bhVuP0XPwOGveQ9bEK8aO9nNk8eoEStqy0xJ3PzeBvr8Z1MC4AbwOfxWKsHL9_oujMrp0vEmPcMmUuNcjHvOGQXcGVhyphenhyphenR2oLnVoPhEd6Kq7OvoFcEwvelASnTafTcHAo4mg6mDjWTllnG_C1G3i_PW6LD0qyByyAiGlVJI/s640/photo_2024-03-27_09-38-21.jpg

ការនាំចេញគ្រាប់កាហ្វេធម្មជាតិ Organic របស់វៀតណាមជាលើកដំបូង គឺបាននាំចេញទៅប្រទេសជប៉ុនក្នុងតម្លៃខ្ពស់ជាងគ្រាប់កាហ្វេផ្សេងទៀត រហូតដល់៣៥% ។ ភាពជោគជ័យនេះនឹងជួយបង្កើតឱកាសផ្សេងៗក្នុងការលក់ផលិតផលកាហ្វេធម្មជាតិ Organic របស់ក្រុមហ៊ុននៅជប៉ុន នាថ្ងៃអនាគតផងដែរ ។

ក្រៅពីនេះ ក្រុមហ៊ុន Vinh Hiep ក៏មានគម្រោងនាំចេញកាហ្វេធម្មជាតិ Organic ទៅកាន់ទីផ្សារផ្សេងទៀតនៅតំបន់អាស៊ី និងសហរដ្ឋអាមេរិក ក្រោយពីក្រុមហ៊ុនទទួលបានជោគជ័យលើការនាំចេញកាហ្វេទៅប្រទេសជប៉ុន ៕

ទំនប់វារីអគ្គិសនីថ្មីមួយរបស់ចិនលើដងទន្លេមេគង្គអាចបង្កផលប៉ះពាល់ដល់ប្រទេសអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជា

0

ទន្លេមេគង្គដែលមានប្រវែងសរុប ៤២០០គីឡូម៉ែត្រ ដែលហូរឆ្លងកាត់ពីប្រទេសចិន មីយ៉ាន់ម៉ា ថៃ កម្ពុជា និង វៀតណាម បន្ទាប់មកក៏ហូរចាក់ទៅក្នុងសមុទ្រចិនខាងត្បូង ដែលកាលពីពេលថ្មីៗ បានបណ្តាលឲ្យមានការព្រួយ.បារម្ភក្នុងបណ្តាប្រទេសទាំងនេះ ព្រោះលេចព័ត៌មានថា ចិនបាននឹងកំពុងពន្លឿនការសាងសង់គម្រោងទំនប់វារីអគ្គីសនីលើដងទន្លេមេគង្គ បើទោះជាបីជាដឹងថាប៉ះ.ពាល់យ៉ាងធ្ងន់.ធ្ងរដល់ជលផលទន្លេក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjohZlzivnqaLvZjAAJphH6xdXJB3KI-euElC3nAo_KU9-oPoDLwUUAfPIEocOjvkhqZ8Yb-a8v9kWfVjJ_LtuqaACmU_OdxLbHIaPEUVLSoDNruyV4JSajf_WEsoyMvwjkknhZoRqyDn0RHVb3S5l0C_WppwHlMpbS4qpw6cCDX6BJvh7knCAt5AiwV3Q/s1000/Side-of-Nuozhadu-Dam.jpg

កាលពីថ្ងៃទី ២៥ ខែមីនា យោងតាមប្រភពសារព័ត៌មាន The Straits Times គឺបានរាយការណ៍ថា តាមរយៈរូបភាពពីផ្កាយរណបបង្ហាញឲ្យឃើញថា ប្រទេសចិនបាននឹងកំពុងពន្លឿនការសាងសង់ទំនប់វារីអគ្គិសនីទី១២ ដោយស្ងាត់ៗនៅលើទន្លេមេគង្គ ដែលគម្រោងនេះបានចាប់ផ្តើមធ្វើតាំងពីឆ្នាំ២០១៩មកម្លេះ ក្នុងទំហំទឹកប្រាក់ ២០ ពាន់លានយន់ ឬជាង២,៧ពាន់លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgavW-ARo56X_JqDrBGdQBq99ucGwDzMWVHntqD3mnHJIHdy-s4FCkG7meLeQ0ZJk_18Hvu7erxOKkCgkv78iO3I_T_yVh9-cIBGvHTObjeQPs3fHbdf1sN-CoI-7LhQ2oaxJFDBg3tA_3EC1RcfvR6B3Z6PMv2TXKh79QVaBrIcWUjUPu5PkR4mC6sHWM/s1024/8762468928_ef9632797e_b.jpg

ទោះជាយ៉ាងណា បើយោងតាមការសិក្សាស្រាវជ្រាវបង្ហាញថា ការសាងសង់ទំនប់វារីអគ្គីសនីនៅទន្លេមេគង្គនេះ នឹងផ្តល់នូវផលអវិជ្ជមានដល់ជលផល ក៏ដូចជាប៉ះពាល់ដល់ជីវចម្រុះក្រោមទឹក ដែលជាប្រភពចំណូលដល់កាក់កបរបស់ប្រជានេសាទក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ យ៉ាងណាមិញ ប្រទេសចិនហាក់មិនខ្វល់និងបន្ថែមល្បឿនធ្វើឲ្យកាន់តែលឿនបន្ថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO3cszS4-seDEGxdhyphenhyphenpnktYQCCtTR5K_i-esVmc7xC8YvHb-fed5m-w0YTnaO5KtjWNlZHuo0_3NFqg9iCTP3FrhfPJEJQaUan77AvcpTlncMKjSVA7-FeWthHZWiUh8G4SZMbTN6Mbplt8CGsNwsIJrJyCXMRQjZMiLXXJyqauxZ3smqkQ_gIYhY_04k/s1200/1200x800.jpg

ប្រាសាទទឹកកកក្នុងប្រទេសឥណ្ឌាទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់

0

ប្រទេសឥណ្ឌា៖ ប្រាសាទទឹកកក Taj Mahal របស់ប្រទេសឥណ្ឌាបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរបរទេសរាប់ពាន់នាក់ឱ្យទៅកាន់តំបន់ Sonamarg ដើម្បីថតរូប ក៏ដូចជាជិះស្គីទឹកកក និងរត់លេងកម្សាន្តនៅទីនោះ។
នៅពាក់កណ្តាលខែមីនា ប្រាសាទទឹកកកចម្លងនៃអច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយៈទាំងប្រាំពីររបស់ពិភពលោកគឺ Taj Mahal បានបង្ហាញខ្លួននៅក្នុងរមណីយដ្ឋានទេសចរណ៍ Gulmarg ដែលស្ថិតនៅចន្លោះ Jammu និង Kashmir ប្រទេសឥណ្ឌា។ https://images.indianexpress.com/2022/02/Taj-Mahal-snow-sculpture-crop.jpg

ប្រាសាទទឹកកក Taj Mahal ផលិតដោយព្រិល មានកម្ពស់ ៦ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ ហើយអាចផ្ទុកមនុស្សយ៉ាងហោចណាស់ ១០-១៥ នាក់ក្នុងពេលតែមួយនៅខាងក្នុង។ លោក Zubair Ahmed ដែលជាជាងចម្លាក់ម្នាក់ក្នុងចំនោមជាងចម្លាក់ទាំងបីនាក់បាននិយាយថា ពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបញ្ចប់ការងារនេះ។ លោក Zubair បានបន្តថា “សម្រាប់រយៈពេល ៥-៦ ថ្ងៃដំបូង យើងត្រូវជួលកម្មករ ១៥-១៦ ។ បន្ទាប់មកវាជាវេននៃពួកយើងបីនាក់ដើម្បីទទួលបន្ទុក និងបញ្ចប់ការងារក្នុងរយៈពេល ១៦ ថ្ងៃបន្ថែមទៀត” ។ នៅពេលដែលគម្រោងនេះត្រូវបានសាងសង់ ព្រិលបានធ្លាក់រហូតដល់កម្រាស់ ០.៩ ម៉ែត្រ។ https://images.hindustantimes.com/img/2022/02/15/550x309/pjimage_(87)_1644905523626_1644905536742.jpg

លោក Zubair ក៏បានបន្តទៀតថា “យើងត្រូវឆ្លងកាត់ព្រិលដើម្បីទៅដល់កន្លែងនេះ ហើយធ្វើការក្នុងសីតុណ្ហភាពត្រជាក់” លោក Zubair បាននិយាយថា ក្រៅពីព្រិល មិនមានសម្ភារៈផ្សេងទៀតត្រូវបានប្រើដើម្បីបង្កើតប្រាសាទនេះទេ។ ដូច្នេះហើយ អាយុកាលនៃការចម្លងប្រាសាទ Taj Mahal ធ្វើពីទឹកកក និងព្រិលគឺ ២០ ថ្ងៃ។ បច្ចុប្បន្នប្រាសាទនេះបានក្លាយជា “ចំណុចពិសេស” ថ្មីមួយដែលទាក់ទាញភ្ញៀវទេសចរ និងអ្នកស្រុកឱ្យចូលកម្សាន្តនិងមកថតរូប។ អ្នកទេសចរម្នាក់មកពីរដ្ឋ Jharkhand បានអធិប្បាយថា “ប្រាសាទទឹកកកនេះគឺអស្ចារ្យ និងគួរឱ្យទាក់ទាញ” ហើយបញ្ជាក់ថាភាពស្រស់ស្អាតនៃ Kashmir ត្រូវបានពង្រឹងបន្ថែមទៀតដោយរូបចម្លាក់ព្រិលទាំងនេះ។ https://im.rediff.com/news/2022/feb/12snow-sculpture-taj-mahal1.jpg

អ្នកទេសចររូបនេះបាននិយាយថា “នេះជាលើកទីមួយហើយដែលខ្ញុំបានឃើញប្រាសាទ Taj Mahal ធ្វើពីព្រិល វាមើលទៅពិតជាស្រស់ស្អាត និងទាក់ទាញណាស់”។ អ្នកទេសចរបានបន្ថែមទៀតថា “ខ្ញុំចង់ឱ្យអ្នកគ្រប់គ្នាមកទទួលយកភាពអស្ចារ្យ និងភាពស្រស់ស្អាតនៃកន្លែងនេះ។ គួរបញ្ជាក់ដែរថា តំបន់ Sonamarg គឺស្ថិតនៅក្នុងបញ្ជីនៃគោលដៅទេសចរណ៍កំពូលសម្រាប់អ្នកទេសចរ និងអ្នកស្រឡាញ់ព្រិលនៅតំបន់កាស្មៀរ ដែលបានឃើញភ្ញៀវទេសចរយ៉ាងច្រើនកុះករដើម្បីទស្សនាភ្នំ និងផ្ទាំងទឹកកកដែលគ្របដណ្តប់ដោយព្រិលក្នុងរដូវរងារកន្លងមក៕

ព្រះធម្មវនវាសី ចន្ទមុនី ទទួលបានពានរង្វាន់អ្នកដឹកនាំឆ្នើមផ្នែកសាសនា នៅប្រទេសសិង្ហបុរី

0

មហាហជនបានសម្តែងការស្ញប់ស្ញែងទៅលើ ព្រះធម្មវនវាសី ចន្ទមុនី ដែលគង់នៅតែក្នុងព្រៃសោះ តែបែរជាអាចមានព្រះថេរដិកាជាភាសាចិន និងអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggIOwNUatQcq-VN8i580rYR1WKmfIRrEqqYt5ircxCy9wivApcTYVpW6tp0VIV4_ffRA7QPgvPxznxAhFwq8QipWJ8RRql33g5zKLEQW5PITTbAQ1AtMc39i8PXfyfUg3Y2z_w5QSJQyA_YQFtc0TLWFSZa-utVpcDnWSn55TSjIXhbqVRGPUZ2t0co_8/s1079/433468486_831403902355240_1844574379098230395_n.jpg

សុន្ទរកថាជាភាសាអង់គ្លេស និងចិនរបស់ព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បានថ្លែងក្នុងកម្មវិធីទទួលសញ្ញាបត្រពីសាកលវិទ្យាល័យ European International University។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgypgx-4g6uBIvsiz8HxKP_1UJhocyusY-sct0_n4dtH1B3Z7vNgZ1VcHvLi1tCVW8dJWPmr862Jrga8E3cUNIg5s5pbjsd_LPopDV_M5TeXjgQj2_pFDC6OUKn08HjJNE06UzkWVVi3FSxCEHk1CRlgOJ3nPTewcTRqMn_JAj6l_HB4Mp469wG7ccBR5o/s1079/434181414_388190633992722_6253282628587307696_n.jpg

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ព្រះធម្មវនវាសី ចន្ទមុនី ក៏ទទួលបានពានរង្វាន់អ្នកដឹកនាំឆ្នើមផ្នែកសាសនា International Outstanding Religious Leadership Award ពីស្ថាប័នអន្តរជាតិ I.O.L នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរីផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy99qghqbNCKvR_DWRX4HnzmRRt2ne1KHcMM2qPX2xZGGbrX_I0V-Bx93S9wXaefTAZqZ2Penzt0y69mZWRD5qQs-m7Khwh_Ktym6EJ-bt3binNN1XxW5KhHGvGuFy-_CQa9CYBdkMBUAebeZTyLtu5BfN5pBR84XCOfvXqM5ZZqINr-PFkjggd_uMDK0/s1280/434250815_122149405076087652_7275474811288493768_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJKcQUGGnyxc1vKQStIOFN8UX1TdUfCTKEEZYm5bc6ks99ACmIYP9wDq0RrMWz0ox-BP0c26hr92Jup4lQ-aqxR6nX6wRmsBzJ7kDEnhyphenhypheng1skc-B5FP-i98PpXOg3wyij2c3uQ7EecscMOlTnOPVFfQWfQ3Uv4AIUxMesQZdW94FXFMPiPS6dd8LN1W1E/s1280/434273118_122149405106087652_1974975944288467049_n.jpg

 

កំណាត់ឈើជួយជីវិត Rose ក្នុងរឿង «Titanic» លក់បានជាង៧០ម៉ឺនដុល្លារ

0

កំណាត់ឈើដែលបានរក្សាជីវិត Rose ក្នុងរឿង «Titanic» ត្រូវបានលក់ក្នុងតម្លៃ ៧១៨,៧៥០ ដុល្លារ ដែលជាផ្នែកមួយនៃការប្រមូលទិញលក់ដេញថ្លៃនៅឯព្រឹត្តិការណ៍ Treasures From Planet Hollywood ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUv-9smqpr38TacgPDyfXDIzaHE6n5sCW8Sv9zhIh2LvsRmfVo98PEzJ-Dy0L1UDDWyK3-qBBabOMqSjNf02MpU1zCO-MvJa84dxBYcMG3UoDm5dW0c_bcfJLSThfHPRbUkhszHh492ovuBgor0vn75S7sxiib427Rom4U8jUeo1VIV2nLkMo6lCrKjhA/s999/image_2024-03-26_15-38-49%20(2).png

យោងតាម សារព័ត៌មាន The Hollywood Reporter នៅថ្ងៃទី២៥ ខែមីនា ការដេញថ្លៃបេតិកភណ្ឌបានរៀបចំការដេញថ្លៃវត្ថុតំណាងពីស៊េរីភាពយន្តដ៏ពេញនិយម។ កំណាត់ឈើក្នុងរឿង Titanic (១៩៩៧) បានយកឈ្នះលើវត្ថុផ្សេងទៀតដែលជាស៊េរីរបស់រឿងល្បីៗ។ អ្នករៀបចំចំណាំថាកំណាត់ឈើ តាមពិតផ្នែកនៃស៊ុមទ្វារនៅខាងលើច្រកចូលបន្ទប់ទទួលភ្ញៀវថ្នាក់ទីមួយរបស់នាវា។ កាលពីមុន សេចក្ដីលម្អិតដែលមានតែ Rose ប៉ុណ្ណោះដែលនៅរស់ដោយការដេកលើកំណាត់ឈើនៅខាងចុងនៃភាពយន្តគឺមានភាពចម្រូងចម្រាស ។ ទស្សនិកជនគិតថាកំណាត់ឈើទ្វារអាចផ្ទុកមនុស្សពីរនាក់បាន ដូច្នេះ Jack អាចបន្តរស់នៅបានប្រសិនបើគេឡើងជាមួយគូស្នេហ៍របស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX7b2hKdiwoiXUj676tGn57VoZBNsflMWVAmCfz4YaJsb-GT5KS66etGLf06DmGCndwWix3VkbcgZu4HrslYAb6xmKb_rLUsfAklPUju1YCwNpGF4DlS_IxPl5S1SznQOiojN-_Efa0NLisUVMY_d21fVC8-pZDhU3RAsJF1UYCHsDySaYmPQEPw31ZKg/s871/bsz7t0r0ief31.jpg

អ្នកដឹកនាំ រឿង Titanic លោក James Cameron បានធ្វើការពិសោធន៍មួយដើម្បីសាកល្បងលទ្ធភាពនេះជាមួយអ្នកវិទ្យាសាស្ត្រ និងអ្នកសម្តែងក្នុងពិធី គម្រប់ខួប ២៥ ឆ្នាំនៃ ការចេញផ្សាយខ្សែភាពយន្តនេះ។ លោកបានសន្និដ្ឋានថា Jack អាចរស់នៅបាន ប៉ុន្តែអ្នកទាំងពីរត្រូវប្រឈមមុខនឹងហានិភ័យជាច្រើន។
ភាពយន្ត Titanic ១៩៩៧ ដឹកនាំដោយ លោក James Cameron និយាយពីស្នេហារបស់ Rose និង Jack ដែលជារឿងស្នេហាដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយនៅលើភាពយន្តនេះ។ Rose ត្រូវបានម្តាយបង្ខំឱ្យរៀបការជាមួយអភិជន។ ទោះជាយ៉ាងណាក៏ដោយ អ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរនៅពេលដែលនាងបានជួប Jack ។ ពួកគេស្រឡាញ់គ្នាទោះបីជាមានគម្លាតឋានៈនិងការហាមឃាត់ពីមនុស្សជាច្រើនក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlouZkZnPYqb8LZjPRJMLaNHvkl08o7DpYN8rP5tge93GlxwbOpkTUroARW_h3j6cNufeLltRAoLqQ7e2SG4mVbz_AThDJc7nSd-fjtSBWZgENJu4P-SS0JID0-rGNFpdYs6XjdR0unsNjM_b1gVgKVbqb63nSb73MRcBItCrzdEENzOp630XFdjmVNPI/s1020/image_2024-03-26_15-38-49.png

ភាពយន្តនេះបានបំបែកឯតទគ្គកម្ម Box Office ជាច្រើន ដោយក្លាយជាភាពយន្តរកចំណូលបានខ្ពស់បំផុតទី៣ជាមួយនឹងទឹកប្រាក់ ២.២ ពាន់លានដុល្លារនៅ Box Office ទូទាំងពិភពលោកហើយបានឈ្នះពានរង្វាន់អូស្ការចំនួន១១៕

រឿន ណាត និង លាវ វេងហួរ ស្អិតរមួតជាមួយគ្នាធ្វើឱ្យអ្នកគាំទ្រសង្ស័យថាបង្កើតចំណងស្នេហ៍ក្រៅឆាក

0

ចុងក្រោយនេះកញ្ញា រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ និងលោក លាវ វេងហួរ Mister Friendship International2023 បង្ហាញភាពស្និទ្ធស្នាលនិងស្អិតរមួតជាមួយគ្នាយ៉ាងខ្លាំងចាប់តាំងពីបានថតភាពយន្តថ្មីជាមួយគ្នា។ ជុំវិញសកម្មភាពផ្អែមល្អែមនេះអ្នកគាំទ្រជាច្រើនសង្ស័យថាអ្នកទាំងពីរកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នានៅក្រៅឆាកភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHCD6TLE6NkmgLtTjbuYYkJTCtUJMjWi8FdvZdsSBlFX2AJXSpmeraaTJBgdsiMve9UDnoJZQhxoFvSnOCcDocVLkJt4yW_OiuYCuqFbjdm5gGCNfIjmppasa1fjtDkS5TA4wDWgg9fq8YyFIRKHSOQHCgK2S4XXP3lkVkd7DCmOXG9oZvnaOOrQcwwfE/s2048/image_2024-03-26_14-33-01.png

កាលពីកន្លងមកនេះ ផលិតកម្មសាស្រ្តាហ្វៀមបានបង្ហាញភាពយន្តខ្នាតធំរបស់ខ្លួនមានចំណងជើងថា «អ្នកម្តាយ Zombie» ដែលមាន រឿន ណាត និង លាវ វេងហួរ ជាតួអង្គសំខាន់ក្នុងរឿងនេះ។ គ្រាន់តែបង្ហើបឈុតខ្លះក្នុងភាពយន្តនេះធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនខណៈអ្នកទាំងពីរទើបតែប៉ះគ្នាលើកដំបូងក្នុងគម្រោងដ៏ធំនេះជាមួយនឹងការគាំទ្រយ៉ាងខ្លាំងទោះបីជាទស្សនិកជនមិនទាន់បានទស្សនាក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4MVpVY6Gr8_EqazbZhaEezKkoy50LRVFYN7k3nZWBqUxcCpRagjDzlTbmXuogSgQVVU1pPhK9ww3sVCzY0kPnDYJK2mw0aWckYi4U4oqbRcHGqj01XjF369QAYPJLGbgqgVa8Z9XgqbBSQfR1AMT9t4xNs7tEx1gsWV_AvzZHOy2LZgcDe5T9m6IVcVk/s1799/image_2024-03-26_14-33-02.png

ឱកាសដែល រឿន ណាត និង លាវ វេងហួរ បានសម្តែងជាមួយគ្នាបានក្លាយទៅជាភាពស្និទ្ធស្នាលមួយដូចជាគូស្នេហ៍ពិតៗមិនមែនតែស្ថិតក្នុងខ្សែភាពយន្តនោះទេ។ កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែល លាវ វេងហួរ ធ្វើជាពិធីការ និង រឿន ណាត ធ្វើជាគណៈកម្មការក្នុងការប្រកួត Universal Women 2024 មានវីដេអូមួយគេបានឃើញ លាវ វេងហួរ បានថើបដៃកញ្ញា រឿន ណាត និងបង្ហាញភាពស្និទ្ធស្នាលយកចិត្តទុកដាក់ជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbI-3akaFG_O9QETqOVxZm3bAslpaosxTU03hOrrKst-0OToD5rjuNORYBqa5ZDHwyb3ObXy14IN9VBQwxOTQEystBCs7aBAa-jCDS4Tz9hdcUtvg4Od0zwOBDNxYSMHS_tQi-Hf6knLXlQL9IgxnIeYTFazyfQqdPtW3WS1tfT3N5KHt-ip4VpNp-UJQ/s2048/image_2024-03-26_14-33-03.png

ក្រោយមកទៀត មានវីដេអូផ្សេងៗទៀតលេចឡើងនៅលើបណ្តាញសង្គមពីរូបភាពអ្នកទាំងពីរនៅក្បែរគ្នាបង្ហាញកាយវិការដូចជាគូស្នេហ៍។

ការបង្ហាញកាយវិការផ្អែមល្អែមនិងក្បែរគ្នាមិនលែងរបស់ រឿន ណាត និង លាវ វេងហួរ នេះដែរធ្វើឱ្យអ្នកគាំទ្រសង្ស័យថាអ្នកទាំងពីរកំពុងតែស្វែងយល់ចិត្តគ្នាលើសពីដៃគូសម្តែង។

យ៉ាងណាមិញ ចំពោះទំនាក់ទំនង រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ និងលោក លាវ វេងហួរ Mister Friendship International 2023 ជាមិត្តរួមការងារឬលើសពីដៃគូសម្តែងមានតែអ្នកគាំទ្រតាមដានបន្តទៀត៕