ចុងក្រោយនេះកញ្ញា រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ និងលោក លាវ វេងហួរ Mister Friendship International2023 បង្ហាញភាពស្និទ្ធស្នាលនិងស្អិតរមួតជាមួយគ្នាយ៉ាងខ្លាំងចាប់តាំងពីបានថតភាពយន្តថ្មីជាមួយគ្នា។ ជុំវិញសកម្មភាពផ្អែមល្អែមនេះអ្នកគាំទ្រជាច្រើនសង្ស័យថាអ្នកទាំងពីរកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នានៅក្រៅឆាកភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHCD6TLE6NkmgLtTjbuYYkJTCtUJMjWi8FdvZdsSBlFX2AJXSpmeraaTJBgdsiMve9UDnoJZQhxoFvSnOCcDocVLkJt4yW_OiuYCuqFbjdm5gGCNfIjmppasa1fjtDkS5TA4wDWgg9fq8YyFIRKHSOQHCgK2S4XXP3lkVkd7DCmOXG9oZvnaOOrQcwwfE/s2048/image_2024-03-26_14-33-01.png

កាលពីកន្លងមកនេះ ផលិតកម្មសាស្រ្តាហ្វៀមបានបង្ហាញភាពយន្តខ្នាតធំរបស់ខ្លួនមានចំណងជើងថា «អ្នកម្តាយ Zombie» ដែលមាន រឿន ណាត និង លាវ វេងហួរ ជាតួអង្គសំខាន់ក្នុងរឿងនេះ។ គ្រាន់តែបង្ហើបឈុតខ្លះក្នុងភាពយន្តនេះធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនខណៈអ្នកទាំងពីរទើបតែប៉ះគ្នាលើកដំបូងក្នុងគម្រោងដ៏ធំនេះជាមួយនឹងការគាំទ្រយ៉ាងខ្លាំងទោះបីជាទស្សនិកជនមិនទាន់បានទស្សនាក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4MVpVY6Gr8_EqazbZhaEezKkoy50LRVFYN7k3nZWBqUxcCpRagjDzlTbmXuogSgQVVU1pPhK9ww3sVCzY0kPnDYJK2mw0aWckYi4U4oqbRcHGqj01XjF369QAYPJLGbgqgVa8Z9XgqbBSQfR1AMT9t4xNs7tEx1gsWV_AvzZHOy2LZgcDe5T9m6IVcVk/s1799/image_2024-03-26_14-33-02.png

ឱកាសដែល រឿន ណាត និង លាវ វេងហួរ បានសម្តែងជាមួយគ្នាបានក្លាយទៅជាភាពស្និទ្ធស្នាលមួយដូចជាគូស្នេហ៍ពិតៗមិនមែនតែស្ថិតក្នុងខ្សែភាពយន្តនោះទេ។ កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែល លាវ វេងហួរ ធ្វើជាពិធីការ និង រឿន ណាត ធ្វើជាគណៈកម្មការក្នុងការប្រកួត Universal Women 2024 មានវីដេអូមួយគេបានឃើញ លាវ វេងហួរ បានថើបដៃកញ្ញា រឿន ណាត និងបង្ហាញភាពស្និទ្ធស្នាលយកចិត្តទុកដាក់ជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbI-3akaFG_O9QETqOVxZm3bAslpaosxTU03hOrrKst-0OToD5rjuNORYBqa5ZDHwyb3ObXy14IN9VBQwxOTQEystBCs7aBAa-jCDS4Tz9hdcUtvg4Od0zwOBDNxYSMHS_tQi-Hf6knLXlQL9IgxnIeYTFazyfQqdPtW3WS1tfT3N5KHt-ip4VpNp-UJQ/s2048/image_2024-03-26_14-33-03.png

ក្រោយមកទៀត មានវីដេអូផ្សេងៗទៀតលេចឡើងនៅលើបណ្តាញសង្គមពីរូបភាពអ្នកទាំងពីរនៅក្បែរគ្នាបង្ហាញកាយវិការដូចជាគូស្នេហ៍។

ការបង្ហាញកាយវិការផ្អែមល្អែមនិងក្បែរគ្នាមិនលែងរបស់ រឿន ណាត និង លាវ វេងហួរ នេះដែរធ្វើឱ្យអ្នកគាំទ្រសង្ស័យថាអ្នកទាំងពីរកំពុងតែស្វែងយល់ចិត្តគ្នាលើសពីដៃគូសម្តែង។

យ៉ាងណាមិញ ចំពោះទំនាក់ទំនង រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ និងលោក លាវ វេងហួរ Mister Friendship International 2023 ជាមិត្តរួមការងារឬលើសពីដៃគូសម្តែងមានតែអ្នកគាំទ្រតាមដានបន្តទៀត៕