ប្រទេសជប៉ុន៖ រដ្ឋាភិបាលទីក្រុងតូក្យូ ប្រទេសជប៉ុន បានចេញសេចក្តីប្រកាសអំពីសុខភាព ខណៈដែលករណីនៃការឆ្លងមេរោគបាក់តេរីប្រភេទថ្មីដ៏កម្រមួយបានឆ្លងរាលដាលក្នុងល្បឿនលឿនបំផុត ចាប់តាំងពីដើមឆ្នាំនេះមកដែលមានលើសពី ៥០% នៃចំនួនករណីសរុបក្នុងឆ្នាំ ២០២៣ នេះបើយោងតាម Japan Times ដែលបានចុះផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

បច្ចុប្បន្នរដ្ឋាភិបាលកំពុងព្រួយបារម្ភអំពីការរីករាលដាលនៃជម្ងឺ streptococcal toxic shock syndrome (STSS) ដែលកំពុងកើនឡើងខ្លាំងនៅក្នុងប្រទេសជប៉ុន។ ជំងឺនេះបង្កឡើងដោយបាក់តេរី streptococcus ក្រុម A ដែលបណ្តាលឱ្យមានរោគសញ្ញាពិបាកដកដង្ហើមស្រួចស្រាវ និងការខូចខាតថ្លើម ហើយទំនងជាបណ្តាលឱ្យក្តៅខ្លួនខ្លាំងទៀតផង ដោយជាលទ្ធផលជំងឺនេះគឺមានអាត្រាស្លាប់ខ្ពស់រហូតដល់ ៣០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw3a217MvU3xA8XXBDbJ-XMA90fudBgsXjoXW_mOWGbR1HU-MRtIevbTBGZUDjumScw8rmwF-W_H_jfCJGNGiWMZR_GpkR7pk3WT4a4gUFqzvtTxpcNy21iSM9zHgL-HBK7hinPfLfr-uGSusTqzAjG56ZYQsT0oVQSBShFkdnvMTIP0K7b-LPlrKVzNc/s1440/06afd58_1710957312759-315692.jpg

ដូច្នេះបើគិតចាប់ពីដើមខែមករា ដល់ពាក់កណ្តាលខែមីនា ឆ្នាំ២០២៤ ចំនួនករណីនេះបានកើនឡើងដល់ ៨៨ ករណីនៅក្នុងទីក្រុងតូក្យូ ខណៈដែលប្រទេសទាំងមូលមាន ៥១៧ ករណី ដែលចំនួនករណីរយៈពេល ៣ ខែនេះបានលើសពី ៥០% នៃចំនួនករណីសរុបក្នុងឆ្នាំ ២០២៣។ ការកើនឡើងនៃករណី STSS ត្រូវបានគេជឿថាបានផ្សារភ្ជាប់ទៅនឹងវ៉ារ្យ៉ង់ M1UK ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8EMhraVZ2a80L2Jb3TxkYCQ72o-I9zS4Y9EI73xoGy-l7Iv8K1dYIiH7gMF2FQWc7a9l6HzsuDw0fBdzSZnsolQAFATW8Rqeokr_814FKDhRT8adOH4dOIREN5nL5VcfZ7QkaI49ZPLaAapCCpNGdcrTaOJ2_Hhpds3nEePaBZxT1x1Xji62bEfndvZs/s1000/287951.jpg

បើយោងតាមវិទ្យាស្ថានជាតិរបស់ប្រទេសជប៉ុន ក៏បានឱ្យដឹងដែរថា ជាធម្មតាប្រហែល ៩០% នៃជំងឺឆ្លង STSS ត្រូវបានកើតឡើងចំពោះមនុស្សដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ ដោយបច្ចុប្បន្នចំនួនករណីក្នុងវ័យ ៤០ ឆ្នាំបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែមកនេះ។ ទោះជាយ៉ាងណា មន្ត្រីជប៉ុនបានស្នើឱ្យប្រជាជនស្វែងរកការណែនាំពីគ្រូពេទ្យជាបន្ទាន់ ប្រសិនបើពួកគេមានរោគសញ្ញាដូចជា ឈឺចាប់ ហើមអវយវៈ ឬក្តៅខ្លួន ដែលជាសញ្ញានៃការឆ្លងមេរោគនេះ។https://data.nextshark.com/wp-content/uploads/2024/03/JAPAN.jpg

គួរបញ្ជាក់ដែរថា ជំងឺ streptococcus ក្រុម A អាចឆ្លងតាមរយៈដំណក់ទឹកផ្លូវដង្ហើម និងការប៉ះពាល់ផ្ទាល់ ប៉ុន្តែការឆ្លងក៏អាចកើតមានតាមរយៈមុខរបួសនៅលើដៃ ឬជើងផងដែរ។ ហេតុនេះហើយ បច្ចុប្បន្នអាជ្ញាធរសុខាភិបាលបានកំពុងណែនាំប្រជាជនឱ្យអនុវត្តការប្រុងប្រយ័ត្នជាមូលដ្ឋាន ដូចជាការលាងដៃញឹកញាប់ និងការថែទាំរបួសឱ្យបានត្រឹមត្រូវ៕