ប្រទេសឥណ្ឌា៖ ប្រាសាទទឹកកក Taj Mahal របស់ប្រទេសឥណ្ឌាបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរបរទេសរាប់ពាន់នាក់ឱ្យទៅកាន់តំបន់ Sonamarg ដើម្បីថតរូប ក៏ដូចជាជិះស្គីទឹកកក និងរត់លេងកម្សាន្តនៅទីនោះ។
នៅពាក់កណ្តាលខែមីនា ប្រាសាទទឹកកកចម្លងនៃអច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយៈទាំងប្រាំពីររបស់ពិភពលោកគឺ Taj Mahal បានបង្ហាញខ្លួននៅក្នុងរមណីយដ្ឋានទេសចរណ៍ Gulmarg ដែលស្ថិតនៅចន្លោះ Jammu និង Kashmir ប្រទេសឥណ្ឌា។ 
ប្រាសាទទឹកកក Taj Mahal ផលិតដោយព្រិល មានកម្ពស់ ៦ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ ហើយអាចផ្ទុកមនុស្សយ៉ាងហោចណាស់ ១០-១៥ នាក់ក្នុងពេលតែមួយនៅខាងក្នុង។ លោក Zubair Ahmed ដែលជាជាងចម្លាក់ម្នាក់ក្នុងចំនោមជាងចម្លាក់ទាំងបីនាក់បាននិយាយថា ពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបញ្ចប់ការងារនេះ។ លោក Zubair បានបន្តថា “សម្រាប់រយៈពេល ៥-៦ ថ្ងៃដំបូង យើងត្រូវជួលកម្មករ ១៥-១៦ ។ បន្ទាប់មកវាជាវេននៃពួកយើងបីនាក់ដើម្បីទទួលបន្ទុក និងបញ្ចប់ការងារក្នុងរយៈពេល ១៦ ថ្ងៃបន្ថែមទៀត” ។ នៅពេលដែលគម្រោងនេះត្រូវបានសាងសង់ ព្រិលបានធ្លាក់រហូតដល់កម្រាស់ ០.៩ ម៉ែត្រ។ _1644905523626_1644905536742.jpg)
លោក Zubair ក៏បានបន្តទៀតថា “យើងត្រូវឆ្លងកាត់ព្រិលដើម្បីទៅដល់កន្លែងនេះ ហើយធ្វើការក្នុងសីតុណ្ហភាពត្រជាក់” លោក Zubair បាននិយាយថា ក្រៅពីព្រិល មិនមានសម្ភារៈផ្សេងទៀតត្រូវបានប្រើដើម្បីបង្កើតប្រាសាទនេះទេ។ ដូច្នេះហើយ អាយុកាលនៃការចម្លងប្រាសាទ Taj Mahal ធ្វើពីទឹកកក និងព្រិលគឺ ២០ ថ្ងៃ។ បច្ចុប្បន្នប្រាសាទនេះបានក្លាយជា “ចំណុចពិសេស” ថ្មីមួយដែលទាក់ទាញភ្ញៀវទេសចរ និងអ្នកស្រុកឱ្យចូលកម្សាន្តនិងមកថតរូប។ អ្នកទេសចរម្នាក់មកពីរដ្ឋ Jharkhand បានអធិប្បាយថា “ប្រាសាទទឹកកកនេះគឺអស្ចារ្យ និងគួរឱ្យទាក់ទាញ” ហើយបញ្ជាក់ថាភាពស្រស់ស្អាតនៃ Kashmir ត្រូវបានពង្រឹងបន្ថែមទៀតដោយរូបចម្លាក់ព្រិលទាំងនេះ។ 
អ្នកទេសចររូបនេះបាននិយាយថា “នេះជាលើកទីមួយហើយដែលខ្ញុំបានឃើញប្រាសាទ Taj Mahal ធ្វើពីព្រិល វាមើលទៅពិតជាស្រស់ស្អាត និងទាក់ទាញណាស់”។ អ្នកទេសចរបានបន្ថែមទៀតថា “ខ្ញុំចង់ឱ្យអ្នកគ្រប់គ្នាមកទទួលយកភាពអស្ចារ្យ និងភាពស្រស់ស្អាតនៃកន្លែងនេះ។ គួរបញ្ជាក់ដែរថា តំបន់ Sonamarg គឺស្ថិតនៅក្នុងបញ្ជីនៃគោលដៅទេសចរណ៍កំពូលសម្រាប់អ្នកទេសចរ និងអ្នកស្រឡាញ់ព្រិលនៅតំបន់កាស្មៀរ ដែលបានឃើញភ្ញៀវទេសចរយ៉ាងច្រើនកុះករដើម្បីទស្សនាភ្នំ និងផ្ទាំងទឹកកកដែលគ្របដណ្តប់ដោយព្រិលក្នុងរដូវរងារកន្លងមក៕










