ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានអនុម័តលើសំណើរបស់ក្រសួងវប្បធម៌ ដោយស្នើសុំចុះបញ្ជីសម្លៀកបំពាក់ប្រពៃណីថៃ និង Muay Thai ជាបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ នាពេលឆាប់ៗនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-j6mY1euwT1iNP7TdL0co39SCG1RbPyJ27EWUss8dtlk7dnDqsH0efFNdW6GU-jcvDicQSHO09knT41bTkrzPbJFKWPK-GJ1U96EyYPhcNsk5BWtdJ5_BOXVV5LwEMc7bVTqer7_EHod-v_tUoQBuMI3kXoqgoJNcl87JC_sRFhZ-MILXAWh8UaMPlUA/s640/640px-Siam_traditional_clothes.jpg

លោក Sermsak Phongpanich រដ្ឋមន្ត្រីក្រសួងវប្បធម៌បានលើកឡើងក្រោយពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា គណៈរដ្ឋមន្ត្រីបានអនុម័តលើសំណើរបស់ក្រសួងវប្បធម៌ ក្នុងការស្នើសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌របស់ប្រទេសថៃ ចំនួន២ គឺសម្លៀកបំពាក់ប្រពៃណី និង Muay Thai ដោយឱ្យនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌រៀបចំឯកសារបញ្ជូនទៅកាន់លេខាធិការដ្ឋាននៃគណៈកម្មការជាតិ ។

ចំណែកក្រសួងអប់រំនឹងបញ្ជូនឯកសារទៅឱ្យអង្គការយូណេស្កូ ឱ្យបានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះ ដើម្បីឱ្យអង្គការយូណេស្កូពិចារណាចុះក្នុងបញ្ជី បន្ទាប់ពីការចុះបញ្ជីសម្លតុំយ៉ាំបង្គា និង Kebaya (គឺជាបេតិកភណ្ឌវប្បធម៌រួមគ្នារបស់ប្រទេស៥ រួមមាន ៖ ថៃ, ម៉ាឡេស៊ី, ព្រុយណេ, សិង្ហបុរី និងឥណ្ឌូណេស៊ី) ។ រីឯក្រមាវិញ ក្រសួងវប្បធម៌ថៃបានបញ្ជូនឯកសារសុំចុះឈ្មោះជាមួយអង្គការយូណេស្កូរួចហើយ កាលពីខែមីនា ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizSw4-K99lh9NBiJjjHipouvvFYAdwCpTNKJAL24G0tm_Ucg_uoeH_yrw2bo6jsKPQ-q2YQvo2kVCO58Q0P_ajXwml7EYCXYcHEzE0c04Mdt-Fufokm_bNrLk1KgdyHFqkXtok_6AyH8vC8DsSe1Oj9HhrMq8wtRdx6yCyR9yLOi62fTFqYThyphenhyphenGcigoc8/s1200/1200px-Muay_Thai_Fight_Us_Vs_Burma_(80668065).jpeg

លោក Sermsak Phongpanich រដ្ឋមន្ត្រីក្រសួងវប្បធម៌បន្តថា សារៈសំខាន់របស់បេតិកភណ្ឌវប្បធម៌ថៃ គឺសម្លៀកបំពាក់ប្រពៃណីបានតំណាងឱ្យអត្តសញ្ញាណជាតិ ដែលថៃបានកែលម្អអស់រយៈពេលយូរមកហើយ ។ ប្រទេសថៃមានភស្តុតាងបញ្ជាក់ច្បាស់លាស់ ដោយសារជនជាតិថៃបានស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី អស់ជាង១.៤០០ឆ្នាំ គឺចាប់តាំងពីសម័យថាវ៉ារ៉ាវៈឌី, អយុធ្យា រហូតដល់ដើមសម័យរតនៈកូស៊ីន ។ ហេតុនេះ ការស្លៀកពាក់ គឺជាភស្តុតាងដ៏សំខាន់សម្រាប់បញ្ជាក់ទៅកាន់ក្មេងជំនាន់ក្រោយឱ្យបានដឹង និងទទួលយកមរតកនេះ ។

លោករដ្ឋមន្ត្រីក្រសួងវប្បធម៌បន្ថែមថា ពលរដ្ឋថៃរស់នៅគ្រប់តំបន់បានស្លៀកពាក់ឈុតប្រពៃណីក្នុងពិធីសំខាន់ផ្សេងៗ ដូចជាពិធីផ្នែកសាសនា និងចូលរួមក្នុងពិធីសង្គមផងដែរ ។ សម្លៀកបំពាក់ប្រពៃណីទាំងនេះសុទ្ធតែកើតចេញពីស្នាដៃជនជាតិថៃទាំងអស់ ដូចជា ៖ ការតម្បាញ, ដេរប៉ាក់ និងការតុបតែងលម្អសម្លៀកបំពាក់ ។https://www.khaosodenglish.com/wp-content/uploads/2019/06/28467891_10211210890894679_1912962892074960339_n.jpg

លោករដ្ឋមន្ត្រីក្រសួងវប្បធម៌បន្ថែមថា ចំណែក Muay Thai គឺជាក្បាច់គុនរបស់ប្រទេសថៃ និងជាបេតិកភណ្ឌវប្បធម៌ ដែលបានបន្សល់ទុកពីបុព្វបុរសអស់រយៈពេលជាង៣០០ឆ្នាំ ។ រីឯភស្តុតាងវិញ បើតាមការកត់ត្រារបស់ Simon de la Loubère បញ្ជាក់ថា Muay Thai គឺជាក្បាច់គុនការពារខ្លួនដោយប្រើប្រាស់ដៃទទេ ហើយក្បាច់គុននេះមានដើមកំណើតមកពីចំណេះដឹងរបស់ជនជាតិថៃ ដែលបានតស៊ូជាមួយគ្រោះធម្មជាតិ, សត្វព្រៃ, មនុស្ស និងគ្រោះថ្នាក់ដោយសារសង្គ្រាម ។

ការហ្វឹកហាត់ក្បាច់គុន Muay Thai គឺបានហ្វឹកហាត់ចាប់ពីគ្រួសារ, សហគមន៍ រហូតដល់ស្ថាប័នព្រះមហាក្សត្រ ដើម្បីប្រើប្រាស់អវៈយវៈផ្សេងៗរបស់រាងកាយសម្រាប់ការពារខ្លួន ហើយគ្រូបង្ហាត់បានបង្ហាត់ដោយយកគំរូតាមសត្វ, ការសង្កេតធម្មជាតិ និងរឿងក្នុងអក្សរសិល្ប៍ថៃ ។ ក្រៅពីនេះ ក៏មានការបង្ហាញពីការដឹងគុណគ្រូបង្ហាត់ និងអ្នកមានគុណផងដែរ ដែលគេបានឃើញការរាំថ្វាយបង្គំគ្រូ មុនពេលឡើងប្រដាល់នៅលើសង្វៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLCHEgNUrkJRTVQ1B1jF5MZkhrQwsyJwSzzVPJe7yvrLNkcV-K2YvUxYJ08ajkFLkrxTGIZuHZukO5xjGo3YAzpoxsYpkVMhucou_g2wSqo8d0Jc0ZX8C89BpX6hL6CZJQDjRCStz05F0Tc2KGM6aOPBFs1umIEwUwT9rqAabSb3v6MQiM84QhW_S7QFI/s1623/Jamal-Yusupov-defeats-Yodsanklai-at-ONE-AGE-OF-DRAGONS-DA-5280.jpg

បច្ចុប្បន្ន Muay Thai គឺជាកីឡាតំណាងឱ្យប្រទេសថៃ និងជាកីឡាអាជីព ហើយមានការបង្ហាត់បង្រៀន Muay Thai ដល់សិស្សនៅតាមស្ថាប័នអប់រំជាច្រើនកន្លែង ។ គេចាត់ទុកថា Muay Thai គឺជាសម្បត្តិវប្បធម៌របស់ជាតិ ដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយទៀត រហូតដល់ពេលបច្ចុប្បន្ន ។ នេះបើតាមការលើកឡើងរបស់លោក Sermsak Phongpanich រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ៕