Home Blog Page 1160

ត្រីបបែលយក្សកម្ពុជាល្បីថាជារបស់កម្រនៅលើផែនដី ខណៈប្រជានេសាទចា.ប់លក់ជារៀងរាល់ថ្ងៃបានតម្លៃយ៉ាងកាក់កប!

0

ត្រីបបែលយក្សរបស់កម្ពុជា ជាប្រភេទត្រីទឹកសាប ដែលបច្ចុប្បន្នកំពុងតែមានវត្តមាននៅតាមដងទន្លេសាប និងទន្លេមេគង្គនៃប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភខ្លាំងបំផុតនោះគឺ ប្រជានេសាទហាក់ខ្វះការ.ពិចារណា ដោយបាននឹងកំពុងធ្វើការនេសាទដោយខុ.សច្បាប់ យកត្រីប្រភេទនេះទៅដាក់លក់ បានតម្លៃយ៉ាងខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiW2mjInKoqeFe8Vverf-Op2i0pg-pF2-c8IlYUKNAwU2hN3mZxJ4APGLcqn4rDzMWccv-kprpQxD6G6gNrfe_rduypWG-qg7ZAjHjdnfNZd35UYC0fYgl_PrPEBcVn5dk2zws91-iY4lFZ8v41vBLAQCF04HWdCL2dxq4Or2d3-sxbKoq7Yp2uVEP5oQ/s960/photo_2024-03-27_15-35-34.jpg

ក្រៅពីត្រីគល់រាំងនិងត្រីរាជ ប្រទេសកម្ពុជាយើងគឺមានត្រីទឹកសាបមួយប្រភេទទៀត ដែលមានទម្ងន់មហាសាល គឺត្រីបបែលយក្ស។ ត្រីបបែលយក្សនេះគឺអាចលូតលាស់និងមានទម្ងន់ធ្ងន់បំផុតរហូតដល់ទៅជាង ៦០០គីឡូក្រាម និងប្រវែងរហូតដល់ជាង ៥ម៉ែត្រ សរុបទាំងកន្ទុយ។ ត្រីបបែលទឹកសាប គឺជាប្រភេទពូជយក្ស គឺត្រូវបានគេចាត់ទុកថាជារបស់ដ៏កម្របំផុតមួយនៅលើភពផែនដី ហើយកាលពីវិច្ឆិកា ឆ្នាំ២០២៣ បបែលយក្សកម្ពុជាទម្ងន់ ៣០០គីឡូក្រាម ក៏បានបំបែកឯតទគ្គកម្មពិភពលោក ដោយ Guinness World Record ថាជាប្រភេទត្រីទឹកសាបធំជាងគេបំផុតលើលោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKvXJKqvSOV2OlfONzg0-g-YdixI2GQQuXKOieFo4tZi0FGw0reoK_NI65P-b9_6zW3PR1k9dRP5TWUb1chmJa_TAn9jwNlHb6IPgtvZg3ktIEyqH6CDCEcKIbqh96klWw5o0Rb2anILgASoCQvR9nz6R_Bc073J4CYyFo3H7vcxJQc4Umej_HuzeuxmI/s1200/photo_2024-03-27_15-38-10%20(2).jpg

យោងតាមការសិក្សាស្រាវជ្រាវ ត្រីបបែលយក្សទឹកសាប គឺបាននឹងកំពុងរស់នៅដងទន្លេនានានៃប្រទេសកម្ពុជា ជាពិសេសនៅទន្លេសេកុង(ខេត្តស្ទឹងត្រែង) តំបន់ព្រែកកាំពី(ខេត្តក្រចេះ) និងខេត្តព្រៃវែងជាដើម ដែលគេជឿជាក់ថា កន្លែងទាំងនេះគឺជាទីសុខសាន្តជាងគេសម្រាប់ពួកវា នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា ត្រីបបែលយក្សទាំងនេះកំពុងតែប្រឈមមុខនឹងទៅនឹងការដាច់ពូជ ព្រោះថាកំណើននៃការនេសាទដោយខុសច្បាប់កំពុងកើនឡើងជារៀងរាល់ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoAp6ptLJeBSpILzso0CfKz5M_DDQX1qC3W3c7bkZRhp25fOPQ4QsxI2QOdTAqMtGWfiRs7EC-xjgjuw9PV-kyykfQ16HVTlpMPkwssI3W0a9bPBzQ_SqnQOhDwP9L0Pi2KEPCwENLZai71I8AWh-GIVe1G9HnUqH_APypJWw2dAu9RasQaAOtlx8gJuU/s960/photo_2024-03-27_15-35-34%20(2).jpg

គួរបញ្ជាក់ដែរថា ត្រីបបែលយក្សទឹកសាបនេះ គឺបាតពោះមានពណ៌ត្នោតប្រផេះ ជាយក្រែងនៃពោះមានពណ៌ខ្មៅ និងកន្ទុយមានប្រវែងវែងជាងដងខ្លួន។ ត្រីបបែលយក្សនេះអាចរស់បានរហូតដល់ ១០ឆ្នាំ ដែលចំពោះប្រភេទខ្លះនៅពេលរដូវបន្តពូជ វានឹងផ្លាស់ទីទៅសមុទ្រដើម្បីបន្តពូជ ដោយកើតកូនបានម្តងៗមានចំនួនច្រើន ហើយកូនដែលកើតមកមានទំហំប្រមាណ ៣០សង់ទីម៉ែត្រ ហើយវាលាក់កូនក្នុងស្រកី នៅអំឡុង៧-ទៅ៩ខែ។ ចំពោះចំណីរបស់ត្រីបបែល គឺស៊ីត្រី សត្វឥតឆ្អឹងកង និងសត្វល្អិតជាអាហារ។

ទោះជាយ៉ាងណា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ហាមធ្វើការនេសាទ ទិញ-លក់ ត្រីប្រភេទនេះដោយខុសច្បាប់ ដើម្បីជាការអភិរក្សដល់សត្វក្នុងទឹកដែលជាធនធានដ៏កម្រលើពិភពលោក ក៏ដូចជាសូមសំណូមពរដល់ក្រសួងស្ថាប័នពាក់ព័ន្ធចុះអនុវត្តនិងចាត់វិធានការទៅលើបញ្ហានេះឲ្យបានឆាប់បំផុតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguigwSK76F5wnUhkl1FfojMSglHrmy3hjnpqT6nF20suMzCDw3ms1YWM7RiTRVoiQJwn2Uamq7E0lXvYC6yqLRz6Wy5ct8ICLxg6bmZu3wa7rko2edQBgSOEruZoy-hUNNT-IoXL_WxMznSwu2dsmjq3z14a6R64v07fxzW-bd0hydKdkI7TTX6672J8M/s1280/photo_2024-03-27_15-38-10.jpg

កែវ វាសនា ថាថៃបានដាក់ «សង្ក្រាន្ត» ចូលបញ្ជីបេតិកភណ្ឌពិភពលោកតែកម្ពុជានៅមានជម្រើសផ្សេង

0

រយៈពេលចុងក្រោយនេះពាក្យថា «សង្រ្កាន្ត» មានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីកាន់តែខិតជិតមកដល់ចំណែកឯប្រទេសថៃបានសម្រេចដាក់សង្ក្រាន្តនៅថៃចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។ ទន្ទឹមនឹងមានការជជែកវែកញែកនៅលើបណ្តាញសង្គមទៅលើរឿងនេះតារាចម្រៀង កែវ វាសនា បានបង្ហាញការសោកស្តាយទៅលើរឿងនេះ ប៉ុន្តែលោកថាប្រទេសកម្ពុជាយើងនៅមានជម្រើសផ្សេងទៀតហើយពាក្យដែលលោកស្រលាញ់ពេញចិត្តជាងគេគឺ «មហាសង្ក្រាន្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg4ZbfQbTQnY_7k0FSphzxRA4HqKHOVzlUhaHhxBSDhzaEzGGt97IaWedmjF83Bl7fqi2oT-aDUrObF3XKS_VWPXkjd5oOXozBQomltnjUn-Sj66VSzQ33PvgonuCP0g_qQmyutlZEGzesK7tSRewPdDv8VNyfBGJJCy_mSdVruL_1vvB3ATA2SVAHTkU/s960/242163880_414476060096391_4354915811852246068_n.jpg

កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ អង្គការយូណេស្កូបានសម្រេចដាក់សង្ក្រាន្តនៅថៃចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាផ្លូវការហើយរដ្ឋាភិបាលនៃប្រទេសនេះបានសម្រេចឱ្យមានការឈប់សម្រាករហូតដល់៥ថ្ងៃ។ ជាពិសេសនឹងមានការរៀបចំសកម្មភាពនៃពិធីសង្ក្រាន្ត នៅទូទាំងផ្ទៃប្រទេសចំនួន២១ឆ្នាំចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៤។
ជាការពិតពិធីបុណ្យចូលឆ្នាំនេះប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានការរៀបចំស្រដៀងគ្នាមិនត្រឹមតែមានប្រទេសកម្ពុជា ថៃ តែប៉ុណ្ណោះទេ ប៉ុន្តែប្រទេស ឡាវ មីយ៉ាន់ម៉ា ក៏មានពិធីសង្ក្រាន្តដូចគ្នា។ ចំណុចដែលពិសេសនោះគឺសង្ក្រាន្តនៅថៃបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប៉ុន្តែមិនមែនមានន័យថាប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ប្រើពាក្យ សង្ក្រាន្តនេះលែងបានឡើយគឺនៅតែអាចប្រារព្ធ និងប្រើពាក្យនេះបានដដែល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqOv1YoRzSpxi0ulx_j1z7n02BouIAfr2hZUHCfJvWVtt0bRhnIR0oOPcZ6AR-DHO-OWndH7bKoNfEGGeEOR5S56cLze3KpNIOq_NhJPDkV7XW_lkOurpV5sUOA8Eue_yUrAVFemstQVA20yfrR9IkvZ-thezS2sWz5P7Y0h-y2cvbDfIF1bc4FF6mbC0/s960/345921400_678898374043795_3707937397695829664_n.jpg

ស្របពេលរឿងនេះផ្ទុះឡើយម្តងទៀត តារាចម្រៀង កែវ វាសនា ស្ថិតក្នុងផលិតកម្មសាន់ដេ បានបង្ហាញការសោកស្តាយនៅពេលដែលប្រទេសថៃបានដាក់ សង្រា្កន្ត ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ប៉ុន្តែលោកថាកម្ពុជានៅមានជម្រើសផ្សេងទៀតអាចស្នើអង្គការយូណេស្កូដាក់ពាក្យផ្សេងបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx25VeONGcuHnd4yI39o81B40EMhftH8GFhdKIVYxG5oWOFmjoekbe-Ymt4i1HxpTO5MS8FVlQ6VQB54KfmnvcyX7miTvxhOXSU4LHEXULE0I8QBmqKKBMijdCRDxaRdWWhbbsFRRVbmvoxIPnKBPOMOGpXbOE0Cu5wzi41Ymt-Q9SIs3eWRNzJrc7PIw/s2125/image_2024-03-27_14-33-06%20(2).png

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោក កែវ វាសនា បានសរសេរនៅលើបណ្តាញសង្គមថា «ចូលរួមសោកស្តាយដែលថៃបានដាក់ពាក្យថា សង្ក្រាន្ត ចូលបញ្ជីបេតិកភណ្ឌពិភពលោក នេះជាបទពិសោធន៍មួយដែលយើងគ្រប់គ្នាគួរតែចងចាំ ពាក្យដែលខ្ញុំធ្លាប់ឃើញនិងធ្លាប់អានតាំងតែពីតូចមក ពេលនេះក្លាយជារបស់គេហើយ តែយើងនៅមានជំរើស ពាក្យ អង្គរសង្ក្រាន្ត រឺក៏ មហាសង្ក្រាន្ត តែពាក្យដែលខ្ញុំស្រលាញ់ជាងគឺ មហាសង្ក្រាន្ត ព្រោះពាក្យមហាគឺអំណាចជាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirL0ntnnWgIQESGeD04JlBbn4jl45woaqCXK3heRglNm5nLr6dI7JHcYR94GtqjV8KCt8cJ6XfF97pMWaG8p7qLzysBqTtqsVXQlqPmFXyQCh9yJEPa3tumxyq7SKENc-z1NSPSOPKdgUdGrL3xIziuBAFvV_SN04MTXcXFZOeFqf22vvh0rSdOnmcu2Q/s759/image_2024-03-27_13-30-53.png

គួរបញ្ជាក់ថាពិធីសង្រ្កាន្ត ជាពិធីប្រពៃណីរបស់ថៃទី៤ហើយ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះដែលមានដូចជា របាំ Khon, របៀបម៉ាស្សាបែបថៃ, និងរបាំNora។ ចំណែកឯប្រទេសកម្ពុជា មានសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន១០ហើយ រួមមាន៖ តំបន់អង្គរវត្ត (រូបី), របាំព្រះរាជទ្រព្យ (អរូបី), ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ(អរូបី), ប្រាសាទព្រះវិហារ(រូបី), ប្រាសាទកោះកេរ, ល្បែងទាញព្រ័ត្រ(អរូបី), ចាប៉ីដងវែង(អរូបី), ប្រាសាទសំបូរព្រៃគុក(រូបី), ល្ខោនខោលវត្តស្វាយអណ្ដែត និងគុនល្បុក្តតោ (អរូបី)៕

មហាជនផ្ទុះ.ប្រតិ.កម្មនិងវែកញែករកមូលហេតុ ដែលដើមឈើរយឆ្នាំនៃប្រាសាទព្រះខ័នត្រូវបានកា.ប់ចោល

0

ថ្មីៗនេះ យោងតាមការបង្ហោះរូបភាពពីបណ្តាញសង្គមគឺបានបង្ហាញឲ្យឃើញថា ដើមឈើរយឆ្នាំយ៉ាងធំមួយដើមដែលដុះលើប្រាសាទព្រះខ័ន ត្រូវបានកា.ប់ចោល ដែលបណ្តាលឲ្យមហាជនមួយចំនួនបញ្ចេញមតិរិះគ.ន់ ស្របពេលដែលមតិគាំទ្រក៏បានលើកឡើងជាមួយគ្នា។

អ្នកដែលធ្លាប់បានទៅលេងប្រាសាទព្រះខ័ននៅក្រុងអង្គរ(សៀមរាប) បានឃើញហើយថា ប្រាសាទមួយនេះមានដើមឈើទំហំធំមួយដើមស្ថិតនៅពីលើ ខណៈថ្មីៗនេះ រូបភាពចែកចាយពីបណ្តាញសង្គមបង្ហាញថាដើមឈើមួយដើមនេះត្រូវបានគេកាប់ចោលហើយ ដោយអ្នកខ្លះបានសម្តែងនូវការនូវការមិនពេញចិត្ត ក៏បានលើកឡើងថា «ពិតជាឡប់មែនទៅកាត់ចោល ព្រោះវាជាភាពទាក់ទាញ វាមិនបាក់ទេប្រាសាទ»។ អ្នកខ្លះថា «បានត្រឹមតែសោកស្តាយ»។ អ្នកខ្លះទៀតថា «វាគ្មានដំណោះស្រាយដែលអាចរក្សាបានទាំងប្រាសាទនឹងទ្រទម្ងន់ដើមឈើបានទេឬ?»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMrCyRHfYuyJS_NnFKhZ4pAtcRfLBkuBd1ugTgC4DBzyJ8VOQ571VLfB2pQIvc4CeoSuKhZFa3TZbetyRo3hEwrfMT2ilmXVbxLa3ULxTp5jfoo55pgMRzAwEz9oOz1Sagzw2k7q65qjsy0KihX8UyyYPt6sokKW-tJzc3NxUdEJjImngIH3pqI1QNGvU/s903/IMG_0048.JPG

ទោះជាយ៉ាងណា ជាមួយគ្នានេះ ក៏មានមតិមួយចំនួនសម្តែងនូវការគាំទ្រដោយលើកឡើងថា«ខ្ញុំគិតថាកាត់ចឹងល្អហើយ កុំឲ្យបាក់ប្រាសាទ ព្រោះប្រាសាទទ្រទម្ងន់ធ្ងន់អាចនឹងបាក់»។ អ្នកខ្លះថា «បើយើងមិនកាត់ចោលទេ វាអាចធ្វើឲ្យឬសវាចាក់ចូលប្រាសាទកាន់តែខូចទៅៗ»។ ចំណែកអ្នកខ្លះថា «សម្រាប់ខ្ញុំ កូនខ្មែរនឹងកាប់គ្រប់ដើមឈើទាំងអស់ ហើយរក្សាប្រាសាទឲ្យនៅទ្រង់ទ្រាយដើម ទើបដូនតាមានមោទនភាព»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDuHOPMqu_4UKHCOMZbXD5C7VHM_WyWA-fooRc3zfQBbPXt4MQcnrGGc9dYRVu0w-_J-IdOiFVFcwyY5rOhL9JFnDBoiTyRMz9VSZA_QZ-yEEMYfvDYkAge4ZwfjO_J5fsgzO7UZ2tcPQp3APfU5xFpu6c9EJqnKzc0ZyXfajSyhzLew4sN51rbHxes3o/s1280/photo_2024-03-27_13-56-08.jpg

បើយោងតាមការសិក្សាក៏បានកំណត់អត្តសញ្ញាណថា ដើមឈើដែលដុះពីលើប្រាសាទព្រះខ័ននេះ គឺមានឈ្មោះថា«ដើមស្ពង់» ដែលមានឈ្មោះវិទ្យាសាស្រ្តថា Tetrameles Nudiflora គឺជារុក្ខជាតិម្យ៉ាងដែលចូលចិត្តដុះនៅលើថ្មប្រាសាទ មានអាយុកាលរស់រហូតដល់ ២៥០ ទៅ៣០០ឆ្នាំ មានរាងធំ ខ្ពស់ រលោង និងសម្បុរស។ ដើមស្ពង់នេះគឺមានអាយុកាលខ្លីណាស់ បើប្រៀបធៀបជាមួយដើមឈើផ្សេងទៀតនៅតំបន់អង្គរ។ ដើមស្ពង់ គឺជាប្រភេទឈើម៉្យាងដែលមិនសូវមានគុណភាពល្អនោះទេ ដូច្នេះហើយគេមិនអាចយកវាមកធ្វើជាគ្រឿងសង្ហារឹមឬរបស់មានតម្លៃទេ ជាទូទៅគេទុកសម្រាប់ដុតប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRlOJvKWlJnd_Shv6JM07xSX4z4GX3Nk2Lv1yXZRVI3lTix5JXFYm7vCXxIFaGzxK8WQhUzVWehsVk6iMIp8iLZCsMKftOE4huMs0f-QsPS_5X7kpBAi7V_Uehxs4_sbMgfbDN-8jFOlmZDNguggBl9wSehMNr4Mz_0P2ccFJRxA7L8hkhWaTjT6K8J9g/s800/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%20%E1%9E%8F%E1%9E%B6%E1%9E%96%E1%9F%92%E1%9E%9A%E1%9E%A0%E1%9F%92%E1%9E%98%20-%20brasaeat%20ta%20proh%20(9).jpg

គួរបញ្ជាក់ថា ប្រាសាទព្រះខ័ន មានទំហំ ៥៦ ហិចតា មានទីតាំងនៅបរិវេណក្រុងអង្គរ លើទឹកដីនៃខេត្តសៀមរាប ស្ថិតនៅតាមផ្លូវវង់ធំ ដោយចេញតាមផ្លូវទ្វារដីឆ្នាំងនៃរាជធានីអង្គរធំ។ ប្រាសាទនេះកសាងឡើងនៅសតវត្យរ៍ទី១២ ក្នុងឆ្នាំ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះអង្គ។ តាមសិលាចារឹកក៏បានកត់ត្រាថា ប្រាសាទនេះសាងសង់នៅសមរភូមិចុងក្រោយ ដែលព្រះបាទជ័យវរ្ម័នទី៧ បានផ្តួលរំលំពួកចាមផងដែរ៕

មកដឹងការចំណាយរបស់ Travis Kelce ក្នុងការណាត់ជួបជាមួយ Taylor Swift ត្រឹម៨ខែមកនេះ

0

ក្នុងរយៈពេល៨ខែនៃទំនាក់ទំនងរបស់តារាចម្រៀងល្បីឈ្មោះ Taylor Swift និង Travis Kelce អ្នកជំនាញប៉ាន់ប្រមាណថា តារាបាល់ទាត់អាម៉េរិករូបនេះបានចំណាយប្រាក់យ៉ាងតិច ៨.២ លានដុល្លារទៅលើទំនាក់ទំនងស្នេហារបស់លោកជាមួយនឹង Taylor Swift ដោយគ្របដណ្តប់លើការចំណាយដូចជាការហោះហើរយន្តហោះឯកជន និងអំណោយដ៏មានតម្លៃជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuig0ziNsDTAucxxDf5gXlMASC9imXtG9GI4nkKUh6Lc6wQ9S_-z6Z-zBYwBGQYE25we5TkwQ2abs9ClFPtnGJLpKlNKDdVPjSNRoL4cocKB3mNa8ajR613g7JvVCewt1yVTOk9AtcEku7ZOET-VIl2MGjYY6YPsLjsbAL6KWXJTQ95KIdAt4r5ELSQTg/s888/70783379c47d3e4ca0fe4bee4368eb76.jpg

របាយការណ៍ពី New York Post គូសបញ្ជាក់ថា ការចំណាយរបស់អ្នកទាំងពីរមានលំនៅដ្ឋានចំនួន ៦លានដុល្លារអាម៉េរិកដែលមានទីតាំងនៅ Leawood រដ្ឋ Kansas ក្នុងគោលបំណងបង្កើនភាពឯកជនរបស់ពួកគេ។ វិមាននេះមានទំហំធំទូលាយក្នុងតំបន់ដ៏សម្បូរបែបបំផុតរបស់ប្រទេសនេះ ដែលបានបំពាក់ដោយគ្រឿងបរិក្ខារប្រណីតៗដូចជា អាងហែលទឹកធំទូលាយ ទីលានវាយកូនបាល់ និងទីលានវាយកូនហ្គោលខ្នាតតូច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQfTi8goIOFyfnl3DSW9gfNLpWhYoySQkLCjpN87Z3dhBfOwsuS0b7pE4To2uoG0IJPRsAfd1XYWmXsxqL0WWWqWkCCpZPnf7ILPqCWHkMtnl4bNfnKKQYbuUAAZrHHaCpWUfAEuqviuDGB0Dt24J64fKp0H-pbrj-x5Qw_JmFjWfcxlYOpY6HHOR11SM/s3000/240104094221-02-travis-kelce-taylor-swift-1015-restricted.jpg

កីឡាកររូបនេះក៏បានបែងចែកប្រាក់ជាង ១.២ លានដុល្លារសម្រាប់ការធ្វើដំណើរតាមយន្តហោះឯកជនទៅកាន់ប្រទេសអាហ្សង់ទីន អូស្ត្រាលី និងសិង្ហបុរី ដើម្បីអមដំណើរ Taylor Swift ក្នុងអំឡុងពេលប្រគំតន្រ្តី «The Eras Tour» ។ ការធ្វើដំណើររបស់លោកទៅកាន់ទីក្រុងស៊ីដនីសម្រាប់ការសម្តែងរបស់ Taylor Swift នៅចុងខែកុម្ភៈ ត្រូវបានគេរាយការណ៍ថាបានចំណាយប្រហែល ៣៤ម៉ឺនដុល្លារអាម៉េរិក ខណៈការធ្វើដំណើររបស់លោកទៅកាន់ប្រទេសសិង្ហបុរីដើម្បីជួបជាមួយ Taylor Swift នៅដើមខែមីនានេះ ត្រូវបានគេប៉ាន់ស្មានថាចំណាយជិត ៥៧ម៉ឺនដុល្លារ។

Travis Kelce បានចំណាយបន្ថែម ១ លានដុល្លារសម្រាប់ការចំណាយទៅលើមិត្តស្រី និងគ្រួសារ រង្វង់មិត្តភក្តិ និងសមាជិកគ្រួសាររបស់លោកសម្រាប់ឱកាស Super Bowl ក្នុងខែកុម្ភៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXCwJ9o3UFd3CoxuRVJSpNv4h5b23g4YDEyWJgGlXTHdiD95kMDdHjNGW3iJ9PwNthYoqU6QyfGf0aEc9rZ8-XOEQHMQ4hvB3a79cIOOSqTIakSPNHSI9CgROVzv_xaxufxV5ys1eLw8EoXgVN-HkIJ-KfDpsvxunrJOTa28jh2C2N5ZwnrSlXONSLeyw/s1500/taylor-swift-travis-kelce-032524-1-78cad39ee6ad4017be1ce79fef6850cd.jpg

លើសពីនេះ អំណោយដ៏ថ្លៃថ្លារបស់ Kelce ដល់ Taylor Swift រួមមានការប្រារព្ធទិវានៃក្តីស្រឡាញ់ដ៏ធំ ជាមួយនឹងការរៀបចំផ្កាកុលាបដ៏ស្រស់ស្អាត និងរូបចម្លាក់ផ្កាឈូក។អំណោយផ្សេងទៀតរបស់លោកដល់គូស្នេហ៍មានរបស់ជាច្រើនទៀតសុទ្ធតែប្រណីតនិងមានតម្លៃថ្លៃ។

Taylor Swift និង Travis Kelce បានចាប់ផ្តើមមានទំនាក់ទំនងនៅពេលដែល Travis Kelce ទាក់ទាញចំណាប់អារម្មណ៍របស់នាងនៅឯការប្រគំតន្ត្រី Eras Tour ក្នុងខែកក្កដា ឆ្នាំ២០២៣ នៅនៅសហរដ្ឋអាម៉េរិក។ អ្នកទាំងពីរបានរក្សាទំនាក់ទំនងជាលក្ខណៈឯកជន ដើម្បីស្វែងយល់ចិត្តគ្នាទៅវិញទៅមក។ ពីរខែក្រោយមក Taylor Swift និងមិត្តប្រុស បានប្រកាសទំនាក់ទំនងពួកគេជាសាធារណៈ ហើយចាប់តាំងពីពេលនោះមក តារាចម្រៀងរូបនេះតែងតែមានវត្តមាននៅក្នុងការប្រកួតមិត្តប្រុសរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUvW_UJewzui6xL9lsf-e3QLi0zooZWomGtBeyBMR1CKR7VfzYGaq-8LDaLdqudXRXkX-6iMH1R-sGOzgPQpNA1MovgcXay0QTI0OdfdwltHH4rcG8vf-xaOVz43wNllXFRr9QI-B316p7CibDjPO82X3Mis6RRJoQ_n7yYCZTWT2Q4UkB1hi2SUBASPc/s1500/travis-kelce-taylor-swift-021324-1-37c5ced70ffd4f7296e2eb329f6a2ed8.jpg

Travis Kelce មានអាយុ៣៥ឆ្នាំ បានលេចចេញជាបុគ្គលិកលក្ខណៈគួរឱ្យកត់សម្គាល់សម្រាប់ Kansas City Chiefs ដោយបំបែកកំណត់ត្រា NFL ជាច្រើននៅក្នុងអាជីពរបស់លោក។ មុនពេលមានទំនាក់ទំនងស្នេហាជាមួយ Taylor Swift លោកមានទំនាក់ទំនងរយៈពេល៥ឆ្នាំជាមួយតារាម៉ូដែល Kayla Nicole ដែលបានបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២២។

Taylor Swift មានអាយុ ៣៥ឆ្នាំ។ ទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថាទ្រព្យសម្បត្តិរបស់នាងមានចំនួន ១.១ ពាន់លានដុល្លារអាម៉េរិក ដែលជាតួលេខមួយដែលត្រូវបានជំរុញយ៉ាងខ្លាំងដោយជោគជ័យនៃការប្រគំតន្រ្តី «The Eras Tour»របស់នាង៕

ផ្ទុះការចាប់អារម្មណ៍! លីម តិចម៉េង រ៉េបបទ ខ្មែរមួយជីវិត ភ្ជាប់មកជាមួយឃ្លា «ខ្ញុំធំនៅកម្ពុជាជាមួយភាពអត់ឃ្លាន»

0

តារាចម្រៀង លីម តិចម៉េង ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងមានការស៊ែរភ្លូកទឹកភ្លូកដីបន្ទាប់ពីច្រៀងរ៉េបបទ «ខ្មែរមួយជីវិត» ភ្ជាប់មកជាមួយឃ្លាថា «ខ្ញុំធំនៅកម្ពុជាជាមួយភាពអត់ឃ្លាន»។ ការរ៉េបរបស់ តិចម៉េង ត្រូវបានហ្វេនៗលើកឡើងថាលោកគឺជាតារាចម្រៀងម្នាក់ដែលតែងតែឈឺឆ្អាលរឿងប្រទេសជាតិខណៈមួយបទនេះគឺបង្កប់ទៅដោយអត្ថន័យឆ្លុះបញ្ចាំងពីសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii9NnfN-yXtWgXl32cN8t77Dc_hzLmrlX0qKcn0B__MLrzJcvOxbpi1056qwvA8X4Y5wge_8sxKHmey5t-4scQLL2bp-Y3ofb2nkRdCMjBjYGrAIa8o-eSq8Jvp-rInmjSHXVwBNbzm5U7iL7RKtXldW1EAooYoxWCBsA43qTWKvgxSpX_x_0egynxmeg/s960/12-39.jpg

កាលពីល្ងាចថ្ងៃទី២៦ ខែមីនា តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian idol រដូវកាលទី៤ បានបង្ហោះវីដេអូជិត២នាទីដោយភ្ជាប់មកជាមួយចំណងជើងថា «ខ្ញុំធំនៅកម្ពុជាជាមួយភាពអត់ឃ្លាន»(ខ្មែរមួយជីវិត lyrics)។ ការរ៉េបរបស់លោកគឺបែប Free Style ដែលកំពុងនៅក្នុងរថយន្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOMS7TINfwAxY1ICZoA1atYD40HF1kvWcvVpH1BpuJPhsKZyNpTdZBHxHvHMhdYq4WxzJwEWuFNbO-VIqxuuEN10S6UtGilqHvIkdFT77tXqrX-knnPpAKIQn0vhL_EP-0oJXbolVCy01qbQfBgoooHcwNaShjopl7lCFkFd_9q3oOj7AMG3pTXiW9re0/s1024/04063.jpg

ប៉ារ៉ូលក្នុងបទចម្រៀងរបស់ លីម តិចម៉េង រ៉េប គឺជាបទរបស់ខ្មែរមួយជីវិត មានចំណងជើងថា «រស់ក៏មិនកើត ស្លាប់ក៏មិនកើត» ដែលនិយាយពីសង្គម។ តិចម៉េង បានបញ្ចេញថ្វីមាត់ដោយការរ៉េបយ៉ាងអង់អាចត្រង់ឃ្លាថា «ថាមកចុះថាខ្ញុំជាមនុស្សអវិជ្ជាមាន ព្រោះចម្រៀងខ្ញុំនិពន្ធយកការពិតមកនិទាន ខ្ញុំធំនៅកម្ពុជាជាមួយភាពនឹងភាពអត់ឃ្លាន រស់ក្នុងមជ្ឈដា្ឋនពោរពេញដោយការបំពាន ខំតាំងពីក្ររហូតទៅជាមានពីខ្លាចទៅជាហ៊ាន ប្រថុយនឹងគ្រោះថ្នាក់សព្វបែបយ៉ាងដូចជាទាហាន សាច់នឹងឈាមបានត្រៀមសម្រាប់លះបង់អស់ហើយ កុំមកចង់ដាក់សម្ពាធមកលើខ្ញុំមិនបានឡើយដើរដល់មកចំណុចមួយមិនអាចបកក្រោយ យប់មិនដែលដេកឆ្អែតដាក់ក្បាលទៅលើខ្នើយ គិតឡើងចង់វិកលចរិតខួរក្បាលចង់បែកផ្សែង ហាក់ដូចជាជនបដិវត្តស៍ដែលឯកោម្នាក់ឯង. ហើយខ្ញុំមិនសូវចេះសម្តែងខ្ញុំនិយាយយ៉ាងជាក់ស្តែង សង្គមឱ្យខ្ញុំក្លាយជាមនុស្សឥតបានការទោះព្យាយាមចង់ផ្លាស់ប្តូរច្រើនដងប៉ុណ្ណា រស់ក៏មិនកើតស្លាប់ក៏មិនកើត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf3afA8fNbMEMqsSD_Pzu3IdqhUqh7XAWu4SJAKt-8cFGFebMTAci8BL8tr7WOsVkgdG95BYV2jnVZLYYplo3SPCFTvzNKqhn_e6dP-SPHReTuri7HvcQHH6zYOsfCMXJluNGr3mkLVbJCvw5R_ogoBBOaBp9WC-KhIR0ysdSHIcYlvLQM09faFdmd0F0/s2048/5ce39a58-654f-49ad-abbb-23d4b2e34542.jpg

ការរ៉េបរបស់ តិចម៉េង ត្រូវបានម្ចាស់បទខ្មែរមួយជីវិតចូលទៅខម្មិនថា «ល្អប្អូន អនាគតប្អូននឹងល្បី បងអាចទាយដឹង» អ្នកលេងបណ្តាញសង្គមផ្សេងទៀតបានខម្មិនថា «បងឃើញប្អូនច្រៀង បងយល់ពីអារម្មណ៍ប្អូន បងសូមសរសើរប្អូនដែលមានមនសិការ។ តារាក្មេងម្នាក់នេះ ពិតជាអស្ចារ្យ ក្នុងតារាមួយចំនួន ហ៊ាន ហ៊ាន ! បដិវត្តហ៍ពណ៌ឯកកោរម្នាក់ឯង OMG . បើមានតារាដូច IDOL ច្រើនដឹងល្អម៉ិចទេ, បែបនេះឆក់យកបេះដូងអ្នកជាតិនិយមហើយព្រមទាំងបងផងដែរ. khmer 1jivit គាត់តែងតែឈឺឆ្អាលនឹងរឿងប្រទេសជាតិបើមានអ្វីមកប៉ះដល់ប្រទេសជាតិយើងអរគុណណាស់អាយដល» រួមទាំងមតិយោបល់កោតសរសើរជាច្រើនទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwtg485Q58ym-ZYi_I50o0wZrO4KSd0ktbrapQG62sagsMpQ34EOWuolHRjiVvfDkF2f5TVYehkhE4v5CbJdLp_cDF4m82RuLMr9lMBWMe14Ll_v9XZdDkAq2WdcycLnGBRj5D9amerwMMr8zKTA-cjbvQl6v1EloI-fqbA0JppO75OezaXwD4SLI3W8A/s1440/327993442_976764470402238_4122752829287616152_n-1.jpg

មកដឹងពីភាពអស្ចារ្យនៃអាគារមួយរបស់ជប៉ុនដែលធន់នឹងការរញ្ជួយដីខ្លាំងបំផុត

0

ប្រទេសជប៉ុន៖ Mori JP Tower គឺជាអាគារថ្មីខ្ពស់ជាងគេបំផុតក្នុងប្រទេសជប៉ុន ដែលមានកម្ពស់ ៣២៥ ម៉ែត្រ ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបជាច្រើន ដើម្បីជួយកាត់បន្ថយការរញ្ជួយខ្លាំង ក៏ដូចជាអាចទប់ទល់នឹងការរញ្ជួយដីរហូតដល់ ៩ ដឺក្រេឯណោះ។ អគារនេះត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលពីបណ្តាញអគ្គិសនី ជាមួយនឹងលក្ខណៈពិសេសជាច្រើនដែលមាននិរន្តរភាព និងធន់នឹងការរញ្ជួយដី។
Mori JP Tower គឺជាគម្រោងដែលរចនាឡើងដោយ Pelli Clarke & Partners ហើយមានទីតាំងនៅ Azabudai Hills ដែលជាសង្កាត់ថ្មីមានកន្លែងបៃតងជាច្រើនរួមទាំងអគារ Heatherwick Studio និងអគារខ្ពស់ៗពីរផ្សេងទៀត នេះបើតាម New Atlas ដែលបានរាយការណ៍កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqrjRQOHZFecv4HaI_SUjOv0euIaIL5JjeMX2h91uMMxo_NgawuCRDH9oFawTGhGsmv47p8p3lF8fL_JbNtDBhxFxNiRNmIFvEll64x5bFYLjP9FORMToHgaX0hlAUepW1-COEZwBkW6RNlv5IxgU6TkzsVcW1CpnxDuOOW3ptuUl5lX4Xkar3Jn4STT4/s840/231124_08.jpg

អគារខ្ពស់កប់ពពកថ្មីនេះ មានកញ្ចក់មុខរាងដូចផ្កាឈូក ដែលមានលក្ខណៈស៊ីមេទ្រី និងផ្ទៃកញ្ចក់កោងចំនួនបួន ហើយផ្នែកខាងក្រៅនៃអគារត្រូវបានបំភ្លឺដោយបន្ទះពន្លឺរួមបញ្ចូលគ្នា ដែលជួយឱ្យអគារមានពន្លឺចុះសម្រុងគ្នានៅពេលយប់។ នៅខាងក្នុងអគារនេះមាន ៦៤ ជាន់ដែលរួមបញ្ចូលគ្នានូវអាផាតមិន និងការិយាល័យ។ Mori JP Tower គឺជាអគារខ្ពស់កប់ពពកនៅក្នុងប្រទេសជប៉ុន ប៉ុន្តែមិនមែនជាអគារខ្ពស់ជាងគេនៅលើពិភពលោកនោះទេ។ អគារនេះជាប់ចំណាត់ថ្នាក់ទី ១៣៤ ប៉ុណ្ណោះក្នុងពិភពលោកទាក់ទងនឹងកម្ពស់ ប៉ុន្តែទោះជាយ៉ាងណា អាគារ Mori JP Tower គឺជាគម្រោងពិសេសមួយដែលមានសមត្ថភាព ការពារអាគារពីការរញ្ជួយដី កាត់បន្ថយការរញ្ជួយខ្លាំង ក៏ដូចជាអាចទប់ទល់នឹងការរញ្ជួយដីរហូតដល់ ៩ ដឺក្រេផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGUkUfAMB32uqP4b5473XqzSa3IKPV_KoIZQidw2Tqh93DfQZBMW42at0hD2QVvW74jqwDnlPWUyLNQN1F1r_eTaSkRAmSrD7cG6waEtsUS03l2qG-7BXaVlwkW2QojTOh0uCbACwFNDW1ypZet626DJgBu2YAddcvO567xLPn7wf6MSdoNLvdqWEAH38/s960/photo_l.jpg

នាយកប្រតិបត្តិ Mori បាននិយាយថា ដើម្បីធានាថាអគារខ្ពស់មានស្ថេរភាព គំនរបំពង់ដែកត្រូវបានបំពេញដោយបេតុងដែលមានកម្លាំងខ្ពស់ ហើយប្រព័ន្ធការពារសើមជាច្រើនត្រូវបានដំឡើងដើម្បីកាត់បន្ថយការរអិល។ ឧបករណ៍សើមក៏ជួយកម្រិតការយោលនៅលើកំពូលអគារក្នុងពេលមានខ្យល់បក់ខ្លាំងផងដែរ។ លើសពីនេះ អគារនេះក៏មានជម្រកសង្គ្រោះបន្ទាន់ ដែលមានសមត្ថភាពផ្ទុកមនុស្សបានចំនួន ៣៦០០ នាក់ និងកន្លែងទុកដាក់សម្ភារៈចាំបាច់នានា ក្នុងករណីមានគ្រោះធម្មជាតិទៀតផង។ រីឯដែកថែប និងបេតុងដែលមានកម្លាំងខ្ពស់ត្រូវបានប្រើដើម្បីរក្សារចនាសម្ព័ន្ធឱ្យមានតុល្យភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0n-s12-bG6vX8kc__WkT_GnZTeS3OGAhU8zExDQgHHapfwp6Nx1kOy301zdLLr5dcWsGNCfNxtRrZQvM5oGmlbIe2tiRKOiXfBjw64Oaz3T0Cjdm8s4UaBtP9cOUTKhLQz04lgWWmlALlyLIQBMt71AY8Yr_JFm0A6w7KHP8Nh4__9n0orogyx34QDek/s800/ToranomonAzabudai_Con-Full_(c)Pelli__Clarke__&__Partners220503-070545.jpg

បន្ទាប់មកយើងក៏ដាក់ឧបករណ៍បញ្ជារំញ័រនៅក្នុងតំបន់សំខាន់ៗផងដែរ ដែលកាត់បន្ថយការរំញ័រអំឡុងពេលរញ្ជួយដីយ៉ាងមានប្រសិទ្ធភាព ដែលនាំឱ្យមានភាពធន់កាន់តែខ្លាំង។ នាយកប្រតិបត្តិ Mori បានបន្តទៀតថា អគ្គិសនីទាំងអស់សម្រាប់អគារបានមកពីប្រភពថាមពលកកើតឡើងវិញជាមួយនឹងកំដៅដែលស្រង់ចេញពីប្រព័ន្ធលូ។ ដូច្នេះអគារនេះក៏រក្សាទុក និងព្យាបាលទឹកភ្លៀងសម្រាប់ស្រោចស្រពដើមឈើ ចំណែកទឹកសំណល់ពីគ្រួសារលំនៅដ្ឋានត្រូវបានប្រមូល និងប្រើប្រាស់ក្នុងបន្ទប់ទឹកនៃជាន់ការិយាល័យ៕

ប៊ី សុធារី អះអាងថាមិនមានបញ្ហាជាមួយ ព្រះកាយច័ន្ទ នោះទេ

0

ប៊ី សុធារី Miss Grand កំពង់ឆ្នាំង បានអះអាងថារូបនាងនិង ព្រះកាយច័ន្ទ អតីត Miss Grand ភ្នំពេញពុំមានបញ្ហាអ្វីជាមួយគ្នានោះទេហើយអ្នកទាំងពីរក៏ធ្លាប់ស្គាល់មានទំនាក់ទំនងល្អជាមួយគ្នាយូរមកហើយ។ ការអះអាងថាពុំមានបញ្ហាល្អក់កករនេះបន្ទាប់ពី ព្រះកាយច័ន្ទ បាននិយាយឈ្មោះ ប៊ី សុធារី ពេញៗមាត់នៅក្នុងការ Live មួយហើយត្រូវបាន PD Miss Grand កំពង់ឆ្នាំង កញ្ញា ខាត់ ស្រីច័ន្ទ ចេញមុខប្រតិកម្មជំនួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSBGzsKS0DzObO5DZT4TWUalrs1-kEnVzwG8yGopUe2mookiyGdErZ02JQfLZBhGPJ1ZCR7rRl5c6NMWba2txnGxs-cR436kjKiyoNcRXIiqFmzdV_v-Vdqm_4hb9h9WQviEnrBMidRUCUCXvvnwjdMtnpELK9Vvp3po6Q0Axqga1_bW0ZHy7Q1ipzn-A/s1800/image_2024-02-28_09-48-47.png

ដ្បិតតែជា Miss Universe Cambodia 2017 និងធ្លាប់តំណាងប្រទេសកម្ពុជាចូលប្រកួតនៅលើឆាកអន្តរជាតិក្តីប៉ុន្តែការវិលត្រលប់មកវិញរបស់ ប៊ី សុធារី ក្នុងការប្រកួត Miss Grand Cambodia2024 គឺពោរពេញដោយទំនុកចិត្តនិងបានវះកាត់ដើមទ្រូងបន្ថែមទៀតដើម្បីឱ្យបំពេញចន្លោះបន្ថែម។ ទោះបីជាការគ្រងតំណែងរបស់ ប៊ី សុធារី ជា Miss Grand កំពង់ឆ្នាំង រងនូវមតិរិះគន់ខ្លះក្តី ប៉ុន្តែមិនអាចមើលរំលងសមត្ថភាពបេក្ខភាពជើងខ្លាំងរូបនេះបានទោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsdCHMlY34dSTnPt1Zg52Nh2FBvr2pGhcMuaRJxyIhtDmKHF_baVo1m754X5TLgvfTk7xgfQVBVxEnDZbZEH3JgR02l31Va6GmGnH-DuFJrXvyvsdT0-I3Nz2r8Y0Y1hA36qs5WXec9RUv7fvM-uw_1owYYODF0Mv4AvxjaFAOS-Up9Vac_m35YNPKvKo/s2048/image_2024-02-28_09-48-48.png

កាលពីកន្លងមកនេះ ព្រះកាយច័ន្ទ ក៏បានលើកយកឈ្មោះ ប៊ី សុធារី និយាយពេញៗមាត់នៅក្នុងការ Live មួយពេលដែល ព្រះកាយច័ន្ទ មានបញ្ហាចម្រូងចម្រាសជាមួយអ្នកកាន់ផេកបវរកញ្ញាមួយរហូតកញ្ញា ខាត់ ស្រីច័ន្ទ PD Miss Grand ខេត្តកំពង់ឆ្នាំង ចេញមុខប្រតិកម្មជំនួស។ យ៉ាងណាមិញ តាមរយៈបទសម្ភាសមួយ ប៊ី សុធារី បានអះអាងថានាងនិង ព្រះកាយច័ន្ទ ពុំមានបញ្ហាជាមួយគ្នានោះទេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV23-FEsv3GZeHUthAetFm8xl7GUkF27kXqsDQvnG0maRxeDe7YFvjneEYSjiOJj4sSRGUHHpi2470PQZbxCvWG4dUX1YSE-GJVmDh6TL0X5fffp7rZlx9mKzb-GfemVvbcCE5plXVHBBtsEFPLgajfQtPwKqTr44cFwFZKdkMYIbkRFNVyUyAbgx7Fj0/s2048/image_2024-03-16_15-34-21.png

    ប៊ី សុធារី ថា «នាងកំពុងផ្តោតទៅលើអ្វីដែលនាងកំពុងធ្វើដូច្នេះអ្វីដែលមិនជាប់ពាក់ព័ន្ធនឹងនាងមិនមែនមិនចាប់អារម្មណ៍សោះនោះទេតែនាងមិនបានគិតច្រើនយកចិត្តខ្លួនឯងទៅគិតទៅលើរឿងអស់ទាំងនោះ។ បេក្ខភាពរូបថា បើតាមការស្តាប់ទាំងស្រុងរបស់ ព្រះកាយច័ន្ទ មិនបានជាប់ពាក់ព័ន្ធជាមួយនាងទាំងអស់នោះទេដូច្នេះគ្មានបញ្ហានោះទេដោយនាងផ្តោតលើការងារប្រចាំថ្ងៃច្រើនជាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5c88XpZNEvL3kuGNl1xqnWJdYlT2IgFL5PrzY5kLkk6zJNuQH58AGrPDyTjy8kjZNcOnJJVydl0Cx5xdyuy2SbiLjDrZ0xbCzb9TSNVNrIchO7VYZvfPZtPQwMsVu9WOrQOOJCF0Y8a0ic7YWRGUKBFWjt0J4VHAf2OPUFsor2y4azqoP0lMuXt9wpg8/s1440/image_2024-03-16_15-34-22%20(2).png

    Miss Grand កំពង់ឆ្នាំង រូបនេះបាននិយាយទៀតថា នាងនិងព្រះកាយច័ន្ទ ធ្លាប់ស្គាល់គ្នាជាយូរមកហើយមុននាងទៅប្រកួតនៅលើឆាកអន្តរជាតិទៅទៀត អ្នកទាំងពីរពុំមានបញ្ហាអ្វីជាមួយគ្នានោះទេបើទោះបីជាពេលនេះពុំដែលបានជួបគ្នាផ្ទាល់។ ប៊ី សុធារី ក៏បានរំលឹកដែរថាកាលពីថ្ងៃផ្តាច់ព្រ័ត្រ Miss Grand កំពង់ឆ្នាំងអ្នកទាំងពីរនិយាយជាមួយគ្នាធម្មតា ព្រោះខានជួបគ្នាយូរហើយអ្នកទាំងពីរក៏មានទំនាក់ទំនងល្អជាមួយគ្នាដែរ៕

លំហាត់ប្រាណ ៣ យ៉ាងដើម្បីធ្វើឱ្យខ្នងរបស់អ្នកត្រង់ស្អាត និងមានក្បាលពោះរាបស្មើ

0

ជាធម្មតានៅពេលដែលអ្នកអង្គុយច្រើនពេកនៅក្នុងការិយាល័យ ឬក៏អង្គុយរៀនច្រើនពេកនៅក្នុងសាលាធ្វើឱ្យខ្នងរបស់អ្នកឈឺនិងមានសភាពកោង ខណៈដែលពោះរបស់អ្នកក៏រៀងប៉ោងដែលមើលទៅមិនស្អាតមិនទាក់ទាញសោះ។ ដូច្នេះ ដើម្បីធ្វើឱ្យខ្នងរបស់អ្នកត្រង់ស្អាត និងមានក្បាលពោះរាបស្មើ យើងសូមណែនាំនូវលំហាត់ប្រាណដ៏សាមញ្ញា ៣ យ៉ាងដូចខាងក្រោម៖

១. Side Plank៖ លំហាត់ប្រាណ Side Plank មិនត្រឹមតែជួយពង្រឹងសាច់ដុំខ្នងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យសាច់ដុំក្បាលពោះ និងដៃរឹងមាំទៀតផង។ ស្ត្រីអាចធ្វើបែបនេះនៅផ្ទះជារៀងរាល់ថ្ងៃដើម្បីទទួលបានរាងខ្នងស្អាត ដោយវិធីធ្វើដំបូង ត្រូវដេកនៅម្ខាងលើកន្ទេល រួចប្រើកែងដៃ ឬដៃដើម្បីទ្រទម្ងន់ខ្លួន ដោយរាងកាយរបស់អ្នកពីក្បាលដល់កែងជើងបង្កើតជាបន្ទាត់ត្រង់ បន្ទាប់មកលើកដៃម្ខាងទៀតរបស់អ្នកត្រង់ឡើងលើពិដាន ២-៣នាទី ហើយធ្វើចលនា ៥ ដងដូចគ្នាជាមួយភាគីម្ខាងទៀត។https://images.ctfassets.net/hjcv6wdwxsdz/2nnHmIGu7L8rPOWhDZWfy8/3186c231d6c7215d02b43326ab19452a/Woman-on-yoga-mat-doing-side-plank.png?w=1200

២. Superman pose៖ Superman pose គឺជាលំហាត់ប្រាណដែលជួយកាត់បន្ថយខ្លាញ់ខ្នងបានយ៉ាងរឹងមាំ ទន្ទឹមនឹងនោះក៏មានសមត្ថភាពរៀបចំសាច់ដុំខ្នងខាងក្រោម ក៏ដូចជាពង្រឹងគូទផងដែរ។ របៀបធ្វើដំបូងត្រូវដេកផ្អៀងលើកម្រាលដោយលើកដៃចេញពីមុខ ហើយជើងរបស់អ្នកលាតទៅក្រោយ។ ត្រូវប្រាកដថារាងកាយរបស់អ្នកស្ថិតនៅត្រង់ពីក្បាលដល់កែងជើង។ បន្ទាប់មកប្រើកម្លាំងនៃសាច់ដុំខ្នង និងត្រគាករបស់អ្នក លើកដៃ និងជើងទាំងពីរចេញពីឥដ្ឋឱ្យខ្ពស់តាមដែលអាចធ្វើទៅបានក្នុងពេលតែមួយ ប្រហែល ២-៥ វិនាទី រួចទម្លាក់ដៃ និងជើងទាំងពីរទៅនឹងឥដ្ឋ ហើយបន្តធ្វើចលនាម្តងទៀត ១០ ដងទៀត។https://www.shape.com/thmb/taRVhqaDB8ODuKWTFXzuScX4yUo=/1500x0/filters:no_upscale():max_bytes(150000):strip_icc()/Superman-Exercise-GettyImages-1066259424-ac163090840e4192a6d6f2f054d331d8.jpg

៣. Side Leg Lift៖ Side Leg Lift គឺជាលំហាត់ប្រាណដែលអាចពង្រឹងសាច់ដុំពោះនៅជុំវិញឆ្អឹងខ្នងរបស់អ្នកនៅពេលដែលអ្នកពត់ខ្លួន ដោយគ្រាន់ធ្វើលំហាត់ប្រាណនេះជារៀងរាល់ថ្ងៃ អ្នកអាចមានរាងស្លីម និងរាងស្រឡូនយ៉ាងមានប្រសិទ្ធភាពនៅផ្ទះ។ វិធីធ្វើដំបូងដេកផ្អៀងលើកន្ទេល ដាក់ខ្លួនម្ខាងដោយជើង ត្រគាក និងចំហៀងខ្លួនជិតកម្រាល រួចប្រើដៃម្ខាងទ្រក្បាលរបស់អ្នក និងដៃម្ខាងទៀតនៅពីមុខរាងកាយរបស់អ្នក ដើម្បីរក្សាលំនឹង។
https://cdn.oxygenmag.com/wp-content/uploads/2021/03/band-side-lying-leg-lift-legs-straight.jpg
បន្ទាប់មកប្រើដៃ និងខ្នងរបស់អ្នក ដើម្បីលើកជើងទាំងពីរចេញពីដី ព្យាយាមរក្សាជើងរបស់អ្នកឱ្យត្រង់ និងបង្កើតបន្ទាត់ត្រង់ពីត្រគាកទៅកែងជើង រួចរក្សាទីតាំងខ្ពស់បំផុតដែលអ្នកអាចធ្វើបានប្រហែល ២-៣ វិនាទីដើម្បីមានអារម្មណ៍ថាលាតសន្ធឹងនៅក្នុង glutes និងសាច់ដុំខ្នងរបស់អ្នក និងជាចុងក្រោយជើងរបស់អ្នកបន្តិចម្តងៗទៅនឹងឥដ្ឋ ហើយធ្វើចលនាម្តងទៀត ៨-១០ ដង មុនពេលប្តូរទៅម្ខាងទៀត៕

តម្លៃទុរេនមូសាំងឃីងកើនឡើងខ្ពស់នៅប្រទេសវៀតណាម

0

ប្រទេសវៀតណាម ៖ នៅខែមីនា ឆ្នាំ២០២៤ តម្លៃទុរេនមូសាំងឃីង (Musang King) បានកើនឡើងខ្ពស់នៅប្រទេសវៀតណាម គឺតម្លៃស្មើប្រមាណ១៥ដុល្លារអាមេរិកក្នុង១គីឡូក្រាម ក្នុងអំឡុងពេលចាប់ផ្តើមការប្រមូលផលនៅតំបន់ដីសណ្តទន្លេមេគង្គ ។ ជាទូទៅ ទុរេនមានគុណភាពល្អ គឺមានតម្លៃចាប់ពី១៥ដុល្លារ ដល់១៧ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuZNkZe7UDMWRiTi8hgJJ0ji-YVvJGMS2Ndv5im3_0Cla2rsgVwbK_UAZHBVW0O6q6GTp-XoI5-ueSKaICeIcrXvYQpoose0QftI0-EM1SXkG4OTmiK70PfRi7QW8JIj8PdJVIqLq3DrY7-pgc_kek9Inc4shLwX3SgHr9y9m4v-8ouUy_U4mEaw-BiX8/s2048/b9BmcTyXazEUebvrMMgzJvLDWREqYsYMfG7e3fb9.jpg

តម្លៃទុរេនវៀតណាមបានកើនឡើងខ្ពស់នៅខែមីនានេះ ក្រោយពីតម្លៃទុរេនបានធ្លាក់ចុះយ៉ាងខ្លាំង កាលពីខែតុលា ឆ្នាំ២០២៣ ។ បើតាមអាជីវករលក់ទុរេនវៀតណាមម្នាក់និយាយថា ការប្រមូលផលទុរេននៅវៀតណាមនាពេលបច្ចុប្បន្នមានកំណត់ ខណៈតម្រូវការនាំចេញទុរេនទៅក្រៅប្រទេសច្រើន ។ ផ្លែទុរេនមានគុណភាពខ្ពស់នឹងចាប់ផ្តើមទុំនៅចុងខែមីនា ហើយមានអតិថិជនជាច្រើននាក់រង់ចាំទិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe2FZLGprCAfBfWwHGxhiQRfqG1xBHkOqgBijsHl-P8-8g7yk-7IfT_Qxm9WbWV-dvL0IpPCpzx3o6EYa-gz7cvXyZufgelFj9yCjmdsZciX6-rmYQ07Sqlre7yOSSrjOusNhy60eG0qOnEsYJy_9v94eFjY-TpZcCaD3FNKCbxBBEOyRAWMN1RufQCYQ/s1200/pexels-photo-3888735_1.jpeg

ចំណែកអាជីវករលក់ទុរេនម្នាក់ទៀតនិយាយថា ខ្លួនបានផ្តោតទៅលើការចាប់អារម្មណ៍ទិញទុរេនពីក្រៅប្រទេសសម្រាប់ទុរេនមូសាំងឃីងរបស់វៀតណាម ។ រីឯតម្រូវការទិញទុរេនពីទីផ្សារក្រៅប្រទេស មានដូចជា ៖ ប្រទេសរុស្ស៊ី, សហរដ្ឋអាមេរិក, អាល្លឺម៉ង់ និងឌូបៃ ។ រីឯទិន្នផលទុរេនធ្លាក់ចុះនៅវៀតណាម គឺបណ្តាលមកពីកសិករមួយចំនួនឈប់ដាំដុះ ពីព្រោះទុរេនជាដំណាំពិបាកថែទាំ និងមិនងាយទទួលបានផលនោះទេ ព្រមទាំងអាកាសធាតុមិនអំណោយផលផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUzTcJEGJs2lOmNitLTwYGdKkOpUs3z1s7MYUTQFefkbWc7aNk4NlKCy3lHQXVZ4f3XO25FYkgiP40Yg4W0ecG5KjxoAu1VFkUAyzhUM8ciewbC7VaSNDoWvpwyEFxpI1b3yEg8FXvg2rweOnAGI8RZ77YQA56fBLYO-Ka5JoJztfx1XoELG8ucEIxOhs/s2048/b9BmcTyXazEUebvrMMgzJvLDWREqYsYMfG7e3fb9.jpg

អាកាសធាតុក្តៅអូសបន្លាយជាច្រើនខែបានធ្វើឱ្យតំបន់ឧស្សាហកម្ម និងដើមឈើហូបផ្លែដែលដាំដុះនៅលើផ្ទៃដីជាច្រើនកន្លែង ជាពិសេស ទុរេន គឺជាផ្លែឈើមានតម្លៃខ្ពស់ផ្នែកសេដ្ឋកិច្ច ដែលកសិករវៀតណាមដាំដុះនៅតំបន់អាគ្នេយ៍ និងតំបន់កណ្តាល ខ្វះខាតទឹកយ៉ាងខ្លាំង ។ ហេតុនេះ វាបណ្តាលឱ្យដំណាំទុរេនប្រឈមនឹងទិន្នផលធ្លាក់ចុះ ដោយសារគ្រោះរាំងស្ងួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOYrvKkYNNyv-0AX5jkrgTxUCE2MQUVeHJ6AfyPwf5KZo4Ftl8qQGsDRHVexN250Ge19cD4oILzpbeNTzIubjAd6k4_rD7j0XEPWNyBoWkIGOUp55X2G3Pdj3dCxGHYgHsUixO6DA7oE1wfUzQEtjCb6J0KOovNGCPvKN0lc4I9DFOiS4aa2AqNCoKRdE/s1200/durian-musang-king-1.png

បើតាមអ្នកជំនាញវៀតណាមនិយាយថា ការស្រោចទឹកដើមទុរេនឱ្យបានគ្រប់គ្រាន់ ជាពិសេស ការស្រោចទឹកនៅរដូវក្តៅ គឺមានសារៈសំខាន់ខ្លាំងណាស់ ។ អ្នកជំនាញបញ្ជាក់ថា កសិករគួរតែស្រោចទឹកដើមទុរេន នៅពេលព្រឹកព្រលឹម ឬពេលល្ងាច គឺជាពេលល្អបំផុត ៕

អតីតប្រធានសមាគមបាល់ទាត់ចិនជាប់ ពន្ធ.នា.គារ អស់មួយជីវិតពីបទទទួល សំ.ណូក

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា តុលាការនៅប្រទេសចិនបានកាត់ក្តីឱ្យអតីតប្រធានសមាគមបាល់ទាត់ចិនជាប់ ពន្ធ.នា.គារ អស់មួយជីវិត ក្រោយពីតុលាការរកឃើញថា អតីតប្រធានសមាគមបាល់ទាត់រូបនេះបានទទួលប្រាក់ សំ.ណូក ស្មើជាង៨១លានយាន់ ក្នុងអំឡុងពេលកាន់តំណែង ។https://img.rasset.ie/001ff9f2-500.jpg

សារព័ត៌មានស៊ិនហួរបានរាយការណ៍ពីទីក្រុង Wuhan ប្រទេសចិន កាលពីថ្ងៃទី២៦ ខែមីនា ថា តុលាការប្រជាជននៅខេត្ត Hubei ស្ថិតនៅតំបន់កណ្តាលប្រទេសចិន បានកាត់ក្តីឱ្យលោក Chen Xuyuan គឺជាអតីតប្រធានសមាគមបាល់ទាត់ចិន ជាប់ពន្ធនាគារអស់មួយជីវិត ដោយសារលោកទទួលសំណូក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8iiJdKXcH_xZnbwNmzmZUTgbx8ikMhIFKHjYm2Cxu4Y3PI6tfvXf9S1J4YX4lCFt6-TvNJ-hMdkRMrvIMW2UHYpVQBRZqOmCN91RGxqEbo-Vkj3zFty-QcemjrrTHdT85xcw8tiR_8SKGdpKqy12MtwHKxJCx3of5YyfTyXeXkhwCkyAUxjo7TmPO0UE/s690/2611711.jpg

តុលាការបញ្ជាក់ថា លោក Chen Xuyuan បានទទួលផលប្រយោជន៍ក្នុងអំឡុងពេលលោកកាន់តំណែង គឺចាប់ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០២៣ រួមទាំងទទួលសំណូកពាក់ព័ន្ធនឹងសមាគមបាល់ទាត់ផងដែរ ដើម្បីចុះកិច្ចសន្យាគម្រោង និងដំណើរការវិនិយោគជាមួយបុគ្គលផ្សេង ។ លោក Chen Xuyuan បានទទួលប្រាក់ស្មើជាង៨១លានយាន់ ពីបុគ្គលផ្សេងដើម្បីជាការដឹងគុណ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNk65p6VoXlrQNNsXXw7h3UI791lWs4F00Odx1iRc0PXTpAkk3gcKRKlcw_TbBTArozIm4DPMHWfKBDnTUcV3xNjT20bNZDtfJl1goFA1LqUdE0EdJWo3gGaOEYfFDi4g6CNP8PBFNgAwjgDm-peN7B0pX8jWNhDH53HhUMPUO_boW4zbSOjRM8AR41b8/s1324/Screenshot-2024-03-26-at-14.41.00.png

សាលក្រមរបស់តុលាការបញ្ជាក់ដែរថា លោក Chen Xuyuan បានបំពានច្បាប់នៃការប្រកួតប្រជែងដោយយុត្តិធម៌ក្នុងវិស័យបាល់ទាត់យ៉ាងធ្ងន់ធ្ងរ ហើយលោកបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់វិស័យកីឡាបាល់ទាត់របស់ប្រទេសចិនទៀតផង ៕