Home ព័ត៌មានអន្តរជាតិ វៀតណាមនាំចេញកាហ្វេធម្មជាតិ Organic លើកដំបូងទៅជប៉ុន

វៀតណាមនាំចេញកាហ្វេធម្មជាតិ Organic លើកដំបូងទៅជប៉ុន

42
0

ប្រទេសវៀតណាម ៖ កាលពីសប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន Vinh Hiep ស្ថិតនៅខេត្តសាឡាយ ប្រទេសវៀតណាម បាននាំចេញគ្រាប់កាហ្វេធម្មជាតិ Organic ជាផ្លូវការលើកដំបូងទៅកាន់ប្រទេសជប៉ុន ស្មើប្រមាណ៤០តោន ខណៈជប៉ុនគឺជាទីផ្សារមានតម្រូវការកាហ្វេខ្ពស់ ។

កាហ្វេធម្មជាតិ Organic គឺសំដៅលើកាហ្វេដែលបានដាំដុះ និងផលិតតាមវិធីសាស្ត្រប្រកបដោយសុវត្ថិភាព គ្មានសារធាតុគីមី ។ វាជាកាហ្វេដែលគេដាំឱ្យធំលូតលាស់តាមបែបធម្មជាតិ និងដាំនៅតំបន់ធម្មជាតិ ដែលមានគ្មានសារធាតុគីមីនៅក្នុងដី, បរិយាកាស និងទឹក ដើម្បីទទួលបានទិន្នផលកាហ្វេមានគុណភាពល្អ និងសុវត្ថិភាព ។ ក្រៅពីនេះ កសិករត្រូវតែថែទាំវាយ៉ាងចិត្តទុកដាក់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAIbu7basC8O1VR304fTIT1rk0LNGMaftq9BodvctRrzHO5DRfJ4b8p__FhgLFWjn-6wp97I964D8VRgndFxpH2TdeAmhif01d_UnlL_mOKg0oVzPNKCs7Lr-1iV5rdHf93oz1151P9iIbunceTa5O0wGRAsUoKzDw4MppTqgh2Lu8DZBCSmaQXiTGiQE/s700/photo_2024-03-27_09-38-24.jpg

លោក Thai Nhu Hiep អនុប្រធានសមាគមកាហ្វេ និងកាកាវនៅវៀតណាម និងជានាយកក្រុមហ៊ុន Vinh Hiep លើកឡើងថា បើទោះជាគ្រាប់កាហ្វេធម្មជាតិ Organic របស់វៀតណាមនឹងមានសក្តានុពលខ្ពស់ក្តី ប៉ុន្តែវាមានបរិមាណត្រឹមតែ២% ប៉ុណ្ណោះ នៃទិន្នផលផលិតនៅលើទីផ្សារពិភពលោក ។ លោកបន្តថា កសិករវៀតណាមភាគច្រើននិយមដាំដុះដំណាំតាមទម្លាប់របស់ពួកគេ និងប្រើប្រាស់ជីគីមី ។

ទោះយ៉ាងណា ក្រុមហ៊ុន Vinh Hiep បានសហការជាមួយបណ្តាកសិករមួយចំនួន ដើម្បីបង្កើនតម្លៃនៃការដាំដុះកាហ្វេ ។ កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនបានវិនិយោគប្រាក់ ដើម្បីផ្លាស់ប្តូរចម្ការកាហ្វេដាំដុះតាមបែបប្រពៃណី ទំហំ៤២ហិកតា ឱ្យក្លាយជាចម្ការកាហ្វេធម្មជាតិ Organic និងស្របតាមស្តង់ដាររបស់ក្រសួងកសិកម្មអាមេរិក ហើយក្រុមហ៊ុនបានចំណាយរយៈពេល២ឆ្នាំ ក្នុងការចរចាជាមួយក្រុមហ៊ុនផ្សេងៗរបស់ជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk4sq-mlk5n_Jbzo5WTJO17bhVuP0XPwOGveQ9bEK8aO9nNk8eoEStqy0xJ3PzeBvr8Z1MC4AbwOfxWKsHL9_oujMrp0vEmPcMmUuNcjHvOGQXcGVhyphenhyphenR2oLnVoPhEd6Kq7OvoFcEwvelASnTafTcHAo4mg6mDjWTllnG_C1G3i_PW6LD0qyByyAiGlVJI/s640/photo_2024-03-27_09-38-21.jpg

ការនាំចេញគ្រាប់កាហ្វេធម្មជាតិ Organic របស់វៀតណាមជាលើកដំបូង គឺបាននាំចេញទៅប្រទេសជប៉ុនក្នុងតម្លៃខ្ពស់ជាងគ្រាប់កាហ្វេផ្សេងទៀត រហូតដល់៣៥% ។ ភាពជោគជ័យនេះនឹងជួយបង្កើតឱកាសផ្សេងៗក្នុងការលក់ផលិតផលកាហ្វេធម្មជាតិ Organic របស់ក្រុមហ៊ុននៅជប៉ុន នាថ្ងៃអនាគតផងដែរ ។

ក្រៅពីនេះ ក្រុមហ៊ុន Vinh Hiep ក៏មានគម្រោងនាំចេញកាហ្វេធម្មជាតិ Organic ទៅកាន់ទីផ្សារផ្សេងទៀតនៅតំបន់អាស៊ី និងសហរដ្ឋអាមេរិក ក្រោយពីក្រុមហ៊ុនទទួលបានជោគជ័យលើការនាំចេញកាហ្វេទៅប្រទេសជប៉ុន ៕