Home Blog Page 1160

លោកផ្កាយ២ ប៊ន សំអាត កំពុងជួបប.ញ្ហា រ៉ូស ថានេះជាកម្មពៀរ ខណៈអ្នកទាំងពីរធ្លាប់មានរឿងអា.ស្រូវស្នេហាបោកប្រាស់ជាមួយគ្នា

0

ថ្មីៗនេះ មានការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាខ្លាំងទៅលើឧត្តមសេនីយ៍ទោ ប៊ន សំអាត ដែលបានពាក់ស្បែកជើងនៅក្នុងសាលាឆទានក្នុងអំឡុងពេលជួបជុំសំណេះសំណាលជាមួយលោកយាយ លោកតា នៅវត្តមួយកន្លែង។ លោកផ្កាយ២កំពុងជួបបញ្ហានេះ រ៉ូស បាននិយាយថានេះជាកម្មពារ ខណៈកាលពីជាង១ឆ្នាំមុនអ្នកទាំងពីរធ្លាប់មានអាស្រូវយ៉ាងកក្រើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiagOnW_rV8VHBXWMzV7_gJYWYGmTzPkRF705y40ZSKZvcsWgZDx7Qoqx1xXySWQJ4BOXVDx0RXVkCzXiJjRZjXCG7aXRonCW0JPmqV1MlASV1T8cOoDlJisS9-KzvzQho7AMJ1vR4Ibtq7mV8kmkJ6ig2xX43CK-6skYSL2EBZC7pJuoWBOkZeUOmYrqQ/s959/280146197_169059975522851_5435141026956681922_n.jpg

គេចាំបានថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ រ៉ូស បានចេញមកបង្ហោះសារជាបន្តបន្ទាប់ក្តៅដូចបាយពុះជាមួយមន្រ្តីផ្កាយ២ ប៊ន សំអាត ទាក់ទងស្នេហាបោកប្រាស់ដែលបានសន្យាទិញឡាន៥៧០ និងបើករីសតឱ្យនាងប៉ុន្តែបែរជាឆាតមិនតប ខលមិនលើករហូតដល់ប្លុកលេខចោលទៀត។ លើសពីនេះ រ៉ូស ក៏បានគំរាមលោកផ្កាយ២ ប៊ន សំអាត ថាមិនអាន់ប្លុកនាងវិញទេនោះនាងនឹង Live ឱ្យផ្អើលហ្វេកប៊ុកនិងបញ្ចេញរូបផ្សេងៗទៀត។ ទោះយ៉ាងណា ក្រោយពីបង្ហោះសារជាបន្តបន្ទាប់ រ៉ូស បានចេញមកប្រកាសម្តងទៀតថានាងគ្មានជាប់ពាក់ព័ន្ធអ្វីជាមួយមន្រ្តី ប៊ន សំអាត នោះទេគ្រប់យ៉ាងគ្រាន់តែជាការយល់ច្រលំដោយបានលុបចោលទាំងអស់រាល់សំណេរដែលបង្ហោះគំរាមកន្លងមក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBDme5dNtV76NQLAqjAxx1zYmWKXkVTUWcUlk07LaLXNwUNt03O3PxJ8XQMHj10_9aBmLOyqp9cgvBTK5J91HMSnYpWMUnkV6O8Y2z6hOwhbxYZCEVW6eaCK3WlfQylib_WbdO4wZ7AUBLqjQhqH30GBROe2J6UHfLZs1J4T0ybg1QPQsDUCmAus2UaXk/s958/285405963_3230565963929789_151263428830814503_n.jpg

ក្រោយពីគំរាមមន្រ្តីផ្កាយ២ មិនបានប៉ុន្មានថ្ងៃ ស្រីស្អាត រ៉ូស បានទៅទិញពេជ្រលួងចិត្តខ្លួនជាង៣ម៉ឺនដុល្លារ ខណៈ រ៉ូស ក៏ធ្លាប់និយាយដាក់មន្រ្តីផ្កាយ២ ប៊ន សំអាត ថាជា «តាកញ្ចាស់ល្មមកាម ស៊ីមិនរើស»។

ដោយឡែកនាពេលថ្មីៗនេះឧត្តមសេនីយ៍ទោ ប៊ន សំអាត កំពុងរងនូវបញ្ហាត្រូវសាធារណជនរិះគន់យ៉ាងដំណំបន្ទាប់ពីបានពាក់ស្បែកជើងនៅក្នុងសាលាឆទានក្នុងអំឡុងពេលជួបជុំសំណេះសំណាលជាមួយលោកយាយ លោកតា នៅវត្តមួយកន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrTZGitgzo88Ooyttf1FOQAX0hTbTURGZ7JSdOE3rvnWpWs2hZ9FFI85ltD3sdKwFWyEfCJbZIZfY2iYnqMxmzyL-MeY0H0g9Oma5_0Vg5PTfat336J7gm2tMwDyivyQqXgtztqgCvsBi0zPcUpOgsqCZ6HkRJxcC4d6P3LoGBNflY2V3nNNK6G9K4HKE/s1280/294169720_184959680599547_6961076393839382830_n.jpg

ឃើញអតីតដៃគូចាស់ធ្លាប់មានរឿងចម្រូងចម្រាសជាមួយគ្នា រ៉ូស បានលើកឡើងថា នេះជាកម្មពារ។ អាណា រ៉ូស បានសរសេរនៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី១៧ ខែមីនា ថា «ចប់ហើយតាអាត ចប់គ្រប់យ៉ាង កម្មប្រែថាអំពើ កម្មពារមិនចាំជាតិក្រោយសាងអីបាននឹង សុំអហោសកម្ម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM4eDBKZnIE-eeyGXr8r1Xb1j1s3YLyLUXVyJ_hyXKRhZXkMsBordvHUGhKXwqLK7Rq1KbzoT0pAzBY253W7LjCOdHL-UHSCw6r6oBjGnMrZPP4BgctwIfhVG5p3NooalHC5SYHs1qWzRUEBf1p8N2sT5a65TQlJoxVYNZGpD-lOQT3RLn8RTN2btndqM/s759/image_2024-03-18_11-02-25.png

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីរងនូវការរិះគន់ពីប្រជាពលរដ្ឋឧត្តមសេនីយ៍ទោ ប៊ន សំអាត ឋានៈអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាន នគរបាលជាតិក្រសួងមហាផ្ទៃ បានចេញលិខិត និងបានលើកដៃសូមខមាទោស ជាសាធារណចំពោះកំហុសខុសឆ្គងផងដែរ៕

ពាក្យសម្តីរបស់អ្នកនាង ស្រីអូន មិនយកគ្រួសារជាធំកំពុងក្លាយជាប្រធានបទជជែកវែកញែក

0

នៅក្នុងកម្មវិធី «កម្សាន្ដភូមិបុស្បា» កាលពីកន្លងទៅនេះដែលរៀបចំដោយបុរីបុស្បារបស់ អ្នកនាង ស្រីអូន មានកម្មវិធីសប្បាយៗជាច្រើនទាំងការល្បែងប្រជាប្រិយខ្មែរ ការផ្តល់រង្វាន់នានា និងកម្មវិធីប្រគំតន្រ្តីដោយមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើនរូប។ ក្នុងកម្មវិធីនេះ អ្នកនាង ស្រីអូន បាននិយាយនៅលើឆាកប្រគំតន្រ្តីពីទំនួលខុសត្រូវខ្លួនត្រូវសង បំណុលរាប់លានដុល្លារ។ អ្នកនាងក៏បាននិយាយដែរថា ខ្លួនមិនបានយក«គ្រួសារជាធំ»នោះទេ ជាហេតុធ្វើឱ្យមានការជជែកវែកញែកនៅលើបណ្តាញសង្គម ខណៈលោក រិន សុក្រិត្យ ក៏បានលូកមាត់លើរឿងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbKMiyaCuW2WunBPPcF1cZxzPsAoM5-F2Lx2OIBVy5r07rrGy3oMOMtiXSaJcZNpKy0Qcm_P1FBLhlnwWkK8T_I8SpJe0dN3Tq30vEIKYIhEhDwemHk1wvAxOfXVmVY_OS1evlnoH5_MZHxEcTemG5wbyneuNHj-8c2oDzmbr-pikIhpx29V36dO7LbsQ/s2048/image_2024-03-18_10-43-06.png

អ្នកនាង ស្រីអូន បាននិយាយថា «មនុស្សដូចជានាងគឺស្លាប់រស់ជាមួយទំនួលខុសត្រូវមានបញ្ហាច្រើនណាស់ពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែនាងអាចញញឹមទទួលយកបាន។ មនុស្សដូចនាងមិនបានយកគ្រួសារជាធំនោះទេ នៅពេលដែលយកគ្រួសារជាធំសកម្មភាពរបស់យើងមិនបានទំលំទូលាយនៅក្នុងសង្គមដែរ។ ជាដំបូងរបស់នាងដែលឱ្យតម្លៃមុនគេ មានជំទាវម្នាក់គាត់ល្បីខ្លាំងធ្លាប់ឱ្យនាងគូសរវាងគ្រួសារខ្លួនឯងនិងសង្គម នាងយកសង្គមទី១។ អ្នកនាងស្រីអូនថា មូលហេតុដែលធ្វើឱ្យនាងរឹងមាំបានគឺរឹងមាំដើម្បីមនុស្សស្រីគ្រប់រូប រឹងមាំដើម្បីសង្គមមួយនេះទោះបីជាមានអ្នកមើលឃើញនិងមិនឃើញក្តី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9huSpkQzAz7ijNJofvmzyZwDmcXZbQWNCtbcZkumnH55f0mL3n3V_DZFvQQB22NBAEwKegjQt_cD7j0FypfiTMOuMVpMIfQ6cBNlUA37QwwElIlojDFLOEcHpmjWF-EwONEWQuKMThSTQLZzEq-nre9whZMOpbgESH-5yd8po-ZvnO8ezcJos7zGP8rc/s2048/image_2024-03-18_10-43-11.png

ពាក្យសម្តីរបស់អ្នកនាង ស្រីអូន មិនយកគ្រួសារជាធំនេះត្រូវបានអ្នកលេងបណ្តាញសង្គមបានបង្ហាញការមិនគាំទ្រនូវការលើកឡើងដូចនេះទេ។ លោក រិន សុក្រិត្យ អ្នកបង្កើតមាតិកាល្បីឈ្មោះមួយរូបនិងជាសហគ្រិនវ័យក្មេង បានលើកឡើងថា «រកស៊ីអ្វីក៏ដោយ ធ្វើ អ្វីក៏ដោយ គឺគេការពារ គេលើកស្ទួយគ្រួសារមុនគេ ទើបជីវិតរុងរឿងអាចឈានទៅដល់ជួយសង្គមជាតិ។ សូម្បីមេដឹកនាំប្រទេសក៏គេត្រូវឱ្យតម្លៃលើគ្រួសារមុនគេ ទើបជាប់ឆ្នោត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhKreK6VyEeCqSz4DL4ZyOXsxq4LC1Awt19h7DPoQXGH0eQjC05Uz118Mr-B-nHDx9Wq8aH7QZAUv1zKxL8QJKNocCwZpvW4LUbDqEashJQPdJvYHW1VE28DsXAqsIY4uP5iEyrVsnOJWgIao9aY_U_lrtjV0X410jPdUb788xy8uFl8KqBu_apU38sAE/s958/image_2024-03-18_10-43-03.png

ចំណែកឯអ្នកផ្សេងទៀតបានបង្ហាញការមិនគាំទ្រពាក្យសម្តីរបស់អ្នកនាង ស្រីអូន មិនយកគ្រួសារជាធំឡើយ ពួកគេបានលើកឡើងថា សូម្បីសត្វក៏យកគ្រួសារជាធំដែរ ហើយសង្គមមួយដែលមានការរីកចម្រើនក៏ផ្តើមចេញពីគ្រួសារទៅដូចគ្នា។ អ្នកលេងបណ្តាញសង្គមបានជ្រើសយកគ្រួសារគឺជម្រើសទី១ ចំណែកឯសង្គមជាជម្រើសទី២ រួមទាំងមតិយោបល់ជាច្រើនទៀតបានរិះគន់ទៅកាន់អ្នកនាងស្រីអូន៕

សមាគមឧកញ៉ាកម្ពុជាប្រកាសថា នឹងបញ្ចប់ងារចំពោះឧកញ៉ាណាដែលប្រព្រឹត្តករណីទាំង៥នេះ

0

ផ្នែកតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជា កាលពីពេលថ្មីៗនេះបានឲ្យដឹងថា យោងតាមមាត្រា១៩ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងភាពជាតំណាងគោរវន្តទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា និងភាពជាដៃគូររបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនោះ សមាគមឧកញ៉ាកម្ពុជា ក៏ជាសមាជិកគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើរសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ដែលគណៈកម្មការនេះនឹងត្រូវរៀបចំអនុក្រឹត្យស្តីពីបែបបទ និងនិតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ាផងដែរ។

យោងតាមមាត្រា២២ នៃព្រះរាជក្រិត្យដដែលបានបញ្ញត្តិថា លោកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណាដែលធ្វើឲ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។

ជាមួយគ្នានោះ មាត្រា២៣ បានបញ្ញត្តិ ពីការបញ្ចប់គោរមងារឧកញ៉ា ដែលស្ថិតក្នុងករណីណាមួយក្នុងមូលហេតុទាំង៥ដូចខាងក្រោមនេះ៖
– គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត
-គោរមវន្តមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣ឆ្នាំជាប់ៗគ្នា ដោយគ្មានមូលហេតុ
-គោរមងារត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ
-ត្រូវបានរកឃើញថាគោរមវន្ត បានប្រព្រឹត្តល្មើសនឹងមាត្រា២២ នៃព្រះរាជក្រឹត្យខាងលើ
-ត្រូវបានរកឃើញថា សំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់គោរមវន្តមានការក្លែងបន្លំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ovj6G2n2Yp0yJQhyOQ-rXnkqG3SyAKs4RvE-HgrwM-sJuUgo5lBLK5cqJlG3p5tANXtEWT3pUgRcgeWHFi-gaCfckVGfWf0dvrZ83sHDEHQ7woSLDalzP6ubJDRRFUapxVKRtiCq1JgjcpC56d7TVyGJ3Pms_b6PGw-O-UOiZMLSwZTrDty8GCQK-N4/s1280/photo_2024-03-18_15-53-05.jpg

ហ្វេនៗរំភើប! ក្រោយដឹងថា Charlie Puth ផ្តល់អំណោយពិសេសមួយទៅឱ្យក្រុម BABYMONSTER

0

បរទេស៖ តារាចម្រៀងដ៏ល្បីរបស់អាមេរិក Charlie Puth បានសរសេរបទចម្រៀង ១ ដែលមានចំណងជើងថា ‘Like That’ ទុកជាអំណោយសម្រាប់ AhYeon ដែលជាសមាជិករបស់ក្រុមចម្រៀងកូរ៉េ BabyMonster សម្រាប់ album ថ្មីដែលនឹងចេញក្នុងពេលឆាប់ៗនេះ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ យោងតាមសារព័ត៌មានកូរ៉េ Allkpop បានឱ្យដឹងថា អាល់ប៊ុមខ្នាតតូចរបស់ BABYMONSTER ដែលនឹងមកដល់នាពេលខាងមុខនេះ គ្រោងនឹងបញ្ចូលបទចម្រៀងដែល Charlie Puth បានសរសេរមានចំណងជើងថា ‘Like That’ ចូលទៅក្នុងអាល់ប៊ុមថ្មីរបស់ពួកគេ។https://pbs.twimg.com/media/GI4aCHdakAAfCMh.jpg

នៅក្នុងថ្ងៃដដែលនោះ ផលិតកម្ម YG Entertainment បានបង្ហោះវីដេអូថ្មីមួយ ដែលបង្ហាញពីស្ថាបនិក Yang Hyun-Suk បានរៀបរាប់បទទាំងអស់នៅលើអាល់ប៊ុមខ្នាតតូចដំបូងបង្អស់របស់ក្រុមចម្រៀងនារីដែលមានចំណងជើងថា ‘BABYMONS7ER’ រួមទាំង ‘Like That’ ផងដែរ។ ស្ថាបនិក Yang បាននិយាយថា “ខ្ញុំគិតថានេះនឹងក្លាយជាការភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រ” ដោយលោក Yang បានបន្តទៀតថា “Charlie Puth បានផ្តល់អំណោយដល់ BABYMONSTER មួយបទ”។ https://m.media-amazon.com/images/M/MV5BMzM2MDk5ODAyNV5BMl5BanBnXkFtZTgwNzIwNjcxNzE@._V1_FMjpg_UX1000_.jpg

គាត់ក៏បានចែករំលែកផងដែរថា អំណោយរបស់ Charlie Puth ដល់ក្រុមនេះគឺដើម្បីឆ្លើយតបទៅនឹង Viral Cover របស់ Ahyeon នៃបទចម្រៀងរបស់គាត់ដែលមានចំណងជើងថា “Dangerously” នៅពេលនាងនៅជាសិក្ខាកាម ដែលចាប់តាំងពីពេលនោះមកមានអ្នកចូលមើលជាង ៣៩ លានដងនៅលើ YouTube ។ Charlie Puth គាត់បានពេញចិត្តខ្លាំងណាស់នឹង AhYeon Cover បទចម្រៀង ” Dangerously ” ដែលជាបទចម្រៀងរបស់ Charlie Puth ផ្ទាល់ដោយ cover នេះល្បីខ្លាំង ។ https://www.billboard.com/wp-content/uploads/media/Yang-Hyun-Suk-2012-uu-billboard-1548.jpg

ដូចនេះគាត់ក៏បានជាសរសេរបទ ” Like That ” ជាបទទី ៣ នៅក្នុង album BabyMonster ជាកាដូឱ្យទៅវិញ។ ម្ចាស់ផលិតកម្ម YG ក៏បានបន្ថែមទៀតថា “Charlie Puth គឺជាសិល្បករដែលគាត់ពិតជាចូលចិត្ត និងកោតសរសើរខ្លាំង ហើយសមាជិកក្រុមនារី BABYMONSTER ក៏ជាអ្នកគាំទ្ររបស់គាត់ផងដែរ” ដូច្នេះ “វាជាអំណោយដ៏ធំ ហើយខ្ញុំគិតថា អ្នកគាំទ្រក៏នឹងរីករាយជាមួយអាល់ប៊ុមថ្មីដែលនឹងចេញក្នុងពេលឆាប់ៗនេះផងដែរ”៕

ការសម្រាកលើខ្នើយខ្ពស់ប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល

0

ការជ្រើសរើសខ្នើយល្អឱ្យសាកសមនឹងរាងកាយនោះ វាប៉ះពាល់ដល់ការសម្រាកលក់ និងសុខភាពផងដែរ ។ ក្រុមការងារស្រាវជ្រាវមកពីមជ្ឈមណ្ឌលផ្នែកខួរក្បាល បេះដូង និងសរសៃឈាមនៅទីក្រុងអូសាកា ប្រទេសជប៉ុន ឱ្យដឹងថា ការសម្រាកនៅលើខ្នើយខ្ពស់ខ្លាំងពេកអាចធ្វើឱ្យយើងប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារខ្នើយខ្ពស់បានធ្វើឱ្យកផ្អៀងក្នុងអំឡុងពេលសម្រាក រហូតដល់វាសង្កត់លើសរសៃឈាមនៅឆ្អឹងខ្នង ។

ក្រុមអ្នកស្រាវជ្រាវនៅទីក្រុងអូសាកា ប្រទេសជប៉ុន បានហៅការសម្រាកបែបនេះថា «Shogun Pillow Syndrome» ហើយគេរកឃើញថា ការសម្រាកនៅលើខ្នើយខ្ពស់អាចធ្វើឱ្យយើងជួបបញ្ហា Spontaneous Vertebral Artery Dissection (SVAD) គឺជាការដាច់សរសៃឈាមឆ្អឹងខ្នង ដែលមិនបានកើតឡើងដោយសាររបួសទេ ។ ហេតុនេះ វាជាមូលហេតុមួយដែលបណ្តាលឱ្យយើងមានជំងឺដាច់សរសៃឈាមខួរក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisqYzv-v-akeTb2GjCT5KJXfaCED5HM4NIdZcIE5ZL0gPlmvGRyUS654s2YcVs848wH_czpp88Ws04elT45QoyzCogra2jMHixNmuK3-Qxnewu4uwIH-JVYfX0gEaejuMp9xUEWKAkiJyRuXczLuXnw3H9Zt8ltjscDkeijMy5xCKQb3O7za5SdZUbs9U/s1600/coop-home-goods-body-pillow.jpg

ការដាច់សរសៃឈាមឆ្អឹងខ្នងបានបណ្តាលឱ្យឈាមកកនៅក្នុងសរសៃឈាម បន្ទាប់មក សរសៃឈាមមានសភាពហើមខ្លាំង និងដាច់ភ្លាមៗ ។ ហេតុនេះ វាជាមូលហេតុធ្វើឱ្យយើងមានជំងឺដាច់សរសៃឈាមខួរក្បាល ឬអាចបណ្តាលឱ្យស្លាប់បាន ។

បើទោះជាមូលហេតុនេះគេបានរកឃើញប្រមាណតែ២% នៃជំងឺដាច់សរសៃឈាមខួរក្បាលក្តី ប៉ុន្តែវាអាចស្មើនឹង១០% នៃអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ដែលមានអាយុចាប់ពី១៥ឆ្នាំ ទៅ៤៥ឆ្នាំ រួមទាំងក្រុមមនុស្សស្ថិតក្នុងវ័យធ្វើការផងដែរ ។ ក្រុមអ្នកស្រាវជ្រាវនៅទីក្រុងអូសាកា បានកត់សម្គាល់ដែរថា អ្នកជំងឺមួយចំនួនបានសម្រាកនៅលើខ្នើយខ្ពស់ខ្លាំង គឺមានកម្ពស់ប្រមាណពី១៧សង់ទីម៉ែត្រ ទៅ១៩សង់ទីម៉ែត្រ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge-5HOz_LhWK8_fm2QVXjg8UemKcLYqDXYaiXfi_8pwcFKJvAFUSq7o_Ye9qVHUOgFw-9lTn0qH2mEX9JC2Xc8ADcKkk-advP8Y1rxxnZW9eU7RTpa2mXsJkqPGrVlMsCd9bzWQlHiviFpP1shBPU8dp7sk2gOtEhT_jciOPAmdj9Rn-rUTuJxFxDzm6g/s1600/pasted%20image%200.jpg

ក្រុមហ៊ុនផលិតគ្រែគេង និងបណ្តាអ្នកជំនាញផ្នែកឧស្សាហកម្មបានណែនាំថា ខ្នើយមានកម្ពស់ជាង១២សង់ទីម៉ែត្រ គឺស្ថិតក្នុងចំណោមខ្នើយមានកម្ពស់ខ្ពស់ ។ រីឯខ្នើយមានកម្ពស់១៥សង់ទីម៉ែត្រ ឬខ្ពស់ជាងនេះ ចាត់ទុកថា ជាខ្នើយមានកម្ពស់ខ្ពស់ខ្លាំង ។ ហេតុនេះ អ្នកជំនាញណែនាំថា យើងពុំគួរសម្រាកនៅលើខ្នើយខ្ពស់ខ្លាំងពេកទេ ។

បើតាមលទ្ធផលការស្រាវជ្រាវរបស់ក្រុមគំរូបង្ហាញថា អ្នកជំងឺដាច់សរសៃឈាមខួរក្បាល ចំនួន៥៣នាក់ ដែលមានអាយុចាប់ពី៤៥ឆ្នាំ ទៅ៥៦ឆ្នាំ ក្នុងនោះអ្នកជំងឺចំនួន១៨នាក់ បានសម្រាកលើខ្នើយមានកម្ពស់ខ្ពស់ជាង១២សង់ទីម៉ែត្រ ។ ហេតុនេះ ការសម្រាកនៅលើខ្នើយកាន់តែខ្ពស់ វានឹងធ្វើឱ្យយើងប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលកាន់តែខ្លាំង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCVE8kulFddubUmm6bv-MYzGpmrCRRzlcYwdB03UyyvZMzYFkj5QYT9J5Exce3FbVSYrEzyOkeXvF0U-qizhtQuH3eCzjimsGApjztFjql-jVbXrWz_fZrIdJigupz0OMjJFXKgmc4bwD9aOLWa6MKVaRw5wvsbj0medMyoNoLzzJyhBaKQhIBg7v9mNQ/s632/correct-and-incorrect-sleeping-position-on-her-side.-vector-illustration-1202977090_634x554.jpeg

កុំទិញអាហារ៣មុខនេះក្នុងផ្សារទំនើបដាច់ខាត បើទោះវាមានតម្លៃថោក

0

បច្ចុប្បន្ន គ្រួសារជាច្រើនបានជ្រើសរើសទិញទំនិញ និងម្ហូបអាហារផ្សេងៗនៅក្នុងផ្សារទំនើប ដោយសារវាងាយស្រួល និងពុំចាំបាច់រង់ចាំយូរ ។ បើទោះជានៅតាមផ្សារទំនើបនានាលក់បន្លែបង្ការដែលបានហាន់រួចជាស្រេចដាក់ក្នុងប្រអប់ក្តី ប៉ុន្តែបុគ្គលិកផ្សារទំនើបដែលមានបទពិសោធន៍ផ្នែកម្ហូបអាហារណែនាំថា អតិថិជនកុំទិញអាហារ៣មុខនេះក្នុងផ្សារទំនើបដាច់ខាត បើទោះវាមានតម្លៃថោក ដោយសារវាកខ្វក់ និងអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាព ។

ខាងក្រោមនេះ គឺជាអាហារចំនួន៣មុខ ហាមទិញក្នុងផ្សារទំនើប ៖
១-សាច់សត្វកិន ៖ សាច់សត្វកិន ដែលដាក់លក់នៅផ្សារទំនើប គឺអតិថិជនមិនបានជ្រើសរើសសាច់ដោយខ្លួនឯងទេ ហើយអតិថិជនពុំបានដឹងពីគុណភាពសាច់ថា តើវាជាសាច់ស្រស់ ឬជាសាច់ដែលគេលក់សល់? សាច់សត្វកិនទាំងនេះភាគច្រើនគ្មានអនាម័យ និងបណ្តាលឱ្យអ្នកបរិភោគប៉ះពាល់ដល់សុខភាពបាន ។ https://media.istockphoto.com/id/515715128/photo/buyer-chooses-minced-meat-in-store.jpg?s=612x612&w=0&k=20&c=BbhwHkP5-8iMtEjdq2ICVM_hEPkhrDrveZc17Em1THQ=

ហេតុនេះ នៅពេលទៅផ្សារទំនើប យើងគួរតែជ្រើសរើសសាច់ស្រស់យកមកកិនខ្លួនឯងនៅផ្ទះ ជំនួសការទិញសាច់សត្វកិននៅផ្សារទំនើប ដើម្បីឱ្យគ្រួសារយើងមានសុខភាពល្អ ។

២-ផ្លែឈើបកសំបករួច ៖ ផ្លែឈើបកសំបករួច គឺជាចំណីអាហារដែលងាយស្រួលរកទិញបំផុតក្នុងផ្សារទំនើប ។ ផ្លែឈើជិតផុតកំណត់ ឬផ្លែឈើជិតស្អុយ ឬបាត់បង់តម្លៃអាហារូបត្ថម្ភ គឺវាសម្បូរទៅដោយមេរោគជាច្រើនប្រភេទ ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ហើយដើម្បីកុំឱ្យខាតបង់ការចំណាយដើមទុន ផ្សារទំនើបមួយចំនួននឹងប្រាប់ឱ្យបុគ្គលិកចិតបោះចោលកន្លែងស្អុយរបស់ផ្លែឈើចេញ ។ បន្ទាប់មក ពួកគេយកផ្លែឈើនៅសល់ពីស្អុយមកតម្រៀបដាក់ប្រអប់យ៉ាងស្រស់ស្អាត និងដាក់លក់ក្នុងតម្លៃថោកៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន ។https://www.thedailymeal.com/img/gallery/pre-cut-produce-is-one-dinner-time-hack-thats-not-worth-the-price/intro-1684680847.jpg

លើសពីនេះ ផ្សារទំនើបខ្លះទៀតអាចប្រើប្រាស់សារធាតុការពារស្អុយ ដើម្បីជួយឱ្យផ្លែឈើបកសំបករួចនៅស្រស់បានយូរ និងការពារកុំឱ្យផ្លែឈើជាំក្រោយបកសំបក ។ ហេតុនេះ ដើម្បីឱ្យប្រាកដចិត្តថា វាមិនប៉ះពាល់សុខភាព និងមានប្រយោជន៍ខ្ពស់បំផុត អតិថិជនគួរតែទិញផ្លែឈើស្រស់ៗយកទៅបកសំបកខ្លួនឯងនៅផ្ទះ ព្រោះវាមិនត្រឹមតែជួយរក្សាតម្លៃអាហារូបត្ថម្ភពេញលេញប៉ុណ្ណោះទេ ប៉ុន្តែវាអាចកាត់បន្ថយផលប៉ះពាល់សុខភាព និងមានសុវត្ថិភាពចំណីអាហារ ព្រមទាំងចូលរួមការពារបរិស្ថានពីការវេចខ្ចប់ផ្លាស្ទិកផងដែរ ។

៣-ផ្លែពោតបកសំបករួច ៖ ផ្លែពោតនឹងខ្វះជាតិទឹក ព្រមទាំងសារធាតុចិញ្ចឹមផ្សេងៗសម្រាប់រាងកាយ ក្រោយពីបកសំបករួច ។ លើសពីនេះ នៅពេលផ្លែពោតប៉ះជាមួយបរិយាកាសខាងក្រៅ វានឹងបាត់បង់វីតាមីន និងសារធាតុរ៉ែសំខាន់ៗ ហើយវាអាចនឹងចម្លងមេរោគផ្សេងៗ ។ ហេតុនេះ អ្នកបរិភោគផ្លែពោតបកសំបករួចអាចមានបញ្ហាសុខភាព បើផ្សារទំនើបពុំបានវេចខ្ចប់ត្រឹមត្រូវទេនោះ ។https://mediaproxy.salon.com/width/1200/height/675/https://media2.salon.com/2023/08/fresh_ear_of_corn_1184353331.jpg

ផ្សារទំនើបមួយចំនួនអាចប្រើប្រាស់សារធាតុការពារស្អុយនៅលើផ្លែពោត ដើម្បីកុំឱ្យវាឆាប់ខូចគុណភាព និងយកមកដាក់លក់ឱ្យអតិថិជន ។ សរុបមក ការបរិភោគសារធាតុគីមីទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរយៈពេលយូរ ៕

សម្តេចធិបតីហ៊ុន ម៉ាណែត ប្រកាសឲ្យចាត់វិធានការណ៍ ចំពោះក្រុមជ្រុលនិយមដែលរាំតាមចង្វាក់ភ្លេងស៊ីផ្លេរថយន្តធន់ធំតាមដងផ្លូវ

0

កាលពីព្រឹកថ្ងៃទី១៨ ខែមីនា យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានរៀបរាប់ថា «ក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង»។https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/404658848_667001832293527_2588573118095108032_n.jpg?_nc_cat=102&ccb=1-7&_nc_sid=5f2048&_nc_ohc=MJsi0daQsE8AX8znRqI&_nc_ht=scontent.fpnh1-1.fna&oh=00_AfAb0ZBXdklCd5F9JVMq4ZhVQBfcOm9TmKfhypMvkWHV5w&oe=65FD8B17

សម្តេចបន្តថា«ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ»។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/431985233_730340275959682_6284044416555826661_n.jpg?_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=YM0h5fTKSUAAX8TLXih&_nc_ht=scontent.fpnh1-2.fna&oh=00_AfAL9pThTKzEftYsptEp_pztmjS1sTOtVB4Ig9ZrEtQKCA&oe=65FBF215

«ដើម្បីឲ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពនិងកាន់តែទូលំទូលាយ ខ្ញុំសូមណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ជាពិសេសខ្ញុំសូមប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ»។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/433430261_730340239293019_3242502954762072490_n.jpg?_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=YxzWEmwRegMAX_hHWu8&_nc_ht=scontent.fpnh1-2.fna&oh=00_AfA3jrKh1pxqhO2yfOlYrxF1hMVewyStH87E5g2ckFKM4w&oe=65FD3306

សម្តេចក៏បានបន្តទៀតថា«ជាមួយគ្នានេះ ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងប្អូនៗ និងក្មួយៗដែលជាអ្នកបើកបររថយន្តធំៗ ត្រូវដាក់ស៊ីផ្លេឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំ និងជៀសវាងការប្រើប្រាស់ស៊ីផ្លេដែលនាំឱ្យមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ»។

ជាចុងក្រោយ សម្តេចក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ សូមបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។ ហើយក៏សូមអាណាព្យាបាលចូលរួមសហការ និងធ្វើការណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ៕

មិនគួរឱ្យជឿសោះ ចក្រភពអង់គ្លេសជាប្រទេសមហាអំណាច តែបែរជាជាប់ចំណាត់ថ្នាក់ជាប្រទេសក្រៀមក្រំជាងគេទីពីរលើពិភពលោកទៅវិញ?

0

បរទេស៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ យោងតាមការស្ទង់មតិថ្មីមួយបានបង្ហាញថា អង់គ្លេសគឺជាប្រទេសមួយដែលមិនសូវសប្បាយរីករាយ ហើយប្រជាជនអង់គ្លេសភាគច្រើនមិនសូវសប្បាយចិត្តនោះទេ។
ចក្រភពអង់គ្លេសត្រូវបានគេដាក់ឈ្មោះថាជាប្រទេសក្រៀមក្រំជាងគេទីពីរលើពិភពលោក ដោយសារតែប្រជាជនមានទុក្ខព្រួយច្រើនបំផុត បន្ទាប់ពីប្រទេសនៅទ្វីបអាហ្វ្រិក នេះបើតាមការស្ទង់មតិដោយ Sapien Labs ដែលជាអង្គការសរសៃប្រសាទពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih4Bpczud15J3JQ1ZeLZ-qdlHz9dH8vLZMi34WEQBiuTfyXu25HuQZQavynfsKr7Xy2nZszf8tB0bxMyC7MZvvq2sUxlbqoG7uXdwCfLqfjBu8-Y-uqKX-4BLgBE7TtbNFtCEHU5VHoPKsKuE4xDRKq0KkDfMqKsWfFXdCy3CwkCrjZLO8CQvmmZZKn1c/s1240/65edd42520302702ed427365.jpg

យោងតាមការស្ទង់មតិនេះ សុខភាពផ្លូវចិត្តរបស់ជនជាតិអង់គ្លេសបានធ្លាក់ចុះចាប់តាំងពីជំងឺរាតត្បាត COVID-19 ហើយបង្ហាញថា “មិនមានសញ្ញានៃការជាសះស្បើយឡើងវិញទេ”។ របាយការណ៍ប្រចាំឆ្នាំទី ៤ របស់ Sapien Labs បានវាយតម្លៃសុខភាពផ្លូវចិត្តរបស់អ្នកចូលរួមអ៊ីនធឺណិតចំនួន ៤១៩,១៧៥ នៅទូទាំង ៧១ ប្រទេស។ លទ្ធផលបានបង្ហាញឱ្យឃើញថា ក្នុងចំណោមប្រទេសចំនួន ៧១ ដែលមានប្រជាជនក្រៀមក្រំជាងគេនោះរួមមាន ចក្រភពអង់គ្លេស អៀរឡង់ អូស្ត្រាលី និងនូវែលសេឡង់ ស្ថិតក្នុងក្រុមបាតតារាង ដោយប្រជាជនអង់គ្លេសមានកម្រិតខ្ពស់ជាងគេនៃភាពក្រៀមក្រំនេះ ទើប Sapien Labs ចាត់ថ្នាក់ថា ចក្រភពអង់គ្លេសជាប្រទេសក្រៀមក្រំជាងគេទីពីរលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYsbHTN1iKCPBisEKfhl-8jApb6xARKKgMfb_mJUsdnX-i0OIWAuVi5yksxpFpNhXurTzXJUrMuEa0RjFmBKuBPIQpE00L7aDXFnceeHEDYky9zFkTvqD2ow6XaEePOpNMgSlfLJrDji11Ez3RTnV7qX827OSDzXfsMsOuBVOzMIctiqE8sOjN_VR2gzg/s650/Capture-6-e1456869475774.jpg

ទោះជាយ៉ាងណា ដើម្បីកំណត់សុខភាពផ្លូវចិត្តរបស់ប្រទេសនីមួយៗ អង្គការបានសួរបុគ្គលចំនួន ៤៧ សំណួរអំពី “អារម្មណ៍ និងទស្សនវិស័យ” របស់ពួកគេក្នុងអន្តរកម្មសង្គម ក៏ដូចជាចលនា និងការលើកទឹកចិត្ត រួមទាំងការសម្របខ្លួន និងភាពធន់ក្នុងចំណោមកត្តាផ្សេងៗទៀត។ ដោយជនជាតិអង់គ្លេសប្រមាណ ៣៥% បាននិយាយថា “ពួកគេមិនសប្បាយចិត្ត និងពិបាកចិត្តខ្លាំងណាស់” ខណៈពេលដែល Sapien Labs កត់ចំណាំថា ចម្លើយរបស់ពួកគេបានឈានដល់ការសន្និដ្ឋានស្រដៀងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggU_tsudSfE5ffApwVs819xJpXiJiY7BzS_ybmdb6N78ouShyphenhypheneusZTE3HJV3i_40jMYMyDzpp9AMr-9F-pKj1ED5CVkJeqfaBOAzTJuq4nzkwDUTKPkdh_3h0mC-GtjlNk_6WNKccLTaV3HEqMT6lgtGKGgnaFfJ9tn-hpKgLNsTCmI_RKs1j6x8-M-Fk/s590/unhappy-in-London-5266316.jpg

ចំពោះមូលហេតុដែលប្រជាជនក្នុងប្រទេសនេះមិនសូវមានភាពរីករាយ គឺដោយសារការភ័យខ្លាចនៃជំងឺរាតត្បាត COVID-19 ដែលបណ្តាលឱ្យរក្សាគម្លាត ហើយមនុស្សតែងតែទទួលទានអាហារកែច្នៃជាជាងបរិភោគបន្លែផ្លែឈើ លើសពីនេះកុមារត្រូវបានផ្តល់ស្មាតហ្វូន និងលេងឧបករណ៍អេឡិចត្រូនិចច្រើនពេក ធ្វើឱ្យទំនាក់ទំនងរវាងសមាជិកគ្រួសារកាន់តែឃ្លាតឆ្ងាយពីគ្នា។ ដូច្នេះបើយោងតាមរបាយការណ៍បង្ហាញថា បច្ចុប្បន្នប្រជាជនប្រហែល ១.៨ លាននាក់នៅក្នុងចក្រភពអង់គ្លេសកំពុងរង់ចាំការព្យាបាលសុខភាពផ្លូវចិត្ត៕https://c.ndtvimg.com/2024-03/fauubdl_london_625x300_09_March_24.jpeg

អាជ្ញាធរខេត្តព្រះវិហារច្រានចោលករណីដែលថា ស្រ្តីម្នាក់ផឹក.ថ្នាំបាញ់ស្មៅស.ម្លាប់ខ្លួន ដោយសាររឿងជ.ម្លោះដីធ្លី

0

រដ្ឋបាលខេត្តព្រះវិហារបានចេញនូវសេចក្តីស្រាយបំភ្លឺ បន្ទាប់ពីបានលេចចេញនូវរឿងរ៉ាវមិនពិតរបស់ស្រ្តីម្នាក់ ដែលថាបានសម្លា.ប់ខ្លួនដោយចេតនានៅខេត្តព្រះវិហារ ដោយសារតែភាពចម្រូង.ចម្រាស់ផ្សេងៗទាក់ទងនឹងបញ្ហា ដីធ្លី។

ថ្មីៗនេះដោយមើលឃើញថាមានការបង្ហោះចែកចាយពេញបណ្តាញសង្គមអ៊ីនធើណែត ដែលបានបង្ហាញនូវរូបថតមួយចំនួនភ្ជាប់ជាមួយនឹងសំណេរមួយឃ្លាដែលបានលើកឡើងថា «ពលរដ្ឋដែលមានជម្លោះដីធ្លី នៅខាងខេត្តព្រះវិហារកំពុងបន្តលាក់ខ្លួនក្នុងព្រៃ ក្រោយពីអស់លោកមន្រ្តីបានដុ.តផ្ទះពួកគាត់ចោលអស់រាប់សិបខ្នង និងតាមចាប់.ខ្លួនពួកគាត់។ ហើយម្នាក់ក្នុងចំណោមស្រ្តី និងកុមារដទៃទៀតដែលបានរត់គេចខ្លួន ទាំងអត់បាយក្រហាយទឹកនោះ បានសម្រេចចិត្តផឹកថ្នាំបាញ់ស្មៅ ស.ម្លា.ប់.ខ្លួន»។

ទោះជាយ៉ាងណា យោងតាមការបង្ហោះរបស់រដ្ឋបាលខេត្តព្រះវិហារកាលពីថ្ងៃទី១៧ ខែមីនានេះបានឲ្យដឹងថា ជុំវិញករណីនេះ រដ្ឋបាលខេត្តព្រះវិហារ សូមបដិសេធទាំងស្រុងការចេញផ្សាយព័ត៌មានតាមបណ្តាញសង្គម ហ្វេស ប៊ុក នានា ដែលមានខ្លឹមសារថា “ស្ត្រីនៅខេត្តព្រះវិហារម្នាក់សម្លាប់ខ្លួន បន្ទាប់ពីអាជ្ញាធរដុតផ្ទះ និងយកដីធ្លី” ។

តាមលិខិតអះអាងបានលើកឡើងយ៉ាងដូច្នេះថា ផ្អែកតាមលទ្ធផលដែលអាជ្ញាធាមានសមត្ថកិច្ចចុះដល់លំនៅដ្ឋានសព ស្ថិតក្នុងភូមិក្អក ឃុំភ្នំត្បែងពីរ ស្រុក គូលែន ឃើញថា ក្រុមគ្រួសារសពមានផ្ទះធំ និងដីលំនៅដ្ឋានសមរម្យ និងបានជួបសាកសួរដោយផ្ទាល់ជាមួយលោក នួន ហេង ត្រូវជាប្ដីសព, លោក ហ៊ុក ហួន ត្រូវជាកូនបង្កើតសព និងលោក សុខា យាប់ពីដាន ត្រូវជាកូនប្រសារសត បានបញ្ជាក់ថា៖

១). ការស្លាប់របស់ប្រពន្ធ និងម្តាយក្មេកខាងលើ គឺពុំពាក់ព័ន្ធទៅនឹងករដើរអនុវត្តវិធានការច្បាប់របស់កម្លាំង ជម្រុះ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៨៤នោះទេ។

២). ការស្លាប់របស់ស្ត្រីខាងលើកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ផ្តើមចេញពីវិបត្តិក្នុងគ្រួសារ ដោយសារ មានទំនាស់ប្រតាយប្រទប់គ្នា ទើបស្ត្រីខាងលើផឹកស្រាស្រវឹង និងឈានរហូតដល់ផឹកថ្នាំសម្លាប់ស្មៅ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៤។ទោះបីជាក្រុមគ្រួសារសព ខិតខំបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌល សុខភាពឃុំស្រយង់ មន្ទីរពេទ្យខេត្ត និងបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប ក៏ពុំអាចសង្គ្រោះជីវិតបាន។

៣). ក្រុមគ្រួសារគាត់រស់នៅក្នុងភូមិ ដោយពុំមាននរណាម្នាក់រត់ចូលទៅក្នុងព្រៃ ឬត្រូវបានកម្លាំងសមត្ថកិច្ច ស្វែងរកចាប់ឃាត់ខ្លួននោះឡើយ។

សរុបជារួមឃើញថា ការស្តារបស់អ្នកស្រី ហែម ឡី ខាងលើគី ពុំពាក់ព័ន្ធទៅនឹងករណីអនុវត្តវិធានការច្បាប់ របស់កម្លាំងចម្រុះនោះទេ។ ការចុះផ្សាយតាមបណ្តាញសង្គម ហ្វេស ប៊ុក ធានាខាងលើ គឺគ្មានមូលដ្ឋានច្បាស់លាស់ ប្រាសចាកពីការពិត និងបំភ័ន្តសាធារណមតិ៕https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/418985505_819471466881648_5371529046344206472_n.jpg?_nc_cat=103&ccb=1-7&_nc_sid=5f2048&_nc_ohc=boAIhrwOEuQAX9kZxGq&_nc_ht=scontent.fpnh1-2.fna&oh=00_AfChaY3GKqGzvV1RogSO5ycZxAWiOAeiRjb4wNK0nJiG1g&oe=65FCC253

ការនាំចេញអង្កររបស់វៀតណាមធ្លាក់ចុះយ៉ាងឆាប់រហ័ស

0

ប្រទេសវៀតណាម ៖ បើតាមរបាយការណ៍របស់សមាគមស្បៀងអាហារប្រទេសវៀតណាមបង្ហាញថា ការនាំចេញអង្កររបស់វៀតណាមទៅក្រៅប្រទេស នៅឆ្នាំ២០២៤នេះ ស្មើប្រមាណពី៦លាន៥សែនតោន ទៅ៧លានតោនតែប៉ុណ្ណោះ និងធ្លាក់ចុះពីចំនួនការនាំចេញអង្ករខ្ពស់បំផុត ដែលស្មើនឹង៨លាន១សែនតោន កាលពីឆ្នាំ២០២៣ ។

វៀតណាមជាប្រទេសនាំចេញអង្ករដ៏ច្រើនបំផុតស្ថិតក្នុងលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា និងថៃ ហើយវៀតណាមបានប្រកាសនាពេលមុននេះថា វៀតណាមនឹងកាត់បន្ថយបរិមាណការនាំចេញអង្ករសរុបបន្តិចម្តងៗ ដើម្បីផ្តោតទៅលើគុណភាព និងតម្លៃអង្ករកើនឡើង ។ ជាមួយគ្នានេះ វៀតណាមនឹងសម្របខ្លួននឹងការបម្រែបម្រួលអាកាសធាតុ និងរក្សាកម្រិតសន្តិសុខស្បៀងក្នុងប្រទេសផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq6QNqS3tBAgnrbxNY_n6i28mvJ8LA7TLDID6COfxSz1oTYy1GPImpXZu-f1Sf99lpWlAxJpCYIWr6VnAKa9Mk1CRSHFpOMSvtnnGmR-i0l4-fslnsr_1VmL34iDn0XzU1dOeNuiSVSjj5qgcVCXjavE9tKVIeX6IPiXActMo-mJfhhLyzpt11NFk1muc/s1200/rice-1690085207-1690085248-6930-1690085259.png

ក្រៅពីនេះ តម្រូវការអង្ករពីប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, ចិន និងអាហ្វ្រិក ក៏បានកើនឡើងផងដែរ ដោយសារបាតុភូតគ្រោះរាំងស្ងួតអេលនីណូ នឹងប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវនៅក្នុងប្រទេសទាំងនេះ យ៉ាងហោចណាស់ រហូតដល់ពាក់កណ្តាលឆ្នាំ២០២៤ ។

ចំណែកតម្លៃនាំចេញអង្កររបស់ប្រទេសឥណ្ឌា បានកើនឡើងខ្ពស់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៤ ដោយសារក្រុមហ៊ុនលក់អង្ករជាច្រើនរង់ចាំភាពច្បាស់លាស់ពាក់ព័ន្ធនឹងការបង់ពន្ធនាំចេញ ។ ក្រុមហ៊ុនលក់អង្ករឥណ្ឌាមួយចំនួនបានចុះកិច្ចសន្យាថ្មីពាក់ព័ន្ធនឹងការនាំចេញអង្ករ ក្រោយពីការិយាល័យគយបានយកពន្ធលើការនាំចេញអង្ករ ស្មើរហូតដល់២០% ដែលគេចាត់ទុកថា វាជាការប្រមូលពន្ធខ្ពស់ជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS43OnueY5jAiZMFH08ebs77EQ2Q2QID88ktOwonC5cHL2ww2ZdqCc9-VK6bMrTksiJDtMfgIOEq9sbXjyh8pqD2O6fWmZD9a0WueJ1BnFxsPI3Z06qygzAsbCZEdx5SACsU9YnfTAEOB8uj18saiUx69ouC9HDU1mSC4QlkfmyiaAf3EEuqYwrMUDb9c/s808/rice_export_hcmc-1026.jpg

ទោះយ៉ាងណា អ្នកនាំចេញអង្ករឥណ្ឌាម្នាក់និយាយថា អតិថិជនមិនចង់ទិញអង្ករក្នុងតម្លៃខ្ពស់ទេ ទើបធ្វើឱ្យអាជីវករទាំងអស់មិនអាចលក់អង្ករបានច្រើនដូចមុន ចាប់តាំងពីការិយាល័យគយបានប្រកាសថា នឹងប្រមូលពន្ធខ្ពស់ជាងមុន ។

ចំណែកតម្លៃអង្ករនៅប្រទេសថៃ បានកើនឡើងពីតម្លៃ៦១៥ដុល្លារអាមេរិកក្នុង១តោន កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៤ មកស្មើនឹងតម្លៃ៦២០ដុល្លារអាមេរិក ទៅ៦២២ដុល្លារអាមេរិកក្នុង១តោន ។ អាជីវករលក់អង្ករម្នាក់នៅប្រទេសថៃនិយាយថា មូលហេតុដែលធ្វើឱ្យតម្លៃអង្ករកើនឡើងខ្ពស់ជាបន្តបន្ទាប់ ដោយសារតម្រូវការទិញអង្ករមានបរិមាណស្មើដើម ប៉ុន្តែទិន្នផលផលិតអង្ករធ្លាក់ចុះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtBUU1wPDQTPhinCfZ_8T_exWLI9Mz4caGBSswTrK4apRR_N9Kts9ClsOi3Wn4s5NFXURmD7N8DKu24fgu-_OW8xZCY00nhy53PjqkNaU3tEOYikkNZQNS4swqSSycS8kYJbshqEetbhdlwwj7pkFJlKAyKnMJIc8W4mmVxev6g0oBNIuuhBDKoXhffOw/s1890/rice-1698898279.jpg