ការបែកញើសគឺជារឿងល្អចំពោះសុខភាព ព្រោះអាចបញ្ចេញជាតិពុលពីក្នុងខ្លួន ធ្វើឱ្យរាងកាយចុះត្រជាក់ ដែលអាចកើតឡើងនៅពេលយើងបញ្ចេញសកម្មភាពច្រើន ឬហាត់ប្រាណ។ ទោះជាយ៉ាងណា ការបែកញើសហួសប្រមាណ និងថែមទាំងមានក្លិនមិនល្អទៀតនោះអាចជាសញ្ញានៃភាពមិនប្រក្រតីណាមួយគួរឱ្យព្រួយបារម្ភហើយ។ ការដឹងនូវមូលហេតុពីក្រោយបញ្ហានេះ គឺសំខាន់ណាស់ដើម្បីទប់ស្កាត់បញ្ហាធ្ងន់ធ្ងរកុំឱ្យកើតមានឡើង។ ដូច្នេះខាងក្រោមនេះយើងនឹងប្រាប់ពីមូលហេតុដែលបណ្តាលឱ្យមានបញ្ហាបែកញើសច្រើន៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifktS0Ncd6Uw0IPPwzml9e-CiDBAf47rmo2GtVVxh_rpgaoTHENMxtu9_AC22snHUxZY0gnhTmlCeuhpCkQUbstWAZ8ilZQ-cx5aN0tdblvpqWWTGSAbftvklwtiRulhGhzURobkyDC-rSat0J_VEXSTg6q1V2CxJGMA7jKW-0rU9VQRPv5sYmG0NZ7G4/s1280/photo_2024-05-02_13-38-40.jpg

១.ខ្វះជាតិស្ករ៖ ទោះបីអាការៈបែកញើសហួសប្រមាណអាចបណ្ដាលមកពីមូលហេតុផ្សេងៗក៏ដោយ ប៉ុន្តែពេលខ្លះវាក៏អាចកើតមានដោយសារជំងឺខ្វះជាតិស្ករក្នុងឈាមផងដែរ។ ការបែកញើសបែបនេះ គឺកើតឡើងដោយមិនទាក់ទងជាមួយសីតុណ្ហភាពក្នុង ឬក្រៅបន្ទប់ឡើយ។ ជាញឹកញយ អ្នកជំងឺខ្វះជាតិស្ករក្នុងឈាមច្រើនជួបប្រទះអាការៈមួយចំនួនទៀតដូចជា វិលមុខ, ថប់បារម្ភ, ឃ្លានខ្លាំង, ឈឺក្បាលធីងធោង និងមើលមិនសូវច្បាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqXA5_Uad1wnVEJe3EzkGsiDNH2eNs6Q8bIdqtEV7iqD_kh3ZnYMoHPRgeKQRb70BiGELXP9DvNK_ucZJxIyZn904AQqoDHeU7FzbyPe_F_y2iuKICR2nfN3Govw0vwbOYnLvngVgxZMjTXahccS0Tlf7ci3A__CkHG2B7X9tTar6xsiuFC7uNqQSU04Q/s1200/photo_2024-05-02_13-39-11.jpg

២.ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស៖ ការបែកញើសច្រើនអាចបណ្ដាលមកពីអ្នកតានតឹងក្នុងអារម្មណ៍ខ្លាំង។ ស្ត្រេស និងការថប់បារម្ភមិនត្រឹមតែជះឥទ្ធិពលអវិជ្ជមានចំពោះរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កការបែកញើសហួសប្រមាណផងដែរ។ ញើសប្រភេទនេះក៏មានក្លិនមិនល្អផងដែរ ក៏ព្រោះវាមានផ្ទុកជាតិខ្លាញ់ និងប្រូតេអ៊ីនលាយជាមួយបាក់តេរីនៃស្បែកទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHOrsBvNWmJ1-J-pDlRhJlKpamZ4yewVdkWIb02wftsD5r684wHx_WME4aBsFnffdDPuDyFZEyuHWw-Tj3Y_2F0mUmrO-nAfhYWHGirLw_UKtAxNI0R2ricqbeL3MQTwVy30RLb4b3MfsUp7wgM_eb1LPD7xsz92Mav2PmIGYk07Uum5SMnhht-FCq0OI/s1136/photo_2024-05-02_13-39-18.jpg

៣.ជំងឺ Hyperhidrosis៖ ការបែកញើសហួសប្រមាណត្រង់ផ្នែកតែមួយនៃរាងកាយដូចជា ក, ក្លៀក, បាតដៃ ឬបាតជើង ហៅថាជំងឺ Hyperhidrosis។ វាមិនបង្កគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែអាចបណ្ដាលឱ្យអ្នកខ្មាសគេ។ ជំងឺ Hyperhidrosis ពេលខ្លះអមមកជាមួយនឹងការរលាក, ឈឺចាប់, បញ្ហាស្បែកផ្សេងៗ និងថប់បារម្ភ។ ហេតុនេះប្រសិនបើអ្នកតែងជួបប្រទះបញ្ហាបែកញើសក្លៀក ឬដៃ ឬផ្នែកណាមួយដូចរៀបរាប់ខាងលើមិនបាត់សោះនោះ ចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr5GSnQJ1YYuv9MmK0L7M4MGOqI9XiToxXON489uUv2ckW0l9nZjBCk3G7eGN7X7nimwEwq6RuDRUBCARWI2ERbCXSrxUm97o06Jcko7wR_pyGILI9LHLp3TQVPNb4PPAicZLuyUqGcrN74dlFNLMyJXC5mRPs5QqAt7kc_6iV5x2mGIKHhbVHggHNrq0/s1000/photo_2024-05-02_13-40-10.jpg

៤.បញ្ហាក្រពេញទីរ៉ូអ៊ីត៖ បញ្ហានេះគឺជាស្ថានភាពមួយដែលក្រពេញទីរ៉ូអ៊ីតក្លាយជាមានសកម្មភាពលើសកំណត់ ហើយចាប់ផ្ដើមផលិតអ័រម៉ូនទីរ៉ូអ៊ីតច្រើនហួស។ នៅពេលស្ថានភាពបែបនេះកើតឡើង អ្នកអាចនឹងជួបប្រទះអាការៈមួយចំនួនដូចជា ភ័យព្រួយ ឬថប់បារម្ភ, ស្រកទម្ងន់ និងបែកញើសហួសប្រមាណ។ វាក៏អាចជារោគសញ្ញាមួយដែលអ្នកគួរប្រញាប់ទៅពិនិត្យក្រពេញទីរ៉ូអ៊ីតជាមួយគ្រូពេទ្យជំនាញ។https://www.sknclinics.co.uk/wp-content/uploads/2021/04/shutterstock_612345368-scaled.jpg

៥.ផលប៉ះពាល់នៃថ្នាំមួយចំនួន៖ ការបែកញើសហួសប្រមាណក៏អាចបណ្ដាលមកពីថ្នាំណាមួយដែលអ្នកបានទទួលទានផងដែរ។ គ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយ ការបែកញើស គឺជាផលប៉ះពាល់ធម្មតានៃការប្រើប្រាស់ថ្នាំមួយចំនួន រួមទាំងថ្នាំអង់ទីប៊ីយ៉ូទិក និងថ្នាំសម្ពាធឈាមជាដើម៕