ណាហ្គាវើលដ៍ អបអរខួប ២៩ ឆ្នាំនៃភាពជោគជ័យ និងឧត្តមភាពនៃសេវាកម្ម និងបដិសណ្ឋារកិច្ចរបស់ខ្លួនដោយមានការផ្តល់ជូនដ៏អស្ចារ្យជាច្រើននៅក្នុងឧសភានេះ។ ដើម្បីអបអរឱកាសដ៏រីករាយនេះ មណ្ឌលកម្សាន្តប្រណីតនេះនឹងផ្តល់ជូនការបញ្ចុះតម្លៃដ៏អស្ចារ្យទៅលើអាហារ សេវាកម្មស្ប៉ា សេវាកម្មសាឡន ការស្នាក់នៅ និងរាត្រីកម្សាន្តនៅតាមក្លឹប ។ល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd1nfBudVWxZ11CukHakXHma4UTKWwtY9icpiImY-jKVWOJDUrtodub6o83GWEbQu9amlECfPSbmq5UJpK7GhIctEnNtxIIwv7FnHmXLXhKhD6miDKprGHRvKCUE7E-ShH3xDZ3FKWMkj3fzGiwElrsmNJPMH4NCLfl6qj4jvwMhZ5ez1n3xBIx3VMXxE/s1280/photo_2024-05-02_11-33-20.jpg

ណាហ្គាវើលដ៍ មាននំខាប់ខេក និងនំតូចធំច្រើនជម្រើសច្នៃដោយក្រុមមេចុងភៅដ៏ចំណានដែលមានតម្លៃសមរម្យបំផុតចាប់ពី ១១.៦០០៛ (ឬ ២,៩០ ដុល្លារអាម៉េរិក) រហូតដល់ ១១៦.០០០៛ (ឬ ២៩ ដុល្លារអាម៉េរិក) ដែលដុតថ្មីៗ និងដាក់លក់រៀងរាល់ថ្ងៃនៅកន្លែងទទួលភ្ញៀវ (Lobby Lounge) ពីម៉ោង ៧ ព្រឹករហូតដល់ ១ ទៀបភ្លឺ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnUXzM3FWI1CM2DFWlXtorrqcYd7sSNlpo-uAcIy_p6K-1fZGIKNvVPAcZTwDRUgg73DVBO1pcSWoo1dZiMGxx0gHne8Io1CVDQrwGN2P4mdl_QtapRa7JG5BLjfI8c-XdBDUHxKrlufnWCfYShfyMLtz26mse3qLCqs8Fj3QJxuHdcXPjQZ6EpEdQvp8/s1280/photo_2024-05-02_11-33-25.jpg

ចំណែកម្ហូបវិញ មានការបញ្ចុះតម្លៃពិសេស គឺ ១១៦.០០០៛ (ឬ ២៩ ដុល្លារអាម៉េរិក) ប៉ុណ្ណោះ។ នៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes មានម្ហូបដែលផ្សំពីប៉ាវហ៊ឺច្រើនជម្រើស។ នៅភោជនីយដ្ឋានអ៊ីតាលី Bistro Romano និងភោជនីយដ្ឋានជប៉ុន Teppanyaki មានម្ហូបឈុត ៣ មុខ និងឈុតបាយរុំលាយត្រីឆៅ។ ប្រសិនបើអតិថិជនចង់សាកល្បងសាច់គោដុតបែបបារាំងជាមួយថ្លើមក្ងាន ផ្សិត និងដំឡូង សូមអញ្ជើញទៅរីករាយនៅភោជនីយដ្ឋានបារាំង Le Gourmet ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy2aW71f_fFufpodueNtb0r8PuKu4-fVxRQkhIDmM7b9l_XALdxFfNOrUEqe3vRm3l2aN-9ObhKwwz4O2Eq-vmqzPvrr8Q2WbNUffiFOoMo34v-hNredtP31GEqVZTO6pD1VKgXNaVkVuzvVQyHv8pQoHM_dWrweVCf6oX_pvE3OnHi3mtSYPpFQT9QRg/s1280/photo_2024-05-02_11-33-32.jpg

មុខម្ហូប និងបង្អែមជាច្រើនទៀត ក៏មានបម្រើជូនផងដែរនៅភោជនីយដ្ឋាន Chopstick, Indochine, Golden Bowl, The Arena និង The Pangea តម្លៃចាប់ពី ១១.៦០០៛ (ឬ ២,៩០ ដុល្លារអាម៉េរិក) ប៉ុណ្ណោះ។ អតិថិជនអាចជ្រើសរើស ម្ហូបណាឆូបែបមិចស៊ីកូ សាំងវិចសាច់ប៉ាតេពិសេស បង្អែមចេកខ្ទិះលាយសាគូ នំតាតរសជាតិស្វាយ និងអាហារជាច្រើនមុខទៀត។ សូមកក់ទុកមុនតាមរយៈសារអេឡិចត្រូនិក dining@nagaworld.com ឬលេខទូរសព្ទ +៨៥៥ ២៣ ២៦៣ ០៣១ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬតាមដានទំព័រហ្វេសប៊ុក តេឡេក្រាម និងអ៊ីនស្តាក្រាម របស់ណាហ្គាវើលដ៍។
សម្រាប់អតិថិជនដែលចង់រាំលេងកម្សាន្ត ស្តាប់ភ្លេង និងក្រេបភេសជ្ជៈឆ្ងាញ់ៗ អាចទៅកម្សាន្តនៅក្លឹប Darlin Darlin នៅរាត្រីថ្ងៃទី១៨ ឧសភាដែលមានប្រូម៉ូសិនទិញ ២ ថែម ១ សម្រាប់ស្រាវីស្គីដប។ អំឡុងខែឧសភានៃខួប ២៩ ឆ្នាំនេះ ណាហ្គាវើលដ៍ក៏មានផ្តល់ជូនស្រាកែវ និងស្រាបៀរដប តម្លៃ ១១.៦០០៛ (ឬ ២,៩០ ដុល្លារអាម៉េរិក) នៅភោជនីយដ្ឋាន និងបានីយដ្ឋានទាំងអស់របស់ខ្លួនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKYVYTW-TfbI4IWfLowFn_m3vKhAC31mC3IMHC96-SdF6Zx-7A1WaX6I0h2-l1U15yqdtlOW8ySxspTtAXg5OK20WMhbcjNZOsDAVBpyxxzS29UmVL3lg3IrEMO0GnwQ2_lEMvWnEsKZszg_TdK1P3TW1Pdnzp8bhpnK3y9IUAJBeziL66tFc80QRnvEM/s1280/photo_2024-05-02_11-33-39.jpg

សមាជិកណាហ្គាវើលដ៍ទាំងអស់ ក៏អាចមានឱកាសឈ្នះរង្វាន់រៀងរាល់ថ្ងៃផងដែរបូករួមនឹងការស្នាក់នៅ ២ យប់ក្នុងបន្ទប់ Superior ដោយប្តូរ ២៩០ ពិន្ទុប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិត សូមផ្ញើអ៊ីម៉ែលទៅកាន់ rewards@nagaworld.com ឬចូលទៅកាន់គេហទំព័រ www.nagaworld.com ។

សូមអញ្ជើញទៅកម្សាន្តជាមួយមិត្តភក្តិ និងមិត្តភក្តិនៅក្នុងខែឧសភានេះដើម្បីទទួលបានការផ្តល់ជូនដ៏អស្ចារ្យក្នុងឱកាសខួប ២៩ ឆ្នាំរបស់ណាហ្គាវើលដ៍!