អាកាសធាតុក្តៅកំពុងឡើងកម្តៅខ្លាំងនៅទូទាំងទ្វីប ស្របពេលដែលឧ.បទ្ទវ.ហេតុអគ្គី.ភ័យឆាបឆេះចេះតែបន្តកើតមានឥតល្ហែរ មិនថាយាន្តជំនិះ លំនៅដ្ឋាន និងសូម្បីតែរោងចក្រធំៗ បើប្រហែសតែបន្តិច នឹងសល់ត្រឹមតែផេះមិនខាន។ កាលពីថ្ងៃទី១ ខែឧសភានេះ ត្រូវនឹងដើមខែថ្មី ទាំងថៃ ទាំងវៀតណាម ជាអកុសលបានជួបនៅហេតុការណ៍ឆាបឆេះនេះដូចគ្នា ហើយនៅតែមិនទាន់រកឃើញមូលហេតុឲ្យបានពិតប្រាកដនៅឡើយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh54SNB98Kw33Mh35A6WSgJ8-UgLo5RSTsgevcaf_s56vsqvKI9hTV01HjBAdMX0ZiUJYm61aEBmHRl1YU4HpYeJEAYXtrKLU4ReyH1qKoSoROCpA63gLSKUOGeoIL8sjw3LWEeXHxsj9STl7Wi0zd9dlzGMWHMnOCjeCG4d8ZvhfOsK-xctzGk0-j3QkM/s1123/2672920.png

យោងតាមប្រភពសារព័ត៌មាន Thai PBS បានឲ្យដឹងថាមានករណីអគ្គីភ័យឆាបឆេះរោងចក្រកែច្នៃក្រដាសអេតចាយមួយន្លែងនៅខេត្តសាមុតសាខុនប្រទេសថៃ ដែលឧបទ្ទវហេតុនេះបានកើតឡើងនៅល្ងាចថ្ងៃទី៣០ ខែមេសា និងបន្តឆេះរយៈពេល៣ថ្ងៃ រហូតមកដល់ថ្ងៃទី២ ខែឧសភា បើតាមសេចក្តីរាយការណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiQW-hsWRApkW3o77q1O_3TBYRDP7sUQH0XY3xHAfXAbChwe86sAreN81XHEOGfTGH_SwGPJkHh9imqLHygXqGA1Ksyze8e9o8bLC-gepbKpUjPONLr9HIO-Z4k4twYk2k35Ys_eRQJwkvwd-rwKMGDTIqoT-i2k7dHokYLgjIiUcPFf6Umt2r5EEZlQs/s700/c1_2780057_700.jpg

អគ្គីភ័យបាននឹងកំពុងឆាបឆេះរោងចក្រកែច្នៃក្រដាសអេតចាយដ៏ធំមួយរបស់ថៃ ស្ថិតនៅលើផ្ទៃដី ១,៧៦ ហិកតា បើតាមការប៉ាន់ស្មានតម្លៃដែលខូចខាតកាលពីម្សិលមិញនេះបានឲ្យដឹងថា ខាតបង់អស់ប្រាក់ប្រមាណនឹង ១៨០ លានបាត (៤លាន៩សែនដុលា្លរ)។ ខណៈភ្នាក់ងារពន្លត់អគ្គីភ័យបានជួយគ្នាយ៉ាងសស្រាក់សស្រាន ដើម្បីពន្លត់ភ្លើងដែលឆាបឆេះឲ្យបានឆាប់រហ័សបំផុតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0-KTQVaUrBeaq2iGZ8FWAFOtP4o1ELFp2mm1pIaR58rXqylMoobdgH8zgND28eG4s0WcK_GawIjDVEdrFpcMFnlfVreGvYiMl9ZLx98JA-qKO2cWjTYOaoGRk8TM6fPmEj-Utw6QNHI0BCYi3lGHoNN4Z_YWhv68JSfiM9RjhZa_uvTxLOolf41pVoQA/s640/photo_2024-05-02_10-31-36.jpg

រីឯកាលពីថ្ងៃទី១ ខែឧសភានេះដូចគ្នា សារព័ត៌មានវៀតណាមបានចុះផ្សាយថា ករណីផ្ទុះរោងចក្រឈើមួយកន្លែង នៅភាគខាងត្បូងប្រទេសវៀតណាម បានសម្លាប់មនុស្ស ៦ នាក់ និង ៧ នាក់ទៀតរងរបួស។ ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៨ ព្រឹកនៅឯក្រុមហ៊ុនផលិតឈើ Binh Minh ក្នុងខេត្ត Dong Nai ដោយប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានរាយការណ៍ថាវាបណ្តាលមកពីឡចំហាយដំណើរការខុសប្រក្រតី។ ទោះជាយ៉ាងណា សមត្ថកិច្ចគឺកំពុងតែបន្តការស៊ើបអង្កេតបន្ថែមលើករណីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilnWPeTeo2PpAFz3CpcFese-BqotsUW1VBTf6ofpyvYjzI6Bdd9MQSUfBVTbgNdFaaSl-WAsQSo2GijNT7RGPKmR4qXb9vn38TnDjylGi_ikS2D8BIHOe3l7l8_KTHfLnqwwGdd6kKiJgb6q2hmL9F5_kiuE6k6j3rzfmJ5AqIYa-kXucCImd4QoGZbGk/s1280/photo_2024-05-02_10-31-38.jpg

យោងតាមសាក្សីម្នាក់ដែលដកស្រង់ដោយគេហទំព័រព័ត៌មាន VNExpress បាននិយាយថា “មកដល់កន្លែងនោះ ខ្ញុំបានឃើញទិដ្ឋភាពដ៏រន្ធត់មួយ៖ កំទេចកំទីបានរាយប៉ាយនៅគ្រប់ទីកន្លែង ហើយសាកសពជាច្រើនដេកនៅក្នុងទីធ្លា” ។ រូបថតប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃទីតាំង ដែលបុគ្គលិកប្រហែល ៣០ នាក់កំពុងធ្វើការនៅពេលនោះ បានបង្ហាញថាផ្នែកមួយនៃអគារបានដួលរលំ ដោយមានដំបូលដែកជ្រុងបានធ្លាក់មកដី។

តាមរយៈឧបទ្ទវហេតុនេះ អភិបាលខេត្តវៀតណាមបានចូលរួមរំលែកទុក្ខ និងឧបត្ថម្ភថវិកាដល់គ្រួសារជនរងគ្រោះ (២០លានដុង ឬ ៧៨៩ដុល្លារ សម្រាប់អ្នកមរណភាពក្នុងម្នាក់ និង១០លានដុង ឬ៣៩៥ដុល្លារ សម្រាប់អ្នករបួសក្នុងម្នាក់)៕