ប្រទេសហ្វីលីពីន ៖ នៅឆ្នាំ២០២៤ ប្រទេសហ្វីលីពីនបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំង, ស្ងួតហួតហែង និងមានសីតុណ្ហភាពកើនឡើងដល់៥០អង្សាសេ ជាហេតុធ្វើឱ្យទឹកក្នុងទំនប់ដ៏ធំមួយនៅភាគខាងជើងហ្វីលីពីនស្រកចុះជាបន្តបន្ទាប់ និងលេចរូបរាងទីក្រុងបុរាណមួយនៅបាតទំនប់ ។ អាជ្ញាធរប្រាប់ថា ទីក្រុងនេះបានលិចទឹកអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែទឹកបានរីងស្ងួតព្រោះអាកាសធាតុក្តៅខ្លាំង ទើបទីក្រុងនេះលេចរូបរាងបង្អួតភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNdhJjq0JFMCHd8hMw9vgn4JhtYd9mrRXvk5n400uaIDzO4q1nL0pEDkFFTV_ffXrlzTE2i7p7-yXEycn7EcJ7eOHmF7amTypj5kO2IV8-olgztZTIG_2uSMr9Xo4z-T8pRGKdCftEd9ii6ug3M6SFNa9eFG_u2uTUfJMpGtsVu-sKgtUQsAF4FGqn9lc/s976/_133248496_gettyimages-2150523086.jpg

លោក Marlon Paladin វិស្វករប្រចាំការិយាល័យធារាសាស្ត្រជាតិនិយាយថា ទីក្រុងបុរាណនេះមានអាយុកាលប្រមាណ៣០០ឆ្នាំ បានលេចរូបរាងឡើងនៅកណ្តាលទំនប់ Pantabangan ស្ថិតក្នុងខេត្តនូវេវ៉ា អេស៊ីចា ។ ក្រោយពីខេត្តនេះមានអាកាសធាតុក្តៅខ្លាំង និងគ្មានភ្លៀងធ្លាក់ជាច្រើនខែបានធ្វើឱ្យព្រះវិហារបែកបាក់ និងផ្នូរបុរាណបង្ហាញរូបរាងម្តងទៀត ហើយក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyj7NKbEIah0EXyjq-8BS9aEV1boEYBiM_p2N4HXo1HhQF1KgX1TblFSliQLnQuEGMktc0p75qIq6xHw3RCBHRBJyFa6loO0Lxf_7XnIpE3rCpj4d1sSisAOWMQ75vod8C3hX9r5acgGk_BqKIXOwjbbaDZg8U03E62_Ln6cwiPEAYI1fn4g48Z1Fbg4s/s1200/336000.jpg

លោក Marlon Paladin បន្តថា នេះជាលើកទី៦ហើយ ដែលទីក្រុងបុរាណនៅទំនប់ Pantabangan បានបង្ហាញរូបរាងឡើង តាំងពីប្រទេសហ្វីលីពីនសាងសង់ទំនប់ទឹក ដើម្បីផ្គត់ផ្គង់ទឹកដល់កសិករក្នុងតំបន់ ។ ប៉ុន្តែលោកពុំបានបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យទីក្រុងនេះលិចទឹកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0zyxATn2PkFchluDn3ZrqYt2uaHH3QCPEewRkRSbfd64781ca1kldGQ0G_D5OctB42c_zcc8snQsbDNMHIcw_U2QhYXTmKItUnMiVTZLWCbrzClQdOVf8ENiPeoq__6Qx9hepH6D1MHye8rzQHb6nCnqB8yrgRILLC2M9JuTSho0LgtKqZF96YkA28uQ/s1480/gettyimages-2150522870.jpg

តាមការព្យាករអាកាសធាតុបញ្ជាក់ថា កម្រិតទឹកក្នុងទំនប់ Pantabangan បានស្រកចុះរហូតដល់ជិត៥០ម៉ែត្រ ពីកម្រិតខ្ពស់បំផុត២២១ម៉ែត្រ ។ ជាធម្មតា ចាប់ពីខែមីនា ដល់ខែឧសភា គឺជារដូវក្តៅ និងស្ងួតហួតហែងបំផុតនៅប្រទេសហ្វីលីពីន ។ ហេតុនេះ សាលារៀនជាច្រើនកន្លែងបានប្រកាសផ្អាកការបង្រៀនសិស្ស ក្រោយកើតគ្រោះធម្មជាតិ El Nino ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpl9SXOvu4y4iMcNHJ9vAW9wvpf_jKfF-BP3SPWA3JbctJMI6WTpbDsmaq6pQQTXD8uT6IpnBFX9_bd_TFDqMtmwIehxmRwd5xUAGHCkHKES4_M_wBUbBmzQIt4FkXKk_B88BSki4oeFsYD151F7lkG89RABmCeGKa9ZrOpUNtHUi9h1vPaRTekrMgq1g/s696/photo_2024-05-02_11-19-48.jpg

អាជ្ញាធរបញ្ជាក់ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចចំណាយប្រាក់ក្នុងម្នាក់ជាង៥ដុល្លារអាមេរិកឱ្យទៅអ្នកនេសាទក្នុងតំបន់ ដើម្បីជិះទូកទៅទស្សនាទីក្រុងបុរាណនេះដោយផ្ទាល់ភ្នែក ៕