TikTok គឺជាកម្មវិធីដ៏ពេញនិយម និងមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយសព្វថ្ងៃមនុស្សជាច្រើននៅជុំវិញពិភពលោក សុទ្ធតែស្គាល់កម្មវិធី TikTok ដោយសារកម្មវិធីមានភាពចម្រុះនៃវីដេអូ និងអាចរកលុយបានទៀតផង។ យោងតាមគេហទំព័របច្ចេកវិទ្យា Electronics Hub បានធ្វើការស្រាវជ្រាវលើកម្រិតនៃការប្រើប្រាស់ទូរស័ព្ទ កុំព្យូទ័រ និងបណ្តាញសង្គមក្នុងបណ្តាប្រទេសទាំងអស់ជុំវិញពិភពលោក ដោយផ្អែកលើទិន្នន័យពីរបាយការណ៍ទិដ្ឋភាពទូទៅនៃគេហទំព័រឯកទេសទិន្នន័យ Datareportal ក្នុងប្រទេសសិង្ហបុរី បានឱ្យដឹងថាមានប្រទេសចំនួន ១០ ប៉ុណ្ណោះដែលមានអ្នកមើល TikTok ប្រចាំថ្ងៃច្រើនជាងគេបំផុតនៅលើពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEita1xd09uJkRo6zmx0NSEoHNs9NHMoOkFHT0l-1QzvRrW-lga75DZvs6NhJMsbOeKmhUpHzUVXoD01vA8CLUqcm5Pc38JWY06uU1C_e9eGEe2BCBgNBvn02Zdh0dgaoPi8wGfTCBobeAbbe_d9vf9MfCKg47nOkjNEf3T3ZDVw-ShAt1vO3LCH8RwoRfg/s740/1690363041329.png

ដូច្នោះហើយ ចំណាត់ថ្នាក់កំពូលនៅអាស៊ីគឺបានទៅលើប្រទេសវៀតណាម ដែលបានមើលវីដេអូ TikTok ជាមធ្យមចំនួន ១២៨ ជារៀងរាល់ថ្ងៃ។ នៅពីក្រោយប្រទេសវៀតណាមគឺប្រទេសហ្វីលីពីន ដែលមានវីដេអូ TikTok ចំនួន ១២៧ បានមើលជារៀងរាល់ថ្ងៃ។ បន្ទាប់មកគឺអ៊ីស្រាអែល (១២៣) ម៉ាឡេស៊ី (១២១) ឥណ្ឌូនេស៊ី (១២០)។ នេះបើយោងតាម Statista ដែលជាវេទិកាអាល្លឺម៉ង់ដែលមានឯកទេសខាងស្ថិតិ និងការរាយការណ៍ទិន្នន័យសកល បានឱ្យដឹងថា ជាមធ្យមវីដេអូ TikTok នីមួយៗមានរយៈពេល ៣៤ វិនាទី។ ដូច្នេះការមើលវីដេអូ TikTok ជាមធ្យមចំនួន ១២៨ មានន័យថាមនុស្សម្នាក់បានចំណាយពេល ១ ម៉ោង ១២ នាទី ឬ ២ ម៉ោង ២៤ នាទី ក្នុងមួយថ្ងៃជាមួយ TikTok។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVtaEFJ3e7xQaUnF9aWT0mP6mGmC368h1XH3Q4cmoHEZNWKea9-hBPUWxNoWGogCLaWYOTtIY_n7JNrnUfbRCD4gaqEEug7KleH57gBGhGpjKv7kwxWUREXYOebZRo-mEjI56eAvl2UObd4v7DsKtg4pBAsX2nYq5fnrmZnJY4h8c6C10LkH0BhkUkpkg/s2294/b08103e3b28efd3de48df782b7dd4f19.png

ខាងក្រោមនេះគឺជាបញ្ជីប្រទេសទាំង ១០ ដែលមានអ្នកមើល TikTok ប្រចាំថ្ងៃច្រើនជាងគេបំផុតលើលោក៖
១.ប្រទេសអង់គ្លេស (England) មានចំនួនអ្នកមើល ១៥៤
២.ប្រទេសអាមេរិក (United States) មានចំនួនអ្នកមើល ១៤២
៣.ប្រទេសម៉ិកស៊ិក (Mexico) មានចំនួនអ្នកមើល ១៤០
៤.ប្រទេសឈីលី (Chile) មានចំនួនអ្នកមើល ១៣៤
៥.ប្រទេសបែលហ្សិក (Belgium) មានចំនួនអ្នកមើល ១៣២https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpIYE6R3hyphenhyphen0P6E5Cf9VPEuuKdDJH202qNGlPG0MmwV7QobbUndks0Rg3gBRbAfrgmqBvd3IsUuZ0ZGVuCRr_w1sIynbrWuWfSrt4ZXFS783InzwACdCZhAwzNqSpWVRWf_K7uwzYCoKS0IZ1uQLwj7zCFfajCa_JIDeMKauD1Gv7lqMgrDlVMV9JePZUU/s2560/top-10-tiktokers-Singapore-6000x4000-1-scaled.jpg
៦.ប្រទេសអូស្ត្រាលី (Australia) មានចំនួនអ្នកមើល ១៣២
៧.ប្រទេសវៀតណាម (Vietnam) មានចំនួនអ្នកមើល ១២៨
៨.ប្រទេសហ្វីលីពីន (Philippines) មានចំនួនអ្នកមើល ១២៧
៩.ប្រទេសអ៊ីស្រាអែល (Israel) មានចំនួនអ្នកមើល ១២៣
១០.ប្រទេសម៉ាឡេស៊ី (Malaysia) មានចំនួនអ្នកមើល ១២១ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh98s2oGpHnXh1mKLTv1y1MZmbihlkPhLKP91K-eix_MwjoxJGV3LQsEdHt9l8oUZQAyP_M5k9Ez4iYyH9W4JHXv2LxYDX0FbAETfhUHWaxq_sIKxwdIPeYeXFU9ABnHrZee_2oblMXGxQLwpAl-XjCiRVyfxURYNsvTNU10J2mYu9mEfyYAjh4riiclXQ/s300/images.jpg