ត្រីបបែលយក្សរបស់កម្ពុជា ជាប្រភេទត្រីទឹកសាប ដែលបច្ចុប្បន្នកំពុងតែមានវត្តមាននៅតាមដងទន្លេសាប និងទន្លេមេគង្គនៃប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភខ្លាំងបំផុតនោះគឺ ប្រជានេសាទហាក់ខ្វះការ.ពិចារណា ដោយបាននឹងកំពុងធ្វើការនេសាទដោយខុ.សច្បាប់ យកត្រីប្រភេទនេះទៅដាក់លក់ បានតម្លៃយ៉ាងខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiW2mjInKoqeFe8Vverf-Op2i0pg-pF2-c8IlYUKNAwU2hN3mZxJ4APGLcqn4rDzMWccv-kprpQxD6G6gNrfe_rduypWG-qg7ZAjHjdnfNZd35UYC0fYgl_PrPEBcVn5dk2zws91-iY4lFZ8v41vBLAQCF04HWdCL2dxq4Or2d3-sxbKoq7Yp2uVEP5oQ/s960/photo_2024-03-27_15-35-34.jpg

ក្រៅពីត្រីគល់រាំងនិងត្រីរាជ ប្រទេសកម្ពុជាយើងគឺមានត្រីទឹកសាបមួយប្រភេទទៀត ដែលមានទម្ងន់មហាសាល គឺត្រីបបែលយក្ស។ ត្រីបបែលយក្សនេះគឺអាចលូតលាស់និងមានទម្ងន់ធ្ងន់បំផុតរហូតដល់ទៅជាង ៦០០គីឡូក្រាម និងប្រវែងរហូតដល់ជាង ៥ម៉ែត្រ សរុបទាំងកន្ទុយ។ ត្រីបបែលទឹកសាប គឺជាប្រភេទពូជយក្ស គឺត្រូវបានគេចាត់ទុកថាជារបស់ដ៏កម្របំផុតមួយនៅលើភពផែនដី ហើយកាលពីវិច្ឆិកា ឆ្នាំ២០២៣ បបែលយក្សកម្ពុជាទម្ងន់ ៣០០គីឡូក្រាម ក៏បានបំបែកឯតទគ្គកម្មពិភពលោក ដោយ Guinness World Record ថាជាប្រភេទត្រីទឹកសាបធំជាងគេបំផុតលើលោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKvXJKqvSOV2OlfONzg0-g-YdixI2GQQuXKOieFo4tZi0FGw0reoK_NI65P-b9_6zW3PR1k9dRP5TWUb1chmJa_TAn9jwNlHb6IPgtvZg3ktIEyqH6CDCEcKIbqh96klWw5o0Rb2anILgASoCQvR9nz6R_Bc073J4CYyFo3H7vcxJQc4Umej_HuzeuxmI/s1200/photo_2024-03-27_15-38-10%20(2).jpg

យោងតាមការសិក្សាស្រាវជ្រាវ ត្រីបបែលយក្សទឹកសាប គឺបាននឹងកំពុងរស់នៅដងទន្លេនានានៃប្រទេសកម្ពុជា ជាពិសេសនៅទន្លេសេកុង(ខេត្តស្ទឹងត្រែង) តំបន់ព្រែកកាំពី(ខេត្តក្រចេះ) និងខេត្តព្រៃវែងជាដើម ដែលគេជឿជាក់ថា កន្លែងទាំងនេះគឺជាទីសុខសាន្តជាងគេសម្រាប់ពួកវា នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា ត្រីបបែលយក្សទាំងនេះកំពុងតែប្រឈមមុខនឹងទៅនឹងការដាច់ពូជ ព្រោះថាកំណើននៃការនេសាទដោយខុសច្បាប់កំពុងកើនឡើងជារៀងរាល់ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoAp6ptLJeBSpILzso0CfKz5M_DDQX1qC3W3c7bkZRhp25fOPQ4QsxI2QOdTAqMtGWfiRs7EC-xjgjuw9PV-kyykfQ16HVTlpMPkwssI3W0a9bPBzQ_SqnQOhDwP9L0Pi2KEPCwENLZai71I8AWh-GIVe1G9HnUqH_APypJWw2dAu9RasQaAOtlx8gJuU/s960/photo_2024-03-27_15-35-34%20(2).jpg

គួរបញ្ជាក់ដែរថា ត្រីបបែលយក្សទឹកសាបនេះ គឺបាតពោះមានពណ៌ត្នោតប្រផេះ ជាយក្រែងនៃពោះមានពណ៌ខ្មៅ និងកន្ទុយមានប្រវែងវែងជាងដងខ្លួន។ ត្រីបបែលយក្សនេះអាចរស់បានរហូតដល់ ១០ឆ្នាំ ដែលចំពោះប្រភេទខ្លះនៅពេលរដូវបន្តពូជ វានឹងផ្លាស់ទីទៅសមុទ្រដើម្បីបន្តពូជ ដោយកើតកូនបានម្តងៗមានចំនួនច្រើន ហើយកូនដែលកើតមកមានទំហំប្រមាណ ៣០សង់ទីម៉ែត្រ ហើយវាលាក់កូនក្នុងស្រកី នៅអំឡុង៧-ទៅ៩ខែ។ ចំពោះចំណីរបស់ត្រីបបែល គឺស៊ីត្រី សត្វឥតឆ្អឹងកង និងសត្វល្អិតជាអាហារ។

ទោះជាយ៉ាងណា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ហាមធ្វើការនេសាទ ទិញ-លក់ ត្រីប្រភេទនេះដោយខុសច្បាប់ ដើម្បីជាការអភិរក្សដល់សត្វក្នុងទឹកដែលជាធនធានដ៏កម្រលើពិភពលោក ក៏ដូចជាសូមសំណូមពរដល់ក្រសួងស្ថាប័នពាក់ព័ន្ធចុះអនុវត្តនិងចាត់វិធានការទៅលើបញ្ហានេះឲ្យបានឆាប់បំផុតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguigwSK76F5wnUhkl1FfojMSglHrmy3hjnpqT6nF20suMzCDw3ms1YWM7RiTRVoiQJwn2Uamq7E0lXvYC6yqLRz6Wy5ct8ICLxg6bmZu3wa7rko2edQBgSOEruZoy-hUNNT-IoXL_WxMznSwu2dsmjq3z14a6R64v07fxzW-bd0hydKdkI7TTX6672J8M/s1280/photo_2024-03-27_15-38-10.jpg