Home Blog Page 1159

ដំណឹងល្អសម្រាប់អ្នកផ្គត់ផ្គង់ជីកសិកម្ម! ក្រុមហ៊ុន ក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ ត្រូវការទិញជីច្រើនប្រភេទ ក្នុងបរិមាណដ៏ច្រើន

0

យោងតាមសេចក្តីប្រកាសជូនដំណឹងជាសាធារណៈតាមរយៈបណ្តាញសង្គម ក្រុមហ៊ុន ក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ ត្រូវការទិញជី ក្នុងបរិមាណច្រើនជាប្រចាំ តាមរយៈរូបភាពការដេញថ្លៃជាសាធារណៈ នូវប្រភេទជី៖ ជីUrê (N:46%) ជីផូស្វាត (P2O5: 15%) ជីKali (K2O: 60%) ដូចច្នេះហើយ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុនផ្គត់ផ្គង់ជី ដែលមានប្រភេទដូចបានរៀបរាប់ខាងលើ អាចដាក់ពាក្យដេញថ្លៃ នៅតាមទីតាំង និងកាលបរិច្ឆេទដូចសេចក្តីប្រកាសរបស់ក្រុមហ៊ុននៅខាងក្រោមនេះ។

ក្រុមហ៊ុន ក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ សូមជូនដំណឹងដល់ សាធារណជន និងក្រុមហ៊ុនអាជីវកម្មផ្គត់ផ្គង់ជី ទាំងអស់ អោយ បាន ជ្រាប ថា៖ ក្រុមហ៊ុនយើងខ្ញុំមានតម្រូវការប្រើប្រាស់ជីសម្រាប់ផែនការផលិតអាជីវកម្មឆ្នាំ២០២៤ ដែលមានបរិមាណ៖ ជីUrê (N:46%): 448,00តោន ជីផូស្វាត (P2O5: 15%): 638,00តោន ជីKali (K2O: 60%): 344,00តោន។ រូបភាពទិញគឺដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់។ ពេលវេលាប្រគល់ទទួលទំនិញតាម ផែនការ គឺចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

សាធារណជន និង ក្រុមហ៊ុន អាជីវកម្ម ផ្គត់ផ្គង់ជី ទាំង អស់មានបំណងដេញថ្លៃសូមដាក់ពាក្យ ដេញ ថ្លៃ ចាប់ ពី ម៉ោង៧ព្រឹកថ្ងៃទី២៥ ខែមីនា រហូតដល់ ម៉ោង១៥ ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៤ រៀងរាល់ ម៉ោង ធ្វើការ ឬទំនាក់ទំនងមកអាសយដ្ឋាន៖ ភូមិមួយ ឃុំ ឡា មីញ ស្រុកបរកែវ ខេត្តរតនគិរី ឬតាម Email: krrc1@yahoo.com.vn និង ពត៌មាន លំអិត សូមទំនាក់ទំនង តាម ទូរស័ព្ទលេខ ផ្នែកភាសារវៀតណាម 0976 599 766; ភាសារខ្មែរ 088 666 2665 ។ សូមអរគុណ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5brjXRK4BHem18386M-fqEVPLQONATJPLv7nXfazMYo2gmMriXVumTJ1m3Gc129S4eRDWmPgYi09fTdcD5ABi9DBjW3wNpFSSWzQrt7cdq9S-O5e8d7z3IoGFpUST1ybzNxwf0I9inLKG9A8ktjvfv_iHqI02FbGhZqpCwZYv1iu5VNVJDF8SDCTel34/s529/Screenshot%202024-03-22%20114736.png

ដើម្បីផ្តល់ប្រាក់ចំណូលឱ្យពលរដ្ឋ ប្រទេសថៃនឹងរៀបចំព្រឹត្តិការណ៍តន្ត្រីធំៗចំនួន២ លំដាប់ពិភពលោក

0

ប្រទេសថៃ ៖ អ្នករៀបចំព្រឹត្តិការណ៍តន្ត្រីធំៗចំនួន២ លំដាប់ពិភពលោក គឺ Summer Sonic និង Tomorrowland បានប្រកាសថា នឹងរៀបចំព្រឹត្តិការណ៍តន្ត្រីនៅប្រទេសថៃជាលើកដំបូងក្នុងតំបន់អាស៊ាន ។ វាស្របតាមគោលនយោបាយរបស់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ដែលនិយាយថា ចង់ឱ្យប្រទេសថៃមានព្រឹត្តិការណ៍លំដាប់ពិភពលោក ដើម្បីផ្តល់ប្រាក់ចំណូលឱ្យពលរដ្ឋ ។

លោក Chai Watcharong មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃលើកឡើងថា តាមគោលនយោបាយរបស់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធផ្តល់ភាពសំខាន់ និងលើកកម្ពស់សក្តានុពលឱ្យប្រទេសថៃរៀបចំព្រឹត្តិការណ៍ល្បីៗលំដាប់ពិភពលោក ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងជំរុញឱ្យប្រទេសថៃក្លាយជាគោលដៅលេចធ្លោក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក ជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz-jzUB8-oak9b9hkv16vSeqVmxfNlTEU4YCsZKxUKCnKJDPPauGjSg579LMkVVUmPo68XoEESVy-nasobQdmkIwQwiyK0SnTtU22dCNRQsJC1suLO4ThHFpR_gdNDayQTFxbq5pR6KkwFOcOKVKaqwDoUZY2rvIpuYMbYvdYVEMULOAtQ1t2k3lrKrWQ/s1000/247607.jpg

លោក Chai Watcharong មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃបន្តថា វាជាភាពជោគជ័យមួយដែលបានមកពីលទ្ធផលការងាររបស់រដ្ឋាភិបាលអាណត្តិថ្មី ដោយរដ្ឋាភិ
បាលបានពិភាក្សាជាមួយនាយកក្រុមហ៊ុនពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក រួមទាំងពិភាក្សាជាមួយក្រុមហ៊ុនរថយន្តអគ្គិសនីផងដែរ ។ មន្ត្រីនាំពាក្យរូបនេះបញ្ជាក់ថា ក្រោយពីការរៀបចំព្រឹត្តិការណ៍តន្ត្រីធំៗចំនួន២ លំដាប់ពិភពលោកនៅប្រទេសថៃរួចហើយ ព្រឹត្តិការណ៍លំដាប់ពិភពលោក នឹងរៀបចំនៅប្រទេសថៃជាបន្តបន្ទាប់ទៀត ។

ព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក គឺ Summer Sonic Bangkok 2024 នឹងរៀបចំឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងថងថានី ។ វាជាការរៀបចំព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក ជាលើកដំបូងនៅតំបន់អាស៊ាន និងជាការរៀបចំលើកទី២ នៅក្រៅប្រទេសជប៉ុន ។ រីឯព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក មួយទៀតឈ្មោះ Tomorrowland គឺជាព្រឹត្តិការណ៍ចម្រៀង EDM ក៏គ្រោងរៀបចំនៅប្រទេសថៃដូចគ្នាដែរ គឺនៅឆ្នាំ២០២៦ ហើយ Tomorrowland អាចរៀបចំនៅប្រទេសថៃជាបន្តបន្ទាប់ រយៈពេល១០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAP3aZH4pQayoWGiFXNaSqrxp1sd_9lDw83_8OBDTqT5z8T-AN3teZ2eG6tefzY6u7EOF720zViwpJmWa03Rvi0hlvzlWUnLcIQJOlZm2ek5XB6tNaShAfeFaeW5eXAJJNeaNWpRUN33ERUAUJ0Yt2CV12xQXGlPTJAWgmucrIPQ7HV6bACcXYVSisnEI/s1920/358093143_830374951789585_6029243930049424294_n-1920x1024.jpg

លើសពីនេះ រដ្ឋាភិបាលថៃនឹងជជែកជាមួយអ្នករៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកជាច្រើនទៀត ដោយលោកនាយករដ្ឋមន្ត្រី Srettha Thavisin ថ្លែងថា លោកជឿជាក់លើសក្តានុពលរបស់ប្រទេសថៃគ្រប់ផ្នែក ជាពិសេស គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលថៃបានអភិវឌ្ឍន៍រហូតមក ហើយថៃក៏បានធ្វើជាម្ចាស់ផ្ទះដ៏ល្អនាពេលកន្លងមកផងដែរ ។ កត្តាទាំងនេះនឹងធ្វើឱ្យអ្នករៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក ចាប់អារម្មណ៍មកលើថៃ ដើម្បីឱ្យថៃអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកម្សាន្តនៅប្រទេសរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIM6yIynYtW1EIbyY8EIxinl8_lDiDEwCV8uEQBj42wP9Ns351yutxVGNKkAnEXmaCFblpsIs1ZveFgtA1lvj_RgRod5X5zymC7dUYWqrKOZuf_5-LlJEZ-gIRdCnrJBtIULoKOa6ZfTZnO02FTE6VszE7DLZxjtA0wrjtsw0bo0OiTzFvY4mfsgqytx8/s2048/download.jpg

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ប្រទេសថៃបានរៀបចំសន្និសីទជាផ្លូវការអំពីព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin និងលោកស្រី Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ និងជាអនុប្រធានគណៈកម្មការអភិវឌ្ឍន៍ Soft Power ប្រទេសថៃ ។

លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃថ្លែងថា លោករីករាយយ៉ាងខ្លាំងដែលព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក Summer Sonic នឹងរៀបចំនៅប្រទេសថៃជាលើកដំបូង ក្រោមឈ្មោះថា «Summer Sonic Bangkok 2024» ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ។ វាជាការរៀបចំឡើងជាលើកដំបូងនៅក្រៅប្រទេសជប៉ុន ខណៈព្រឹត្តិការណ៍តន្ត្រី Summer Sonic នៅជប៉ុនបានទទួលភ្ញៀវទេសចរជាង៣៥ម៉ឺននាក់ក្នុង១ឆ្នាំ ដែលជាយុទ្ធសាស្ត្រសំខាន់ដើម្បីបង្កើនចំនួនភ្ញៀវទេសចរនៅជប៉ុន ។ ហេតុនេះ ប្រទេសថៃនឹងក្លាយជាកន្លែងទេសចរណ៍ស្របតាមចក្ខុវិស័យ Ignite Thailand ដែលបានប្រកាសនាពេលកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV9NoQ4spj-onABes8Nm6hEIFoCFHjpNtxT4McbU8ZK5b7uQwd72pY1jkaMF0tlvCJIHUT7u9CdpwZ4wVRrd5PfBNrf6rDn_QM1jHuTHFh1o7dLJ9QUuQSOciyGNLHX_HcRSUKDwfF51ixZOH_HDQnKZRXKkiY2UVh8cwoDIuGt-GnyVm38vUhHGHWJGM/s3193/SummerSonicMarineStage-Zeddperforming-from_a_distance-Aug16-2015.jpg

លោកនាយករដ្ឋមន្ត្រីបន្តថា Summer Sonic នឹងជាឱកាសសម្រាប់តារាថៃដែលស្រឡាញ់តន្ត្រីអាចបង្ហាញសមត្ថភាពទៅកាន់ពិភពលោក រួមទាំងធ្វើឱ្យថៃក្លាយជាកន្លែងទាក់ទាញការប្រគំតន្ត្រីផងដែរ ។ រដ្ឋាភិបាលនឹងគាំទ្រព្រឹត្តិកាណ៍ Summer Sonic Bangkok 2024 ឱ្យទទួលបានជោគជ័យនៅប្រទេសថៃ និងក្លាយជាផ្ទះទី២ ដ៏កក់ក្តៅ ហើយយើងនឹងផ្តល់ភាពងាយស្រួលដល់តារាចម្រៀង និងអ្នកចូលរួមទាំងអស់ ដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗ ។ ប្រទេសថៃនឹងទទួលបានភ្ញៀវទេសចររហូតដល់៣៥ម៉ឺននាក់ ដូចការរៀបចំព្រឹត្តិការណ៍តន្ត្រីនៅជប៉ុនដែរ ពីព្រោះវាជាលើកដំបូង ដែលជប៉ុនរៀបចំព្រឹត្តិការណ៍នេះនៅក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN6hofiryTWnLxXnV42KF60itJqf0WwB9SYhHEhiY_lQk68VwKG74GIJcsgChG9Q2u90EkVRJs7kPo6F6yK1tikG3QOiLf93tg4yI6-cLF5SQi_mLGArcDy_LUfb57F8w9WuumLJ4wRtsJ4OGLD2lSmVotEb0dz98B3QZ2opIZEC8ZJQaI44DUSOfhy2U/s961/tomorrowland-top-100-festivals_0.jpg

ចំណែកលោកស្រី Paetongtarn Shinawatra ប្រធានគណបក្សភឿថៃនិយាយថា លោកស្រីរីករាយខ្លាំងណាស់ ដែលប្រទេសថៃគ្រោងរៀបចំព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក គឺ Summer Sonic នៅខែសីហា ឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសដល់សេដ្ឋកិច្ចថៃ ឬហៅថា Festival Economy ដែលនឹងមានការប្រមូលផ្តុំមនុស្សរាប់ម៉ឺននាក់ទាំងជនជាតិថៃ និងភ្ញៀវទេសចរបរទេស ។ ហេតុនេះ វានឹងជួយជំរុញដល់សេដ្ឋកិច្ចជាច្រើនផ្នែក ដូចជា ៖ ការធ្វើដំណើរ, ការស្នាក់នៅសណ្ឋាគារ, ការលក់ដូរម្ហូបអាហារនៅហាងតូចៗ និងអាជីវកម្មផ្សេងទៀត ៕

ប្រាក់បៀវត្សចាប់ពី ១លាន៥សែនរៀលឡើងទៅ នឹងត្រូវជាប់ពន្ធ ៥ភាគរយ

0

យោងតាមអនុក្រឹត្យដែលចុះហត្ថលេខានៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា កម្រិតប្រាក់ខែ ១លាន ៥សែនរៀលចុះក្រោមមិនជាប់ពន្ធប្រចាំខែនោះទេ ខណៈប្រាក់ចំណូល ១៨លានចុះក្រោម ក៏នឹងមិនជាប់ពន្ធប្រចាំឆ្នាំនោះដែរ។

ដោយឡែកសម្រាប់ការជាប់ពន្ធនេះ មានចាប់ពី៥ភាគរយ រហូតដល់២០ភាគរយ តាមកម្រិតនៃប្រាក់បៀវត្សប្រចាំខែ និងតាមកម្រិតប្រាក់ចំណូលប្រចាំឆ្នាំ។

ខាងក្រោមនេះជាតារាង ដែលតម្រូវឱ្យជាប់ពន្ធទាំងអស់៖

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqcTjYRsl-WcEJ3pTUCNFN3tln9mGhpdjhpxeXtJzq-ch_nVDUZKszOuYz8B3RUEklW4H5_yAK6LU2eeu2CilnOx8U9o0VzcDpIC_eCKyd2UGq239p0qfs-sMvUSi9cmpuXVIGVN_tzfA5RTciKX18B1ijO4VPMOYxWdR4iRTNRbAUvz7bq65hVLQ2ZpY/s1440/%E1%9F%A2.jpg

 

អាមេរិកដំឡើងរោងចក្រផលិតបន្ទះឈីបនៅប្រទេសថៃ

0

ប្រទេសថៃ ៖ បន្ទះឈីប (ឬ Semiconductor) គឺជាឧស្សាហកម្មរីកចម្រើនយ៉ាងឆាប់រហ័ស ពីព្រោះបន្ទះឈីបជាផ្នែកដ៏សំខាន់នៃការផលិតសម្ភារៈអេឡិចត្រូនិកជាច្រើនប្រភេទ ។ បច្ចុប្បន្ន ពិភពលោកបានឈានមកដល់សម័យឌីជីថល និងធ្វើឱ្យមានតម្រូវការប្រើប្រាស់បន្ទះឈីបកាន់តែខ្លាំង រហូតដល់រោងចក្រផលិតមិនទាន់ ។

ហេតុនេះ បន្ទះឈីបមិនអាចបំពេញតម្រូវការប្រើប្រាស់គ្រប់គ្រាន់ទេ ខណៈការផលិតបន្ទះឈីបមានតែក្នុងប្រទេសមួយចំនួនប៉ុណ្ណោះ ។ នៅខែមីនា ឆ្នាំ២០២៤ ថៃបានទទួលដំណឹងល្អ ក្រោយពីអាមេរិកចាប់អារម្មណ៍សាងសង់រោងចក្រផលិតបន្ទះឈីបនៅប្រទេសថៃ ។https://thethaiger.com/wp-content/uploads/2023/09/Government-Spokesperson.webp

លោក Chai Watcharong មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃ លើកឡើងថា ក្រោយពីការណាត់ជួបជាមួយក្រុមហ៊ុនជាច្រើន ដែលជាសភានាំចេញរបស់ប្រធានាធិបតីអាមេរិកបានធ្វើដំណើរមកកាន់ប្រទេសថៃ ព្រមទាំងលោកស្រី ជេនណា អេមរ៉េមុនដូ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានបង្ហាញការចាប់អារម្មណ៍ចូលមកវិនិយោគនៅប្រទេសថៃ ជាពិសេស ឧស្សាហកម្មបន្ទះឈីប ។ អាមេរិក និងថៃ គ្រោងបង្កើតគណៈកម្មការការងារមួយដើម្បីពិភាក្សាអំពីចំណុចលម្អិតបន្តទៀត ។

លោក Chai Watcharong មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃបន្តថា តម្រូវការប្រើប្រាស់បន្ទះឈីបបានកើនឡើងខ្លាំង ក្រោយពីពិភពលោកឈានដល់ការប្រើប្រាស់បច្ចេកវិទ្យា ហើយផ្នែកឯកជនអាមេរិកប្រាប់ថា ប្រទេសថៃជាជម្រើសដំបូងគេសម្រាប់ផលិតបន្ទះឈីប ។ អាមេរិកមើលឃើញថា ប្រទេសថៃមានសក្តានុពល និងមានប្រៀបផ្នែកទីតាំង គឺប្រទេសថៃស្ថិតនៅចំណុចកណ្តាលនៃភូមិភាគអាស៊ីអាគ្នេយ៍ ហើយប្រទេសថៃបានប្រកាន់ជំហរកណ្តាល និងមិនពាក់ព័ន្ធជាមួយជម្លោះផ្សេងៗលើពិភពលោក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfS26S3C_rKXbpyBXshEZHesmU6DQ2T4D9Z6W2SwZvm5Ivxiz8cU5Vm2yEHvdRiIhnIxezeRDSDrn96MFrewhyphenhyphenAIpyDoafZ5gkfNVT8ZX4l3cJuPe0F3WSP1g8xqHtUfpnX_RYvvgTDTGV7j6rEtBVqWT0Tzrph571-4CFPP79JIba2GjdKKVmPUbNEmM/s1080/1697622908969.jpg

ក្រៅពីនេះ រដ្ឋាភិបាលថៃស្ថិតនៅក្រោមការដឹកនាំរបស់លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ ក៏បានផ្តល់ភាពសំខាន់លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការវិនិយោគអាជីវកម្មបៃតងផងដែរ ដែលជាផ្នែកមួយនៃទស្សនវិស័យរបស់ថៃក្នុងការអភិវឌ្ឍឧស្សាហកម្មទាំង៨ផ្នែក ហើយវាស្របនឹងគោលនយោបាយរបស់អាមេរិក ។

លោក Chai Watcharong បន្តទៀតថា ការបង្កើតគណៈកម្មការការងាររវាងអាមេរិក និងថៃ ដើម្បីចរចាពីការវិនិយោគឧស្សាហកម្មផលិតបន្ទះឈីបនៅថៃ ចាត់ទុកថា គឺជាភាពជោគជ័យសំខាន់មួយទៀតរបស់លោកនាយករដ្ឋមន្ត្រីថៃ និងរដ្ឋាភិបាល ដែលបានទាក់ទាញការវិនិយោគចូលប្រទេសថៃ និងដំណើរការនយោបាយឱ្យស្របនឹងតម្រូវការរបស់ផ្នែកឯកជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnfOZOCB48-Sd-wDbaRgs8-r0rVvd_XBa-itapY-n-YtDn-AF9ozxzImXP6wkNja__fr0bfS4hPK_T4bfjAdTpvPkAKbdq5uisUTYa4DZzN1_HTkFnmUbmlqsJEXz-v1KiF1L7WOY3pVO_VlrXzlkmjjDxauwP8zvGu2QgO1b6GdJ_RqmznyTCfivCtqE/s1200/dautu.jpg

គេជឿថា កិច្ចសហការនេះនឹងធ្វើឱ្យឧស្សាហកម្មផលិតបន្ទះឈីបរបស់ថៃរឹងមាំ រួមទាំងទាក់ទាញឱ្យមានការវិនិយោគផ្នែកឧស្សាហកម្មផ្សេងទៀតនាថ្ងៃអនាគត ដើម្បីធ្វើឱ្យប្រាក់វិនិយោគហូរចូលក្នុងសេដ្ឋកិច្ចថៃ ។ លើសពីនេះ វានឹងជួយលើកកម្ពស់ជំនាញការងារពលរដ្ឋថៃ និងការប្រកួតប្រជែងរបស់ថៃបន្ថែមទៀតក្នុងឧស្សាហកម្មពាក់ព័ន្ធ ។

មុននេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានលើកឡើងក្នុងអំឡុងពេលធ្វើដំណើរមកប្រទេសថៃថា អាមេរិកនឹងបង្កើនការវិនិយោគនៅប្រទេសថៃបន្ថែមទៀត ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកសង្កត់ធ្ងន់ថា ថៃនឹងទទួលបានផលប្រយោជន៍យ៉ាងខ្លាំង ក្រោយពីអាមេរិកវិនិយោគបង្កើតរោងចក្រផលិតបន្ទះឈីបនៅថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSXa7cE-mHItSQVJi2qYSXuvfPdzdCXzJz_mNtcMiYel6BEd9hJ21ZkzKUmbiGTskNYS5zPMU8K30mANtdFdLnkxFY3mnsaj6JZua6H5wUtPTUJ-bwmXXT1IGcPxS7ZoI1pAIGXxgllJ67pbN3psqLiul13yQIxnltxTUMTh-XBppVsiDmlKxi101of_c/s2000/Zz01OWQzNGM4ZTc4MDAxMWVjOTg1ZDQ2MGY2ODM0YWVlMg.jpg

នៅខែមីនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានថ្លែងក្នុងអំឡុងពេលចូលជួបសមាជិកសភាពាណិជ្ជកម្មអាមេរិកនៅប្រទេសថៃ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងអាមេរិក និងថៃ ដោយបញ្ជាក់ថា អាមេរិកនឹងជំរុញការវិនិយោគបន្ថែមទៀតនៅក្រុមប្រទេសឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈបច្ចុប្បន្ន មានសមាជិក១៤ប្រទេស ជាពិសេស ការវិនិយោគផលិតបន្ទះឈីប ។ អាមេរិកមើលឃើញថា បន្ទះឈីបមានតម្រូវការខ្ពស់បំផុតនៅលើពិភពលោក ដោយសារការរីកចម្រើនបច្ចេកវិទ្យាគ្រប់ផ្នែក ។

គេចាត់ទុកថា បន្ទះឈីប គឺជាផ្នែកដ៏សំខាន់សម្រាប់ផលិតសម្ភារៈអេឡិចត្រូនិកផ្សេងៗ ដូចជា ៖ សម្ភារៈអគ្គិសនី, រថយន្ត និងឧបករណ៍បច្ចេកវិទ្យា ។ វាជាឧស្សាហកម្មមួយរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ។ កន្លងមក រដ្ឋាភិបាលថៃប្រកាសថា ប្រទេសថៃមានសក្តានុពលសម្រាប់បង្កើតរោងចក្រផលិតបន្ទះឈីប ដោយសារថៃមានធនធានមនុស្ស, ការរៀបចំផ្នែកឧស្សាហកម្ម រួមទាំងទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសផ្សេងៗ ។ ហេតុនេះ ប្រទេសថៃគឺជាទីតាំងដ៏ល្អសម្រាប់ការវិនិយោគបន្ទះឈីប ៕

មុខងារអាប់ដេតថ្មី One UI 6.1 ជាមួយ Galaxy AI បានដំណើរការជាផ្លូវការនៅលើម៉ូឌែល Galaxy ជាច្រើនរបស់សាមសុង

0

នៅថ្ងៃទី 28 ខែមីនា ឆ្នាំ2024 នេះ ក្រុមហ៊ុន សាមសុង បានប្រកាសជាផ្លូវការក្នុងការប្រើប្រាស់កំណែអាប់ដេតថ្មី One UI 6.1 + Galaxy AI ដ៏ទំនើបចេញពីក្រុមហ៊ុនផ្ទាល់។

នេះជាដំណឹងដ៏ពិសេសសម្រាប់ប្រិយមិត្តរបស់យើងជាច្រើន ដែលជាម្ចាស់ស្មាតហ្វូន/ថេប្លេតស៊េរីមុនៗរបស់ Samsung កំពុងទន្ទឹងរង់ចាំជាយូរមកហើយ ឥឡូវនេះអតិថិជនដែលប្រើប្រាស់ Device សាមសុងអាច អាប់ដេតមុខងារ One UI 6.1 មានភ្ជាប់នឹង AI បានហើយ។

ដោយក្រុមហ៊ុន Samsung Electronics បានបញ្ជាក់ច្បាស់ៗហើយថា ស្មាតហ្វូនត្រកូល Galaxy ទាំងប៉ុន្មានម៉ូឌែលខាងក្រោមនេះនឹងទទួលបានកំណែអាប់ដេត One UI 6.1 ថ្មីមានភ្ជាប់មុខងារ AI ពិសេសៗមកជាមួយដូចមាននៅលើ Galaxy S24 Series ផងដែរ។ ដោយនៅក្នុងរបាយការណ៍ខាងលើនោះ ក្រុមហ៊ុនបានបញ្ជាក់ប្រាប់មកថា Galaxy AI នឹងមកដល់នៅលើស្មាតហ្វូនត្រកូល Galaxy ទាំង 9 ម៉ូឌែល រួមមានដូចជា៖

– Galaxy S23 Ultra
– Galaxy S23+
– Galaxy S23
– Galaxy S23 FE
– Galaxy Z Fold5
– Galaxy Z Flip5
– Galaxy Tab S9 Ultra
– Galaxy Tab S9+
– Galaxy Tab S9

គួរជម្រាបផងដែរថា ស្មាតហ្វូន និងថេប្លេតដែលបានបញ្ជាក់ខាងលើនេះនឹងចាប់ផ្តើមទទួលបានកំណែអាប់ដេត One UI 6.1 + Galaxy AI ហើយ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYVXbEJTcYsxLZS8twem378Mwk1oNaTSLhBTyn14b0lTpqWhKBJNMEFfYVUPgn7oRRVwUYtlhPveuYuL6yNnwkivMc8XTEztLcRJ1PIE41CCY_1F_JoS5sXDeyECOjl5JbfqR9uaAE5Jp9YYP0jw-gtCfH9E8WrJ4yJh1tOjLjYXSjHqe1P5cm7XSOwgw/s3000/Eureka_N-1.jpg

ខេត្តដំបូងគេ ដែលនឹងកម្ចាត់ល្បែងចោលមិនឱ្យមាន បើទោះបីល្បែងស៊ីសងទាំងនោះមានច្បាប់អនុញាត

0

នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅក្នុងកិច្ចពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ បានធ្វើការស្នើទៅក្រសួងពាក់ពន្ធ័ សុំមិនឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទ កើតមាននៅក្នុងខេត្តកំពង់ស្ពឺ បើទោះជាល្បែងនោះមានច្បាប់ក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSjKPCDOwKrBP8Obu9tAVKa7ZsQpN0UnT_pKiZhhpFoXF4AT7Tgve_eLoBbwAASaty6UlkrJcyuYNSLREMHoWGXAS7SYhmlNFy3ktGlJTExyRU-eYYNyfpAGDBGqOb7hc4xXxxicrEjeYySdR9lAakSWHBXi6mVTAMRjowaCJeTNlGIxZRTkKnSOtMbQk/s1024/433501384_750877080488778_6003827661725103071_n-1024x772.jpg

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា៖”លោកមិនចូលចិត្តជាមួយនឹងការបើកឱ្យមានស៊ីសងក្នុងមូលដ្ឋានរបស់លោកនោះទេ ហើយក៏មិនចង់ឱ្យពលរដ្ឋរបស់លោកនាំគ្នាលេងល្បែងនោះដែរ។ លោកចង់ឃើញពលរដ្ឋរបស់ខ្លួនមានជីវភាពធូរធា ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ ក្រោមម្លប់នៃសុខសន្តិភាពដែលរកបានដោយបាតដៃស្ថាបនិកសន្តិភាព គឺ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយការប្រកបការងាររោងចក្រ សហគ្រាសកំពុងមានការរីកចម្រើននៅក្នុងខេត្ត ក៏ដូចនៅទូទាំងប្រទេស”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG5wJw9408dOxzLMIpuBMMMyuv6KWLhMw_OEjF4FVlapksxGYnGGvTwaKX7oV0k28WKkvXsp4S1JH3fjCUTyCNI9_5ORC_RKGPTs0hADkbU4cOVOtQX8KMQCV2rZOXt5Jnla0dznZGKroBUBJx1u70419cR1L6MIAtkqvRQNaKhtng4LI0PM8Ot-omA8Q/s960/631db60faa83c.jpeg

ឯកឧត្ដម បានសង្កត់ធ្ងន់ថា៖”សំណូមពរដល់រដ្ឋាភិបាល ក៏ដូចក្រសួងពាក់ពន្ធ័ សុំមិនឱ្យមានល្បេងស៊ីសងគ្រប់ប្រភេទ កើតមាននៅក្នុងខេត្តកំពង់ស្ពឺ ទោះជាល្បែងនោះមានច្បាប់ក៏ដោយ ល្បែងស៊ីសងគឺនាំមកនូវភាពវិនាសហិនហោចនិងកើតមានហឹង្សាក្នុងគ្រួសារ កើតមានភាពអសន្តិសុខ ចោរកម្ម ឆក់លួចប្លន់ បាត់បង់អស់សន្តិសុខក្នុងមូលដ្ឋាន”៕

 

ការពិត នៃការដកហូតយកតុក្កតាពីស្ត្រីម្នាក់ លក់នៅមុខព្រលានយន្តហោះ

0

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ មានករណីកងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានរឹបអូសយកតុក្កតាដាក់លើរថយន្ត ដែលតុក្កតាទាំងនោះ ជារបស់ស្ត្រីម្នាក់ដាក់តាំងលក់នៅមុខអកាសយានដ្ឋានអន្តរជាតិភ្នំពេញជាប្រចាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-6deTNwlAbIsiYYzrZa31Jd3RqP12RqV-dOMdSOeo8ztVRSdCu_U98X_vPAQyqrCSQsI31DXDO56SpRzAP0Lo-sxgw2cL8iijFWDpaE6CsyzM7IG0ab0YqV_fHkpTURaC1L_OsjvzOC6brACRNYsFyZBc9icsjNexH2xX2UJvqvjIm7wqdj-2Z5cVmSo/s1280/1e9d2ef86b201452c85d30b8ca7b0127.jpg

បើយោងតាមវីដេអូ ដែលបង្ហោះនៅលើបណ្ដាញសង្គម បានបង្ហាញថា៖” កាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ មានស្ត្រីម្នាក់បានក្រាលកៅស៊ូតង់ ដាក់លក់តុក្កតាជាច្រើន នៅលើសាបនៅមុខដីឡូត៌មួយកន្លែង ស្ថិតនៅត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgogYVo4cZNYiGzAEYiqZAf7AP3gqsZTu8s-Szq5aIlfkOE0xxHTgOHgMHTfcI2Man333sWVma7UuFMRlcQXpV0yin1Y93xw5_NaY_WMq9o-POaNYVZX9wQIT41cBVmNC_IlrANNM2TBJdv8uSs6wPDPCbfjpr233DwKuP-9rZmdyK__4CpP0CVr4uJCXc/s1280/6f4765cc8b73bfdb1bb5be12fd8fb82b.jpg

ជុំវិញករណីនេះ តាមពិតទៅ ដោយសារតែមានក្បួនថ្នាក់ដឹកនាំឆ្លងកាត់ ហើយសមត្ថកិច្ចបានប្រាប់ឱ្យផ្អាកលក់ជាបណ្ដោះអាសន្ន ប៉ុន្តែស្ត្រីអ្នកលក់ គាត់មិនព្រមស្ដាប់ ទើបចាប់យកទៅទុកនៅសាលាខណ្ឌ ពេលចប់ក្បួនថ្នាក់ដឹកនាំឆ្លងកាត់ ទើបប្រគល់ឱ្យគាត់វិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhejizZlFehV6U9GS_s64MUJnt4QLcV1vr1_dSA8bSYbpflQxSgHXZSO4NrU-En3CrsXr8HjHUhfKbgQKDKK2ZZcsW8MkW2n-DhErZjxQkUsRzxDYgimdhfdI4yLT9oWYeWQopXSc7tShT47apUAGcC5SLi7N4qTQuegec3hgCJ7AzWZEzwTs4nUbri0N4/s1280/052bcfc5e8f2430882c74efe1e1f1bb0.jpg

 

ប្រយ័ត្ន! ឈាមជ្រូក ក្លែងក្លាយជាង៥១គីឡូក្រាម ត្រូវសម្ថកិច្ចចុះបង្ក្រាប

0

ថ្មីៗនេះ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានចុះត្រួតពិនិត្យ ណែនាំ និងអប់រំ នៅទីតាំងផលិតឈាមជ្រូក និងសណ្តែកបណ្តុះចំនួន ២ទីតាំង ស្ថិតនៅភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយរកឃើញមានការក្លែងបន្លំវត្ថុធាតុដើម។May be an image of textនៅក្នុងប្រតិបត្តិការនេះ អគ្គនាយកដ្ឋាន រកឃើញផលិតផលឈាមជ្រូកធ្វើអំពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំយថាប្រភេទនៃផលិតផលឈាម ចំនួន៥១គីឡូក្រាមនិងសណ្តែកបណ្តុះមានដាក់បន្ថែមសារធាតុគីមី ចំនួន២២គីឡូក្រាម សរុបចំនួន ៧៣គីឡូក្រាម។May be an image of food

ក្រោយការត្រួតពិនិត្យ និងការពន្យល់ណែនាំអំពីច្បាប់ដល់ម្ចាស់ទីតាំងទាំង២ខាងលើ ម្ចាស់ទីតាំងបានយល់ព្រមសហការទទួលការណែនាំ អប់រំ ពីមន្ត្រីជំនាញ ដោយម្ចាស់ទីតាំងបានស្នើសុំការរៀបចំរយៈពេល៣ខែដើម្បីកែតម្រូវអនាម័យទីតាំងឱ្យបានល្អ និងសហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីចុះផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវក្នុងការធ្វើអាជីវកម្មនេះ៕

May be an image of textNo photo description available.

គួរឱ្យសោកស្តាយ! ពស់អាណាខុនដាដ៏ធំបំផុតនៅលើពិភពលោក ត្រូវបានអ្នកប្រមាញ់បា.ញ់.ស.ម្លា.ប់

0

បរទេស៖ កាលពីពេលថ្មីៗនេះ យោងតាមសារព័ត៌មានបរទេស Daily Mail បានឱ្យដឹងថា ប្រភេទពស់អាណាខុនដាមួយក្បាល ប្រវែង ៨ ម៉ែត្រត្រូវបានអ្នកប្រមាញ់បា.ញ់.ស.ម្លា.ប់ នៅក្នុងព្រៃអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល ដោយមិនដឹងមូលហេតុច្បាស់លាស់។
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ អ្នកវិទ្យាសាស្ត្របានសម្តែងការសោកសៅយ៉ាងខ្លាំងចំពោះការបាត់បង់ពស់ប្រភេទអាណាខុនដាដ៏ធំបំផុតរបស់ពិភពលោកដែលមានឈ្មោះថា Anajulia បន្ទាប់ពីវាត្រូវបានបាញ់សម្លាប់ដោយអ្នកប្រមាញ់ កាលពីថ្ងៃអាទិត្យកន្លងទៅនៅក្នុងព្រៃអាម៉ាហ្សូន។https://www.thesun.co.uk/wp-content/uploads/2024/03/440-lbs-shot-dead-hunters-889714237.jpg

សត្វពស់ Anajulia ត្រូវបានគេស្គាល់ទូទាំងពិភពលោក បន្ទាប់ពីអ្នកជីវវិទូជនជាតិហូឡង់ លោកសាស្រ្តាចារ្យ Freik Vonk អាយុ ៤០ ឆ្នាំបានរកឃើញវានៅក្នុងខែកុម្ភៈ ហើយបានកំណត់ថាវាជាប្រភេទថ្មីដោយផ្អែកលើភាពខុសគ្នា ៥.៥ ភាគរយនៅក្នុង DNA របស់វាបើប្រៀបធៀបទៅនឹង anacondas ផ្សេងទៀត។ AnaJulia ដែលជាប្រភេទពស់អាណាខុនដាពណ៌បៃតង ប្រវែងជាង ២៦ ហ្វីត និងទម្ងន់ជាង ៤៤០ ផោន កាលពីពេលថ្មីៗនេះត្រូវបានគេប្រទះឃើញសាកសពនៅក្នុងទន្លេ Formoso នៃតំបន់ជនបទ Bonito ក្នុងរដ្ឋ Mato Grosso do Sul ប្រទេសប្រេស៊ីលភាគខាងត្បូង។https://www.thesun.co.uk/wp-content/uploads/2024/03/440-lbs-shot-dead-hunters-889714354.jpg?strip=all&w=960

សាស្ត្រាចារ្យ Freak Vonk បានបង្ហោះនៅលើ Instagram អំពីឧប្បត្តិហេតុនេះដោយនិយាយថា៖ គាត់ពិតជាឈឺចាប់ខ្លាំងណាស់ក្នុងការបាត់បង់ពូជសត្វដ៏កម្រមួយក្បាលនេះ ដោយគាត់បានបន្តថា ពស់អាណាខុនដាត្រូវបានគេប្រទះឃើញងាប់នៅក្នុងទន្លេ។ សាស្ត្រាចារ្យ Freak Vonk បានបន្ថែមទៀតថា ទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីមូលហេតុនៃការស្លាប់របស់វាក៏ដោយ ក៏ខ្ញុំពិតជាមានអារម្មណ៍សោកសៅ និងខឹងជាខ្លាំង។https://www.tennessean.com/gcdn/authoring/authoring-images/2024/03/01/USAT/72806472007-cristian-dimitrius-underwater-closeup.jpg?crop=959,540,x0,y0&width=959&height=479&format=pjpg&auto=webp

ក្រុមអ្នកជំនាញផ្សេងទៀត ក៏បានលើកឡើងដែរថា តាមដែលយើងដឹង ពស់នេះមានសុខភាពល្អខ្លាំងណាស់ ហើយវាក៏អាចបង្កើតកូនបានច្រើនទៀតផង ប្រសិនបើវានៅមានជីវិត។ ក្រុមអ្នកជំនាញសង្ឃឹមថានឹងរកឃើញជនល្មើស ហើយនឹងកាត់ទោសភ្លាមៗ ព្រោះទង្វើបែបនេះត្រូវតែទទួលទោសធ្ងន់៕

ឃើញ ជី ដេវីត និយាយឈ្មោះ វណ្ណដា ដោយស្នាមញញឹមអ្នកលេងបណ្តាញសង្គមបញ្ចេញមតិព្រាត

0

តាមរយៈវីដេអូខ្លីមួយនៅលើបណ្តាញសង្គមបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សិកជនបន្ទាប់ពី ជី ដេវីត និយាយឈ្មោះ វណ្ណដា ដោយស្នាមញញឹម ដូចជាមនុស្សមានភាពស្និទ្ធស្នាលគ្នាពុំមានបញ្ហាល្អក់កករជាមួយគ្នាឡើយ។ ឃើញដូចនេះ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា អាយដលគេមិនអីផងធ្វើឡើងធម្មតាណាស់តែហ្វេនផ្កាប់មុខមួយចំនួនទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcR81HJ2rM-uS-B4xpbe1NTt5j160YzFxpMW6IubrUAZgUPphghwiqhDKZPTp47xYqdlLTaMeOLDdM3rCJzRPHrSbC6dIRkSKP-jidc5gfnbMKQNQJxioguqUNb0crewTuKkVokdhuBhWIqtTfpuyVM0LGyxqa-PFHr998uBCFU81HmRdJ_8IOV0yNoOg/s960/294691153_7719058068169077_2447099537934754835_n-1.jpg

វីដេអូនោះស្ថិតនៅក្នុងក្លិបកម្សាន្តហើយ Athika បានសួរ ជី ដេវីត ថាបានច្រៀងហើយឬនៅ ខណៈ ជី ដេវីត ឆ្លើយថាច្រៀងអីឮសូរតែបទ វណ្ណដា ដោយបញ្ចេញទឹកមុខពេញដោយស្នាមញញឹមនិងការហៅឈ្មោះយ៉ាងស្និទ្ធស្នាល។ Athika ក៏បាននិយាយថា DJ បានឆាតមកសួរលោកថា ចាក់បទ វណ្ណដា បានឬអត់ដោយលោកឆ្លើយថា ចាក់បានមួយស្រលាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOlyyHM7dyL9DXP8yqj4JUA0YUQTNcSzlVwT1rW-nzCmZjSr0MeEKsQmbQuzZLyvbPGEjswlDZNyKRiyWkhAt4t5m9L-hWhsYMZbPdXu08dWSHcgwtmrWI0cOACOY1Lczpl_OzooRc1iW_yEhWOdsMMMZrP2aTAxH7x2QRBpHRIXDDLJanfSfQY1jLNX4/s1440/300442540_669128561243138_3692190086983245877_n.jpg

ឃើញ ជី ដេវីត និយាយឈ្មោះ វណ្ណដា ដោយស្នាមញញឹមនេះ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមចូលទៅបញ្ចេញមតិព្រោងព្រាត។ អ្នកលេងបណ្តាញសង្គមទិកតុកបានខម្មិនថា «ហៃគេហៅឈ្មោះគ្នាឡើងស្និទ្ធស្នាលនៀក, Idol idol ត្រូវគ្នាណាស់ ឈ្លោះតែ Fan Fanទេ, បង វីត ស្អាតទាំងក្នុងនិងក្រៅ, ប្រាប់ហើយថាឈ្លោះគ្នាតែហ្វេនៗទេ, ណាស់តែ Fan ផ្កាប់មុខតើ idol គេមិនអីផង»។ មតិផ្សេងទៀតបានលើកឡើងថា «ចង់ឱ្យ ជី ដេវីត ចាប់ដៃជាមួយ វណ្ណដា ច្រៀងកន្រ្ទឹមចូលឆ្នាំខ្មែរ, សាកស្រមៃមើលបើ២នាក់គាត់ចាប់ដៃគ្នាដាក់១ album នឹងមានរឿងអីកើតឡើងទៅ, គេឡើងធម្មតាណាស់តែពួក fan toxic ខ្លះតាស ខឹងគេរហូត»។https://pbs.twimg.com/media/FAymPBQVUAUDicj.jpg:large

គួរបញ្ជាក់ផងដែរថា កន្លងមក ជី ដេវីត និង វណ្ណដា មានរឿងចម្រូងចម្រាសជាមួយដោយចេញបទចម្រៀង Diss Track គ្នាទៅវិញទៅមក បង្កឱ្យផ្ទុះកក្រើកយ៉ាងខ្លាំង។ ទោះបីជាអ្នកទាំងពីរបានបញ្ចប់ទៅហើយ ប៉ុន្តែហ្វេនៗទាំងសងមួយចំនួននៅតែបន្តមានជម្លោះលើបណ្តាញសង្គមញឹកញាប់។ មិនត្រឹមតែមានហ្វេនៗមួយចំនួនប៉ុណ្ណោះទេ តែក៏នៅមានជនឆ្លៀតឱកាសមិនមែនជាហ្វេនទាំងសងខាងបានបញ្ឆេះកំហឹងឱ្យហ្វេនៗមានការឈ្លោះប្រកែកគ្នាមិនចេះចប់មិនចេះហើយ។ កន្លងមក ទោះបីជាមានបញ្ហាជាមួយគ្នាក្តី ប៉ុន្តែគេសង្កេតឃើញថា ជី ដេវីត បានបង្ហាញការគាំទ្រច្រៀងនិងរាំបទ របស់ វណ្ណដា ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTAYtiCIk5e2qjUIbo0o5bXJ4AimjOTSfNxwVwdnaNLyniwLukYyXJO3qRbZsymfZp8YCQY-YMUMKi_AGRZPIUyeTY4ZUlFdKiW-Cn5-4WiXY80Ji9DKSYqXH2F0g9Wql696DJnef_dxT_3CQAOeKAT1QWMGrROpbJx2jhvK140kPdpmWeBj1tCJhQ8dU/s1024/313860301_690442179101598_7810281450951379812_n-1024x683.jpg