ប្រទេសចិន ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា តុលាការនៅប្រទេសចិនបានកាត់ក្តីឱ្យអតីតប្រធានសមាគមបាល់ទាត់ចិនជាប់ ពន្ធ.នា.គារ អស់មួយជីវិត ក្រោយពីតុលាការរកឃើញថា អតីតប្រធានសមាគមបាល់ទាត់រូបនេះបានទទួលប្រាក់ សំ.ណូក ស្មើជាង៨១លានយាន់ ក្នុងអំឡុងពេលកាន់តំណែង ។https://img.rasset.ie/001ff9f2-500.jpg

សារព័ត៌មានស៊ិនហួរបានរាយការណ៍ពីទីក្រុង Wuhan ប្រទេសចិន កាលពីថ្ងៃទី២៦ ខែមីនា ថា តុលាការប្រជាជននៅខេត្ត Hubei ស្ថិតនៅតំបន់កណ្តាលប្រទេសចិន បានកាត់ក្តីឱ្យលោក Chen Xuyuan គឺជាអតីតប្រធានសមាគមបាល់ទាត់ចិន ជាប់ពន្ធនាគារអស់មួយជីវិត ដោយសារលោកទទួលសំណូក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8iiJdKXcH_xZnbwNmzmZUTgbx8ikMhIFKHjYm2Cxu4Y3PI6tfvXf9S1J4YX4lCFt6-TvNJ-hMdkRMrvIMW2UHYpVQBRZqOmCN91RGxqEbo-Vkj3zFty-QcemjrrTHdT85xcw8tiR_8SKGdpKqy12MtwHKxJCx3of5YyfTyXeXkhwCkyAUxjo7TmPO0UE/s690/2611711.jpg

តុលាការបញ្ជាក់ថា លោក Chen Xuyuan បានទទួលផលប្រយោជន៍ក្នុងអំឡុងពេលលោកកាន់តំណែង គឺចាប់ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០២៣ រួមទាំងទទួលសំណូកពាក់ព័ន្ធនឹងសមាគមបាល់ទាត់ផងដែរ ដើម្បីចុះកិច្ចសន្យាគម្រោង និងដំណើរការវិនិយោគជាមួយបុគ្គលផ្សេង ។ លោក Chen Xuyuan បានទទួលប្រាក់ស្មើជាង៨១លានយាន់ ពីបុគ្គលផ្សេងដើម្បីជាការដឹងគុណ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNk65p6VoXlrQNNsXXw7h3UI791lWs4F00Odx1iRc0PXTpAkk3gcKRKlcw_TbBTArozIm4DPMHWfKBDnTUcV3xNjT20bNZDtfJl1goFA1LqUdE0EdJWo3gGaOEYfFDi4g6CNP8PBFNgAwjgDm-peN7B0pX8jWNhDH53HhUMPUO_boW4zbSOjRM8AR41b8/s1324/Screenshot-2024-03-26-at-14.41.00.png

សាលក្រមរបស់តុលាការបញ្ជាក់ដែរថា លោក Chen Xuyuan បានបំពានច្បាប់នៃការប្រកួតប្រជែងដោយយុត្តិធម៌ក្នុងវិស័យបាល់ទាត់យ៉ាងធ្ងន់ធ្ងរ ហើយលោកបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់វិស័យកីឡាបាល់ទាត់របស់ប្រទេសចិនទៀតផង ៕