ប្រទេសវៀតណាម ៖ នៅខែមីនា ឆ្នាំ២០២៤ តម្លៃទុរេនមូសាំងឃីង (Musang King) បានកើនឡើងខ្ពស់នៅប្រទេសវៀតណាម គឺតម្លៃស្មើប្រមាណ១៥ដុល្លារអាមេរិកក្នុង១គីឡូក្រាម ក្នុងអំឡុងពេលចាប់ផ្តើមការប្រមូលផលនៅតំបន់ដីសណ្តទន្លេមេគង្គ ។ ជាទូទៅ ទុរេនមានគុណភាពល្អ គឺមានតម្លៃចាប់ពី១៥ដុល្លារ ដល់១៧ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuZNkZe7UDMWRiTi8hgJJ0ji-YVvJGMS2Ndv5im3_0Cla2rsgVwbK_UAZHBVW0O6q6GTp-XoI5-ueSKaICeIcrXvYQpoose0QftI0-EM1SXkG4OTmiK70PfRi7QW8JIj8PdJVIqLq3DrY7-pgc_kek9Inc4shLwX3SgHr9y9m4v-8ouUy_U4mEaw-BiX8/s2048/b9BmcTyXazEUebvrMMgzJvLDWREqYsYMfG7e3fb9.jpg

តម្លៃទុរេនវៀតណាមបានកើនឡើងខ្ពស់នៅខែមីនានេះ ក្រោយពីតម្លៃទុរេនបានធ្លាក់ចុះយ៉ាងខ្លាំង កាលពីខែតុលា ឆ្នាំ២០២៣ ។ បើតាមអាជីវករលក់ទុរេនវៀតណាមម្នាក់និយាយថា ការប្រមូលផលទុរេននៅវៀតណាមនាពេលបច្ចុប្បន្នមានកំណត់ ខណៈតម្រូវការនាំចេញទុរេនទៅក្រៅប្រទេសច្រើន ។ ផ្លែទុរេនមានគុណភាពខ្ពស់នឹងចាប់ផ្តើមទុំនៅចុងខែមីនា ហើយមានអតិថិជនជាច្រើននាក់រង់ចាំទិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe2FZLGprCAfBfWwHGxhiQRfqG1xBHkOqgBijsHl-P8-8g7yk-7IfT_Qxm9WbWV-dvL0IpPCpzx3o6EYa-gz7cvXyZufgelFj9yCjmdsZciX6-rmYQ07Sqlre7yOSSrjOusNhy60eG0qOnEsYJy_9v94eFjY-TpZcCaD3FNKCbxBBEOyRAWMN1RufQCYQ/s1200/pexels-photo-3888735_1.jpeg

ចំណែកអាជីវករលក់ទុរេនម្នាក់ទៀតនិយាយថា ខ្លួនបានផ្តោតទៅលើការចាប់អារម្មណ៍ទិញទុរេនពីក្រៅប្រទេសសម្រាប់ទុរេនមូសាំងឃីងរបស់វៀតណាម ។ រីឯតម្រូវការទិញទុរេនពីទីផ្សារក្រៅប្រទេស មានដូចជា ៖ ប្រទេសរុស្ស៊ី, សហរដ្ឋអាមេរិក, អាល្លឺម៉ង់ និងឌូបៃ ។ រីឯទិន្នផលទុរេនធ្លាក់ចុះនៅវៀតណាម គឺបណ្តាលមកពីកសិករមួយចំនួនឈប់ដាំដុះ ពីព្រោះទុរេនជាដំណាំពិបាកថែទាំ និងមិនងាយទទួលបានផលនោះទេ ព្រមទាំងអាកាសធាតុមិនអំណោយផលផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUzTcJEGJs2lOmNitLTwYGdKkOpUs3z1s7MYUTQFefkbWc7aNk4NlKCy3lHQXVZ4f3XO25FYkgiP40Yg4W0ecG5KjxoAu1VFkUAyzhUM8ciewbC7VaSNDoWvpwyEFxpI1b3yEg8FXvg2rweOnAGI8RZ77YQA56fBLYO-Ka5JoJztfx1XoELG8ucEIxOhs/s2048/b9BmcTyXazEUebvrMMgzJvLDWREqYsYMfG7e3fb9.jpg

អាកាសធាតុក្តៅអូសបន្លាយជាច្រើនខែបានធ្វើឱ្យតំបន់ឧស្សាហកម្ម និងដើមឈើហូបផ្លែដែលដាំដុះនៅលើផ្ទៃដីជាច្រើនកន្លែង ជាពិសេស ទុរេន គឺជាផ្លែឈើមានតម្លៃខ្ពស់ផ្នែកសេដ្ឋកិច្ច ដែលកសិករវៀតណាមដាំដុះនៅតំបន់អាគ្នេយ៍ និងតំបន់កណ្តាល ខ្វះខាតទឹកយ៉ាងខ្លាំង ។ ហេតុនេះ វាបណ្តាលឱ្យដំណាំទុរេនប្រឈមនឹងទិន្នផលធ្លាក់ចុះ ដោយសារគ្រោះរាំងស្ងួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOYrvKkYNNyv-0AX5jkrgTxUCE2MQUVeHJ6AfyPwf5KZo4Ftl8qQGsDRHVexN250Ge19cD4oILzpbeNTzIubjAd6k4_rD7j0XEPWNyBoWkIGOUp55X2G3Pdj3dCxGHYgHsUixO6DA7oE1wfUzQEtjCb6J0KOovNGCPvKN0lc4I9DFOiS4aa2AqNCoKRdE/s1200/durian-musang-king-1.png

បើតាមអ្នកជំនាញវៀតណាមនិយាយថា ការស្រោចទឹកដើមទុរេនឱ្យបានគ្រប់គ្រាន់ ជាពិសេស ការស្រោចទឹកនៅរដូវក្តៅ គឺមានសារៈសំខាន់ខ្លាំងណាស់ ។ អ្នកជំនាញបញ្ជាក់ថា កសិករគួរតែស្រោចទឹកដើមទុរេន នៅពេលព្រឹកព្រលឹម ឬពេលល្ងាច គឺជាពេលល្អបំផុត ៕